ភាគ៧

109 4 0
                                    

ជម្រកចោរ
ចាន់«បង មកហើយហ៎?» គ្រាន់តែក្រឡេកឃើញអាទិត្យមកវិញភ្លាមចាន់ក៏ស្ទុះក្រោកចេញពីលើគ្រែស្រែកហៅទាំងស្នាមញញឹម
អាទិត្យ«ក៏មកវិញដូចរាល់ដងនឹង ចាន់ឆាប់ចូលទៅដេកទៅយប់ស្មើនេះហើយ បងអស់កម្លាំងសូមទៅផ្ទះសិនហើយ» អាទិត្យយកដៃអង្អែលក្បាលចាន់ហើយញញឹមបន្តិចមុននឹងដើរចេញទៅ ឯស្រីក្វាន់ក៏នៅឈរញញឹមតាមមើលដំណើរគេពីក្រោយ
នៅក្នុងបន្ទប់ដេករបស់ចាន់
ចាន់«នេះគាត់ស្រលាញ់ខ្ញុំទុកដូចជាប្អូនឬក៏លើសពីប្អូនខ្ញុំមិនខ្វល់ទេណា សំខាន់ខ្ញុំស្រលាញ់បង ទោះបីបងជាមនុស្សស្រីក៏ដោយ ស្រីអីក៏ពូកែសង្ហារបែបនេះអ្នកមិនស្រលាញ់ល្ងង់ហើយ» ចាន់ចូលដល់បន្ទប់បិទទ្វាររួចហើយ ក៏ផ្អែកខ្នងទៅនឹងទ្វារមុននឹងនិយាយឡើងតិចៗតែឯងហើយក៏ញញឹមអឹមអៀនៗតែឯង
យប់ស្ងាត់ជ្រងំ “ក្នុងបន្ទប់ដេករបស់អាទិត្យ”
“ហ៊ឹស...” សម្លេងមមើរដកដង្ហើមចេញរបស់អាទិត្យ
ផាំង! សម្លេងបាញ់កាំភ្លើងពេញទាំងក្នុងព្រៃ ផាំង!
«ទេម៉ាក់......» សម្លេងក្មេងស្រីអាយុប្រហែលបីឆ្នាំស្រែកទ្រហោរយំឡើងក្រោយពីឃើញម្ដាយរបស់ខ្លួនត្រូវគ្រាប់កាំភ្លើងនៅនឹងមុខ ផាំង! មួយគ្រាប់ទៀតក៏បាញ់សម្ដៅមកលើខ្លួនម្ដងទៀតតែ “ហ៊ឺស...ហ៊ឺស...” សម្លេងដកដង្ហើមឃូរៗរបស់អាទិត្យ
អាទិត្យ«យល់សប្ដិ ទេ» តាមពិតមុននេះគ្រាន់តែជាការយល់សប្ដិរបស់អាទិត្យទេ គេក៏ភ្ញាក់ក្រោកមកវិញជាមួយនឹងញើសហូរជោគអាវ ដកដង្ហើមញាប់ជាប់ៗគ្នាមិនដាច់ទឹកមុខភ័យស្លន់ស្លោរ ដូចការយល់សប្ដិជារឿងពិតយ៉ាងចឹង
ផឹប! “សម្លេងទម្លាក់កែវលើតុមួយទំហឹង”
អាទិត្យ»អាហាន!» អាទិត្យក៏ក្រោកយកទឹកមកដើម្បីបំបាត់អារម្មណ៍ភ័យហើយក៏ទម្លាក់កែវលើតុមួយទំហឹងមុននឹងហៅឈ្មោះហ៊ាហាន ដោយភ្នែកពោរពេញដោយកំហឹងគុំគួន បញ្ជាក់ថាក្នុងចិត្តដូចជាចង់សងសឹកសម្លាប់ហ៊ាហានឲ្យបាន
