«ជាមង្គលការរបស់អ្នកនាងតូចជុងម៉ូនិងលោកផាកជីមីន»សេវ៉ូននិយាយប្រាប់ទៅកាន់ជុងហ្គុកតាមធម្មតាព្រោះគេគិតថាជុងហ្គុកគេបានដឹងរឿងនេះរួចហើយ។
«សេវ៉ូនកុំលេងសើចច្រើនពេលបានទេ?»ជុងហ្គុកស្តីបន្តោសសេវ៉ូនដោយការឃ្នឺសចិត្តព្រោះគេគិតថាសេវ៉ូនគេនិយាយលេងសើចតាមទម្លាប់របស់គេរាល់លើកគេមិនបានដឹងទេថាអ្វីដែរសេវ៉ូននិយាយទាំងនោះជាការពិតទាំងអស់។
«ខ្ញុំនិយាយជាការពិតនេះជាធៀបការរបស់ពួកគេ»សេវ៉ូនក្រែកទ្បើងចាចទៅពេលដែរចៅហ្វាយប្រុសគេមិនជឿរបែបនេះជុងហ្គុកគេក៏ដឹងថាគេមិនចេះនិយាយពាក្យកុហកនោះទេហេតុអ្វីក៏មិនជឿដោយចង់បញ្ចាក់ការពិតដល់ជុងហ្គុកនាយកម្លោះក៏ដក់យកធៀបការរបស់ជុងម៉ូនិងជីមីនហុចឲ្យទៅជុងហ្គុកមើល។
«មិនពិតទេជុងម៉ូនាងមិនធ្វើបែបនេះដាក់ខ្ញុំទ្បើយ»គ្រានតែទទួលធៀបបការនោះមកមើលឃើញថានោះឃើញឈ្មោះរបស់ជុងម៉ូនិងជីមីនពិតមែនធ្វើ
ឲ្យគេស្វាងស្រាដូចជាត្រូវគេជះទឹកត្រូវ10-20យ៉ាងអញ្ចឹងបេះដូងរបស់គេក៏កន្ត្រាក់ឈឺទ្បើងមកដូចជាគេយកកាំបឹតចុងស្រួចមកចាក់ចំកណ្តាដើមទ្រូងឆួលចុងច្រមុះចង់យំចេញមកគេស្ទើរតែមិនជឿងពិតមែនថាជុងម៉ូនាងធ្វើបែបនេះដាក់គេ។
«ចៅហ្វាយចង់ទៅណាទាន់?»សេវ៉ូនចង់ចឹញ្ចើមដាក់ចៅហ្វាយរបស់ខ្លួនដោយការងឿយឆ្ងល់នៅពេលដែរនៅសុខជុងហ្គុកក៏ស្ទុះក្រោកឈរទ្បើងពេញកម្ពស់មុននិងបោះជំហានវែងៗរបសើគេដើរចេញក្រៅ។
ជុងហ្គុកមិនឆ្លើយនិងសំណួររបស់ជំនឹតរបស់ខ្លួនទ្បើយគេគិតតែពីដើរចេញទៅក្រៅសម្តីទៅរកទ្បានដោយរឹកពារប្រញាប់ប្រញាល។
«ចៅហ្វាយស្រវឹងបែបនេះបើកបរវាគ្រោះថ្នាក់ណាស់ចៅហ្វាយកុំទៅអី»សេវ៉ូនប្រញាប់ប្រញាលរត់ទៅតាមឃាត់ចៅហ្វាប្រុសដែរកំពុងតែចូលបម្រុងនិងបើកចេញទៅនោះដោយសេចក្តីព្រួយបារម្ភជុងហ្គុកគេស្រវឹងខ្លាំងណាស់ស្រវឹងរហូតដល់ដើរមិនទាំងត្រង់ផ្លូវផងហើយគេក៏មកចង់បើកទ្បានអីបែបនេះវាប្រថុយនិងគ្រោះថ្នាក់ខ្លាំងណាស់។
