អាទិត្យ«អ៊ុំថ្ងៃនេះកើតអីមែនទេ បានជាមកចាំខ្ញុំ ហើយចុះចាន់ចូលដេកបាត់ហើយមែនអ៊ុំ»អាទិត្យមិនឃើញអ៊ុំឆ្លើយក៏សួរបន្តទាំងមុខងាករកមើលចាន់
អ៊ុំផាត់«អឺ! ចូលដេកបាត់ហើយ យើងមានរឿងប្រាប់ឯងនឹងណា»
អាទិត្យ«រឿងអីទៅអ៊ុំ?»
អ៊ុំផាត់«រឿងដែលត្រូវបញ្ចុះអាគមនៅក្នុងខ្សែរកឯងនឹងណា អ៊ុំស៊ីងនេះគាត់យកថ្ងៃពេញបូណ៌មីខាងមុខនេះឯង»
អាទិត្យ«ពិតមែនហេសអ៊ុំ?» អាទិត្យសួរឡើងទាំងទឹកមុខដូចជាសប្បាយចិត្តណាស់ពេលលឺបែបនេះ
អ៊ុំផាត់«អឺ! ឯងគិតថាឯងទៅរួចដែលអត់?» អ៊ុំផាត់សួរទាំងទឹកមុខដូចជាភ័យបារម្ភជាមួយអាទិត្យណាស់ មិនដឹងថានឹងមានរឿងអីនោះទេ
អាទិត្យ«ទោះបីជាពិបាកក៏ត្រូវតែទ្រាំឲ្យបាន ព្រោះខ្ញុំមិនចង់ឲ្យអ្វីដែលខ្ញុំខំរំពឹងមករហូតតាំងពី១៨ឆ្នាំមុនរលាយបាត់ទេ» អាទិត្យនិយាយទាំងទឹកមុខដូចជាមានកំហឹងជាមួយរឿងអ្វីខ្លាំងដែលមិនអាចបំភ្លេចបានជាយូរមកហើយ
អ៊ុំផាត់«អឺៗ ចឹងឯងប្រញាប់ទៅផ្ទះដេកទៅយប់ហើយ ដេកយកកម្លាំងទៅ» អ៊ុំផាត់និយាយដោយយកដៃទះស្មាអាទិត្យតិច
អាទិត្យ«ទៅសិនហើយអ៊ុំ» អាទិត្យក៏ញញឹមបន្តិចមុននឹងដើរចេញទៅ អ៊ុំផាត់ឈរសម្លឹងមើលអាទិត្យពីក្រោយដូចជាមានអ្វីក្នុងចិត្តហើយគាត់ក៏ចូលទៅក្នុងផ្ទះវិញទៅ
២ថ្ងៃក្រោយ នៅយប់ថ្ងៃពេញបូណ៌មី នៅឯជម្រកចោរ
សម្លេងរៀបចំនៅកន្លែងកម្មវិធីបញ្ចុះអាគម
អ៊ុំផាត់«អឺនែ៎ នាងចាន់រៀបចំហើយឬនៅបន្តិចទៀត ពិធីចាប់ផ្ដើមហើយ» អ៊ុំផាត់កំពុងឈរមើលជួយចាត់ចែងរៀបចំកម្មពិធី ជួនជាពេលនោះចាន់ជាកូនក៏ដើរមកដល់ដោយដៃមានកម្រងផ្កាអារក្សពណ៌សមកជាមួយកាន់មកដោយស្នាមញញឹម
ចាន់«ចា៎ ពុករួចហើយ ចុះឯណាបងអាទិត្យនោះពុក» ចាន់ក៏ងាកមុខសម្លឹងរកមើលអាទិត្យ
អ៊ុំផាត់«អាទិត្យវាកំពុងនាំអ៊ុំស៊ីងមកកន្លែងកម្មវិធី ហើយស្អីឯងនេះ»
ចាន់«គឺផ្កាអារក្សណាពុក ខ្ញុំទុកឲ្យបងអាទិត្យនោះអី» ចាន់និយាយព្រមទាំងញញឹម តែអ៊ុំស៊ីងបែរជាធ្វើមុខឆ្ងល់ៗ ហើយក៏ងាកដើរចេញទៅជួយរៀបចំគេបន្តទៀត
