នៅឯផ្ទះរបស់ថៅកែគៀង ពេលនេះឡានថៅកែគៀងបានឈប់នៅខាងមុខផ្ទះថៅកែគៀងក៏បើកទ្វារចុះពីលើឡានមុនមក ភ្លាមនោះកូនចៅរបស់ថៅកែគៀងក៏ដើរទៅបើកទ្វារចាប់បីស្រីក្វាន់ចេញមកផងដែរ
ថៅកែគៀង«ឆាប់នាំនាងទៅបន្ទប់យើងទៅ» ថៅកែបញ្ជាកូនចៅឲ្យបីស្រីក្វាន់យកទៅខាងលើ ទៅកាន់បន្ទប់របស់ខ្លួន ថៅកែគៀងក៏ដើរតាមមកតាមក្រោយ ពេលមកដល់បន្ទប់វាក៏ទម្លាក់ស្រីក្វាន់ទៅលើពូកមួយទំហឹង ហើយក៏បម្រុងនឹងដើរចេញទៅតែត្រូវថៅកែដើរមកទះកំភ្លៀងមួយទំហឹង
ផ្លាច់ "សម្លេងទះកំភ្លៀង" មួយកំភ្លៀងនេះធ្វើឲ្យមុខរបស់កូនចៅថៅកែងាកទៅម្ខាងតាមកម្លាំងដៃរបស់ថៅកែ រួចហើយថៅកែក៏បន្តនិយាយទាំងសម្លុតដាក់កូនចៅខ្លួន
ថៅកែគៀង«ហេតុអីក៏ឯងហ៊ានទម្លាក់ប្រពន្ធយើងខ្លាំងៗបែបនេះហ្អាស? ឆាប់ចេញទៅ!» គ្រាន់តែលឺសម្លេងថៅកែស្រែកសម្លុតដាក់ហើយ វាក៏ប្រញាប់អោនក្បាលដើរចេញទៅបាត់ ថៅកែក៏ងាកសម្លឹងមើលទៅស្រីក្វាន់វិញម្ដងកំពុងតែដេកសន្លប់នៅលើគ្រែទាំងមិនដឹងខ្លួន ថៅកែគៀងក៏ដើរទៅយកទឹកលើតុរបស់ខ្លួនកាន់មកក្បែរស្រីក្វាន់ហើយក៏ជះទឹកនោះទៅលើមុខស្រីក្វាន់ដើម្បីធ្វើឲ្យស្រីក្វាន់ភ្ញាក់មក រួចថៅកែក៏យកកែវទឹកទៅដាក់លើតុវិញ
ស្រីក្វាន់«អួយ... អួយ...» ស្រីក្វាន់ក៏ភ្ញាក់ដឹងខ្លួនមកយកដៃស្ទាបក្បាលខ្លួនព្រោះធ្ងន់ក្បាលដូចត្រូវគេវាយដប់ដំបង ស្រីក្វាន់បើកភ្នែកខំសម្លឹងមើលព្រឿងៗ ជុំវិញបន្ទប់ ងាកមកម្ខាងទៀតក៏ឃើញថៅកែកំពុងតែឈរញញឹមដាក់ខ្លួន ស្រីក្វាន់ក៏ភ្ញាក់ថយខ្លួនបន្តិចភ្លាមៗ
ស្រីក្វាន់«ថៅកែ!» ស្រីក្វាន់និយាយទាំងញ័រមាត់ទតាត់ ភ័យខ្លួនព្រោះដឹងថាខ្លួននឹងមិនអាចយកឈ្នះថៅកែបានទេ ថៅកែក៏ញញឹមដើរមកគៀកគ្រែមុននឹងនិយាយ
ថៅកែគៀង«យើងមិនចេះធ្វើអីៗ ដោយម្នាក់ទៀតកំពុងតែដេកសន្លប់មិនដឹងខ្លួននោះទេ ចឹងហើយយើងក៏ដាស់ឲ្យនាងភ្ញាក់មក ស្រួលពួកយើងធ្វើវាជាមួយគ្នា» ថៅកែបញ្ចប់ការនិយាយហើយក៏សើចឡើង តែស្រីក្វាន់បែរជាកាន់តែថយខ្លួនឆ្ងាយទៅៗ ហើយក៏សម្លឹងមើលមុខថៅកែមិនដាក់ភ្នែក ទោះបីជាក្នុងចិត្តភ័យយ៉ាងណាក៏ស្រីក្វាន់នៅតបទៅថៅកែវិញបាន
ស្រីក្វាន់«ធ្វើស្អី? យើងគ្មានថ្ងៃឲ្យឯងមកប៉ះខ្លួនយើងទេ កុំសង្ឃឹម» ស្រីក្វាន់និយាយចប់ក៏ស្ទុះក្រោកឡើងរត់ចេញទៅតែក៏ត្រូវថៅកែរហ័សស្ទុះចាប់ដៃមកវិញបាន