ជុងហ្គុកនៅតែមិនស្តាប់និងសម្តីរបស់សេវ៉ូនដដែលក្នុងខួរក្បាលរបស់គេពេលនេះមានតែជុងម៉ូម្នាក់គត់គ្មានអ្វីផ្សេងទ្បើយចង់អ្នកណានិយាយអ្វីក៏គេមិនខ្វល់ដឹងត្រឹមថាមិនថាយ៉ាងណាក៏ដោយក៏គេមិនឲ្យជុងម៉ូរៀបការជាមួយនិងជីមីនបានសម្រេចដែរព្រោះនាងគឺជារបស់គេតែម្នាក់គត់។
«ជុងម៉ូបងមិនឲ្យអូនទៅអ្នកណាទ្បើយ»ជុងហ្គុកឧទានទ្បើងមកតិចមុននិងបង្កើនល្បឿនទ្បានយ៉ាងលឿនស្លេវដើម្បីចេញទៅរកជុងម៉ូ។
បន្តិចក្រោយមកជុងហ្គុកក៏ទាញយកទូរស័ព្ទចេញមកចុចខលទៅថេយ៉ុងដើមម្បីសួរពីទីតាំងរបស់កម្មពិធីព្រោះគេគិតថាគ្រប់គ្មានអាចនិងលាក់មិនឲ្យគេដឹងប៉ុន្តែពួកគេលាក់វាពីថេយ៉ុងនោះទេ។
«ជុងហ្គុកឯងមានការអីមែនទេ?»ដែរថេយ៉ុងគេសួរបែបនេះក៏ព្រោះតែបើជុងហ្គុកគេគ្មានការអ្វីត្រូវពឹងពាក់ជុងហ្គុកគេក៏មិនខលមកដែរ។
«មង្គលការរបស់ជុងម៉ូនៅកន្លែងណា?»ជុងហ្គុកនិយាយសាច់ការយកតែមិនចង់និយាយកាច់កុងច្រើននាំឲ្យខាត់ពេលខ្លាចគេទៅមិនទាន់កម្មពិធី។
«ឯងបានដឹងរឿងនេះហើយ?»ថេយ៉ុងស្រដីទ្បើងមកដោយការងឿយឆ្ងល់ជុងហ្គុគេបានដឹងរឿងនេះមកពីណាក្រែងគ្រប់គ្មានគេលាក់មិនឲ្យគេដឹងនោះអី?
«ឆាប់ប្រាប់មក»
«កម្មវិធីធ្វើនៅសណ្ឋាគាររបស់ប៉ាឯងនៅជាន់ទីពីរ»
«ប្រាវ»គ្រាន់តែថេយ៉ុងនិយាយចប់បានបន្តិចក៏ស្រាប់តែមានសម្លេងអ្វីម្យ៉ាងបន្លឺទ្បើងតាមប្រព័ន្ធខ្សែរទូរស័ព្ទហើយសម្លេងមួយនោះគ្មានសម្លេងអ្វីក្រៅពីសម្លេងរបស់ទ្បានជុងហ្គុកដែរកំពុងក្នុងល្បឿនហួសការកំណត់បើរ៉េចង្កូតទៅបុកជាមួយនិងទ្បានធំមួយដែរបើកបរក្នុងទិសដៅបញ្ច្រាស់គ្នាពីទ្បានរបស់គេនោះមួយទំហឹងហេតុនេះធ្វើឲ្យមានសម្លេងខ្ទល់លឺដល់ថេយ៉ុង។
