ភាគ1

1.6K 60 0
                                    


បន្ទាប់ពីមកដល់សាលារៀនជុងហ្គុកក៏ចតម៉ូតូធំរបស់ខ្លួនទុកហើយក៏ដោះមួកចេញពីក្បាលយកដាក់ពាក់នៅនិងដៃម៉ូតូរួចក៏ដើរជ្រែងហៅប៉ាវដោយរឹកពាទ្បូឆាយចូលទៅរកមិត្តភក្តិរបស់គេដែលកំពុងតែអង្គុយជជែកគ្នានៅលើបង់ក្រោមដើមឈើនេះ។
«ជុងហ្គុកដៃឯងកើតអី?»ខណ:ដែរជុងហ្គុកដើរទៅដាក់បង្គុយនៅលើបង់ជាមួយនិងមិត្តភក្តិរបស់គេថេយ៉ុងអ្នកដែរជាមិត្តរបស់គេក៏បានក្រលេកភ្នែកទៅឃើញនៅរបួសនៅលើដៃរបស់ជុងហ្គុកទើបគេចាប់ទាញដៃរបស់នាយយកមកមើលនិងសួរនាំទៅកាន់នាយកម្លោះដោយការបារម្ភពីមិត្ត។
«ដួលម៉ូតូ»
«ស្អីគេឯង? ជិះម៉ូតូយ៉ាងមិចទើបដួល?កុំប្រាប់ណាថាឯងលួចទៅប្រណាំងម៉ូតូមិនហៅពួកយើង?»ថេយ៉ុងជ្រួញចញ្ចើមសួរទៅកាន់ជុងហ្គុកគេទៅជិះម៉ូតូយ៉ាងមិចឲ្យដួល តើឬគេលួចទៅប្រណាំងម៉ូតូស្ងាត់មិនហៅពួកនាយ?
«ខ្ញុំមិនបានទៅប្រណាំម៉ូតូស្អីទេ?»
«អញ្ចឹងហេតុអីក៏ដួល?» បើមិនដួលដោយសារប្រណាំងម៉ូតូតើគេដួលដោយសារតែអ្វីទៅ គេគឺជាជើងឯកលេងមួយហើយក្នុងការប្រណាំងម៉ូតូ ធម្មតាគេជិះមិនដែរដួលទេមិនថាជិះធម្មតាឬប្រណាំងប៉ុន្តែហេតុអ្វីលើកនេះក៏ដួល?
«គឺពេលដែរខ្ញុំជិះម៉ូតូតាមផ្លូវមកសាលា ក៏ស្រាប់តែមានមនុស្សស្រីម្នាក់ជិះកង់មកជល់និងម៉ូតូរបស់ខ្ញុំហើយខ្ញុំក៏បានបើម៉ូតូគេចចេញពីនាងទើបធ្វើឲ្យដួលបែបនេះទៅហើយក៏...»ជុងហ្គកនិយាយរាប់ពីដំណើរដើមទងរឿងរបស់គេពីដើមដល់ចុងឲ្យមិត្តរបស់គេបានស្តាប់ទាំងអស់ដោយគ្មានលាក់លាមព្រោះទោះបីជាលាក់ក៏មិនបានយូរដែរព្រោះពួកគេពូកែអាសួរជីកឬសជីគល់ណាស់ប្រាប់ឲ្យអស់អញ្ចឹងទៅមិនចាំបាចឆ្លើតនិងសំណួរពួកគេច្រើន។
«ហើយចុះនាងស្អាតដែរទេ?»គ្រាន់តែដឹងថាអ្នកដែរជុងហ្គុកជិះម៉ូតូបិះនិងបុកជាសិស្សសាលាស្រីភ្លាមជីមីនក៏បានចោទសំណួរទ្បើងតាមចរឹកព្រាននារីរបស់ខ្លួនមិនប្រែ។
«អឺ»ជុងហ្គុកមិនមាត់គេគ្រាន់តែក្រហឹមដើមក៏និងងក់ក្បាលតិចជាចម្លើយថានាងគឺស្អាតសូម្បីតែគេក៏ចង់លង់និងម្ដងដែរនៅពេលដែបានសម្លឹងមើលទៅវង្វងមុខដ៏តូចច្រមិចរបស់ចំ។
«ហើយឯងមានបានសួរឈ្មោះនាងទេ?»កាលបើលឺថាមនុស្សដែរជុងហ្គុកជិះបិះនិងបុកនោះជាសិស្សសាលាដែរស្រស់ស្អាតថែមទៀតនោះកាន់តែធ្វើឲ្យជីមីនគេកាន់តែជ្រើមជ្រួលចង់ដឹងចង់លឺពីនាងកាន់តែខ្លាំងហើយព្រោះជុងហ្គុកគេមិនងាយមើលឃើញស្រីណាម្នាក់ថាស្អាតងាយៗទេ បើម្នាក់នោះមិនមានសម្រសទាក់ទាញ់ភ្នែកគេខ្លាំងនោះ។
«អត់ទេ»
«ហើយចុះIG?»
