មីងព្រីម«មិនអីទេចាំម៉ែទៅនិយាយជាមួយប៉ាកូនឲ្យ» មីងព្រីមចាប់ទាញមុខកូនមកជូតទឹកភ្នែកចេញដើម្បីនិយាយលួងលោមកូនកុំឲ្យបន្តយំទៀត ស្រីក្វាន់ក៏នៅតែយំដដែរព្រោះដឹងថានៅតែមិនអាចទៅរួច
ពេលយប់នៅក្នុងបារ អាទិត្យកំពុងតែឈរជូតកែវដូចធម្មតា ស្របពេលនោះពួកថៅកែគៀងក៏ដើរចូលមកខាងក្នុង ធ្វើឲ្យអ្នកក្នុងហាងភ្ញាក់ផ្អើលជាខ្លាំង ថៅកែគៀងនិងគ្នីគ្នាក៏នាំគ្នាចូលទៅអង្គុយក្នុងតុ ក្បែរនឹងតុរបស់សែបនិងមេកងដែលនៅជិតនោះ តែគេមិនបានចាប់អារម្មណ៍ឡើយ អាទិត្យគ្រាន់តែឃើញបែបនេះភ្នែកក៏ចេះតែដៀងមើលមិនឈប់
ថៅកែគៀង«អេ៎! យកស្រាមកនេះវ៉ើយ» អាទិត្យលឺហើយក៏យកស្រាមកដាក់ឲ្យតុថៅកែ គៀងទាំងរៀបចរិកសមរម្យ
អាទិត្យ«នេះស្រាលោកថៅកែ»
ថៅកែគៀង«អ្នកចម្រៀងយប់នេះមិនច្រៀងទេហេស?»
អាទិត្យ«អរ គឺបន្តិចទៀតនឹងច្រៀងហើយ» អាទិត្យនិយាយចប់ក៏ដកថយខ្លួនដើរចេញទៅធ្វើការវិញបាត់ទៅ សែបនិងមេកងលឺថៅកែគៀងសួរបែបនេះហើយក៏នាំគ្នាសម្លឹងមុខគ្នាចុះឡើងៗ សែបក៏លួចខ្សឹបតិចៗទៅកាន់មេកង
សែប«មេកងហា អាថៅកែគៀងនេះវាគិតប្រុងចាប់ស្រីក្វាន់ធ្វើទេដឹងទាន»
មេកងចក្រៃយ៍«បើវាហ៊ានតែប៉ះតែបន្តិច វានឹងស្គាល់ថ្នាំខ្លាំងជាមិនខាន» និយាយរួចមេកងក៏លើកស្រាមកផឹកទាំងញ័រដៃ តែមិនមែនញ័រដៃខ្លាចពួកវានោះទេគឺញ័រដៃខឹងពួកវា
ភ្លាមនោះស្រីក្វាន់ក៏ចេញមកឡើងច្រៀង ធ្វើឲ្យអ្នកនៅក្នុងបារភ្លឹកជាមួយសម្រស់ដ៏ស្រស់ស្អាតរបស់ក្វាន់ជាខ្លាំង ពិសេសនោះគឺ មេកង ថៅកែគៀង និងអាទិត្យ
«ថៅកែនោះប្រពន្ធថៅកែចេញមកហើយតាស ស្អាតមិនធម្មតាទេថៅកែ ហាសហា» គ្នាវាម្នាក់ក៏ហាមាត់និយាយឡើងទាំងញញឹម បង្អាប់ថៅកែគៀង នៅនឹងមុខមេកងចក្រៃយ៍ រួមទាំងសើចសប្បាយទៀត ធ្វើឲ្យមេកងនេះលឺហើយក្ដៅមុខក្ដៅមាត់ក្ដៅចិត្តជាខ្លាំង សម្លឹងមុខមិនដាក់ភ្នែកសោះ សែបវិញលឺហើយមិនចាំយូរក៏ងាកទៅនិយាយជាមួយមេកងតិចៗ
សែប«ហ៊ូ...នេះប្រពន្ធហ៎? គិតចង់លេងមែនទែនហី?»