«ជុងហ្គុកៗឯងមានរឿងអី?ជុងហ្គុកៗលឺបងនិយាយទេជុងហ្គុក»ថេយ៉ុងឧទានហៅឈ្មោះរបស់ប្អូនប្រុសក្រៅសាច់ឈាមដោយការព្រួយបារម្ភខណ:ពេលដែរបានលឺសម្លេងចម្លែកចេញពីខ្សែប្រព័ន្ធទូរស័ព្ទខាងជុងហ្គុកនោះប៉ុន្តែដូចជាគ្មាលឺសម្លេងឆ្លើយតបអ្វីមកវិញទ្បើយជាហេតុកាន់តែធ្វើឲ្យនាយកម្លោះកាន់តែបារម្ភពីប្អូនកាន់តែខ្លាំង។
«បងថេមានរឿងអីមែនទេ?»ថេហ្វីនដែរដើរចេញមកពីកន្លែកទទួលភ្ញៀមកឃើញបងប្រុសរបស់ខ្លួនកំពុងតែឈរកាន់ទូរស័ព្ទដោយទឹកមុខស្លេកស្លាំមើលទៅដូចជាមានរឿងអ្វីមិនស្រួលខុសពីធម្មតាទើបស្រីល្អប្រញាប់ទៅសួរដេញដោល។
«គឺមុននេះជុងហ្គុកគេខលមករកបងសួររកទីតាំងកម្មពិធីប៉ុន្តែបន្តិចក្រោយមកក៏ស្រាប់តែមានសម្លេងអ្វីក៏មិនដឹងប្រៀបដូចជាទ្បានរបស់ជុងហ្គុក់ទៅប៉ះនិងស្អីយ៉ាងអញ្ចឹង»ថេយ៉ុងនិយាយរៀបរាប់តាមដំណើររឿងឲ្យទីប្អូនស្រីរបស់ខ្លួនស្តាប់ពេលនេះគេបារម្ភពីជុងហ្គុកស្ទើរឆ្កួតទៅហើយមិនដឹងថាគេកើតអ្វីឬអត់ទេ?
(ទឺងៗៗ)រំពេចនោះទូរស័ព្ទរបស់ថេយ៉ុងក៏ចាប់ផ្តើមរោទ៍ទ្បើងម្ដងទៀតឃើញថានោះជាលេខរបស់ជុងហ្គុកទើបគេប្រញាប់ទើកវាមកទទួលយ៉ាងលឿន។
«អាទ្បូលោកជាសាច់របស់ម្ចាស់ទូរស័ព្ទនេះមែនទេ?»
«បាទពិតមែនហើយមានអ្វីមែនទេ?»
«គឺម្ចាស់ទូរស័ព្ទជួបគ្រោះថ្នាក់ចរាចរណ៍កំពុងតែបញ្ជូនទៅមន្ទីរពេទ្យសូមលោកមកមើលគេផង»បុរសនោះនិយាយរៀបទៅប្រាប់ថេយ៉ុងតាមភារកិច្ចរបស់ខ្លួននៅពេលដែរនិយាយចប់គាត់នោះក៏ចុចបឹទទូរស័ព្ទទៅ។
«បងប្រុសតើមានរឿងអី?»ដោយឃើញទឹកមុខមិស្រួលរបស់ថេយ៉ុងហើយនៅពេលដែរដាក់ទូរស័ព្ទថេយ៉ុងគេឈរភាំងបែបនេះធ្វើនាងតូចមិនចង់ដឹងមិនបានពិតមែនថាមានរឿងអ្វី។
«ជុងហ្គុកគេជួបគ្រោះថ្នាក់ចរាចរណ៍»ថេយ៉ុងកស្រដីទ្បើងមកដោយទឹកមុខក្រៀក្រំ។
YOU ARE READING
ប្អូនស្រីសម្អប់
Actionស៊េរី:សម្អប់បេះដូង(Season1) «ខ្ញុំស្អប់នាងដែលកើតមកជាប្អូនស្រីរបស់ខ្ញុំ ប៉ុន្តែខ្ញុំស្រឡាញ់នាងប្រសិនបើនាងជាអ្នកដទៃមិនជាបើសាច់ឈាមអ្វីនិងខ្ញុំ»ជុងហ្គុក Jeon Jungkook ♡︎ Jeon Jung Moo