ភាគ៣៣

142 9 2
                                    

ក្រឡេកមកមើលបងប្អូនគេទាំងពីរនាក់នេះវិញ ពេលនេះកំពុងតែឈរនិយាយគ្នានៅមាត់ទឹកដែលហូរធ្លាក់មកពីលើភ្នំ ទឹកមុខម្នាក់ៗពេលនេះទោះបីជារបួសពេញមុខក៏ ញញឹមទាំងពេញចិត្ត ញញឹមអស់ពីចិត្តដែរ
មេកងចក្រៃយ៍«បើគិតទៅ ថ្ងៃនេះបងត្រូវកត់ចូលថ្ងៃដែលបងញញឹមចេញពីចិត្ត ហើយក៏ជាថ្ងៃដែលបងសប្បាយចិត្តបំផុតដែរ ព្រោះពេលនេះប្អូនស្រីដែលបងតាមរកពាក់កណ្ដាលជីវិតបងពេលនេះក៏បានមកជួបហើយ» មេកងនិយាយទាំងញញឹមងាកសម្លឹងមើលទៅអាទិត្យ ដែលកំពុងអង្គុយលើថ្ម
អាទិត្យ«ទម្រាំដឹងថាខ្ញុំជាប្អូន បងវាយខ្ញុំចង់ស្លាប់បាត់ទៅហើយ មិនត្រឹមតែប៉ុន្នឹងទេ នៅដៀលខ្ញុំទៀត ហ៊ឹស!» មេកងក៏អស់សំណើច
មេកងចក្រៃយ៍«ឯងក៏មិនធម្មតាដែរ មើលមុខបងទៅបែកខ្ទេចអស់ហើយ តែមិនអីទេ ដូចចាស់ៗនិយាយថាបើមិនវាយគ្នាម៉េចនឹងបានស្គាល់គ្នា» មេកងនិយាយទាំងអស់សំណើច អាទិត្យក៏សើចហួសចិត្តក្រវីក្បាលជាមួយពាក្យសម្ដីបងរបស់ខ្លួនដូចគ្នា មេកងក៏ដើរទៅឈរជិតប្អូន
មេកងចក្រៃយ៍«តែចាប់ពីថ្ងៃនេះទៅ បងនឹងមិនឲ្យអ្នកណាប៉ះឯងសូម្បីតែប៉ុនចុងក្រចក ហើយបងនឹងសន្យាថាបងមើលថែឯងដោយជីវិតរបស់បង មិនថាទោះបីគេជាអ្នកណានោះទេ បងនឹងសម្លាប់គេចោលបើសិនជាគេប៉ះឯងសូម្បីតែបន្តិច» អាទិត្យក៏ញញឹមសម្លឹងមើលមុខបងប្រុសខ្លួន
អាទិត្យ«ខ្ញុំក៏សន្យាថានឹងមិនឲ្យអ្នកណាយកបងចេញពីខ្ញុំទៀតទេ ព្រោះខ្ញុំមានតែបងម្នាក់ប៉ុណ្ណោះ ខ្ញុំនឹងនៅការពារបង» និយាយរួចអាទិត្យក៏ក្ដាប់ដៃដើម្បីជល់គ្នាជាសញ្ញាបញ្ជាក់ថាព្រមព្រៀងគ្នាចាប់ពីពេលនេះតទៅ ហើយមេកងក៏ញញឹមលើកដៃជល់គ្នាជាមួយអាទិត្យវិញដូចគ្នា
អាទិត្យ«វាដល់ពេលហើយ ពេលនេះខ្ញុំនឹងឲ្យអាហានវាសងនៅអ្វីដែលវាបានធ្វើមកលើគ្រួសារយើងទាំងអស់ ខ្ញុំនឹងសម្លាប់វាដោយផ្ទាល់ដៃ» មេកងមិនបានតបអ្វីបន្តគឺបានត្រឹមតែយកដៃទៅគោះស្មាអាទិត្យតិចៗដើម្បីជាកម្លាំងចិត្ត
មេកងចក្រៃយ៍«ជាបងប្អូនបើស្លាប់ដោយសារតែវាម្ដងទៀត បងក៏សុខចិត្តស្លាប់ជាមួយឯង» ទាំងពីរនាក់ក៏ញញឹមដាក់គ្នាទាំងមានកម្លាំងចិត្ត និងភាពជឿជាក់ដាក់គ្នាទៅវិញទៅមក
