ភាគ១

719 9 0
                                    

ឌឹប...ឌឹប...ឌឹប...ឌឹប
សាច់រឿងចាប់ផ្ដើមដោយយើងឃើញថា មានមនុស្សស្រីម្នាក់រៀងខ្ពស់ស្រឡះ ចង់សក់លើកឡើង ពាក់អាវសាមញ្ញធម្មតាៗ តាមរបៀបអ្នកស្រុកស្រែព្រៃភ្នំ ជាអ្នកស្រុកស្រែក៏ប៉ុន្តែស្បែកសរលោងដូចអ្នកទីក្រុងអីចឹង ថែមទាំងនៅលើកផ្នែកខាងមុខមានសាក់យ័ន្ដតូចល្មមនៅលើនោះ នារីម្នាក់នេះមានរុំអំបោះឆៅត្រឹមកដៃ គេកំពុងតែវាយដើមចេកមួយដើមនៅក្បែរផ្ទះឈើតូចមួយ លឺសូរឌឹបៗតែម្ដងហើយមិនដឹងថាគេជាកូនចៅអ្នកណានោះទេ ខ្លួនជាស្រីតែចរិករឹកពារដូចជាមនុស្សប្រុសយ៉ាងចឹងនោះ គេវាយឡើងហូរញើសស្រក់តក់ៗដូចជាទឹកហូរតែមិនព្រមឈប់សោះ
«អាទិត្យ ឯងកំពុងធ្វើអីនឹង? អាផាត់ហៅឯងទៅជួបគាត់ មកសង្ងំវាយស្អីនៅទីនេះ»
សុខៗក៏ស្រាប់តែលេចមុខមនុស្សចំណាស់ម្នាក់ដើរមកហៅនារីម្នាក់នេះ ដែលធ្វើឲ្យយើងដឹងថានារីម្នាក់នេះមានឈ្មោះថាអាទិត្យ សូម្បីតែឈ្មោះក៏ដូចជាឈ្មោះមនុស្សប្រុសដែរ
«អ៊ុំផាត់មានការអីមែនទេពូផន?» អាទិត្យក្រោយពីលឺសម្លេងអ៊ុំម្នាក់នោះនិយាយរួចហើយគេក៏ទម្លាក់ដៃចុះឈប់វាយ ងាកមុខមកនិយាយជាមួយអ៊ុំម្នាក់នេះវិញដោយទឹកមុខស្មើៗ ថែមទាំងញើសហូរស្រក់ពេញមុខទៀតផង ហើយក៏បានបង្ហាញថាពូដែលមកហៅអាទិត្យនេះគឺឈ្មោះថាផន
ពូផន«អឺ យើងមិនដឹងទេឯងទៅជួបគាត់ខ្លួនឯងទៅ យើងទៅមុនហើយកុំភ្លេចទៅឲ្យឆាប់ឡើងវ៉ើយ» ពូផនប្រាប់ថាមិនដឹងព្រោះគាត់មកតាមតែគេប្រាប់ឲ្យមកហៅអាទិត្យទៅនោះទេ
អាទិត្យ«ពូទៅមុនចុះតាមខ្ញុំទៅតាមក្រោយ» អាទិត្យប្រាប់ទៅពូផនវិញស្របពេលដែលកំពុងស្រាយអំបោះឆៅចេញពីដៃទុក តែទឹកមុខគេហាក់ផ្លាស់ប្ដូរទៅជាសើចពព្រឹមទៅវិញដាក់ពូផន
ពូផន«អឺៗ ឆាប់ឡើង»
អាទិត្យ«ចា ដឹងហើយពូ» អាទិត្យឆ្លើយទៅពូផនវិញទាំងញញឹមយ៉ាងស្រស់ដាក់ពូផនពូផនក្រោយលឺអាទិត្យឆ្លើយមកបែបនេះហើយក៏ងាកមុខដើរចេញទៅវិញបាត់ទៅ