មេកងចក្រៃយ៍«ត្រូវហើយប្រពន្ធ តែមិនមែនជាប្រពន្ធវាទេជាប្រពន្ធខ្ញុំ»
សែប«ហាស?» មេកងចក្រៃយ៍និយាយទាំងទឹកមុខស្មើរចេញមកធ្វើឲ្យសែបបើកភ្នែកធំៗលាន់មាត់ភ្ញាក់នឹងសម្ដីរបស់មេកងមិនស្ទើរទេ
"អួយ! ហ៊ឺស" សម្លេងស្រែករបស់ក្វាន់ មួយសន្ទុះក្រោយពេលក្វាន់ច្រៀងចប់ ក្វាន់ក៏ចុះមកខាងក្រោមឆាកដើរសម្ដៅបម្រុងទៅរកអាទិត្យដែលកំពុងធ្វើការ តែភ្លាមនោះថៅកែគៀងក៏មកចាប់ទាញស្រីក្វាន់បម្រុងអោបភ្លាមៗនៅនឹងមុខមនុស្សគ្រប់គ្នា តែត្រូវស្រីក្វាន់រហ័សច្រានចេញ
ថៅកែ«នេះនាង!» ថៅកែគៀងចាប់ផ្ដើមខឹងជាខ្លាំងបម្រុងនឹងយារដៃទះកំភ្លៀងក្វាន់ទៅហើយតែអាទិត្យមកឃាត់ទាន់
អាទិត្យ«ថៅកែកុំអី នេះនៅក្នុងបារមនុស្សច្រើនណាស់បើមានរឿងអ្វីមិនល្អនោះ ថៅកែខូចឈ្មោះមិនខានទេ» ថៅកែស្ដាប់លឺហើយក៏ទម្លាក់ដៃចុះមកវិញ ងាកមើលក្នុងបារឃើញមនុស្សច្រើនពិតមែន
ថៅកែគៀង«មោះទៅវិញ» ថៅកែគៀងមិនហ៊ានធ្វើអី្វក៏ស្ទុះដើរចេញទៅយ៉ាងលឿន កូនចៅថៅកែគៀងក៏ក្រោកទៅតាមក្រោយមុខសម្លឹងមើលក្វាន់ និងអាទិត្យមិនដាក់ភ្នែករួចក៏ចេញទៅ
អាទិត្យ«ស្រីក្វាន់មិនអីទេហេស?» អាទិត្យប្រញាប់ងាកមកមើលស្រីក្វាន់ភ្លាមៗ
ក្វាន់«មិនអីទេបង ហ៊ឹៗ... ខ្ញុំទៅបន្ទប់ប្ដូរសម្លៀកបំពាក់សិនហើយបង» មាត់ថាមិនអីទេតែទឹកភ្នែកក៏បម្រុងនឹងស្រក់មកបាត់ទៅហើយ រួចក៏ប្រញាប់រកលេសគេចទៅបាត់
ភ្លាមនោះអ៊ុំផាត់ក៏ចូលមកក្នុងបារ អាទិត្យឃើញហើយក៏ធ្វើជាយកលេសទៅជូតកែវទុក
អ៊ុំផាត់«អាទិត្យ យប់នេះពួកអាស្ទាវកងវាចាំស្ទាក់ឡានរបស់ថៅកែហុកត្រៀមចេញប្លន់ឯងឆាប់រៀបខ្លួនទៅ» អ៊ុំផាត់ដើរមកធ្វើជាឈរដូចជាកម្មង់ស្រាតែក៏លួចនិយាយខ្សឹបតិចៗ អាទិត្យលឺហើយក៏ដាក់កែវស្រាមួយកែវឲ្យអ៊ុំផាត់ពិសារ រួចហើយក៏ងក់ក្បាលដាក់អ៊ុំផាត់
អ៊ុំផាត់«អ្ហា...ថៅកែហ្អាទៅសិនហើយអរគុណច្រើន» រួចរាល់អ៊ុំផាត់ក៏ធ្វើជារីករាយរាក់ទាក់ដាក់ថៅកែបារបន្តិចមុននឹងប្រញាប់ចេញទៅ គាត់ក៏ក្រឡេកភ្នែកឃើញជាមេកងចក្រៃយ៍ហើយក៏ប្រញាប់ងាកមុខដើរចេញទៅ
ក្រោយអ៊ុំផាត់ចេញទៅបាត់អាទិត្យក៏ប្រញាប់សុំថៅកែចេញទៅតាមក្រោយ
អាទិត្យ«អ៊ុំហ្អា! ខ្ញុំភ្លេចថាយប់នេះខ្ញុំមានការរវល់ខ្ញុំសូមទៅមុនហើយណាអ៊ុំ ខ្ញុំប្រញាប់»
ថៅកែបារ«ហ្អា! ទៅក៏ទៅៗ ចាំយប់នេះយើងបិទតូប»
លឺហើយអាទិត្យក៏ប្រញាប់ចេញទៅតាមទ្វារក្រោយបាត់ទៅ
មួយសន្ទុះក្រោយមកភ្ញៀវនៅក្នុងហាងក៏ទៅវិញអស់រួមទាំងមេកងនិងសែបផងដែរក្វាន់ក៏ចេញមករកអាទិត្យដើម្បីទៅផ្ទះជាមួយគ្នាដូចរាល់ដង
ក្វាន់«អ៊ុំ បងអាទិត្យទៅណាបាត់ហើយ?»
