អាទិត្យទាញស្រីក្វាន់មកជិតខ្លួនអោនទៅហិតក្លិនសក់មិនអស់ចិត្ត នៅឆ្លៀតមកឈ្មក់ស្នាមថើបនៅលើថ្ពាល់មួយខ្សឺតថែមទៀត
ផាច់!
អាទិត្យ«អួយ!»
ស្រីក្វាន់«នេះនែ រវាមណាស់ ឆាប់ពាក់អាវវិញទៅ» ស្រីក្វាន់ក្រោកឡើងប្រុងនឹងងើបចេញតែត្រូវអាទិត្យចាប់ទាញមកវិញផ្អឹបជាប់ខ្លួនម្ដងទៀត
អាទិត្យ«ចង់ទៅណាហ្អាស?»
ស្រីក្វាន់«ទីនេះមិនមែនផ្ទះបងទេណា កុំមកចង់ធ្វើអីផ្ដេសផ្ដាសនោះ»
អាទិត្យ«ធ្វើអី? បងមានធ្វើអីឯណា? បងគ្រាន់តែចង់…អឹប…ហ្អឹម» និយាយមិនទាន់ចប់ផងអាទិត្យក៏ចាប់ខ្លួនស្រីក្វាន់បង្វែរឲ្យគេងលើគ្រែ គេក៏គេងអោបនាងយ៉ាងជាប់
ស្រីក្វាន់«នែ! បងមិនពាក់អាវសិនទេហ្អេស?»
អាទិត្យ«អត់ទេ! បងចង់គេងអោបអូនបែបនេះ»
ស្រីក្វាន់«ប្រយ័ត្នរងារណា»
អាទិត្យ«មិនរងារទេ! មានអូនអោប កក់ក្ដៅជាងពាក់អាវជិតខ្លួនទៀត»
ស្រីក្វាន់«ហ៊ឹស បានសម្ដីណាស់»
អាទិត្យ«បងងងុយគេងហើយ យើងគេងទៅ» និយាយចប់ទាំងពីរនាក់ក៏បិទភ្នែកគេងអោបគ្នានៅលើគ្រែយ៉ាងមានក្ដីសុខ
កាត់!!!
យប់អាធ្រាតរំលងផុតទៅ ផ្ទៃមេឃក៏ចាប់ផ្ដើមចាំងជះពន្លឺភ្លឺចូលតាមបង្អួច បង្ហាញឲ្យឃើញអ៊ុំស៊ីងកំពុងតែគេងសម្រាកលើគ្រែ តែមិនមែនគ្រែនៅក្នុងមន្ទីរពេទ្យនោះទេ គឺជាគ្រែនៅផ្ទះមេកង
ចាន់«អ៊ុំស៊ីង ភ្ញាក់ហើយមែនទេ? មកអ៊ុំពិសារបបរសិនទៅ» ចាន់ចូលមកដាក់ចានបបរលើតុ មុននឹងជួយអ៊ុំស៊ីងឲ្យក្រោកអង្គុយ
ចាន់«ហ្អឹស!» ចាន់សើចឡើង ស្ញេញស្នាមញញឹមឲ្យអ៊ុំស៊ីងបានឃើញ
អ៊ុំស៊ីង«នាងចាន់ហ្អេស?»
ចាន់«ចា!»
អ៊ុំស៊ីង«យើង…យើងមើលឃើញ វិញហើយ?»
ចាន់«ត្រូវហើយ អ៊ុំមើលឃើញវិញហើយ នេះក៏អរគុណមេកងដែលបានជួយអ៊ុំ» សម្ដីនេះធ្វើឲ្យអ៊ុំស៊ីង ញញឹមទាំងរំភើបចិត្ត តាមពិតគឺមេកងជួយរកគ្រូពេទ្យ មកព្យាបាលភ្នែកឲ្យអ៊ុំស៊ីងមើលឃើញឡើងវិញ
កាត់!!
