ព្រឹកថ្ងៃថ្មីបានឈានចូលមកដល់ អាទិត្យនិងវិរក្ស ក៏នាំគ្នាចេញទៅរកត្រីតាមទម្លាប់ធម្មតា
វិរក្ស«បង បងចេះហែលទឹកទេ»
អាទិត្យ«ចេះតាស៎»
វិរក្ស«តោះចឹង!»
អាទិត្យ«ធ្វើអី?»
វិរក្ស«ហែលទឹកលេងនឹងណា៎»
ព្រូង! និយាយមិនទាន់ចប់ផង វិរក្ស ក៏ទៅរុញអាទិត្យទម្លាក់ទឹកបាត់ ទើបគេលោតចុះតាមក្រោយ
មកមើលមេកងនិងប៉ារបស់ខ្លួនវិញពេលនេះកំពុងតែរៀបចំអីវ៉ាន់ របស់របរដាក់ក្នុងឡាន ព្រោះត្រូវចេញទៅតាមរកអាទិត្យមួយរយៈ
អ៊ុំស៊ីង«មេកងទុករបស់នេះតាមខ្លួន វាអាចជួយមេកងឲ្យរួចផុតពីគ្រោះថ្នាក់បាន» អ៊ុំស៊ីងបានហុចរបស់អ្វីម្យ៉ាងទៅឲ្យមេកង
មេកងចក្រៃយ៍«អ្វីនឹងអ៊ុំ?» មេកងកាន់មកមើល
អ៊ុំស៊ីង«គឺ ក្រមួនទឹកឃ្មុំ ពេលមេកងលាបវាលើត្របកភ្នែក វាអាចឲ្យមេកង មើលឃើញពីអាគមខ្មៅដែលគេចង់ធ្វើមកលើយើង»
មេកងចក្រៃយ៍«អរគុណច្រើនហើយអ៊ុំ»
មីងព្រីម«លោកបង មេកង ខ្ញុំផ្ញើរស្រីក្វាន់ផងណា ជួយនាំគេមកជួបខ្ញុំវិញផង»
មេកងចក្រៃយ៍«បាទអ្នកមីង កុំបារម្ភអី» មេកងបញ្ចេញស្នាមញញឹមបន្តិច មុននឹងងាកសម្លឹងមើលមុខចាន់ដែលឈរក្បែរអ៊ុំផាត់
មេកងចក្រៃយ៍«ចាន់! បងទៅសិនហើយ»
ចាន់«ថែខ្លួនផងបង» មេកងក៏ងក់ក្បាលញញឹមដាក់ចាន់
អ៊ុំផាត់«ថែរក្សាខ្លួនផងមេកង»
មេកងចក្រៃយ៍«បាទអ៊ុំ» ក្រោយពីលាគ្នារួច មេកងនិងប៉ារបស់ខ្លួនក៏រៀបចំឡើងឡានចេញទៅ តែពេលនោះក៏ស្រាប់តែមានសម្លេងស្រែកមកយ៉ាងលឺៗ
សែប«មេកង! លោកមេកង! មេកង!» សែបរត់ ស្រែកហៅមេកងសម្ដៅមករកមេកងយ៉ាងត្រហេបត្រហប
មេកងចក្រៃយ៍«មានរឿងអីសែប?» សែបរត់មកដល់ ឈរដកដង្ហើមមួយៗសិនមុននឹងនិយាយ
សែប«មេកងឲ្យខ្ញុំទៅម្នាក់ផង»
មេកងចក្រៃយ៍«សែបទៅធ្វើអី? នៅទីនេះហើយមើលការងារជំនួសខ្ញុំ»
សែប«អត់ទេបាទមេកង មេកងឲ្យខ្ញុំទៅម្នាក់ផង គ្រាន់បានជាគ្នាតាមជួយរក ឬក៏មានគ្នាពេលមានបញ្ហាអី
មេកងចក្រៃយ៍«តែខ្ញុំមានប៉ានៅជាមួយហើយសែបកុំបារម្ភអី»
