ពេលនេះអាទិត្យនិងអ៊ុំផាត់កំពុងតែឈរចាំរេរានៅខាងក្រៅចាំចាន់រៀបចំខ្លួនរួចហើយនឹងបានចេញទៅតាមរកថៅកែគៀងជាមួយនឹងអាទិត្យ អ៊ុំផាត់ចេះតែងាកសម្លឹងមើលមុខអាទិត្យមិនឈប់ ហើយអាទិត្យវិញឃើញអ៊ុំផាត់ងាកសម្លឹងមើលមកខ្លួនក៏សើចស្មេញធ្មេញដាក់អ៊ុំផាត់ បន្តិចក្រោយមកចាន់ក៏ដើរចុះមក សម្រស់ដ៏ស្រស់ស្អាតរបស់ចាន់បានជះចូលទៅក្នុងភ្នែករបស់អាទិត្យធ្វើឲ្យអាទិត្យភ្លឹកភ្លាំងបានបន្តិច តាមមើលចាន់ពីលើដល់ក្រោមមិនដាក់ភ្នែក
ចាន់«តោះបង!» ចាន់ចុះមកដល់ក្រោយហើយក៏យកដៃមកគៀកដៃអាទិត្យ អាទិត្យត្រូវចាន់មកប៉ះបែបនេះក៏ភ្ញាក់ខ្លួនឡើងមកវិញ រួចក៏ងក់ក្បាលដាក់ចាន់បន្តិចមុននឹងងាកទៅរកអ៊ុំផាត់
អាទិត្យ«ទៅសិនហើយណាអ៊ុំ» និយាយរួចអាទិត្យនិងចាន់ក៏នាំគ្នាចេញទៅដោយមានចាន់ជាអ្នកគៀកដៃអាទិត្យជាប់មិនលែង ហើយទុកឲ្យអ៊ុំផាត់តាមមើលពីក្រោយមិនដាក់ភ្នែកព្រោះបារម្ភពីកូនស្រី
នៅឯសណ្ឋាគារ មិនយូរប៉ុន្មានអាទិត្យនិងចាន់ក៏បាននាំគ្នាមកដល់សណ្ឋាគារនៅទីនេះ មើលទៅមិនសូវជាមានមនុស្សរស់នៅប៉ុន្មានទេ អាទិត្យក៏បានចាប់ដៃចាន់ឲ្យមកគៀកដៃខ្លួនវិញមុននឹងនិយាយ
អាទិត្យ«ធ្វើដូចជាធម្មតាកុំឲ្យគេចាប់បានឲ្យសោះណា ហើយប្រាប់គេថាមករកបន្ទប់ស្នាក់នៅតែពីរនាក់ យល់ទេចាន់?» ចាន់ស្ដាប់អាទិត្យនិយាយធ្វើមុខភ្លឹះៗ រួចហើយក៏ងក់ក្បាលបញ្ជាក់ថាយល់ហើយ រួចហើយអាទិត្យក៏នាំចាន់ចូលទៅខាងក្នុងដូចធម្មតា
ទាំងពីរនាក់ក៏នាំគ្នាមកដល់ខាងក្នុង ជួបជាមួយនឹងបុគ្គលិករបស់សណ្ឋាគារ អ្នកទាំងពីរក៏បានដើរទៅរកកន្លែងកក់បន្ទប់សណ្ឋាគារ ចាន់ក៏បានបង្ហាញស្នាមញញឹមជាការរាក់ទាក់ជាមុនមុននឹងនិយាយ
ចាន់«អត់ទោសនៅទីនេះមានបន្ទប់ទំនេរទេ? ខ្ញុំចង់កក់បន្ទប់មួយ» បុគ្គលិកក៏បានឆ្លើយទាំងញញឹម
បុគ្គលិក«ចា៎មាន តែខាងសណ្ឋាគារនៅសល់តែបន្ទប់មានគ្រែតែមួយទេចា តើអ្នកនាងត្រូវការដែរឬទេ?» ចាន់លឺបែបនេះក៏ងាកទៅមើលមុខអាទិត្យ គាប់ជួនអាទិត្យកំពុងងាករកមើលថៅកែគៀងនៅជុំវិញនេះ ចាន់ឃើញបែបនេះក៏យកដៃទៅកេះអាទិត្យ ធ្វើឲ្យអាទិត្យភ្ញាក់ងាកមករកចាន់ភ្លាម
ចាន់«យកឬអត់? បន្ទប់មានគ្រែតែមួយទេ» អាទិត្យលឺហើយមិនតបអ្វីបែរជាងក់ក្បាលដាក់ចាន់ទៅវិញ រួចហើយក៏និយាយទាំងរដាក់រដុប
អាទិត្យ«មិនអីទេ យកបែបនឹងហើយព្រោះ បងនិងអូនជាសង្សារនឹងគ្នាតាស» គ្រាន់តែលឺបែបនេះភ្លាមចាន់បើកភ្នែកធំៗសម្លឹងមើលមុខអាទិត្យ តែអាទិត្យក៏ញញឹមស្ញេញដាក់ចាន់ទៅវិញ បុគ្គលិកនៅទីនេះលឺហើយក៏និយាយ
