កំពុងតែអង្គុយសម្លឹងមើលមុខប្អូនរហូតមកនោះ ក៏ក្រឡេកឃើញស្រីក្វាន់កំពុងកាន់ទឹកក្ដៅនិងកន្សែងមកជូតខ្លួនឲ្យអាទិត្យ ភ្នែកដែលសម្លឹងមើលប្អូនមុននោះក៏ប្ដូរមកជាតាមសម្លឹងមើលស្រីក្វាន់វិញ សម្លឹងឃើញគ្រប់កាយវិការ គ្រប់សកម្មភាពដែលស្រីក្វាន់កំពុងធ្វើ គឺយកចិត្តទុកដាក់ បារម្ភ ក្ដីស្រលាញ់ចេញពីចិត្តរបស់ស្រីក្វាន់ទៅកាន់អាទិត្យ
កែវភ្នែកដែលមេកងសម្លឹងមើលទៅស្រីក្វាន់ ចាន់ឯនេះក៏សង្កេតឃើញយ៉ាងច្បាស់ពីក្រសែភ្នែកមួយគូនេះ តែចាន់មិននិយាយអ្វីបានត្រឹមតែគិតក្នុងចិត្តម្នាក់ឯង
«ស្នេហាបែបនេះមែនទេ? មនុស្សពីរនាក់ស្រលាញ់មនុស្សតែម្នាក់ដូចគ្នា មិនត្រឹមតែបងប្អូនតែសាច់នោះទេ សូម្បីតែបេះដូងក៏ដូចគ្នាដែរ»
អាទិត្យ«ហ្អ...ហ្អេម»
ស្រីក្វាន់«បងអាទិត្យ!» កំពុងតែជូតខ្លួនឲ្យអាទិត្យសុខៗ ស្រាប់តែអាទិត្យកម្រើកខ្លួនបញ្ចេញសម្លេងគ្រហឹមចេញមកដូចជាកំពុងតែឈឺចាប់ពិបាកក្នុងខ្លួន ស្រីក្វាន់ក៏រហ័សទុកកន្សែងចុះហើយស្ទុះមកចាប់ទប់ខ្លួនអាទិត្យជាប់វិញ មេកងឯនេះខ្លួនឈឺតែពេលឃើញប្អូនបែបនេះក៏ស្ទុះស្រវ៉ាទៅរកប្អូនលែងដឹងខ្លួនថាឈឺអស់ហើយ
មេកងចក្រៃយ៍«អាទិត្យ!»
ចាន់«មេកងប្រយ័ត្នផង» ដោយសារឃើញមេកងនៅមិនទាន់ទប់ខ្លួនរួចស្រួលបួលចាន់ក៏ចូលទៅជួយទប់ខ្លួនមេកងបន្តិចទៅ
អ៊ុំផាត់«សែប! ឆាប់ទៅហៅអ៊ុំស៊ីងមក អាទិត្យជិតដឹងខ្លួនហើយ» សែបលឺហើយមិនបង្អង់ច្រើនក៏ចេញទៅតែម្ដង
ស្រីក្វាន់«បងអាទិត្យ! បងយ៉ាងម៉េចហើយ» អាទិត្យដែលនៅក្នុងរង្វង់ដៃស្រីក្វានយកំពុងតែរើខ្លួនតិចៗ បើកភ្នែកមិនចង់រួចឡើងមក ស្រីក្វាន់ឯនេះសប្បាយចិត្តបន្តិច បារម្ភបន្តិច ទឹកមុខនិយាយមិនត្រូវទេ
អាទិត្យ«ហ្អឹម...» អាទិត្យបើកភ្នែកសន្សឹមៗ សម្លឹងមើលឃើញមុខស្រីក្វាន់នៅចំពោះមុខខ្លួនមុនគេ ការដឹងខ្លួនមកវិញរបស់អាទិត្យធ្វើឲ្យមនុស្សគ្រប់គ្នានៅទីនេះសប្បាយចិត្តស្ទើរហោះហើយ ពិសេសនោះគឺមេកងនេះឯង
ក្រឡេកមកមើលសែបពេលនេះវិញរត់មកដល់ផ្ទះអ៊ុំស៊ីងយ៉ាងយ្រហេបត្រហបដកដង្ហើមស្ទើរតែមិនដល់គ្នាហើយ
សែប«អ៊ុំស៊ីង! អ៊ុំស៊ីង! អាទិត្យដឹងខ្លួនហើយអ៊ុំ» សែបស្រែកហៅទាំងសម្លេងដកដង្ហើមមិនដល់គ្នា បានបន្តិចអ៊ុំស៊ីងក៏បើកទ្វារចេញមក
