ភាគ៤៧

123 13 0
                                    

ក្រឹប! "សម្លេងបិទទ្វារ"
មេកងចក្រៃយ៍«អ៊ុំស៊ីងគាត់យ៉ាងម៉េចហើយចាន់?» មេកងបានមកមើលអ៊ុំស៊ីងដល់មន្ទីរពេទ្យ
ចាន់«គាត់បានធូរច្រើនហើយមេកង!»
មេកងចក្រៃយ៍«ហ៊ឹម… »
ចាន់«មេកងចុះមានបានដំណឹងអ្វីពីបងអាទិត្យនិងបងក្វាន់ឬអត់?» មេកងក៏ក្រវីក្បាលតិចៗ ព្រមទាំងទម្លាក់មុខចុះ
មេកងចក្រៃយ៍«អត់ទេ!»
ចាន់«ហ៊ឹម…មិនអីទេ មេកងកុំពិបាកចិត្តពេកអី ខ្ញុំជឿណាថាពួកគាត់នៅមិនទាន់ស្លាប់ទេ» ចាន់លូកដៃទៅចាប់អង្អែលដៃមេកង មេកងក៏ងើបមុខមកញញឹមតិចៗដាក់ចាន់វិញ
ក្រោយពីនៅមើលអ៊ុំស៊ីងបានមួយសន្ទុះធំមក មេកងក៏ចេញមកវិញព្រោះត្រូវត្រឡប់ទៅធ្វើការបន្តទៀត
មេកងចក្រៃយ៍«ខ្ញុំទៅសិនហើយ ចាំលើកក្រោយខ្ញុំនឹងឈានចូលមកម្ដងទៀត»
ចាន់«ចា បើមេកងបានដំណឹងពីបងអាទិត្យជួយប្រាប់ខ្ញុំផង»
មេកងចក្រៃយ៍«បាទកុំបារម្ភអី»
ចាន់«ធ្វើដំណើរឲ្យស្រួលបួលណាមេកង» មេកងក៏ញញឹមដាក់ចាន់យ៉ាងស្រស់ម្ដងទៀតមុននឹងចេញទៅ
កាត់!!
ពេលនេះមេឃស្រទំ ព្រះអាទិត្យក៏ចាប់ផ្ដើមលិចសន្សឹមៗ ធ្វើឲ្យទេសភាពនៅមាត់សមុទ្រពិតជាស្រស់ស្អាតគួបផ្សំជាមួយនឹងខ្យល់អាកាសបរិសុទ្ធគួរឲ្យចង់រស់នៅ
អាទិត្យនិងវិរក្សក៏បានត្រឡប់មកដល់កន្លែងវិញ ស្នាមញញឹមអាទិត្យក៏បានលេចចេញឡើងមកក្រោយពេលសម្លឹងមើលឃើញស្រីក្វាន់កំពុងតែឈរចាំខ្លួននៅមាត់សមុទ្រជាស្រេច
អាទិត្យ«មកចាំបងតាំងពីពេលណា?» អាទិត្យចុះពីលើទូកមករកស្រីក្វាន់ទាំងញញឹម
ស្រីក្វាន់«មកមុននេះបន្តិច ហើយហត់ទេ?» ស្រីក្វាន់ក៏យកដៃជូតមុខឲ្យអាទិត្យ វិរក្សឯណាឈរមើលទាំងភ្លឹកព្រោះឆ្ងល់ថាពីរនាក់នឹងជាអ្វីនឹងគ្នាឲ្យប្រាកដទៅ
អាទិត្យ«មិនហត់ទេ!» អាទិត្យក៏ចាប់ដៃស្រីក្វាន់មកថើបមួយខ្សឺតនៅចំពោះមុខវិរក្ស ធ្វើឲ្យវិរក្សបើកភ្នែកធំៗសម្លឹងមើលគេទាំងពីរនាក់
ស្រីក្វាន់ឃើញបែបនេះក៏ប្រញប់ដកដៃចេញមកវិញ
វិរក្ស«ពួកបង?» វិរក្សធ្វើភ្នែកស្លឺសម្លឹងមើលទៅគេទាំងពីរនាក់
អាទិត្យ«ពួកបងជាសង្សារនឹងគ្នា» អាទិត្យទាញខ្លួនស្រីក្វាន់មកអឹបជាប់ខ្លួនហើយក៏ញញឹនយ៉ាងស្រស់ ស្រីក្វាន់នេះនិយាយអីអត់ចេញបានត្រឹមតែមុខក្រហម
វិរក្ស«សង្សារគ្នា?»