ថៅកែបារ«វាទៅបាត់ហើយ វាថាវាប្រញាប់»
ក្វាន់«ចា!» ក្វាន់ក៏ទម្លាក់ទឹកមុខចុះហើយក៏ដើរចេញទៅ
"ហ្អេ...ហ្អេម!" សម្លេងគ្រហែមហៅរបស់មេកង តាមពិតមេកងនៅឈរចាំមើលស្រីក្វាន់នៅខាងក្រៅមិនបានទៅណាទេ លឺសម្លេងភ្លាមស្រីក្វាន់ក៏ងាកតាមមើលពេលឃើញថាជាមេកងក៏ញញឹមឡើង
មេកងចក្រៃយ៍«ទៅផ្ទះម្នាក់ឯងយប់បែបនេះ មិនល្អទេណា វា...វាងងឹតណាស់ចាំខ្ញុំជូនទៅល្អជាង ហើយក៏...ក៏បានជាគ្នា កុំឲ្យអ្នកនាងនេះអផ្សុក» មេកងនិយាយទាំងញញឹមអឹមអៀន ស្រីក្វាន់នេះក៏ញញឹមបិទមាត់មិនជិតដែរពេលឃើញមេកងនិយាយបែបនេះ ស្រីក្វាន់ក៏ងក់ក្បាលទាំងញញឹម ហើយទាំងពីរអ្នកក៏ចេញទៅជាមួយគ្នា
តាមដងផ្លូវយ៉ាងស្ងប់ស្ងាត់ ខ្យល់បក់រវ៉ើយៗ ប៉ះមកលើមនុស្សមួយគូរកំពុងបណ្ដើរគ្នា
មេកងចក្រៃយ៍«ខ្ញុំសូមមើលរបួសអ្នកនាងបន្តិចមក» និយាយរួចមេកងក៏លូកដៃចាប់ដៃស្រីក្វាន់មកមើលថ្នមៗ ធ្វើឲ្យស្រីក្វាន់នេះញញឹមអឹមអៀនមិនហ៊ាននិយាយអ្វី
មេកងចក្រៃយ៍«នេះឧស្សាហ៍ប្ដូរមែនទេបានជាមើលទៅជិតជាហើយនៀក» មេកងងើបមុខនិយាយទល់មុខជាមួយក្វាន់
ក្វាន់«ចា!» ក្វាន់តបទាំងញញឹម
មេកងចក្រៃយ៍«ក៏ល្អហើយចឹងខ្ញុំសូមដូរឲ្យអ្នកនាងម្ដងនឹងទៀតហើយនឹងឆាប់ជាតែម្ដង» និយាយរួចមេកងក៏បកបង់រុំរបួសចេញថ្នមៗហើយក៏លូកយកបង់រុំរបួសថ្មីពីហោប៉ៅខោខ្លួនមករុំថ្មីឲ្យស្រីក្វាន់ថ្នមៗ ក្វាន់លួចសម្លឹងមុខមេកងដែលកំពុងតែរុំរបួសឲ្យ
ក្វាន់«អរគុណលោកមេកងណាស់ ខ្ញុំអាចសុំឲ្យលោកមេកងជួយខ្ញុំរឿងមួយបានទេ?»
មេកងចក្រៃយ៍« រឿងអីនិយាយមក ខ្ញុំនឹងជួយជានិច្ច»
ក្វាន់«មេកងអាចជួយបង្រៀនខ្ញុំបាញ់កាំភ្លើងបានទេ?» មេកងគ្រាន់តែលឺភ្លាមក៏ងើយមើលមុខក្វាន់ទាំងឆ្ងល់ មុននឹងសួរ
មេកងចក្រៃយ៍«ហេតុអីបានជាសុខៗអ្នកនាងចង់រៀនបែបនេះ វាគ្រោះថ្នាក់ណាស់សម្រាប់មនុស្សស្រីដូចអ្នកនាង ប្រាប់ហេតុផលអ្នកនាងសិនមក»
ក្វាន់«ចា៎ គឺខ្ញុំគ្រាន់តែចង់រៀនទុកការពារខ្លួនប៉ុន្នឹងឯង»
លោកមេកងចក្រៃយ៍«ចាំខ្ញុំបង្រៀន អ្នកនាងចង់រៀនពេលណា?»
