សែប«ហ៊ូយ លោកមេកងបាទ នេះរបួសពេញទាំងខ្លួនតែម្ដងហើយលោកមេកងមិនឈឺខ្លះទេហេស?» ពេលដែលមេកងដើរចេញមកហើយក៏ឡើងឡាន សែបដែលជាអ្នកបើកឡានក៏ក្រឡេកឃើញសុទ្ធតែស្នាមរបួសពាសពេញមុខទាំងដៃទាំងជើងផងដែរ តែមេកងហាក់ដូចជាធម្មតា នៅងាកមកញញឹមស្រស់ដាក់សែបវិញទៀតផង
មេកងចក្រៃយ៍«មិនឈឺទេសែបរបួសប៉ុន្នេះ ធ្វើជាប៉ូលីសណា មិនត្រូវត្អូតត្អែច្រើនពេកទេ របួសនេះតែបន្តិចក៏វាបាត់ទៅវិញហើយ» មេកងចក្រៃយ៍ឆ្លើយទាំងញញឹមស្រស់មកកាន់សែបវិញ
សែប«នេះយើងចេញទៅតែម្ដងមែនទេហាមេកង»
មេកងចក្រៃយ៍«ក៏ចាំស្អែកតែម្ដងទៅសែប»
សែប«ពិតមែនហេសមេកង?»
មេកងចក្រៃយ៍«លលេងទៅថ្ងៃនេះហើយនឹងបានឆាប់ដល់ ឆាប់ចេញឡានទៅសែបនៅអេះអុញច្រើននឹងហើយ»
សែប«ព្រះបាទទាន»
សែបក៏បានបើកឡានចេញទៅចរិករបស់សែបអម្បាញ់មិញធ្វើឲ្យមេកងចក្រៃយ៍ពិតជាអស់សំណើចណាស់រហូតដល់ថ្នាក់សើចក្រវីក្បាលហួសចិត្តជាមួយសែបជាខ្លាំង
នៅតាមផ្លូវទៅខេត្តគិរីពិតជាឆ្ងាយណាស់ហើយផ្លូវក៏មិនស្រួលធ្វើដំណើរប៉ុន្មានដែរ ធ្វើដំណើរបានពាក់កណ្ដាលផ្លូវសែបដែលជាអ្នកបើកឡានក៏បានដៀងភ្នែកសម្លឹងមើលលោកមេកងតាមកញ្ជក់ ឃើញលោកមេកងកំពុងតែយកដៃខ្ទប់ស្នាមរបួសនៅលើដៃខាងឆ្វេងហើយកំពុងបិទភ្នែកសូត្រគាថាអ្វីមិនដឹងនោះទេ មួយសន្ទុះក្រោយមកលោកមេកងក៏ដកដៃហើយក៏ឃើញថាស្នាមរបួសអម្បាញ់មិញបាត់អស់ ធ្វើឲ្យសែបភ្ញាក់ផ្អើលលាន់មាត់តិចៗថា
«អូហូយ...នេះចេះមន្ដអាគមហើយថែមទាំងចេះព្យាបាលរបួសទៀត ស្បែកគង់ពិតៗហើយនេះ»
មេកងចក្រៃយ៍«នេះសែបនិយាយអីនឹង? និយាយឲ្យច្បាស់បន្តិចបានទេ»
សែប«អួយ! នេះគិតថាមិនលឺហើយតើ ត្រចៀកវៃមែនទែនហើយលោកមេកងនេះ» គ្រាន់តែសែបនិយាយអម្បាញ់មិញវាលឺល្មមអាចឲ្យមេកងស្ដាប់ហើយទើបធ្វើឲ្យមេកងអស់សំណើចហើយសួរសែបតែម្ដងទៅ ធ្វើឲ្យសែបភ្ញាក់ព្រឺតធ្វើជានិយាយបន្លំវិញ
សែប«មេកងនេះមេកងស្បែកគង់ពិតមែនហេស?»
