ភាគ៤

133 4 0
                                    

«នេះពិតជាដូចអីដែលក្វាន់ប្រាប់មែនតើស» "ការគិតក្នុងចិត្តរបស់អាទិត្យ" អាទិត្យគិតក្នុងចិត្តតិចៗក្រោយពីខ្លួនបានជួបផ្ទាល់ជាមួយនឹងមេកងដែលផ្លាស់មកថ្មីនេះ តែមិនព្រមងើបមុខមើលមេកងចំៗនោះទេ
មេកងចក្រៃយ៍«មិនអីទេ តោះសែបយើងទៅខាងមុខទៀត» មេកងចក្រៃយ៍មិនបានប្រកាន់អ្វីច្រើនជាមួយអាទិត្យនោះទេ គេបែរជាញញឹមធម្មតាហើយក៏បបួលសែបទៅមុខបន្ត ទាំងពីរនាក់ក៏នាំគ្នាទៅបាត់
អាទិត្យ«មានឋានៈជាមេកងផងហ្អេស ចាំមើលថានៅភ្នំគិរីបានយូរប៉ុណ្ណាទៅមេកងថ្មី ហ៊ឹស!» ក្រោយពីសែបនិងមេកងទៅបាត់អាទិត្យក៏ងើបមុខឡើងតាមសម្លឹងមើលដំណើរពីរនាក់នោះពីក្រោយ ព្រមទាំងនិយាយជាមួយទឹកមុខបែបមនុស្សមិនសូវជាពេញចិត្តប៉ុន្មានទេ រួចហើយអាទិត្យក៏ឡើងកង់ជិះត្រឡប់ទៅផ្ទះវិញ
នៅក្នុងព្រៃផ្ទះអាទិត្យ
អាទិត្យ«អ៊ុំស៊ីង» ក្រោយពីត្រឡប់មកផ្ទះវិញអាទិត្យក៏បានឃើញអ៊ុំខ្លួនកំពុងតែអង្គុយកាន់ឈើច្រត់នៅនឹងមាត់ជ្រោះក្បែរផ្ទះ អាទិត្យក៏បានដើរទៅក្បែរអ៊ុំខ្លួន ហើយយើងក៏ដឹងថាអ៊ុំម្នាក់នេះគឺមានឈ្មោះថាស៊ីង
អ៊ុំស៊ីង«ឯងបានជួបអាប៉ូលីសថ្មីនោះហើយមែនទេ?» គ្រាន់តែដឹងថាអាទិត្យមកដល់ភ្លាមថែមទាំងអាទិត្យមិនទាន់បាននិយាយអ្វីផងតែគាត់ក៏សួរមកមុនដូចជាដឹងរឿងរួចមកហើយ
អាទិត្យ«ហេតុអីក៏អ៊ុំដឹង? មែនហើយខ្ញុំជួបគេតាមផ្លូវមុននេះឯង» អាទិត្យឆ្លើយស្របពេលដាក់ខ្លួនអង្គុយចុះ
អ៊ុំស៊ីង«យើងខ្វាក់ភ្នែកពិតមែន តែអាគមយើងមិនទាន់សាបរលាបឯណា» ត្រង់នេះក៏បញ្ជាក់ប្រាប់ថា អ៊ុំស៊ីងគាត់ជាមនុស្សខ្វាក់មើលមិនឃើញ នោះទេហើយគាត់នេះក៏ជាមនុស្សដែលពូកែខាងមន្ដអាគមខ្លាំងមិនចាញ់ហ៊ាហាននោះទេ តែហេតុអីបានជាគាត់ខ្វាក់ភ្នែកបែបនេះ?