ថៅកែគៀង«ចង់ទៅណាហ្អាស? រឿងអីដែលយើងប៉ះមិនបាន កុំភ្លេចណាយើងជាប្ដីនាង» ស្រីក្វាន់«ថៅកែ...លែង អួយលែងយើងទៅ លែង!» ថៅកែគៀងចាប់ច្របាច់ដៃស្រីក្វាន់មួយទំហឹង ទោះបីជាស្រីក្វាន់ខំរើបម្រាស់យ៉ាងណាក៏មិនឈ្នះ
ឌឹប "សម្លេងរុញបុកជញ្ជាំង" ដោយទ្រាំមិនបានថៅកែក៏រុញស្រីក្វាន់មួយទំហឹងឲ្យទៅបុកនឹងជញ្ជាំង ធ្វើឲ្យស្រីក្វាន់ទ្រោមខ្លួនក្រោកមិនរួច
ស្រីក្វាន់«អ...អួយ..» ថៅកែក៏ដើរមកអអោនយកដៃច្របាច់មាត់ស្រីក្វាន់ ឲ្យសម្លឹងមើលមកខ្លួន
ថៅកែគៀង«ចាំទុកណាថ្ងៃនេះយើងគ្មានថ្ងៃឲ្យនាងឯងរួចខ្លួនម្ដងទៀតទេ» និយាយរួចថៅកែក៏ត្រូវស្រីក្វាន់ក្រវាសដៃចេញហើយក៏ធាក់មួយជើងចំកណ្ដាលពោះ ធ្វើឲ្យថៅកែត្រូវឃ្ទាតទៅម្ខាងតែក៏មិនអី
ស្រីក្វាន់«លែង! អួយ ជួយផង! អួយ លែង» ស្រីក្វាន់ស្ទុះក្រោកបម្រុងនឹងរត់ចេញទៅតែត្រូវថៅកែគៀងស្ទុះមកចាប់បោចសក់ពីក្រោយហើយអូសមកទម្លាក់លើពូកវិញ
ស្រីក្វាន់«ហ៊ឹក...»
ថៅកែគៀង«ចង់ទៅណា កុំមកចង់ប្រើល្បិចជាមួយយើងឲ្យសោះ»
ផ្លាច់ "សម្លេងទះកំផ្លៀង" និយាយចប់ភ្លាមថៅកែក៏ឡើងទ្រោមសង្កត់ពីលើខ្លួនស្រីក្វាន់ហើយក៏ទះស្រីក្វាន់មួយកំផ្លៀង ធ្វើឲ្យស្រីក្វាន់បែកមាត់ចេញឈាម អស់ខ្យល់ធ្វើអីនិយាយមិនចេញ បានត្រឹមតែយំសម្រក់ទឹកភ្នែកមកមិនឈប់ ថៅគៀងក៏ចាប់ផ្ដើមញញឹម ហើយក៏ដោះលេវអាវខ្លួនចេញអស់មុននឹងដោះអាវចេញក្រវាត់ទៅម្ខាង
ឌឹប "សម្លេងធ្លាក់ពីលើគ្រែ" ឆ្លៀតឳកាសស្រីក្វាន់នៅមានកម្លាំងតិចៗក៏បម្រាស់ខ្លួនរើឡើងធាក់ថៅកែគៀងឲ្យធ្លាក់ពីលើគ្រែមួយទំហឹងហើយក៏ស្ទុះក្រោកឡើងរត់ចេញទៅ
ឌឹប! "សម្លេងដាល់ពោះ" រត់មិនទាន់ផុតផងស្រីក្វាន់ក៏ត្រូវថៅកែគៀងចាប់បោចសក់មកវិញហើយរុញទៅបុកជញ្ជាំងមួយទំហឹង ហើយក៏ដាល់ពោះស្រីក្វាន់មួយដៃធ្វើឲ្យស្រីក្វាន់អួលគ្មានកម្លាំងរើតទៅទៀតទេ
ថៅកែគៀង«យើងប្រាប់ហើយមែនទេ ថាកុំចង់ទៅណាឲ្យសោះ»
ស្រីក្វាន់«អួយ!...ចេញទៅ ហ៊ឹក...» ស្រីក្វាន់ត្រូវថៅកែគៀងបោះទម្លាក់ទៅលើពូកម្ដងទៀត ដោយសារអស់កម្លាំងពេកទើបធ្វើអ្វីមិនបាន បានត្រឹមតែស្រក់ទឹកភ្នែកបង្ហូរចុះមកទាំងក្ដីឈឺចាប់ ស្ដាយខ្លួនប្រាណត្រូវឲ្យមនុស្សប្រុសថោកទាបមកប៉ះពាល់ តែថាថៅកែក៏មិនទាន់បានធ្វើអ្វី ថៅកែកំពុងតែឡើងទៅទ្រោមខ្លួនពីលើស្រីក្វាន់ហើយក៏អោនមុខទៅជ្រមុជក្បាលនឹងករបស់ស្រីក្វាន់