អាទិត្យ«អាចថាមិនមែនសង្សារទេ លើសពីសង្សារបាត់ហើយព្រោះថា…អួយ!» ដោយសារតែឃើញអាទិត្យច្រឡឺមពេកប្រុងនិយាយអ្វីនោះ ស្រីក្វាន់ក៏លូកដៃក្ដិចអាទិត្យធ្វើឲ្យអាទិត្យឈប់និយាយភ្លាម
ស្រីក្វាន់«គ្មានអីទេណា វិរក្សយកត្រីមកបងជួយកាន់ទៅផ្ទះ» ស្រីក្វាន់ក៏ដកខ្លួនចេញពីអាទិត្យ
វិរក្ស«បាទបង នេះបង» វិរក្សក៏ហុចកន្រ្តកត្រីឲ្យស្រីក្វាន់ជួយកាន់ ស្រីក្វាន់ក៏ងាកទៅសម្លក់អាទិត្យបន្តិចមុននឹងដើរទៅបាត់ អាទិត្យក៏សើចមុននឹងងាកទៅលើកកន្ត្រកត្រីដើរទៅតាមក្រោយស្រីក្វាន់
វិរក្ស«ម៉ែពួកខ្ញុំមកវិញហើយ» វិរក្សក៏ដាក់កន្ត្រកត្រីចុះមុននឹងស្រែកហៅម្ដាយ
ម៉ាក់វិរក្ស«មកវិញហើយហ្អេសកូន? អាទិត្យក្មួយ នេះពួកឯងហត់ទេ?»
វិរក្ស«អត់ទេ! ឃើញមុខម៉ែកូនមានកម្លាំងតែម្ដងហើយ» និយាយហើយគេក៏ទៅអោបម្ដាយបន្តិចមុននឹងប្រលែងមកវិញ
ម៉ាក់វិរក្ស«ពួកឯងមកពីហត់ហើយ នាំគ្នាទៅសម្អាតខ្លួនទៅ នឹងបានមកញ៉ាំបាយជុំគ្នា ថ្ងៃនេះក្មួយក្វាន់ជាអ្នកធ្វើម្ហូបណា»
វិរក្ស«ចឹងកូនសុំទៅងូតទឹកមុនហើយណា» និយាយរួចគេក៏ចេញទៅ
កាត់!!
អាទិត្យវិញពេលនេះគេនៅមិនទាន់ទៅងូតទឹកនោះទេ គេកំពុងតែរកកន្សែង គាប់ជួនពេលនោះស្រីក្វាន់ក៏ចូលមកដល់
ស្រីក្វាន់«អេបងមិនទៅងូតទឹកទៀតហេស នេះគេចាំបាយណា»
អាទិត្យ«មិនទាន់ងូតទេ»
ស្រីក្វាន់«អេ ធ្វើអីនឹង?» ភ្លាមៗអាទិត្យក៏ចាប់ទាញអោបចង្កេះទាញខ្លួនស្រីក្វាន់មកជិត មុននឹងអោនទៅថើបស្រីក្វាន់មួយខ្សឺត
អាទិត្យ«នៅក្រអូបដូចដើម»
ស្រីក្វាន់«នែ៎!» ស្រីក្វាន់លាន់មាត់ម្ដងទៀតពេលអាទិត្យអោនមកថើបមិនឈប់
ក្រាក!