អាទិត្យ«អូ៎...ខ្ញុំភ្លេចទៅថាអ៊ុំជាមនុស្សដែលមានញាណដឹងរឿងមុន» អាទិត្យនិយាយលាយឡំសើចតិចៗ
អ៊ុំស៊ីង«ឯងត្រូវតែប្រយ័ត្នខ្លួនឲ្យខ្លាំងជាងនេះ ប៉ូលីសថ្មីម្នាក់នេះគេមិនធម្មតាទេតាមញាណរបស់យើងប្រាប់មកចឹង ហើយយើងយកឯងមកចិញ្ចឹមដើម្បីធ្វើជាចោរសុចរិតជួយអ្នកភូមិក៏ពិតមែន តែយ៉ាងណាក៏ឯងមានឈ្មោះថាជាចោរ» តាមពិតទៅអ៊ុំស៊ីងគាត់ជាអ្នកយកអាទិត្យមកចិញ្ចឹមតាំងតែពីតូចដើម្បីធ្វើជាចោរចេញប្លន់ពេលយប់ដើម្បីជួយអ្នកភូមិដែលត្រូវគេធ្វើបាប
អាទិត្យ«ខ្ញុំមិនភ្លេចទេអ៊ុំ ពិសេសនោះគឺអាហាន» អាទិត្យនិយាយដោយភ្នែកក្រហមច្រាលយកដៃស្ទាបពោះផ្នែកខាងឆ្វេងរបស់ខ្លួន ហើយសង្កត់សម្លេងហៅឈ្មោះហ៊ាហានដូចជាគុំគួនណាស់ចឹង
ភូមិគ្រឹះហ៊ាហាន
ប្រាវ... "សម្លេងធ្លាក់បែកចាន"
«មីព្រីម! នាងឯងចង់បំផ្លាញយើងហ្អេសមីចង្រៃ» ក្រោយពីសម្លេងធ្លាក់បែកចានបានបន្តិចភ្លាមនោះមានស្រ្តីម្នាក់ស្លៀកពាក់ស្អាតបាត ដើរមកស្រែកជេរទាំងកំរោលទៅស្រ្តីម្នាក់ដែលប្រហែសមិនប្រយ័ត្នធ្វើឲ្យចានធ្លាក់បែក ភ្នែកសម្លក់ដូចជាចង់ស៊ីសាច់ហើយយើងក៏ដឹងថាស្ត្រីម្នាក់ដែលធ្វើឲ្យចានបែកមានឈ្មោះថាព្រីម
មីងព្រីម«ចា៎សូមទោសអ្នកស្រីម្លិះចាំខ្ញុំប្រញាប់ប្រមូលវាអីលូវនេះ» មីងព្រីមក៏តបវិញទាំងភិតភ័យអោនមុខគោរពសម្ដីនិយាយញ័រដូចកូនសត្វ ហើយក៏ដើរទៅអោនប្រមូលអំបែងបានដែលបានបែកនោះ ហើយស្រ្តីដែលឈរសម្លឹងមីងព្រីមមិនដាក់ភ្នែកនេះមានឈ្មោះថាម្លិះ
ក្នុងផ្ទះបាយ
ក្វាន់«ម៉ែនេះមានរឿងអី អម្បាញ់មិញកូនលឺ...»
មីងព្រីម«ម៉ែមិនអីទេក្វាន់» ក្វាន់និយាយមិនទាន់ចប់ផងក៏ត្រូវម្ដាយខ្លួននិយាយកាត់មុនដោយទឹកមុខខំញញឹមទាំងក្នុងចិត្តក្រៀមស្រពោន ចឹងក៏បានន័យថាក្វាន់គឺជាកូនរបស់មីងព្រីមរស់នៅក្នុងផ្ទះរបស់ហ៊ាហាននេះឯង
ក្វាន់«ម៉ែនៅថាមិនអីទៀតនេះវាជេរម៉ែណា កូននឹងទៅ...»
មីងព្រីម«កុំអីកូន កូនមិនឈ្នះគេទេ ហើយកូនចង់ទៅធ្វើអីគេ កុំអីណាកូនម៉ែមិនអីទេ» ក្វាន់មិនអស់ចិត្តទេក៏ស្ទុះក្រោកឡើងបម្រុងនឹងដើរទៅរកមីងម្លិះតែក៏ត្រូវម៉ែខ្លួនចាប់ដៃឃាត់និយាយលួងលោមអង្អែលដៃតិចៗឲ្យកូនខ្លួនស្ងប់ចិត្តមកវិញ ទាំងទឹកភ្នែកកំពុងហូរចុះមក
ក្វាន់«ហ៊ឹក...ម៉ែ...» ក្វាន់ឃើញម្ដាយខ្លួនយំបែបនេះខ្លួនក៏អោបម្ដាយយ៉ាងណែនរួមទាំងទឹកភ្នែកហូរស្រក់ចុះមកផ្ទួនគ្នា