មួយសន្ទុះក្រោយមក អ្នកនៅក្នុងជម្រកចោរទាំងអស់ក៏នាំគ្នាមកអង្គុយជារង្វង់មូលរងចាំអ៊ុំស៊ីងនិងអាទិត្យមកដល់នៅក្រោយពន្លឺព្រះចន្ទដែលបន្តិចទៀតនឹងមានចន្ទគ្រាសកើតឡើង
អ៊ុំផាត់«អូនោះ អ៊ុំស៊ីងមកហើយ នេះអ៊ុំខាងនេះយឺតៗ» បន្តិចក្រោយមកអាទិត្យក៏ដឹកដៃអ៊ុំស៊ីងមកដល់ក្នុងកម្មពិធី ហើយអ៊ុំផាត់ក៏ដើរទៅទទួលអ៊ុំស៊ីងឲ្យមកអង្គុយនៅចំកណ្ដាលហ្វូងមនុស្សដែលអង្គុយជារង្វង់ហើយគាត់ក៏ដើរចូលទៅកន្លែងអង្គុយវិញ
អ៊ុំស៊ីង«អាទិត្យឯណាខ្សែរករបស់ឯង ឆាប់យកមកចន្ទគ្រាសកំពុងតែចាប់ផ្ដើមហើយ»
អាទិត្យ«នៅទីនេះអ៊ុំ» អាទិត្យក៏ដើរយកខ្សែរកមកឲ្យអ៊ុំស៊ីងមុននឹងអង្គុយតទល់ជាមួយអ៊ុំស៊ីង
អ៊ុំស៊ីង«អ្នកនៅទីនេះស្ដាប់យើង ត្រូវកាន់ខ្សែរអំបោះសឲ្យជាប់កុំប្រលែងឲ្យសោះ ទោះបីជាមានខ្យល់ មានផ្គរ រន្ទះ ភ្លៀង សម្លេងអ្វីខ្លាំងក៏ដោយហាមបើកភ្នែកហើយប្រលែងអំបោះឲ្យសោះបើមិនចឹងទេអាទិត្យនឹងមានរឿងធំ នៅពេលយើងធ្វើពិធីបញ្ចុះអាគមចប់នាងចាន់ក៏ត្រូវយកស្រាម្លិះមកបញ្ចុកអាទិត្យដោយផ្ទាល់ គម្រប់រហូតបីដង ពិធីក៏ចប់ យល់ទេ?»
«យល់ហើយ!» ស្ដាប់អ៊ុំស៊ីងនិយាយចប់ហើយក៏នាំគ្នាទាញខ្សែរអំបោះមកកាន់តគ្នា ហើយអ៊ុំស៊ីងក៏ចាប់ផ្ដើមធ្វើពិធី គាត់ហុចខ្សែរកឲ្យទៅអាទិត្យ អាទិត្យទទួលខ្សែរកមកចាប់កាន់ក្នុងដៃដែលមានភ្ជាប់ជាមួយអំបោះសទៅនឹងដៃរបស់អ៊ុំស៊ីង អ៊ុំស៊ីងក៏ហុចអំបោះសមួយខ្សែរទៀតឲ្យទៅអាទិត្យពាក់លើក្បាលដែលមានភ្ជាប់ទៅនឹងដៃរបស់អ៊ុំស៊ីងដូចគ្នា
មេឃក៏ចាប់ផ្ដើមងងឹតបន្តិចម្ដងៗ ចន្ទគ្រាសក៏ចាប់ផ្ដើមកើតឡើងព្រះចន្ទដែលជះពន្លឺភ្លឺអម្បាញ់មិញក៏ចាប់ផ្ដើមលិបបាត់ពន្លឺងងឹតឈឹងដោយសារតែរាហ៊ូកំពុងលេបចន្ទ អ៊ុំស៊ីងលើកដៃសំពះព្រមទាំងសូត្រគាថាដើម្បីចាប់ផ្ដើមធ្វើពិធី
សម្លេងខ្យល់បក់វ៉ូៗ សឹងតែបក់ប៉ើងមនុស្សទៅហើយតែអ្នកនៅក្នុងពិធីទាំងនោះមិនបានខ្លាចរអាឡើងគឺស្ដាប់តាមសម្ដីអ៊ុំស៊ីងបានប្រាប់ អ៊ុំស៊ីងក៏កាន់តែសូត្រគាថាលឺៗរហូតដល់ចប់ ហើយគាប់ក៏យកកំបោរសមកលាបលើថ្ងាស់អាទិត្យបន្តិចមុននឹងស្រែកហៅចាន់
អ៊ុំស៊ីង«នាងចាន់!»
