ភាគ១៨

100 5 0
                                    

នៅផ្ទះហ៊ាហាន ពេលនេះអ្នកស្រីម្លិះកំពុងអង្គុយចាំផ្លូវប្ដីមកពីធ្វើការវិញ ទាំងមិនសុខក្នុងខ្លួន ងើបចុះងើបឡើងនៅមិនស្ងៀមសោះ «ហ៊ើយ!» សម្លេងដកដង្ហើមធំរបស់អ្នកស្រីម្លិះ ពេលនោះស្រាប់តែភ្លើងហ្វាឡានបានចាំងចូលមកខាងក្នុងផ្ទះ ក៏បានន័យថាហ៊ាហានបានត្រឡប់មកវិញហើយ
អ្នកស្រីម្លិះ«បងហាន!» អ្នកស្រីម្លិះដើរទៅទទួលហ៊ាហាននៅខាងមុខផ្ទះ ហ៊ាហានមិនបានមកតែឯងនោះទេ តែក៏មកជាមួយថៅកែគៀងផងដែរ ថៅកែគៀងក៏ងាកមុខមកធ្វើជាសើចដាក់អ្នកស្រីម្លិះបន្តិចមុននឹងនិយាយ
ថៅកែគៀង«ជម្រាបសួរបាទ អ្នកស្រីម្លិះ» អ្នកស្រីម្លិះមិនបានតបអ្វីបែរជាសម្លឹងមុខថៅកែគៀងបែបសម្លក់ទៅវិញ ហើយក៏ស្រវ៉ាទៅតោងដៃហ៊ាហាន
អ្នកស្រីម្លិះ«លោកបង ចូលទៅខាងក្នុងផ្ទះសិនទៅ» និយាយចប់ក៏នាំគ្នាដើរចូលទៅខាងក្នុងផ្ទះព្រមគ្នា មកដល់ខាងក្នុងផ្ទះភ្លាមហ៊ាហាន ក៏ប្រលេះដៃអ្នកស្រីម្លិះចេញពីដៃខ្លួន មុននឹងដាក់ខ្លួនអង្គុយចុះលើសាឡុងទាំងនើយហត់ ថៅកែគៀងក៏និយាយបន្ត
ថៅកែគៀង«ហ៊ាបាទ រឿងដែលហ៊ាឲ្យលោកស្នងការធ្វើការនោះវានឹងបានសម្រេចដែរទេ? មើលទៅស្នងការដូចជាធ្វេសប្រហែសការងារដល់ហើយ ខ្ញុំមិនសូវទុកចិត្តទេថាវានឹងដំណើរការ»
ហ៊ាហាន«កុំភ័យវាមិនភ្លាត់ស្នៀតអីទេ យើងជឿថាទោះជាយ៉ាងណាក៏ចាប់បាននាងក្វាន់មកវិញដែរ បើអាមេកងថ្មីនិងអាចោរឆាត ប្រហែលជាពិបាកចាត់ការបន្តិច» ហ៊ាហាននិយាយចប់ក៏លើកទឹកផឹកបន្តិច រួចក៏បន្តនិយាយ
ហ៊ាហាន«ចុះយ៉ាងមិចហើយ អាកងការងារដែលយើងឲ្យឯងទៅរំដោះពួកអានោះមកវិញ?» ហ៊ាហានងាកមុខទៅសម្លឹងមើលស្ទាវកង ស្ទាវកងដែលនៅឈរជិតនោះ ក៏ងក់ក្បាលបន្តិចមុននឹងនិយាយ
ស្ទាវកង«បាទហ៊ា ស្អែកនេះខ្ញុំបញ្ជូនគ្នាទៅចាត់ការរឿងនេះហើយ»
ហ៊ាហាន«ល្អ រួចចុះឯងចុះរឿងត្បូងនៅក្នុងល្អាងថ្ងៃណាទើបយើងអាចចូលយកត្បូងបាន»
ថៅកែគៀង«កុំភ័យអីហ៊ា រឿងនេះខ្ញុំចាត់ការរួចហើយ គ្មានអ្នកណារកប្លង់ឃើញទេ ប្លង់ល្អាងគឺសម្ងាត់បំផុតហើយ ខ្ញុំត្រៀមទុកសម្រាប់ថៅកែរួចស្រេចហើយ» ហ៊ាហានស្ដាប់រួចហើយក៏ងក់ក្បាលតិចៗ រួចក៏ងាកមុខសម្លឹងមើលមីងព្រីមដែលឈរអោនមុខទ្រោមខ្លួននៅជិតនោះបន្តិចរួចក៏និយាយ
