បន្ទាប់ពីឈរសម្លឹងមើលមុខគ្នាមួយសន្ទុះហើយនោះ សែបនិងស្រីក្វាន់ក៏នាំគ្នារត់សម្ដៅទៅរកផ្ទះអ៊ុំផាត់ភ្លាមៗ
សែប«អ៊ុំផាត់! អ៊ុំផាត់! អ៊ុំផាត់! នៅផ្ទះដែរទេ?» សែបរត់មកដល់ទាំងត្រហេបត្រហប ខំប្រឹងស្រែកហៅអ៊ុំផាត់យ៉ាងលឺៗ តែមិនឃើញមានអ្នកណាឆ្លើយសោះ «ហ៊ើយ នៅផ្ទះដែរឬអត់ទេនៀក អ៊ុំផាត់» សែបក៏ស្រែកហៅមួយទំហឹងទៀត
អ៊ុំផាត់«ហ្អើយ! ចុះឯងស្រែករកស្អីឯង ធ្វើដូចអាណាបាត់គោយ៉ាងចឹង» អ៊ុំផាត់ បើកទ្វារដើរចុះមកទាំងរអ៊ូ ដាក់សែបខ្លាំងៗ
សែប«មិនមានអ្នកណាបាត់គោទេអ៊ុំ តែគឺបាត់មនុស្ស» អ៊ុំផាត់ភ្ញាក់បើកភ្នែកធំៗសម្លឹងមើលមុខសែបផង ស្រីក្វាន់ផង
អ៊ុំផាត់«បាត់អ្នកណាគេ?»
សែប«បាត់មេកងនិងអាទិត្យណាអ៊ុំ»
អ៊ុំផាត់«ហ្អាស?» អ៊ុំផាត់លាន់មាត់ស្រែកឡើងបើកភ្នែកធំៗ តែក៏សម្រួលអារម្មណ៍ មកនិយាយបញ្ជាក់ម្ដងទៀត «ឯងថាបាត់អ្នកណាអម្បាញ់មិញនេះ?»
សែប«គឺបាត់មេកងនិងអាទិត្យ»
អ៊ុំផាត់«អរ ពួកវាអាចនឹងទៅណា តិចទៀតមកវិញហើយ» អ៊ុំផាត់និយាយចោលធ្វើដូចជាធម្មតាវិញ
សែប«មិនមែនចឹងទេអ៊ុំ ខ្ញុំនិងស្រីក្វាន់នេះដើររកអស់ហើយមិនមានឃើញអ្នកណាទេ»
អ៊ុំផាត់«ហើយចុះពួកវាទៅណា»
សែប«គឺមេកងនិងអាទិត្យទៅផ្ទះរបស់មេកងកាលពីយប់មិញ នៅមុនទាន់ឃើញមកវិញទេ»
អ៊ុំផាត់«ហ្អាស?» អ៊ុំផាត់លាន់មាត់ស្រែកឡើងម្ដងទៀត បើកភ្នែកធំៗ សម្លឹងមើលមុខសែប «មិនកើតទេ ពីរនាក់នឹងអាចនឹងមានគ្រោះថ្នាក់ហើយ ចាន់! ចាន់! ចាន់ហ្អា» អ៊ុំផាត់ប្រញាប់ស្រែកហៅចាន់កូនខ្លួនភ្លាមៗ
ចាន់«ចាពុក ពុកមានការអី?»
អ៊ុំផាត់«ទៅផ្សារជាមួយពុក»
ចាន់«ទៅអីលូវនេះហ្អេស?»