ស្រីក្វាន់«ហ៊ឹក...ហ៊ឹក...ហ៊ឹក...ចេញទៅ» ស្រីក្វាន់បម្រាស់លែងរួចបានត្រឹមតែសម្រក់ទឹកភ្នែកចុះមកអង្វរថៅកែឲ្យចេញទៅ តែថៅកែមិនព្រមឈប់សោះ តែភ្លាមនោះក៏ស្រាប់តែមានសម្លេកធាក់ទ្វារឲ្យបើកឡើង ធ្វើឲ្យថៅកែងាកមុខទៅមើលថាជានរណាក៏ហ៊ានម្លេះ មិនទាន់បានប៉ុន្មានផងថៅកែក៏ត្រូវគេចាប់ដាល់មុខមួយទំហឹង
ឌឹប "សម្លេងដួល" អ្នកដែលចូលមកជួយស្រីក្វាន់គ្មានអ្នកណាក្រៅពីមេកងនោះទេ ពេលនេះមេកងដើរទៅចាប់បោចសក់ថៅកែគៀងដែលកំពុងដួលទៅក្រោមគ្រែទាំងឈាមមាត់ មកដាល់បន្ថែម ដាល់យកៗគ្មានដកដៃធ្វើឲ្យថៅកែមិនអាចតដៃធ្វើអី្វបាន ចាប់ផ្ដើមទន់ខ្លួនព្រោះត្រូវមេកងវាយគ្មានដកដៃសោះ ដោយសារឃើញថាថៅកែគៀងស្លឺភ្នែក ទន់កមេកងមិនបានគិតច្រើនក៏ដាល់បន្ថែមមួយដៃទៀតធ្វើឲ្យថៅកែសន្លប់ភ្លាមៗបាត់មាត់ឈឹង ពេលនោះមេកងក៏ទម្លាក់ថៅកែចោលហើយប្រញាប់មកមើលស្រីក្វាន់ដែលកំពុងតែដេកមិនដឹងខ្លួន មិនមាត់អ្វីសោះព្រោះកំពុងតែសង្ងំយំយកៗ
មេកងចក្រៃយ៍«ស្រីក្វាន់! ស្រីក្វាន់» មេកងក៏ប្រញាប់មកលើងត្រកងស្រីក្វាន់អោបនៅនឹងខ្លួនដើម្បីលួងលោមព្រោះស្រីក្វាន់យំមិនបាត់សោះ
ស្រីក្វាន់«មេកង...ហ៊ឹក..ហ៊ឹក..ហ៊ឹក» ស្រីក្វាន់ក៏ស្រវ៉ាអោបមេកងហើយទាំងយំអណ្ដឺតអណ្ដកមិនឈប់សោះ ទឹកភ្នែកវិញក៏កាន់តែហូរមក
មេកងចក្រៃយ៍«លែងអីហើយណា លែងអីហើយ ឈប់យំទៅ ខ្ញុំនៅទីនេះហើយ លែងអីហើយ» មេកងក៏អង្អែលក្បាលស្រីក្វាន់តិចៗ ព្រមទាំងនិយាយលួងលោមស្រីក្វាន់ដើម្បីឲ្យស្រីក្វាន់ឈប់យំ ស្រីក្វាន់ក៏រៀងធូរអារម្មណ៍មកវិញទើបមិនសូវយំខ្លាំង មេកងក៏ដកខ្លួនមកចាប់មុខស្រីក្វាន់មើលទៅស្រីក្វាន់ទាំងកែវភ្នែកភ័យបារម្ភ
មេកងចក្រៃយ៍«តោះយើងទៅវិញ»
ស្រីក្វាន់«ហ៊ឹម..» ស្រីក្វាន់ក៏ងក់ក្បាលយល់ព្រមហើយ មេកងក៏ជួយលើកគ្រាស្រីក្វាន់ដើរចេញទៅបាត់ទៅ មើលទៅមេកងដូចជាស្រលាញ់បារម្ភស្រីក្វាន់ជាខ្លាំងណាស់ នៅមាត់ទ្វារក៏ឃើញថាមានអាទិត្យកំពុងតែបំបាំងកាយឈរមើលពួកគេទាំងពីរនាក់ ដោយសារតែអាទិត្យបំបាំងកាយបែបនេះហើយទើបគ្មានអ្នកណាមើលឃើញគេ គេតាមមើលអ្នកទាំងពីរទាំងទឹកមុខក្រៀមក្រំ ពេលមេកងនិងស្រីក្វាន់ទៅផុតបាត់អាទិត្យក៏ដើរចូលមកមើលនៅខាងក្នុងបន្ទប់ ក៏ឃើញថាពេលនេះថៅកែគៀងកំពុងសន្លប់ស្ដូកមិនដឹងខ្លួនសោះ អាទិត្យក៏ដើរទៅជិតថៅកែគៀងហើយក៏យកអំបោះឆៅពណ៌សចេញមកសូត្របាលីដាក់បន្តិចមុននឹងយកទៅចង់នៅនឹងកជើងរបស់ថៅកែគៀង ពេលចង់រួចអំបោះនោះក៏រលុបបាត់ហាក់ដូចជាជ្រាបចូលទៅក្នុងជើងថៅកែបាត់ចឹង រួចហើយអាទិត្យក៏សម្លឹងមុខថៅកែគៀងបន្តិចមុននឹងដើរចេញទៅវិញ