ហ៊ាហាន«នាងព្រីម ឆាប់ទៅបន្ទប់សម្រាកទៅ» មីងព្រីមលឺហើយក៏អោនក្បាលបន្តិចរួចក៏ដើរចេញទៅបាត់ ថៅកែគៀងក៏សម្លឹងមើលមុខហ៊ាហានបន្តិចមុននឹងនិយាយបន្ត
ថៅកែគៀង«ហ៊ាយ៉ាងមិចដែររឿងយប់នេះ?» លឺសំណួរនេះហើយហ៊ាហានក៏ងាកសម្លឹងមើលមុខប្រពន្ធខ្លួនបន្តិចមុននឹងនិយាយ
ហ៊ាហាន«ឆាប់ឡើងទៅបន្ទប់ទៅ បងមានការនិយាយគ្នា» លឺបែបនេះអ្នកស្រីម្លិះក៏ធ្វើមុខដូចជាមិនពេញចិត្តទាល់តែសោះ ហើយក៏ប្រកែក
អ្នកស្រីម្លិះ«តែលោកបងខ្ញុំ...» និយាយបានប៉ុន្នឹងក៏ត្រូវហ៊ាហាននិយាយកាត់ទាំងមុខមាំសម្លឹងទៅកាន់អ្នកស្រីម្លិះ
ហ៊ាហាន«ឆាប់ទៅ! កុំប្រកែកច្រើន» មិនហ៊ានប្រកែកច្រើនតទៀតអ្នកស្រីម្លិះក៏ក្រោកឡើងទៅបន្ទប់ទាំងខឹង
មកដល់ក្នុងបន្ទប់អ្នកស្រីម្លិះ ក៏ទម្លាក់ខ្លួនអង្គុយចុះទាំងមុខក្រញ៉ូវនឹងនិយាយរអ៊ូតែម្នាក់ឯងក្នុងបន្ទប់
អ្នកស្រីម្លិះ«សាច់ការសំខាន់ប៉ុណ្ណាទៅបានជាគ្មានពេលឲ្យប្រពន្ធអីបែបនេះ បើជាមួយនាងព្រីមស្អីគេនោះក៏យកចិត្តទុកដាក់សម្បើមម្លេះ» អ្នកស្រីម្លិះនិយាយទាំងទឹកមុខខឹងសម្បារជាខ្លាំង ខំប្រឹងក្ដាប់ដៃយ៉ាងណែន ភ្នែកក្រហមពោរពេញដោយកំហឹង
ក្រឡេកមកមើលហ៊ាហានវិញ ពេលនេះកំពុងតែនិយាយចូលសាច់ការរឿងរបស់ខ្លួនបន្តទៀត
ហ៊ាហាន«មិនបាច់ភ័យថ្ងៃណាមួយវានឹងមករកម៉ែរបស់វា ព្រោះវាចោលម៉ែរបស់វាមិនបានទេ ដ៏រាបណាម៉ែរបស់វានៅទីនេះវាច្បាស់ជាមករកម៉ែរបស់វា»
ថៅកែគៀង«ធ្វើយ៉ាងមិចទើបដឹងថានាងក្វាន់មករកម៉ែរបស់វាវិញ វាអាចនឹងលួចចូលមកមិនឲ្យហ៊ាដឹងក៏ថាបាន»
ហ៊ាហាន«មិនបាច់បារម្ភ យើងឲ្យគេតាមមើលគ្រប់ច្រកនៅក្នុងផ្ទះនេះ វានឹងគ្មានថ្ងៃរួចខ្លួនទេ» ហ៊ាហាននិយាយចប់ថៅកែគៀងក៏សើចឡើង យើងក៏មិនដឹងថាពួកគេមានគម្រោងធ្វើអីបន្តដែរ
នៅឯបន្ទប់មីងព្រីម មីងព្រីមពេលនេះកំពុងតែអង្គុយខ្វល់ចិត្តជាមួយនឹងរឿងកូនស្រីខ្លួនព្រោះមិនដឹងថាពេលនេះយ៉ាងមិចទៅហើយទេ
តុកៗៗ តុកៗៗ "សម្លេងគោះទ្វារបន្ទប់" ពេលនោះក៏ស្រាប់តែមាននរណាម្នាក់គោះទ្វារបន្ទប់របស់មីងព្រីម ធ្វើឲ្យមីងព្រីមភ្ញាក់ព្រឺត ស្ទាក់ស្ទើរបម្រុងនឹងបើកទ្វារបន្តិចអត់បន្តិច តែដោយសារសម្លេងគោះទ្វារនៅតែខ្លាំងពេកគាត់ក៏សម្រេចចិត្តដើរទៅបើកទ្វារមើល
ក្វាន់«ម៉ែ!»