អ៊ុំស៊ីង«អ្នកណាគេ? អ្នកណាមករកយើង» សែបក៏ឡើងទៅរកអ៊ុំស៊ីងតែម្ដងទៅ
សែប«គឺខ្ញុំសែបណាអ៊ុំ ពេលនេះអាទិត្យវាដឹងខ្លួនហើយ ទើបមកហៅអ៊ុំទៅ»
អ៊ុំស៊ីង«ចឹងក៏ប្រញាប់ទៅ» គ្រាន់តែលឺបែបនេះភ្លាមអ៊ុំស៊ីងញញឹមឡើងតែម្ដង សែបក៏ជូនអ៊ុំស៊ីងទៅរកអាទិត្យ
មួយសន្ទុះធំក្រោយមកក៏ឃើញថាទឹកមុខគ្រប់គ្នាពេលនេះប្ដូរពីក្រៀមក្រំមិនញញឹមសោះ បែរជាញញឹមឡើងមកវិញ ក៏ព្រោះតែអាទិត្យបានដឹងខ្លួនឡើងមកវិញ ពេលនេះកំពុងតែត្រូវអ៊ុំស៊ីងចាប់ជីពចរសង្កេតមើល អាទិត្យអង្គុយធ្វើមុខភ្លឹះៗ ទឹកមុខនៅស្លេកស្លាំងនៅឡើយ
អ៊ុំស៊ីង«បន្តិចទៀតរបួសនឹងបានជាហើយ អាផាត់ទៅត្រាំអង្ករដំណើបហើយឬនៅ?»
អ៊ុំផាត់«បាទរួចហើយអ៊ុំ» អ៊ុំស៊ីងក៏ងក់ក្បាលតិចៗមុននឹងនិយាយបន្ត
អ៊ុំស៊ីង«ល្អ! អាទិត្យឯងក៏ទៅត្រាំក្នុងទឹកអង្ករដំណើបទៅឲ្យរបួសវាឆាប់ជា ចំណែកឯមេកងក៏ជាអ្នកសូត្រគាថាមន្ដព្រះធម៌ ដើម្បីរំដោះភាពចង្រៃយ៍ទាំងប៉ុន្មានចេញពីខ្លួនវា ព្រោះថាបើតាមមើលទៅវានៅមិនទាន់ផុតគ្រោះនៅឡើយទេ វាអាចនឹងជួបគ្រោះមួយទៀតទើបអស់»
អាទិត្យ«ខ្ញុំមានគ្រោះច្រើនដ៏ថ្នាក់នឹងផង»
អ៊ុំស៊ីង«តែមួយទៀតទេ តែឯងក៏ត្រូវតែប្រយ័ត្នខ្លួន» សម្ដីនេះធ្វើឲ្យមេកងបារម្ភក្នុងចិត្តជាខ្លាំង ទាំងពីរនាក់បងប្អូនក៏ងាកមុខសម្លឹងមើលគ្នាទៅវិញទៅមក
ពេលរសៀលក៏ឈានជិតចូលមកដល់ពេលនេះអាទិត្យកំពុងតែអង្គុយត្រាំខ្លួននៅក្នុងទឹកអង្ករដំណើបតាមអ៊ុំស៊ីងប្រាប់ ក៏មានមេកងជាបងប្រុសខ្លួនជាអ្នកសូត្រគាថាពីក្រោយរហូតដល់គ្រប់បីដងទើបចប់
អាទិត្យ«បងគិតថាអាហានវានឹងមកដល់ទីនេះទេ?» មួយសន្ទុះក្រោយមេកងក៏ដើរមកអង្គុយនិយាយគ្នាជាមួយអាទិត្យនៅក្បែរកន្លែងអាទិត្យត្រាំខ្លួន
មេកងចក្រៃយ៍«បើតាមបងគិតវាប្រហែលជាមកហើយ ដោយសារតែរបួសយើងពីរនាក់ពេលនេះនៅមិនទាន់ធូរនៅឡើយទេ»
អាទិត្យ«ចឹងយើងរៀបចំផែនការកម្ចាត់វាតែម្ដងទៅល្អទេ»
មេកងចក្រៃយ៍«ផែនការអី វាមិនមែនមនុស្សងាយកម្ចាត់ដល់ថ្នាក់នឹងទេ»
អាទិត្យ«បងគិតថាវាមកតែឯងមែនទេ អត់ទេ! វាច្បាស់ជានាំស្នងការ និងអាកងមក ហេតុអីបែបនេះ? ព្រោះតែស្នងការស្អប់បងនោះទេ ចឹងវាក៏ខ្ចីដៃស្នងការមកកម្ចាត់បង តែចុះបើយើងប្រើវិធីបង្វិលក្បាលស្នងការឲ្យទៅរកវាវិញនោះ»
