គ្រឹម! “សម្លេងបិទទ្វារបន្ទប់” មីងព្រីមចូលមកក្នុងបន្ទប់ហើយក៏ញញឹមតិចៗដើរទៅអង្គុយនៅនៅលើគ្រែដូចជាកំពុងតែសប្បាយចិត្តរឿងអ្វីមិនដឹង
មីងព្រីម«យ៉ាងណាម៉ែក៏សប្បាយចិត្តដែលបានដឹងថាឯងមានសុវត្ថិភាព មិននៅក្នុងកណ្ដាប់ដៃរបស់ថៅកែគៀងទៀត» និយាយចប់ស្រាប់តែមីងព្រីមក្រឡេកភ្នែកឃើញហ៊ាហានចូលមកភ្លាមសម្លឹងមើលមុខមីងព្រីមមិនដាក់ភ្នែកមុននឹងដើរចូលមកជិតមីងព្រីមធ្វើឲ្យ មីងព្រីមភ័យអោនមុខចុះ
ហ៊ាហាន«យើងនឹងមិនឲ្យកូនឯងរួចខ្លួនទេ រួមទាំងអាមេកងនោះដែរ ហើយឯង ឯងនឹងក្លាយជាមេភ្លើងនាំនាងក្វាន់មកវិញ ព្រោះវាគ្មានឯងមិនបាន ហើយឯងក៏នឹងក្លាយជាទាសករយើងទាំងម៉ែទាំងកូន ចាំទុកណានាងព្រីម» ហ៊ាហានយកដៃចង្អុលក្បាលមីងព្រីមទៅក្រោយទាំងកំហឹងរួចក៏ងាកខ្លួនដើរចេញទៅវិញបាត់ទៅ
ពេលព្រឹកនៅឯប៉ុស្តិ៍ប៉ូលិស
សែប និងគ្នីគ្នាខ្លួនពីរនាក់ទៀត ដែលម្នាក់ឈ្មោះ ដាំ ម្នាក់ឈ្មោះ ណាម កំពុងតែអង្គុយនិយាយគ្នាពីរឿងចោរឆាតបណ្ដើរផឹកកាហ្វេដាក់ថង់បណ្ដើរ
សែប«ពួកឯងមានដឹងទេកាលពីយប់មិញ ចោរឆាតក៏បានចូលទៅជួយមេកងដែល» ស្ដាប់លឺហើយទាំងពីរនាក់នោះក៏ភ្ញាក់ស្រែកឡើងដំណាលគ្នា «ហ្អាស?» សែបក៏ប្រញាប់ធ្វើដៃសម្រួលឲ្យពីរនាក់នេះមកធម្មតាវិញមុននឹងនិយាយ
សែប«ហ្អើយ! ស្ងាត់ៗតិចទៅបានហ្អេស? សម្លេងឯងស្រែកដូចជាអាណាចាក់កចឹង»
ដាំ«អឺ ហើយយប់មិញមានរឿងអី?»