មីងព្រីម«ក្វាន់» អ្នកដែលកំពុងគោះទ្វារតាមពិតជាស្រីក្វាន់សោះ ពេលឃើញថាជាស្រីក្វាន់បែបនេះមីងព្រីមក៏រហ័សបើកទ្វារឲ្យស្រីក្វាន់ចូលមកឲ្យលឿនខ្លាចមានអ្នកមកឃើញ ស្រីក្វាន់ចូលមកផុតគាត់ក៏ប្រញាប់បិទទ្វារវិញ
មីងព្រីម«ក្វាន់ កូនមកធ្វើអី ប្រយ័ត្នមានគេឃើញ នៅទីនេះហ៊ាហានគេមិនលើកលែងឲ្យឯងទេវាកំពុងតាមចាប់ឯងណា» ក្វាន់មិនខ្វល់ពីសម្ដីម៉ែខ្លួននិយាយពីអ្វីក៏ស្ទុះទៅអោបម៉ែ ទាំងទឹកភ្នែកពោរពេញដោយក្ដីនឹករលឹកជាខ្លាំងមីងព្រីមក៏លើកដៃអង្អែលក្បាលកូនថ្នមៗព្រោះក្នុងចិត្តខ្លួនក៏កំពុងនឹកកូនចង់ដឹងសុខទុកកូនខ្លាំងដែរ ដោយក្ដីនឹកគ្នាពេកស្រីក្វាន់ទប់ទឹកភ្នែកមិនបានក៏យំចេញមកព្រមទាំងនិយាយ
ក្វាន់«ម៉ែ ខ្ញុំនឹកម៉ែណាស់ ម៉ែយ៉ាងមិចហើយសុខសប្បាយទេ ពួកវា ពួកវាមានធ្វើបាបម៉ែអត់?» ស្រីក្វាន់និយាយទាំងអួលដើមកព្រោះកំពុងតែយំនឹករលឹកម៉ែផង ហើយក៏បារម្ភពីម៉ែផង
មីងព្រីម«ម៉ែមិនអីទេ តែកូនមកទីនេះមិនបានយូរទេ ឆាប់ត្រឡប់ទៅវិញទៅប្រយ័ត្នហ៊ាត្រឡប់មកវិញឃើញ កូននឹងមានគ្រោះថ្នាក់មិនខាន» និយាយរួចមីងព្រីមក៏ចាប់ទាញក្វាន់ចេញព្រមទាំងរុញក្វាន់ឲ្យចេញទៅវិញទៅ តែស្រីក្វាន់រឹងរូសចចេសមិនព្រមចេញទៅបែរជាយំមិនឈប់ទៅវិញ
មីងព្រីម«ឆាប់ទៅវិញទៅកូន» មីងព្រីមយកដៃជូតទឹកភ្នែកខ្លួនចេញហើយក៏រុញក្វាន់ឲ្យចេញទៅ ក្នុងចិត្តគាត់ក៏មិនចង់ឲ្យកូនទៅដូចគ្នាតែខ្លាចកូនមានគ្រោះថ្នាក់
ក្វាន់«អត់ទេម៉ែ» ស្រីក្វាន់នៅតែចចេសមិនព្រមចេញទៅវិញ ឯទឹកភ្នែកក៏ស្រក់មកមិនឈប់ព្រោះចិត្តខ្វះម៉ែមិនបាន តែមីងព្រីមមិនព្រមក៏ចាប់រុញក្វាន់ឲ្យចេញហើយគាត់ក៏បើកទ្វារបន្ទប់ ស្រាប់តែពេលនោះក៏លេចមុខហ៊ាហាន ថៅកែគៀង និងកូនចៅនៅឈរចាំនៅខាងមុខបន្ទប់រួចជាស្រេច ឃើញបែបនេះស្រីក្វាន់ក៏ឈប់យំទាំងទឹកភ្នែកនៅដាមថ្ពាល់នៅឡើយ ថៅកែគៀងឃើញបែបនេះក៏សើចឡើងមុននឹងនិយាយ
ថៅកែគៀង«មកប្រពន្ធសម្លាញ់ ត្រឡប់ទៅផ្ទះយើងវិញ អេ៎នេះដល់ថ្នាក់ត្រូវបន្លំខ្លួនធ្វើជាមនុស្សប្រុសផងហ្អេស?» ថៅកែគៀងក៏សើចឡើងតែហ៊ាហានបែរជាប្រែទៅជាមុខមាំសម្លឹងមើលមុខស្រីក្វាន់និងមីងព្រីមមិនដាក់ភ្នែក ឃើញបែបនេះមីងព្រីមក៏ទាញកូនស្រីខ្លួនមកខាងក្រោយខ្នងដើម្បីការពារកូន ហ៊ាហានក៏សម្លឹងមុខមីងព្រីមមុននឹងនិយាយ