មួយសន្ទុះក្រោយក៏ឃើញថាមានមនុស្សម្នាក់កំពុងអង្គុយលើគ្រែតូចមួយនៅមុនផ្ទះឈើធំល្មមមួយ ដែលនៅជុំវិញផ្ទះសុទ្ធសឹងតែដើមឈើ ផ្កា ដើមឈើហូបផ្លែពេញដីហាក់ដូចជានៅក្នុងព្រៃយ៉ាងចឹង តែមិនមែនទេមកពីគ្រួសារនេះនៅផ្ទះដាច់ស្រយ៉ាលពីគេបន្តិច បុរសដែលកំពុងអង្គុយប្រៀបដូចជាអន្ទះសារដូចជាចង់ជួបនឹងមនុស្សម្នាក់យ៉ាងចឹង
អាទិត្យ«អ៊ុំផាត់ ខ្ញុំមកដល់ហើយ» បានបន្តិចក្រោយមកក៏ស្រាប់តែលេចមុខអាទិត្យឡើងមកដែលធ្វើឲ្យយើងដឹងថាអ៊ុំម្នាក់ដែលឲ្យពូផនទៅហៅអាទិត្យមក មានឈ្មោះថាផាត់ គាត់ត្រូវជាបងប្រុសបង្កើតរបស់ពូផន
អ៊ុំផាត់«មកហើយក៏ឆាប់អង្គុយមកយើងមានរឿងនិយាយជាមួយឯង»     ក្រោយលឺសម្លេងអាទិត្យហៅហើយគាត់ក៏ងាកមុខភ្លាមថែមទាំងប្រាប់ឲ្យអាទិត្យប្រញាប់អង្គុយទៀតផង អាទិត្យលឺហើយក៏ប្រញាប់អង្គុយចុះលើគ្រែក្បែរអ៊ុំផាត់ភ្លាម
អាទិត្យ«នេះអ៊ុំមានការអីមែនទេ មើលទៅដូចជាស្លន់ៗប្រញាប់ដ៏ហើយ» អង្គុយចុះភ្លាមអាទិត្យក៏ចោទសួរទៅអ៊ុំផាត់ភ្លាម ព្រោះឃើញកាយវិការគាត់ដូចជាទាន់ហន់ពេក
អ៊ុំផាត់«អឺ គឺមានការណា ឯងមានដឹងទេអាហានវាបានឲ្យក្រុមវាទៅប្លន់គ្រឿងអាវុធនៅឯប៉ុស្តិ៍ប៉ូលីសកាលពីយប់មិញនេះ»
អាទិត្យ«នេះអាហ៊ាហាន វាធ្វើចឹងទៀតហើយហ្អេស ហើយចុះពូប្រុងឲ្យខ្ញុំធ្វើយ៉ាងមិច?»
អ៊ុំផាត់«ធ្វើយ៉ាងមិចក៏ស្រេចតែឯងចុះ អ៊ុំទុកចិត្តលើឯង ព្រោះកិច្ចការនេះឯងមិនដែលភ្លាត់ទេ» ក្រោយពីនិយាយព្រមព្រៀងគ្នាចប់ អ៊ុំផាត់ក៏បានយកដៃទះស្មាអាទិត្យតិចៗ បង្ហាញពីការទុកចិត្តជំនឿចិត្តលើគ្នា អាទិត្យក៏បានតែត្រឹមធ្វើមុខស្មើធម្មតា
អាទិត្យ«ហើយចុះអ៊ុំវាយកអាវុធអស់នោះទៅលាក់កន្លែងចាស់មែនទេ?» ដើម្បីឲ្យកាន់តែច្បាស់អាទិត្យក៏ងាកមុខមកសួរអ៊ុំផាត់បញ្ជាក់ម្ដងទៀត
អ៊ុំផាត់«អ៊ុំមិនដឹងទេ តែប្រហែលជាពួកវាទុកនៅផ្ទះអាស្ទាវកងដែលជាកូនចៅវាហើយ» អ៊ុំផាត់និយាយដោយងក់ក្បាលតិចៗ