ណាម«បើនិយាយហើយក៏និយាយឲ្យអស់មក នៅស្ទាក់ស្ទើរស្អីទៀតសែប» សែបក៏បានលើកដៃទាំងពីរវាយក្បាលពីរនាក់នេះព្រមគ្នា មុននឹងនិយាយត
សែប«បើពួកឯងនាំគ្នាសួរមកដំណាលគ្នាចឹង អ្នកណានិយាយទាន់ បើចង់ដឹងក៏តាំងចិត្តស្ដាប់មក» សែបកំពុងតែបក់ដៃឲ្យពីរនាក់នោះអោនក្បាលមកខ្សឹបនិយាយប្រាប់ បម្រុងនឹងនិយាយហើយស្រាប់តែមានសម្លេងគ្រហេមមកពីក្រោយខ្នង «អាហេមៗៗ» លឺហើយទាំងបីនាក់ក៏ងើបមុខសម្លឹងមើលទៅតាមសម្លេងនោះក៏ឃើញថាមេកងកំពុងតែឈរនៅពីក្រោយខ្លួន ព្រមទាំងញញឹមទៀត
មេកងចក្រៃយ៍«ធ្វើអីនឹងទាំងបីនាក់» បីនាក់នេះលឺហើយក៏ញញឹមសើចឡើងតិចដាក់មេកងមុននឹងឆ្លើយព្រមគ្នា «អត់ធ្វើអីទេបាទ»
មេកងចក្រៃយ៍«ចឹងក៏មកជួយការងារខ្ញុំបន្តិចមក» ក្រោយពីនិយាយចប់មេកងចក្រៃយ៍ក៏ញញឹមតែបីនាក់នោះកំពុងតែសម្លឹងមើលមុខគ្នាទៅវិញទៅមកទាំងមិនយល់
នៅឯមុខផ្ទះថៅកែគៀង មេកងនិងសែបទាំងបីនាក់កំពុងតែលបពួនខាងក្រោយដើមឈើធំមួយនៅខាងមុខផ្ទះថៅកែគៀង អើតកមើលទៅផ្ទះថៅកែគៀង
សែប«មេកងហ្អា មេកងគិតថាវានឹងបញ្ចេញសកម្មភាពដែលមែនទេ? មើលទៅវាស្ងាត់មិនធ្វើអីសោះតាំងពីមានរឿងយប់មិញម្លេះ?»
មេកងចក្រៃយ៍«វាច្បាស់ជាធ្វើអ្វីម្យ៉ាងហើយ គ្រាន់តែវាមិនទាន់បញ្ចេញសកម្មភាព»
ដាំ«មេកងចង់ចាប់វាមែនទេ? អាថៅកែគៀងនេះចាប់មិនបានទេវាខ្សែធំណាស់ តែអំពើអាក្រក់ក៏មិនតិចដែល»
មេកងចក្រៃយ៍«វានៅមានរឿងអាក្រក់អីទៀតមែនទេសែបដាំ?»
ដាំ«តាមខ្ញុំលឺអ្នកភូមិនិយាយតគ្នាមក វាជាគ្នីគ្នារបស់ហ៊ាហាន» គ្រាន់តែលឺឈ្មោះហ៊ាហានភ្លាមមេកងក៏ភ្ញាក់ឡើងងាកមកមើលមុខសែបដាំភ្លាម
មេកងចក្រៃយ៍«ថៅកែគៀងនឹងហ្អេស?»
ដាំ«បាទទាន ហើយក៏លឺមកទៀតថាហ៊ាហាននឹងឈរឈ្មោះធ្វើជាតំណាងរាស្រ្តនៅឆ្នាំនេះ បើហ៊ាហានជាប់ឆ្នោតនោះ ហ៊ូយមិនបាច់ស្រមៃទេ ភូមិគិរីយ៉ាប់មិនខានទេ» លឺបែបនេះមេកងក៏ដូចជាខឹងឡើងភ្លាមតែម្ដង
ណាម«ហើយខ្ញុំក៏លឺដែលមកថា ថៅកែគៀងមានអណ្ដូងរ៉ែមួយកន្លែងធំខ្លាំងមែនទែន ហើយកាលដែលអ្នកភូមិនិយាយថាវាចាប់ក្មេងៗទៅច្រើននោះ ប្រហែលមកពីវាយកទៅឲ្យធ្វើការនៅក្នុងអណ្ដូងរ៉ែនុងហើយ»
មេកងចក្រៃយ៍«សែបណាមមានដឹងថាអណ្ដូងរ៉ែវានៅឯណាទេ?»
ណាម«មិនដឹងទេបាទ» លឺបែបនេះភ្លាមសែបនិងសែបដាំក៏លាន់មាត់ឡើងដំណាលគ្នាតែម្ដង «ហ៊ើយ..»