នៅផ្ទះរបស់អ៊ុំផាត់វិញ ពេលនេះចាន់កំពុងតែលើកបាយម្ហូបមករៀបចំដាក់លើគ្រែ មានស្រីក្វាន់ជាអ្នកជួយ កំពុងតែជួយគ្នារៀបចំពេលនោះអាទិត្យនិងមេកងក៏នាំគ្នាដើរមកទាំងញញឹម ស្រីក្វាន់ក្រឡេកឃើញបែបនេះក៏សម្លឹងមើលទៅទាំងលើកចិញ្ចើមឆ្ងល់ពេញខួរក្បាល
ចាន់«ក្រែងឈ្លោះគ្នារហូតហេតុអីមកត្រូវគ្នាពេលនេះវិញ?» ចាន់ក៏ឃើញទិដ្ឋភាពនេះដូចគ្នា និយាយហើយក៏ដើរទៅយករបស់មកបន្តទុកឲ្យស្រីក្វាន់នៅឈរតែម្នាក់ឯង
មេកងចក្រៃយ៍«ស្រីក្វាន់» មេកងដើរមកដល់ឈរទល់មុខស្រីក្វាន់មុននឹងហៅឈ្មោះស្រីក្វាន់ដែលកំពុងសម្លឹងមើលមកខ្លួន អាទិត្យក៏ឡើងទៅអង្គុយលើគ្រែបាត់ ស្រីក្វាន់មិនទាន់ឆ្លើយក៏ងាកសម្លឹងមើលមុខអាទិត្យ អាទិត្យក៏ញញឹមដាក់វិញ
ស្រីក្វាន់«នេះពួកបងក្ដៅខ្លួនហ្អេស?» រួចហើយស្រីក្វាន់ក៏យកដៃស្ទាបថ្ងាសមេកង មុននឹងដើរទៅចាប់ស្ទាបថ្ងាសអាទិត្យបន្ត រួចក៏ត្រូវអាទិត្យចាប់ដៃជាប់
អាទិត្យ«ពួកបងមិនបានក្ដៅខ្លួនទេ» ជួនជាពេលនោះចាន់ក៏ចេញមកដល់ឃើញអាទិត្យកាន់ដៃស្រីក្វាន់ ទម្លាក់ឆ្នាំងបន្តិចធ្វើឲ្យអាទិត្យភ្ញាក់ ភ្ញាក់ទាំងមេកងថែមទៀត អាទិត្យក៏ប្រលែងដៃស្រីក្វាន់
អាទិត្យ«ចាន់ថ្ងៃនេះម៉េចក៏មើលទៅកាចខ្លាំងម្លេះ?» ចាន់មិនបានតបអ្វីទេតែក៏ដួសបាយដាក់ឲ្យគ្រប់គ្នា អ៊ុំផាត់និងសែបក៏នាំគ្នាមកដល់
អ៊ុំផាត់«អឺមកហើយហ្អេស ឆាប់ឡើងលើគ្រែទៅហូបបាយ» អ៊ុំផាត់និងសែបក៏នាំគ្នាឡើងលើគ្រែអស់ នៅសល់តែមេកងម្នាក់ទេ
សែប«មេកងនៅឈរធ្វើអីទៀតឡើងមក អាងបានហូបបាយនេះខ្ញុំឃ្លានហើយ» មេកងក៏ឡើងទៅអង្គុយជិតអាទិត្យ នេះក៏ធ្វើឲ្យស្រីក្វាន់កាន់តែឆ្ងល់ទៀត លួចសម្លឹងមើលមុខអាទិត្យមិនឈប់
កំពុងតែហូបបាយសុខៗ អ៊ុំផាត់ក៏លើករឿងឡើងមកនិយាយជាមួយមេកងនិងអាទិត្យ
អ៊ុំផាត់«អាទិត្យល្ងាចនេះមានពិធីរៀបចំទទួល ភ្ញៀវទាំងបីដែលឯងនាំចូលមកនេះ តាមទម្លាប់ដែលធ្លាប់ធ្វើ» អាទិត្យនិងមេកងក៏សម្លឹងមើលមុខគ្នាទៅវិញទៅមក
អាទិត្យ«ខ្ញុំដឹងហើយអ៊ុំ» អ៊ុំផាត់ក៏សម្លឹងមើលមុខមេកងទាំងបារម្ភមុននឹងនិយាយ