អ៊ុំផាត់«ត្រូវហើយឲ្យឆាប់ឡើងមក» ចាន់ក៏ប្រញាប់ចុះទៅខាងក្រោមតាមសម្ដីពុករបស់ខ្លួន «ឯងពីរនាក់នៅទីនេះហើយ កុំទៅណាលឺទេ» និយាយរួចអ៊ុំផាត់និងចាន់ក៏នាំគ្នាប្រុងនឹងដើរចេញទៅ
ស្រីក្វាន់«ឲ្យខ្ញុំទៅផងទៅ ខ្ញុំសូមទៅម្នាក់ផង» ស្រីក្វាន់ប្រញាប់និយាយស្ទាក់ដំណើរអ្នកទាំងពីរឲ្យងាកមករកខ្លួនវិញ «ខ្ញុំសូមទៅម្នាក់ផង» ស្រីក្វាន់និយាយធ្វើមុខគួរឲ្យអាណិតខ្លាំងណាស់
អ៊ុំផាត់«ក្មួយនៅទីនេះហើយ និងបានជួយមើលម្ដាយ កុំទៅអីវានាំតែមានគ្រោះថ្នាក់»
ស្រីក្វាន់«តែខ្ញុំបារម្ភពីបងអាទិត្យណាស់អ៊ុំ ឲ្យខ្ញុំសូមទៅតាមរកគាត់ម្នាក់ផងណាអ៊ុំ» ស្រីក្វាន់លូកដៃទៅស្រវ៉ាចាប់អង្រួនដៃអ៊ុំផាត់តិចៗ ជាមួយទឹកមុខដ៏គួរឲ្យអាណិត ចាន់លឺសម្ដីស្រីក្វាន់និយាយមុននេះ គាប់ជួនខ្លួនមិនទាន់ដឹងរឿងអ្វីនោះក៏សួរ
ចាន់«ពុក! នេះបងគាត់កើតអីមែនទេ?» អ៊ុំផាត់ងាកសម្លឹងមើលមុខកូនខ្លួនបន្តិច ក្នុងចិត្តមិនទាន់ចង់ឆ្លើយទេ តែក៏សម្រួលអារម្មណ៍ប្រាប់កូនតិចៗ
អ៊ុំផាត់«គឺអាទិត្យបាត់ខ្លួន បាត់ទៅជាមួយនឹងមេងមួយយប់ហើយនៅមិនទាន់ឃើញមកវិញទេ ទើបពុកចង់ទៅរកគេនៅក្នុងផ្សារក្រែងលោមានដំណឹងខ្លះ» ចាន់លឺភ្លាម ទឹកមុខចាប់ផ្ដើមប្រែប្រួលមកភ័យបារម្ភចំពោះបងខ្លួនភ្លាមៗ អ៊ុំផាត់ក៏ងាកមកនិយាយជាមួយស្រីក្វាន់វិញ «ចឹងក្មួយត្រូវតែប្រយ័ត្នខ្លួន ពូឲ្យក្មួយទៅ តែបានតែម្ដងនេះទេ»
ស្រីក្វាន់«ចា អរគុណច្រើនណាស់អ៊ុំផាត់» ស្រីក្វាន់ក៏និយាយទាំងញញឹមដាក់អ៊ុំផាត់ មុននឹងងាកមកនិយាយជាមួយសែបវិញ «សែប ខ្ញុំផ្ញើរម៉ែផងណា ខ្ញុំនឹងប្រញាប់មកវិញ» សែបក៏ងក់ក្បាលយល់ព្រមតាមសម្ដីរបស់ស្រីក្វាន់សុំ ទាំងបីនាក់ក៏នាំគ្នាចេញទៅបាត់អស់ទៅ
មួយសន្ទុះក្រោយមក សែបឯនេះមកអង្គុយនៅគ្រែខាងមុខផ្ទះរបស់ស្រីក្វាន់ ដើម្បីចាំមើលថែមីងព្រីមតាមស្រីក្វាន់បានសុំ
ក្រាក! "សម្លេងបើកទ្វារ"
បានបន្តិចក្រោយ មីងព្រីមក៏បើកទ្វារចេញមកខាងក្រៅ សម្លឹងមើលឃើញសែបនៅអង្គុយមើលមេឃមើលផ្កាយនៅខាងមុខផ្ទះខ្លួន គាត់ក៏ដើរចុះមកសួរនាំ
មីងព្រីម«សែប មកអង្គុយអីនៅត្រង់នេះ?» សែបក៏ងាកមើលតាមសម្លេងដែលបាននិយាយជាមួយខ្លួន
សែប«អរ ខ្ញុំមកអង្គុយយាមនឹងណា»
មីងព្រីម«យាមអ្នកណា?»
សែប«យាមអ្នកមីងណាបាទ ស្រីក្វាន់ឲ្យខ្ញុំមកជួយមើលមីង ចឹងហើយខ្ញុំមកតាមស្រីក្វាន់ប្រាប់» មីងព្រីមក៏ងក់ក្បាលតិចៗតាមសែបប្រាប់
មីងព្រីម«ចុះស្រីក្វាន់ទៅណាហើយ សែបមានដឹងទេ?» សែបលឺហើយរៀងអេះអុញមិនហ៊ាននិយាយប្រាប់ទេ តែក៏បន្ធូរអារម្មណ៍និយាយឡើងមក
សែប«គឺស្រីក្វាន់ ទៅក្នុងផ្សារជាមួយអ៊ុំផាត់និងចាន់បាត់ហើយបាទ»
មីងព្រីម«ទៅផ្សារចឹង នាំគ្នាទៅធ្វើអីដែរ?»
