ភាគ៣

166 4 0
                                    

ភាគ៣
ពេលមកដល់ភ្លាមទាំងពីរនាក់ សែបនិងមេកងក៏នាំគ្នាចុះពីលើឡាន ហើយមេកងក៏ចាប់ផ្ដើមសម្លឹងយ៉ាងម៉ត់ចត់មើលទៅលើទិដ្ឋភាពនៅជុំវិញនេះ
សែប«លោកមេកងហ្អា នេះអង្គុយចាំនៅទីនេះសិនហើយបាទចាំខ្ញុំជាអ្នកប្រមូលរបស់ទៅទុកនៅខាងក្នុងបាទ» មេកងស្រស់សង្ហារក៏ព្រមធ្វើតាមសម្ដីរបស់សែប ណាមួយខ្លួនក៏នៅចង់សង្កេតមើលភូមិសាស្រ្តឲ្យបានកាន់តែច្បាស់ជាងមុនថែមទៀត
ប្រាវ....
មេកងចក្រៃយ៍«សម្លេងស្អីនឹង?» កំពុងតែអង្គុយមើលឆ្វេង មើលស្ដាំស្រាប់តែលឺ      សម្លេងដូចជាមានគេកំពុងវាយគ្នាលាន់ស្នូរប្រាវៗពេញទាំងនឹង មេកងនៅមិនសុខក៏សម្រេចចិត្តក្រោកដើរទៅតាមរកមើលសម្លេងនោះ
«ចង្រៃយ៍នេះឆាប់ឲ្យវាមកយើងមក បើមិនចង់ឈឺខ្លួន»
«អត់ទេៗបងអត់ទេខ្ញុំទុកវាសម្រាប់យកកូនទៅពេទ្យទេបង»
«ហ៊ឺស មិនព្រមឲ្យហ្អេស នេះនែ៎»
មេកងចក្រៃយ៍«ឆាប់ប្រគល់របស់មកឲ្យម្ចាស់គេវិញភ្លាម»ក្រោយដើរតាមសម្លេងនោះហើយក៏ប្រទះឃើញក្រុមចោរកំពុងតែចាប់គម្រាមយករបស់ពីអ្នកស្រុកស្លូតត្រង់ ចោរម្នាក់នោះបម្រុងនឹងលើកដៃវាយស្រ្តីម្នាក់នោះហើយតែក៏ត្រូវមេកងចូលមកចាប់ដៃជាប់
«ជាប៉ូលីសនៅទីនេះមែនទេវ៉ើយ ចឹងក៏កុំមកចេះដឹងរឿងរបស់យើងឆាប់ថយចេញទៅ»ត្រូវប៉ូលីសចាប់ដៃជាប់ហើយតែក៏នៅមិនខ្វល់ថែមទាំងនិយាយញាក់មុខញាក់មាត់ដាក់មេកងថែមទៀត តែមេកងនេះមិនខ្វល់ទេថែមទាំងញញឹមតបវិញយ៉ាងស្រស់ស្អាត
ឌឹប
«ហ៊ើយ អាចង្រៃ» ញញឹមមិនទាន់ផុតពីមាត់ផងមេកងក៏ដាល់មួយដៃធ្វើឲ្យគេត្រូវដួលខ្លួនទៅម្ខាង មិនខ្លាចគេនៅក្រោកឡើងមកវិញយ៉ាងលឿនហើយស្រែកជេរមេកងយ៉ាងលឺទៀតផង មេកងនេះក៏មិនណយកាន់តែជេរគឺកាន់តែញញឹមដាក់
ផាំង!
សែប«សម្លេងកាំភ្លើង ហ៊ូយស្អីចេះ អេលោកមេកងហ្អា អាវទៅណាបាត់ហើយនៀក»សម្លេងកាំភ្លើងបាញ់មួយគ្រាប់អម្បាញ់មិញធ្វើឲ្យលឺលាន់ពេញមុខប៉ុស្តិ៍ប៉ូលីសហើយសែបក៏ស្រវេស្រវ៉ារត់ចេញមករកមេកងតែមិនឃើញមេកងទេ
«ប៉ូលីសបើអន់ៗបែបនេះកុំចង់មកខេត្តគិរីអីវ៉ើយ ហាសហាៗៗ» ក្រឡេកមកមើលមេកងឯនេះវិញពេលនេះត្រូវចោរបាញ់មួយគ្រាប់ចំដួលលត់ជង្គង់អោនមុខចុះទៅនឹងដីភ្លាមៗ តែមេកងជាមនុស្សចេះអាគមគេក៏លួចញញឹមតិចៗហើយសូត្របាលីព្យាបាលរបួសបាត់ភ្លាមតែម្ដង រួចក៏ងើបមុខក្រោកឈរឡើងភ្លាមញញឹមធម្មតាដូចជាគ្មានអ្វីសោះ
«ហ៊ើយ ចង្រៃយ៍អើយ មិចក៏ទៅជាចឹង»
ផាំង ផាំង ផាំង ផាំង ផាំង
ឌឹប!
«មិចក៏បាញ់លែងចេញហើយ»

ស្នេហ៍ចិត្តពីរWhere stories live. Discover now