ភាគ29(សមចិត្តគេហើយ...)

1.1K 43 0
                                    

«ម៉ាក់អ្ហឹកៗ ម៉ាក់កុំកើតអីណា ម៉ាក់អ្ហឹកៗ»ស្រីយំអោបរាងកាយអ្នកជាម្តាយដែរដួលទៅលើឥដ្ឋាបាត់មាត់បាត់ក៏មិននិយាយស្តីគិតគិតតែពីដងដង្ហើមទាំងដង្ហក់មុននេះទាំងទឹកភ្នែកស្រកើមកមិនដាចើនាងភ័យណាស់ភ័យខ្លាច់ថាម៉ាក់របស់នាងកើតអ្វីទ្បើងខ្លាច់ថាម៉ាល់នាងទៅចោលនាងព្រោះម៉ាក់របស់នាងគាត់ឈឺខ្លាំងណាស់។
«ឆាប់ចេញទ្បានទៅ»លោកចនចេញបញ្ចារទៅប្រាប់អ្នកបម្រើដែរស្ថិតនៅក្រោមបង្គាប់ឲ្យចេញទ្បានជាបន្ទាន់រួចក៏ប្រញាប់ត្រកងលើបីកាយអ្នកដែរជាប្រពន្ធទៅទ្បានដើម្បីនាំទៅមន្ទីរ គ្រាន់តែឃើញសភាពលើស្រីលីនបែបនេះគាត់ភ័យស្ទើរស្លាប់ទៅហើយគាត់ពិតជាបារម្ភណាស់ខ្លាចតែលោកស្រីលីនទៅចោលគាត់ម្នាក់ទៀតដូចជាម៉ាក់របស់ជុងហ្គុក។
«គ្រាន់តែខ្យល់គរភ័យស្លន់ស្លោធ្វើអីស្រីសាហាយយកប្តីគេដូចជាម៉ាក់នាងមិនងាយស្លាប់ទេថាមិនត្រូវជាល្បិចរបស់គាត់ទាមទារចំណាប់អារម្មណ៍ផងក៏មិនដឹង»ខណ:ដែរឃើញជុងម៉ូនាងប្រុងនិងរត់ទៅតាមពីក្រោយលោកចន ជុងហ្គុកក៏ប្រញាប់ទៅចាប់កញ្ឈក់ក៏ដៃស្រីតូចទាញ់នាងមកវិញដោយបោះសំដីអសុរោះប្រមាតមើលងាយជីវិតរបស់លោកស្រីលីនថែមទៀតគេគិតថាអាការ:របស់គាត់គ្រាន់តែជាខ្យល់គរធម្មតានិយាយមិនឲ្យជុងម៉ូស្លន់ស្លោបារម្ភទងដែរគេបានឃើញយ៉ាងច្បាស់ថាអាការ:លោកស្រីលីនគាត់ធ្ងនធ្ងរប៉ុណ្ណាហើយ។
«ផាច់ កោតតែបងនិយាយពាក្យបែបនេះចេញមករួច ចនជុងហ្គុកគ្រឺស្ទាន បើសិនជាអ្នកម៉ាក់របស់ខ្ញុំកើតអីខ្ញុំនិងតាមព្យាបាទមិនឲ្យបងរស់នៅបានសុខទេចាំទុកទៅ»មួយកំផ្លៀកដោយដៃស្រីល្អធ្វើឲ្យផ្ទៃមុខសង្ហារៗរបស់ជុងហ្គុកងាកទៅម្ខាង នាងពិតជាហួសចិត្តណាស់កោតជុងហ្គុកគេនិយាយពាក្យសម្តីល្ងងបែបនេះចេញមករួចតើគេយកអ្វីមកគិតទៅគេដឹងច្បាស់ហើយថាម៉ាក់របស់នាងគាត់ឈឺធ្ងន់តែគេថាវាគ្រាន់តែជាខ្យលគរអញ្ចឹងឬ?ហើយគេថែមទាំងនិយាយស្តីប្រមាតមើលងាយម៉ាក់របស់នាងទៀតឃើញម៉ាក់របស់នាងបែបនេះគេប្រហែលជាសប្បាយចិត្តខ្លាំងណាស់ហើយមើលទៅ និយាយចប់ស្រីល្អក៏ប្រញាប់រត់ចេញទៅរកអ្នកដែរជាម្តាយរបស់ខ្លួននៅមន្ទីពេទ្យ។
