ភ្នែកចាប់ផ្ដើមស្រវ៉ាំងមើលអ្វីលែងឃើញ មេឃក៏ងងឹត តែអាទិត្យនៅតែខំប្រឹងហែរសម្ដៅទៅចាប់ទាញស្រីក្វាន់ក្រោកឡើងចេញពីទឹក ព្រោះតែជម្រៅធ្លាក់ចូលទឹកជ្រៅពេកទើបធ្វើឲ្យស្រីក្វាន់សន្លប់មិនដឹងខ្លួន
ហ៊ឹប!
អាទិត្យសម្លឹងមើលឆ្វេងស្ដាំ គ្រប់កន្លែងទាំងដៃចាប់ត្រកងខ្លួនស្រីក្វាន់ជាប់នឹងខ្លួន
អាទិត្យ«ក្វាន់!» អាទិត្យសម្លឹងមើលឃើញមែកឈើធំមួយអណ្ដែតនៅម្ខាងក៏ហែរនាំក្វាន់ទៅដាក់ឲ្យតោងកាន់ជាមួយមែកឈើជាប់ ព្រោះតែមានរបួសជាប់ខ្លួនធ្វើឲ្យអាទិត្យអស់កម្លាំងខ្លាំងពេក មិនយូរប៉ុន្មានក៏សន្លប់នៅលើមែកឈើជាមួយគ្នាទាំងពីរនាក់
កាត់!!
ពេលព្រឹកព្រលឹមស្រាងៗ
នៅផ្ទះក្បែរមាត់ទឹកមួយកន្លែង ទេសភាពស្រស់ត្រកាល ខ្យល់បក់រវ៉ិចៗធ្វើឲ្យប៉ើងសក់បុរសម្នាក់ដែលកំពុងតែឈរ ទាញដោះត្រីចេញពីសំណាញ់នៅលើទូក
«វិរក្ស! ថ្ងៃនេះបានត្រីច្រើនទេក្មួយ?» អ៊ុំចំណាស់ម្នាក់ដើរមកសួរនាំ បុរសសង្ហាររបស់យើងមានឈ្មោះថា វិរក្ស (រូបនៅcoverនុងហើយវិរក្សហ៎)
វិរក្ស«បាទអ៊ុំ ច្រើនគួរសមដែរដោយសារតែថ្ងៃនេះអាកាសធាតុល្អផង
ចុះអ៊ុំវិញ?» វិរក្សឆ្លើយទាំងញញឹមយ៉ាងស្រស់
«អ៊ុំបានគួរសមដែរមិនច្រើនប៉ុន្មានទេ អ៊ុំទៅមុនហើយណាចឹង»
វិរក្ស«បាទអ៊ុំ!» វិរក្សញញឹមដាក់គាត់មុននឹងគាត់ដើរចេញទៅបាត់
វិរក្សកំពុងតែញញឹមស្រស់ដោះត្រីបណ្ដើរនោះ ភ្នែកក៏ក្រឡេកឃើញអ្វីម្យ៉ាងភ្លឹបៗ នៅនឹងក្នុងទឹក ដោយឆ្ងល់ថាជាអ្វីក៏ទម្លាក់សំណាញ់ចោលចុះពីលើទូកឈរសម្លឹងមើលបន្តិច
វិរក្ស«ស្អីនឹង?» នាយវិរក្សក៏ចេះតែដើរចូលទៅតិចៗដើម្បីសម្លឹងមើលឲ្យកាន់តែច្បាស់
វិរក្ស«ហ្អើយ! នេះមនុស្សលង់ទឹកហ្អេស?» នាយភ្ញាក់លាន់មាត់ឡើងក្រោយពេលសម្លឹងឃើញថាជាមនុស្ស នាយក៏ប្រញាប់រត់ទៅមើលយ៉ាងលឿន
វិរក្ស«នៅមានដង្ហើមទាំងពីរនាក់តាស» នាយមកដល់ក៏លូកដៃស្ទាបដង្ហើមមុនសិន
វិរក្ស«មានរបួសផង» នាយលាន់មាត់ម្ដងទៀតក្រោយពេលឃើញរបួសឈាមពេញអាវរបស់អាទិត្យ
កាត់!!!
