ផ្ទះរបស់ហ៊ាហាន
មកដល់ពេលនេះនៅផ្ទះហ៊ាហាន កំពុងជំនុំគ្នា យ៉ាងស្មុគស្មាញទឹកមុខម្នាក់ៗដូចជាងតានតឹងដ៏ហើយ
ហ៊ាហាន«ពួកអាចង្រៃយ៍! ឯងគិតថាពួកឯងប្រកែកគ្នាហើយបានសាច់ការដែរទេ? ឈប់ប្រកែកគ្នាទៅ ហើយនាំគ្នាទៅសម្លាប់វាចោលទៅ មិនថានាងក្វាន់និងម៉ែវាមិនបាច់ទុកទេ យើងធុញនឹងបញ្ហាពួកវាណាស់» ហ៊ាហាននិយាយទាំងសម្លេងស្រែកខ្លាំងៗ ធ្វើឲ្យស្នងការនិងនាយកងដែលប្រកែកគ្នាមុននេះនាំគ្នាស្ងាត់មាត់ឈប់និយាយអ្វីទម្លាក់មុខចុះភ្លាមៗ
ហ៊ាហាន«អាកង! ឯងយ៉ាងម៉េចហើយមានបានលឺសម្លេងអីខ្លះទេ?»
នាយកង«បាទ នៅទេហ៊ា»
ហ៊ាហាន«ពេលលឺសម្លេងភ្លាម កុំចាំយូរឯងនាំយើងទៅ យើងចង់ទៅសម្លាប់ពួកវាដោយផ្ទាល់ដៃ ពិសេសនោះគឺអាបងប្អូនពីរនាក់នោះ ជាសត្រូវស៊ូពូជជាមួយយើង យើងនឹងសម្លាប់ចោលទាំងភូមិ កុំឲ្យពួកវានៅរស់ហើយមលសងសឹកវិញបានទៀត»
នាយកង«បាទហ៊ា!»
កាត់មកដល់ក្នុងព្រៃជ្រៅពេលនេះមានមនុស្សពីរបីនាក់កំពុងតែនាំគ្នាដើរកាប់អុសនៅក្នុងព្រៃ មើលទៅគឺជាមនុស្សនៅក្នុងក្រុមជម្រកចោររបស់អាទិត្យនឹងឯង
«យប់មិញប្រហែលជាភ្លៀងខ្លាំងហើយ ឯងមើលចុះអុសសើមអស់ហើយ បើយកទៅមានតែហាលឲ្យស្ងួតពីរបីថ្ងៃសិន» បុរសចំណាស់ម្នាក់ក្នុងចំណោមពួកគេបាននិយាយឡើងពេលដែលកំពុងកាប់អុស
«នែ៎ ពួកឯងមកមើលនេះនែ ស្នាមឈាមមែនទេ? មើលចុះ?» បុរសចំណាស់ម្នាក់ទៀត គាត់និយាយទាំងភ្ញាក់ផ្អើលពេលឃើញស្នាមឈាមដក់ជាប់លើដើមឈើ
«ណា នៅឯណា?» ពួកគាត់ក៏នាំគ្នាដើរមកមើលតាមដែលបុរសម្នាក់នោះប្រាប់
«នេះមកមើលនេះ ឃើញទេស្នាមឈាមពិតៗតែម្ដងហើយ» ពួកគាត់នាំគ្នាភ្ញាក់ផ្អើលណាស់ពេលនាំគ្នាសម្លឹងឃើញឈាមបែបនេះ គាត់នាំគ្នាបើកភ្នែកសម្លឹងមើលគ្នាទៅវិញទៅមក បើកភ្នែកធំៗ
«ប្រហែលជាឈាមសត្វអីហើយ កុំគិតច្រើនអី» បុរសម្នាក់និយាយឡើងបន្លំចិត្តភ័យរបស់គ្នីគ្នាខ្លួន
«ឈាមសត្វឯណាក្រហមបែបនេះ ឈាមសត្វក្រហមខ្មៅដិត មិនមែនបែបនេះទេ»
«នេះៗ មកមើលនៅខាងនេះមកក៏មានស្នាមដូចគ្នាហើយ» បុរសម្នាក់ទៀតក៏សម្លឹងមើលឃើញមានស្នាមឈាមនៅមួយកន្លែងទៀត ពួកគាត់ក៏នាំគ្នាដើរទៅមើល