អ៊ុំផាត់«មេកងនេះត្រៀមខ្លួនរួចហើយមែនទេ?» មេកងក៏ញញឹមរហ័សឆ្លើយយ៉ាងលឿន
មេកងចក្រៃយ៍«បាទរួចហើយ» ចម្លើយនេះធ្វើឲ្យអាទិត្យប្រញាប់ងាកមើលមុខមេកងភ្លាម មេកងក៏ញញឹមដាក់អាទិត្យ ហើយក៏និយាយបន្ត «ខ្ញុំត្រៀមរួចហើយ ហើយក៏យល់ព្រមដែរ» លឺបែបនេះអាទិត្យងាកសម្លឹងមើលមុខបងប្រុសខ្លួនម្ដងទៀត តែមេកងក៏ប្រែជាញញឹមដាក់វិញ
អ៊ុំផាត់«ចឹងត្រៀមខ្លួនសម្រាប់ល្ងាចនេះទៅ អាទិត្យឯងក៏ដូចគ្នា» លឺហើយអាទិត្យបានត្រឹមតែអោនមុខចុះហើយងក់ក្បាលតិចៗ
ក្រោយពីបាយជុំគ្នារួចរាល់ហើយស្រីក្វាន់និងចាន់ក៏មកជួយគ្នាលាងចាននៅខាងក្រោយផ្ទះតែពីរនាក់ មើលទៅទោះបីជាចាន់ស្រលាញ់អាទិត្យតែក៏មិនបានស្អប់ស្រីក្វាន់អ្វីដែរ
ស្រីក្វាន់«ចាន់ ចាន់ដឹងទេ ថាល្ងាចនេះគេមានពិធីអី មុននេះខ្ញុំមិនហ៊ានសួរទើប មកសួរចាន់»
ចាន់«គឺពិធីទទួលអ្នកក្រៅដូចជាពួកបងចូលមកក្នុងជម្រកចោរ ត្រូវរៀបចំទទួល និងប្ដូរពីមនុស្សធម្មតាមកជាចោរដូចជាពួកខ្ញុំនឹងណា ហើយក៏ផឹកទឹកសម្បថថានឹងស្មោះជាមួយគ្នារហូត»
ស្រីក្វាន់«ហើយចុះចាំបាច់ធ្វើបែបនេះធ្វើអីទៅ? ចាំបាច់ផឹកទឹកសម្បថអីបែបនឹងដែរហ្អេស?»
ចាន់«កុំឲ្យមានការក្បត់គ្នាទៅវិញទៅមក អ្នកនៅក្នុងនេះត្រូវតែស្គាល់គ្នាទាំងអស់ហើយក៏ត្រូវស្មោះគ្នាដូចជាបងប្អូនបង្កើត»
ស្រីក្វាន់«ហើយក៏ត្រូវធ្វើជាចោរចឹងហ្អេស?» ចាន់លឺហើយក៏ងាកមុខមកមើលស្រីក្វាន់
ចាន់«បងមិនពេញចិត្តហ្អេស?» ស្រីក្វាន់ក៏រហ័សប្រកែក
ស្រីក្វាន់«គឺមិនមែនទេ បងចង់បានន័យថាត្រូវចូលឈ្មោះជាចោរនៅទីនេះមែនទេ?»
ចាន់«ចាមែនហើយ តែចោរដូចជាពួកខ្ញុំនៅទីនេះណា មិនមែនចោរដូចជាចោរដទៃទេ ចោរនៅទីនេះគឺសម្រាប់តែជួយអ្នកស្រុកភូមិតែប៉ុន្នឹងឯង» ស្រីក្វាន់លឺហើយក៏ញញឹមងក់ក្បាលតិចៗ ចាន់ក៏សម្លឹងមើលមុខស្រីក្វាន់មួយសន្ទុះរួចក៏ដាច់ចិត្តសួរបន្ត
ចាន់«បងស្រលាញ់បងអាទិត្យទេ?» ស្រីក្វាន់លឺបែបនេះបើកភ្នែកធំៗងាកមើលមុខចាន់ឡើងលឿន គាំងមួយកន្លែងនិយាយមិនចង់ចេញសោះ
ស្រីក្វាន់«ចាន់សួរបែបនេះធ្វើអី?»