ពេលព្រឹកនៅប៉ុស្តិ៍ប៉ូលិស
មេកងចក្រៃយ៍«សែបយកឡានចេញទៅ»
សែប«អាវ លោកមេកងនេះលោកមេកងគិតចង់ទៅណាទាំងព្រឹកបែបនេះទាន»
មេកងចក្រៃយ៍«កុំសួរច្រើនសែប ឆាប់ទៅ» សែបក៏ប្រញាប់ទៅយកឡានចេញមកទទួលមេកងព្រោះមើលទៅមេកងដូចជាមានការប្រញាប់ដ៏ហើយ
ផ្ទះរបស់ហ៊ាហាន
អ្នកស្រីម្លិះ«នែ៎ ព្រឹកស្មើនេះហើយនៅស្ពឹកធ្វើស្អីហាស មិនទាន់រៀបចំបាយទឹកហើយទៀត ចិញ្ចឹមបំបង់បាយទាំងម៉ែទាំងកូន» អ្នកស្រីម្លិះឃើញក្វាន់និងម្ដាយដើរមកក៏ស្រែកជេរឡែតៗទៅកាន់ក្វាន់និងម្ដាយ ក្វាន់និងម្ដាយក៏ប្រញាប់យកបាយម្ហូបមកដាក់លើតុ
អ្នកស្រីម្លិះ«ល្ងើ ល្ងីល្ងើបែបនេះចឹងហើយបានត្រឹមជាទាសករប្រពន្ធចុងគេ» អ្នកស្រីម្លិះយកផ្លិតនៅនឹងដៃមកចង្អុលច្រានក្បាលរបស់មីងព្រីមរហូតដល់ចេញឈាម
ក្វាន់»ម៉ែ ម៉ែ ម៉ែ នេះ»
មីងព្រីម«ហ៊ឹម...» ក្វាន់ប្រញាប់ទ្រម្ដាយព្រោះត្រូវគេច្រានក្បាលវ៉ិះនឹងដួល តែពេលមើលក្បាលម្ដាយក៏ឃើញថាចេញឈាមមក ក្នុងចិត្តក៏ខឹងបម្រុងនឹងងាកទៅតតាំងជាមួយអ្នកស្រីម្លិះតែក៏ត្រូវម្ដាយចាប់ដៃទាញឃាត់មកវិញ តែក្វាន់នៅតែសម្លឹងមើលមុខអ្នកស្រីម្លិះមិនដាក់
មីងព្រីមក៏ប្រញាប់ដើរទៅយកចានបាយហើយក្វាន់ក៏បន្ធូរអារម្មណ៍ដើរទៅដួសបាយរៀបចំដាក់លើតុទាំងកាយវិការមិនពេញចិត្ត
អ្នកស្រីម្លិះ«បើមិនពេញចិត្តធ្វើក៏មិនបាច់ធ្វើទេ» អ្នកស្រីម្លិះដែលដាក់ខ្លួនអង្គុយចុះក៏សម្លក់មុខក្វាន់ហើយស្រែកសម្លុតក្វាន់ម្ដងទៀត
អ្នកស្រីម្លិះ«សម្បត្ដិដូចឯងនេះវាសមហើយដែលកើតមកត្រឹមជាកូនចុងគេ»
“ប្រាវ”  សម្លេងធ្លាក់បែកចាន អ្នកស្រីម្លិះក៏យកចានបានចាក់លើខ្លួនក្វាន់ហើយថែមទាំងបោកចានបាយចោលថែមទៀត
ក្វាន់«ហ្អស!» ក្វាន់បម្រុងនឹងតតាំងវិញ