«មិនកើតទេ សាកនាំគ្នាដើរទៅមើលតាមស្នាមនេះមើលទៅ ឃើញទេស្នាមបណ្ដាក់គ្នាណាស់» ពួកគាត់និយាយព្រមព្រៀងគ្នាហើយក៏នាំគ្នាដើរសម្ដៅមើលតាមស្នាមឈាមទៅរកមើលថាជាឈាមរបស់អ្នកណា
«ហ្អើយនេះនែមានមនុស្ស» បុរសម្នាក់ដើរមកមុនគេ ឃើញមានមនុស្ស ដែលគឺជាអាទិត្យនិងមេកងនឹងឯង ពេលនេះកំពុងតែដួលសន្លប់ទៅលើដីទាំងពីរនាក់ មិនដឹងតាំងតែពីពេលណាមកទេ
«មកៗ មកនេះមកជួយគ្នាយក អាទិត្យនិងមេកងតាសនេះ» ពួកគាត់នាំគ្នាមកជួយលើកគ្រាមេកង និងអាទិត្យត្រឡប់ទៅក្នុងជម្រកចោរវិញ
«សភាពធ្ងន់ធ្ងរបែបនេះ នៅរស់ដែរឬអត់ទេ? មើលចុះឈាមអាទិត្យជោគពេញខ្លួនហើយនេះ» ពួកគាត់ជួយគ្រាគ្នាបណ្ដើរយ៉ាងញាប់ជើង ទាំងទឹកមុខព្រួយបារម្ភ
«មេកងក៏របួសមិនធម្មតាទេ តែយ៉ាងណានៅគ្រាន់បើជាងអាទិត្យ»
«ហើយនាំគ្នាមកធ្វើអីក្នុងព្រៃជ្រៅយ៉ាងនេះ របួសបែបនេះមើលទៅមិនរស់ទេ»
«កុំយាយអីចឹង អាទិត្យនេះល្អជាមួយពួកយើងណាស់ កុំឲ្យគេកើតអីឲ្យសោះ»
«មែនហើយ មើលទៅបេះដូងនៅលោតនៅឡើយទេ មិនអីទេយើងជួយគ្នាប្រញាប់ទៅដល់កន្លែងនឹងបានឲ្យអ៊ុំស៊ីងជួយ» ពួកគាត់ក៏កាន់តែប្រញាប់ជួយគ្នា យ៉ាងលឿននាំអាទិត្យនិងមេកងទៅជម្រកចោរវិញ
តាមមើលសភាពអាទិត្យពេលនេះមុខស្លេកស្លាំងដូចគ្មានឈាមសោះតែម្ដងហើយ ឈាមក៏ប្រឡាក់ពេញខ្លួន ចំណែកឯមេកងក៏នៅមានមុខមាត់ស្រស់ជាងអាទិត្យបន្តិច តែខោអាវរហែកអស់ហើយព្រោះ ហែកហើយជួយយកទៅរុំរបួសឲ្យប្អូន
ក្រឡេកមកមើលអ្នកនៅឯជម្រកចោរវិញ ពេលនេះស្រីក្វាន់ ចាន់និងអ៊ុំផាត់ នាំគ្នាមកដល់ជម្រកចោរវិញហើយ ទឹកមុខម្នាក់ក៏រៀងធូរចិត្តជាងមុន តែនៅតែមានចិត្តបារម្ភដដែរ
មីងព្រីម«ក្វាន់កូន យ៉ាងម៉េចហើយបានដំណឹងអីទេ?» មីងព្រីមនិងសែបនាំគ្នាដើរមករកអ្នកទាំងបី មីងព្រីមស្រវ៉ាចាប់ដៃសួរនាំកូនទាំងក្ដីបារម្ភ
ស្រីក្វាន់«ចា នៅមិនមានដំណឹងអីទេ តែប៉ារបស់មេកងគាត់នឹងជាអ្នកតាមរកដោយផ្ទាល់»
សែប«នេះនាំគ្នាទៅដល់ផ្ទះមេកងផងហ្អេស?» ស្រីក្វាន់ក៏ងក់ក្បាល
សែប«អ៊ុំចុះអ៊ុំមានដឹងទេ ថាមេកងនិងអាទិត្យបាត់ទៅណា»
អ៊ុំផាត់«គ្រាន់តែដឹងថាមេកងនិងអាទិត្យនាំគ្នាទៅផ្ទះហ៊ាហាន ប្រហែលជាមានរឿងហើយបាត់ខ្លួនតាំងពីពេលនោះមកម្លេះ»
មីងព្រីម«ផ្ទះហ៊ាចឹងហ្អេស?»