ក្វាន់«ស្អែកនេះល្អទេ គឺពេលដែលលោកមេកងចេញពីធ្វើការពេលល្ងាចស្អែកនេះ»
មេកងចក្រៃយ៍«បាទ!» មេកងក៏ញញឹមដាក់ស្រីក្វាន់ក្រោយពីឃើញស្រីក្វាន់ញញឹមដូចជាសប្បាយចិត្តណាស់ចឹង ស្រីក្វាន់ឃើញថាលោកមេកងញញឹមខ្លាំងពេកក៏ងាកមុខចេញបន្តិច
ក្វាន់«លោកមេកងត្រឡប់ទៅផ្ទះវិញបានហើយ ខ្ញុំអាចដើរទៅខ្លួនឯងបានក៏មកដល់មុខផ្លូវចូលហើយមិនអីទេ»
មេកងចក្រៃយ៍«បាទ!» ស្រីក្វាន់ក៏ញញឹមហើយក៏ដើរចេញទៅបាត់ មេកងក៏នៅតាមមើលដំណើរស្រីក្វាន់ពីក្រោយទាំងញញឹម ទឹកមុខដូចជាលង់ស្រលាញ់គេខ្លាំងណាស់
នៅក្នុងព្រៃដ៏ស្ងាត់ជ្រងំ
ស្ទាវកង«ពួកហែង លើកនេះបើមានអ្នកមករារាំង សម្លាប់ឲ្យអស់ទៅ មិនថាជាអ្នកណាក៏ដោយ» ស្ទាវកងនិងគ្នីគ្នានាំគ្នានៅពួនក្រោយដើមឈើធំមួយដើមលបចាំប្លន់ថៅកែហុកដែលនឹងមកដល់ពេលបន្តិចទៀត
ស្ទាវកង«តោះពួកហែងទៅ» ឃើញឡានថៅកែហុកមកភ្លាមពួកវាក៏សម្រុកនាំគ្នាចេញទៅបាំងមុខផ្លូវឡាន
ងឺត...សម្លេងចាប់ហ្រ្វាំងឡាន
ស្ទាវកង«ឆាប់ចុះពីលើឡានម៉ោ ហើយយកត្បូងទាំងប៉ុន្មានចេញមកឲ្យយើង បើមិនចឹងទេ....»
ផាំង!ៗៗ "សម្លេងបាញ់កាំភ្លើង" ស្ទាវកងកំពុងតែភ្ជុងកាំភ្លើងទៅថៅកែហុកនិយាយគំរាមថៅកែហុក មិនទាន់រួចផុតពីមាត់ផង ស្រាប់តែមានអ្នកបាញ់កាំភ្លើងសម្ដើងមករកខ្លួនភ្លាមៗតែបាញ់មិនចំ
ស្ទាវកង«ចង្រៃយ៍ អាស្ទាវឆាត» ស្ទាវកងអោនចុះគេចគ្រាប់ហើយក៏ដឹងថាអ្នកដែលបាញ់មកខ្លួនគឺជាក្រុមចោរឆាត ស្ទាវកងគ្រឺតធ្មេញងើបខ្លួនឡើងទៅបាញ់វាយបកទៅក្រុមចោរឆាតវិញ
ផាំងៗៗៗ "សម្លេងបាញ់កាំភ្លើង" សម្លេងបាញ់កាំភ្លើងពាសពេញព្រៃ ថៅកែហុកដែលនៅក្នុងឡានក៏ក្រាបអោនចុះមិនហ៊ានទាំងងើបក្បាលមកសោះ ក្រោយពីស្ងប់សម្លេងបាញ់កាំភ្លើងក៏លឺស្នូរសម្លេងវាយតបគ្នាវិញម្ដង
ស្ទាវកងនិងចោរឆាត សមត្ថភាពមិនអន់ដូចគ្នា មួយដៃទៅមួយដៃមក តែចោរឆាតមិនមានសូម្បីស្នាមរបួស ក៏មិនមានអារម្មណ៍ថាឈឺពីព្រោះថា ចោរឆាតពាក់ខ្សែរកដែលបានបញ្ចុះអាគមកាលពីថ្ងៃមុន
