ភាគ២១

85 8 0
                                    

មេកងចក្រៃយ៍«អរ សែប យាយចឹងខ្ញុំផ្ញើរសែបមើលនៅទីនេះផង ខ្ញុំមានការប្រញាប់ទៅផ្ទះមួយភ្លេត» មេកងងាកមកនិយាយជាមួយសែបទាំងញញឹម
សែប«កុំប្រាប់ថាប្រញាប់ទៅរកស្នេហាឲ្យសោះណាមេកង» មេកងក៏កាន់តែញញឹមខ្លាំងឡើង
មេកងចក្រៃយ៍«ខ្ញុំសន្យាជាមួយស្រីក្វាន់ថានឹងប្រញាប់ទៅវិញ ចឹងហើយផ្ញើរផងណាសែប» មេកងនិយាយរួចក៏លើកដៃគោះស្មាសែបតិចៗមុននឹងញញឹមហើយដើរចេញឡើងឡានទៅបាត់ ទុកឲ្យសែបនៅតាមសម្លឹងមើលពីក្រោយហើយនិយាយម្នាក់ឯង
សែប«មនុស្សមានស្នេហាចាប់ផ្ដើមប្លែកចឹងន៎? ហ៊ើយ ចោលគ្រប់យ៉ាងដើម្បីតែស្នេហាមេកង» សែបនិយាយហើយក៏ងាកក្រោយបម្រុងនឹងដើរទៅខាងក្នុងតែក៏ជល់មុខជាមួយនឹងលោកស្នងការមកឈរពីក្រោយ ធ្វើឲ្យសែបភ្ញាក់ថយក្រោយបន្តិច
ស្នងការ«ទាំងមេនិងកូនចៅ ធ្វើការល្អណាស់ន៎ បែបនេះគួរតែឲ្យរង្វាន់» ស្នងការនិយាយហើយក៏ញញឹមសើចដាក់សែប តែសែបមិនបានតបអ្វីបែរជាដើរចូលទៅខាងក្នុងបាត់ ហើយស្នងការក៏នៅតែតាមមើលសែបពីក្រោយទាំងញញឹមលាក់គំនួច ហើយក៏ឡើងឡានចេញទៅបាត់ទៅ
សែបមិនបានទៅណាទេ ក៏ដើរចូលមកមើលថៅកែគៀងនិងកូនចៅដែលកំពុងនៅក្នុងគុក សែបដើរមកធ្វើអើតកមើលចុះឡើងៗ ធ្វើឲ្យថៅកែគៀងដែលនៅខាងក្នុងតាមសម្លឹងមើលមិនឈប់ដូចជាចង់ស៊ីសាច់សែបយ៉ាងចឹង
សែប«យ៉ាងមិចហ្អាថៅកែ នៅក្នុងនេះវាក្ដៅតិចហើយ តែមិនយូរទេថៅកែស៊ាំហើយ ណាមួយថៅកែនេះមិនសមនៅកន្លែងល្អៗទេ កន្លែងនេះសមបំផុតហើយសម្រាប់ថៅកែ» និយាយរួចសែបក៏សើចហើយដើរចេញទៅវិញបាត់ទៅ ទុកឲ្យថៅកែតាមសម្លឹងមើលពីក្រោយមិនដាក់ភ្នែកព្រមទាំងនិយាយតិចៗ
ថៅកែគៀង«ក៏ចាំតែមើលទៅអាមេកង»
ក្រឡេកមកមើលស្នងការវិញកំពុងតែបើកឡានមកផ្ទះរបស់ហ៊ាហាន ចូលមកដល់ក៏ឃើញថាមីងព្រីមកំពុងតែស្រោចទឹកផ្កានៅខាងមុខផ្ទះ ស្នងការក៏សម្លឹងមើលមីងព្រីមបន្តិចមិនចាប់អារម្មណ៍ច្រើនក៏ចូលទៅខាងក្នុងបាត់ទៅ ពេលនេះហ៊ាហានកំពុងតែអង្គុយចាំល្មម ដោយមានស្ទាវកងនៅឈរពីក្រោយ ស្នងការដាក់ខ្លួនអង្គុយចុះមុននឹងនិយាយ
ស្នងការ«ហ៊ាចង់ចាត់ការយ៉ាងមិចបន្តទៀត?»
ហ៊ាហាន«យប់នេះយកគ្នាមួយក្រុមទៅបង្វែងដានវាទៅ ឯមួយក្រុមទៀតក៏ទៅជួយថៅកែគៀង»លឺបែបនេះស្នងការក៏ងើបមុខសួរហ៊ាហានទាំងឆ្ងល់
ស្នងការ«ចាំបាច់ជួយថៅកែធ្វើទៅហ៊ា?»
ហ៊ាហាន«ព្រោះយើងមិនទាន់បានត្បូងពីអណ្ដូងរ៉ែមកទេ ពេលបានមកហើយឯងចង់ធ្វើអីវាក៏ធ្វើទៅ ចំណែកអាកងយប់នេះឯងត្រូវទៅតាមមើលនៅផ្ទះរបស់អាមេកងព្រោះថានាងក្វាន់អាចនឹងនៅផ្ទះរបស់វាក៏ថាបាន» នាយកងស្ដាប់បញ្ជាហើយអោនក្បាលគោរពបន្តិចមុននឹងឆ្លើយ
ស្ទាវកង«បាទហ៊ា»