ហ៊ាហាន«អាកងឆាប់នាំវាចេញទៅ»
ស្ទាវកង«បាទ!» និយាយរួចហ៊ាហានក៏ដើរចូលទៅបម្រុងចាប់នាងក្វាន់ចេញ តែមីងព្រីមក៏ក្រវាសដៃនាយកងចេញ ហ៊ាហានឃើញបែបនេះក៏ស្រែកបញ្ជាបន្ត
ហ៊ាហាន«ឆាប់ចាប់នាងក្វាន់ចេញមកឲ្យលឿន» ពេលនោះនាយកងក៏រុញមីងព្រីមចេញឲ្យដួលទៅម្ខាង ស្រីក្វាន់ក៏រហ័សស្ទុះទៅចាប់មើលម្ដាយខ្លួនដែលបានដួល
ក្វាន់«ម៉ែ! លែងយើង លែង» មិនទាន់បានប៉ុន្មានផងនាយកងក៏ចូលមកចាប់អូសស្រីក្វាន់ទៅ ស្រីក្វាន់ក៏នៅតែប្រឹងរើបម្រាស់មិនព្រមទៅ មីងព្រីមក៏ស្ទុះមកចាប់កូន
មីងព្រីម«លែង លែងក្វាន់ទៅ» មីងព្រីមស្ទុះមកជួយកូនទាំងទឹកភ្នែកហូរមិនឈប់
ហ៊ាហាន«ហ្អើស» ឃើញបែបនេះហ៊ាហានក៏ស្ទុះទៅធាក់មីងព្រីមមួយជើងឲ្យដួលទៅមួយទំហឹង ធ្វើឲ្យគាត់ក្រោកលែងរួច
ក្វាន់«ម៉ែៗៗ កុំធ្វើអីម៉ែយើង ម៉ែៗ» ស្រីក្វាន់ឃើញគេធ្វើបាបវាយម្ដាយខ្លួនបែបនេះ ក៏ស្រែកបណ្ដើរកាន់តែរើបម្រាស់ខ្លាំងថែមបណ្ដើរស្របពេលទឹកភ្នែកក៏រិទ្ធតែស្រក់ចុះមកមិនឈប់ តែនៅតែមិនឈ្នះកម្លាំងដៃមនុស្សប្រុសឡើយ នាយកងក៏ចាប់អូសស្រីក្វាន់ចេញទៅ
ឯថៅកែគៀងវិញឃើញបែបនេះក៏ឈរសើចអបអរសាទរធ្វើមិនដឹង នាយកងក៏នាំស្រីក្វាន់ចេញទៅបាត់ ហ៊ាហានក៏ដើរចេញទៅព្រមទាំងទាញទ្វារបិទចាក់សោរមីងព្រីមទុកថែមទៀត
មីងព្រីម«ក្វាន់កូន ក្វាន់» មីងព្រីមខំប្រឹងក្រោកឡើងតិចៗទាំងទឹកភ្នែក តែក្រោកមិនរួចក៏វាទៅរកទ្វារដើម្បីចេញទៅជួយកូនតែទ្វារជាប់សោរ មីងព្រីមក៏បានត្រឹមតែអង្គុយគោះទ្វារស្រែកទាំងមិនចង់លឺឲ្យគេលែងកូនរបស់ខ្លួន
នាយកងវិញក៏អូសស្រីក្វាន់មកដល់កន្លែងឡានរបស់ថៅកែគៀងដើម្បីឲ្យថៅកែនាំយកនាងទៅវិញ តែស្រីក្វាន់នៅតែចចេស រឹងរើមិនព្រមឈប់សោះ
ស្រីក្វាន់«លែងយើង យើងទៅរកម៉ែ លែង!លែង! ម៉ែៗ ម៉ែៗ» ស្រីក្វាន់នៅតែរើហើយស្រែកហៅរកម៉ែមិនឈប់ ឯទឹកភ្នែកវិញក៏ហូរមកមិនឈប់ដូចគ្នា តែថាទោះបីស្រីក្វាន់រើយ៉ាងណាយំយ៉ាងណាក៏នាយកងមិនព្រមលែងដែរ
ហ៊ាហានក៏ដើរមកដល់ព្រមគ្នាជាមួយថៅកែគៀង ហើយក៏និយាយទាំងម៉ាត់ៗទៅកាន់នាយកង
ហ៊ាហាន«ឆាប់នាំនាងក្វាន់ឡើងឡាន»
ស្ទាវកង«បាទហ៊ា» នាយកងក៏ចាប់រុញក្វាន់ឲ្យចូលក្នុងឡានតែក្វាន់នៅតែរើបម្រាស់មិនឈប់ចាប់មិនឈ្នះសោះ