ចាន់«ចាអ៊ុំ» ចាន់យល់ស្ថានការណ៍ក៏កាន់ផ្តិលស្ពាន់ដែលដាក់ស្រាម្លិះចូលទៅរកអាទិត្យមុននឹងលើកបញ្ចុកអាទិត្យ ភ្នែកសម្លឹងមើលអាទិត្យទាំងក្ដីស្រលាញ់ រួចហើយចាន់ក៏ដើរចេញទៅវិញហើយអ៊ុំស៊ីងក៏ចាប់ផ្ដើមពិធីជាលើកទី២
មួយសន្ទុះក្រោយពន្លឺព្រះចន្ទក៏ចាប់ផ្ដើមជះចាំងមកវិញ អ៊ុំស៊ីងក៏បានធ្វើពិធីចប់រួចរាល់ជាស្រេច អាទិត្យក៏បើកភ្នែកឡើងមកតិចៗតែហាក់ដូចជាកំពុងស្រវឹងស្រាម្លិះបើកភ្នែកមើលអ្វីមិនសូវច្បាស់សោះ
អ៊ុំស៊ីង«រួចហើយឯងត្រូវទុកខ្សែរកនេះជាប់ខ្លួនជានិច្ច ហាមដាច់ខាតឲ្យមានអ្នកដើរជាន់ ដើរកន្លង ឬអ្នកផ្សេងយកទៅបាត់ នោះឯងនឹងមានបញ្ហា ព្រោះឯងនិងខ្សែរកគឺបានភ្ជាប់ជាមួយគ្នាហើយ មិនចឹងទេឯងនឹងសាបរលាបអាគមមិនខាន»
អាទិត្យ«យល់ហើយអ៊ុំ» អាទិត្យនិយាយទាំងស្រវឹងភ្នែកបើកមិនរួច ក្រោកដើរក៏មិនរួច
អ៊ុំផាត់«មោះអ៊ុំស៊ីងខ្ញុំជូនអ៊ុំទៅសម្រាក នាងចាន់គ្រាអាទិត្យទៅផ្ទះវាទៅ» អ៊ុំផាត់ក៏ដើរមកលើកអ៊ុំស៊ីងហើយជូនគាត់ទៅផ្ទះវិញ ចាន់លឺហើយក៏ប្រញាប់រត់មករកអាទិត្យហើយក៏គ្រាអាទិត្យទៅផ្ទះ
ចាន់«មោះបង ខ្ញុំជូនទៅ» ចាន់ក៏គ្រាអាទិត្យទៅផ្ទះវិញ ចាន់គ្រាអាទិត្យបណ្ដើរញញឹមបណ្ដើរដូចជាសប្បាយចិត្តនឹងរឿងអ្វីម្យ៉ាងចឹង បន្តិចក្រោយមកចាន់ក៏នាំអាទិត្យមកដល់ផ្ទះហើយក៏នាំអាទិត្យចូលទៅក្នុងបន្ទប់
ចាន់«អឹប!» មកដល់ក្នុងបន្ទប់ចាន់ក៏ទម្លាក់អាទិត្យឲ្យដេកលើគ្រែ ធ្វើឲ្យមុខចាន់និងមុខអាទិត្យនៅកៀកក្បែរគ្នា សឹងតែថើបគ្នាទៅហើយ ចាន់ក៏បម្រុងនឹងអោនមុខទៅថើបហើយតែអាទិត្យក៏ស្រាប់តែងាកមុខចេញ ដោយសារតែស្រវឹងគេមិនបានដឹងខ្លួនថាចាន់ចង់ធ្វើអ្វីនោះទេ ចាន់ហាក់ដូចជាភ្ញាក់ខ្លួនមកវិញហើយក៏ងើបមុខចេញមកវិញ
ចាន់«ហ៊ើយ! នាងចាន់ឯងចង់ធ្វើស្អីនឹង» ចាន់និយាយតែឯងតិចៗទាំងអ៊ឹមអៀនរួចហើយក៏ប្រញាប់ចេញពីបន្ទប់អាទិត្យបាត់ទៅ
ព្រឹកថ្ងៃបន្ទាប់នៅឯជម្រកចោរ