សែប«ខំតែចាំស្ដាប់ស្មានថាដឹងកន្លែង»
ណាម«មានដឹងឯណា បើគ្រាន់តែលឺគេនិយាយតគ្នាមកបែបនឹង តែក៏ដឹងថាអណ្ដូងរ៉ែវានេះគឺគ្រប់គ្រងដោយហ៊ាហាន»
មេកងចក្រៃយ៍«ហ៊ាហានចឹងហ្អេស?» ទាំងបួននាក់ក៏ងាកសម្លឹងមុខគ្នាទៅវិញទៅមកដូចជាចង់ធ្វើអ្វីម្យ៉ាងតែយើងក៏មិនទាន់ដឹង
នៅឯផ្ទះមេកងចក្រៃយ៍ ក្នុងផ្ទះបាយលឺតែសម្លេងប៉ិះប៉ុក សម្លេងធ្វើម្ហូបរបស់ស្រីក្វាន់នៅក្នុងផ្ទះបាយ មកនៅផ្ទះគេក៏ត្រូវជួយធ្វើការងារផ្ទះគេចឹងឯង ស្រីក្វាន់កំពុងតែយកវែកដួសសម្លមកភ្លក់បន្តិច ពេលនោះមេកងក៏ដើរមកដល់ឈរនៅនឹងមុខទ្វារផ្អែកខ្លួនទៅនឹងជញ្ជាំងសម្លឹងមើលក្វាន់ទាំងញញឹមបិទមាត់មិនជិតនោះទេ
ក្វាន់«លោកមេកង! នេះមកវិញល្មម មកជួយភ្លក់សម្លខ្ញុំបន្តិចមក ខ្ញុំនឹងបានដឹងថាខ្ញុំធ្វើត្រូវមាត់លោកមេកងឬអត់» ស្រីក្វាន់ក្រឡេកមកឃើញមេកងកំពុងតែឈរញញឹមមិនដឹងមកតាំងពីពេលណាក៏ហៅឲ្យមកជួយភ្លក់ម្ហូបតែម្ដង មេកងមិនបានតបអ្វីតែក៏ដើរចូលទៅទាំងញញឹម ក្វាន់ក៏បានដួសទឹកសម្លបន្តិចមកឲ្យលោកមេកងភ្លក់
ក្វាន់«នេះលោកមេកង» មេកងក៏អោនទៅញ៉ាំបន្តិច មុននឹងនិយាយ
មេកងចក្រៃយ៍«ឆ្ងាញ់ណាស់ ស្នាដៃអ្នកនាងក្វាន់ ពូកែដល់ហើយ» ស្រីក្វាន់ស្ដាប់លោកមេកងនិយាយហើយក៏សើចឡើងស្រស់ដាក់មេកងមុននឹងងាកយកចានមកដួសសម្លព្រមទាំងនិយាយ
ក្វាន់«លោកមេកងទៅអង្គុយចាំទៅ ចាំខ្ញុំរៀបចំបាយឲ្យញ៉ាំ» និយាយរួចស្រីក្វាន់ក៏ងាកមកសើចដាក់លោកមេកង មេកងក៏ដើរទៅអង្គុយចាំនៅឯតុបាយ ស្រីក្វាន់ក៏លើកម្ហូប លើកបាយមកដាក់លើតុរួចរាល់មុននឹងដើរចូលទៅអង្គុយតាមក្រោយ
មេកងក៏សម្លឹងមើលម្ហូបរួចក៏ងើបមុខសម្លឹងមុខស្រីក្វាន់ទាំងញញឹម មុននឹងសម្រេចចិត្តញ៉ាំកំពុងតែញ៉ាំបាយញញឹមញញែមដាក់គ្នាសុៗ ស្រីក្វាន់ក៏និយាយទៅកាន់លោកមេកង
![](https://img.wattpad.com/cover/368903069-288-k732430.jpg)
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...