ភាគ51

833 28 2
                                    

«ស្រទ្បាញ់ខ្ញុំអញ្ចឹងឬ? អ្ហឹក ខ្ញុំគិតថាលោកស្រទ្បាញ់ខ្លួនឯងច្រើនជាង»ជុងម៉ូចងចិញ្ចើមដាក់នាង
យកម្លោះមុននិងញញឹមចំអក់និងសម្តីរបស់គេ ព្រោះស្រទ្បាញ់នាងអញ្ចឹងឬ?គួរឱ្យអស់សំណើចណាស់ត្រង់ចំណុចណាដែរបញ្ហាថាគេស្រទ្បញ់នាងនោះគេបាននាងយកមកឃុំទុកមិនឲ្យចេញទៅណាជួបអ្នកណាធ្វើដូចជាអ្នកទោសហើយថែមទាំងបំពាក់លើរាងកាយរបស់នាងថែមទៀតធ្វើហើយក៏និយាយថាស្រទ្បាញ់នេះឬជាក្តីដែរគេមានឲ្យមកនាងនោះ?
ជុងហ្គុកគេមិនមាត់បានត្រឹមតែឈរស្ងាមឈឹងសម្លឹងមើលផ្ទៃមុនតូចច្រមិចរបស់ស្រីតូចនាងនិយាយត្រូវចំណុចពេកហើយគេគ្មានពាក្យអ្វីនិងតវ៉ានេះទេត្រូវហើយគេអាត្មានិយមស្រទ្បាញ់ខ្លួនឯង ការស្រទ្បាញ់គឺជាការលះបង់ប៉ះគេមិនបានលះបងបែបជាយកមកក្រសោបអោបជាប់នៅនិងទ្រូងខ្លួនឯងទាំងដែរមិនបានគិតខ្វល់ថាជុងម៉ូនាងព្រមនិងអ្វីដែរគេធ្វើនោះឬអត់?
«ហេតុអ្វីក៏ស្ងាត់ខ្ញុំនិយាយចំចំណុចខ្មៅរបស់លោកមែនទេ?មនុស្សដូចមិនចេះស្រទ្បាញ់អ្នកណាក្រៅពីខ្លួនឯងទេ»ប្រហែកចាក់ចំចំណុចអាក្រក់របស់គេចំៗពេកហើយទើបស្ងាត់ទោះបីជានាងទើបតែស្គាល់គេប៉ុន្តែនាងក៏ស្មានចិត្តគេដឹងបាត់ទៅហើយ។
«អូនធ្លាប់ស្រទ្បាញ់បងទេជុងម៉ូ?»ជុងហ្គុកឧទានទ្បើងមកបន្ទាប់ពីស្ងាត់អស់ជាយូរនេះជាសំណួរដែគេចង់ដឹងចម្លើយបំផុតតែគេមិនដែរបានសួរនាងក៏ដឹងចម្លើយរួចទៅហើយថានាងនិងឆ្លើយមកបែបណាតែគេក៏នៅតែខំប្តឹងក្រាញ់ននាលសួរទៅកាន់នាងទាំងទ្រូងដួលណែនថប់ៗ។
«មិនធ្លាប់ ហើយក៏មិនគិតថានិងស្រទ្បាញ់ ខ្ញុំសូមអង្វរលោកទៅចុះដោះលែងខ្ញុំទៅ»ជុងម៉ូនិយាយដោយសង្កត់សម្លេងទ្បើងច្បាស់ឲ្យអ្នកម្ខាងទៀតស្តាប់មិនឲ្យច្រទ្បំុ ប៉ុន្តែហេតុអ្វីនាងបែបជាមានអារម្មណ៍ថាដូចជាកំពុងនិយាយកុហកខ្ញុំឯងរបៀបមាត់ផ្សេងចិត្តផ្សឹងអីបែបនេះវាប្រៀបដូចជានាងកំពុងតែឈឺចាប់ជំនួយគេទៅវិញ។មួយប្រយោគរបស់ស្រីក្រមុំវាប្រៀបដូចជាកាំបិតចុងមុខស្រួចចាក់ទំលុះបេះដូងរបស់គេឲ្យដាច់ខ្ទិចខ្ទីវាឈឺ ឈឺលើសពីឈឺទៅទៀតតែក៏នៅតែសួរនាងបន្តទាំងទ្រូងអួលណែនពិបាកនិងបរិយា។