ឌឹប! «អួយ...» "សម្លេងដាល់ពោះមួយដៃ" ដោយសារតែចាប់ស្រីក្វាន់មិនឈ្នះមិនព្រមឈប់នាយកងក៏វាយស្រីក្វាន់មួយដៃចំកណ្ដាលពោះ ធ្វើឲ្យស្រីក្វាន់ចុកអួលនិយាយមិនចេញ រើលែងរួចបែរជាទន់ខ្លួនចង់សន្លប់ទៅវិញ នាយកងក៏ចាប់រុញស្រីក្វាន់ដាក់ក្នុងឡាន ហើយក៏បិទទ្វារបាត់ទៅព្រោះស្រីក្វាន់បានសន្លប់បាត់ហើយ ថៅកែគៀងឃើញបែបនេះក៏ងាកមកញញឹមដាក់ហ៊ាហាន
ថៅកែគៀង«អរគុណច្រើនណាស់ហ៊ា ហ៊ានេះភ្នែកមុតពិតមែនពូកែណាស់» និយាយជាមួយហ៊ាហានរួចក៏ងាកទៅនិយាយជាមួយនាយកងដែលឈរជិតនោះម្ដង
ថៅកែគៀង«ហើយឯង ថ្ងៃក្រោយកុំចេះប៉ះប្រពន្ធយើងផ្ដេសផ្ដាសបើគ្មានបញ្ជាពីយើងទេ» និយាយរួចថៅកែគៀងក៏ងាកមករកហ៊ាហានវិញ ហ៊ាហានបែរជាធ្វើមុខមាំព្រោះមិនពេញចិត្តពេលដែលថៅកែគៀងស្ដីឲ្យកូនចៅខ្លួនបែបនេះ
ថៅកែគៀង«ខ្ញុំលាសិនហើយហ៊ា» និយាយរួចហ៊ាហានក៏មិនតបអ្វី ថៅកែគៀងក៏ដើរចូលឡានហើយបើកចេញទៅបាត់ទៅ ក្រោយពីថៅកែគៀងទៅបាត់ហ៊ាហានក៏ងាកទៅនិយាយជាមួយនាយកង
ហ៊ាហាន«ឯងឆាប់ទៅបើកទ្វារឲ្យនាងព្រីមវិញទៅ កុំឲ្យវាដេកស្លាប់នៅក្នុងផ្ទះរបស់យើង»
នាយកងក៏អោនក្បាលគោរពហ៊ាហានបន្តិចរួចក៏ដើរចេញទៅសម្ដៅទៅរកបន្ទប់របស់មីងព្រីម ពេលមកដល់នាយកងក៏ចាក់សោរគន្លឹះទ្វារបើកឲ្យមីងព្រីមក៏ឃើញថាមីងព្រីមកំពុងតែដេកសន្លប់នៅលើឥដ្ឋ
ហ៊ាហានឯនេះក៏បានឡើងមកបន្ទប់របស់ខ្លួនវិញ បើកទ្វារមកឃើញថាប្រពន្ធខ្លួនកំពុងតែអង្គុយនៅមុខតុសម្អាង ហ៊ាហានក៏ដើរចូលទៅដោះអាវដូរចេញដោយមិនខ្វល់មិនចាប់អារម្មណ៍ជាមួយប្រពន្ធខ្លួនសោះ អ្នកស្រីម្លិះឃើញប្ដីបែបនេះក៏និយាយទៅប្ដីមុន
អ្នកស្រីម្លិះ«យ៉ាងមិចដែរហត់ដែលទេលោកបង» ហ៊ាហានលឺហើយមិនបានតបច្រើនអីទេមុខក៏មិនមើលដែលគ្រាន់តែឆ្លើយមួយម៉ាត់
ហ៊ាហាន«អឺ!» ឃើញបែបនេះអ្នកស្រីម្លិះដូចជាក្ដៅចិត្តឡើងព្រោះប្ដីមិនខ្វល់ជាមួយខ្លួនសោះ អ្នកស្រីម្លិះក៏ក្រោកឡើងដើរមកនិយាយជាមួយហ៊ាហាន
អ្នកស្រីម្លិះ«លោកបង! លោកបងដូចជាមិនចាប់អារម្មណ៍ខ្ញុំសោះហើយ កុំភ្លេចណាតំណែងឈរឈ្មោះជាតំណាងរាស្រ្តរបស់បងនៅក្នុងដៃប៉ារបស់ខ្ញុំ បើសិនបងនៅតែបែបនេះជាមួយខ្ញុំ ខ្ញុំនឹងទៅប្ដឹងប៉ា» លឺសម្ដីនិយាយសម្លុត គម្រាមរបស់អ្នកស្រីម្លិះហើយហ៊ាហានក៏ងាកសម្លឹងមើលមុខអ្នកស្រីម្លិះមិនដាក់ភ្នែកមុននឹងនិយាយទៅវិញ