មេកងចក្រៃយ៍«ឯងចង់បានន័យថាយ៉ាងម៉េច?» មិនទាន់ឆ្លើយចម្លើយអាទិត្យបានត្រឹមតែញញឹមដាក់បងប្រុសខ្លួនតែប៉ុណ្ណោះ
ក្រឡេកមកមើលហ៊ាហានឯនេះវិញ ពេលនេះកំពុងតែនៅក្នុងឡានរបស់ស្នងការជិះទៅរកកន្លែងអាទិត្យដូចអ្វីដែលអាទិត្យបានគិតទុកមុនចឹងឯង មិនត្រឹមតែប៉ុណ្ណោះបើក្រឡេកមកមើលប៉ារបស់មេកងវិញគាត់ក៏កំពុងរៀបចំកងកម្លាំងចេញទៅជួយមេកងដូចគ្នា
នៅឯជម្រកចោរពេលនេះពេលរសៀលក៏ឈានចូលមកដល់ ស្រីក្វាន់និងម្ដាយពេលនេះកំពុងតែអង្គុយបេះបន្លែធ្វើម្ហូបជាមួយគ្នា នៅក្នុងជម្រកចោរពិតជាស្ងប់ស្ងាត់ល្អណាស់
តែមិនបានប៉ុន្មានភាពស្ងប់ស្ងាត់ក៏ប្រែមកជាលឺសម្លេងឡានរបស់ហ៊ាហានជិះចូលមកឈប់នៅនឹងមុខផ្ទះរបស់អ៊ុំផាត់ទៅវិញធ្វើឲ្យចាន់ភ្ញាក់ស្ទុះចុះពីលើគ្រែស្រែកហៅពុកខ្លួន
ចាន់«ពុក! ពុក!» សម្លេងនេះធ្វើឲ្យអ៊ុំផាត់ប្រញាប់ចេញមកក្បែរកូនខ្លួនព្រោះឃើញឡានចម្លែកមកទីនេះ អ្វីដែលច្បាស់នោះគឺឃើញហ៊ាហាន ស្នងការ និង នាយកងនាំគ្នាតែបីនាក់មកទីនេះតែប៉ុណ្ណោះ
អ៊ុំផាត់«ចាន់! ឆាប់រត់ទៅក្នុងទៅកូន»
ចាន់«អត់ទេពុក!» ចាន់ចចេសមិនព្រមទៅនៅឈរពីក្រោយខ្នងពុកខ្លួនញ័រដូចកូនសត្វ
ហ៊ាហាន«ជួបគ្នាទៀតហើយអាផាត់មិត្តសម្លាញ់ អាកូនឆ្កែពីរក្បាលនោះមកដល់ទីនេះហើយមែនទេ? ឯណាវា? ឲ្យវាចេញមកជួបយើងបន្តិចមក» ហ៊ាហាននិយាយទាំងសើចញញឹមឌឺដាក់អ៊ុំផាត់
អ៊ុំផាត់«កុំមកហៅយើងថាមិត្ត យើងគ្មានមិត្តចរិកក្រពើដូចជាឯងនឹងទេ» សម្ដីនេះធ្វើឲ្យហ៊ាហានប្ដូរទឹកមុខពីញញឹមមកក្រម៉ូវដាក់អ៊ុំផាត់វិញ
ហ៊ាហាន«និយាយជាមួយឯងក៏គ្មានបានការដែរ អាកង! ចាប់វាទាំងឪទាំងកូនទុកធ្វើអ្នកបម្រើយើងទៅ» នាយកងក៏ដើរចូលទៅរកចាប់ឪពុកកូនទាំងពីរនាក់
អ៊ុំផាត់«កុំមកប៉ះកូនយើង ចង់ធ្វើអីក៏ធ្វើមកលើយើងមក» ហ៊ាហានក៏សើចឡើងលឺៗភ្លាមចេញមក
ហ៊ាហាន«ហ្អាសៗៗ យើងមិនដឹងថាឯងអីលូវចេះស្រលាញ់កូនចឹងសោះ គួរឲ្យអស់សំណើចមែន អាកងចាត់ការទៅ» នាយកងក៏លូកដៃស្ទុះចូលទៅចាប់ឪពុកកូនទាំងពីរ
អ៊ុំផាត់«លែងយើង លែងកូនយើង»
ឌឹប! អ៊ុំផាត់ក៏ធាក់នាយកងមួយជើងប៉ើងថយក្រោយបន្តិច
នាយកង«នៅមានកម្លាំងណាស់ន៎ឯង» នាយកងក៏ស្ទុះចូលទៅប្រតាយប្រតប់ចាប់គ្នាជាមួយឪពុកកូនទាំងពីរនាក់ទៀត តែពេលនោះមេកងនិងអាទិត្យក៏ចេញមកទាន់