អាទិត្យ«បើចឹង ចាំយប់នេះខ្ញុំនឹងចេញចាត់ការអ៊ុំចាំជួយរៀបចំខ្ញុំផង»
អ៊ុំផាត់«អឺល្អ» និយាយគ្នាព្រមគ្នារួចទាំងពីរនាក់ក៏បានសម្លឹងមុខគ្នាទៅមកដោយកែវភ្នែកជឿជាក់ជាមួយគ្នាយ៉ាងខ្លាំង
និយាយអំពីហ៊ាហានគេគឺជាមនុស្សម្នាក់ដែលមានអំណាចខ្លាំងជាងគេនៅឯខេត្តគិរីនេះ ហ៊ាហានជាមនុស្សដែលចេះមន្ដអាគមខ្លាំងពូកែ ថែមទាំងមានស្បែកគង់សម្លាប់មិនស្លាប់ទៀតផង នៅខេត្តគិរីនេះគេជាសេដ្ឋីអ្នកមានម្នាក់ក៏ព្រោះតែគេបានរៀបការជាមួយកូនស្រីអ្នកមានម្នាក់នៅឯក្រុងរណប ដោយសារគេបានជួយជីវិតរបស់នាងដោយចៃដន្យ មិនតែប៉ុណ្ណោះគេមានប្រពន្ធចុងម្នាក់ទៀតផងតែក៏ចាត់ទុកដូចជាអ្នកបម្រើយ៉ាងចឹងថែមទាំងមានកូនស្រីម្នាក់ទៀត លើសពីនេះគេក៏ធ្វើការងារខុសច្បាប់ច្រើនទៀតផងទើបធ្វើឲ្យគេកាន់តែមានឡើងៗ បើនិយាយពីនាយកងវិញគេជាកូនចៅរបស់ហ៊ាហានដែលត្រូវហ៊ាហានចិញ្ចឹមតាំងតែពីតូចនិងបានបង្រៀនអំពីមន្ដអាគមដល់នាយកងទៀតដើម្បីបម្រើការងារជាប្រយោជន៍ដល់ខ្លួន
«អរ បងអាទិត្យនេះមិនទៅដឹកបន្លែនៅផ្សារទេហ៎?» ស្របពេលអាទិត្យកំពុងតែដើរចេញពីផ្ទះរបស់អ៊ុំផាត់វិញ នារីម្នាក់កំពុងតែកាន់សំពត់ខោអាវមើលទៅដូចជាទើបតែកាត់ហើយថ្មីៗបានញញឹមស្រែកសួរទៅកាន់អាទិត្យដែលដើរកាត់នោះ
អាទិត្យ«អ៎ចាន់ ក៏ឃើញថាបងកំពុងតែដើរទៅហើយតើ» លឺសម្លេងស្រទន់ៗស្រែកហៅហើយខ្លួនបែបនេះក៏ក្រឡេកមើលទៅឃើញថាជាចាន់កូនស្រីរបស់អ៊ុំខ្លួននេះឯងមានមុខមាត់ រាងរូវស្អាតអាយុប្រហែលជាប្អូនអាទិត្យ២ឆ្នាំព្រោះឆ្នាំនេះអាទិត្យមានអាយុ២១ឆ្នាំហើយ នាងមានឈ្មោះថាចាន់ អាទិត្យក្រោយឃើញថាជាចាន់ក៏ប្រញាប់ញញឹមឡើងឡើងឆ្លើយតបទៅវិញបែបលេងសើចជាមួយប្អូនវិញ
ចាន់«បង នេះបងឲ្យមកផ្ទះខ្ញុំធ្វើអីឬមួយក៏ពុកហៅមកមានការអ្វីមែនទេ?» ចាន់ដើរចូលទៅកៀកអាទិត្យហើយក៏សួរអាទិត្យបែបចរិកញិញក់ដាក់អាទិត្យ
អាទិត្យ«អឹម គឺមែនហើយមានការសំខាន់»
ចាន់«រឿងអីទៅបងឲ្យខ្ញុំសុំដឹងផងបានទេ?»