ចាន់«ខ្ញុំគ្រាន់តែសួរបងចង់ដឹងពីបង ថាបងនេះស្រលាញ់បងអាទិត្យឬក៏ស្រលាញ់មេកងឲ្យប្រាកដទៅ»
ស្រីក្វាន់«តែបងមិនបានស្រលាញ់មេកងទេណា៎» ឃ្លាមួយម៉ាត់នេះស្រីក្វាន់ឆ្លើយប្រកែកយ៉ាងលឿនធ្វើឲ្យចាន់ដឹងភ្លាមពីចម្លើយ
ចាន់«ខ្ញុំយល់ហើយ» ចាន់ខំប្រឹងធ្វើញញឹមដាក់ស្រីក្វាន់ទាំងការពិតក្នុងខ្លួនដូចជាកំពុងតែចង់យំបាត់ទៅហើយ ស្រីក្វាន់ដែលមិនដឹងអីក៏ចេះតែញញឹមអៀនៗតែម្នាក់ឯង
នៅមាត់ទឹកលឺសូរសម្លេងទឹកហូរ សត្វស្រែកពេញទាំងព្រៃ ខ្យល់ក៏បក់មកដោយធម្មជាតិពិតជាធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ទើបពេលនេះអាទិត្យមកអង្គុយលើថ្ម រើសដុំថ្មតូចៗគប់ចូលទៅក្នុងទឹកលេង ជាមួយទឹកមុខកំពុងពិបាកចិត្ត គិតខ្វល់ខ្វាយពីរឿងអ្វីក៏មិនដឹង ពេលនោះមេកងក៏ដើរមកពីក្រោយ
មេកងចក្រៃយ៍«បងស្មានថាឯងនៅផ្ទះតាមពិតមកអង្គុយនៅទីនេះសោះ» អាទិត្យក៏ងាកតាមសម្លេងទៅមើលមុខបងខ្លួន ហើយក៏ញញឹមបន្តិច មេកងឃើញប្អូនបែបនេះក៏ដាក់ខ្លួនអង្គុយចុះក្បែរគ្នា
មេកងចក្រៃយ៍«ឯងកើតអីមែនទេ? ប្រាប់បងមក ពេលនេះមានបងហើយតាសពិបាកចិត្តរឿងអីក៏ត្រូវតែប្រាប់បងមក» មេកងងាកទៅញញឹមដាក់ប្អូន
អាទិត្យ«ខ្ញុំគ្រាន់តែពិបាកចិត្តដែលត្រូវឲ្យបងមកធ្វើជាចោរដូចជាខ្ញុំ» មេកងក៏អស់សំណើច
មេកងចក្រៃយ៍«ក៏មិនមែនជាចោរមែនទែនឯណា ក្រែងឯងក៏ចង់ឲ្យបងចូលរួមជាចោរដូចជាឯងដែរមិនចឹង»
អាទិត្យ«តែពេលនេះគឺអត់ទេ ទម្រាំបងបានធ្វើប៉ូលិសលំបាកណាស់ហើយ បែរមកធ្វើជាចោរបែបនេះវិញបានយ៉ាងម៉េច?»
មេកងចក្រៃយ៍«កុំបារម្ភអី បងគ្រាន់តែចូលខ្លួនមួយរយៈប៉ុណ្ណោះឯង បងនឹងបានឯងមកជួយធ្វើជាអ្នកបញ្ជាក់ឲ្យបងពីបងល្មើសនោះ ហើយក៏បានបញ្ជាក់វាឲ្យឯងដែរថាចោរឆាតម្នាក់នេះមិនមែនជាមនុស្សអាក្រក់ដូចចោរដទៃទេ» មេកងនិយាយហើយក៏សើច លើកដៃទៅវាយស្មាអាទិត្យ
អាទិត្យ«ហ្អើយបងនេះខ្ញុំបារម្ភពិតមែនណា» តែមេកងនៅតែសើចញញឹមដាក់ប្អូនដដែរ
មេកងចក្រៃយ៍«បងថាមិនអីគឺមិនអីហើយឯងនេះ» រួចហើយមេកងក៏លើកដៃវាយស្មាប្អូនបន្តិច បែបនេះទាំងពីរនាក់ក៏វាយគ្នាប្រលែងលេងសើចពេញទាំងព្រៃ នេះគឺជាក្ដីសុខក្នុងមួយជីវិតដែលពួកគេមិនធ្លាប់មានពីមុនមក អីលូវក៏ត្រូវមកសាងវាជាថ្មីជាមួយគ្នាក្នុងនាមជាបងប្អូន