មេកងចក្រៃយ៍«សែបនេះគិតថាខ្ញុំជាអាទិទេពមែនទេ? បានជាសួរអ្វីប្លែកៗបែបនេះ» លឺសំណួរសែបសួរហើយមេកងក៏អស់សំណើចឡើងភ្លាម
សែប«មិនមែនទេបាទ ក៏ឃើញថាលោកមេកងនេះសូត្រស្អីមិនដឹងមាត់ជីពអ៊ូចៗហើយរបួសក៏បាត់ឆឹង»
មេកងចក្រៃយ៍«ធ្វើជាប៉ូលីសត្រូវចេះសព្វគ្រប់បែបនេះហើយសែបទើបធ្វើការងាយស្រួល»
សែប«អូ...ហើយលោកមេកងនេះចេះមកពីអ្នកណាដែលបាទ?»
មេកងចក្រៃយ៍«សែប....បើកឡានឲ្យតែត្រង់ផ្លូវទៅ ប្រយ័ត្នទៅមិនដល់»
សែប«គ្រាន់តែសួរផងមិនបាន»
មេកងចក្រៃយ៍មិនឆ្លើយក៏បញ្ជាឲ្យសែបបើកឡានឲ្យស្រួលបួល ហើយក៏សើចងាកមុខចេញទៅម្ខាង ត្រង់នេះក៏បានបង្ហាញថាមេកងចក្រៃយ៍នេះក៏ជាអ្នកចេះមន្ដអាគមមិនធម្មតាដែរ ចេះបាលីសូត្រវាយបំបាក់សត្រូវពេលដែលវាយគ្នាជាមួយមេចោរនោះ ចេះព្យាបាលរបួសដោយប្រើគាថាចេញពីបាត់ក៏បាត់របួសភ្លាម
សែប«នេះយើងមកដល់ខេត្តគិរីហើយលោកមេកង ខ្វះតែប៉ុន្មានគីឡូទៀតក៏ទៅដល់ប៉ុស្តិ៍ប៉ូលីសហើយបាទ» មិនយូរប៉ុន្មានឡានក៏បានមកដល់ខេត្តគិរី លោកមេកងលឺហើយក៏ញញឹមងក់ក្បាលតិចៗ ក៏នឹកស្រមៃទៅដល់ការពីខ្លួននៅក្មេង
ការស្រមៃរបស់លោកមេកងកាលពី១៨ឆ្នាំមុន
នៅតាមផ្លូវទៅក្រុងរណប
«ឈប់ឡានភ្លាម» ឡានរបស់គ្រួសារមេកងចក្រៃយ៍កំពុងតែធ្វើដំណើរទៅកាន់ ទីក្រុងរណបពេលនោះក៏ស្រាប់តែលេចមុខចោរប្លន់មួយក្រុមមកឈរស្ទាក់ពីមុខឡានរបស់គ្រួសារលោកមេកង ហើយក៏បានស្រែកឡើងឲ្យឈប់ឡានព្រមទាំងចង្អុលមុខមកកាន់គ្រួសារគេទៀតផង
ពេលនោះលោកមេកងនៅអង្គុយខាងក្រោយជាមួយប្អូនស្រីអាយុ៣ឆ្នាំម្នាក់ពេលនោះលោកមេកងមានអាយុ៥ឆ្នាំតែប៉ុណ្ណោះ ក្រុមគ្រួសារគេពិតជាការតក់ស្លុតភិតភ័យជាខ្លាំងជាមួយហេតុការណ៍នេះ ពេលនោះលោកមេកងចាប់ប្អូនអោបជាប់នៅនឹងខ្លួនខ្លាចប្អូនមានរបួសឬក៏ភ័យពេក
ផាំង!