វិរក្ស«ម៉ែ! ម៉ែ! ម៉ែ! ចេញមកជួយបន្តិចមក» វិរក្សមកដល់ផ្ទះភ្លាមក៏ប្រញាប់ស្រែកហៅម្ដាយយ៉ាងញាប់មាត់ បន្តិចក្រោយមកគាត់ក៏ចេញមក
ម្ដាយវិរក្ស«កើតអី បានស្រែកហៅម៉ែលឺៗដ៏ថ្នាក់នេះ»
វិរក្ស«ម៉ែ! ម៉ែ! ជួយមនុស្សបន្តិចមក នៅខាងនេះ»
ម្ដាយវិរក្ស«ហ្អាស?» គាត់ក៏ដើរតាមវិរក្សនាំផ្លូវ
ម្ដាយវិរក្ស«នេះអ្នកណានឹងកូន?» ម្ដាយវិរក្សសួរទាំងភ័យតក់ស្លុតក្រោយពេល ឃើញស្រីក្វាន់និងអាទិត្យដេកសន្លប់នៅលើគ្រែកៀនផ្ទះ ថែមទាំងអាទិត្យមានរបួសទៀតផង
វិរក្ស«មិខ្ញុំក៏មិនស្គាល់ដូចគ្នា តែម៉ែជួយគេសិនទៅណា» ទាំងពីរនាក់ម្ដាយកូនក៏ជួយគ្នាគ្រាស្រីក្វាន់និងអាទិត្យទៅខាងក្នុងផ្ទះជាមុនសិន
កាត់!!!
ពេលនេះមេឃចាប់ផ្ដើមងងឹតតិចៗ ព្រះអាទិត្យចាន់ផ្ដើមលិចយ៉ាងសន្សឹមៗ ពន្លឺពណ៌ទឹកក្រូចក៏ជះចួលទៅខាងក្នុងផ្ទៃទឹកបញ្ចេញពណ៌យ៉ាងស្រស់ស្អាត
ខេះៗ
ស្រីក្វាន់ភ្ញាក់ឡើងបើកភ្នែកសន្សឹមៗ ក្អកចេញមកធ្វើឲ្យវិរក្សដែលដើរយកបបរមកឲ្យនោះប្រញាប់ចូលទៅមើល
ស្រីក្វាន់«ហ្អឹម!» ស្រីក្វាន់បើកភ្នែកឡើងតិចសម្លឹងមើលជុំវិញខ្លួន មុននឹងងើបខ្លួនអង្គុយ
វិរក្ស«អរ អ្នកនាងដឹងខ្លួនហើយមែនទេ?» វិរក្សដាក់ចានបបរលើតុក្បែរនោះ មុននឹងងាកមកនិយាយជាមួយស្រីក្វាន់
ស្រីក្វាន់«ទីនេះជាកន្លែងណា? ម៉េចបានខ្ញុំមកដល់ទីនេះ» ស្រីក្វាន់យកដៃទប់ក្បាលព្រោះទើបក្រោកពីសន្លប់វាធ្វើឲ្យឈឺក្បាលបន្តិចបន្តួច
វិរក្ស«អរទីនេះ នៅក្បែរមាត់សមុទ្រ អ្នកនាងមិនអីទេមែនទេ?» គ្រាន់តែលឺសម្ដីវិរក្សនិយាយពីសមុទ្រភ្លាមស្រីក្វាន់ក៏ភ្ញាក់នឹកឃើញរឿងដែលខ្លួននឹងអាទិត្យធ្លាក់ចូលក្នុងទឹកជាមួយគ្នា ថែមទាំងអាទិត្យមករងគ្រាប់កាំភ្លើងជំនួសខ្លួនទៀតផង
ស្រីក្វាន់«បងអាទិត្យ! បងអាទិត្យនៅឯណា? ខ្ញុំទៅរកគាត់» ស្រីក្វាន់ងាកខ្លួនបម្រុងនឹងចុះចេញពីលើគ្រែ តែត្រូវវិរក្សឃាត់សិន
វិរក្ស«អ្នកណាគេ? មិត្តរបស់អ្នកនាងមែនទេ ម្នាក់ស្រីត្រូវរបួសមុននេះមែនទេ? គេកំពុងតែនៅក្នុងបន្ទប់មួយទៀតសម្រាកព្យាបាល»
ស្រីក្វាន់«នៅឯណា ជូនខ្ញុំទៅបន្តិចមក» ស្រីក្វាន់ក្រោយលឺហើយក៏ក្រោកឡើងទាំងមិនដឹងខ្លួនថាខ្លួនកំពុងឈឺ តែវិរក្សក៏ឃាត់ម្ដងទៀត
វិរក្ស«ឈប់ៗ ឈប់សិន ចាំខ្ញុំជាអ្នកជូនទៅ» ដោយសារតែឃើញស្រីក្វាន់ស្លន់ស្លោ ចង់ជួបខ្លាំងពេកវិរក្សក៏និយាយសម្រួលអារម្មណ៍របស់ស្រីក្វាន់បន្តិចសិន
ក្រាក!!