មិនយូរប៉ុន្មានពេលល្ងាចក៏បានមកដល់ ពេលនេះម្នាក់ៗញាប់ដៃញាប់ជើងរហ័សជួយគ្នាម្នាក់បន្តិចៗ ជួយគ្នារៀបចំកន្លែងនៅក្រោមដើមឈើធំមួយ នៅទីនេះមានតែអាទិត្យនិងមេកងប៉ុណ្ណោះដែលមកជួយរៀបចំកន្លែងជួបជុំគ្នា ចំណែកសែបនិងអ៊ុំផាត់ជាអ្នករៀបចំខាងម្ហូបនិងគ្រឿងស្រវឹងអ្វីផ្សេងៗ តែចាន់និងស្រីក្វាន់ពេលនេះកំពុងតែនៅផ្លាស់ប្ដូរសម្លៀកបំពាក់នៅឡើយ
ចាន់«នេះបងយកអានេះទៅ អានេះរបស់ខ្ញុំទើបតែកាត់ហើយ បងប្ដូរវាចេញទៅ ដើម្បីចូលរួមពិធីយប់នេះ» ស្រីក្វាន់ក៏ទទួលវាទាំងស្នាមញញឹម
ស្រីក្វាន់«អរគុណហើយណាចាន់ ចុះចាន់បានអីស្លៀកវិញទៅ បើឲ្យអានេះមកបងបែបនេះ»
ចាន់«មិនអីទេ ខ្ញុំមានមួយឈុតទៀតទើបតែកាត់ហើយដូចគ្នា បងចូលទៅប្ដូរមុនទៅ» ស្រីក្វាន់ក៏ញញឹមបន្តិចមុននឹងដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីផ្លាស់ខោអាវ
មកមើលមេកងនិងអាទិត្យវិញពេលនេះកំពុងជួយគ្នាធ្វើនេះធ្វើនោះជាមួយអ្នកនៅទីនេះ អ៊ុំផាត់ក៏ដើរសម្ដៅមករកពួកគេទាំងពីរ
អ៊ុំផាត់«មេកងនៅចាំទីនេះហើយ បងប្អូនមកច្រើនហើយ មេកងនៅទីនេះជាមួយខ្ញុំ ហើយអាទិត្យឯងទៅទទួលអ៊ុំស៊ីងមក» អាទិត្យក៏ញញឹមងក់ក្បាលដាក់អ៊ុំផាត់មុននឹងដើរចេញទៅ ពេលដែលមកដល់អាទិត្យក៏ស្រែកហៅអ៊ុំស៊ីង ព្រមទាំងគោះទ្វារផងដែរ
អាទិត្យ«អ៊ុំស៊ីង! កម្មពិធីចាប់ផ្ដើមហើយ» អ៊ុំស៊ីងក៏ចេញមកបើកទ្វារ
អ៊ុំស៊ីង«ឆាប់នាំយើងទៅ» អាទិត្យក៏ចាប់ដៃអ៊ុំស៊ីងជាប់ ជូនគាត់ចុះកាំជណ្ដើរមួយៗ ហើយក៏នាំគាត់ទៅកន្លែងកម្មពិធី មេកងពេលនេះកំពុងតែឆ្លេឆ្លា ឈរមិនស្ងៀមតតែសោះ
សែប«មេកង អង្គុយសិនមកបានទេ ខ្ញុំឈឺក្បាលដ៏ហើយ អូនោះចាន់និងស្រីក្វាន់មកដល់ល្មម» ពាក្យនេះធ្វើឲ្យមេកងងាកទៅសម្លឹងមើលភ្លាមៗ សម្រស់ស្រីក្វាន់ពេលនេះគឺស្រស់ស្អាតដូចទេពអប្សរយ៉ាងចឹង សក់រលាស់ បបូរមាត់ពណ៌ផ្កាឈូក ស្នាមញញឹមយ៉ាងស្រស់រួមជាមួយដំណើល្វត់ល្វន់ សម្ដៅមកកាន់អ្នកទាំងពីរ ធ្វើឲ្យមេកងភ្លឹកជាមួយសម្រស់ស្រីក្វាន់សម្លឹងមើលទាំងញញឹមមិនដាក់ភ្នែកសោះហើយ
ចាន់«ពុកខ្ញុំទៅណាបាត់ហើយ?»