ឌឹប! ឌឹប! មិនចាំយូរ ចេញមកភ្លាមក៏ស្ទុះវាយនាយកងភ្លាម អាទិត្យទោះជានៅមានរបួសតែក៏នៅតែទ្រាំស្ទុះទៅវាយហ៊ាហានឲ្យដួលសិន
អាទិត្យ«ឆាប់នាំគ្នាទៅសិនទៅ» ក្រោយពីវាយគេដួលនៅដីអស់ហើយ អាទិត្យនិងមេកងក៏នាំអ៊ុំផាត់និងចាន់រត់គេចចេញទៅសិន
ហ៊ាហាន«ចង្រៃយ៍ ពួកអាឆ្កែលបខាំ តាមវាទៅ» នាយកងនិងស្នងការក៏រហ័សស្ទុះក្រោករត់តាមទៅពីក្រោយ ទាំងអស់គ្នាក៏រត់មកដល់ផ្ទះរបស់ស្រីក្វាន់មុនទាំងត្រហេបត្រហប
ស្រីក្វាន់«កើតអីនឹងគ្រប់គ្នា?» ស្រីក្វាន់និងងម្ដាយក៏នាំគ្នាចេញមកមើល
អាទិត្យ«ស្រីក្វាន់ ឆាប់នាំគ្នារត់ទៅផ្ទះអ៊ុំស៊ីងមុនទៅ ឆាប់ទៅលឿនឡើង»
ស្រីក្វាន់«តែ...» ដោយសារតែស្រីក្វាន់នៅតែចង់សួរមិនទាន់ចង់ទៅចាន់ក៏ចាប់ទាញដៃស្រីក្វាន់ទៅតែម្ដង
ចាន់«កុំទាន់សួរអីបង ឆាប់ទៅ» ចាន់ក៏អូសស្រីក្វាន់រត់ទៅចេញទៅ ទើបអ៊ុំផាត់និងមីងព្រីមនាំគ្នាទៅតាមក្រោយ
សែប«អ៊ាវ មេកង!» គ្រាន់តែសែបចេញមកពីខាងក្រោយផ្ទះភ្លាមឃើញមេកងនិងអាទិត្យឈរនៅទីនេះក៏ភ្ញាក់ព្រើត តែកាន់តែភ្ញាក់ទៀតពេលឃើញហ៊ាហាននិងគ្នីគ្នាមកដល់ទីនេះដូចគ្នា
ហ៊ាហាន«ចាត់ការវានៅទីនេះហើយ យើងទៅតាមចាប់ប្រពន្ធនិងកូនយើងមកវិញ» និយាយចប់ហ៊ាហានក៏បម្រុងនឹងដើរចេញទៅ តែត្រូវអាទិត្យដើរមកបាំងមុខ
អាទិត្យ«នៅទីនេះគ្មានប្រពន្ធកូនឯងទេ»
ឌឹប! ឌឹប! មិនទាំងបាននិយាយគ្នាអីផងការវាយគ្នាក៏ចាប់ផ្ដើមឡើង មេកងជាអ្នកទប់ទល់ជាមួយនិងនាយកង សែបជាដៃគូជាមួយស្នងការ ឯអាទិត្យក៏ត្រូវចាត់ការជាមួយហ៊ាហាន ទាំងបីគូវាយគ្នាទៅមកៗ តែដោយសារតែមេកងនិងអាទិត្យមានរបួសក៏ត្រូវគេវាយត្រូវជាញឹកញាប់ សែបក៏មិនមែនជាដៃគូរបស់ស្នងការទើបមិនអាចយកឈ្នះបាន
ផាំង! "សម្លេងបាញ់កាំភ្លើង" កំពុងតែចាញ់ប្រៀបគេហើយនោះតែក៏មានអ្នកមកជួយម្នាក់នោះគឺជាប៉ារបស់មេកង សម្លេងកាំភ្លើងបាញ់ពីរបីគ្រាប់ជាប់គ្នាធ្វើឲ្យហ៊ាហាន និងពីរនាក់ទៀតប្រញាប់រត់រកកន្លែងពួន
ផាំង! "សម្លេងបាញ់កាំភ្លើង" ស្នងការក៏ដកកាំភ្លើងបាញ់តបតទៅវិញធ្វើឲ្យកងកម្លាំងរបស់ប៉ាមេកងត្រូវរបួសម្នាក់ មេកង អាទិត្យ និងសែបក៏នាំគ្នាក្រោកឡើងរត់ចេញទៅ នាយកងនិងហ៊ាហានក៏ជាអ្នករត់ទៅតាម ទុកឲ្យស្នងការជាអ្នកទប់ទល់ជាមួយនឹងប៉ារបស់មេកងតែម្នាក់ឯង