ស្រីក្វាន់«បងអាទិត្យ» ស្រីក្វាន់ដើរសម្ដៅទៅរកអាទិត្យដែលកំពុងដេកព្យួសេរ៉ូមនៅលើគ្រែ ទាំងសន្លប់មិនទាន់ដឹងខ្លួន
វិរក្ស«ម្នាក់នឹងមែនទេជាមិត្តអ្នកនាង?» ស្រីក្វាន់ក៏ងក់ក្បាលតិចៗ ទាំងមុខកំពុងតែសម្លឹងមើលអាទិត្យទាំងទឹកភ្នែករលីងរលោង ដៃអង្អែលមុខអាទិត្យថ្នមៗ
វិរក្ស«ខ្ញុំឃើញអ្នកពីរនៅក្នុងទឹកអណ្ដែតមកដល់ទីនេះ ហើយគេម្នាក់នោះមានរបួសខ្ញុំក៏នាំមកផ្ទះ ហើយហៅគ្រូពេទ្យមកព្យាបាលឲ្យ ព្រោះគេត្រូវគ្រាប់កាំភ្លើង តែសំណាងណាស់ពេទ្យថាគេមិនបានហូរឈាមច្រើនទេ ដូចជាមានអ្វីម្យ៉ាងជួយទប់ឈាមរប់សគេចឹង»
ស្រីក្វាន់លឺហើយក៏ងាកមកមើលមុខវិរក្សដែលកំពុងឈរនិយាយជាមួយខ្លួន
ស្រីក្វាន់«អរគុណច្រើនហើយ» ស្រីក្វាន់លើកដៃសំពះអរគុណវិរក្ស
វិរក្ស«នេះមានរឿងអីមែនទេ? និយាយប្រាប់ខ្ញុំបន្តិចមក»
ស្រីក្វាន់«ពេលនេះខ្ញុំនៅនិយាយមិនទាន់បានទេ ចាំដល់ពេលគាត់ដឹងខ្លួនថ្ងៃស្អែកខ្ញុំនឹងនិយាយគ្រប់យ៉ាងប្រាប់»
វិរក្ស«បាទ! មិនអីទេ ចឹងខ្ញុំសូមទៅក្រៅវិញសិនហើយ» និយាយរួចវិរក្សក៏ញញឹមបន្តិចមុននឹងដើរចេញទៅវិញបាត់ទៅ
ស្រីក្វាន់ងាកមករកអាទិត្យវិញចាប់ដៃអាទិត្យថ្នមៗសម្លឹងមើលមុខអាទិត្យទាំងកែវភ្នែកពោរពេញដោយក្ដីអាណិតស្រលាញ់ស្រីក្វាន់មិននិយាយអ្វីបន្តិចសោះឡើយតែកែវភ្នែកក៏ស្រក់ទឹកភ្នែកចុះមកមិនឈប់ឥតឈប់សោះហើយ
កាត់!!!
