ភាគ១៧

91 5 0
                                    

អាទិត្យឃើញបែបនេះក៏ងាកមុខសើចតិចៗបែបហួសចិត្តនឹងទង្វើរបែបនេះ ហើយក៏និយាយ
អាទិត្យ«នែ៎ ចាស់កំរិលពេកហើយដឹង វាយមិនឈ្នះគេក៏លេងគម្រាម» លឺអាទិត្យនិយាយភ្លាមមេកងហាក់ដូចជាភ្ញាក់ជាមួយសម្ដីរបស់អាទិត្យជាខ្លាំងព្រោះមើលទៅមិនខ្លាចអ្វីបន្តិចសោះ អាទិត្យក៏និយាយបន្ត
អាទិត្យ«ឆាប់លេងគេទៅ ហើយមកវាយគ្នាមួយស្មើរវិញមក ជាមនុស្សប្រុសកុំលេងចឹងអី» មួយឃ្លានេះធ្វើឲ្យទាំងសែប មេកង ព្រមទាំងគ្រប់គ្នាចំហរមាត់គ្រប់គ្នាព្រោះអាទិត្យនិយាយដូចធម្មតាតែម្ដង «បាន!» វាក្រវាសនាងពីនទោម្ខាងហើយក៏ដើរទៅរកអាទិត្យ មេកងឃើញបែបនេះក៏ចូលបាំងមុខអាទិត្យ ហើយក៏និយាយ
មេកងចក្រៃយ៍«គេជាស្រីឯងចង់វាយស្រីមែនទេ? បើខ្លាំងតទល់ជាមួយយើងមក» អាទិត្យលឺមេកងនិយាយហើយក៏ងាកមុខទៅសួរមេកងតិចៗបន្ត
អាទិត្យ«ចង់សាងមុខមាត់មែនទេមេកង? មិនអីទេ មេកងចាត់ការចុះ» ពេលនោះអាទិត្យក៏ដើរចេញថយទៅម្ខាងឈរមើលទាំងញញឹមតិចៗ
ឌឹប! មេកងបានវាយវាមួយដៃឲ្យដួលទៅនឹងដីភ្លាមៗ កំពុងតែវិលក្រោកមិនរួច ព្រោះមួយដៃរបស់មេកងធ្ងន់ខ្លាំងពេក មេកងក៏ដើរទៅជិតវាបន្តិចភ្លាមនោះវាក៏លូកដៃចាប់ជើងមេកងជាប់ មេកងរើយ៉ាងណាក៏មិនឈ្នះវាដែល
ឌឹប! ភ្លាមនោះឆ្លៀតឳកាសគ្នាវាម្នាក់ទៀតក៏យកដំបងវាយមេកងពីក្រោយខ្នង ធ្វើឲ្យមេកងអួលថ្មឹងនៅស្ងៀម អាទិត្យក៏បើកភ្នែកធំៗ ព្រោះគ្នាវាលេងលួចឆ្មក់ អាទិត្យទ្រាំមិនបានក៏ហក់ទៅធាក់ វាជួយជើងធ្វើឲ្យវាដួលសន្លប់ភ្លាមៗព្រោះមួយជើងនេះ អាទិត្យធាក់សម្ដៅកញ្ជឹងក
ផាំងៗៗៗ "សម្លេងបាញ់កាំភ្លើង" ភ្លាមនោះគ្នាវាម្នាក់ដែលចាប់ជើងមេកងមុននេះក៏យកកាំភ្លើងមករះបាញ់អាទិត្យយកតែម្ដង តែអាទិត្យគេចផុត មេកងឃើញបែបនេះក៏សូត្របាលីការពារគ្រប់កាំភ្លើង រួចក៏ក្រោកទៅឈរបាំងមុខអាទិត្យម្ដងទៀត
ផាំង!! ភ្លាមៗមិនចាំយូរគ្នាវាក៏បាញ់តម្រង់មករកអាទិត្យមិនដកដៃសោះ តែមេកងអ្នកត្រូវគ្រាប់មិនឈឺ ឬមានរបួសសូម្បីបន្តិចណាសោះឡើយ បែរជាដើរចូលទៅរកវាទៅវិញ ហេតុការណ៍នេះធ្វើឲ្យគ្រប់គ្នាសម្លឹងមើលមិនដាក់ភ្នែក ផាំងៗៗៗ វាខំបាញ់តម្រង់ទៅរកមេកងជាច្រើនគ្រាប់តែមេកងនៅដើរចូលទៅរកធម្មតា ហើយថែមទាំងហក់ទៅទាត់កាំភ្លើងរបស់វាឲ្យជ្រុះពីដៃទៀតផង មេកងបានឳកាសក៏វាយយកៗ ទាត់យកៗមិនដកជើងតែម្ដង ធ្វើឲ្យវាបាក់ស្បាតដួលភ្លាមៗ ពេលនោះគ្នាវាដែលទ្រោមខ្លួនទាំងអស់នោះបម្រុងនឹងរត់គេចតែសែបទាំងបី និងអាទិត្យរហ័សស្ទុះទៅចាប់ខ្លួនពួកវាបានសម្រេចឲ្យមេកង
មេកងក្រោយវាយខ្នោះជាប់ដៃពួកវាអស់ក៏ឲ្យលុតជង្គង់អង្គុយផ្ដុំគ្នា ហើយក៏នាំគ្នាឈរជុំវិញពួកវាសម្លឹងមើលមិនដាក់ភ្នែក មេកងក៏សម្លឹងមើលមុខអាទិត្យបន្តិច