វ៉ឹប "សម្លេងបង្ហាញខ្លួនពីការបំបាំងកាយ" អាទិត្យក៏បង្ហាញខ្លួនវិញនៅចំពោះមុខអ៊ុំផាត់ដែលកំពុងឆ្លេឆ្លាឈរចាំអាទិត្យនៅខាងក្រៅផ្ទះថៅកែ ដោយសារតែអាទិត្យមិនបាននាំខ្លួនបំបាំងកាយយកទៅជាមួយ
អ៊ុំផាត់«អាទិត្យ យើងស្មានថាឯងជាប់ខ្លួននៅខាងក្នុងបាត់ហើយ នៅខាងក្នុងមានរឿងអី? មុននេះយើងឃើញមានឡានអាមេកងថ្មីវាបើកចេញទៅ» អាទិត្យក៏ទម្លាក់មុខចុះបន្តិចមុននឹងនិយាយតិចៗដូចជាអស់សង្ឃឹមណាស់ចឹង
អាទិត្យ«គឺស្រីក្វាន់ត្រូវអាថៅកែគៀងចាប់ខ្លួន តែក៏បានមេកងមកជួយ»
អ៊ុំផាត់«ការដែលលឺសម្លេង ប្រូងប្រាំងមុននេះគឺមេកងនិងពួកវាវាយគ្នាមែនទេ?»
អាទិត្យ«មែនហើយអ៊ុំ ព្រោះថាឃើញកូនចៅអាថៅកែគៀង ដេកស្ដូកគ្មានដឹងខ្លួនសូម្បីម្នាក់ មិនលើកលែងសូម្បីតែអាថៅកែគៀង» អ៊ុំផាត់ស្ដាប់ហើយក៏ងក់ក្បាលតិចៗ ហើយក៏ហ៊ុចឯកសារឲ្យទៅអាទិត្យ អាទិត្យក៏ទទួលយកមក
អ៊ុំផាត់«ច្បាស់ហើយមែនទេ? ថាឯងចង់យកវាទៅឲ្យប៉ូលិស?»
អាទិត្យ«អ៊ឹម...» អាទិត្យក៏ងក់ក្បាលតិចៗបញ្ជាក់ អ៊ុំផាត់ក៏តាមសម្លឹងមើលមុខអាទិត្យមិនដាក់ព្រោះអាទិត្យមើលទៅដូចជាស្រងូតស្រងាត់ខុសធម្មតា
អ៊ុំផាត់«ឯងគិតឲ្យច្បាស់ យើងជាចោរទោះបីជាយើងជួយប៉ូលិសច្រើនប៉ុណ្ណាក៏ពួកវានៅតែចាប់ចោរ» អាទិត្យក៏ងើយមុខឡើងបន្តិចមុននឹងនិយាយបន្ត
អាទិត្យ«តែយើងក៏ជួយមករហូតហើយអ៊ុំ បែបនេះក៏មិនអីដែរ បើថ្ងៃណាគេចាប់បានខ្ញុំសូមខ្លួនឲ្យចាប់តែម្នាក់ឯងចុះ ហើយឯកសារភស្តុតាងរបស់ថៅកែគៀងទាំងនេះ នឹងធ្វើឲ្យប៉ូលិសអាចចាប់វាបាន» តាមពិតមុននឹងមានហេតុការណ៍កើតឡើងអាទិត្យនិងអ៊ុំផាត់បានចូលទៅលួចយកឯកសាររបស់ថៅកែគៀងមក បម្រុងនឹងចេញផុតទៅហើយក៏លឺសម្លេងវាយដំគ្នាអាទិត្យមិនចាំយូរក៏ចូលទៅមើលឃើញថាមេកងកំពុងវាយតតាំងជាមួយកូនចៅថៅកែជាច្រើនណាស់ ហើយក៏ឡើងទៅវាយថៅកែដល់បន្ទប់ដើម្បីជួយស្រីក្វាន់ ពេលនោះពេលឃើញថាជាស្រីក្វាន់ អាទិត្យដូចជារាងភ្ញាក់បន្តិចដែរ ពេលឃើញមេកងនិងស្រីក្វាន់អោបគ្នាស្និតអាទិត្យក៏បាក់ទឹកចិត្តភ្លាមៗ
អ៊ុំផាត់«ចាប់វាបានក៏គ្មានប្រយោជន៍ ព្រោះវាក៏នឹងរត់ចេញបាន»