នៅខាងក្រៅខ្យល់បក់តិចៗ បូករួមជាមួយនឹងសម្លេងទឹកសមុទ្រ ធ្វើឲ្យបរិយាកាសនាពេលយប់នេះកាន់តែត្រជាក់ស្រស់ស្រាយទ្វេរដង កម្លោះសង្ហារវិរក្សនៅឈរអោបដៃសម្លឹងមើលផ្ទៃសមុទ្រទាំងទឹកមុខដូចជាកំពុងគិតរឿងអ្វីម្យ៉ាង
វិរក្ស«បូរ៉ាន់ គឺអូនមែនទេ?» វិរក្សលូកដៃស្ទាបដៃមនុស្សស្រីម្នាក់កំពុងតែបិទភ្នែកខ្លួនពីខាងក្រោយ
ប៉ូរ៉ាន់«ម៉េចក៏បងដឹង?» ប៉ូរ៉ាន់ដកដៃចេញមកនិយាយជាមួយវិរក្សវិញ
វិរក្ស«រឿងអីដែលបងមិនដឹងនោះ ព្រោះមានតែអូនទេដែលចូលចិត្តមកលេងបិទភ្នែកបងបែបនេះ» ប៉ូរ៉ាន់ក៏ញញឹមហើយងក់ក្បាលតិចៗ
វិរក្ស«យប់ថ្មើរនេះហើយ ប៉ូរ៉ាន់នៅមិនទាន់គេងទៀតហេស? នៅដើរមកឆ្ងាយពីផ្ទះទៀត»
ប៉ូរ៉ាន់«មានឆ្ងាយឯណា ខ្ញុំដើរតែមួយភ្លេតនឹង ខ្ញុំគេងមិនលក់ក៏ចេញមកដើរលេងបន្តិចទៅ ចៃដន្យអីចេះតែដើរទៅហើយក៏មកដល់កន្លែងនេះ ចុះបង? ម៉េចក៏មិនគេង?»
វិរក្ស«មិនមានអីទេ បងគ្រាន់តែចេញមកស្រូបខ្យល់បន្តិច តិចទៀតក៏ទៅផ្ទះគេងហើយ គិតតែខ្លួនយើងទៅកណ្ដាលយប់ហើយនៅមិនទាន់គេងទៀត»
ប៉ូរ៉ាន់«ក៏ប្រាប់ហើយថាគេងមិនលក់ យាយចឹងស្អែកបងទៅរកត្រីទេ?»
វិរក្ស«មិនដឹងដែរ មិនទាន់ដឹងទេ តែប្រហែលជាទៅ»
ប៉ូរ៉ាន់«ចឹងចាំខ្ញុំយកបាយម្ហូបមកឲ្យបងណា»
វិរក្ស«ហ៊ឺ! មិនបាច់ទេ កុំឲ្យពិបាកប៉ូរ៉ាន់អី ប៉ូរ៉ាន់នៅជួយលក់ម៉ែទៅ ស្អែកបងមិនទៀងថាទៅឬអត់ទេ»
ប៉ូរ៉ាន់«ចឹងក៏បានដែរ» ប៉ូរ៉ាន់ធ្វើជាពេបមាត់
វិរក្ស«កុំធ្វើមុខចឹងមើល ទៅឆាប់ទៅផ្ទះចូលគេងទៅយប់ហើយ» វិរក្សក៏ចាប់បង្វិលខ្លួនប៉ូរ៉ាន់ឲ្យទៅផ្ទះវិញ តែប៉ូរ៉ាន់នៅតែមុនព្រមចង់ទៅ វិរក្សក៏រុញប៉ូរ៉ាន់ពីក្រោយទាំងអស់សំណើច
វិរក្ស«ទៅគេងយប់ហើយ» ត្រូវវិរក្សដេញពេកប៉ូរ៉ាន់ក៏ដាច់ចិត្តដើរទៅផ្ទះ តែនៅងាកមុខមកមើលវិរក្សរហូត វិរក្សក៏ចេះតែនៅឈរញញឹមសើចដាក់ប៉ូរ៉ាន់មិនឈប់ព្រោះហួសចិត្តជាមួយចរិតដ៏ខ្ជូតរបស់ប៉ូរ៉ាន់ពេក