រត់មកដល់ផ្ទះអ៊ុំស៊ីងក៏ឃើញអ៊ុំស៊ីងនៅឈរជាមួយគ្រប់គ្នានៅទីនេះ អាទិត្យមកដល់ទីនេះក៏ចាប់ផ្ដើមឈឺមុខរបួសវិញ ប៊ិះនឹងដួលតែបានមេកងទប់ជាប់ ស្រីក្វាន់និងគ្រប់គ្នាក៏ស្រវ៉ាមករកអាទិត្យគ្រប់គ្នា
មេកងចក្រៃយ៍«ឯងទៅរួចទេ?» អាទិត្យក៏ងក់ក្បាលតិចៗ
អាទិត្យ«មិនអីទេបង!» អាទិត្យក៏ខំប្រឹងក្រោកឈរមកវិញ ហ៊ាហាននិងនាយកងក៏នាំគ្នាមកដល់ទីនេះ
ហ៊ាហាន«យ៉ាងម៉េចហើយសម្លាញ់ ភ្នែកនៅមិនទាន់ជាទេមែនទេ» គ្រាន់តែហ៊ាហាននិយាយចប់ភ្លាមនាយកងក៏ដកកាំភ្លើងចេញមកតែម្ដង
អ៊ុំស៊ីងក៏ចាប់ផ្ដើមសូត្រគាថារបស់ខ្លួនដើម្បីទប់ទល់ជាមួយគាថារបស់ហ៊ាហានវិញ មេកងក៏ប្រើគាថាការពារខ្លួនពីគ្រាប់កាំភ្លើង តែអាទិត្យពេលនេះរបួសក៏ចាប់ផ្ដើមកាន់តែឈឺឡើងមកឈរលែងចង់នឹង
ផាំង! គ្រាន់តែសូត្រចប់ទាំងបីនាក់ព្រមគ្នាភ្លាម នាយកងក៏បាញ់តម្រង់ទៅរកមេកងមុនគេតែក៏ផ្លាត់គ្រាប់កាំភ្លើងចេញទៅបាត់ មេកងក៏ដើរចូលមករកនាយកងតែម្ដង នាយកងនៅតែបន្តបាញ់ដដែរ គ្រាប់កាំភ្លើងចេះតែផ្លាត់ចេញទើបធ្វើឲ្យអាទិត្យត្រូវទៅឃាំងស្រីក្វាន់អោនចុះ ជាមួយនឹងគ្រប់គ្នា
ឌឹប! មេកងក៏វាយទម្លាក់កាំភ្លើងនាយកងចុះ ទាំងពីរនាក់ក៏ប្ដូរមកជាវាយគ្នាវិញ ដោយសារតែហ៊ាហានកំពុងតែភ្លេចខ្លួនអាទិត្យក៏ស្ទុះទៅធាក់ហ៊ាហានមួយជើង
អាទិត្យ«ឆាប់នាំគ្នារត់ទៅ» សម្លេងស្រែកមួយទំហឹងតែគ្មានអ្នកណារត់ទៅសោះ អាទិត្យក៏ត្រូវហ៊ាហានវាយមកវិញត្រូវយ៉ាងដំណមព្រោះតែកំពុងមានរបួសស្រាប់ មេកងឃើញប្អូនត្រូវបែបនេះ ក៏ប្រុងនឹងទៅជួយតែ នាយកងចាប់ជាប់ពីក្រោយ តែមេកងមានកម្លាំងក៏ក្រលាស់ខ្លួនចេញបាន
ចាន់«ចេញទៅ!» ដោយសារតែឃើញគេធ្វើបាបបងខ្លួននៅនឹងមុខទ្រាំមិនបានក៏ចូលទៅច្រានហ៊ាហានចេញ ភ្លាមនោះហ៊ាហានក៏ដកកាំភ្លើងចេញមកមួយទៀត តម្រង់ទៅរកចាន់ដែលទ្រោមពីលើអាទិត្យ ឃើញបែបនេះអ៊ុំផាត់ក៏ចូលទៅរុញហ៊ាហានចេញ
ផាំង! ស្នូរកាំភ្លើងបាញ់ចេញមកតែមិនត្រូវអ្នកណានោះទេ ព្រោះអ៊ុំផាត់រុញចេញផុត តែមិនទាន់ចប់ហ៊ាហានក៏ងាកមកបាញ់តម្រង់រកអ៊ុំស៊ីងម្ដង
ផាំង! គ្រាប់កាំភ្លើងក៏បាញ់ចេញទៅរកអ៊ុំស៊ីងមួយគ្រាប់នេះទោះបីជាអ៊ុំស៊ីងមានអ្វីការពារខ្លួនក៏ដោយ ក៏ទប់មិនបានគ្រាប់កាំភ្លើងនេះបញ្ចុះអាគមខ្មៅ មួយគ្រាប់ធ្វើឲ្យអ៊ុំស៊ីងដួលទៅលើដីភ្លាម សម្លេងស្រែកចេញពីមាត់អាទិត្យឡើងមកយ៉ាងលឺស្របគ្នានោះ