អាទិត្យ«អ៊ុំកុំបារម្ភអីទោះបីជាវារត់ទៅដល់ទីណា ក៏គេចមិនផុតពីខ្ញុំដែរ ព្រោះខ្ញុំបានដាក់កណ្ដឹងតាមដានវានៅនឹងកជើងវាហើយ ទោះវាចង់រត់ដល់ឋានណាក៏គេចមិនផុតដែរ»
តាមពិតកាលដែលអាទិត្យយកអំបោះឆៅទៅចង់នឹងកជើងថៅកែនោះដើម្បីចាប់សញ្ញាថាវានៅទីណាព្រោះពេលដែលវាដើរឬក៏កម្រើកជើងកណ្ដឹងនៅជាប់នឹងអំបោះឆៅនោះនឹងបន្លឺឡើងធ្វើឲ្យអាទិត្យលឺនឹងដឹងថាថៅកែគៀងនៅទីណាភ្លាម
អ៊ុំាផាត់«តោះចឹងក៏ឆាប់ទៅយកទៅ ព្រោះយប់ជ្រៅហើយឯងឆាប់បានទៅសម្រាក» អ៊ុំផាត់ក៏យកដៃគោះស្មាអាទិត្យតិចៗ មុននឹងនាំគ្នាចេញទៅបាត់ទៅ
នៅឯប៉ុស្តិ៍ប៉ូលិស
ពេលនេះអាទិត្យនិងអ៊ុំផាត់ក៏មកដល់ប៉ុស្តិ៍ប៉ូលិសនៅកន្លែងតុធ្វើការរបស់មេកងចក្រៃយ៍តែម្ដង អាទិត្យក៏យកឯកសារមកដាក់លើតុហើយក៏យកក្រណាត់ខ្មៅមកដាក់សង្កត់ពីលើ ដើម្បីបញ្ជាក់ថាខ្លួនជាអ្នកយកមកឲ្យ រួចហើយអាទិត្យនិងអ៊ុំផាត់ក៏នាំគ្នាចេញទៅវិញបាត់ទៅ
នៅឯក្នុងជម្រកចោរ ពេលនេះអាទិត្យកំពុងតែដើរដូចគ្មានព្រលឹងក្នុងខ្លួនសោះ អ៊ុំផាត់ឃើញអាទិត្យបែបនេះក៏មិនអស់ចិត្តទើបដាច់ចិត្តសួរ
អ៊ុំផាត់«អាទិត្យឯងមានរឿងអីមែនទេ?» អាទិត្យក៏ងាកញញឹមដាក់អ៊ុំផាត់បន្តិចមុននឹងតបវិញទាំងញញឹមមិនចេញពីចិត្ត
អាទិត្យ«អត់មានអីទេអ៊ុំ ខ្ញុំគ្រាន់តែគិតបារម្ភពីស្រីក្វាន់បន្តិចនឹងឯង» អ៊ុំផាត់ក៏សម្លឹងមើលមុខអាទិត្យដូចជាមិនអស់ចិត្តសោះ ពេលនោះក៏ដើរមកដល់មុខផ្ទះអ៊ុំផាត់ ឃើញថាចាន់មិនទាន់បានចូលដេកនៅឡើយទេ បែរជានៅអង្គុយចាំនៅខាងមុខផ្ទះធ្វើមិនដឹង ពេលឃើញអាទិត្យនិងឪពុកខ្លួនមកវិញភ្លាមក៏ស្ទុះទៅទទួលតែម្ដង តែលើកនេះមិនហ៊ានរត់ទៅអោបដៃអាទិត្យដូចរាល់ដងនោះទេ
អ៊ុំផាត់«នាងចាន់នៅមិនទាន់ទៅដេកទៀតហ្អេស? ឯងនៅធ្វើស្អីយប់ស្មើរនេះហើយ»
ចាន់«នៅចាំពុកនិងបងអាទិត្យនឹងហើយ យប់បែបនេះហើយមិនឲ្យខ្ញុំបារម្ភយ៉ាងមិចកើត» អាទិត្យឃើញចរិតប្អូនស្រីខ្លួនបែបនេះយកដៃទៅអង្អែលក្បាលប្អូនតិចៗទាំងញញឹមមុននឹងនិយាយ
អាទិត្យ«មិនអីទេ លូវនេះបងនិងអ៊ុំផាត់មកវិញហើយ លើកក្រោយចាន់មិនបាច់ចាំបែបនេះទេយប់ណាស់ហើយ»
ចាន់«ចា៎! តែខ្ញុំពិតជាបារម្ភបងនិងពុកពិតមែនខ្ញុំដេកមិនលក់ទេ»
អាទិត្យ«មិនអីទេលើកក្រោយមិនបាច់ចាំទាំងយប់បែបនេះទៀតទេ ព្រោះអ៊ុំផាត់និងបងក៏បារម្ភចាន់ដូចគ្នា» និយាយរួចអាទិត្យក៏ដកដៃចេញពីក្បាលចាន់មកវិញ