សែប«គឺ តាមរកមេកងនិងអាទិត្យបាត់ខ្លួន តាំងពីយប់មិនទាន់ឃើញមកវិញទេ»
មីងព្រីម«បាត់ខ្លួន!» មីងព្រីមលាន់មាត់និយាយម្នាក់ឯងតិចៗ
ក្រឡេកមើលអ្នកដែលតាមរកមេកងនិងអាទិត្យនៅឯក្នុងផ្សារឯនេះវិញ ស្រីក្វាន់មើលទៅពិបាកជាងគេ ព្រោះត្រូវរុំមុខបិទឲ្យជិតកុំឲ្យមានអ្នកណាស្គាល់ឬក៏ឃើញថាជាខ្លួន ដើរមកដល់កន្លែងមួយអ៊ុំផាត់ក៏ឈប់ឈរមួយកន្លែងបន្តិច ឃើញអ៊ុំផាត់ឈប់មិនដើរទៅមុខបន្តស្រីក្វាន់ក៏ដាច់ចិត្តនិយាយ
ស្រីក្វាន់«ខ្ញុំថា យើងទៅសួរអ៊ុំម្ចាស់បារដែលខ្ញុំធ្លាប់ធ្វើការវិញទៅ គាត់អាចនឹងមានដំណឹងខ្លះ» អ៊ុំផាត់មិននិយាយច្រើនក៏ងក់ក្បាលយល់ស្របទៅតាមស្រីក្វាន់និយាយ
ក្រាក! "សម្លេងបើកទ្វារ"
ស្រីក្វាន់នាំអ៊ុំផាត់និងចាន់មកដល់បារកន្លែងដែលខ្លួនធ្លាប់ធ្វើការពីមុន
អ៊ុំម្ចាស់បារ«មិនទាន់ដល់ម៉ោងបើកហាងទេ យប់បន្តិចបានបើក» គាត់និយាយដោយមិនបានងើបមុខមើលថាជាអ្នកណានោះទេ ព្រោះគាត់រវល់រៀបចំហាងនៅឡើយ
ស្រីក្វាន់«គឺខ្ញុំទេ» គ្រាន់តែលឺសម្លេងនិយាយមកភ្លាម គាត់ក៏ប្រញាប់ងើបមុខឡើងសម្លឹងមើល ក៏ឃើញថាជាស្រីក្វាន់ពិតមែន
ពេលនេះអ្នកទាំងបី និងអ៊ុំម្ចាស់បារកំពុងតែអង្គុយនិយាយគ្នា
ស្រីក្វាន់«អ៊ុំមានដឹងថា នៅទីនេះមានរឿងអីថ្មីៗមកខ្លះដែរទេ»
អ៊ុំម្ចាស់បារ«អឹម...អ៊ុំក៏មិនដឹងដែរណា ហើយមកទីនេះមានការអីមិនខ្លាចអាហានវាឃើញ វាចាប់ទៅវិញទេហ្អេស?»
ស្រីក្វាន់«ខ្ញុំមករកបងអាទិត្យ» អ៊ុំម្ចាស់បារក៏ប្រញាប់និយាយភ្លាម
អ៊ុំម្ចាស់បារ«មករកអាទិត្យចឹងហ្អេស?»