ពេលនេះមេកងវិញកំពុងតែអង្គុយធ្វើការតាមទម្លាប់ តែទឹកមុខដូចជាមិនសប្បាយចិត្តសោះ ដូចជាមុខម៉ូវខ្លាំងពេកហើយ
តុកៗៗ
មេកងចក្រៃយ៍«អ្នកណា? ចូលមក» មេកងនៅតែផ្ដោតលើឯកសារមិនដកភ្នែកចេញដដែរ
ចាន់«ខ្ញុំយកបាយមកឲ្យមេកង» លឺសម្លេងភ្លាមមេកងងើបមុខមើលភ្លេត
មេកងចក្រៃយ៍«គឺអូន!» ចាន់ក៏ញញឹមដាក់មេកង ទឹកមុខមេកងក៏ប្រែមកជាញញឹមវិញ (នែសង្ស័យហ្អា)
ចាន់«ទឹកមុខបែបនេះ ម៉ួម៉ៅខឹងមែនទេ?» ចាន់ចានស្រាក់ដាក់នៅលើតុទទួលភ្ញៀវ
មេកងចក្រៃយ៍«អត់ទេ! បងគ្រាន់តែឈឺក្បាលជាមួយនឹងព័ត៌មានថ្មីៗនេះបន្តិច» មេកងអោនមុខសម្លឹងមើលឯកសារវិញ
ចាន់«ព័ត៌មានអីទៅ? នេះមានដឹងព័ត៌មានថ្មីទេ គឺខ្ញុំបានដឹងមកថា…»
មេកងចក្រៃយ៍«ថាអី?»
ចាន់«ចង់ដឹងមែនទេ?» មេកងក៏ងក់ក្បាល បញ្ជាក់ថាចង់ដឹង
ចាន់«ចឹងក៏ឲ្យថ្លៃនិយាយសិនមកណា លោកមេកង!!» មេកងក៏សើចរួចក៏ក្រោកទៅចាប់ទាញចាន់មកជិតខ្លួន
ចាន់«ទេ អត់ចង់បានរង្វាន់បែបនឹងទេ» ចាន់ខំរើខ្លួនចេញតែត្រូវមេកងប្រើដៃចាប់ជាប់
ជុប! (ហ្អេ លេងថើប ត្រូវជាអីនឹងគ្នាហ្អាស២នាក់)
មេកងចក្រៃយ៍«មួយខ្សឺតនឹងប្រាប់បានហើយនៅ» ចាន់ក៏សើចហើយរុញមេកងចេញពីខ្លួន
ចាន់«ធ្វើបែបនឹងប្រយ័ត្នគេមកឃើញ មានបញ្ហាទៅបងមេកង»
មេកងចក្រៃយ៍«បញ្ហាអីទៅ អ្នកណាក៏ដឹងថាយើងពេលនេះជាសង្សារគ្នាដែរ» (សង្សារនោះថាមែនៗ គេសង្សារគ្នា) មេកងក៏ដើរចូលទៅជិតចាន់ម្ដងទៀត
មេកងចក្រៃយ៍«ព័ត៌មានអីពេលណាអូនព្រមប្រាប់បង»
ចាន់«គឺអ៊ុំស៊ីងគាត់ដឹងខ្លួនហើយ»
មេកងចក្រៃយ៍«ដឹងខ្លួនហើយ?» ចាន់ក៏ងក់ក្បាលបញ្ជាក់
ចាន់«ហើយចុះបង? មានព័ត៌មានពីបងអាទិត្យនិងបងក្វាន់ទេ?»