ជីវិតម្ដាយកូនពីរនាក់នេះហាក់ដូចជាកំសត់ពេកហើយរស់នៅក្នុងផ្ទះរបស់គេត្រូវគេចាត់ទុកដូចជាទាសករ ចង់ជេរចង់ប្រមាទបែបណាក៏តាមតែចិត្តគេ ខ្លួនគ្មានសិទ្ធិប្រកែកបាន ទោះចង់គេទាត់ធាក់យ៉ាងណាក៏នៅតែគ្មានសិទ្ធិអ្វីតវ៉ាមានតែលេបថ្មលេបគ្រួសខាំមាត់សង្កត់ចិត្តលេបទឹកភ្នែកជាមួយគ្នា
អ្នកស្រីម្លិះ«នែ! មកអោបគ្នាយំទួញសោកស្រណោះស្អីឯង ឆាប់ទៅរៀបចំបាយឲ្យលឿនឡើងទៅ លោកបងមកដល់ហើយ តិចត្រូវក្បាលទាំងពីរនាក់ហ្នឹង» ក្វាន់និងម្ដាយកំពុងតែយំអោបគ្នាមួយសន្ទុះក៏ស្រាប់តែ លេចមុខអ្នកស្រីម្លិះចេញមកឈរអោបដៃនិយាយសម្ដីគម្រោះគម្រើយទៅកាន់អ្នកទាំងពីរ ក្វាន់ក៏ងាកមុខសម្លក់អ្នកស្រីម្លិះទាំងភ្នែកក្រហម ក្នុងចិត្តដូចជាខឹងអ្នកស្រីម្លិះមិនស្ទើរទេតែក៏ត្រូវទប់ជាប់នៅក្នុងចិត្ត
មីងព្រីម«ចា...ចា...ខ្ញុំប្រញាប់ទៅរៀបចំអីលូវហើយអ្នកស្រី» មីងព្រីមមិនចង់ឲ្យកូនមានរឿងក៏ប្រញាប់និយាយឡើង ដៃក៏ចេះតែអង្អែលដៃកូនតិចៗបញ្ជាក់ថាកុំឲ្យកូនខ្លួនបង្ករឿងអី រួចគាត់ក៏ដើរចេញទៅរៀបចំបាត់ទៅទុកឲ្យក្វាន់នៅទីនោះឈរសម្លឹងមុខអ្នកស្រីម្លិះមិនដាក់
អ្នកស្រីម្លិះ«នៅឈរសម្លឹងមើលដល់ណាទៀត មិចត្រចៀកឯងថ្លង់មែនទេមិនលឺយើងប្រើទេហ្អីហ្អាសនាងក្វាន់» អ្នកស្រីម្លិះតាមមើលដំណើរមីងព្រីមទាំងសើចចំអករួចក៏ងាកមុខមកប្រទះភ្នែកឃើញក្វាន់កំពុងឈរសម្លឹងមើលខ្លួនក៏ស្រែកបញ្ជាក្វាន់ម្ដងទៀត
"ហ៊ឹក..."សម្លេងលេបទឹកភ្នែកខ្សឹកខ្សួលរបស់ក្វាន់
ក្វាន់មិនតបអ្វីច្រើនក៏ដើរទៅលើកឆ្នាំងបាយហើយក៏ដើរចេញទៅបាត់ទុកឲ្យអ្នកស្រីម្លិះតាមសម្លក់ពីក្រោយ
តុបាយផ្ទះហ៊ាហាន
ពេលបាយថ្ងៃត្រង់ក្នុងនោះក៏មានវត្តមានរបស់ហ៊ាហានផងដែរគេកំពុងអង្គុយធ្វើមុខយ៉ាងម៉ាំដូចជាខឹងអ្នកណាយ៉ាងចឹង
អ្នកស្រីម្លិះ«ឆាប់ដួសបាយឲ្យលឿនៗមក នៅស្ពឹកនៅនឹងហើយ» អ្នកស្រីម្លិះស្រែកសម្លុតទៅក្វាន់ឲ្យដួសបាយលឿនឡើងបង្ខំធ្វើដូចគ្នាម៉ាស៊ីនចឹង ក្វាន់ដួសបាយដាក់ឲ្យហ៊ាហានរួចហើយក៏ដួសបាយដាក់ឲ្យអ្នកស្រីម្លិះបន្ត
អ្នកស្រីម្លិះ«អួយ...អួយ... មីនាងក្វាន់ ឯងស្លន់ទៅណាហ្អាស អួយ» ថាអីចេះខុសក្វាន់ធ្វើជាដួសបាយឲ្យធ្លាក់លើខ្លួនអ្នកស្រីម្លិះធ្វើឲ្យអ្នកស្រីម្លិះក្ដៅចិត្តឡើង ក្រោកឈរឡើងបោសបាយចេញពីលើខ្លួនស្រែកពេញផ្ទះ