ស្រីក្វាន់«ចា!» ស្រីក្វាន់ក៏ងក់ក្បាលតិចៗ
អ៊ុំម្ចាស់បារ«តាំងតែពីមានព័ត៌មាននោះមក អ៊ុំមិនដែលដឹងដំណឹងអីពីអាទិត្យមកទេ តែក៏លឺអ្នកភូមិនិយាយរឿយៗថា មេកងនិងអាទិត្យនេះរួមគំនិតគ្នាសម្លាប់មនុស្ស ហើយក៏រត់គេចចេញពីក្នុងគុក តែយ៉ាងណាព័ត៌មាននេះក៏គ្មានអ្នកណាជឿស្រាប់ហើយ អ៊ុំក៏មិនជឿដូចគ្នាណា» គាត់សម្លឹងមើលមុខគ្រប់គ្នាបន្តិចមុននឹងនិយាយបន្ត «អ៊ុំមិនជឿណាព្រោះថាមនុស្សល្អៗណា មកទីនេះតែងតែមានរឿង ពិសេសនោះគឺអាហានវាតាមព្យាបាទធ្វើបាបរហូតតែទាំងអស់នឹង»
ស្រីក្វាន់«ចា គាត់ធ្វើបាបសូម្បីតែកូនស្រីដែលមានឈាមគាត់» ស្រីក្វាន់និយាយទាំងទឹកមុខក្រៀមស្រពោន ទឹកភ្នែកដក់ជាប់នៅក្នុងភ្នែក ស្រីក្វាន់បន្ធូរអារម្មព៍បន្តិចមុននឹងនិយាយបន្ត
ស្រីក្វាន់«ចុះអ៊ុំមានដឹងព័ត៌មានអីថ្មីទៀតទេព្រោះថា បងអាទិត្យបាត់តាំងពីយប់មិញ ជាមួយមេកងនៅមិនទាប់ឃើញត្រឡប់ទៅផ្ទះវិញទេថ្មើរនេះហើយ នៅមិនទាន់ដឹងដំណឹងថាគាត់ទៅណាទេ»
អ៊ុំម្ចាស់ហាង«អ៊ុំមុននេះចេញទៅក្រៅបន្តិចដែរ ក៏ឃើញព័ត៌មានថ្មីដែលគេបិទដែរ តែអ៊ុំមិនចាប់អារម្មណ៍» ស្រីក្វាន់ក៏និយាយកាត់សម្ដីអ៊ុំភ្លាមៗ
ស្រីក្វាន់«ព័ត៌មានអីទៅអ៊ុំ»
អ៊ុំម្ចាស់ហាង«តាមពិតអ៊ុំក៏មិនដឹងដូចគ្នា តែក៏បានលឺអ្នកភូមិនិយាយខ្លះមកដែរ ទាក់ទងនឹងអាទិត្យជាមួយមេកង»
ស្រីក្វាន់«អ៊ុំជួយនិយាយបន្តិចមក» ស្រីក្វាន់ខិតទៅជិតអ៊ុំម្ចាស់ហាង សម្លឹងមើលមុខគាត់ទាំងទឹកមុខចង់ដឹងខ្លាំងណាស់
អ៊ុំម្ចាស់ហាង«គឺលឺពួកនោះនិយាយមកថា មេកងនិងអាទិត្យជាបងប្អូននឹងគ្នា»
ស្រីក្វាន់«គេមាននិយាយអីទៀតទេអ៊ុំ?»
អ៊ុំម្ចាស់ហាង«ក៏បានលឺគេនិយាយមកដែរណាថា ហ៊ាហាននេះកំពុងតែតាមចាប់អាទិត្យនិងមេកង ព្រោះថាកាលពីយប់មិញពីរនាក់នេះបានទៅប្លន់នៅឯផ្ទះរបស់ហ៊ា» លឺអ៊ុំនិយាយបែបនេះភ្លាម ម្នាក់ៗបើកភ្នែកធំៗ ភ្ញាក់ផ្អើលខ្លាំងណាស់