ចាន់«បង! បងអាទិត្យ» ចាន់ដែលកំពុងឈរចាំផ្លូវអាទិត្យឃើញអាទិត្យហើយក៏ប្រញាប់រត់សម្ដៅទៅរកអាទិត្យទាំងញញឹមខ្ចឹបភ្លាម
អាទិត្យ«ចាន់មានការអីហេស?» អាទិត្យញញឹមដាក់វិញ
ចាន់«បងទៅផ្សារទេ? ឲ្យខ្ញុំសូមទៅជាមួយផង ដោយសារព្រឹកនេះប្រញាប់»
អាទិត្យ«អ៎រ មិនអីទេ ទៅជាមួយបងទៅចាំបងជូនទៅ» ទាំងពីរនាក់ក៏ញញឹមដាក់គ្នាហើយក៏បណ្ដើរគ្នាចេញទៅ
តាមផ្លូវទៅផ្សារ
សម្លេងធាក់កង់ អាទិត្យកំពុងតែឌុបចាន់ចូលផ្សារ ឯចាន់ឯនេះញញឹមអោបចង្កេះគេពីក្រោយមិនឈប់សោះ ក្នុងចិត្តមិនដឹងជារំភើបប៉ុណ្ណាទេពេលបានអោបចង្កេះគេពីក្រោយមកបែបនេះ អាទិត្យក៏មិនបានជាចាប់អារម្មណ៍អ្វីព្រោះគិតថាចាន់ជាប្អូនស្រី ជិះពីក្រោយអោបចង្កេះបែបនេះក៏ព្រោះតែខ្លាចធ្លាក់ តែតាមពិតចាន់មិនបានគិតចឹងនោះទេ
អាទិត្យ«ចាន់! មនុស្សច្រើនណាស់បងជិះចូលកន្លែងអូនមិនបានទេ ណាមួយជិតដល់ហើយអូនដើរបន្តិចទៅ» អាទិត្យជិះមកដល់ផ្លូវច្រកចូលតែមនុស្សច្រើនចូលមិនបានក៏ឈប់កង់ឲ្យចាន់ចុះដើរទៅ
ចាន់«ចាបង មិនអីទេ ខ្ញុំទៅសិនហើយណាបងប្រញាប់» ចាន់ចុះពីលើកង់ហើយក៏ដើរចេញទៅទាំងញញឹមបិទមាត់មិនជិត សម្ដៅទៅកន្លែងលក់ ឃើញចាន់ដើរទៅបាត់អាទិត្យក៏ជិះកង់ចេញទៅ
ងឺត... សម្លេងចាប់ហ្រ្វាំងកង់
អាទិត្យ«ក្វាន់ប្រញាប់ទៅណានឹង ដើរលឿនម្លេះ» ភ្លាមនោះអាទិត្យកំពុងតែជិះកង់ក៏ឃើញក្វាន់ដូចជាដើរប្រញាប់ទៅណាយ៉ាងចឹង អាទិត្យក៏ជិះមកស្ទាក់មុខសួរ តែមើលទៅមុខក្វាន់ដូចជាកំពុងខឹងនរណាម្នាក់ចឹង អាទិត្យក៏ចេះតែញញឹម
ក្វាន់«ហ៊ើយ...ចា គឺប្រញាប់ទៅទិញធ្យូង នៅផ្ទះអស់ធ្យូងហើយ» ក្វាន់ក៏តបវិញទាំងងាកមុខចេញពីអាទិត្យ
អាទិត្យ«ប្រញាប់មែនទេ ចឹងក៏ឡើងកង់មកចាំបងជូនទៅតូបនៅខាងមុខនោះ»
ក្វាន់«មិនបាច់ទេ! មុននេះឃើញបងឌុបមនុស្សស្រីណាមិនដឹង មកចោលគេបែបនេះប្រយ័ត្នគេខឹងទៅ» តាមពិតមុននេះក្វាន់ឃើញអាទិត្យឌុបចាន់ទើបធ្វើឲ្យខ្លួនដូចជាប្រចណ្ឌហើយងាកមុខគេចដើរចេញមកភ្លាម