«អូនស្រទ្បាញ់ជីមីនឬ?»គេបានដឹងចម្លើយរួចមុនទៅហើយតែគេក៏ខំធ្វើជាល្ងង់សួរនាងបែបមិនដឹងអីក៏សូមឲ្យច្បាស់ក្នុងចិត្តខ្លួនឯងថានាងគ្មានគេនៅក្នុងចិត្តទ្បើងតាំងពីដើមមក មានតែគេម្នាក់ឯងប៉ុណ្ណោះដែលគិតឆ្កួតស្រទ្បាញ់នាងម្នាក់ឯង។
«ត្រូវខ្ញុំស្រទ្បាញ់ផាក់ជីមីនមិនមែនលោកទេ»មាត់និយាយថាស្រជីមីនថាក្នុងចិត្តរបស់នាងវាហាក់ដូចជាគ្មានរូកជីមីននៅក្នុងចិត្តនាងបន្តិចសោះបែរជាមានអារម្មណ៍ក្នុងទ្រូងវាអួលណែនពិបាកនិងបរិយាពីចិត្តរបស់ខ្លួនឯងនៅពេលនេះខ្លាំងណាស់ដឹងហើយពេលថាពេលដែរនៅពេលសម្លឹងមើលទៅកាន់ផ្ទៃស្រពៀបស្រពានរបស់គេនាពេលនេះនាងដូចជាមានអារម្មណ៍ខុសចំពោះគេខ្លាំងណាស់។
«បងនិងដោះលែងអូន»ជុងហ្គុកឧទានទ្បើងទាំងទឹកមុនស្រពៀបព្រាន់ទឹកភ្នែកទៅដាមត្រៀបត្រានៅក្នុងភ្នែកតែក៏ខំប្រឹងខាំមាត់ទប់វាមិនឲ្យស្រកចុះមកទាំងក្នុងចិត្តខ្ទិចខ្ទាំម វាច្បាស់ហើយថានាងមិនបានស្រទ្បាញ់គេទោះយ៉ាងណាក៏នាងមិនព្រមបើកចិត្តទទួលយកគេដែរព្រោះក្នុងចិត្តនាងមានជីមីនរួចហើយ បើបែបនេះក៏គ្មានហេតុផលអ្វីដែរគេត្រូវឃាត់នាងទុកដើម្បីអ្វីទៀតទ្បើយ និយាយយាយចប់ជុងហ្គុកក៏បើកទ្វាដើរចេញទៅខាងក្រៅបាត់ទាំងទ្វាបន្ទប់នៅបើកវិលមិនបានបិទចាក់សោរដូចជាពេលមុននេះទ្បើយ។
ជុងម៉ូដាក់បង្គុយលើពូកសម្លឹងមើលផែនខ្នងទូលាយរបស់នាយកម្លោះដែរបានដើរចេញទៅមុននេះដោយការច្របូលច្របល់ចិត្តពេលក្រៅគេព្រមដោះលែងនាងហេតុអ្វីក៏នាងមានអារម្មណ៍មើលចង់ចេញឆ្ងាយពីគេទៅវិញហើយថែមទាំងខូចចិត្តអន់ចិត្តនិងទង្វើររបស់គេទៅវិញនាងកើតអីនិងឆ្កួតមានទេនៀក៎?ចង់ចេញពីគេនៅពេលដែរគេព្រមឲ្យទៅនាងបែរជាមិនចង់ទៅហើយថែមទាំងអន់ចិត្តនិងគេទៀតឆ្កួតមែនទែនហើយ?
5ម៉ោងកន្លងផុតទៅ
អស់រយៈពេលជាច្រើនម៉ោងហើយដែលមិនឃើញជុងហ្គុកគេមករកនាងសោះតាំងតែពីពេលដែរគេនិងនាងបានឈ្លោះគ្នានោះមានបាត់គេឈឹងមកដឹងទៅដល់ណាដល់ណីហើយទេ ធ្វើឲ្យអ្នកខ្លះនៅអង្គុយមិនចុះរសាប់រសល់ដើរចុះដើរទ្បើងពេញទាំងបន្ទប់ចេះតែទៅបើកទ្វារកមើលគេមកតែមិនឃើញស្រមោលគេបុិនសរសៃសក់មករកនាងសោះនេះគេដាច់ចិត្តដេញនាងឲ្យទៅវិញពិតមែនទេ?