អាទិត្យ«អ៊ុំស៊ីង!» ហេតុការណ៍នេះធ្វើឲ្យគ្រប់គ្នាស្លុតស្មារតីបើកភ្នែកធំៗសម្លឹងមើលទៅអ៊ុំស៊ីងដែលដួលទៅលើដី សែបក៏រហ័សងើបអូសទាញស្រីក្វាន់និងមីងព្រីមរត់គេចចេញទៅមុន បើនៅក៏មានតែនាំទុក អាទិត្យស្ទុះក្រោកទៅដាល់ហ៊ាហានមួយដៃទាំងកំហឹង
អ៊ុំផាត់ក៏នាំចាន់ងើបរត់មកមើលអ៊ុំស៊ីងទាំងទឹកភ្នែកស្រក់
ចាន់«អ៊ុំស៊ីង! ហ្អឹកៗៗៗ» ចាន់ស្រក់ទឹកភ្នែកបណ្ដើរហៅឈ្មោះអ៊ុំស៊ីងបណ្ដើរ
ការវាយគ្នានៅតែបន្តរវាងមេកងនិងនាយកង អាទិត្យនិងហ៊ាហានតែអ្នកទាំងពីរដូចជាគ្មានប្រៀបជាមួយគេនោះទេព្រោះខ្លួននៅមានរបួសមុនទាន់ជានៅឡើយ ក្រោយពីមានប្រៀបលើមេកងនិងអាទិត្យ វាយតដៃមិនបានហើយក៏រុញឲ្យពីរនាក់នេះដួលទៅនឹងដីក្បែរគ្នា
ចាន់«មេកង! បងអាទិត្យ!» ចាន់ងាកមករកអ្នកទាំងពីរទាំងទឹកភ្នែកដាបថ្ពាល់
ហ៊ាហាន«ចាប់វាចង់ឲ្យអស់ទៅ» ក្រោយពីធ្វើអ្វីគេមិនកើតគឺមានតែឲ្យគេចង់បានសម្រេច ទាំងអស់គ្នា គ្រប់គ្នាមើលទៅធម្មតាតែអាទិត្យវិញស្ទើរតែដាច់ខ្យល់ទៅហើយព្រោះតែរបួសពេញខ្លួន សមរបួសចាស់មិនទាន់ជាទៀត
ហ៊ាហាន«ទៅតាមនាងក្វាន់ និងនាងព្រីម»
នាយកង«ចុះស្នងការវិញនោះហ៊ា»
ហ៊ាហាន«កុំខ្វល់ពីវា បើវាភ្លាត់ជារឿងរបស់វា» និយាយចប់ហ៊ាហានក៏ដើរចេញទៅ នាយកងក៏ជាអ្នកចាប់អូសឲ្យអាទិត្យ មេកងនិងគ្នីគ្នាដើរទៅមុខតាម ដោយសារតែធ្វើអ្វីមិនបានក៏សម្រេចចិត្តដើរតាមគេ
បើនិយាយពីសែប ស្រីក្វាន់ និងមីងព្រីមវិញពេលនេះក៏មកដល់កន្លែងទាល់ មកដល់ជាយព្រៃមានតែទឹកគ្រប់កន្លែង ទៅណាក៏មិនកើតក៏នាំគ្នាឈប់ឈរមួយកន្លែង
ស្រីក្វាន់«សែបទៅវិញទៅ មកចោលគ្នាបែបនេះមិនកើតទេទៅវិញទៅ» ស្រីក្វាន់ចចេសប្រកែកនឹងដើរទៅវិញតែសែបចាប់ជាប់
សែប«ទៅណាមិនកើតទេ បើទៅវិញដូចនាំទុកឲ្យមេកងនិងអាទិត្យចឹង នៅទីនេះហើយវាមកមិនដល់ទេ ឆ្ងាយបែបនេះហើយនោះ» និយាយចប់ក៏នាំគ្នាឈរដកដង្ហើមមើលមុខគ្នាទៅវិញទៅមក
ផាំងៗៗ មេកងនិងអាទិត្យពេលនេះក៏ទ្រោមកម្លាំងមែនទែនហើយដើរទៅមុខមិនចង់រួចអ្នកនៅទីនេះឃើញទិដ្ឋភាពទាំងអស់នេះតែ ជួយអ្វីមិនបានព្រោះវាបាញ់គំរាមរហូត
ហ៊ាហានក៏នាំផ្លូវដើររហូតដល់ចូលក្នុងព្រៃ អាទិត្យនិងមេកងក៏ចេះតែសម្លឹងមើលមុខគ្នារហូតដូចជាមានគម្រោងអ្វីម្យ៉ាង