ចាន់«ហ៊ឹម...» ចាន់ក៏មិននិយាយអីបន្តបានត្រឹមតែងក់ក្បាលតិចៗយល់ព្រមតាមអាទិត្យប្រាប់ អាទិត្យក៏ក្រវីក្បាលញញឹមតិចៗមុននឹងងាកទៅនិយាយជាមួយអ៊ុំផាត់
អាទិត្យ«ចឹងខ្ញុំទៅផ្ទះសិនហើយអ៊ុំ ចាន់បងទៅសិនហើយ»
ចាន់«ចាបង» ចាន់ក៏ប្រញាប់ឆ្លើយវិញ អាទិត្យក៏ញញឹមដាក់បន្តិចមុននឹងដើរចេញទៅបាត់ទៅ អាទិត្យទៅបាត់អ៊ុំផាត់ក៏ងាកមកសម្លឹងមុខកូនស្រីខ្លួន ចាន់មិនបានដឹងខ្លួនអ្វីក៏ញញឹមដាក់បន្តិចមុននឹងដើរឡើងទៅខាងលើផ្ទះធ្វើមិនដឹង អ៊ុំផាត់ហួសចិត្តនឹងទង្វើររបស់កូនស្រីខ្លួនពេកក៏ក្រវីក្បាលតិចៗមុននឹងដើរឡើងទៅតាមក្រោយ
នៅឯផ្ទះរបស់មេកង ពេលនេះមេកងក៏កំពុងបីស្រីក្វាន់ចូលទៅក្នុងផ្ទះយ៉ាងប្រញាប់ប្រញាល់ដែលមានសែបនិងមីងយ៉ែមរត់តាមពីក្រោយ ពេលចូលមកដល់ក្នុងផ្ទះមេកងក៏ដាក់ស្រីក្វាន់ទៅលើសាឡុងថ្នមៗ ព្រោះស្រីក្វាន់បានសន្លប់បាត់ហើយ មីងយ៉ែមក៏ប្រញាប់ទៅយកទឹកក្ដៅអ៊ុនៗនិងកន្សែងមកឲ្យមេកងដើម្បីឲ្យមេកងជូតមុខឲ្យស្រីក្វាន់
មីងយ៉ែម«មេកងនេះទឺកក្ដៅ» មេកងក៏ប្រញាប់ទទួលយកមកទុកក្បែរខ្លួន ហើយក៏យកកន្សែងជ្រលក់ទឹកក្ដៅ មុននឹងពូតចេញបន្តិចហើយយកទៅជូតមុខឲ្យស្រីក្វាន់ថ្នមៗ
សែប«អាថៅកែគៀងនេះសាហាវពិតមែនសូម្បីតែមនុស្សស្រីក៏វាលើកដៃវាយទៅរួចដែរ ចំជាថោកទាបមែន»
មីងយ៉ែម«មែនហើយមើលចុះខូចមុខខូចមាត់ក្មួយក្វាន់អស់ហើយ ហ៊ឹ...គួរឲ្យអាណិតក្មួយក្វាន់ណាស់មិនដឹងថាពេលនុងភ័យយ៉ាងណា ឈឺយ៉ាងណាទេ» មីងយ៉ែមឈរនិយាយបណ្ដើរ សម្លឹងមើលស្រីក្វាន់ទាំងស្រក់ទឹកភ្នែកបណ្ដើរព្រោះអាណិតស្រីក្វាន់ខ្លាំងពេក ដេកសន្លប់មិនដឹងខ្លួនទាំងមានរបួសត្រូវថៅកែចាប់បោច ចាប់ទះ ចាប់វាយទាំងខ្លួនឯងជាស្រី មេកងស្ដាប់មីងយ៉ែមនិយាយហើយក៏ទឹកភ្នែករលីងរលោងឡើងទាំងកំពុងជូតមុខថ្នមៗឲ្យស្រីក្វាន់
សែប«មេកង មេកងមានបានយកភស្តុតាងពីក្នុងផ្ទះវាមកដែរទេ?»មេកងលឺបែបនេះក៏ងាកមករកសែបភ្លាមៗ
មេកងចក្រៃយ៍«ស្ថានភាពបែបនេះហើយទៅរកភស្តុតាងមកពីណាសែប ខ្ញុំវ៉ិះតែនឹងទៅជួយស្រីក្វាន់មិនទាន់ហើយ ពេលនុងខ្ញុំចង់តែសម្លាប់វាចោលទេ» មេកងនិយាយទាំងទឹកភ្នែកបម្រុងនឹងស្រក់ចុះមកព្រោះតែក្នុងចិត្តមានកំហឹងខឹងខ្លាំងពេកជាមួយថៅកែគៀង ភ្នែកក្រហមក្ដាប់ដៃយ៉ាងណែន