វិរក្ស«អួយ! សូមទោសផងបងខ្ញុំ…ខ្ញុំអត់បានឃើញអីទេ អត់បានឃើញទេបង ខ្ញុំមកនេះចង់ហៅពួកបងទៅញ៉ាំបាយ» វិរក្សបើកទ្វារមកឃើញគេទាំងពីរកំពុងថើបគ្នា ក៏ប្រញាប់ងាកមុខចេញ ស្រីក្វាន់ក៏រហ័សរុញអាទិត្យចេញពីខ្លួន
ស្រីក្វាន់«វិរក្សទៅមុនទៅបន្តិចទៀតពួកបងទៅតាមក្រោយ»
វិរក្ស«អរ…បាទ បាទ» វិរក្សក៏ងាកមើលអ្នកទាំងពីរបន្តិចមុននឹងដើរចេញទៅ
ក្រោយវិរក្សទៅបាត់ស្រីក្វាន់ក៏ងាកទៅសម្លក់អាទិត្យ
អាទិត្យ«ម៉េចបានសម្លក់បង?»
ស្រីក្វាន់«ក៏មកពីបងនឹង កុំនៅស៊ាំញ៉ាំច្រើន ឆាប់ទៅងូតទឹកទៅ កុំឲ្យអ្នកមីងចាំយូរ» អាទិត្យក៏នៅសើចមិនព្រមចេញទៅ
ស្រីក្វាន់«ម៉េចមិនឆាប់ទៅ!»
អាទិត្យ«ដឹងហើយៗ» អាទិត្យក៏ដាច់ចិត្តដើរចេញទៅងូតទឹកបាត់ទៅ
ស្រីក្វាន់ក៏ដើរមកកន្លែងតុបាយ
ម៉ាក់វិរក្ស«អរ ក្មួយក្វាន់មកញ៉ាំបាយ ចុះឯណាអាទិត្យនោះ?»
ស្រីក្វាន់«បងអាទិត្យគាត់សុំទៅងូតទឹកសិន» ស្រីក្វាន់ក៏ញញឹមដើរចូលតុបាយ
ម៉ាក់វិរក្ស«ប៉ូរ៉ាន់ក្មួយ! នេះមកទាំងយប់តែម្ដងមានការអីមែនទេ?»
ប៉ូរ៉ាន់«អរ ចា៎ គឺម៉ាក់គាត់ឲ្យខ្ញុំយកម្ហូបមកឲ្យ» ប៉ូរ៉ាន់ក៏ហុចចានសម្លរឲ្យទៅម៉ាក់វិរក្ស
ម៉ាក់វិរក្ស«អរគុណច្រើនហើយណាក្មួយ ផ្ដាំប្រាប់ម៉ាក់ក្មួយផងថាមីងអរគុណច្រើនហើយ» គាត់ទទួលម្ហូបទាំងញញឹម
ប៉ូរ៉ាន់«ចឹងខ្ញុំលាទៅវិញសិនហើយ»
ម៉ាក់វិរក្ស«អេ ប្រញាប់ទៅណានៅហូបបាយទីនេះសិនហើយ មកៗចូលតុសិនមក ហូបហើយចាំឲ្យវិរក្សជាអ្នកជូនទៅផ្ទះ ហូបបាយសិនណា» គាត់ក៏ចាប់រុញប៉ូរ៉ាន់ឲ្យអង្គុយក្នុងតុ ប៉ូរ៉ាន់ក៏ដាច់ចិត្តចូលអង្គុយ
វិរក្ស«អរ ប៉ូរ៉ាន់ នេះហូបបាយនៅទីនេះដែរហ៎?» វិរក្សដើរចេញមកពីលើកឆ្នាំងបាយដាក់លើតុមុននឹងសួរប៉ូរ៉ាន់ ប៉ូរ៉ាន់លឺសំនួរហើយបានត្រឹមតែញញឹមប៉ុន្នោះ
ម៉ាក់វិរក្ស«ប៉ូរ៉ាន់គេយកម្ហូបមកឲ្យ ម៉ែក៏ហៅគេឲ្យនៅហូបបាយជុំគ្នាសិន រួចកូនកុំភ្លេចជូនប្អូនទៅផ្ទះវិញផង»