សែប«អរ អ៊ុំផាត់គាត់ទៅជួយរៀបចំអ្នកភូមិនៅខាងនោះ» ចាន់ក៏សម្លឹងមើលទៅតាមសែបប្រាប់
ចាន់«ចឹងខ្ញុំសូមទៅជួបពុកសិនហើយ បងក្វាន់នៅទីនេះជាមួយមេកងសិនទៅ បន្តិចទៀតខ្ញុំមកវិញ» ស្រីក្វាន់ក៏ញញឹមហើយឆ្លើយ
ស្រីក្វាន់«ចា» ក្រោយពីចាន់ដើរចេញទៅបាត់ សែបក៏ចាប់អារម្មណ៍ឃើញមេកងញញឹមមិនឈប់ទើបយកដៃទៅកេះមេកងឲ្យភ្ញាក់ឡើង
សែប«មេកង!» មេកងភ្ញាក់ងាកមកមើលមុខសែបភ្លាមៗ សែបក៏សើចហើយនិយាយបន្ត «ញញឹមសម្លឹងមើលគេមិនឈប់សោះហើយនៀក» ដោយសារតែស្រីក្វាន់នៅជិតនេះ តែរវល់តែសម្លឹងមើលមនុស្សជាច្រើននៅទីនេះទើបស្ដាប់សែបនិយាយមិនច្បាស់
ស្រីក្វាន់«សែបនិងមេកងនាំគ្នានិយាយពីអីនឹង?» មេកងក៏រហ័សប្រកែក
មេកងចក្រៃយ៍«អរអត់ទេ គ្រាន់តែនិយាយគ្នាលេងនឹងណា» ស្រីក្វាន់ក៏ញញឹមហើយងក់ក្បាលតិចៗ មេកងក៏នៅតែលួចសម្លឹងមើលស្រីក្វាន់មិនឈប់ដដែរ ពេលនោះអ៊ុំផាត់និងចាន់ក៏នាំគ្នាដើរមកដល់
អ៊ុំផាត់«អូនោះ អ៊ុំស៊ីងនិងអាទិត្យមកដល់ល្មម» អាទិត្យក៏នាំអ៊ុំស៊ីងមកដល់ ឡើងទៅខាងលើកន្លែងដែលរៀបចំមកដូចជាឆាកមួយយ៉ាងចឹង ដើម្បីឲ្យអ៊ុំស៊ីងនិយាយរឿងរ៉ាវដល់អ្នកនៅទីនេះ
អ៊ុំផាត់«តោះកម្មវិធីចាប់ផ្ដើមហើយ នាំគ្នាទៅអង្គុយទៅ» ទាំងអស់គ្នាក៏នាំគ្នាដើរចូលទៅអង្គុយនៅលើកន្លែងអង្គុយដែលដាក់ពីដើមឈើវែងមួយ មេកងនិងស្រីក្វាន់ក៏អង្គុយជិតគ្នា ដោយសារតែមេកងលួចសម្លឹងមើលស្រីក្វាន់មិនឈប់ បែបនេះក៏ធ្វើឲ្យចាន់អារម្មណ៍ថាមេកងលួចស្រលាញ់ស្រីក្វាន់តែក៏ធ្វើជាមើលមិនឃើញ អាទិត្យក៏ចេញខ្លួនទៅឈរនៅម្ខាងហើយអ៊ុំស៊ីងក៏ចាប់ផ្ដើមនិយាយ
អ៊ុំស៊ីង«ថ្ងៃនេះ ក៏ជាពិធីធ្វើដូចរាល់ដង ពេលដែលមានភ្ញៀវចូលមកថ្មីដូចជាការដែលនៅទីនេះទទួលអ្នកទាំងអស់គ្នាមកដំបូង ហើយថ្ងៃនេះខ្ញុំក៏បានទទួលអ្នកថ្មីចំនួនបីនាក់ចូលមកដូចគ្នា ចឹងហើយខ្ញុំក៏សម្រេចចិត្តរៀបចំពិធីនេះដើម្បីជួបជុំទាំងអស់គ្នានៅទីនេះ» គាត់ឈប់និយាយបន្តិច ហើយក៏បន្តទៀត «ដូចច្នេះកុំឲ្យពេលវេលាសប្បាយរបស់អ្នកទាំងអស់គ្នាខាតបង់ ខ្ញុំក៏សូមអញ្ជើញ មេកងចក្រៃយ៍ សែប និងស្រីក្វាន់ឡើងមកទីនេះដើម្បីធ្វើសម្បថសច្ចាចំពោះបងប្អូននៅទីនេះ» និយាយរួចអ៊ុំស៊ីងក៏ថយខ្លួនចេញបន្តិច ហើយអ្នកទាំងបីក៏នាំគ្នាឡើងទៅ អាទិត្យក៏ឈរញញឹមសម្លឹងមើលទៅមុខបងប្រុសខ្លួន ដែលកំពុងមើលមកខ្លួន