ស្រីក្វាន់«ហ៊ឹម...» ភ្លាមនោះស្រីក្វាន់ក៏បម្រាស់ខ្លួនបន្តិចព្រោះតែឈឺខ្លួនពេក មេកងលឺហើយក៏ប្រញាប់ងាកមករកស្រីក្វាន់វិញមុននឹងយកដៃទៅទប់ខ្លួនស្រីក្វាន់ដើម្បីការពារកុំឲ្យស្រីក្វាន់ធ្លាក់
មេកងចក្រៃយ៍«ស្រីក្វាន់!» មេកងបានហៅឈ្មោះស្រីក្វាន់តិចៗដែលតែស្រីក្វាន់មិនបានតបអ្វីទេព្រោះថា កំពុងតែសន្លប់មិនទាន់ដឹងខ្លួននៅឡើយ បានត្រឹមតែកម្រើកខ្លួនបន្តិច
មេកងចក្រៃយ៍«មីងយ៉ែម! ឆាប់នាំស្រីក្វាន់ទៅប្ដូរសម្លៀកបំពាក់ចេញហើយនាំស្រីក្វាន់ទៅសម្រាកផង» មេកងក៏ចាប់បីស្រីក្វាន់ឡើងមុននឹងនិយាយផ្ដែផ្ដាំទៅមីងយ៉ែម ហើយក៏បីស្រីក្វាន់ដើរឡើងទៅបន្ទប់បាត់ទៅ មីងយ៉ែមក៏ដើរឡើងទៅតាមក្រោយយ៉ាងរហ័ស
មកដល់បន្ទប់ស្រីក្វាន់ មេកងក៏ទម្លាក់ស្រីក្វាន់ចុះថ្នមៗទៅលើពូក ហើយក៏ងាកមកនិយាយជាមួយមីងយ៉ែមដែលនៅក្បែរនោះ
មេកងចក្រៃយ៍«ខ្ញុំផ្ញើរស្រីក្វាន់មួយភ្លេតខ្ញុំទៅសម្អាតខ្លួនបន្តិចសិន ពេលមីងជូតខ្លួនឲ្យស្រីក្វាន់រួចក៏ត្រឡប់ទៅសម្រាកចុះ» និយាយហើយមេកងក៏ដើរចេញទៅបាត់ទៅ មីងយ៉ែមក៏ធ្វើតាមការបញ្ជារបស់មេកង ឯមេកងមិនទាន់ទៅសម្អាតខ្លួនអីនោះទេបានដើរចុះមករកសែបនៅខាងក្រោមវិញ
មេកងចក្រៃយ៍«សែប ព្រឹកស្អែករៀបចំដិការចេញចាប់ខ្លួនថៅកែគៀង»
សែប«តែយើងគ្មានភស្តុតាងទេមេកង»
មេកងចក្រៃយ៍«មិនមានក៏ត្រូវតែចាប់» ពេលនេះមេកងនិយាយទាំងទឹកមុខមាំមិនអាចធ្វើ ឲ្យសែបប្រកែកបាននោះទេ មានតែងក់ក្បាលទទួលបញ្ជាតាមការសម្រេចចិត្តរបស់មេកង
សែប«មេកង នេះមេកងមានរឿងអីក្នុងចិត្តទៀតមែនទេ?» មើលទៅទឹកមុខរបស់មេកងដូចជាមានកង្វល់អ្វីមិនអស់ចិត្តសែបក៏ដាច់ចិត្តសួរមេកង ទាំងញ័រមាត់
មេកងចក្រៃយ៍«ខ្ញុំកំពុងតែគិតដល់ពេលនៅក្នុងផ្ទះរបស់ថៅកែគៀងខ្ញុំមានអារម្មណ៍ថាដូចជាមាននរណាម្នាក់នៅទីនោះដូចគ្នា ហើយភ្លើងចិញ្ចៀនរបស់ខ្ញុំក៏ចាប់ផ្ដើមភ្លឺតិចៗពេលនោះ តែខ្ញុំក៏មិនឃើញថាមាននរណា» មេកងនិយាយហើយក៏ឈរគិតបន្តទៀតព្រោះខ្លួនមិនអស់ចិត្តតតែសោះជាមួយរឿងនេះ មេកងក៏ឈរច្រត់ចង្កេះឈរគិតមួយសន្ទុះឯសែបក៏មិនហ៊ាននិយាយអ្វីដែរបានត្រឹមតែឈរលួចមើលមុខមេកងព្រោះឃើញមេកងមុខមាំពេក
មេកងចក្រៃយ៍«សែប!» កំពុងតែតាមសម្លឹងមើលមុខមេកង ភ្លាមៗមេកងក៏ហៅឈ្មោះសែបភ្លាមធ្វើឲ្យសែបភ្ញាក់ប្រញាប់ឆ្លើយភ្លាម
សែប«បាទទាន»