ស្អែកព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ នៅឯក្នុងផ្សារនៅភូមិគិរិពេលេនេះមនុស្សកំពុងតែចោមរោមនៅកន្លែងផ្សាយព័ត៌មាន ពីព្រោះថាមានបិទផ្សាយព័ត៌មានការស្លាប់របស់ហ៊ាហាននិងស្នងការត្រូវបានចាប់ខ្លួន និងដកហូតសិទ្ធិមុខដំណែងចេញ
នៅឯផ្ទះរបស់ហ៊ាហានពេលនេះកំពុងតែធ្វើពិធីបុណ្យសព អ្នកស្រីម្លិះដែលជាប្រពន្ធពេលនេះកំពុងតែអង្គុយយ៉ាងក្រៀមក្រំព្រោះប្ដីស្លាប់ចោលខ្លួន
ពូក្រៃយ៍សុទ្ធ«ជម្រាបសួរបាទ» ពេលនោះពូក្រៃយ៍សុទ្ធក៏ដើរចូលមកជាមួយនឹងឯកសារនៅក្នុងដៃ អ្នកស្រីម្លិះក៏ក្រោកឈរទទួលភ្ញៀវ
ពូក្រៃយ៍សុទ្ធ«ខ្ញុំយកដិការ និងបទបណ្ដឹងរបស់ហ៊ាហានមកឲ្យអ្នកស្រី» គាត់ក៏ហុចឯកសារឲ្យទៅអ្នកស្រីម្លិះ អ្នកស្រីម្លិះក៏ទទួលយកទាំងញ័រដៃ
ពូក្រៃយ៍សុទ្ធ«ខ្ញុំចូលរួមសោកស្ដាយផងបាទ តែនេះហ៊ាធ្វើអាក្រក់មកច្រើនពេកហើយ នេះជាអ្វីដែលហ៊ាសមនឹងទទួលល្អបំផុតហើយ» សម្ដីនេះដូចចាក់ទម្លុះអ្នកស្រីម្លិះទាំងរស់ចឹង ធ្វើឲ្យគាត់តបតនិយាយមិនចេញបានត្រឹមតែព្រមស្ដាប់ទទួលយកការពិត
កាត់!!
នៅឯប៉ុស្តិ៍ប៉ូលិស
ពេលនេះមេកងនិងសែបបាននាំគ្នាចូលមកធ្វើការវិញបានហើយ តែទឹកមុខមេកងនៅមិនទាន់ស្រស់បស់ សប្បាយចិត្តនៅឡើយទេ
ពូក្រៃយ៍សុទ្ធ«យ៉ាងម៉េចហើយ?» ប៉ារបស់មេកងក៏បើកទ្វារចូលមកមើលកូន មេកងលឺសម្លេងប៉ាខ្លួនក៏ក្រោកឈរឡើង
មេកងចក្រៃយ៍«លោកប៉ា!»
ពូក្រៃយ៍សុទ្ធ«នេះយ៉ាងម៉េចហើយ រឿងអាទិត្យនិងស្រីក្វាន់នោះ រំលងអស់ពីរថ្ងៃហើយបានដំណឹងអ្វីទេ?»
មេកងចក្រៃយ៍«ហ៊ឹម…មិនមានទេបាទ» មេកងឆ្លើយទាំងទម្លាក់ទឹកមុខចុះ
ពូក្រៃយ៍សុទ្ធ«ចឹងចាំប៉ាឲ្យគេស៊ើបតាមរកបន្ថែម ហើយចុះអ៊ុំស៊ីងវិញយ៉ាងម៉េចហើយ?»