អាទិត្យ«អម្បាញ់មិញ គឺ...គឺ គេសុំបងជិះជាមួយក៏ឌុបមកៗ ហើយក្វាន់ខឹងហេស?» អាទិត្យនិយាយទាំងអោនមុខញញឹមទៅក្វាន់ដែលកំពុងងាកមុខចេញ
ក្វាន់«អ្នកណាប្រចណ្ឌបង ខ្ញុំគ្មានអីទៅប្រចណ្ឌបងទេ យើងមិនត្រូវអីជាមួយគ្នាផង»
អាទិត្យ«មិនត្រូវជាអីក៏អត់ទៅចុះ តែឡើងកង់មកចាំបងជូនទៅ ឡើងមកលឿនឡើង ឃើញប្រញាប់ហី» អាទិត្យញញឹមនិយាយទាំងមើលមុខចាន់មិនដាក់ភ្នែក ក្វាន់នៅអេះអុញមិនចង់ឡើងជិះ តែក៏នៅតែឡើងអង្គុយពីក្រោយទាំងមុខឡើងក្រហម ដៃក៏កាន់ចង្កេះអាទិត្យពីក្រោយតិចៗ មិនហ៊ានអោបគេទេ
“អួយ! បេះដូងលោតស្ទើរផ្ទុះហើយ” ការគិតក្នុងចិត្តរបស់ក្វាន់ គ្រាន់តែជិះកង់ជាមួយអាទិត្យទឹកមុខក្វាន់ក៏ក្រហមឡើងភ្លាម បេះដូងលោតឌុកៗស្ទើរតែចេញមកក្រៅហើយ
ងឺត “សម្លេងចាប់ហ្រ្វាំងកង់” គ្រាន់តែអាទិត្យចាប់ហ្រ្វាំងកង់ភ្លាមក្វាន់ដែលកំពុងភ្លេចខ្លួនក៏ងក់ក្បាលបុកជាមួយខ្នងរបស់អាទិត្យមួយទំហឹង
ក្វាន់«អួយ!»
អាទិត្យ«ដល់ហើយ អ៊ាវនេះយ៉ាងមិចបានជាទប់ក្បាលចឹង» ឃើញក្វាន់ចុះពីលើកង់ហើយទប់ក្បាលអាទិត្យនេះមិនដឹងក៏ចាប់ដៃក្វាន់កំពុងស្ទាបក្បាលចេញ
ក្វាន់«គ្មានអីទេបង ខ្ញុំចូលទៅទិញធ្យូងសិនហើយ» ក្វាន់កំពុងតែអៀនអាទិត្យស្រាប់ផងត្រូវគេមកចាប់ដៃមើលមុខចំៗបែបនេះទៀតរឹតតែអៀនថែមឡើងហើយក៏ប្រញាប់ក្រលាស់ដៃចេញ
អាទិត្យ«ហ៊ឹស!» អាទិត្យសើចតិចៗហួសចិត្តជាមួយនឹងចរិករបស់ក្វាន់មុននេះ
សកម្មភាពមុននេះគឺមានមនុស្សពីរនាក់កំពុងអើតកតែលួចមើលមក គ្មានអ្នកណាក្រៅពីសែបនិងមេកងចក្រៃយ៍នោះទេ
សែប«ហ៊ូយ! នេះស្និតគ្នាដល់ថ្នាក់ឌុបគ្នាមកផ្សារផងហេស»
មេកងចក្រៃយ៍«ហ៊ើយ..» មេកងឃើញសកម្មភាពអម្បាញ់មិញនេះរៀងគាំងចិត្តបន្តិចដែរ ក៏ដកដង្ហើមធំបន្ធូរអារម្មណ៍ សែបឃើញមេកងដកដង្ហើមធំក៏សួរ
សែប«មេកងខូចចិត្តដែលទេ?»