វិរក្ស«ខ្ញុំដឹងតួនាទីស្រាប់ហើយ» វិរក្សក៏សម្លឹងមុខប៉ូរ៉ាន់ទាំងញញឹម
ហើយអាទិត្យក៏ដើរចេញមក
ម៉ាក់វិរក្ស«មកហើយហេសក្មួយមកៗ ចូលមកហូបបាយសិនមក» អាទិត្យមិនតបអ្វីសម្លឹងមើលមុខប៉ូរ៉ាន់បន្តិចហើយ មុននឹងដើរទៅអង្គុយក្បែរស្រីក្វាន់ ឃើញបែបនេះវិរក្សក៏ដើរទៅកន្លែងក្បែរប៉ូរ៉ាន់តែម្ដងទៅ ការញ៉ាំអាហារក៏ចាប់ផ្ដើមយ៉ាងរីករាយ ពួកគេដូចជាគ្រួសារតែមួយយ៉ាងចឹង
ក្រោយពីញ៉ាំបាយរួចប៉ូរ៉ាន់និងវិរក្សក៏បណ្ដើរគ្នាទៅផ្ទះវិញ ដោយវិរក្សជាអ្នកជូនប៉ូរ៉ាន់ទៅផ្ទះនឹងឯងព្រោះយប់ហើយ
វិរក្ស«អាកាសធាតុយប់នេះល្អណាស់» វិរក្សនិយាយហើយក៏ក្រឡេកមើលមុខប៉ូរ៉ាន់បន្តិច
ប៉ូរ៉ាន់«ចា!» ប៉ូរ៉ាន់បានត្រឹមតែញញឹម មើលទៅក៏ដឹងថាអៀនវិរក្សដែរ
វិរក្ស«មិនចាំបាច់អៀនបងទេ និយាយជាមួយបងធម្មតាមក»
ប៉ូរ៉ាន់«អ្នកណាថាខ្ញុំអៀនបង ខ្ញុំគ្រាន់តែមិនដឹងថាគួរនិយាយអ្វី»
វិរក្ស«និយាយអ្វីដែលអូនចង់និយាយទៅ» ប៉ូរ៉ាន់ក៏នឹកគិតនិយាយក្នុងចិត្តឡើងមក «ចង់និយាយថាស្រលាញ់បងនឹងហើយ»
វិរក្ស«មកដល់ផ្ទះហើយ ចូលផ្ទះទៅយប់ហើយ» វិរក្សក៏ឈប់ដំណើរងាកទៅនិយាយជាមួយប៉ូរ៉ាន់ ប៉ូរ៉ាន់មិនតបបានត្រឹមតែញញឹមហើយងក់ក្បាលហើយក៏ប្រុងងាកដើរចេញទៅ តែត្រូវវិរក្សចាប់ដៃជាប់ ប៉ូត
រ៉ាន់ក៏ងាកមុខមករកវិរក្សវិញ
វិរក្ស«គឺបង…បង…បងចង់ប្រាប់ថាសុបិន្ដល្អណា» វិរក្សនិយាយទាំងរដាក់រដុបទៅកាន់ប៉ូរ៉ាន់ មើលទៅអ្វីដែលគេចង់និយាយមិនមែនជាពាក្យនេះទេ ប៉ូរ៉ាន់ក៏ញញឹម
ប៉ូរ៉ាន់«ចា! បងដូចគ្នាសុបិន្ដល្អ» វិរក្សក៏ញញឹមហើយប្រលែងដៃប៉ូរ៉ាន់វិញ ប៉ូរ៉ាន់ក៏ដើរចូលទៅក្នុងផ្ទះវិរក្សបានត្រឹមតែញញឹមអឹមអៀនហើយត្រឡប់ទៅផ្ទះវិញ
ក្រោយពេលមកដល់ផ្ទះវិញក៏ឃើញអាទិត្យនៅឈរខាងក្រៅ គេក៏ដើរទៅនិយាយជាមួយ
វិរក្ស«បងមិនទាន់សម្រាកទេហ្អេស?» អាទិត្យលឺហើយក៏ក្រឡេកមកមើល
អាទិត្យ«អរ នៅទេ បងមិនដែលគេងថ្មើរនឹងទេ ចុះឯង?»