មេកងចក្រៃយ៍«នៅទេ! រំលងអស់ជិតមួយខែហើយ ដំណឹងបន្តិចក៏មិនទាន់មានដែរ បងរកគ្រប់អស់ហើយ»
ចាន់«បងច្បាស់ទេថារកគ្រប់អស់ហើយ អាចថាមានកន្លែងខ្លះបងមិនស្គាល់ក៏ថាបាន តែបើសិនជាពួកគាត់ស្លាប់នោះ ច្បាស់ជារកសាកសពឃើញនៅទីនេះហើយ»
មេកងចក្រៃយ៍«អត់ទេ បងជឿថាពួកគេមិនស្លាប់ទេ ព្រោះត្បូងចិញ្ចៀនបងនៅមានពន្លឺ វាអាចបញ្ជាក់ថាអាទិត្យនៅមានជីវិត»
ចាន់«ចឹងក៏តាមរកបន្តទៀតណា អូននៅចាំជួយបង» ចាន់ដើរទៅចាប់ដៃមេកងដើម្បីលួងមេកងឲ្យមានកម្លាំងចិត្តឡើងវិញ
កាត់!! (កាត់ទៅកាត់ឲ្យខ្ទេចទៅ)
មកមើលអាទិត្យនិងវិរក្សវិញពេលនេះកំពុងតែនៅលើទូកអង្គុយនិយាយគ្នាលេង កំឡុងពេលមករកត្រីជាមួយគ្នា
អាទិត្យ«លឺថានៅទីនេះមានផ្សារមួយមែនទេ?»
វិរក្ស«បាទ មែនហើយ» អាទិត្យលឺហើយក៏លែងនិយាយអីបែរជាអង្គុយគិតបន្តិចទៅវិញ
វិរក្ស«ហើយបងមានការអីមែនទេ? ឬក៏បងចង់ទៅផ្សារ?»
អាទិត្យ«ឯងនាំបងទៅបានទេ?»
វិរក្ស«ទៅផ្សារហ្អេស?»
អាទិត្យ«មែនហើយ!»
វិរក្ស«បានតើបង តែថាខ្ញុំចង់ឲ្យបងជួយរឿងមួយ»
អាទិត្យ«និយាយមក» វិរក្សក៏អោនទៅខ្សឹបនិយាយប្រាប់អាទិត្យ យើងក៏បាច់ចង់ដឹងថាគេយាយអីដែរ ព្រោះគេខ្សឹបគ្នាចឹងគេអត់ចង់ឲ្យយើងដឹងហ្អេស
អាទិត្យ«ល្អ បងជួយឯង»
វិរក្ស«ចឹងទៅស្អែកនេះ ល្អដែរទេ?» អាទិត្យមិននិយាយច្រើនក៏ងក់ក្បាលហើយសើចដាក់វិរក្ស នែត្រូវដៃត្រូវជើងគ្នាសាហាវ
បើនិយាយពីអ្នកស្រីម្លិះវិញពេលនេះកំពុងដេកមិនលក់បក់មិនល្ហើយ ទឹកមុខម៉ួម៉ៅខឹងសម្បា បើឲ្យនិយាយថាខឹងអ្នកណាក៏អត់ដឹងដែរថាគាត់ខឹងអ្នកណាគេ
អ្នកស្រីម្លិះ«នៅរកវាមិនទាន់ឃើញទៀតហ្អេស?» គាត់សម្លុតកូនចៅធ្វើឲ្យគ្នាភ័យអោនមុខចុះ
«បាទៗ នៅ…នៅទេ»
អ្នកស្រីម្លិះ«មានបានទៅរកវានៅស្រុកហើយនៅ?»
«រកហើយបាទ តែមិនឃើញគាត់ទេបាទ»
អ្នកស្រីម្លិះ«សុទ្ធតែពួកល្ងង់ ចាយលុយលើពួកឯង អត់ប្រយោជន៍មែន មួយខែហើយឯងនៅរកវាអត់ឃើញ យើងទុកពេលឲ្យឯងត្រឹមថ្ងៃស្អែកមួយថ្ងៃទៀត បើរកមិនឃើញកុំសង្ឃឹមយើងទុកជីវិតឲ្យគ្រួសារពួកឯងរស់ យល់ហើយនៅ?»