អាទិត្យ«មិនបានទេ ទៅប្រញាប់ទៅយកខោអាវទៅទុកទៅ បងប្រញាប់ទៅផ្សារដឹកបន្លែហើយថៅកែប្រហែលជាចាំយូរហើយ បងទៅសិនហើយណា» អាទិត្យញញឹមបន្ទាបខ្លួនយកដៃញីក្បាលប្អូនតិចៗមុននឹងដើរចេញទៅបាត់ ទុកឲ្យចាន់ឈរតាមសម្លឹងមើលគេមិនដាក់ភ្នែកញញឹមជាប់មាត់តែម្ដងហើយដូចជាចាប់អារម្មណ៍ជាមួយបងខ្លួនឯងណាស់
អាទិត្យ«ថៅកែនេះចាំយូរទេ» មួយសន្ទុះក្រោយមកអាទិត្យក៏បានដើរមកដល់ផ្សារមើលទៅមានមនុស្សអ៊ូអរសម្បើមណាស់ទោះថាផ្សារតូចក៏ដោយតែក៏មានមនុស្សរកស៊ីច្រើនគួរសម អាទិត្យក៏បានដើរចចូលតូបលក់បន្លែមួយកន្លែងដែលកំពុងមានមនុស្សចេញចូលជាច្រើនហើយក៏បានអើតកស្រែកសួរម្ចាស់ហាងតាមទម្លាប់របស់គេ
ថៅកែ«អឺគឺមានច្រើនណាស់នោះឯងជួយរៀបចំដឹកចេញទៅឲ្យយើងផង»ថៅកែតបវិញជាមួយការលក់ដូរយ៉ាងមមាញឹកហើយក៏លើកដៃចង្អុលបង្ហាញកន្ត្រក់បន្លែនៅម្ខាង
មិនបង្អង់យូរអាទិត្យចាប់លើកកន្រ្តក់បន្លែដាក់រទេះរៀបចំរួចក៏ឡើងកង់ដឹកចេញទៅ
ក្រុងរណប
នៅឯស្ថានីយប៉ូលីស
«សូមរាយការណ៍ ពេលនេះកំពុងមាន អ្នកលេងពីរក្រុមកំពុងវាយតប់គ្នាបាទ» មានប៉ូលីសម្នាក់បានរត់មករកមេកងរបស់ខ្លួនដែលកំពុងរៀបចំអីវ៉ាន់ឯកសារនៅកន្លែងធ្វើការរបស់ខ្លួនឲ្យបានដឹងអំពីការវាយតប់គ្នានៅឯម្ដុំៗនេះ មើលទៅមេកងម្នាក់នេះមានកម្ពស់ខ្ពស់ សង្ហារ ថែមទាំងម៉ឺតម៉ាត់ទៀតផង
«ហ៊ឺស មិនទាន់បានចេញដំណើរផងក៏មានរឿងទៅហើយ» មេកងម្នាក់នេះក្រោយលឺកូនចៅរាយការណ៍រួចហើយក៏រ៉ូតកាបូបបិទជិតរួចក៏យកចញ្ចៀនត្បូងទទឹមមកពាក់ និយាយឡើងបែបហួសចិត្តញញឹមឌឺតិចៗមុននឹងដើរចេញទៅ
«អាវមេកងចក្រៃយ៍មិនទៅខេត្តគិរីទេហេស នេះមេកងចង់ទៅណា?» ដើរចេញមិនទាន់ផុតពីប៉ុស្តិ៍ប៉ូលីសផងក៏មានកូនចៅថ្នាក់ក្រោមក្រឡេកមកឃើញហើយក៏សួរមេកង ក៏បានបង្ហាញថានេះមេកងម្នាក់នេះមានឈ្មោះថាចក្រី ហើយមេកងចក្រៃយ៍ក៏នឹងទៅធ្វើការនៅឯខេត្តគិរីវិញផងដែរ
មេកងចក្រៃយ៍«គឺទៅចាត់ការការងារនៅទីនេះជាលើកចុងក្រោយ» មេកងចក្រៃយ៍ឆ្លើយតបយ៉ាងញញឹមស្រស់មុននឹងដើរចេញទៅ
«ហ្អាស អាចង្រៃនេះនែ»
«អាស អា ហ៊ើយ»
មកមើលកន្លែងវាយគ្នាវិញពួកអ្នកលេងពីរក្រុមកំពូងវាយតប់គ្នាសុទ្ធតែតាំងតោ ដំបង ដែកទីប កាំបិតពេញនឹងថែមទាំងកំពុងវាយគ្នាយ៉ាងដំណមទៀតផង
ឌឹប...