ប៉ុន្មានម៉ោងក្រោយមកលោកគ្រូពេទ្យក៏ចេញពីបន្ទបើសង្ឃឹមបន្ទាន់ដោយទឹកមុខតឹងតែងជាខ្លាំងទោះបីជាមិនប្រាប់ក៏អាចស្មានដឹងដែរថាអាការ:របស់លោកស្រីលីនគឺយ៉ាប់ខ្លាំងហើយ។
«លោកគ្រូពេទ្យម៉ាក់ខ្ញុំយ៉ាងមិចហើយ»ស្រីតូចស្ទុះក្រោកពីកៅអីយ៉ាងលឿនរតើទៅសួរគ្រូពេទ្យដោយការភិតភ័យជាខ្លាំងខ្លាចថាម៉ាក់របស់នាងនិងកើតអ្វីទ្បើងមក។
លោកគ្រូពេទ្យគាត់មិននិយាយធ្វើទាំងអស់គ្រាន់តែក្រវីក្បាលតិចលាយលំជាមួយនិងទឹកមុខក្រៀកក្រំនិងអស់សង្ឃឹមជាខ្លាំងជាសញ្ញាបញ្ចាក់ថាសភាពអាការ:របស់លោកស្រីលីពេលនេះគឺយ៉ាប់ខ្លាំងហើយ ប៉ុន្តែអ្នកដែរសួរក៏អាចមើលដឹងច្បាស់ថាគាត់ចងបានន័យថាមិច។
«លោកគ្រូពេទ្យចង់មានន័យថាមិចទៅ?ម៉ាក់ខ្ញុំនិងមិនអីមែនទេលោកគ្រូពេទ្យ? ម៉ាក់ខ្ញុំគាត់និងមិនអីទេមែនទេ?ហ្អឹកៗ ឆាប់ឆ្លើយមក លោកគ្រូពេទ្យម៉ាក់ខ្ញុំគាត់មិនអីទេ? អ្ហឹកៗ»ជុងម៉ូចាប់អង្រួនស្មារបស់លោកគ្រូពេទ្យស្រែកទ្បូទ្បាយំខ្លាំងស្ទើរតែផ្អើលមន្ទីរពេទ្យទៅហើយមិនមែននាងមើលមិនយល់ពីកាយវិកាយរបស់លោកគ្រូពេទ្យទើបនាងចំរឹតឲ្យគាត់ឆ្លើយបែបនេះការពិតទៅនាងដឹងនិងយល់ច្បាស់ណាស់ទើបនាងស្រែកយំទ្បូទ្បាទទួលយកមិនបានបែបនេះព្រោះនាងចង់ឲ្យគាត់ឆ្លើយថាម៉ាក់នាងមិនអីគាត់មិនឈឺអ្វីធ្ងន់ធ្ងរទេគាត់និងជាសះស្បើយវិញឆាប់ប៉ុន្តែវាមិនអាចព្រោះម៉ាក់របស់ជិតទៅចោលនាងហើយ។
«ជុងម៉ូកូនស្ងប់អារម្មណ៍សិនទៅ»លោកចនអោបស្មាកូនស្រីនិយាយលួងលោមនាងឲ្យស្ងប់អារម្មណ៍សិនទៅគាត់ដឹងថានាងទទួលយកមិនបានចំពោះដំណឹងអាក្រក់បែបនេះភ្លាមបានព្រោះនាងនៅគ្មានអាចនិងមិនទាន់ធ្វើចិត្តចំពោះរឿងបែបនេះបានងាយទ្បើយប៉ុន្តែក៏សូមត្រឹមតែឲ្យនាងបានស្ងាមអារម្មណ៍សិន មែនគាត់មិនស្លុតចិត្តនិងខូចចិត្តចំពោះរឿងនេះទេប៉ុន្តែគាត់ក៏ខំប្រឹងធ្វើចិត្តទទួលយកការពិតខាំមាត់សង្កត់ចិត្តទប់ទឹកភ្នែកព្រោះបើគាត់ទន់ខ្សោយយំយែកទួញសោកនៅពេលនេះគ្មានអ្នកណាជាបង្គោលលួងលោមជុងម៉ូទេ។
«ឲ្យខ្ញុំសូមទោសផងដែរខ្ញុំមិនអាចជួយអ្វីបាន អ្នកជំងឺកើតមហារីដល់ដំណាក់កាលចុងក្រោយហើយសល់ពេលមិនយូរទៀតទេសូមដ