ហ៊ាហាន«មិនឃើញយើងរវល់ពេញមួយថ្ងៃទេហ្អេស? នាងមិនចាំទេហ្អេសយើងមិនបានស្រលាញ់នាងកាលដែលយើងរៀបការជាមួយនាងនេះព្រោះយើងយល់ដល់មុខប៉ារបស់នាង ក៏ព្រោះយើងជាអ្នកជួយជីវិតប៉ានាង» ហ៊ាហាននិយាយស្រែកដាក់ម៉ាត់ៗទៅកាន់អ្នកស្រីម្លិះព្រមទាំងចង្អុលមុខអ្នកស្រីម្លិះទៀតផង ធ្វើឲ្យអ្នកស្រីម្លិះបើកភ្នែកធំៗ ហួសចិត្តនឹងសម្ដីរបស់ប្ដីខ្លួនណាស់
អ្នកស្រីម្លិះ«ល្អ! ខ្ញុំនឹងទៅរកប៉ា»
ហ៊ាហាន«ក៏ទៅៗ ចាំមើលថាប៉ានាងស្ដាប់នាងឬក៏ជឿយើង» សម្ដីមួយឃ្លានេះធ្វើឲ្យអ្នកស្រីម្លិះគាំងនៅនឹងកន្លែងនិយាយមិនចេញ បានត្រឹមតែឈរសម្លឹងមើលហ៊ាហាន ធ្វើអីក៏មិនកើត ហ៊ាហានក៏ឈរសម្លឹងមើលមុខអ្នកស្រីម្លិះទាំងគ្រឺតធ្មេញដូចជាខឹងធុញទ្រាន់ជាមួយអ្នកស្រីម្លិះជាខ្លាំង
នៅឯប៉ុស្តិ៍ប៉ូលិស ពេលនេះសែបនិងមេកងកំពុងតែរើមើលឯកសារដែលអ្នកភូមិប្ដឹងមកកាន់ខ្លួនអំពីថៅកែគៀងប្រមូលទុកដើម្បីត្រៀមចេញដិការចាប់ខ្លួនថៅកែបាន
មេកងចក្រៃយ៍«សែប! ខ្ញុំមានអារម្មណ៍ថាដូចជាមិនស្រួលសោះ ប្លែកៗយ៉ាងមិចមិនដឹងទេ» សែបលឺហើយក៏ក្រឡេកងាកមើលឆ្វេងស្ដាំ
សែប«មេកងហ្អា នេះយប់ស្មើរនេះហើយ ខ្ញុំខ្លាចខ្មោចណាស់មេកងកុំនិយាយបែបនេះអី» មេកងលឺហើយក៏សើចឡើងតិចៗ
មេកងចក្រៃយ៍«ពុទ្ធោអើយសែប នេះធ្វើដល់ទៅប៉ូលិសតែសែបខ្លាចខ្មោច នេះសែបសមជាប៉ូលិសដែលអី បែបនេះចាប់ចោរមិចនឹងកើតទៅ»
សែប«មេកងមិនមែនលេងសើចទេណា ចោរណាមានរូបមានរាងអាចតតាំងបាន តែខ្មោចណាមេកងមានតែព្រលឹងឲ្យទៅចាប់យ៉ាងមិចទៅមេកង តតាំងមិនបាន ហ៊ួយ!» និយាយហើយសែបក៏ក្រញ៉េងខ្លួនបន្តិចដោយសារតែព្រឺសម្បុរពេក មេកងឃើញហើយក៏រិទ្ធតែសើចឡើងព្រោះហួសចិត្តនឹងអីដែលសែបនិយាយ តាមពិតអីដែលមេកងនិយាយមិនមែនចង់សម្ដៅទៅលើរឿងខ្មោចអីនោះទេ
មេកងចក្រៃយ៍«ខ្ញុំមិនបានសម្ដៅទៅលើរឿងខ្មោចអីទេសែប កាលដែលខ្ញុំនិយាយថាវាប្លែកណាព្រោះខ្ញុំមានអារម្មណ៍ថាដូចជាកំពុងមានរឿងមិនល្អអីមួយកើតឡើង» និយាយហើយមេកងក៏ធ្វើទឹកមុខដូចជាកំពុងតែព្រួយបារម្ភណាស់សែបឃើញហើយក៏បម្រុងនឹងសួរនាំបន្តតែភ្លាមនោះក៏មានសម្លេងអ្នកណាមិនដឹងដែរស្រែកឡើង