ចោរឆាត«ចេញប្លន់សូម្បីតែគ្នាឯង ថោកទាបដល់ម្លឹងផងហេសអាកង» ចោរឆាតក្រោយពីវាយស្ទាវកងពីរបីដៃដួលទៅនឹងដីរួចហើយក៏និយាយបញ្ឈឺឌឺថែមទៀត ស្ទាវកងមិនចាំយូរស្ទុះក្រោកឡើងមកវាយចោរឆាតម្ដងទៀត វាយគ្នាចុះឡើងៗ ថៅកែហុកក៏បើកឡានរត់គេចខ្លួនបាត់ទៅ មិនខ្វល់ចោរឆាតកំពុងតែត្រូវស្ទាវកងចាប់ក្រៀកកពីក្រោយរើមិនរួច តែក៏ឆ្លាតងក់ក្បាលអុកក្បាលស្ទាវកងមួយទំហឹង ទើបរួចខ្លួនមកបាន ហើយក៏ឆាប់ស្ទុះទៅសង្កត់កស្ទាវកងផ្ទប់ទៅនឹងដើមឈើ ធ្វើឲ្យរើមិនរួច
ផាំងៗ "សម្លេងបាញ់កាំភ្លើង" កំពុងតែវាយគ្នាភ្លាមនោះក៏មាននរណាម្នាក់ដើរមកបាញ់កាំភ្លើងសម្ដៅមករកតែម្ដងធ្វើឲ្យចោរឆាតប្រញាប់លែងស្ទាវកងហើយស្ទុះអោនចុះ
មេកងចក្រៃយ៍«មើលទៅគ្នាច្រើនគ្រាន់បើស្ដាយណាស់ដែលយើងមកតែឯង តែមិនអីទេប៉ូលិសត្រូវតែចាប់ចោរ ជាចោរដូចគ្នាចេញប្លន់ចំពេលតែមួយ ហើយក៏មកវាយតបគ្នាឯង ចឹងក៏ទៅដេកគុកតែមួយជាមួយគ្នាទៅ»
ផាំងៗៗ "សម្លេងបាញ់កាំភ្លើង" និយាយចប់មេកងក៏លើកកាំភ្លើងបាញ់យកៗតែម្ដង ក្រុមស្ទាវកងគ្រាន់តែឃើញថាជាមេកងភ្លាមក៏ប្រញាប់រត់គេចរួចទៅបាត់ នៅសល់តែក្រុមចោរឆាតដែលមិនទាន់ទៅណារួច ព្រោះគ្រាប់កាំភ្លើងសម្ដៅមករកខ្លួនច្រើនគ្រាប់ពេក មេកងបាញ់រហូតតតែអស់គ្រាប់ទើបឈប់បាញ់ហើយដើរមករកចោរឆាតភ្លាមៗ
"ហ៊ើយ..." ឌឹប! មិនចាំយូរមកដល់ភ្លាមមេកងក៏វាយទៅលើចោរឆាតភ្លាម ចោរឆាតក៏វាយតបទៅវិញ វាយទៅវាយមកមួយទល់និងមួយ ដោយសារតែមេកងជាប៉ូលិសចឹងហើយក៏មានប្រៀបជាងទៅលើចោរឆាត តែចោរឆាតជាមនុស្សឆ្លាតមិនចេះទាល់តំរិះក៏គេចបានរហូត ភ្លាមនោះចោរឆាតក៏យកស្លឹកម្លូរសូត្របាលីហើយសៀតនៅត្រចៀកយ៉ាងលឿនរួចក៏បំបាំងខ្លួនទៅបាត់ បាត់ទាំងគ្នីគ្នាចោរឆាតផងដែរ មេកងងាកឆ្វេងស្ដាំរកមើលទាំងខឹងចិត្តទើបដឹងថាគេគេចខ្លួនបាត់អស់
ផឹប "សម្លេងខ្យល់បង្ហាញខ្លួនវិញរបស់ក្រុមចោរឆាតនៅឯជម្រកចោរ" «អ្ហស់...ហ៊ឹម...» សម្លេងក្អួតឈាមយ៉ាងដង្ហក់របស់អាទិត្យ គ្រាន់តែមកដល់ភ្លាមអាទិត្យក៏ទន់ខ្លួនក្អួតឈាមមកបន្តិចទាំងបែកញើសស្រាក់ «អាទិត្យៗ នែជួយគ្នាលឿនឡើង» អ៊ុំផាត់ឃើញភ្លាមក៏ប្រញាប់ស្ទុះទៅទប់អាទិត្យហើយក៏នាំគ្នីគ្នាគ្រាអាទិត្យទៅសម្រាកនៅលើគ្រែមុខផ្ទះខ្លួនបន្តិចសិន
អ៊ុំផាត់«នាងចាន់! នាង់ចាន់! យកទឹកមកនេះលឿនឡើង» លឺសម្លេងស្រែករបស់ឪខ្លួនចាន់ក៏ប្រញាប់យកទឹកចេញមកយ៉ាងលឿន