អ៊ុំស៊ីង«អាទិត្យទៅយកស្រាសបីកែវមក» អាទិត្យក៏ប្រញាប់ចុះទៅយក មកយ៉ាងលឿនមកឲ្យទាំងបីទទួលយកម្នាក់មួយ ហើយក៏ឆ្លៀតខ្សឹបប្រាប់ស្រីក្វាន់
អាទិត្យ«ទ្រាំលេបបន្តិចទៅ វាមិនអីទេ»រួចហើយក៏ញញឹមដើរចេញទៅវិញ អ៊ុំស៊ីងក៏ចូលមកនិយាយបន្ត
អ៊ុំស៊ីង«ខ្ញុំសូមឲ្យអ្នកទាំងបីនាក់ រស់នៅទីនេះដោយសេចក្ដីសុខ ជាបងប្អូនជាមួយនឹងពួកយើងនៅទីនេះ ស្មោះស្ម័គ្រចំពោះគ្នា ស្រលាញ់គ្នា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក ហើយក៏សូមឲ្យអ្នកទាំងបីស្បថថា បើសិនថ្ងៃណាមួយ អ្នកទាំងបីក្បត់ជាមួយនឹងអ្នកនៅទីនេះ ក៏សូមឲ្យអ្នកទាំងបីរងទុក្ខវេទនា គ្មានសេចក្ដីសុខរហូតដល់ស្លាប់ តើអ្នកទាំងបីព្រមដែរទេ» មេកងក៏ឆ្លើយយ៉ាងរហ័សទាំងមុខមាំមុនគេ
មេកងចក្រៃយ៍«ខ្ញុំព្រម» ហើយក៏លើកស្រាសក្នុងដៃមកផឹក សែបក៏ជាអ្នកឆ្លើយបន្ទាប់
សែប«ខ្ញុំព្រមដូចគ្នា» សែបក៏បង្ខំខ្លួនបិទច្រមុះលេបស្រាសទាំងខ្លួនមិនចេះផឹកសោះ
ហើយពេលនេះក៏ដល់វេនរបស់ស្រីក្វាន់ដូចគ្នា អាទិត្យក៏សម្លឹងមើលទៅស្រីក្វាន់ទាំងក្ដីបារម្ភ តែស្រីក្វាន់ក៏ឆ្លើយទាំងញញឹម
ស្រីក្វាន់«ចាខ្ញុំព្រម» រួចហើយក៏លើកស្រាសមកផឹកដូចជាធម្មតាមិនកើតអ្វីសោះ ធ្វើឲ្យអាទិត្យបញ្ចេញស្នាមញញឹមមកយ៉ាងពេញទំហឹង ក្រោយពីបញ្ចប់រួចអ្នកទាំងអស់គ្នានៅទីនេះក៏នាំគ្នាទះដៃស្រែកហ៊ោរដល់អ្នកទាំងបី បានបន្តិចក្រោយមក អ៊ុំស៊ីងក៏បន្តនិយាយទៀត
អ៊ុំស៊ីង«ពេលនេះខ្ញុំក៏សូមប្រាប់ដំណឹងល្អមួយជូនអ្នកទាំងអស់គ្នានៅទីនេះ មេកងចក្រៃយ៍និងអាទិត្យ ពួកគេទាំងពីរគឺជាបងប្អូនបង្កើតនឹងគ្នា ដែលពេលនេះក៏បានត្រឡប់មកជួបគ្នាវិញនៅក្នុងថ្ងៃនេះ» គ្រាន់តែនិយាយចប់ អាទិត្យក៏ដើរមកក្បែរមេកងភ្លាមទាំងស្នាមញញឹមនេះក៏ធ្វើឲ្យអ្នកនៅទីនេះសប្បាយចិត្តផងដែរទះដៃអបអរដល់ពួកគេទាំងពីរ តែនេះធ្វើឲ្យស្រីក្វាន់និងចាន់ភ្ញាក់ផ្អើលសម្លឹងមើលទៅគេទាំងពីរនាក់មិនឈប់ ពេលនោះអ៊ុំស៊ីងក៏យកអំបោះសមកចង់នៅនឹងដៃរបស់មេកងនិងអាទិត្យ ដើម្បីបញ្ជាក់ពីភាពជាបងប្អូននឹងគ្នា
កម្មពិធីក៏បន្តរហូតដល់ពេលពាក់កណ្ដាលយប់ ដោយសារវាជាពិធីជប់លាងទទួលគ្នាទៅវិញទៅមក មេកងក៏ត្រូវទទួលកែវស្រាមកផឹកពីអ្នកដែលមកស្វាគមន៍ជាមួយខ្លួនយ៉ាងច្រើន តែអាទិត្យបែរជាមិនប៉ះសូម្បីតែបន្តិច «អាទិត្យឯងមិនផឹកទេហ្អេស?ខ្ញុំសរសើរបងប្រុសឯងតែម្ដងហើយ ផឹកមិនស្រវឹងសោះហើយ» បុរសម្នាក់និយាយហើយក៏សើច