ស្នូរកាំភ្លើងបានបន្លឺឡើងវាជាការបាញ់របស់លោកប៉ារបស់លោកមេកងទៅកាន់ក្រុមចោរទាំងនោះ ធ្វើឲ្យគ្រប់គ្នានៅក្នុងឡានយកដៃខ្ទប់ត្រចៀកទាំងអស់គ្នា តែថាមួយកាំភ្លើងអម្បាញ់មិញមិនបានធ្វើអ្វីដល់មេចោរនោះទេ វានិងគ្នីគ្នាក៏បានដកកាំភ្លើងហើយបាញ់តម្រង់មកកាន់ក្រុមគ្រួសារលោកមេកងភ្លាមៗ
ផាំងៗ
«ឆាប់នាំគ្នាអោនចុះទៅ» ពេលនោះក៏ស្រាប់តែមានឡានមួយបានបើកមកពីក្រោយហើយក៏បានដកកាំភ្លើងបាញ់ទៅកាន់ក្រុមចោរទាំងនោះដើម្បីជួយដល់គ្រួសារលោកមេកង ពួកគេក៏នាំគ្នាស្រែកប្រាប់ឲ្យគ្រួសារមេកងនាំគ្នាក្រាបចុះ ពេលនោះលោកមេកងភ័យពេកក៏អោនចុះតែឯងមិនបានយកប្អូនអោនជាមួយនោះទេ
«អូន... អូនឆាប់នាំកូនរត់ភ្លាមទៅទុកឲ្យបងនៅទីនេះចាត់ការពួកវា» ដោយសារហេតុការណ៍មិនអាចគ្រប់គ្រងបានលោកប៉ារបស់លោកមេកងក៏បាននិយាយប្រាប់ប្រពន្ធខ្លួនឲ្យនាំកូនទាំងពីររត់ទៅមុន
«តែបងប្រយ័ត្នខ្លួនផងណាតោះកូន»
ផាំង
«ម៉ាក់......» មិនទាន់បានចេញផុតពីឡានស្រួលបួលផងម៉ាក់របស់លោកមេកងក៏បានត្រូវពួកអាចោរទាំងនោះបាញ់មួយគ្រាប់ចំពោះធ្វើឲ្យគាត់សឹងតែដាច់ខ្យល់ខស្លាប់ភ្លាម មួយកាំភ្លើងអម្បាញ់មិញធ្វើឲ្យគាត់ដួលនៅនឹងដីភ្លាមៗហើយក៏របូតកូនស្រីចេញពីដៃ លោកមេកងក៏ស្រែកឡើងភ្លាត់សម្លេងរំពងពេញព្រៃ ឃើញបែបនេះឪពុកលោកមេកងពិតជាស្លុតចិត្តជាខ្លាំងគ្មានស្មារតីតតាំងជាមួយក្រុមចោរហើយក៏ត្រូវពួកវាបាញ់សម្លាប់ភ្លាមៗនៅនឹងមុខលោកមេកងតែម្ដងតែគាត់មិនស្លាប់ភ្លាមៗនោះទេ
«លោកប៉ា.....» លោកមេកងរត់ទៅរកឪពុកខ្លួនហើយក៏លត់ជង្គង់ចុះនៅនឹងដីស្រែកហៅឪពុកខ្លួនឲ្យដឹងខ្លួនឡើងជាមួយទឹកភ្នែកដ៏ឈឺចាប់ដែលមិនអាចបរិយាយបាន
«សម្លាប់វាចោលទាំងគ្រួសារឲ្យអស់ទៅ»
ផាំង
ពេលនោះស្នូរកាំភ្លើងបានបន្លឺឡើងតែក៏បាញ់មិនចំលោកមេកងព្រោះលោកពូនិងគ្នីគ្នាដែលមកជួយបានបាញ់មុនទាន់ហើយគាត់ក៏បានរត់មករកលោកមេកង
«ជួយមើលថែកូនខ្ញុំផង ហើយនេះឯងត្រូវទុកវាឲ្យជាប់ខ្លួនណាកូនប្រុសពុកស្រឡាញ់កូន» មុននឹងផុតដង្ហើមទៅឪពុកមេកងក៏បានស្នើរសុំឲ្យអ្នកដែលមកជួយខ្លួនជួយមើលថែកូនរបស់ខ្លួនហើយក៏បានហុចចិញ្ចៀនត្បូងទទឹមឲ្យមកកូនខ្លួនមុននឹងហូរឈាមតាមមាត់ហើយក៏ផុតដង្ហើមបាត់ទៅធ្វើឲ្យ លោកមេកងស្រែកទ្រហ៊ោយំ
«តោះយើងឆាប់ទៅ»
«ទេប៉ាម៉ាក់........»