វិរក្ស«ខ្ញុំហ្អេស?» វិរក្សក៏ចង្អុលមកខ្លួនឯង អាទិត្យក៏ងក់ក្បាល
វិរក្ស«ខ្ញុំមិនដែលគេងថ្មើរនឹងដូចគ្នា»
អាទិត្យ«មិនមែនរឿងនឹងទេ?»
វិរក្ស«ហ្អាស?» វិរក្សលាន់មាត់ឡើងលឿនភ្លាមតែម្ដង
វិរក្ស«បងចង់និយាយពីអី ខ្ញុំមិនយល់ទេ»
អាទិត្យ«សារភាពហើយមែនទេ? គេយល់ព្រមឬអត់?»
វិរក្ស«គឺខ្ញុំ…ខ្ញុំមិនហ៊ាននិយាយទេ» វិរក្សក៏ឆ្លើយទាំងទាក់ៗ
អាទិត្យ«ធ្វើជាមនុស្សប្រុសក្លាហានបន្តិចទៅ ឯងប្រាប់បងកាលពីពេលទៅរកត្រីមិនចឹងហ្អេស? ថាឯងចាប់អារម្មណ៍គេយូរហើយមិនចឹង ប្រយ័ត្នណា! ប្រយ័ត្នគេយកបាត់បើមិនប្រញាប់ចាប់ឱកាសទេ»
វិរក្ស«បងគិតថាខ្ញុំមានឱកាសដែរហ៎?» អាទិត្យក៏ងក់ក្បាល
អាទិត្យ«ច្បាស់ជាមានហើយ បងមើលតែភ្នែកគេសម្លឹងទៅឯង បងដឹងបាត់ហើយថាគេចាប់អារម្មណ៍ឯងដែរ»
វិរក្ស«តែគ្រួសារគេអ្នកមានមុខមាត់ ខ្ញុំត្រឹមតែជាអ្នករកត្រីម្នាក់ ម៉េចនឹងសមជាមួយគេទៅ» វិរក្សនិយាយទាំងទម្លាក់ទឹកមុខចុះ អាទិត្យឃើញបែបនេះក៏ដើរទៅទះស្មាវិរក្សតិចៗ
អាទិត្យ«បើស្រលាញ់គេឯងត្រូវតែតស៊ូ ក្ដីស្រលាញ់អាចឲ្យឯងជំនះបានគ្រប់បែបយ៉ាងដើម្បីគេ បើគេក៏ស្រលាញ់ឯងដែរនោះគ្មានរឿងអីដែលគេមិនទទួលយកឯងត្រឹមតែជាអ្នករកត្រីទេ មែនទេ?» វិរក្សក៏ងក់ក្បាលតិចៗ
អាទិត្យ«បើឯងនៅតែគិតខ្លាចនេះខ្លាចនោះមិនឈប់ ឯងនឹងគ្មានថ្ងៃបានគេទេ ឯងត្រូវតែក្លាហានដើម្បីគេ ព្រោះគេត្រូវការឯងការពារគេ មើលថែគេមិនចឹង ចឹងហើយឯងកុំបន្ទាបខ្លួនឯងអី មនុស្សយើងជីវិតមើលមិនឃើញទេ មានតម្លៃរៀងៗខ្លួន» វិរក្សក៏ងើបមុខសម្លឹងមើលអាទិត្យ អាទិត្យក៏ងក់ក្បាលទះស្មាវិរក្សដើម្បីជាកម្លាំងចិត្ត
ក្រោយពីនិយាយគ្នារួចអាទិត្យក៏ត្រឡប់ចូលមកក្នុងបន្ទប់វិញ
អាទិត្យ«មិនទាន់គេងទៀតហ្អេស?» អាទិត្យដើរទៅអង្គុយក្បែរស្រីក្វាន់
ស្រីក្វាន់«នៅទេ នៅចាំលាងរបួសឲ្យបងនឹងហើយ នេះនៅធ្វើអីខាងក្រៅ?»