ចាន់«ហ៊ើយពុក នេះបងអាទិត្យទៅត្រូវនឹងស្អីមកនឹងហ្អាសពុក» ចាន់ប្រញាប់ដាក់កន្ធន់ទឹកចុះលើគ្រែហើយស្ទុះមកមើលអាទិត្យដែលកំពុងដេលលើគ្រែ ទាំងភ័យបារម្ភ
អ៊ុំផាត់«មិនដឹងដូចគ្នា មកដល់ភ្លាមក៏បែបនេះឆាប់យកទឹកជូតមុខឲ្យអាទិត្យចេញទៅនៅមើលដល់ណាទៀត» លឺហើយចាន់ក៏ប្រញាប់ជ្រលក់ទឹកនឹងកន្សែងមកជូតមុខឲ្យអាទិត្យថ្នមៗហើយក៏យកដៃប៉ះស្ទាបមុខអាទិត្យតិចៗ ធ្វើឲ្យអ៊ុំផាត់តាមមើលទាំងឆ្ងល់ក្នុងចិត្ត «ហ៊ឺ...ហ៊ឹម...» បានបន្តិចក្រោយមកអាទិត្យក៏បើកភ្នែកមកវិញទាំងធីងធោង ខំប្រឹងក្រោកអង្គុយឡើងដោយមានចាន់ជាអ្នកជួយ
ចាន់«តាមសម្រួលណាបង»
អាទិត្យ«ចាន់! អ៊ុំផាត់!»
អ៊ុំផាត់«អឺៗ មិនបាច់ខំប្រឹងពេកទេ តាមសម្រួលទៅ ហើយឯងកើតអីរាល់ដងមិនដែលបែបនេះទេ» អាទិត្យស្ដាប់អ៊ុំផាត់និយាយទាំងទឹកមុខនៅឈឺក្បាលមិនទាន់បាត់
អាទិត្យ«មិនដឹងដូចគ្នាអ៊ុំ អាមេកងនោះប្រហែលជាចេះមន្ដអាគមអ្វីម្យ៉ាង ពេលដែលវាលើកដៃវាយខ្ញុំ មិនដឹងជាវាដាក់អាគមអីទេ ខ្ញុំរកតដៃមិនបានសោះហើយប្រហែលមកពីទប់កម្លាំងពេកបានជាចឹងហើយ» អាទិត្យនិយាយដោយលើកដៃមកខ្ទប់ទ្រូង
អ៊ុំផាត់«ហើយចុះអាមេកងនេះវាជាសត្រូវយើងពិតមែនចឹងហេស បើប៉ូលិសទាំងអស់សុទ្ធតែជាគ្នាយើង»
អាទិត្យ«តែវាម្នាក់នេះមិនមែនទេ វាមកធ្វើសត្រូវយើងច្បាស់ណាស់» អាទិត្យនិយាយទាំងបើកភ្នែកសម្លឹងក្នុងចិត្តពិតជាខឹងជាមួយមេកងចក្រៃយ៍មិនស្ទើរទេ
នៅផ្ទះមេកងចក្រៃយ៍
មេកងក៏ដើរត្រឡប់មកផ្ទះវិញជាមួយទឹកមុខមិនសប្បាយចិត្តសោះ ដូចជាអស់សង្ឃឹមនឹងអ្វីម្យ៉ាងចឹង មីងយ៉ែមនិងកូនស្រីខ្លួន នាងពីនគ្រាន់តែឃើញមេកងមកវិញកណ្ដាលយប់ជ្រៅក៏ប្រញាប់រត់ចេញទៅទទួល
នាងពីន«ពុទ្ធោលោកមេកងមកពីណានឹង ហើយទៅត្រូវនឹងអីមកនឹងជាំមុខជាំមាត់អស់បែបនេះ អួយម៉ែ!» នាងពីនរហ័សយកដៃមកបន្លំស្ទាបអង្អែលមុខមេកងទើបមីងយ៉ែមលូកដៃក្ដិចនាងពីនឲ្យឈប់
មីងយ៉ែម«លោកមេកង លោកមេកងចូលទៅសម្រាកខាងក្នុងចុះទាន» មេកងក៏ងក់ក្បាលដាក់តែមិនញញឹមអ្វីបន្តិចហើយក៏ដើរចូលទៅខាងក្នុងផ្ទះបាត់ទៅ
នាងពីន«ម៉ែហ្អា! ម៉ែថាលោកមេកងទៅត្រូវនឹងអីមក?»