អាទិត្យ«ខ្ញុំមិនផឹកទេយប់នេះ ព្រោះខ្ញុំតមខ្លាចថារបួសនៅលើមុខវាមិនជា» រួចហើយក៏ងាកទៅសើចដាក់បងប្រុសខ្លួន បានបន្តិចអាទិត្យក៏ក្រឡេករកមើលស្រីក្វាន់ សម្លឹងឃើញថានៅអង្គុយនិយាយគ្នាជាមួយចាន់និងអ្នកភូមិផ្សេងទៀត
អាទិត្យ«ខ្ញុំទៅខាងនោះសិនហើយ ពួកបងតាមសប្បាយចុះ» និយាយរួចអាទិត្យក៏ដើរទៅកន្លែងស្រីក្វាន់ភ្លាមៗតែម្ដង គ្រាន់តែអាទិត្យទៅបាត់អ៊ុំផាត់ក៏ដើរមករកមេកង
អ៊ុំផាត់«មេកងយប់នេះផ្ញើរមេកងទៅសម្រាកនៅផ្ទះខ្ញុំមួយយប់ ព្រោះខ្ញុំរវល់ទៅមើលអ៊ុំស៊ីងនៅឯផ្ទះ» មេកងដែលរៀងស្រវឹងស្រឿងៗនោះក៏ញញឹមហើយក៏ឆ្លើយយ៉ាងលឿន
មេកងចក្រៃយ៍«បាទ! ចាំខ្ញុំនឹងសែបទៅសម្រាក់នៅទីនោះជាមួយគ្នា»
អ៊ុំផាត់«ចឹងខ្ញុំផ្ញើរចាន់ផងណា» រួចហើយអ៊ុំផាត់ក៏ដើរចេញទៅបាត់ទៅ ព្រោះប្រញាប់ទៅផ្ទះអ៊ុំស៊ីង គ្រាន់តែអ៊ុំផាត់ទៅបាត់បានមួយសន្ទុះចាន់ក៏ដើរមកដល់ សម្លឹងមើលមេកងបន្តិចរួចក៏ដើរចេញទៅបាត់ មេកងក្រឡេកឃើញចាន់ដើរទៅក៏ប្រញាប់ក្រោកទៅតាម
មេកងចក្រៃយ៍«ខ្ញុំទៅសិនហើយបាទ យប់ណាស់ហើយពួកបងបន្តតាមសប្បាយចុះ មកសែប» រួចហើយមេកងក៏អូសដៃសែបងើបចេញទៅតាមក្រោយចាន់ ពេលមកដល់ផ្ទះចាន់ក៏ងាកក្រោយសម្លឹងមើលឃើញមេកងនៅខាងក្រោយហើយថែមទាំងញញឹមដាក់ខ្លួនទៀត
ចាន់«នេះមេកងមកសម្រាកទីនេះមែនទេ?»
មេកងចក្រៃយ៍«បាទមែនហើយ អ៊ុំផាត់ផ្ញើរឲ្យខ្ញុំមកទីនេះដេកមួយយប់» រួចហើយចាន់ក៏អើតកសម្លឹងមើលទៅលើមេឃ ឃើញថាមេឃងងឹតដូចជាចង់ភ្លៀងមកហើយ
ចាន់«ឡើងមកសម្រាកនៅបន្ទប់ខាងលើមក នៅសល់បន្ទប់ទំនេរមួយមេកងនិងសែបអាចសម្រាកបាន នៅខាងក្រៅនេះមេឃភ្លៀងយប់អាចនឹងពិបាក» មេកងក៏ញញឹមងក់ក្បាលដាក់ចាន់ ចាន់ក៏នាំអ្នកទាំងពីរមកដល់បន្ទប់ក្បែរបន្ទប់របស់ខ្លួន
ចាន់«នេះមេកងរៀបចំកន្លែងខ្លួនឯងបន្តិចសិនទៅ ខ្ញុំងងុយណាស់សុំទៅសម្រាកមុនហើយ»
មេកងចក្រៃយ៍«បាទៗ មិនអីទេ ចាន់ទៅសម្រាកចុះ» រួចហើយចាន់ក៏ញញឹមបន្តិចមុននឹងដើរចេញទៅបន្ទប់របស់ខ្លួនបាត់ទៅ មេកងក៏កេះដៃសែបឲ្យបើកទ្វារចូលបន្ទប់សម្រាកទៅ សែបក៏ប្រញាប់បើកទ្វារចូលទៅ

ចាំជួបគ្នាយប់នេះម៉ោង១០ admin នៅកែសម្រួលភាគ18+សិន អរគុណ🙏

ស្នេហ៍ចិត្តពីរWhere stories live. Discover now