ស្រីក្វាន់«ទៅ...ទៅផ្ទះ ហ៊ាហានចឹងហ្អេស?» ស្រីក្វាន់និយាយទាំងញ័រមាត់ ខ្លួនក៏ចាប់ផ្ដើមញ័រដូចគ្នា បេះដូងលោតញាប់ខុសពីធម្មតាទឹកមុខក៏ប្រែប្រួលកាន់តែបារម្ភជាងមុនទៀត ឃើញស្រីក្វាន់មានទឹកមុខបែបនេះអ៊ុំម្ចាស់ហាងក៏មិនហ៊ាននិយាយអ្វីបន្ត បានត្រឹមតែងក់ក្បាលបញ្ជាក់
អ៊ុំម្ចាស់ហាង«នេះប្រហែលជារត់គេចពីហ៊ាពិតមែន តែអ៊ុំជឿណាថាអាទិត្យនិងមេកងនេះជាមនុស្សល្អ ប្រាកដជាទៅទីនោះមានការអីហើយ ជឿអ៊ុំទៅណាអាទិត្យច្បាស់ជាមិនអីទេ» ឃើញទឹកភ្នែកស្រីក្វាន់ត្រៀមនឹងស្រក់ចុះមក អ៊ុំគាត់ក៏និយាយលួងលោមចិត្តស្រីក្វាន់បន្តិចកុំឲ្យស្រីក្វាន់កាន់តែបារម្ភខ្លាំងឡើង
ក្រឹប! "សម្កេងបិទទ្វារ"
ក្រោយពីនិយាយគ្នារួចកាត់មកដល់ពេលនេះ ស្រីក្វាន់ ចាន់និងអ៊ុំផាត់ក៏នាំគ្នាចេញមកវិញតែក៏មិនទាន់ដើរចេញទៅភ្លាមៗនោះទេ
អ៊ុំផាត់«អ៊ុំថា ច្បាស់ជាមានរឿងអីមិនខានទេ រត់គេចបែបនេះបើមិនអីវាច្បាស់ជាត្រឡប់ទៅផ្ទះតាំងតែពីយប់ម្លេះ តែនេះមិនដឹងបាត់ទៅណា ច្បាស់ណាស់ ច្បាស់ជាមានរឿងអីហើយ» និយាយហើយគាត់ងាកសម្លឹងមើលមុខទាំងពីរនាក់នោះ ឃើញថាពេលនេះមុខម្នាក់ៗក្រៀបស្រពោនពិបាកចិត្តមិនស្ទើរទេ
ស្រីក្វាន់«ខ្ញុំថាយើងទៅមួយកន្លែងទៀតទៅ» លឺសម្ដីស្រីក្វាន់និយាយបែបនេះ ចាន់និងអ៊ុំផាត់ក៏ក្រឡេកមើលមុខស្រីក្វាន់ភ្លាម
អ៊ុំផាត់«ទៅណា?»
ស្រីក្វាន់«ផ្ទះរបស់មេកង»
កាត់មកដល់ពេលនេះ អ្នកទាំងបីក៏នាំគ្នាមកដល់មុខផ្ទះមេកងជាស្រេច តែនៅលឹបលបនៅខាងក្រៅរបងមិនហ៊ានចូលទៅខាងក្នុងនោះទេ
ចាន់«ម៉េចក៏មិនចូលទៅតែម្ដងទៅ នៅឈរលបៗខាងក្រៅបែបនេះខ្លាចថានឹងមានអ្នកមកឃើញ»
ស្រីក្វាន់«ចូលទៅភ្លាមមិនបានទេ ព្រោះថា ប៉ារបស់មេកងនិងខ្ញុំមិនដែលស្គាល់គ្នាទេ»
ចាន់«ហើយចឹងបងនាំខ្ញុំនិងពុកមកធ្វើអី? នៅឈរបែបនេះបើមានគេចាប់បានពិបាកមិនខានទេ»
កំពុងតែនិយាយគ្នាសុខៗ ស្រីក្វាន់ក៏ក្រឡេកឃើញ មីងយ៉ែមដើរចូលសម្ដីទៅខាងក្នុងផ្ទះ ស្រីក្វានយក៏រហ័សរត់ទៅស្ទាក់ផ្លូវមីងយ៉ែមភ្លាម
ស្រីក្វាន់«មីងយ៉ែម!» ស្រីក្វាន់រត់ទៅចាប់ដៃមីងយ៉ែម