មីងយ៉ែម«ហ៊ើយ យើងធ្វើមិចនឹងដឹងបើនៅជាមួយគ្នារហូតនេះ កុំសួរច្រើនឆាប់ចូលទៅខាងក្នុងយកទឹកនិងថ្នាំឲ្យលោកមេកងលេបទៅ នៅឈររកនឹងស្អីដល់ណាទៀតនាងនេះ» មីងយ៉ែមរអ៊ូដាក់កូនរួចក៏ដើរចូលទៅបាត់ នាងពីនក៏ដើរតាមក្រោយទាំងមុខជូរ
នៅខាងក្នុងផ្ទះ មេកងកំពុងអង្គុយបិទភ្នែកផ្អែកក្បាលទៅសាឡុងទាំងអស់កម្លាំង
មីងយ៉ែម«លោកមេកងចា នេះទឹកចា» មីងយ៉ែមយកទឹកមកដាក់លើតុ មេកងក៏ក្រោកឡើងទាញទឹកមកញ៉ាំទាំងមិនញញឹមដូចរាល់ដងសោះ
មីងយ៉ែម«មេកង! នេះមេកងកើតអ្វីមែនទេ? មុខដូចជាត្រូវរបួស» មេកងផឹកទឹករួចក៏ទម្លាក់កែវទុកនៅតុមុននឹងងើបមុខនិយាយតិចៗ
មេកងចក្រៃយ៍«គឺចាប់ចោរមិនបាន ក៏បានវាយគ្នាជាមួយពួកវា មិននឹកស្មានថាចោរអស់នោះវាខាំគ្នាឯងទេ»
មីងយ៉ែម«ខាំគ្នាឯងយ៉ាងមិចទៅទាន?»
មេកងចក្រៃយ៍«គឺមានចោរពីរក្រុមផ្សេងគ្នា មួយក្រុមបិទមុខក្រណាត់ក្រហម មួយក្រុមទៀតពាក់ក្រណាត់ពណ៌ខ្មៅ ហ៊ើយ» មេកងនិយាយរួចក៏ដង្ហើមធំបន្តិចរួចក៏ទាញកែវទឹកមកផឹកម្ដងទៀតមុននឹងផ្អែកក្បាលទៅសាឡុហ
មីងយ៉ែម«ក្រណាត់ខ្មៅហេស តាមដែលខ្ញុំដឹងណាចោរដែលពាក់ក្រណាត់ខ្មៅជាចោររបស់ចោរឆាតទាន»
មេកងចក្រៃយ៍«ចោរដែលជួយមនុស្សនិងអ្នកភូមិភ្នំគិរីមែនទេមីង?» មេកងលឺហើយក៏ស្ទុះក្រោកឡើង
មីងយ៉ែម«ចាមេកង ភូមិនេះក៏បានចោរឆាតជាអ្នកជួយការពារមករហូត» មេកងស្ដាប់លឺហើយក៏តាំងចិត្តតាំងអារ្មណ៍ឲ្យស្ងប់បន្តិច ក្នុងចិត្តដូចជាកំពុងគិតខ្វល់រឿងអ្វីម្យ៉ាង ហើយក៏ទាញទឹកដែលសល់នៅក្នុងកែវមកផឹកបន្តទៀតដើម្បីបន្ធូរអារ្មណ៍ដែលតានតឹងមុននឹងនិយាយ
មេកងចក្រៃយ៍«មីងយ៉ែមត្រឡប់ទៅសម្រាកចុះខ្ញុំសូមឡើងទៅសម្រាកសិនហើយ» និយាយចប់មេកងក៏ក្រោកដើរចេញទៅបាត់ទៅ
នៅក្នុងបន្ទប់ទីសក្ការៈរបស់លោកមេកង មួយសន្ទុះក្រោយពេលដែលមនុស្សទៅស្ងាត់ផ្ទះអស់មេកងក៏អង្គុយដោះអាវ ដូចជាកំពុងសមាធិ រករឿងរ៉ាវដែលបានកើតឡើង ដើម្បីស្រាយចម្ងល់ក្នុងចិត្តរបស់ខ្លួន «ហ្វូ....» សម្លេងដកខ្យល់ចេញរបស់លោកមេកងរួចគាត់ក៏បើកភ្នែកមកតិចៗ