សែប«ណាមេកង ចាត់ទុកថា ខ្ញុំសុំមេកងទៅចុះ» មេកងក៏ងាកសម្លឹងមើលមុខប៉ាខ្លួនបន្តិចក្រោយពីលឺពាក្យអង្វរករបស់សែបខ្លាំងពេក
ប៉ារបស់មេកងក៏ងក់ក្បាលជាសញ្ញាបញ្ជាក់ថាយល់ព្រមដាក់មេកង
មេកងចក្រៃយ៍«ឡើងមកសែប» សែបសប្បាយចិត្តហក់ឡើងលើឡានភ្លាមៗមិនចាំយូរ
មេកងចក្រៃយ៍«សែបមិនមែនចង់ទៅដើរលេងទេមែនទេសែប»
សែប«មិនមែនទេបាទ» មេកងក៏សើច ហើយក៏នាំគ្នាឡើងឡានចេញដំណើរទៅ មើលទៅលើកនេះអាចនឹងមានរឿងល្អ បានជួបប្អូនដែរឬអត់ទេមេកង
កាត់!! មកមើលអ្នកនៅមាត់សមុទ្រវិញពេលនេះ អាទិត្យនិងវិរក្សលេងទឹកហត់ហើយក៏នាំគ្នាឡើង មកលើទូកវិញអង្គុយនិយាយគ្នាលឹងពីនេះពីនោះ
វិរក្ស«បងចេះអាគមពិតមែនហ្អេស?»
អាទិត្យ«ចេះ តែមិនច្រើនទេ ឯងចង់ឃើញអត់?» វិរក្សក៏ងក់ក្បាលយ៉ាងញាប់ស្អេក អាទិត្យក៏ដកយកកថាខ្លួនចេញសៀតនៅត្រចៀក ហើយក៏បំបាំងខ្លួនបាត់នៅនឹងមុខវិរក្ស ធ្វើឲ្យវិរក្សភ័យស្លន់ស្លោពេញទូក
វិរក្ស«ហ្អើយ! បង បាត់ទៅណាហើយ ចេញមកវិញមកកុំបំភ័យខ្ញុំអីបង» វិរក្សក៏ស្ទុះទៅអើតកមើលនៅក្នុងទឹក ស្រាប់តែពេលនោះអាទិត្យបង្ហាញខ្លួនកេះស្មាវិរក្សពីក្រោយ
វិរក្ស«ហ្អើយ!» វិរក្សភ្ញាក់ស្រែកមួយទំហឹងថែមទាំងបិទភ្នែកជិតទៀត
វិរក្ស«ហ្អាស គឺបងទេហ្អេស ខ្ញុំភ័យស្ទើរគាំងបេះដូងហើយ»
អាទិត្យក៏ឈរសើចព្រោះថាទឹកមុខវិរក្សភ័យឡើងស្លេកអស់ហើយ
ស្រីក្វាន់«ថ្ងៃនេះម៉េចក៏នាំគ្នាមកវិញលឿនម្លេះ?» កំឡុងពេលស្រីក្វាន់យកខោអាវមកហាលនៅខាងក្រៅក៏ឃើញវិរក្សនិងអាទិត្យនាំគ្នាមកដល់ផ្ទះវិញបាត់ហើយ សំនួរគ្មានចម្លើយ មានតែអ្នកឈរសើចញញឹម ស្រីក្វាន់ក៏សម្លឹងមើលលើមើលក្រោមទៅកាន់អ្នកទាំងពីរ
ស្រីក្វាន់«ម៉េចក៏ទទឹកសើមអស់ចឹង?»
អាទិត្យ«នាំគ្នាលេងទឹកនឹងណា»
ស្រីក្វាន់«អរ…ហើយចុះមកវិញលឿនម្លេះ?»
វិរក្ស«ថ្ងៃនេះបងអាទិត្យគាត់បន្លាចខ្ញុំ ខ្ញុំខ្លាចពេកទើប នាំគាត់មកផ្ទះវិញទៅ» និយាយរួចវិរក្សក៏ដើរចូលទៅខាងក្នុងផ្ទះបាត់ទៅ ទុកឲ្យអាទិត្យនៅឈរអស់សំណើចតែឯង
ស្រីក្វាន់«ធ្វើស្អីប្អូននឹង?»