អាទិត្យ«ណាត់ស្រីនឹងណា អួយ!» និយាយមិនទាន់ចប់ពាក្យស្រួលបួលផងក៏ត្រូវស្រីក្វាន់ចាប់ញ៉ឹងស្លឹកត្រចៀកស្រែកចាចភ្លាម
អាទិត្យយកដៃទប់ត្រចៀកតិចៗ
អាទិត្យ«បងនិយាយលេងទេតើ បងឈឺណាអូន អួយ!» ស្រីក្វាន់ក៏កាន់តែមួលឡើងមិនព្រមលែង
ស្រីក្វាន់«ក្រែងបងមានអាគមខ្លាំងយកឈ្នះគេគ្រប់គ្នាមិនចឹង ម៉េចក៏គ្រាន់តែមួលបន្តិចសោះស្រែកដូចកូនក្មេងបែបនេះ?» (មែនហៃៗ adminក៏គិតដូចស្រីក្វាន់ដែរថឹមថូវហ្មង)
អាទិត្យ«អត់ទេៗ! បងឈ្នះគេតែបងសុខចិត្តចាញ់អូន អួយៗ!» ស្រីក្វាន់កាន់តែមួលថែមទៀត
អាទិត្យ«ក្វាន់ៗ! ក្រែងអូនថាលាងរបួសឲ្យបងមែនទេ ម៉េចក៏ធ្វើបាបបងវិញ»
ស្រីក្វាន់«ក្រែងមុននឹងថាណាត់ស្រីមែនទេ? ចឹងអូនក៏មួលបែបនេះហើយ ដើម្បីឲ្យបងចាំថា គ្មានស្រីណាជារបស់បងក្រៅពីអូនទេ យល់អត់?»
អាទិត្យ«មុននេះបងញោះអូនលេងតើ អួយៗ បងដឹងហើយៗ» ស្រីក្វានយក៏ព្រមប្រលែងដៃចេ ធ្វើឲ្យអាទិត្យយកដៃខ្ទប់ត្រចៀក ថែមទាំងរអ៊ូតិចៗ
អាទិត្យ«ដៃតូចទេ តែម៉េចក៏ឈឺម្លេះ»
ស្រីក្វាន់«បងថាម៉េច?»
អាទិត្យ«អត់ទេ! បងអត់មាននិយាយអីទេ!»
ស្រីក្វាន់«ដោះអាវទៅលាងរបួសចេញ» អាទិត្យក៏ដោះអាវឲ្យស្រីក្វាន់លាងរបួសឲ្យ
ពេលនេះអាទិត្យអង្គុយផ្អែកខ្នងនឹងក្បាលគ្រែដើម្បីឲ្យស្រីក្វាន់ស្រួលលាងរបួសឲ្យ
ក្រោយពីលាងរបួសឲ្យរួចហើយស្រីក្វាន់ឈោងដៃយកថ្នាំទុកលើតុវិញធ្វើឲ្យខ្លួនខិតទៅកៀកអាទិត្យ ដ៏ថ្នាក់អាទិត្យអាចធំក្លិនភាក្រអូបចេញពីសក់របស់ស្រីក្វាន់
ស្រីក្វាន់«អួយ!» មិនឲ្យស្រីក្វាន់ដកខ្លួនចេញទាន់ អាទិត្យប្រញាប់ចាប់ក្រសោបចង្កេះស្រីក្វាន់ទាញឲ្យខិតមកជិតខ្លួនហើយក៏អោនទៅហិតក្លិនសក់របស់ស្រីក្វាន់

បានហៃៗ កុំនៅមើលគេស៊្វីត ដេកសិនទៅចាំថ្ងៃព្រហក្រោយចាំអានត រឿងជិតចប់ហើយ រឿងថ្មី admin មិនទាន់បានសរសេរទេ តែក៏រកនឹកសាច់រឿងរួចហើយ អរគុណ goodnight everyone 😴

ស្នេហ៍ចិត្តពីរWhere stories live. Discover now