«ទេ»
«ព្រះអើយ....!អាគុកហេតុអ្វីក៏ឯងធ្វើបែបនេះ?បានជួបជាមួយនិងស្រីស្អាតឯងគួរណាស់តែសួរឈ្មោះនាង ឬឈ្មោះAcc IGបើអាចសុំលេងទូរស័ព្ទតែម្ដងគឺកាន់តែល្អ ហេតុអ្វីក៏មិនធ្វើ?»ជីមីននិយាយឆ្កាងដៃឆ្កាងជើងស្តីថាបន្ទោសជុងហ្គុកហេតុអី្វក៏គេធ្វើបែបនិងបានជួបស្រីស្អាតហើយបែតជាមិនចេះអូសក្រទ្បាអីបន្តិចសោះ បើជាគេវិញណាធានាថាមនុស្សម្នាក់នោះខ្លាចមកជាសង្សាររបស់គេភ្លាមមិនចាំយូរត្រឹមតែតាមញ៉ែររយ:ពេល2ថ្ងៃប៉ុណ្ណោះគេជឿជាក់។
«មិនដឹងត្រូវធ្វើដើម្បីអី្វ»
«បើឯងមិនដឹងថាធ្វើដើម្បីក៏ចាប់ទុកថាធ្វើដើម្បីយើងទៅ»បើថាជុងហ្គុកគេវាល្ងងដល់ថ្នាក់សុំលេខស្រីបានមកមិនដឹងថាយកមកធ្វើអីទេនោះ ក៏សុំយកមកឲ្យគេដែតជាមនុស្សឆ្លាតមកចាំគេចាក់ការតាមសមគួរ។
«ឥតប្រយោជន៍»ជុងហ្គុកនិយាយដោយឬកពាក្រអឺតក្រទមនិងទឹកមុខគួរឲ្យចង់ហក់ដាល់ឲ្យបែកមុខដាក់ជីមីនដួចក៏ដើរចូលទៅក្នុងថ្នាក់រៀនបាត់ទុកឲ្យជីមីនអង្គុយឆេះដុំក្តៅក្រហាយនិងសមស្តីរបស់ជុងហ្គុកម្នាក់ឯង។
«ឯងមានឃើញឬកពាររបស់គេទេ? នោះគេធំទៅកាន់តែធំឆ្អឹងលែងដឹងអ្នកណាបងអ្នកណាប្អូនហើយតើ»ជីមីនងាក់មកនិយាយរអ៊ូង៉ូវៗដាក់ថេយ៉ុងចំណែកឯងភ្នែកចេះតែដៀងសម្លក់ទៅកាន់ខ្នងរបស់ជុងហ្គុកទាំងចិត្តម៉ួម៉ៅនិងពាក្យសម្តីរបស់ជុងហ្គុកមុននេះ។
«ឯងក៏ដឹងថាជុងហ្គុកគេជាមនុស្សដែរមិនចេះរញ៉េរញ៉ៃសុាំតាប៉ែច្រើន មិនមែនដឹងលឺរឿងមនុស្សស្រីមិនបានសួរជីកឬសជាក់គល់ដូចជាឯងទេ សូមប្រាប់ទៅកុំថាទ្បើយជុងហ្គុកគេធុញនិងឯងសូម្បីតែយើងផ្ទាល់ក៏ដូចគ្នា »ថាហើយថេយ៉ុងក៏ក្រោកចេញពីបង់ដើរទៅថ្នាក់យ៉ាងប្រងើយ គ្មានគិតខ្វលពីជីមីនអ្វីបន្តិច គេសែនហួសចិត្តនិងជីមីនណាស់ចេះតែរករឿងខឹងនិងជុងហ្គុកទៅកើតទាំងដែរគេក៏ដឹងថាជុងហ្គុកគេជាមនុស្សបែបណាតែនៅតែធ្វើខ្លួនគួរឲ្យធុញដាក់គេបែបនេះឲ្យតែលឺរឿងថាស្រីស្អាតមិនបានទេរុកក្បាលមកសួរជីកឬសជីកគល់ទៅតាមអាចរឹកព្រាននាងរីឃើញស្រីស្អាត់មិនបានរបស់គេនិង។
«កាត់តាមគ្នាណាស់ណ៎ ពួកអាសុភាបុរស»ជីមីនស្រែកប្រទិចថេយ៉ុងទាំងក្តៅក្រហាយកាន់ជើងគ្នាដល់កហើយមើលចុះដើរហេរទៅរកសុភាពបុរសគ្នាគេហើយ។