ពូក្រៃយ៍សុទ្ធ«ទៅណាអស់ហើយ» ពេលនេះប៉ារបស់មេកងក៏បានមកដល់កន្លែងអ៊ុំស៊ីងឃើញទិដ្ឋភាពអ៊ុំស៊ីងដេកនៅនឹងដីគាត់ក៏ដើរចូលមកមើល
ពូក្រៃយសុទ្ធ«នៅមានដង្ហើម ឆាប់នាំគាត់ទៅមន្ទីរពេទ្យឲ្យលឿនទៅ» គាត់ក៏មកស្ទាបដង្ហើមអ៊ុំស៊ីងឃើញថានៅមានដង្ហើមគាត់ក៏ឲ្យកូនចៅនាំទៅមន្ទីរពេទ្យជាមុនសិន រួចហើយគាត់ក៏នាំគ្នីគ្នាទៅតាមរកមេកងបន្ត តាមសម្លេងកណ្ដឹងសីម៉ានៅជាប់នឹងដៃអ៊ុំផាត់ដែលគាត់ឲ្យកាលពីថ្ងៃមុន
ពេលនេះមេឃក៏ចាប់ផ្ដើមងងឹត
ផាំង! កំពុងតែអង្គុយរកនឹកវិធីថាត្រូវទៅណាជាមួយគ្នាពេលនោះក៏មានសម្លេងកាំភ្លើងបាញ់ចេញមក ធ្វើឲ្យស្រីក្វាន់ មីងព្រីមនិងសែប ត្រូវនាំគ្នាពួនចុះក្រោមទាំងភិតភ័យ
ហ៊ាហាន«យើងមិនចង់សម្លាប់កូន ប្រពន្ធយើងទេ ទៅចាប់វាទៅ» គ្រាន់តែមករកឃើញភ្លាមក៏បញ្ជាឲ្យនាយកងទៅចាប់មីងព្រីមនិងកូនភ្លាម
មីងព្រីម«ទេ! ខ្ញុំនិងកូន មិនបានត្រូវជាអ្វីជាមួយនឹងហ៊ាទេ ហ៊ាមិនដែលចាត់ទុកខ្ញុំនិងកូនជា កូនឬប្រពន្ធម្ដងណាទេ»មីងព្រីមចេញមុខមកនិយាយការពារកូន
មេកងនិងអាទិត្យឃើញស្ថានភាពក្នុងឱកាសល្អក៏ងក់ក្បាលដាក់គ្នា រួចក៏ប្រលេះចំណងចេញពីដៃមកបានមិនដឹងតាំងពីពេលណា
ឌឹប! មេកងនិងអាទិត្យស្ទុះទៅធាក់នាយកងនិងហ៊ាហានម្នាក់មួយជើងពីក្រោយធ្វើស្ថានភាពពេលនេះច្របូកច្របល់ខ្លាំងណាស់ ឱកាសល្អសែបក៏មកជួយស្រាយចំណងឲ្យអ៊ុំផាត់និងចាន់
ផាំង! ផាំង! តែថាមិនបានប៉ុន្មានផងអាទិត្យក៏ត្រូវរបួសទ្រោមខ្លួនទៀត មេកងក៏ត្រូវគ្រាប់កាំភ្លើងបាញ់បញ្ឆិតដៃបន្តិចតែដោយសារអស់កម្លាំងពេកក៏ធ្វើឲ្យមេកងដួលនៅនឹងដី
សែប«មេកង! មេកង!»សែបស្ទុះមកទប់មេកងជាប់
ពេលនេះកាំភ្លើងរបស់នាយកងក៏អស់គ្រាប់វាក៏ក្រវ៉ាត់ចោលទៅក្នុងទឹក ហើយត្រឡប់មកវាយគ្នាជាមួយនឹងអាទិត្យវិញ
អាទិត្យ«អ្ហក! អ្ហក! អ្ហក!» ដោយសារតែរបួសទើបធ្វើអាទិត្យមិនអាចទប់ទល់ជាមួយវាបាន មីងព្រីមឯនេះឃើញហ៊ាហានភ្លេចខ្លួនឈរសម្លឹងមើលនាយកងទាំងញញឹមនោះក៏រត់ទៅរើសយកឈើនៅជិតនោះ
ផាំង!
ស្រីក្វាន់«ម៉ែ!» សម្លេងស្រែកយ៉ាងភ្លាត់សម្លេងរបស់ស្រីក្វាន់ ស្របពេលគ្រាប់កាំភ្លើងបាញ់សម្ដៅទៅរកមីងព្រីមតែសំណាងល្អដែលបាញ់មិនត្រូវ
ហ៊ាហាន«បើឯងនិងនាងក្វាន់មិនមែនកូនយើងចេងក៏ទៅងាប់ទាំងអស់គ្នាទៅ»
ផាំង!