មីងយ៉ែម«អួយ! អ្នកណានឹង? អួយៗៗ!!» ដោយសារតែស្រីក្វាន់បិទមុខជិតពេក មីងយ៉ែមមើលមិនស្គាល់ថែមទាំងរត់មកចាប់ដៃភ្លាមៗទៀត គាត់ក៏ស្រែកឡើងលឺៗ
ស្រីក្ចាន់«មីង! មីង! មីង! គឺខ្ញុំទេ ខ្ញុំណា៎ ខ្ញុំស្រីក្វាន់» ស្រីក្វាន់ខំចាប់មីងយ៉ែមឲ្យមើលមកខ្លួន រួចក៏និយាយបញ្ជាក់តិចៗទៅកាន់គាត់ មីងយ៉ែមក៏ស្ងាត់ហើយ សម្លឹងមើលមុខស្រីក្វាន់ភ្លឹះៗ
មីងយ៉ែម«ស្រីក្វាន់ទេហ្អេស?» ពេលស្គាល់ថាជាស្រីក្វាន់ហើយ គាត់ក៏ក្រឡេកមើលមុខមើលក្រោយខ្លាចថាមានអ្នកមកឃើញ
មីងយ៉ែម«ចូលៗ ចូលទីក្នុងសិនទៅ» រួចហើយមីងយ៉ែមក៏ងាកមកនិយាយតិចៗជាមួយស្រីក្វាន់ហើយនាំអ្នកទាំងបីទៅចូលទីខាងក្នុង
ក្រឹប! "សម្លេងបិទទ្វារ"
មីងយ៉ែមបិទទ្វារថ្នមៗ ហើយក៏នាំអ្នកទាំងបីមកអង្គុយនៅខាងក្នុងសិន
ស្រីក្វាន់«មីង! ប៉ារបស់មេកងនៅទីនេះឬអត់?» អង្គុយចុះមិនទាន់ទេ ស្រីក្វាន់ប្រញាប់សួរភ្លាម
មីងយ៉ែម«ប៉ារបស់មេកង ប្រហែលជានៅបន្ទប់ខាងក្រោមធ្វើការ ចាំបន្តិចណា មីងទៅតាមគាត់មកឲ្យ»
ស្រីក្ចាន់«ចា៎!» មីងយ៉ែមក៏ក្រោកដើរទៅរកប៉ារបស់មេកងនៅឯបន្ទប់ធ្វើការ
មួយសន្ទុះក្រោយមក មីងយ៉ែមក៏ត្រឡប់មកវិញជាមួយនឹងប៉ារបស់មេកងមកជាមួយគ្នា អ្នកទាំងបីពេលឃើញហើយ ក៏នាំគ្នាក្រោកឈរដើម្បីជាការគោរព
ពូក្រៃយ៍សុទ្ធ«មិនអីទេ! នាំគ្នាអង្គុយចុះទៅ» គាត់ញញឹមរាក់ទាក់ដាក់អ្នកទាំងបី មុននឹងដើរទៅអង្គុយ គាត់ញញឹមម្ដងទៀតដាក់គ្រប់គ្នាមុននឹងនិយាយ
ពូក្រៃយ៍សុទ្ធ«អ្នកទាំងបីមានការអ្វីមែនទេ?»
ស្រីក្វាន់«គឺខ្ញុំចង់មកប្រាប់ដំណឹងដល់លោកពូ» ស្ដាប់ហើយគាត់ក៏មិនបានតបអ្វី បានត្រឹមតែញញឹមងក់ក្បាលដាក់ស្រីក្វាន់ ឃើញបែបនេះស្រីក្វាន់ក៏និយាយបន្ត
ស្រីក្វាន់«គឺថាពេលនេះមេកងបាត់ខ្លួនហើយ គឺមេកងបាត់ខ្លួនទៅជាមួយបងអាទិត្យមួយយប់ហើយ មកដល់ថ្មើរនេះមិនឃើញគាត់ត្រឡប់ទៅផ្ទះវិញទេ» លឺបែបនេះគាត់បើកភ្នែកធំៗ ភ្ញាក់ផ្អើលជាខ្លាំង ព្រោះបារម្ភពីកូន
ពូក្រៃយ៍សុទ្ធ«បាត់ខ្លួន?»