អាទិត្យ«បងមានធ្វើអីឯណា គេចង់ឃើញបងបំបាំងខ្លួនបងក៏បំបាំងឲ្យគេមើលទៅ»
ស្រីក្វាន់«ចេះតែនាំគ្នាលេងទៅកើត ទៅប្ដូរខោអាវចេញទៅ» អាទិត្យក៏អស់សំណើចតែពេលឃើញស្រីក្វាន់សម្លឹងមុខពេកក៏ដាច់ចិត្តដើរចេញទៅ
កាត់!!
ម៉ាក់វិរក្ស«វិរក្ស! វិរក្ស!»
វិរក្ស«បាទម៉ែ»
ម៉ាក់វិរក្ស«កូនយកអានេះទៅឲ្យ អាក្លើនៅផ្សារ បន្តិចទៅកូន» ម៉ាក់វិរក្សហុច ត្រីប្រឡាក់ឲ្យទៅវិរក្ស
វិរក្ស«បាទម៉ែ!»
អាទិត្យ«ខ្ញុំទៅម្នាក់ផង» អាទិត្យចេញមកទាន់សម្ដីម៉ែកូនគេនិយាយគ្នា លឺថាទៅផ្សារអាទិត្យក៏ប្រញាប់ចេញមកសុំទៅជាមួយ
មកដល់ក្នុងផ្សារទីនេះ ពិតជាអ៊ូអរ ខ្លាំងមនុស្សក៏ច្រើនកកកុញគ្នាណាស់ដែរ អាទិត្យចេះតែដើរតាមវិរក្សពីក្រោយ គេមកនេះព្រោះចង់មើលថាមានសេចក្ដីប្រកាសឬព័ត៌មានពីខ្លួនឬអត់ គេគិតថាបងគេអាចនឹងតាមរកគេតាមការបិទផ្សាយព័ត៌មានស្វែងរក
ដើរបានបន្តិចក្រោយមក ពួកគេក៏មកជួបជាមួយ នាយក្លើ គ្រាន់តែអាទិត្យសម្លឹងមើលមុខភ្លាមក៏ស្គាល់ភ្លែត ព្រោះគេគឺជាមេចោរបោកបញ្ឆោតពេលវាយគ្នាលើកមុន ដែលហ៊ាហានជាអ្នកជួលមក នាយក្លើគ្រាន់តែឃើញអាទិត្យភ្លាមគេក៏សើចដាក់ តែអាទិត្យបែរជាឈរសម្លឹងមើលមុខមិនឈប់
វិរក្ស«នេះរបស់បង»
នាយក្លើ«អរគុណហើយ» នាយក្លើនៅឆ្លៀតសើចដាក់អាទិត្យទៀត ធ្វើឲ្យវិរក្សក៏ចាប់អារម្មណ៍
វិរក្ស"នេះពួកបងស្គាល់គ្នាហ្អេស?»
អាទិត្យ"អត់ទេ!»
បន្តិចក្រោយពេលអាទិត្យដើរចេញទៅបាត់ គាប់ជួនពេលនោះមេកងក៏មកដល់ផ្សារនេះដូចគ្នា មេកងក៏បានក្រឡេកភ្នែកបន្តិច មើលឃើញស្រដៀងដូចជាអាទិត្យ មេកងក៏ចេះតែតាមសម្លឹងមើលតែដោយសារមនុស្សច្រើនពេកទើបមេកងមិនបានចាប់អារម្មណ៍ច្រើនទេ
អាទិត្យនិងវិរក្សក៏នាំគ្នាចេញផុតពីក្នុងផ្សារ
អាទិត្យ«នាយក្លើម្នាក់នេះផ្ទះគេនៅទីនេះហ្អេស?»
វិរក្ស«បាទបង ស្រុកកំណើតគាត់នៅទីនេះ បងមានបញ្ហាអីហ្អេស?»