សែបនិងមេកងសម្លឹងមើលមុខគ្នាចុះឡើងៗហើយ ក៏សម្រេចចិត្តដើរចេញទៅមើលក៏ឃើញថាមីងយ៉ែមកំពុងតែរត់យ៉ាងត្រហេបត្រហបមកទីនេះ មីងយ៉ែមក៏ខំឡើងកាំជណ្ដើរមករកមេកងនិងសែបដែលឈរនៅទីនោះ ឡើងមកដល់ភ្លាមមីងយ៉ែមដង្ហើមសឹងមិនដល់គ្នា ដង្ហក់ស្ទើរដាច់ខ្យល់ហើយតែក៏ខំដកមួយៗ សែបនិងមេកងក៏មិនទាន់ហ៊ានសួរនាំអ្វីរងចាំឲ្យមីងយ៉ែមគាត់សម្រួលអាចនិយាយបានសិន មិនចាំមេកងនិងសែបសួរទាន់មីងយ៉ែមក៏និយាយតែម្ដង
មីងយ៉ែម«មេកង! ស្រីក្វាន់បាត់ខ្លួនហើយ» លឺបែបនេះភ្លាមសែបនិងមេកងក៏លាន់មាត់ឡើងដំណាលគ្នា «ហ្អាស!» មេកងក៏រហ័សសួរបន្តឲ្យច្បាស់ទឹកមុខភ័យឡើងស្លេកហើយ
មេកងចក្រៃយ៍«អ្នកមីង មីងនិយាយម្ដងទៀតមក នេះស្រីក្វាន់បាត់ខ្លួនហ្អេស?»
មីងយ៉ែម«មែនហើយស្រីក្វាន់បាត់ខ្លួន» លឺបែបនេះមេកងក៏រកធ្វើអីមិនត្រូវឆ្លេឆ្លាក្នុងចិត្តជាខ្លាំង ហើយក៏សួរបញ្ជាក់បន្តទៀ់ត
មេកងចក្រៃយ៍«ហើយស្រីក្វាន់គេបាត់ខ្លួនដោយរបៀបណា? នេះមីងមិននៅជាមួយស្រីក្វាន់ទេហ្អេស?»
មីងយ៉ែម«គឺថារឿងនេះគឺចេះ....» មីងយ៉ែមក៏និយាយរៀបរាប់បកក្រោយទៅឲ្យមេកងបានដឹង
ការស្រមៃមកក្រោយរបស់មីងយ៉ែម
ក្រោយពេលដែលមីងយ៉ែមដើរត្រឡប់មកដល់ផ្ទះវិញបានមួយសន្ទុះគាត់ក៏សម្លឹងមើលទៅផ្ទះរបស់មេកងជិតនោះ ក៏ឃើញថាភ្លើងមិនបានបិទទេបែរជាបើកចោល
មីងយ៉ែម«អេ៎នេះមួយសន្ទុះធំហើយក្មួយក្វាន់កំពុងធ្វើអី មិចក៏មិនបិទភ្លើងបែបនេះ?» មីងយ៉ែមមិនអស់ចិត្តក៏ក្រោកឡើងដើរសម្ដៅទៅផ្ទះពេលមេកង
មីងយ៉ែម«ទ្វារក៏មិនបិទដែល នេះមុជទឹកយូរម្លេះ?» មីងយ៉ែមមកដល់មុខផ្ទះក៏ឃើញថាទ្វារផ្ទះក៏មិនបានបិទដែរបែរជាបើកចំហរចោលវិញ គាត់ក៏ដើរចូលទៅខាងក្នុងផ្ទះហើយក៏ស្រែកហៅស្រីក្វាន់
មីងយ៉ែម«ក្មួយក្វាន់! ក្មួយក្វាន់លឺមីងហៅទេ ក្មួយមុជទឹកហើយឬនៅ? អេមិចក៏មិនឆ្លើយ ក្មួយក្វាន់» មីងយ៉ែមរិទ្ធតែស្រែកហៅ រិទ្ធតែស្ងាត់មិនមានលឺសម្លេងឆ្លើយតបគាត់ក៏ដើរឡើងទៅរកមើលស្រីក្វាន់តែម្ដង ពេលដែលឡើងមកដល់ភ្លាមគាត់សម្ដៅទៅរកនៅឯបន្ទប់ទឹកមុនគេ
មីងយ៉ែម«បន្ទប់មិនមានមនុស្សទេ មុជរួចហើយតាស» មីងយ៉ែមក៏បន្តដើរទៅរកនៅឯបន្ទប់របស់ស្រីក្វាន់តែម្ដង មកដល់ឃើញទ្វារបន្ទប់បិទគាត់ក៏គោះទ្វារស្រែកហៅ