ក្វាន់«ឲ្យខ្ញុំសូមទោសខ្ញុំមិនប្រយ័ត្ន» ក្វាន់ធ្វើជាសូមទោសរួចហើយក៏អោនប្រមូលបាយនោះ
ក្វាន់«អួយអ្នកស្រី!» ពេលក្វាន់កំពុងប្រមូលបាយនោះអ្នកស្រីម្លិះក៏យកជើងជាន់ញីដៃក្វាន់ធ្វើឲ្យក្វាន់ស្រែកឡើងទាំងឈឺចាប់ ហើយក៏ងើយមើលមុខអ្នកស្រីម្លិះទាំងទប់ទឹកភ្នែក
អ្នកស្រីម្លិះ«យើងជាន់ដៃឯង កាលដែលដៃឯងធ្វើដួសបាយឲ្យធ្លាក់លើយើងបែបនេះ» អ្នកស្រីម្លិះឈរជាន់ដៃក្វាន់និយាយទាំងសើចចំអកយ៉ាងសមចិត្ត ក្វាន់ក៏បានត្រឹមតែញ័រមាត់ទប់ទឹកភ្នែក សម្លឹងមើលមុខអ្នកស្រីម្លិះមិនហ៊ានតបតអ្វី
ផាំង "សម្លេងទះតុមួយទំហឹង" សម្លេងទះតុនេះធ្វើឲ្យអ្នកស្រីម្លិះដកជើងចេញពីដៃរបស់ក្វាន់ ក្វាន់ក៏លើកដៃខាងឆ្វេងខ្លួនមកស្ទាបអង្អែលឲ្យបាត់ឈឺ ទាំងទឹកភ្នែកស្រក់ចុះមក
ហ៊ាហាន« បានហើយ! នេះយើងធុញណាស់ម្ងៃៗ នៅផ្ទះជាមួយគ្នាឈ្លោះតែគ្នា ខាំគ្នាដូចឆ្កែ ប្រមូលទៅទុកវិញទៅយើងឈប់ស៊ីឈប់អីហើយ លេបមិនចូល» ហ៊ាហានទ្រាំមិនបានក៏ក្រោកឈរនិយាយឡើងចង្អុលមុខអ្នកស្រីម្លិះនិងក្វាន់ទាំងកម្រោល រួចហើយក៏ដើរចេញទៅបាត់
អ្នកស្រីម្លិះ«ហ៉ើយ!» ក្រោយពីហ៊ាហានចេញទៅបាត់ អ្នកស្រីម្លិះក៏ចេញទៅតាមក្រោយ តែក៏មិនភ្លេចងាកមកសម្លក់ក្វាន់ផងដែរ
"ហ៊ឹ.." សម្លេងយំខ្សឹកៗរបស់ក្វាន់ ក្វាន់អង្គុយយំខាំមាត់សង្កត់ចិត្តដែលកំពុងខឹងខ្លាំងនោះ ភ្នែកសម្លឹងទៅខាងក្នុងផ្ទះធំមិនដាក់
មីងព្រីម«ក្វាន់កូន....ឈឺដែរទេ ម៉ែសូមទោសណា ម៉ែមិនបាននៅទីនោះមិនបានជួយកូន ត្រូវធ្វើឲ្យកូនធ្វើបែបនេះ» មីងព្រីមនិយាយជាមួយកូនស្របពេលដែលកំពុងលាបរបួសដៃឲ្យកូនខ្លួន លាយឡំទាំងភ្នែកស្រក់អាណិតកូនពន់ពេក
ក្វាន់«មិនអីទេម៉ែ កូនមិនបានឈឺដៃ តែកូនឈឺចិត្ត ត្រូវមករស់នៅដូចជាទាសករពួកវាបែបនេះ» ក្វាន់និយាយទាំងក្នុងចិត្តកំពុងខឹងខ្លាំងស្របពេលទឹកភ្នែកធ្លាក់ចុះមក ដោយក្ដីឈឺចាប់ចេញពីក្នុងចិត្ត
មីងព្រីម«ក្វាន់កូនម៉ែ...» មីងព្រីមស្ដាប់សម្ដីកូនរួចហើយក៏ស្ទុះអោបកូនទាំងទឹកភ្នែកស្រក់មកមិនឈប់ ក្នុងចិត្តធ្វើអ្វីគេមិនបានមានតែលួងលោមកូនដោយក្ដីអាណិត ឃើញកូនបែបនេះអ្នកជាម្ដាយឈឺចាប់ទ្វេរដងផ្ទួនគ្នា ឈឺជាងគេធ្វើបាបខ្លួនឯងទៅទៀត
យប់ស្ងាត់សម្លេងសត្វយំពេលយប់
ឃ្លាំងក្នុងព្រៃមួយកន្លែង