មេកងចក្រៃយ៍«សែបជួយគិតបន្តិចបានទេ ថាអាចទៅរួចទេដែលកាលដែលត្បូងចិញ្ចៀនវាភ្លឺបែបនេះព្រោះតែវាបានជួបជាមួយគូររបស់វា»
សែប«គូរអីទៅមេកង? គូរស្នេហ៍ឬក៏គូរអីទៅទាន?» សែបក៏សួរវិញទាំងមិនយល់ន័យរបស់មេកងសួរ
មេកងចក្រៃយ៍«គឺមិនមែនគូរស្នេហ៍អីទេសែប របស់ដែលជាគូរនឹងចិញ្ចៀនរបស់ខ្ញុំនឹងណា អាចថានឹងមាននរណាម្នាក់ពាក់ខ្សែរករបស់ប្អូនខ្ញុំ ព្រោះថាខ្សែរកនិងចិញ្ចៀននេះធ្វើចេញមកពីត្បូងតែមួយ ហើយប្រសិទ្ធិឡើងក្នុងពេលតែមួយភ្ជាប់ជាមួយគ្នាមានតែខ្ញុំនិងប្អូនស្រីខ្ញុំទេដែលមានវា បើសិនចឹងមែនប្អុនស្រីខ្ញុំនៅរស់ ឬក៏មានអ្នកណាយកវាទៅ» មេកងនិយាយហើយក៏យកដៃច្រត់ញីក្បាលបន្តិច
សែប«ប្រហែលជា ហ៊ូយ មិនដឹងដូចគ្នាណាមេកង ព្រោះថាបើសិនជាប្អូនស្រីមេកងនៅរស់មែនមិចក៏មិនមករកមេកង តែបើថាមានអ្នកណាលួចអាចនឹងត្រឹមត្រូវបន្តិចណាមេកង» សែបនិយាយចប់មេកងក៏ងាកសម្លឹងមើលមុខសែបបន្តិច ព្រោះចម្លើយសែបអាចនឹងត្រឹមត្រូវខ្លះដែរ តែមេកងក៏មិនទុកចិត្តមួយរយភាគរយដែរ សែបឃើញមេកងមិននិយាយអ្វីស្ងាត់ឈឹងហើយទឹកមុខក្រៀមក្រំសែបក៏និយាយបន្ត
សែប«កុំគិតច្រើនអីមេកង ខ្ញុំថាមេកងគួរតែបន្តតាមរកប្អុនស្រីមេកងវិញល្អជាង យ៉ាងណាក៏មានសង្ឃឹមអាចនឹងរកឃើញ» មេកងក៏ងក់ក្បាលតិចៗមុននឹងយកដៃទះស្មាសែបតិចៗ
មេកងចក្រៃយ៍«អរគុណហើយណាសែប» មេកងក៏ញញឹមឡើងតែមិនបានញញឹមអីចេញពីចិត្តនោះទេ ភ្លាមនោះមីងយ៉ែមក៏ចុះមកវិញល្មម
មីងយ៉ែម«មេកងខ្ញុំរៀបចំឲ្យស្រីក្វាន់រួចរាល់អស់ហើយ ពេលនេះក៏កំពុងតែសម្រាក មេកងឧស្សាហ៍ចូលមើលស្រីក្វាន់ផងណា ព្រោះថាជិតភ្លឺស្រីក្វាន់អាចនឹងត្រជាក់ចឹងហើយក៏ប្រហែលផ្សាមុខរបួសបន្តិចហើយ» មេកងក៏ញញឹមមុននឹងនិយាយទៅកាន់មីងយ៉ែមវិញ
មេកងចក្រៃយ៍«អរគុណច្រើនណាស់មីង សែបជូនមីងយ៉ែមទៅផ្ទះវិញផង ហើយសែបក៏ទៅផ្ទះសម្រាកវិញចុះ ខ្ញុំអរគុណច្រើនហើយ»
សែប«បាទទាន!» និយាយចប់សែបនិងមីងយ៉ែមក៏នាំគ្នាចេញទៅបាត់ទៅ មេកងក៏ដើរទៅបិទទ្វារមុននឹងដើរឡើងទៅខាងលើបើកទ្វារសម្លឹងមើលស្រីក្វាន់កំពុងគេងលក់បន្តិចហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនវិញសូមទោសចំពោះការខកខានមិនបានផុសរឿងជូនតាមកាលកំណត់ ព្រោះ admin ឈឺទើបតែចេញពីពេទ្យថ្ងៃនេះទេ 🙏
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...