ស្រីក្វាន់«ត្រូវហើយម៉ែ»
មីងព្រីម«ច្បាស់ជាមានរឿងមិនស្រួលហើយ ទៅផ្ទះហ៊ា មិនស្រួលទេ ក្វាន់កូនម៉ែខ្លាចថាហ៊ានឹងសម្លាប់ពួកគេទាំងពីរណាស់» ចាន់លឺបែបនេះក៏បើកភ្នែកធំឡើងសម្លឹងមើលមុខមីងព្រីមភ្លាម
ចាន់«មីង! កុំនិយាយបែបនេះអី ខ្ញុំជឿថាពួកគាត់មិនអីទេ ហើយមីងមានដឹងទេ រឿងច្របូកច្របល់បែបនេះក៏ដោយសារតែមីងនិងបងក្វាន់នេះហើយ» ចាន់និយាយទាំងខឹងទៅកាន់អ្នកទាំងពីរ ធ្វើឲ្យគ្រប់គ្នាភ្ញាក់ជាមួយពាក្យសម្ដីនេះណាស់ មីងព្រីមនិងស្រីក្វាន់ក៏បានត្រឹមតែទម្លាក់ទឹកមុខចុះ
អ៊ុំផាត់«ចាន់! នេះកូននិយាយអី? ពួកគេក៏ត្រូវអាហានធ្វើបាបដូចគ្នា ពួកគេរងទុក្ខដូចគ្នា កូននិយាយនេះខុសហើយ សុំទោសពួកគេភ្លាមទៅ កុំដោយសារតែចិត្តខឹងឯងនិយាយបែបនេះដាក់មនុស្សល្អៗអី» អ៊ុំផាត់និយាយសម្លុតកូន ឲ្យបាត់ស្ងប់ចិត្តខឹងព្រោះឃើញកូននិយាយរៀងជ្រុលបន្តិចហើយ
ចាន់«ចា សុំទោសតែរឿងនេះក៏វាត្រូវម្យ៉ាងដែរ» ចាន់ក៏ដាច់ចិត្តសុំទោសតែ ហាក់បីដូចជាមិនពេញចិត្តសោះ ចាន់ក៏ទម្លាក់ខ្លួនអង្គុយចុះលើគ្រែ ឃើញបែបនេះស្រីក្វាន់និងម្ដាយខ្លួនបានត្រឹមតែទម្លាក់ទឹកមុខចុះមិនហ៊ាននិយាយអ្វីតបតទេ
ក្រោយពេលសម្លឹងមើលមុខម្ដាយកូនទាំងពីរគួរឲ្យអាណិតពេក ធ្វើឲ្យចាន់ដឹងកំហុសអ្វីដែលខ្លួនបាននិយាយទៅកាន់មុននេះ ចាន់ក៏ដាច់ចិត្តនិយាយម្ដងទៀត
ចាន់«សុំទោស មុននេះខ្ញុំបារម្ភពីបងអាទិត្យពេក ហើយក៏ខឹងហ៊ាហានពេកទើបជ្រុលនិយាយចេញមក ខ្ញុំមិនបានតាំងចិត្តទេ»
ស្រីក្វាន់«មិនអីទេ! ចាន់និយាយត្រូវហើយ» ស្រីក្វាន់ក៏ងើបមុខមកញញឹមតិចៗដាក់ចាន់ ទាំងទឹកភ្នែកចង់រលីងរលោងយំចេញមកហើយ តែក៏ខំញញឹមទប់ជាប់ទៅវិញ
សែប«ហ្អើយ! នោះស្អីគេ មើលទៅដូចជា...» និយាយបានប៉ុន្នេះសែបក៏ទាក់សម្ដីឈប់ ព្រោះខ្លួនសម្លឹងមើលឃើញមានមនុស្សមួយក្រុមកំពុងនាំគ្នាគ្រាមនុស្សមកពីណាមិនដឹង
ទាំងអស់គ្នាពេលលឺសម្ដីសែបបែបនេះ ក៏ស្ទុះប្រញាប់ងាកមើលទៅតាមសែប ហើយក៏ឃើញទិដ្ឋភាពនោះដូចគ្នាម្នាក់ៗដូចជាស្លុតចិត្តមិនតិចទេ
«អ៊ុំផាត់ជួយគ្នាផង...» បុរសម្នាក់ក្នុងចំណោមអ្នកទាំងនោះក៏ស្រែកពីចម្ងាយមកយ៉ាងលឺ ធ្វើឲ្យគ្រប់គ្នាកាន់តែស្លន់មួយកម្រិតទៀត អ្នកទាំងអស់នោះក៏កាន់តែប្រញាប់មកឲ្យដល់ផ្ទះអ៊ុំផាត់កាន់តែលឿន