មេកងចក្រៃយ៍«ឯង! អរគុណច្រើនហើយ» លឺពាក្យអរគុណនេះហើយសែបទាំងបីក៏ងាកមុខសម្លឹងមើលអាទិត្យព្រមគ្នា
អាទិត្យ«យើងឈ្មោះអាទិត្យ មិនមែនឯង»
មេកងចក្រៃយ៍«អឺ!» សែបងាកមើលមុខមេកងនិងអាទិត្យចុះឡើងៗ ហើយក៏ដាច់ចិត្តសួរអាទិត្យ
សែប«សុំសួរមួយចុះប្អូនចេះវាយគ្នាមកពីណា មិនចាញ់មេកងជាប្រុសប៉ុន្មានទេនៀក» អាទិត្យក៏អេះអុញៗរកចង់ឆ្លើយមិនចេញ តែឃើញមេកងសម្លឹងមើលមកខ្លួនពេកក៏តាំងចិត្តមកវិញ
អាទិត្យ«ខ្ញុំរៀនពីអ៊ុំខ្ញុំ គាត់បង្រៀនដើម្បីទុកការពារខ្លួន ព្រោះខ្ញុំធ្លាប់ត្រូវគេធ្វើបាប» មេកងឃើញអាទិត្យធ្វើកាយវិការមិនសូវសមក៏សួរបន្ត
មេកងចក្រៃយ៍«រៀនតាំងពីពេលណា មើលទៅស្ទាត់មិនដូចទើបតែរៀនទេ?»
អាទិត្យ«ក៏រៀនតាំងពីតូចនឹងហើយ ព្រោះខ្ញុំត្រូវគេធ្វើបាបតាំងពីតូច ក៏ជាពួកវានេះហើយចាំមិនភ្លេចទេ» អាទិត្យក៏សម្លឹងមើលមុខកូនចៅហ៊ាហាន ធ្វើឲ្យពួកវាក្ដៅចិត្តបម្រុងនឹងស្ទុះក្រោកហើយ តែមេកងក៏សង្កត់ឲ្យពួកវាអង្គុយចុះវិញ ហើយក៏ងាកមុខមកសម្លឹងមើលអាទិត្យវិញដូចជាសង្ស័យអាទិត្យណាស់
នៅឯប៉ុស្តិ៍ប៉ូលិស ពេលនេះមេកងនិងសែបបាននាំខ្លួនពួកវាមកដាក់គុកទាំងអស់គ្មានសល់ តែមើលទៅពួកវាក៏នៅតែមិនញញើតជាមួយប៉ូលិសសោះហើយ សម្លឹងមើលប៉ូលិសមិនដាក់ភ្នែកវិញ មេកងមិនខ្វល់ក៏ដើរចេញទៅវិញទៅ សែបក៏ដើរទៅតាមក្រោយ
សែប«មេកងហ្អា! មើលទៅមេកងដូចសង្ស័យអាទិត្យដល់ហើយ» មេកងឈប់មួយកន្លែងហើយក៏ងាកមកនិយាយជាមួយសែបវិញ
មេកងចក្រៃយ៍«មែនហើយ ខ្ញុំសង្ស័យថាគេម្នាក់នេះ ច្បាស់ជាមានរឿងអីជាមួយហ៊ាហានដូចជាខ្ញុំមិនខាន ហើយអ្វីដែលគេចេះនេះ ក៏មើលទៅគេមិនបញ្ចេញទាំងអស់ដែល ព្រោះខ្លាចយើងចាប់អ្វីបានពីគេ»
សែប«ខ្ញុំមើលទៅធម្មតាទេបាទ ព្រោះគេជាមនុស្សស្រីចឹងហើយ»
មេកងចក្រៃយ៍«ជាមនុស្សស្រី តែកម្លាំងខ្លាំងជាងខ្ញុំប្រុសទៀត ហើយមើលទៅភ្នែកគេដូចស្រដៀងៗនឹងអ្នកណាម្នាក់»
សែប«អ្នកណាគេទៅមេកង?» សែបសួរហើយក៏ផ្ទៀងស្ដាប់ចម្លើយពីមេកង
មេកងចក្រៃយ៍«មិនដឹង!» លឺចម្លើយហើយសែបក៏ដកខ្លួនមកវិញ
សែប«ហ៊ូយ! មេកងនេះខំតែចាំស្ដាប់»
មេកងចក្រៃយ៍«នេះម៉ោងប៉ុន្មានហើយ?»
សែប«បាទម៉ោង៥ល្ងាចហើយទាន» គ្រាន់តែសែបឆ្លើយចប់ភ្លាមមេកងក៏ដើរចេញទៅដូចជាប្រញាប់ទៅណាមិនដឹងទេ សែបក៏តាមទៅពីក្រោយព្រមទាំងស្រែកសួរ
សែប«មេកង ប្រញាប់ទៅណាលឿនម្លេះ?»
មេកងចក្រៃយ៍«ប្រញាប់ទៅផ្ទះ» សែបក៏ដើរទៅជិតមេកងព្រមទាំងនិយាយតិចៗបង្អាប់ទៅកាន់មេកង
សែប«រាល់ដងមិនប្រញាប់បែបនេះទេ មេកងប្រញាប់ទៅជួបស្នេហាមែនទេ?» មិនបានគិតស្ដាប់ភ្លាមមេកងឆ្លើយលឿនភ្លាមៗ
មេកងចក្រៃយ៍«មែនហើយ» សែបរៀងភ្ញាក់នឹងចម្លើយមេកងបន្តិច មេកងក៏ភ្ញាក់មកវិញហើយក៏ឆ្លើយដោះសារជាថ្មីវិញ
មេកងចក្រៃយ៍«ប្រញាប់ទៅវិញ ព្រោះក្វាន់នៅម្នាក់ឯង ខ្លាចមានបញ្ហា»

ស្នេហ៍ចិត្តពីរWhere stories live. Discover now