មេកងចក្រៃយ៍«បាទគាត់មិនអីទេ ប្រហែលពីរបីថ្ងៃក្រោយចេញពីមន្ទីរពេទ្យហើយ» ពូក្រៃយ៍សុទ្ធក៏ងក់ក្បាលតិចៗ
តុកៗ "សម្លេងគោះទ្វារ"
សែប«មេកងមានភ្ញៀវចង់ជួបបាទ» សែបនិយាយរួចក៏បង្ហាញមុខមីងព្រីមចេញមក
មេកងចក្រៃយ៍«មីងព្រីម! ចូលមកសិនមកបាទ» មីងព្រីមក៏ដើរចូលទៅខាងក្នុង សែបក៏ទាញទ្វារបិទមកវិញ
មេកងចក្រៃយ៍«មីងអង្គុយចុះសិនមក» មេកងក៏នាំមីងព្រីមទៅអង្គុយនៅកន្លែងតុទទួលភ្ញៀវ ប៉ារបស់មេងក៏ដើរទៅឈរនៅក្បែរកូនដូចគ្នា
មីងព្រីម«ខ្ញុំចង់មកសួរមេកងពីដំណឹងរបស់ស្រីក្វាន់» លឺបែបនេះមេកងនិងប៉ាខ្លួនក៏ងាកមើលមុខគ្នាបន្តិចទៅវិញទៅមក
មេកងចក្រៃយ៍«គឺថា នៅមិនទាន់មានដំណឹងទេបាទ ខ្ញុំក៏កំពុងព្យាយាមតាមរកណាស់ដែរ ពិសេសនោះគឺប្អូនរបស់ខ្ញុំមិនដឹងថាពេលនេះទៅជាយ៉ាងណាហើយទេ»
មីងព្រីម«ហ៊ឹម…ខ្ញុំសង្ឃឹមកូនខ្ញុំនិងអាទិត្យមិនអីផងទៅចុះ មេកងជួយតាមរកស្រីក្ចាន់ឲ្យឆាប់ឃើញផងណា ខ្ញុំមានតែកូនស្រីម្នាក់គត់»
មេកងចក្រៃយ៍«ខ្ញុំក៏មានប្អូនតែម្នាក់ដូចគ្នា កុំបារម្ភអីអ្នកមីង ខ្ញុំនឹងព្យាយាមរកពួកគេឲ្យឃើញ»
ពូក្រៃយ៍សុទ្ធ«កុំបារម្ភអី ខ្ញុំក៏នឹងជួយឲ្យអស់ពីលទ្ធភាពដូចគ្នា តែខ្ញុំជឿណាពួកគេច្បាស់ជាមិនអីទេ»
មេកងចក្រៃយ៍«យ៉ាងណាខ្ញុំផ្ញើរមីងជួយមើលអ៊ុំស៊ីងឲ្យខ្ញុំផង គាត់ជាអ្នកមានគុណចំពោះអាទិត្យនិងខ្ញុំច្រើនណាស់ ខ្ញុំរវល់មិនសូវមានពេលប៉ុន្មានទេ យ៉ាងណាផ្ញើរផងណាមីង»
មីងព្រីម«មិនអីទេមេកងខ្ញុំក៏មើលថែគាត់ស្រាប់ហើយ កុំបារម្ភអី»
នៅឯផ្ទះមាត់សមុទ្រពេលនេះ មេឃភ្លឺស្រឡះខ្យល់បក់យ៉ាងត្រជាក់ទេសភាពខៀវស្រងាត់ ធ្វើឲ្យបរិយាកាសនៅទីនេះកាន់តែល្អ តែថានៅក្នុងបន្ទប់ពេលនេះកំពុងតែអ៊ាប់អ៊ួ
ស្រីក្វាន់ វិរក្សនិងម្ដាយកំពុងតែឈរមើលពេទ្យពិនិត្យពីអាការៈរបស់អាទិត្យ ម្នាក់ៗទឹកមុខដូចជាភ័យបារម្ភខ្លាំងណាស់ពិសេសនោះគឺស្រីក្វាន់
គ្រូពេទ្យ«អាការៈអ្នកជំងឺល្អប្រសើរមិនជាអ្វីទេ តែប្រហែលជាត្រូវចំណាយពេលយូរក្នុងការព្យាបាលមុខរបួសមួយកន្លែងផ្សេងទៀត»
ស្រីក្វាន់«កន្លែងណាទៅគ្រូពេទ្យ» ស្រីក្វាន់ប្រញាប់សួរកាត់សម្ដីគ្រូពេទ្យ
គ្រូពេទ្យ«គឺមុខរបួសចាក់ដោយកាំបិត វាអាចនឹងព្យាបាលយូរបន្តិចតែមិនអីទេសុខភាពអ្នកជំងឺពេលនេះល្អប្រសើរហើយ អ្នកជំងឺអាចនឹងដឹងខ្លួនឆាប់ៗ ចឹងគ្រូពេទ្យសូមទៅសិនហើយ នៅមានអ្នកជំងឺចាំទៀត លាសិនហើយ»
ស្រីក្វាន់«អរគុណច្រើនហើយលោកគ្រូពេទ្យ» ស្រីក្វាន់ក៏លើកដៃសំពះលាគ្រូពេទ្យ គាត់ក៏ងក់ក្បាលបន្តិចមុននឹងដើរចេញទៅ
វិរក្ស«អញ្ជើញបាទគ្រូពេទ្យ» វិរក្សក៏ជាអ្នកជូនដំណើរគ្រូពេទ្យចេញទៅ
កាត់!!