មីងព្រីម« ក្វាន់ ក្វាន់កូនកុំអី កុំអីកូន» ភ្លាមនោះមីងព្រីមក៏មកទាន់ឃើញបែបនេះក៏ចូលទៅឃាត់កូនព្រមទាំងក្រវីក្បាលបញ្ជាក់ហាមមិនឲ្យតបតជាមួយគេ ក្វាន់ក៏បានត្រឹមតែខាំមាត់លេបចិត្តដែលខឹងសម្លឹងមើលមុខអ្នកស្រីម្លិះទាំងភ្នែកក្រហម មុននឹងដាក់ខ្លួនអង្គុយរើសអំបែងចានដែលបែក
ហ៊ាហាន«នៅផ្ទះជាមួយគ្នាម្ងៃៗក៏ខាំគ្នាដូចឆ្កែ គ្មានចេះត្រូវគ្នាអីបន្តិចសោះហើយ» ហ៊ាហានចូលមកដល់ថែមទាំងដើរមកទាត់ដៃក្វាន់ដែលកំពុងរើសអំបែងចាននោះមិនតែប៉ុណ្ណោះហ៊ាហានក៏បាននិយាយដោយសម្ដីអាក្រក់ៗមុននឹងដើរទៅអង្គុយចុះនៅតុបាយ
ក្វាន់«ពុក...» ក្វាន់ដែលត្រូវឪពុករបស់ខ្លួនដើរសឹងមិនមើលចង់ជាន់ទាំងខ្លួនបែបនេះក្វាន់ទប់ទឹកភ្នែកលែងជាប់ក៏ស្រដិហៅឪពុកខ្លួនតិចៗមុននឹងរើសអំបែងមកក្ដាប់ក្នុងដៃទាំងយំមិននឹកស្មានដល់ថាខ្លួនត្រូវគេជាន់ឈ្លីបែបនេះ ឈាមហូរតក់ៗស្របពេលដៃក្វាន់ក្ដាប់អំបែងចាននៅដៃមិនលែងដូចជាលែងឈឺហើយ ព្រោះអីដែលឈឺប្រាកដនោះគឺឈឺចិត្ត
សម្លេងអ៊ូអរក្នុងផ្សារភូមិគិរី
មេកងចក្រៃយ៍«សែបនោះគឺជាក្មេងដែលធ្វើការក្នុងបារការពីយប់មិញតើ គេមកធ្វើអីនៅទីនេះ» ចៃដន្យអ្វីលោកមេកងក៏ប្រទះភ្នែកឃើញអាទិត្យឈប់កង់ដើរចូលទៅក្នុងហាងដឹកបន្លែ រួចក៏វិភាគសួរជាមួយសែបដែលកំពុងផឹកកាហ្វេ
សែប«ក៏មកស៊ីឈ្នួលដឹកបន្លែនឹង»
មេកងចក្រៃយ៍«ស៊ីឈ្នួលដឹកបន្លែចឹងហេស?» មេកងលឺហើយក៏ភ្ញាក់ឡើងងាកមុខមកមើលសែបភ្លាមៗ មិនដឹងជាក្នុងចិត្តកំពុងយល់យ៉ាងណាជាមួយអាទិត្យនោះទេ
ក្នុងហាងបន្លែ
អាទិត្យ«សុំផ្លូវមួយៗៗ» អាទិត្យក៏មកធ្វើការដឹកបន្លែតាមទម្លាប់របស់ខ្លួន
ថៅកែ«ឯងមកហើយហេស នេះជួយយកទៅឲ្យម៉ូយយើងផង»
អាទិត្យ«មានអ្វីខ្លះទៅថៅកែ» អាទិត្យអើតកសួរថៅកែ
ថៅកែ«មានស្ពៃក្ដោប ត្រសក់ ម្រះ ត្រកួន ល្ពៅ ដូចរាល់ដងនឹងណា» ថៅកែរៀបរាប់រួចអាទិត្យក៏ដើរទៅលើកកន្រ្តក់បន្លែតាមដែលថៅកែប្រាប់ដាក់លើរទេះហើយក៏ឡើងកង់ជិះចេញទៅ

ស្នេហ៍ចិត្តពីរWhere stories live. Discover now