«ប្រុសម្នាក់នេះទៅណាបាត់ហើយ»ជុងម៉ូទៅលួចបើកបង្ហើបទ្វារសម្លឹងរកមើលប្រុសមុខងាប់ដែរទុក្ខនាងចោលក្នុងបន្ទប់មិនឃើញមកអើតអ្វីបន្តិចសោះ។
«ហេតុអ្វីក៏ងងឹតយ៉ាងនេះ?មានខ្មោចដែរទេនៀក៎?»ដោយនៅមិនសុងមិនស៊ាប់ជុងម៉ូក៏ចេញពីបន្ទប់មកខាងក្រៅដើម្បីរកជុងហ្គុកនាងក៏មិនយល់ពីខ្លួនឯងដែរថាហេតុអ្វីចាំចាប់ខ្វល់ពីគេបាត់គេមិនបានអីបែបនេះ នៅពេលដែលចេញមកដល់ខាងក្រៅក៏ឃើញក្នុងបរិវេផ្ទះទាំងមូលគឺងងឹតនិងស្ងប់ស្ងាត់ខ្លាំងណាស់វាប្រៀបដូចផ្ទះគ្មានមនុស្សនៅយ៉ាងអញ្ចឹងទើបនាងត្រូវដើររាងរកកន្លែងកុងតាក់បើកភ្លើងនៅពេលដែរបើកភ្លើងរួចក៏ឃើញថា...
«ហេតុអ្វីក៏មិនបើកភ្លើង?»ជុងម៉ូបោះសំណួរទៅកាន់រាងក្រាសដែរកំពុងតែអង្គុយផឹកស្រាយ៉ាងកំសត់ម្នាក់ឯងទៅសាទ្បុងដោយមានដបស្រាជាច្រើននៅរាយប៉ាយពេញទាំងតុមុននិងបោះជំហាន់ចូលទៅរកគេជារឿយហើយក៏ដាក់បង្គុយលើសាទ្បុងទល់មុខនាយកម្លោះ។
«នេះលោកទឹកស្រាឬក៏ងូតស្រាទៅហាស់»ជុងម៉ូសម្លឹងមើលដបស្រាដែរនៅរាកប៉ាយពេញទាំងតុកនោះគ្រានតែទៅជិតគេប៉ុនេះនាងស្ទើរតែស្រវឹងតាមគេទៅហើយគ្រាន់តែធុំក្លឹនស្រាដែរគេផឹកនោះ។
ជុងហ្គុកគិតតែពីលើកស្រាអកផឹកក្អឹកៗដូចជាទឹកមិនខ្ចីខ្វល់និយាយចូលជាមួយនិងជុងម៉ូអ្វីបន្តិចសោះធ្វើដូចជានាងគ្មានវត្ថមាននៅទីនេះយ៉ាងអញ្ចឹងគួរឲ្យស្អប់។
«ខ្ញុំសូមទោស»ជុងម៉ូឧទានទ្បើងដោយមិនហ៊ានសម្លឹងមុខគេចំទ្បើយមិនដឹងថាហេតុអ្វីទេដែរនាងត្រូវលើកយកពាក្យមួយប្រយោគនេះទ្បើងមកតែដឹងត្រឹមថានាងមានអារម្មណ៍ថាខុសចំពោះគេ ហើយមិនចង់ឲ្យគេប្រងើយកន្តើយដាក់នាងបែបនេះទ្បើយ។
គ្រាន់តែបានលឺប្រយោគយ៉ាងស្រទន់របស់នាងធ្វើឲ្យជុងហ្គុកងើបមុខទ្បើងសម្លឹងមុខគេឲ្យថ្លែដោយមិនយល់ថានាងនិយាយសំដៅលើអ្វី។

ប្អូនស្រីសម្អប់Where stories live. Discover now