"សម្លេងសម្រឹបជើងមនុស្សដើរលបៗ"
«នែពួកឯងទៅខាងនោះទៅទុកឲ្យយើងប្រើអាគមបំបាំងកាយចូលទៅ» សម្ដីបញ្ជាកូនចៅយ៉ាងស្ងៀមស្ងាត់
«បាទបង» ទាំងអស់គ្នាងក់ក្បាលដាក់គ្នាហើយក៏បំបែកផ្លូវគ្នាទៅតាមអ្វីដែលមេរបស់ពួកគេបញ្ជា
យប់ស្មើនេះហើយមានមនុស្សណាចេញមកទាំងយប់បែបនេះទេមានតែក្រុមចោរនឹងឯងដែលចេញយប់បែបនេះតែមើលទៅក្រុមចោរនេះហេតុអីក៏មកឃ្លាំងក្នុងព្រៃស្ងាត់ចឹងវិញ
«នែ យាមឲ្យល្អ យើងទៅនោមម៉ាភ្លេតវ៉ើយ» គ្នីគ្នាយាមឃ្លាំងមួយក្រុម ពួកគេនាំគ្នាឈរយាមនៅខាងមុខឃ្លាំង តែមិនបានចាប់អារម្មណ៍ថាមានក្រុមចោរលួចចូលមកក្នុងឃ្លាំងនោះទេ គ្នាគេម្នាក់ប្រាប់គ្នាគេពីរនាក់ទៀតដែលឈរនៅខាងមុខនោះឲ្យយាមកាបឲ្យល្អរួចក៏ដើរចេញទៅបាត់
ឌឹប! "សម្លេងវាយមួយដំបង"
«តោះឆាប់ទៅ»ឆ្លៀតពេលអាមួយនុងកំពុងតែឈរនោម ក្រុមចោរនោះក៏ចូលមកវាយមួយដំបងពីខាងក្រោយធ្វើឲ្យគេដួលសន្លប់ភ្លាមៗ រួចក្រុមចោរនោះក៏នាំគ្នាដើរទៅរកឃ្លាំងនៅខាងមុខ
«ហ៉ើយ!»
"សម្លេងវាយគ្នា"
ស្របពេលនោះក្រុមចោរក៏បានមកដល់ហើយក៏ប្រទះគ្នាជាមួយអ្នកយាមនៅខាងមុខឃ្លាំងទាំងប៉ុន្មាននាក់នោះ មិនចាំយូរពួកអ្នកយាមទាំងអស់នោះក៏នាំគ្នាវាយប្រហារទៅលើក្រុមចោរទាំងនោះ ក្រុមចោរក៏មិនបានខ្លាចរអារអ្វីដែរក៏បានវាយតតាំងជាមួយអ្នកយាមឃ្លាំងទាំងនោះ
«ហ៉ើយស្អីគេ យើសពួកអាក្រុមចោរឆាតតើទៅឆាប់នាំគ្នាចូលទៅ» សម្លេងវាយគ្នាបានលាន់លឺពេញទាំងព្រៃធ្វើឲ្យគ្នីគ្នាពួកអ្នកយាមឃ្លាំងទាំងនោះរត់សម្ដៅមកមើលក៏ឃើញភ្លាមស្គាល់ថាជាក្រុមចោររបស់ស្ទាវឆាត ដែលជួយអ្នកភូមិកន្លងមកនេះ មិនចាំយូរក៏នាំគ្នាព្រួតវាយទៅលើក្រុមចោរឆាត តែក៏នៅតែមិនអាចយកឈ្នះក្រុមចោរឆាតបាន
ខាងក្នុងឃ្លាំង
«បងឆាត នេះសុទ្ធតែកាំភ្លើងរបស់ប៉ូលីសតែម្ដងហើយបង» អ្នកវាយគ្នានៅខាងក្រៅក៏ចេះតែវាយទៅតែ ចោរឆាតនិងគ្នាមួយក្រុមទៀតក៏បំបាំងខ្លួនចូលមកខាងក្នុងបានសម្រេច ក៏ឃើញថាពួកក្រុមអស់នេះគឺលួចកាំភ្លើងប៉ូលីសមកលាក់ទុកនៅក្នុងឃ្លាំងយ៉ាងច្រើន
ចោរឆាត«ចឹងក៏ឆាប់ប្រមូលទៅ នឹងឆាប់បានចេញទៅជួយគ្នានៅខាងក្រៅ» ចោរឆាតក៏បានតបវិញ ពួកគេទាំងអស់សុទ្ធតែពាក់ក្រណាត់ខ្មៅបិទមុខទាំងអស់ ចឹងហើយមិនអាចមើលដឹងថាជាអ្នកណានោះទេ

ស្នេហ៍ចិត្តពីរWhere stories live. Discover now