«បាទ យល់ហើយអ្នកស្រី»
អ្នកស្រីម្លិះ«ល្អ! នាំគ្នាចេញទៅ យើងធុញណាស់ចង់សម្រាក» មិនបង្អង់យូរកូនចៅទាំងនោះនាំគ្នាចេញទៅទាំងញ័រដៃជើង ព្រោះតែពាក្យគំរាមរបស់អ្នកស្រីម្លិះ
ត្រឡប់មកមើលអ្នកនៅខាងសមុទ្រវិញ ពេលនេះល្ងាចហើយ សូរិយាទោលទន់ លិចបន្តិចម្ដងៗ បាត់ទៅ
វិរក្ស«ម៉ែ ខ្ញុំមកវិញហើយ» វិរក្សនិងអាទិត្យនាំគ្នា យកកន្រ្តកត្រីដាក់លើគ្រែកៀនផ្ទះ
ម៉ាក់វិរក្ស«មកវិញហើយហ្អេសកូន? ឆាប់នាំគ្នាទៅងូតទឹកចេញទៅ ឆាប់បានមកហូបបាយជុំគ្នាណា ថ្ងៃនេះប៉ូរ៉ាន់មកហូបបាយជាមួយយើងដែ តិចទៀតក្មួយប៉ូរ៉ាន់មកដល់ហើយ»
«ពិតមែនហ្អេស?» អាទិត្យនិងវិរក្សលាន់មាត់ឡើងព្រមគ្នា ធ្វើឲ្យម៉ាក់វិរក្សភ្ញាក់និយាយអត់ចេញ
ស្រីក្វាន់«មានរឿងអីនឹង? អរអ្នកទាំងពីរមកវិញហើយ នៅឈរភ្លឹកធ្វើអី» ស្រីក្វាន់ក៏សម្លឹងមើលតាមខ្សែរភ្នែក ក៏ឃើញថាពីរនាក់នេះកំពុងតែសម្លឹងមើលមុខប៉ូរ៉ាន់
ស្រីក្វាន់«អ្ហេមៗៗ» ស្រីក្វាន់គ្រហឹមបន្តិច ធ្វើឲ្យពីរនាក់នេះឈប់ភ្លឹកមកជាធម្មតាវិញ ហើយសម្លឹងមើលមុខស្រីក្វាន់
អាទិត្យ«នេះពួកអូនមកជាមួយគ្នាហ្អេស?» អាទិត្យសួរទាំងស្នាមញញឹមបែបព្រាននារី
ស្រីក្វាន់«អឹម យ៉ាងម៉េច? បងកើតអីហ្អេស?»
អាទិត្យ«អរ អត់ទេ អត់មានទេ» និយាយហើយអាទិត្យក៏ងាកទៅខ្សឹបដាក់វិរក្សតិច «បងថាយប់នេះឯងគួរតែចាត់ការទៅ ធ្វើតាមអីបងប្រាប់ទៅ» វិរក្សនិងអាទិត្យក៏ងក់ក្បាលដាក់គ្នា ធ្វើឲ្យស្រីក្វាន់រួមទាំងប៉ូរ៉ាន់ឆ្ងល់ជាមួយនឹងទង្វើរប្លែកៗរបស់ពីរនាក់នេះណាស់
ក្រោយពីញ៉ាំបាយរួច វិរក្សនិងប៉ូរ៉ាន់ក៏ដើរមកផ្ទះជាមួយគ្នា
ប៉ូរ៉ាន់«បងកើតអីនឹង? សម្លឹងមុខខ្ញុំបែបនេះ?»
វិរក្ស«អឹម អត់មានអីទេបងគ្រាន់តែ សម្លឹងមើលឲុយច្បាស់ថា ប៉ូរ៉ាន់ស្រលាញ់បងឬអត់?» សម្ដីនេះធ្វើឲ្យប៉ូរ៉ាន់ងាកមកមើលមុខវិរក្សភ្លឹសៗ វិរក្សក៏ញញឹមហើយលូកដៃចាប់ដៃប៉ូរ៉ាន់ថ្នមៗ
ប៉ូរ៉ាន់«បងនិយាយបានន័យថាម៉េច?»
វិរក្ស«គឺបានន័យថា បងស្រលាញ់ប៉ូរ៉ាន់ ស្រលាញ់ជាយូរមកហើយ តែបងមិនហ៊ាន»
ប៉ូរ៉ាន់«ហេតុអីមិនហ៊ាន?»