មេកងចក្រៃយ៍«ខ្ញុំសន្យានឹងប៉ាថា ខ្ញុំនឹងសងសឹកទាំងអស់មិនថាជាចោរឆាតឬក៏ចោរអ្វីនោះទេ ហើយនឹងអាហាន» មេកងនិយាយទាំងភ្នែកក្រហមច្រាល ក្នុងដៃយ៉ាងណែនក្ដាប់ចិញ្ចៀនត្បូងទទឹមដែលប៉ាខ្លួនបានឲ្យមកខ្លួន ដើម្បីជាផែការពារខ្លួនពីគ្រោះមន្តរាយរួចមេកងក៏ភ្លឹកស្រមៃទៅកាលពីអតីតកាល
មេកងចក្រៃយ៍«ពូខ្ញុំចង់ទៅរកប្អូនស្រីខ្ញុំ ប្អូនខ្ញុំគេនៅទីនោះពូ ខ្ញុំត្រូវទៅរកប្អូនស្រីខ្ញុំ» នៅក្នុងការស្រមៃនេះមេកងដែលនៅក្មេងក្រោយពីនឹកឃើញប្អូនស្រីខ្លួនហើយក៏ប្រញាប់រត់សម្ដៅទៅវិញទាំងតក់ក្រហល់មិនខ្វល់ពីគ្រោះថ្នាក់អ្វីទាំងអស់
មេកងចក្រៃយ៍«ប្អូនស្រី ប្អូនស្រីបង អូននៅទីណា? បងមករកអូនហើយ ប្អូនស្រី...ហ្អា....ហ្អា...ប្អូនស្រី...ហ្អា...ប្អូនស្រី ឲ្យបងសូមទោស ប្អូនស្រី...ហ្អា....» នៅពេលមកដល់ក៏មិនឃើញប្អូនស្រីខ្លួនឃើញតែប៉ាម៉ាក់ខ្លួនដែលដេកស្លាប់ក្នុងថ្លុកឈាម មេកងក៏ស្រក់ទឹកភ្នែកស្រែកហៅប្អូនស្រីពាសពេញព្រៃ តំណក់ទឹកភ្នែកកូនប្រុសស្រក់មកមិនឈប់ខំស្រែកហៅ ដើររកមើលប្អូនតែក៏នៅតែមិនឃើញ មេកងក៏ទន់ជង្គង់ដួលនឹងដីទាំងយំមិនស្បើយ
មេកងចក្រៃយ៍«ហ្អា...ប្អូនស្រី...បងសូមទោស..»
ត្រឡប់មកបច្ចុប្បន្នវិញ មេកងក៏ស្រក់ទឹកភ្នែកមួយតំណក់ចុះមកក៏ប្រញាប់យកដៃជូតចេញភ្លាមមុននឹងងើបមុខនិយាយ
មេកងចក្រៃយ៍«រួចភារកិច្ច ខ្ញុំនឹងតាមរកប្អូនស្រីមកវិញ ព្រោះខ្ញុំជឿថាប្អូនស្រីខ្ញុំនៅតែមានជីវិតរស់ គេក៏មិនទាន់ទៅណាឆ្ងាយនោះទេ បើជួបគេខ្ញុំនឹងមើលថែគេឲ្យអស់ពីចិត្ត ខ្ញុំនឹងមិនបណ្ដោយឲ្យប្អូនស្រីមានគ្រោះថ្នាក់ម្ដងទៀតទេខ្ញុំសន្យា» មេកងនិយាយទាំងយកដៃខ្ទប់ទ្រូងខាងឆ្វេងរបស់ខ្លួន សម្លឹងមើលរូបចម្លាក់ព្រះពុទ្ធមដិមារដែលនៅនឹងមុខខ្លួន ទឹកមុខបញ្ជាក់យ៉ាងច្បាស់អំពីក្ដីស្រលាញ់របស់ខ្លួនចំពោះប្អូនស្រី

YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...