«អាមេកងនេះនៅមិនទាន់ទៅទៀតហេស? នេះមិនពាក់ឯកសណ្ឋានប៉ូលីសទេហ្អ៎?» មិនយូរប៉ុន្មានមេកងចក្រៃយ៍ក៏បានមកដល់ហើយយកដំបងជ្រុងមួយគប់ចំខ្នងអ្នកលេងម្នាក់ដែលមានសាក់ពេញដៃទាំងអស់ វាមិនឈឺហើយក៏បានងាកមកសម្លឹងមុខមេកងចក្រៃយ៍ហើយក៏បានស្រែកសួរយ៉ាងឈ្លើយដូចមិនខ្លាចមេកងសោះ
មេកងចក្រៃយ៍«បែបនេះហើយទើបសមជាអ្នកលេងដូចជាពួកឯង យើងនឹងបានវាយមិនញញើតដៃ ចូលទៅចាប់ពួកវាឲ្យអស់» មេកងចក្រៃយ៍ក៏បានសើចឡើងតិចៗបែបហួសចិត្តហើយក៏ឆ្លើយឌឺទៅវិញ មុននឹងចាប់រើសដំបងជ្រុងជិតនោះឡើងហើយសូត្រគាថាដាក់ដំបងមុននឹងស្រែកបញ្ជាកូនចៅប៉ូលីសដែលមកជាមួយខ្លួនចូលទៅចាប់ក្រុមអ្នកលេងឲ្យអស់
លឺមេកងបញ្ជាហើយប៉ូលីសទាំងអស់ក៏ចូលទៅវាយដើម្បីចាប់ក្រុមអ្នកលេងទាំងនោះ ចំណែកឯមេកងវិញក៏បានដើរចូលទៅវាយគ្នាជាមួយនឹងអាមេចោរដែលមានសុទ្ធតែសាក់ពេញទាំងខ្លួនទាំងអស់នោះ
សង្រ្គាមចាប់ក្រុមអ្នកលេងបានផ្ដើម ក្រុមប៉ូលីសមានតែមួយក្រុមឯក្រុមអ្នកលេងមានរហូតដល់ពីរក្រុម តែនៅតែមិនអាចយកឈ្នះក្រុមប៉ូលីសបាន បើនិយាយពីមេកងចក្រៃយ៍នឹងអាមេចោរនោះវិញ ទាំងពីរនាក់វាយគ្នារហូតមកដល់កន្លែងនៅឆ្ងាយពីគេ លោកមេកងចក្រៃយ៍ដូចជាវាយមិនចេះឈឺយ៉ាងចឹងត្រូវមេចោរអ្នកប៉ុន្មានដៃប៉ុន្មានដំបងទៅហើយតែក៏អាចគេចខ្លួនបាន តែមិនប្រយ័ត្នក៏ត្រូវអាមេចោរធាក់មួយជើងរហូតដល់ដួល វាដើរចូលទៅទាំងសើចបម្រុងដឹងលើកដំបងវាយមេកងចក្រៃយ៍ទៅហើយតែមេកងមិនបានកើតអីធ្ងន់ធ្ងររហ័សទាញដំបងវាយជើងមេចោរដួលទៅនឹងដីហើយមេកងចក្រៃយ៍ក៏ប្រញាប់ក្រោកធាក់មួយជើងថែមពីលើទៀត មុននឹងសូត្រគាថាដាក់នៅនឹងដៃដែលកំពុងក្ដាប់យ៉ាងណែនរួចក៏ដាល់មុខមេចោរមួយទំហឹងរហូតដល់វាសន្លប់ស្ដូកស្ដឹងនៅនឹងកន្លែង
ប៉ុស្តិ៍ប៉ូលីស
«ទៅឆាប់ចូលទៅឲ្យលឿន»
មេកងចក្រៃយ៍«នៅទីនេះសិនហើយ ដេកស៊ីបាយស្រាប់សិនទៅវាស្រួលមិនបាច់ដើរចេញយប់ធ្វើជាចោរប្លន់នាំតែពិបាក» ក្រោយពីយក  ឈ្នះទៅលើក្រុមអ្នកលេងអស់ទាំងនោះហើយមេកងចក្រៃយ៍រួមទាំងកូនចៅក៏បាននាំពួកវាមកដាក់គុក គ្រាន់តែចូលដល់ក្នុងគុកភ្លាមមេចោរដែលវាយជាមួយមេកងចក្រៃយ៍ក៏ស្ទុះរត់សម្លឹងមេកងចក្រៃយ៍ពីខាងក្នុងគុកដូចជាគុំមេកងណាស់ចឹង មេកងមិនខ្លាចក៏សើចឡើងហើយថែមទាំងនិយាយឌឺដាក់ប៉ុន្មានម៉ាត់ទៀតមុននឹងដើរចេញទៅបាត់

ស្នេហ៍ចិត្តពីរWhere stories live. Discover now