ស្នងការ«ថ្ងៃនោះបើសិនខ្ញុំដឹងថាសុំហ៊ាបានស្រួលៗបែបនេះ ខ្ញុំសុំមុនវាបាត់ហើយ» បកក្រោយបន្តិចនៅថ្ងៃដែលថៅកែគៀងសុំស្រីក្វាន់ពីហ៊ាហាននោះ ស្នងការក៏នៅទីនោះដូចគ្នាក្នុងចិត្តក៏ចង់បានស្រីក្វាន់ដែរតែត្រូវថៅកែគៀងមកកាត់មុខមុន
ហ៊ាហាន« បើឯងចង់បានក៏ទៅយកវាមកខ្លួនឯងទៅ» ហ៊ាហាននិយាយដូចមិនខ្វល់អ្វីទាំងអស់ពេលនោះមីងព្រីមក៏មកដល់ល្មមលឺគ្រប់ពាក្យដែលហ៊ាហានបាននិយាយគាត់ក៏និយាយទៅវិញទាំងហួសចិត្ត
មីងព្រីម«ហ៊ា ហ៊ាចង់ឲ្យក្វាន់ទៅអ្នកនេះទៅអ្នកនោះដូចឆ្កែដូចឆ្មាមិនបានទេ ក្វាន់ជាកូនខ្ញុំក៏ជាកូនហ៊ាដូចគ្នា ហ៊ាចង់ធ្វើអីមិនគិតពីអនាគតរបស់ក្វាន់ខ្លះទេហ្អេស?» មីងព្រីមនិយាយទាំងដំឡើងសម្លេងដាក់ហ៊ាហាន ទឹកភ្នែកក៏ប្រុងតែស្រក់ចុះមកព្រោះក្នុងចិត្តអាណិតកូនដែលមានឪចិត្តសត្វបែបនេះ លឺសម្លេងមីងព្រីមបែបនេះហ៊ាហានក៏ងាកសម្លឹងមុខមីងព្រីមទាំងកំហឹង ឯស្នងការវិញក៏មើលមុខមីងព្រីមដូចគ្នា មិនចាំយូរហ៊ាហានក៏ស្រែកដាក់មីងព្រីមវិញ
ហ៊ាហាន«យើងចង់ឲ្យវាទៅអ្នកណាជាសិទ្ធិរបស់យើង ក្រែងឯងថាវាជាកូនយើង ចឹងហើយយើងជាឪវាយើងមានសិទ្ធិឲ្យវាទៅអ្នកណាក៏យើងមានសិទ្ធិឯងកុំមកចេះ» ហ៊ាហានស្រែកសម្លុតមីងព្រីមបណ្ដើរចង្អុលទៅមីងព្រីមបណ្ដើរ មីងព្រីមមិនបានចាញ់ប្រៀបហ៊ាហានក៏និយាយសម្លុតទៅហ៊ាវិញ
មីងព្រីម«ខ្ញុំជាម៉ែ ខ្ញុំក៏មានសិទ្ធិ ខ្ញុំនឹងមិនឲ្យកូនខ្ញុំទៅអ្នកណាទាំងអស់» និយាយចប់ភ្លាមហ៊ាក៏ស្រែកមកវិញភ្លាម
ហ៊ាហាន«ឯងគ្មានសិទ្ធិ ឯងនិងកូនឯងគ្រាន់តែជាកញ្ចះបម្រើផ្ទះនេះ ឯងគ្មានសិទ្ធិសម្រេចស្អីទាំងអស់» មីងព្រីមក៏តបមកហ៊ាវិញលឿនៗក្រោយពីហ៊ានិយាយចប់
មីងព្រីម«ខ្ញុំមិនមែនជាអ្នកបម្រើផ្ទះនេះ ខ្ញុំក៏ជាប្រពន្ធបងម្នាក់ដែរ» មីងព្រីមនិយាយចប់ពេលនោះអ្នកស្រីម្លិះក៏ដើរមកដល់ព្រមទាំងនិយាយ
អ្នកស្រីម្លិះ«អ្នកណាថាឯងជាប្រពន្ធបងហ៊ាន ប្រពន្ធបងហ៊ានមានតែយើងម្នាក់គត់ ហើយឯងត្រឹមតែជាប្រពន្ធចុង ដែលបងហ៊ានយកមកចិញ្ចឹមចឹងហើយឯងគ្មានសិទ្ធិសម្រេចព្រោះស៊ីបាយផ្ទះបងហ៊ាន ដេកផ្ទះបងហ៊ាន ឯងគ្មានសិទ្ធិ» មីងព្រីមក៏ងាកទៅសម្លឹងមុខអ្នកស្រីម្លិះភ្លាមៗ ខំប្រឹងក្ដាប់ដៃទប់កំហឹង ភ្នែកឡើងក្រហមព្រោះខឹងចិត្តដែលខ្លួនគ្មានអំណាច ត្រូវគេគាបសង្កត់ជាន់ឈ្លីរាល់ថ្ងៃ មីងព្រីមក៏តបវិញទាំងកំហឹង
មីងព្រីម«នាងជាប្រពន្ធ តែជាប្រពន្ធដែលបងហ៊ាន មិនចាប់អារម្មណ៍ ហើយបងហ៊ានចាប់អារម្មណ៍តែខ្ញុំរាល់យប់គាត់ទៅរកតែខ្ញុំ ប្រពន្ធដូចនាងត្រូវបងហ៊ានទាត់ក្បាលចោល»លឺបែបនេះហ៊ាហាន ព្រមទាំងអស់គ្នាដែលនៅទីនោះសម្លឹងមើលមុខមីងព្រីមគ្រប់គ្នាភ្ញាក់ផ្អើលនឹងមីងព្រីមនិយាយខ្លាំងពេក ឯអ្នកស្រីម្លិះក៏ក្ដាប់ដៃយ៉ាងណែនសម្លឹងមុខមីងព្រីមមិនដាក់ហើយក៏ដើរសម្ដៅទៅរកមីងព្រីម

ស្នេហ៍ចិត្តពីរWhere stories live. Discover now