ត្រៀមចិត្តទុកជាមុន»លោកគ្រូពេទ្យស្រដីទ្បើងដោយទឹកមុខក្រៀមក្រំជាខ្លាំងគាត់ពិតជាសោកស្តាយខ្លាំងណាស់ដែរមិនអាចជួយសង្ឃឹដល់អ្នកជំងឺបាន គ្មានអ្វីក្រៅពីពីពាក្យថាសូមទោសនិងសូមឲ្យសាច់ញាតិអ្នកជំងឺសម្រួលអារម្មណ៍និងធ្វើចិត្តទទួលយកនោះអាការ:របស់អ្នកជំងឺព្រោះគេសល់រយ:ពេលមិនប៉ុន្មានម៉ោងទៀតទេ។
«មិនពិតទេអ្ហឹកៗ អ្នកម៉ាក់មិនអីទេ លោកគ្រូពេទ្យកុហក អ្ហឹកៗខ្ញុំមិនជឿទេ អ្នកម៉ាក់មិនអីទេ លោកគ្រូពេទ្យកុហកៗ លោកប៉ា-លោកប៉ា លោកគ្រូពេទ្យកុហកពួកយើងទេហ្អឹកៗៗ ត្រូវទេប៉ា? ឆាប់ឆ្លើយមកលោកប៉ាលោកគ្រូពេទ្យកុហកម៉ាក់គាត់មិនអីទេមែនទេលោកប៉ាអ្នកម៉ាក់និងជាឆាប់ៗត្រូវទេលោកប៉ា?ត្រូវទេ?»ស្រីយំស្រែកខ្លាំងទ្បើងទន់ខ្លួនសួរតវ៉ានិងគ្រូពេទ្យថ្ងៃដែរនាងខ្លាំងបំផុតវាបានមកដល់ហើយជាថ្ងៃដែរម៉ាក់របស់នាងនិងដើរចេញពីជីវិតរបស់នាងមកត្រទ្បាប់មកវិញនាងពិតជាទទួលយករឿងនេះមុនបានពិតមែនវាភ្លាមៗពិកហើយនាងមិនទាន់អាចធ្វើចិត្តបាននៅទ្បើយ និយាយស្រីតូចក៏រត់ចូលទៅរកអ្នកដែរជាម្ដាយនៅក្នុងបន្ទប់សង្ឃឹមបន្ទប់យ៉ាងលឿនមិចចាំសូមការអនុញ្ញាតពីគ្រូពេទ្យទ្បើយ។
គ្រប់សកម្មភាពរបស់ជុងម៉ូទាំងអស់គឺស្ថិតនៅក្រោមការសង្កេតមើលរបស់រាងក្រាសជុងហ្គុកដែរកំពុងតែឈរពួនលួចមើលស្រីតូចមិនឲ្យនាងបានដឹងខ្លួនជាទ្បើយហើយគេក៏បានដឹងពីអាការ:របស់ម៉ាក់នាងដូចគ្នា ឃើញសភាពរបស់ជុងម៉ូពេលនេះគេមិនអាណិតនាងមិនបានពិតមែននៅពេលដែនាងយំខ្លាំងបែបនេះ។
«ខ្ញុំមិនត្រូវការជីវិតរបស់លោកស្រីទេ»ជុងហ្គុកឧទានទ្បើងដោយទឹកមុខក្រៀក្រំនៅពេលដែលឃើញសភាពរបស់លោកស្រីលីនបែបនេះសោយនឹករលឹក
ដល់ពាក្យរបស់លោកស្រីលីនដែរថា«បើលោកចង់បានជីវិតរបស់ខ្ញុំ ខ្ញុំនិងឲ្យ»នោះធ្វើឲ្យគេមានអារម្មណ៍ថាខុសចំពោះគាត់ខ្លាំងណាស់បើពេលនោះគេមិននិយាយស្តីប៉ះទង្គិចផ្លូវចិត្តគាត់ខ្លាំងនិងច្រាន់គាត់ឲ្យដួលជំងឺគាត់ក៏មិនរើទ្បើងបែបនេះដែរ។


ប្អូនស្រីសម្អប់Donde viven las historias. Descúbrelo ahora