អាទិត្យ«អត់ទេ បងគ្រាន់តែធ្លាប់ស្គាល់គេ»
វិរក្ស«ក្រែងមុននេះបងថាបងមិនស្គាល់គេទេ»
អាទិត្យ«បងនិងគេធ្លាប់វាយគ្នានឹងណា»
វិរក្ស«ពិតមែនហ្អេស? ខ្ញុំលឺមកថាគាត់មិនមែនជាមនុស្សល្អទេ ហើយគាត់ក៏ជាអ្នកចេះអីដូចជាបងចឹងដែរ» អាទិត្យមិនតបអ្វីបន្ត ពួកគេនាំគ្នាត្រឡប់ទៅផ្ទះវិញ
ក្រឡេកមកមើលមេកងវិញពេលនេះដើរក្នុងផ្សារសុខៗ ក៏បានមកជល់មុខគ្នាជួបជាមួយនាយក្លើដូចគ្នា គ្រាន់តែឃើញមុខភ្លាមនាយក្លើក៏សើចឡើង តែមេកងបែរជាឈរសម្លឹងមើលមុខនាយក្លើមិមដាក់ភ្នែក
នាយក្លើ«ចៃដន្យពិតមែន ហាសៗ» និយាយហើយនាយក្លើក៏ងាកក្រោយមើលទៅផ្លូវដែលអាទិត្យចេញទៅមុននេះ ហើយក៏ងាកមុខមកសើចដាក់មេកងមុននឹងដើរចេញទៅបាត់ មេកងក៏ងាកសម្លឹងមើលដំណើរវាតាមក្រោយ
«លោកបង នេះប្រាក់» នាយក្លើបានមកជួបជាមួយកូនចៅដែលអ្នកម្លិះចាត់ឲ្យមករក
នាយក្លើ«និយាយមក!»
«អ្នកស្រីឲ្យលោកបង សម្លាប់អាទិត្យនិងនាងក្វាន់ចោល បើសិនជាលោកបងធ្វើការបានសម្រេច គាត់គុណលុយឲ្យថែមពីលើគុណនឹង២»
នាយក្លើ«ហាសហាៗ ចំជាលាភរត់រកពិតមែន ទន្សាយរត់ចូលមាត់ខ្លា ហាសហាៗ» នាយក្លើនិយាយហើយក៏សើច
ពេលយប់ក៏ឈានចូលមកដល់ មេកងពេលនេះកំពុងតែអង្គុយសញ្ជឹងគិតតែម្នាក់ឯងនៅខាងមុខផ្ទះ
ពូក្រៃយ៍សុទ្ធ«កំពុងគិតអីហ្អេស?»
មេកងចក្រៃយ៍«ប៉ា!»
ពូក្រៃយ៍សុទ្ធ«គិតអីមែនទេ?»
មេកងចក្រៃយ៍«ព្រឹកមិញខ្ញុំ ដូចជាបានឃើញអាទិត្យ តែមើលមិនច្បាស់ឃើញតែបន្តិច មនុស្សច្រើនពេកក៏មិនប្រាកដថាជាគេដែរ តែអីដែលសំខាន់គឺខ្ញុំជួបមនុស្សដែលអាហានជួលកាលលើកមុននៅទីនេះដូចគ្នា»
ពូក្រៃយ៍សុទ្ធ«ប៉ាក៏មានអារម្មណ៍ថាអាទិត្យនៅទីនេះដូចគ្នា មិនចឹងទេស្អែកពួកយើងទៅម្ដងទៀតទៅ»
ក្រឹប! "សម្លេងបិទទ្វារ"
ស្រីក្វាន់«អាយ! នេះបងធ្វើស្អីនឹង» ស្រីក្វាន់បើកទ្វារចូលមកក៏ឃើញអាទិត្យកំពុងអង្គុយដោះអាវ សល់តែអាវក្នុងបុណ្ណោះ ថែមទាំងសកលៀកតែខោខ្លីទៀត ធ្វើឲ្យស្រីក្វាន់ប្រញាប់បិទភ្នែកងាកមុខចេញ
អាទិត្យ«អូនកើតអីនឹង? បងលាងរបួសទេតើ» ស្រីក្វាន់ក៏ងាកមុខមកមើលតិចៗ