វិរក្ស«មិនហ៊ានព្រោះ បងខ្លាចគ្រួសារអូនមិនចេញចិត្ត ខ្លាចអូនមិនស្រលាញ់បង ព្រោះបងត្រឹមជាកូនអ្នករកត្រីម្នាក់» វិរក្សនិយាយហើយក៏លែងដៃប៉ូរ៉ាន់ទាំងញញឹម
ប៉ូរ៉ាន់«អ្នកណាថា គ្រួសារខ្ញុំមិនចេញចិត្តបង ថាខ្ញុំមិនស្រលាញ់បង»
វិរក្ស«មិនមានទេ តែបងនិយាយខ្លួនឯង»
ប៉ូរ៉ាន់«ហ៊ឹស! និយាយខ្លួនឯងសោះ ចេះតែនិយាយទៅរួច» ប៉ូរ៉ាន់ក៏ដើរចេញទៅ ធ្វើជាងរជាមួយវិរក្ស
វិរក្ស«អេៗ បងមិនបានលេងសើចទេណា»
ប៉ូរ៉ាន់«អ្នកណាថាខ្ញុំលេងសើចនោះ?» ប៉ូរ៉ាន់ឈប់ដើរក៏ងាកមករកវិរក្សវិញ
វិរក្ស«ចឹងអូនក៏ប្រាប់បងមក អូនស្រលាញ់បងដូចគ្នាមែនទេ?» វិរក្សលូកចាប់ដៃប៉ូរ៉ាន់ម្ដងទៀត
ប៉ូរ៉ាន់«អឹម!» ប៉ូរ៉ាន់ងក់ក្បាលទាំងញញឹម
វិរក្ស«យើងទាក់ទងគ្នាណា»
ប៉ូរ៉ាន់«អឹម!» វិរក្សលឺហើយសប្បាយចិត្តពេក ចាប់ទាញប៉ូរ៉ាន់មកអោបយ៉ាងណែន ទាំងស្នាមញញឹម
ក្រឹប! "សម្លេងបិទទ្វារ"
មេកងបិទទ្វារទាំងទឹកមុខសោះកក្រោះដើរចូលមកខាងក្នុងដើម្បីផ្លាស់ប្ដូរខោអាវ មេកងមិនភ្លេចឆ្លៀតមើលចិញ្ចៀនខ្លួននោះគ្រប់ពេលគឺគិតពីប្អូនរបហូត
ក្រាក! "សម្លេងបើកទ្វារ"
ពូក្រៃយ៍សុទ្ធ«អរ ចក្រៃយ៍កូន» ពូក្រៃសុទ្ធកំពុងតែបើកសៀវភៅអ្វីម្យ៉ាងមើលគាប់ជួនពេលនោះមេកងក៏ចូលមក គាត់ប្រញាប់យកទុកវិញ
មេកងចក្រៃយ៍«លោកប៉ា!» មេកងដើរចូលទៅរក ប៉ារបស់ខ្លួន
ពូក្រៃយ៍សុទ្ធ«មានការអីហ្អេសកូន?»
មេកងចក្រៃយ៍«ខ្ញុំថា ស្អែកនេះខ្ញុំទៅរកអាទិត្យបន្ត»
ពូក្រៃយ៍សុទ្ធ«មានដំណឹងហើយហ្អេស?»
មេកងចក្រៃយ៍«អ៊ុំស៊ីងគាត់ប្រាប់ថា តាមដែលគាត់ទាយមើលពីអាទិត្យ គឺនៅភូមិមួយលើកោះនៅឆ្ងាយពីទីនេះគួរសម អាចនឹងមានកោះមួយ ខ្ញុំចង់ទៅរកគេ»
ពូក្រៃយ៍សុទ្ធ«ល្អ! ចឹងប៉ាទៅជាមួយឯង» ប៉ារបស់មេកងក៏យកដៃទះស្មាកូនៗតិចៗ ព្រោះមើលទៅកូនមានសង្ឃឹមមកវិញជួបគ្នាយប់ស្អែកជាមួយភាគបន្ត
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...