«ន៎ែ..អាព្រាននារី គ្រូចូលរៀនឯងមិនចូលទេឬ?»ថេយ៉ុងឈរច្រតចង្កោះស្រែកហៅជីមីនល្វើយឲ្យមកចូលរៀនរវល់តែពិភាក្សាតុមូលរឿងប្រទេសជាតិភ្លេចគិតរឿចូលរៀន។
បន្ទាប់ពីដល់ម៉ោងដែលត្រូវនិងចេញទៅផ្ទះជុងហ្គុកក៏ដើរចេញពីថ្នាក់រៀនសំដៅទៅរកកន្លែងដាក់ម៉ូតូរបស់ខ្លួនដោយលើប្រអប់ដៃម្ខាងដែរត្រូវបួសហើយ ជុងម៉ូក៏បានយកកូនកន្សែងដៃពណ៍របស់នាងមកចង់រុំរបួសឲ្យនោះមកមើលក្រោយមកផ្ទៃមុខស្រស់សង្ហារក៏រំលិចនៅស្នាញញឹមចេញមកដោយមិនដឹងខ្លួនចេញមកយ៉ាងចម្លែក។
«ឌឹង»រវល់តែដើរញញឹមញញែមម្នាក់មិនបានមើលផ្លូវនាយក៏បានដើរទៅបុកជាមួយនិងនារីម្នាក់ដែដើរបញ្ច្រាសទិសគ្នាជាមួយនិងគេធ្វើឲ្យជ្រើសសៀវភៅដែរនាងបានកាន់នោះជ្រុសទ្បើងរាយរប៉ាតរប៉ាយពេញទាំងដី។
«អ៊ួយ..សូមទោស»សម្លេងដ៏ស្រទន់ដង្ហើយពាក្យសុំទោសទ្បើងមក ហើយម្នាក់គ្មានណាក្រៅពីនាងតូចច្រទ្បឹង ជុងម៉ូ ទ្បើងមុននេះនាងរវល់តែដើរបណ្តើរបើកសៀវភៅទន្ទិចមេរៀនត្រៀមប្រទ្បងថៃ្ងស្អែកបណ្តើរទើបនាងមិនបានមើលផ្លូវថាមានមនុស្សដើរឆ្លងកាត់ទ្បើយទើបបានជាដើរបុកគេឯងបែបនេះ ជុងម៉ូនាងមិនបានចាប់អារម្មណ៍និងអ្នកដែរនាងបានដើរមកបុកនោះទ្បើយនាងគ្រាន់តែពោលពាក្យសុំទោសហើយក៏ប្រញាប់ប្រញាល់អោនទៅរើសសៀវភៅរបសនាងដែរជ្រុះនេះទៅវិញ។
«ខ្ញុំក៏សូមទោសដូចគ្នា ចាំខ្ញុំជួយ»ជុងហ្គុកក៏មិនមែនជាមនុស្សអត់ចិត្តឃើញពិបាកមិនជួយនោះដែរយ៉ាងគេក៏មានចំណែកខុសក្នុងរឿននេះដែរ បើគេមិនគិតតែពីដើមភ្លឹកឪញញឹមញញែមអារម្មណ័ហោះហើរទៅដល់ឋាន:ព្រះច័ន្ទទេក៏គ្មានរឿងនេះកើតទ្បើងដូចគ្នាជុងហ្គុកគិតតែពីអោនរើសសៀភៅគេមិនបានចាប់អារម្មណ៍ថាមនុស្សស្រីម្នាក់នេះគឺជាមនុស្សតែមួយដែរគេបានជួបកាលពីព្រឹកមិញទ្បើយព្រោះនាងគិតតែពីអោនមុខចុះរើសសៀភៅហើយនៅមានសក់ទន់រលោងពណ៍ខ្មៅក្រឹបធ្លាក់មិនបឹទបាំងផ្ទៃមុខរបស់នាងទៀតនោះ អញ្ចឹងហើយទើបគេមើលមិនដឹងថាជាជុងម៉ូគូរបដិបក្សតែទើបនិងទាស់សម្តីជាមួយនិងគ្នាកាលពីព្រឹកមិញនេះ។
«នាង/លោក»

ប្អូនស្រីសម្អប់Where stories live. Discover now