មីងយ៉ែម«ក្មួយក្វាន់! ក្មួយក្វាន់លឺមីងហៅទេ? ក្មួយក្វាន់» មីងយ៉ែមគោះបណ្ដើរស្រែកហៅបណ្ដើរនៅតែមិនមានលឺសម្លេងឆ្លើយតបពីខាងក្នុងមក
មីងយ៉ែម«ទ្វារមិនបានចាក់សោរទេ» មីងយ៉ែមក៏បើកទ្វារទៅមើលឃើញថាមិនឃើញស្រីក្វាន់នៅក្នុងបន្ទប់ទេគាត់ក៏ភ័យស្លន់ភ្លាមៗរកធ្វើអីមិនត្រូវព្រោះបាត់មនុស្សមិនឃើញសោះ គាត់ក៏សម្រេចចិត្តរត់សម្ដៅទៅប៉ុស្តិ៍ប៉ូលិសមករកមេកងតែម្ដង
នៅពេលបច្ចុប្បន្ន មេកងស្ដាប់ចប់ហេតុការណ៍អស់ហើយ មេកងក៏ប្រញាប់ស្ទុះចុះទៅខាងក្រោមភ្លាម
សែប«អួយមេកងចង់ទៅណា?» សែបនិងមីងយ៉ែមក៏នាំគ្នាស្ទុះប្រញាប់ចុះទៅខាងក្រោមតាមមេកង
មេកងចក្រៃយ៍«ទៅរកស្រីក្វាន់ តោះសែប» មេកងហៀបនឹងឡើងឡានហើយគាត់ក៏ហៅសែបឲ្យឡើងឡាន មើលទៅមេកងដូចជាប្រញាប់ប្រញាល់ខ្លាំងណាស់ សែបក៏ប្រញាប់ឡើងឡានជាមួយមេកងហើយក៏បក់ដៃឲ្យមីងយ៉ែមឡើងទៅជាមួយ មីងយ៉ែមក៏ប្រញាប់ឡើងទៅភ្លាម មេកងក៏បើកឡានចេញទៅយ៉ាងលឿនតែម្ដងស្ទើរតែលួសព្រលឹងមីងយ៉ែមនិងសែបទៅហើយ
មេកងកំពុងតែបើកឡានទាំងប្រញាប់ប្រញាល់មិនមាត់មិននិយាយអ្វីសោះ ព្រោះក្នុងចិត្តកំពុងតែភ័យបារម្ភពីស្រីក្វាន់ជាខ្លាំង ពេលនោះសែបដែលកំពុងអង្គុយទប់ខ្លួនខ្លាចធ្លាក់ពីលើឡាននោះព្រោះមេកងបើកឡានលឿនពេក សែបក៏បានអោនមកសួរមេកង
សែប«មេកង មេកងដឹងថាស្រីក្វាន់នៅទីណាដែលនៀក?»
មេកងចក្រៃយ៍«ដឹង» មិនតបច្រើនព្រោះរវល់តែប្រញាប់បើកឡានឲ្យដល់ឆាប់ៗ សែបនិងមីងយ៉ែមនាំគ្នាទប់ខ្លួន ទាំងភ័យព្រោះមេកងបើកមិនមើលផ្លូវថារលាក់យ៉ាងណានោះទេគឺប្រញាប់បើកឲ្យលឿនតែម្ដង សែបក៏ដាច់ចិត្តនិយាយមួយម៉ាត់ទៀត
សែប«មេកងបើកតិចៗបានទេ ខ្ញុំជិតធ្លាក់ពីលើឡានហើយ»
មេកងចក្រៃយ៍«ស្រីក្វាន់កំពុងមានគ្រោះថ្នាក់ បើកតិចមិនបានទេសែប»
សែប«អួយ...» គ្រាន់តែនិយាយចប់ភ្លាមមេកងក៏ជាន់យកៗ តែម្ដងធ្វើឲ្យសែបរអិលគូទធ្លាក់ពីលើកៅអីឡាន តែក៏ទប់ខ្លួនជាប់មិនអីហើយក៏ឡើងមកអង្គុយវិញ មេកងវិញមិនបានខ្វល់ច្រើននោះទេ គឺបើកឡានទៅទាំងទឹកមុខភ័យបារម្ភជាខ្លាំងសម្ដៅទៅរកផ្ទះរបស់ថៅកែគៀង ហាក់ដូចជាមេកងបានដឹងស្រាប់ហើយថាច្បាស់ជាថៅកែគៀងជាអ្នកចាប់ស្រីក្វាន់ទៅ

ស្នេហ៍ចិត្តពីរWhere stories live. Discover now