ស្រីក្វាន់«ចាំបាច់ដោះអាវអីដល់ថ្នាក់នេះ» ស្រីក្វាន់ដើរចូលទៅរកអាទិត្យ
អាទិត្យ«បងម៉េចនឹងដឹងទៅថាអូនចូលមកនោះ បើជ្រុលចូលមកហើយជួយលាងរបួសឲ្យផងចឹង» អាទិត្យក៏ហុចថ្នាំឲ្យទៅស្រីក្វាន់ទាំងញញឹម ស្រីក្វាន់ក៏អង្គុយលាងរបួសឲ្យតាមធម្មតា តែទឹកមុខអាទិត្យសម្លឹងមើលស្រីក្វាន់គឺមិនធម្មតា
ស្រីក្វាន់«រួចហើយ ពាក់អាវវិញទៅ»
អឹប! អាទិត្យខ្ចិលនិយាយច្រើនចាប់ទាញស្រីក្វាន់មកអោបតែម្ដងទៅ
អាទិត្យ«ក្រអូបម្លេះ សុំហិតបន្តិចបានទេ?» ស្រីក្វាន់ក៏ញញឹម អាទិត្យដេងចម្លើយហើយក៏អោនទីថើបថ្ពាល់ស្រីក្វាន់មួយខ្សឺតយ៉ាងថ្នម
ស្រីក្វាន់«ហ្អឹស?»
អាទិត្យ«យប់នេះធ្វើជារបស់បងទេ?» ស្រីក្វាន់ក៏ញញឹមហើយក្រវីក្បាល
អាទិត្យ«ហេតុអី?»
ស្រីក្ចាន់«អូនជារបស់បងស្រាប់ហើយទេតើ បងចង់ធ្វើអីក៏ស្រេចតែបង» អាទិត្យក៏ញញឹមហើយទាញស្រីក្វាន់មកកាន់តែកៀកខ្លួន ហើយប្រុងនឹងអោនទៅថើបមាត់ស្រីក្ចាន់ហើយ តែត្រូវស្រីក្វាន់ទប់មាត់ជាប់
ស្រីក្វាន់«បងថើបកន្លែងផ្សេងបានទេ? បងថើបមាត់រហូតហើយអត់ធុញទេហ្អេស?»
អាទិត្យ«អត់ទេ! ព្រោះមាត់អូនទន់ផ្អែម» អាទិត្យក៏ចាប់ទាញដៃស្រីក្វាន់ចេញហើយក៏អោនទៅផ្ដិតយកស្នាមថើបថ្នមៗនៅលើមាត់ស្រីក្វាន់
ដើម្បីឲ្យការថើបកាន់តែស៊ីជម្រៅនោះ ស្រីក្វាន់ក៏យកដៃចាប់តោងកគេជាប់
ព្រឹប! អាទិត្យក៏ចាប់ទាញខ្លួនស្រីក្វាន់ផ្ដួលទៅលើពូក មុននឹងអោនទៅថើបតាមកញ្ជឹងកសខ្ចីថ្នមៗ
អាទិត្យ«អូនក្រអូបណាស់ដឹងអត់» អាទិត្យងើបមុខទៅនិយាយខ្សាវៗនៅក្បែរត្រចៀកស្រីក្វាន់
ស្រីក្វាន់«អ្ហឹម!» សម្លេងគ្រហឹមតាមបំពងករបស់ស្រីក្វាន់ក៏បញ្ចេញមក ពេលដែលអាទិត្យថើបផ្ដិតថ្នមអូសតាមកញ្ជឹងករហូតមកដល់ដើមទ្រូងរបស់ខ្លួន ដៃស្រីក្វាន់ក៏ចាប់ផ្ដើមចាបយខ្ញាំពូក ពើងខ្លួនបង្ហូតដង្ហើមវែងៗតាមការថើបរបស់អាទិត្យបានហៃៗកុំមើលគេច្រើនពេក រឿងលើគ្រែគេទេ ឲ្យគេធ្វើតែ២នាក់គេទៅ យើងចាំជួបគ្នាថ្ងៃស្អែកតទៀត🥲

YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...