ស្រីក្វាន់«ចា៎! បែបនេះហើយទើបខ្ញុំនាំគ្នាយកដំណឹងនេះមកប្រាប់លោកពូ» ប៉ាមេកងដកដង្ហើមធំចេញបន្តិចមុននឹងផ្អែកខ្នងយកដៃញីថ្ងាសឲ្យស្វាងបន្តិចសិន
ពូក្រៃយ៍សុទ្ធ«ហ៊ឹម... មិនអីទេណា ចាំពូនាំកងកម្លាំងតាមរកគេទាំងពីរនាក់ ទាំងអស់គ្នាកុំទាន់បារម្ភអី» គាត់ញញឹមដាក់គ្រប់គ្នាដើម្បីបញ្ជាក់ឲ្យទំនុកចិត្តទៅកាន់គ្រប់គ្នាមុននឹងនិយាយបន្ត
ពូក្រៃយ៍សុទ្ធ«ខ្ញុំទៅតាមរកគេទាំងពីរនាក់ ខ្ញុំដឹងថាមានរឿងអ្វីកើតឡើងកាលពីយប់មិញហើយ ហ៊ើយ...» គាត់ដកដង្ហើមដកឃ្លាបន្តិច មុននឹងនិយាយបន្តទៀត «គឺថាយប់មិញនេះ ពួកគេមករកខ្ញុំ រួចហើយក៏នាំគ្នាទៅផ្ទះរបស់អាហាន ប្រហែលជាត្រូវពួកវាចាប់បានទើបបាត់ខ្លួនបែបនេះ» មីងយ៉ែមលឺហើយក៏លាន់មាត់ភ្លាមៗ
មីងយ៉ែម«ហ្អូយ! ផ្ទះហ៊ាហានចឹងហ្អេស? ផ្ទះហ៊ាហានណាបញ្ចុះអាគមគ្រប់កន្លែង ពេលនេះមិនដឹងថាទាំងពីរនាក់ទៅជាយ៉ាងណាហើយទេ» មួយឃ្លានេះដូចយកអ្វីមករុកឆ្កៀលក្នុងចិត្តស្រីក្វាន់និងចាន់យ៉ាងចឹង ធ្វើឲ្យអ្នកទាំងពីរកាន់តែនៅមិនសុខថែមមួយកម្រិតទៀត
ពូក្រៃយ៍សុទ្ធ«ខ្ញុំថាមិនអីទេ យ៉ាងណាពួកគេជាបងប្អូននឹងគ្នា មានត្បូងរួមជាមួយគ្នាអាចនឹងទប់ទល់រត់គេចចេញបាន តែប្រហែលជាមិនទាន់ទៅដល់ក៏ថាបាន» គាត់ក៏ផ្អាកនិយាយបន្តិចសម្លឹងមើលទៅមុខគ្រប់គ្នា «យ៉ាងណាអ្នកទាំងអស់គ្នាទៅវិញសិនចុះ ខ្ញុំនឹងតាមរកពួកគេឲ្យឃើញមុនអាហាន កុំបារម្ភអី» គាត់ក៏ញញឹមដាក់អ្នកទាំងបី មុននឹងក្រោកឈរជូនដំណើរចេញទៅ
ពូក្រៃយ៍សុទ្ធ«អឹម!» ដើរមកដល់ឃ្លោងទ្វារមាត់របង ពូក្រៃយ៍សុទ្ធក៏ហើបមាត់ប្រុងនិយាយ ធ្វើឲ្យគ្រប់គ្នាត្រូវឈប់ដំណើរងាកមករកគាត់វិញ
ពូក្រៃយ៍សុទ្ធ«យ៉ាងណាក៏ផ្ញើររបស់នេះផងណា» គាត់ក៏ចង់ខ្សែរអំបោះពណ៌សនៅលើដៃរបស់ស្រីក្វាន់ ទង្វើរនេះធ្វើឲ្យអ៊ុំផាត់និងចាន់សម្លឹងមុខគ្នាទៅវិញទៅមកទាំងមិនយល់
ពូក្រៃយ៍សុទ្ធ«របស់នេះ នឹងជួយផ្ដល់សញ្ញាឲ្យខ្ញុំ បានដឹងថាកូនប្រុសខ្ញុំទៅដល់ទីនោះហើយឬនៅ ហ៊ឹម...យ៉ាងណាសុំផ្ញើរចក្រៃយ៍ផងណា» គាត់ក៏ញញឹមសម្លឹងមើលមុខអ៊ុំផាត់ អ៊ុំផាត់មិននិយាយច្រើនក៏ងក់ក្បាលយល់ព្រម
ស្រីក្វាន់«ចឹងពួកខ្ញុំលាលោកពូទៅវិញសិនហើយ ជម្រាបលា» ស្រីក្វាន់ក៏លើកដៃជម្រាបលាប៉ារបស់មេកងនាំគ្នាត្រឡប់ទៅវិញ ចាន់ក៏ញញឹមលើកដៃសំពះលាដូចគ្នា មុននឹងនាំគ្នាត្រឡប់ទៅវិញ នៅសល់តែប៉ារបស់មេកងឈរសម្លឹងមើលពីក្រោយ ទឹកមុខកំពុងតែព្រួយបារម្ភពីកូនប្រុសជាខ្លាំងជួបគ្នាយប់នេះម៉ោង10
![](https://img.wattpad.com/cover/368903069-288-k732430.jpg)
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...