ភាគ62(បើមិនស្រទ្បាញ់រៀបការដើម្បីអ្វី?)

568 16 1
                                    

«លោកប៉ាមិនបាច់តវ៉ាជាមួយនិងជុងហ្គុកទេ តាមតែចិត្តគេទៅ បើគេធ្វើបែបនេះហើយគេសប្បាយចិត្តខ្ញុំក៏មិនជំទាស់ដែរ»សម្តីមួយប្រយោគដែរបានបន្លឺទ្បើងមានហាក់ដូចជាមិនបានគិតខ្វល់ច្រើននោះតែប៉ុន្តែក្នុងដួងចិត្តនិងបេះដូងរបស់នាងវាឈឺខ្ទេចខ្ទាំខ្លាំងណាស់គេសុខចិត្តចុះចេញពីផ្ទះដើម្បីតែមនុស្សម្នាក់ដែរគេប្រដាស់ក្តែងថាជាសង្សារនេះគេមានចាប់ទុកនាងជាប្រពន្ធរបស់គេដែរទេ?
«ជុងម៉ូ»ជីមីននិងលោកចនឧទានទ្បើងមកដំណាល់គ្នាដោយការភ្ញាក់ផ្អើលពួកគេខំតែប្រកែកតវ៉ានិងជុងហ្គុកមិនឲ្យនាំស្រីចូលមករស់នៅក្នុងផ្ទះព្រោះមិនចង់ឲ្យនាងឈឺចាប់ដែរខ្លួនជាប្រពន្ធមកត្រូវឈរមកប្តីខ្លួនមកផ្អែមល្អែមដាក់គ្នានៅក្នុងផ្ទះ ប៉ុន្តែមើលនាងចុះមិនបានមានប្រតិកម្មហើយថែមទាំងអនុញ្ញាតឲ្យជុងហ្គកគេធ្វើតាមចិត្តរបស់ធ្វើបែបនេះកាន់តែធ្វើឲ្យគេរឹតតែបានចិត្ត។
«ប៉ាឃើញប្រពន្ធខ្ញុំនាងមិនទាំងថាស្អីផងលោកប៉ាចាំបាច់ឈឺខ្លាំងម្ល៉េះ?»ជុងហ្គុកលើចិញ្ចើមសួរឌឺទៅអ្នកជាឪពុកទាំងស្នាមញញឹមឌឺបែបអ្នកមានប្រៀបខណ:ដែរបានលឺប្រយោគរបស់ជុងម៉ូបែបនេះ តែកូនគំនិតបែបអន់ចិត្តមួយក៏បានផុសទ្បើងមកក្នុងដួងចិត្តរបស់គេដែរថាតើហេតុអ្វីនាងព្រមតាមគេស្រួលមិនមានប្រតិកម្មអ្វីធ្វើដូចគេជាអ្នកដទៃនេះនាងមិនស្រទ្បាគេទេឬ?
«អ្វីដែលឯងកំពុងនិងធ្វើហើយវានិងបំផ្លាញ់ជីវិតអ្នកដែរនៅជុំវិញខ្លួនឯងជាពិសេសគឺរូបឯងផ្ទាល់ផងដែរគឺវានិងគ្មានអ្នកណាមានក្តីសុខនោះទេរួមទាំងឯងចាំទុកទៅ»លោកចនហាស្តីដោយដាស់តឿនគាត់ដឹងខ្លួនឯងច្បាស់ថាទោះបីជាខំនិយាយយ៉ាងណាក៏ជុងហ្គុកគេនិងមិនបញ្ឆប់ទង្វើរបែបនេះដែរហើយគាត់រឹតតែមិនប្រកែកមិនឲ្យគេនាំជេយ៉ុងចូលមកក្នុងផ្ទះបានទៀតព្រោះជុងម៉ូនាងបានអនុញ្ញាតហើយ គ្រប់យ៉ាងគឺគាត់គោរពតាមការសម្រេចចិត្តរបស់កូន។