សែប«មេ...មេ...មេកង!» សែបនិយាយឡើងមកទាំងទឹកមុខតក់ស្លុត សម្លេងក៏ប្ដូរមកជាញ័រ មិនត្រឹមតែញ័រមាត់ទេ គ្រប់ខ្លួនចាប់ផ្ដើមញ័រអស់ហើយក្រោយពេលសម្លឹងមើលស្គាល់ថាជាមេកងកំពុងតែត្រូវគេគ្រាមកទាំងសន្លប់ គ្រប់គ្នាក៏តក់ស្លុតមិនចាញ់សែបប៉ុន្មានដែរ
ស្រីក្វាន់«បង... បង... បង អាទិត្យ! បង...» ស្រីក្វាន់ដែលនៅញ័រភ័យមិនទាន់បាត់មុននេះ ក៏ស្រក់ទឹកភ្នែកចុះមកពេលដឹងថាម្នាក់ទៀតដែលគេគ្រាមកនោះជាអាទិត្យ
«ជួយ! ជួយគ្នា ជួយគ្នាផង» ពួកគេក៏នាំមេកងនិងអាទិត្យមកដាក់លើគ្រែ ធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំៗ ស្លុតចិត្តស្ទើរតែមិនចង់ជឿព្រោះតែសភាពអ្នកទាំងពីរពេលនេះគឺពិបាកមើលខ្លាំងណាស់ ម្នាក់ឈាមដាបពេញខ្លួនរបួសពេញទាំងខ្លួន ម្នាក់ទៀតរហែកអាវអស់របួសពេញខ្លួនដូចគ្នា
ចាន់«ប...បង...បង អាទិត្យ!» ចាន់ស្ទុះទៅរកអាទិត្យសម្លឹងមើលទាំងទឹកភ្នែក ញ័រអស់ខ្លួនប្រាណពេលឃើញសភាពបងខ្លួនបែបនេះ
អ៊ុំផាត់«កុំទាន់យំអី ចាន់ឆាប់រកអីមកជួយអាទិត្យផងទៅ ហូរឈាមមិនឈប់សោះហើយ» ចាន់លឺភ្លាមក៏ប្រញាប់ស្ទុះចុះរត់ទៅរកផ្ទះអ៊ុំស៊ីងភ្លាម
អ៊ុំផាត់«នេះមានរឿងអី? ម៉េចក៏...» អ៊ុំផាត់ស្លុតចិត្តពេកនិយាយមិនចេញ
«អ៊ុំកុំទាន់សួរអី ចាំពេលជួយអាទិត្យនិងមេកងរួច ពួកខ្ញុំនឹងនិយាយប្រាប់» បុរសម្នាក់និយាយឡើង
សែបពេលនេះស្រវ៉េស្រវ៉ារត់ទៅរកទឹកមកដើម្បីលុបលាងរបួសឲ្យមេកង ស្រីក្វាន់ពេលនេះស្ទើរតែគាំងនៅនឹងកន្លែងហើយ តែខំសម្រួលអារម្មណ៍ទប់ ឡើងទៅអង្គុយក្បែរអាទិត្យ ទោះបីជាចង់ទប់ក៏ទប់មិនជាប់ទឹកភ្នែកវាហូរមកដោយខ្លួនឯងព្រោះមនុស្សខ្លួនស្រលាញ់ពេលនេះនៅចំពោះមុខខ្លួនមិនដឹងថាស្លាប់ឫមួយក៏រស់ផងទេ
សែបក៏រត់ចេញមកវិញ ជាមួយនឹងទឹកក្ដៅឧណៗនៅក្នុងដៃកាន់មកដាក់លើគ្រែ ហើយក៏ប្រញាប់ដោះអាវមេកងចេញដើម្បីលាងរបួស និងជូនខ្លួនឲ្យមេកង
សែប«មេកងម៉េចក៏ សភាពធ្ងន់ធ្ងរម្លេះ? ហ្អឹៗ» សែបដែលមុននេះខំទប់ទឹកភ្នែកមករហូត ក៏ចាប់ផ្ដើមទប់លែងជាប់ពេលឃើញសភាពមេកងធ្ងន់ធ្ងរខ្លាំងពេកជួបគ្នាយប់ស្អែកម៉ោងដដែរ

YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...