ព្រឹប! "សម្លេងដួលទៅដី" មួយគ្រាប់នេះបាញ់មិនត្រូវដោយសារតែអ៊ុំផាត់រត់ទៅរុញហ៊ាហានចេញបន្តិច
ហ៊ាហាន«ហ្អឹស!» ហ៊ាហានមិនខ្វល់ក៏ក្រវែងអ៊ុំផាត់ចេញទៅម្ខាងបាត់
អាទិត្យ«ស្រីក្វាន់!» ផាំង! «អ្ហក!» អាទិត្យក្រឡេកឃើញស្រីក្វាន់ត្រូវហ៊ាហានផ្ចុងកាំភ្លើងតម្រង់ទៅរក អាទិត្យរហ័សធាក់នាយកងចេញរត់សម្ដៅទៅអោបបាំងគ្រាប់កាំភ្លើងមួយគ្រាប់ជំនួសស្រីក្វាន់
មេកងចក្រៃយ៍«អាទិត្យ!»
ចាន់«បងអាទិត្យ!» មេកងនិងចាន់ស្រែកឡើងដំណាលគ្នាស្របពេលដែលឃើញអាទិត្យត្រូវគ្រាប់ជំនួសស្រីក្វាន់
ព្រូង!
ទឹកមុខស្លេកស្លាំងដៃញ័រលើកមកអោបអាទិត្យវិញយ៉ាងជាប់ តែក៏ធ្លាក់ចូលទៅខាងក្រោមជាមួយគ្នាទាំងពីរនាក់
ផាំង! ផាំង! ផាំង! ផាំង! "សម្លេងបាញ់កាំភ្លើងជាច្រើនគ្រាប់" ស្របពេលនោះប៉ារបស់មេកងក៏មកដល់ហើយក៏បាញ់ពីក្រោយត្រូវហ៊ាហានជាច្រើនគ្រាប់ ដោយសារតែគ្រាប់ដែលគាត់បាញ់ជាគ្រាន់បញ្ចុះអាគមមន្ដព្រះធម៌ ទើបធ្វើឲ្យហ៊ាហានមិនអាចតតាំងបានមានតែដួលលុតជង្គង់ទៅនឹងដី
ផាំង! នាយកងដែលប្រុងនឹងរត់គេចម្នាក់ទៀតនោះក៏ត្រូវប៉ារបស់មេកងបាញ់មួយគ្រប់ទៀតដួលស្ដូកទៅនឹងដីដូចគ្នា
មេកងចក្រៃយ៍«អាទិត្យ! ហ្អឹៗ... អាទិត្យ!...» មេកងស្ទុះទៅមាត់ជ្រាំងស្រែកហៅប្អូនទាំងទឹកភ្នែក ក្រោយពេលដែលអាទិត្យធ្លាក់ទៅក្នុងទឹកជាមួយគ្នានឹងស្រីក្វាន់បាត់ឈឹង
មេកងចក្រៃយ៍«អាទិត្យ! អត់ទេ! អាទិត្យ... មកវិញមក អាទិត្យ»
ចាន់«មេកងកុំអី! ហ្អឹកៗ...»
ពូក្រៃយ៍សុទ្ធ«ទប់អារម្មណ៍សិនទៅចក្រៃយ៍» ចាន់និងប៉ារបស់មេកងនាំគ្នាមកជួយឃាត់មេកងដែលស្រែកហៅឈ្មោះប្អូនហើយចង់លោតទៅដែរនោះទាំងទឹកភ្នែកស្រក់មកដូចគ្នា
មីងព្រីម«ក្វាន់កូន!...» មីងព្រីមឯនេះវិញក៏យំស្រណោះស្ទើរតែប្រេះទ្រូងស្លាប់ទៅហើយ បាត់បង់ទាំងប្ដីបាត់បង់ទាំងកូន គ្រប់គ្នានៅពេលនេះឈឺចាប់មិនចាញ់គ្នានោះទេ ពិសេសនោះគឺមេកងស្រែកហៅប្អូនទាំងសម្លេងស្អកៗ ទឹកភ្នែកហូរដូចជាទឹកភ្លៀងAdminអត់សូវចេះសរសេរឲ្យកំសត់ទេ តែចង់ប្រាប់ថាវគ្គនឹងគេកំសត់ចឹងកំសត់តាមតែគេដែរទៅគ្នាយើង
ចិត្តល្អជួយ follow ig admin ផងនេះlink
https://www.instagram.com/jany_nyy?igsh=MWFiZ3Z6bndoeWh0NQ==
Thank you
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...