មិនបង្អង់យូរឆ្លៀងឳកាសដែលក្រុមចោរវាកំពុងតែបាញ់គ្នាជាមួយគ្នីគ្នារបស់ខ្លួនលោកពូម្នាក់នោះក៏បាននាំលោកមេកងរត់ដោយមិនបានយកប្អូនស្រីលោកមេកងទៅជាមួយឡើយ គាត់ក៏បាននាំលោកមេកងរត់បាត់ទៅ
ផាំង
មួយកាំភ្លើងអម្បាញ់មិញបានបាញ់បញ្ឈិតចំពោះរបស់ប្អូនស្រីលោកមេកងធ្វើដែលកំពុងអង្គុយយំនៅក្បែរប្រពន្ធលោកមេកងដែលសន្លប់នៅក្បែរនោះ ធ្វើឲ្យក្មេងស្រីតូចកំសត់ដួលសន្លប់ភ្លាមដោយការបាញ់គ្នាឃើញថាមិនឈ្នះខាងក្រុមប៉ូលីសដែលមកជួយហើយ ក្រុមចោរក៏នាំគ្នាដកថយរត់ចែកជើងគ្នាអស់ទៅ
ក្រឡេកមកមើលលោកមេកងនឹងលោកពូប៉ូលីសម្នាក់នេះវិញបាននាំគ្នារត់គេចមកកន្លែងគុម្ពព្រៃស្ងាត់មួយហើយក៏នាំគ្នាឈប់បន្តិច ទឹកភ្នែកលោកមេកងហូរមិនឈប់បន្តតំណក់គ្នាដូចជាទឹកធ្លាក់ដោយក្ដីឈឺចាប់ចេញពីក្នុងចិត្ត
«ស្ដាប់ពូណាចាប់ពីពេលនេះទៅឯងនឹងក្លាយជាកូនប្រុសពូ ហើយពូនឹងមើលថែឯង ហើយឯងនឹងបានត្រឡប់មកសងសឹកអាហានវិញពេលដែលឯងធំពេញវ័យមានកម្លាំងគ្រប់គ្រាន់ ពូនឹងជួយឯង» លោកពូម្នាក់នោះបានចាប់កាន់ស្មាទាំងសងខាងរបស់លោកមេកងហើយក៏និយាយយ៉ាងមុតម៉ាំទៅកាន់លោកមេកងឲ្យមានស្មារតីមកវិញ
«អាហាន!» ក្រោយស្ដាប់សម្ដីលោកពូប៉ូលីសរួចហើយលោកមេកងក៏លេបទឹកភ្នែកចូលវិញ នៅក្នុងភ្នែកមានតែគំនុំគុំគួនជាមួយអាហានដៃក៏ក្ដាប់ចិញ្ចៀនដែលឪពុកឲ្យ យ៉ាងណែនគ្រឺតធ្មេញទាំងក្នុងចិត្តឈឺចាប់ហើយនឹងគុំគួនជាខ្លាំង
ងឺត!
សែប«លោកមេកងបាទយើងមកដល់ប៉ុស្តិ៍ប៉ូលីសហើយទាន» សម្លេងជាន់ហ្វ្រាំងឡានបានបន្លឺឡើងស្របពេលដែលសែបបាននិយាយទៅកាន់លោកមេកងធ្វើឲ្យលោកមេកងភ្ញាក់ឡើងពីការស្រមៃមុននេះហើយក៏ងាកមុខទៅមើលប៉ុស្តិ៍ប៉ូលីសមុននឹងនិយាយតិចៗ
«ចាំជួបគ្នាណាអាហ៊ាហាន»
រួចចុះម្ដាយនិងប្អូនស្រីលោកមេកងនៅក្នុងការស្រមៃអម្បាញ់មិញតើនៅរស់ឬក៏ស្លាប់? ពេលនោះលោកមេកងមិនមកទៅរកប្អូនស្រីទេមែនទេ? លោកមេកងភ្លេចថានៅមានប្អូនស្រីម្នាក់ទៀតមែនទេស្របពេលដែលរត់មកជាមួយលោកពូប៉ូលីសម្នាក់នោះ? បើនៅរស់តើប្អូនស្រីលោកមេកងមានជីវិតបែបណាទៅ? ហើយតើលោកមេកងនៅចាំឬក៏តាមរកប្អូនស្រីរបស់ខ្លួនដែរឬទេ? ព្រោះទាំងពីរអ្នកគ្មានអ្វីសម្គាល់សម្រាប់ស្គាល់គ្នានោះទេ........
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...