ពេលនេះស្រីក្វាន់ ជាមួយនឹងម្ចាស់ផ្ទះទាំងពីរនាក់កំពុងតែអង្គុយជុំគ្នា ស្រីក្វាន់ជាអ្នករៀបរាប់និយាយរឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់ម្ចាស់ផ្ទះទាំងពីរនាក់
ម៉ាក់វិរក្ស«ហ៊ឹម…ជីវិតក្មួយលំបាកណាស់ហើយ មើលចុះអាចរួចផុតពីសេចក្ដីស្លាប់បានពិតជាមនុស្សល្អព្រះតាមថែរក្សាពិតមែន» គាត់ក៏លើកដៃសំពះឡើង
ស្រីក្វាន់«ខ្ញុំសូមអ្នកទាំងពីរស្នាក់អាស្រ័យមួយរយៈសិនបានទេ? ព្រោះខ្ញុំពិតជាមិនដឹងថាទីនេះនៅឯណានោះទេ ណាមួយបងអាទិត្យគាត់មិនទាន់ដឹងខ្លួននៅឡើយទេ» ស្រីក្វាន់លុតជង្គង់ចុះលើកដៃសំពះទៅកាន់អ្នកទាំងពីរ
វិរក្ស«កុំបែបនឹងអីអ្នកនាងក្រោកមក» ម្ដាយវិរក្សនិងវិរក្សរហ័សចាប់ស្រីក្វាន់ឲ្យក្រោកឡើងមកវិញ សម្លឹងមើលមុខស្រីក្វាន់ពេលនេះទឹកភ្នែកក៏ដក់ជាប់ក្នុងភ្នែករលីងរលោងចង់យំចេញមក
ម៉ាក់វិរក្ស«កុំចឹងអីណា មីងជួយក្មួយទាំងពីរចេញពីចិត្តណា មិនបាច់ក្រែងចិត្តអ្វីទេ នៅដល់ពេលណាក៏បានដែរ ចាត់ទុកថាមីងជាម្ដាយក្មួយទាំងពីរម្នាក់ទៀតចុះណា» ស្រីក្វាន់លឺហើយពិតជារំភើបជាមួយនឹងទឹកចិត្តដ៏សែនល្អរបស់គាត់ណាស់ ធ្វើឲ្យស្រីក្វាន់ទប់ទឹកភ្នែកមិនបាន
ស្រីក្វាន់«អរគុណណាស់អ្នកមីង ខ្ញុំអរគុណខ្លាំងណាស់ ចាំខ្ញុំជួយរកលុយសងថ្លៃពេទ្យព្យាបាលបងអាទិត្យឲ្យអ្នកមីងវិញ» ស្រីក្វាន់លើកដៃសំពះនិយាយអរគុណមិនដាច់ពីមាត់ទរ
ម៉ាក់វិរក្ស«មិនអីទេៗ មិនបាច់សងក៏បានដែរ មីងជួយចេញព្យាបាលឲ្យមិត្តក្មួយ មិនបាច់សងទេមីងនិយាយមែនណា» លឺបែបនេះទៀតស្រីក្វាន់កាន់តែរំភើបថែមទៀត ហើយក៏លើកដៃសំពះអរគុណម្ដងទៀតមិនឈប់ទៅកាន់អ្នកទាំងពីរAdmin ភ្លេចផុសថ្ងៃសៅរ៍ អាទិត្យ sorry អ្នកទាំងអស់គ្នា ម៉េចដែរតួថ្មីស្អាតអត់? ស្គាល់គាត់អត់ទាំងអស់គ្នា? ស្អែកព្រឹកចាំផុសមួយភាគទៀតឲ្យ
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...