បុគ្គលិក«ចឹងសម្រេចថាយកបន្ទប់នេះចុះចា បន្ទប់លេខ៣០១ នេះចា៎ សោរបន្ទប់ សូមឲ្យស្រលាញ់គ្នារហូតណា» គ្រាន់តែទទួលយកសោរពីបុគ្គលិកហើយភ្លាម ទាំងពីរនាក់ភ្ញាក់ងាកមកសម្លឹងមុខគ្នាភ្លាមក្រោយពេលលឺបុគ្គលិកជូនពរពួកគេ ហើយក៏នាំគ្នាធ្វើជាសើចស្ញេញដាក់បុគ្គលិកមុននឹងនាំគ្នាដើរចូលទៅខាងក្នុង
អាទិត្យដើរបណ្ដើរភ្នែកខំសម្លឹងរកមើលថៅកែគៀងបណ្ដើរ ឯចាន់វិញកំពុងតែដើរញញឹមរំភើបជាមួយនឹងការដែលក្លាយខ្លួនធ្វើជាសង្សាររបស់អាទិត្យ រួចក៏បន្លំធ្វើជានិយាយ
ចាន់«នេះគ្រាន់តែធ្វើជាសង្សារលេងៗរបស់បងសប្បាយប៉ុន្នឹងហើយ ចុះទម្រាំតែក្លាយជាសង្សារមែនទែនទៀតខ្ញុំប្រហែលជាសប្បាយចិត្តខ្លាំងហើយមើលទៅ» លឺហើយអាទិត្យក៏សើចហួសចិត្តនឹងចាន់និយាយ
អាទិត្យ«យើងនេះស្រមើស្រមៃខ្លាំងពេកហើយ» និយាយបណ្ដើរអាទិត្យក៏ងាកដើរទៅម្ខាង ចាន់ឃើញអាទិត្យដើរខុសផ្លូវក៏ស្រែកហៅអាទិត្យមកវិញ
ចាន់«បងអាទិត្យ ដើរទៅណានឹង ផ្លូវបន្ទប់ទៅខាងនេះ» អាទិត្យក៏ប្រញាប់ដើរមកចាប់ដៃចាន់ឲ្យដើរទៅផ្លូវជាមួយខ្លួន រួចក៏និយាយខ្សឹបៗតិចៗប្រាប់ចាន់
អាទិត្យ«មកខាងនេះសិន កុំភ្លេចថាយើងមករកថៅកែគៀងណា បងត្រូវដើររកមើលថៅកែសិនព្រោះមិនទាន់លឺសម្លេងជាសញ្ញាមកទៀតទេ» ចាន់លឺហើយក៏ព្រមដើរទៅតាមអាទិត្យចាប់អូសដៃចាន់ដើររកមើលពេញទាំងសណ្ឋាគារ ចាន់ដើរតាមបណ្ដើរធ្វើមុខជូរបណ្ដើរ រួចក៏ដកដៃចេញពីដៃអាទិត្យហើយក៏ឈប់ឈរនៅមួយកន្លែង
អាទិត្យ«កើតអីមែនទេចាន់?» អាទិត្យឃើញបែបនេះក៏ងាកមករកចាន់វិញ ចាន់ឯនេះក៏និយាយទាំងធ្វើមុខជូរអាទិត្យ
ចាន់«ចុកជើងណាស់បង បងមិនឃើញទេហ្អេសនេះពាក់ស្បែកជើងកែងណា ដើរច្រើនជុំបែបនេះ វាឈឺជើង» ចាន់និយាយបណ្ដើរដៃដោះស្បែកជើងបណ្ដើរ
អាទិត្យ«ឲ្យបងបីទេ?»ចាន់លឺហើយក៏ងើបមុខឡើងមកមើលអាទិត្យភ្លាម
ចាន់«មិនបាច់ទេ ខ្ញុំខ្លាចថាបងបីខ្ញុំមិនរួច» អាទិត្យក៏សើច ធ្វើឲ្យចាន់ខឹងសម្លក់មុខអាទិត្យមិនដាក់ភ្នែក
អាទិត្យ«អូខេៗ ម៉ោះៗ ទៅបន្ទប់ទៅចឹង» រួចហើយអាទិត្យក៏ហុចដៃឲ្យចាន់ក្រោកឡើងមក ចាន់ក៏ចាប់ដៃអាទិត្យក្រោកឡើង អាទិត្យក៏នាំចាន់ដើរទៅបន្ទប់ ពេលមកដល់អាទិត្យក៏ចាប់អារម្មណ៍ថាដូចជាលឺសម្លេងកណ្ដឹងតិចៗ ពេលមកដល់មុខបន្ទប់ អាទិត្យក៏លឺសម្លេងកណ្ដឹងម្ដងទៀតចេញពីបន្ទប់នៅក្បែរបន្ទប់របស់ខ្លួនរួចហើយក៏ចាប់ចាន់ដែលកំពុងចាក់សោរបន្ទប់ឲ្យងាកមករកខ្លួនមុននឹងនិយាយតិចៗ
អាទិត្យ«បងដូចជាចាប់អារម្មណ៍ថាថៅកែគៀងនៅបន្ទប់ជិតនេះ»
YOU ARE READING
ស្នេហ៍ចិត្តពីរ
Lãng mạnខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...