«ជេយ៉ុង ឈប់ទៅបញ្ឈប់វាត្រឹមនេះទៅកុំបន្តល្បែងទុក្ខសោកមួយនេះអីបើមិនចង់ខូចតិចរងទុក្ខដូចជាអ៊ំ»លោកចនងាក់មុខទៅនិយាយដោយដាស់តឿនដល់ជេយ៉ុងព្រោះគាត់ដឹងក៏ទោះបីជាគាត់ខំនិយាយរ៉ារ៉ាប់ប្រាប់ទៅកាន់ជុងហ្គុកក៏គេមិនស្តាប់ដែរគឺមានដែជេយ៉ុងប៉ុណ្ណោះដែរអាចជួយគាត់ឲ្យជុងហ្គុកបញ្ឆបរឿងនេះបានព្រោះបើគ្មានវត្តមានជេយ៉ុងចូលមកពាក់ព័ទ្ធគ្រប់យ៉ាងគឺវាមិនរញ៉េរញ៉បែបនេះទ្បើយហើយគាត់ក៏មិនចង់ឲ្យកូនរបស់គាតើដើរតាមដាក់មិនល្អរបស់គាត់ដែរព្រោះផ្លូវដែរគាត់ដើរពីអតីតកាលនោះគឺវានាំមកនៅទុក្ខសោកនិងវិប្បិសារីខ្លាំងណាស់ហេតុនេះហើយទើបលិកចនគាតើមិនចង់ឲ្យកូនៗដើរជាន់ដាន់ទុក្ខសោកមួយនេះទេ។
«ជេយ៉ុងគ្មានថ្ងៃរងទុក្ខទេព្រោះពួកយើងស្រទ្បាញ់គ្នាមិចចាំត្រូវខ្វល់ពីអ្នកណាទាំងអស់ អ្នកខ្វល់ចិត្តនិងត្រូវរងទុក្ខគឺកូនស្រីសំណព្វចិត្តលោកប៉ាម្នាក់នេះទៅវិញទេ»ជុងហ្គុកលូកដៃទៅអោបចង្កេះតូចមួយក្តាប់របស់ជេយ៉ុងមកផ្អឹមនិងរាងកាយមាំរបស់គេយ៉ាងស្និតស្នាល់ដោយនិងខ្វល់ពីវត្តមានប្រពន្ធកំសត់របស់គេទ្បើយ។
«បើស្រទ្បាញ់គ្នាណាស់ អញ្ចឹងមករៀបការជាខ្ញុំធ្វើអីទៅ?»ជុងម៉ូដើរចូលទៅជិតជុងហ្គុកដោយកែវភ្នែកមូលៗទាំងគូពោលពេញទៅដោយដំណក់ទឹកភ្នែកទៅត្រៀបត្រាសម្លឹងមើលទៅមុខសង្ហារៗរបស់ស្វាមីដោយកំហឹងលាយទ្បំជាមួយនិងការឈឺចាប់ហួប្រមាណគ្រាន់តែពាក្យសម្តីរបស់គេធ្វើឲ្យដុំសាច់តូចមួយដែរស្ថិតនៅក្នុងប្រអប់ទ្រូងរបស់នាងវាកន្ត្រាក់ឈឺទ្បើងពើតៗអួលដើមក៏ឈឺចាប់ខ្លាំងណាស់ ដែលនាងមិនមាត់មិននិយាយមិនមែនបានន័យថានាងមិនឈឺមិនអន់ចិត្តនោះទេដែរមិនតបតព្រោះនាងមិនចង់ឈ្លោះ តែគេមកស្រែកក្តែងៗថាគេស្រទ្បាញ់ជេយ៉ុង ហើយចុះនាង?នាងជាស្អី?គេមិនស្រទ្បាញ់នាងទេឬ?បើមិនស្រទ្បាញ់គេមករៀបការជាមួយនាងធ្វើអី?ហេតុអ្វីមិនទៅរៀបការជាមួយនិងមនុស្សដែរគេស្រទ្បាញ់ទៅ?

ប្អូនស្រីសម្អប់Where stories live. Discover now