មេកងចក្រៃយ៍«មិនខូចចិត្តទេ យ៉ាងណាក៏ក្វាន់គេនឹងមិនស្រលាញ់ស្រីគ្នាឯងទេ ត្រូវទេសែប»
សែប«មិនទៀងដែល» សែបភ្លេចខ្លួនក៏ឆ្លើយទាំងមិនបានគិត ធ្វើឲ្យមេកងចក្រៃយ៍លឺភ្លាមងាកសម្លឹងមើលមុខសែបភ្លាម សែបឃើញហើយក៏ប្រញាប់គ្រលាស់ពាក្យសម្ដីវិញ
សែប«បាទ មែនហើយទាន ស្រីស្អាតដូចជាក្វាន់នេះត្រូវតែសមជាមួយបុរសសង្ហារដូចមេកង ហេសហេ» មេកងលឺហើយខ្ចិលប្រកាន់ច្រើនក៏ងាកខ្លួនដើរចេញទៅបាត់ដោយមិនខ្វល់ពីសែប
សែប«ពុទ្ធោហើយ..ចរិកបែបនេះមិនចោលសោះតែម្ដងហើយនេះលោកមេកង» សែបក្រោយត្រូវមេកងដើរទៅបាត់ក៏រអ៊ូមុខក្រញូវតែឯង រួចក៏ងើបដើរទៅតាមក្រោយមេកង
ក្នុងផ្លូវស្ងាត់មួយនៅក្នុងព្រៃភូមិគិរី
ឌឹប! “សម្លេងវាយមួយដៃ” បុរសម្នាក់ត្រូវក្រុមចោរវាយឲ្យដួលនឹងដី បុរសម្នាក់នេះក៏ស្ទុះលត់ជង្គង់និយាយអង្វរចោរទាំងញ័រទតាត់ «អួយ បងខ្ញុំសូមអង្វរកុំធ្វើបាបពួកខ្ញុំអីបង ពួកខ្ញុំគ្មានប្រាក់ទេ ពួកខ្ញុំស៊ីឈ្នួលដឹកអីវ៉ាន់ឲ្យគេទេបង បងកុំធ្វើបាបខ្ញុំអីបង» «ហ៊ឺសមកនេះ បើឯងមិនព្រមឲ្យប្រាក់មកពួកយើងទេ ចាំមើលថាយើងនឹងធ្វើអ្វីដាក់ប្អូនស្រីឯង» ពួកចោរនេះវាមិនខ្វល់ជាមួយការអង្វររបស់បុរសនោះទេថែមទាំង ស្ទុះទៅចាប់ប្អូនស្រីបុរសនោះមកថែមទៀត «ហ៊ឹៗៗ បងប្រុសៗ» សម្លេងយំខ្សឹកខ្សួលស្រែកហៅបងខ្លួនតែបងប្រុសខ្លួនធ្វើអ្វីមិនបានក៏ព្រោះត្រូវពួកវាវាយទាត់មិនបង្អង់ដៃ ហើយក៏ចាប់បោចសក់ភ្ងើយមុខឲ្យសម្លឹងមើលទៅប្អូនស្រីខ្លួនឯង «ឯងចាប់វាឲ្យជាប់ ឲ្យវាមើលយើងនាំប្អូនស្រីវាឡើងឋានសួគ៌នៅមុខវា ហាសហាៗ» មេចោរនោះនិយាយទាំងសើចលឺ ទោះបីជាប្អូនស្រីនោះប្រឹងរើបម្រាស់យ៉ាងណាក៏មិនឈ្នះកម្លាំងវាដែរ «អាចង្រៃយ៍ណាគប់ក្បាលអញ» មេចោរដែលចាប់ប្អូនស្រីបុរសនោះក៏បម្រុងនឹងចាប់ធ្វើបាបប្អូនស្រីនោះទៅហើយតែក៏ស្រាប់តែមាននរណាម្នាក់យកដុំឈើគប់ចំកណ្ដាលក្បាលភ្លាមៗវាក៏ឆាប់ងាកមុខមើលក៏ឃើញថាមេកងកំពុងឈរច្រត់ចង្កេះមើលពួកវាយ៉ាងសង្ហារជាមួយសែប
មេកងចក្រៃយ៍«បម្រុងនឹងចាប់រំលោភគេក្នុងព្រៃបែបនេះមិនចេះខ្មាស់ព្រៃប្រឹក្សាទេហេស អត់មាយាទ»
ផាំង! “សម្លេងបាញ់មួយកាំភ្លើង” មិនចាំយូរមេកងនិយាយមិនទាន់ចប់ភ្លាមផងគ្រាប់កាំភ្លើងក៏បាញ់សម្ដៅមករកមេកងភ្លាមៗតែសំណាងល្អមេកងរហ័សអោនចុះ ឯសែបវិញក៏រត់ទៅពួនក្រោយដើមឈើមួយដើម ត្រៀមបាញ់ទៅចោរវិញ មេកងក្រោកមកវិញក៏ចាប់ផ្ដើមសូត្របាលី
ផាំងៗៗ ភ្លាមនោះគ្រាប់កាំភ្លើងក៏បាញ់សម្ដៅមករកមេកងយ៉ាងច្រើនគ្រាប់តែមេកងមិនមានរបួសសូម្បីតែបន្តិច ដើរសម្ដៅចូលទៅរកពួកចោរទាំងគ្មានខ្លាចរអារ ចោរម្នាក់ដែលកំពុងតែចាប់នារីម្នាក់នៅក្នុងដៃអម្បាញ់មិញក៏រុញនារីនោះចេញហើយក៏ចាប់ផ្ដើមវាយគ្នាជាមួយមេកង ពួកវាគ្នាច្រើននាំគ្នាព្រួតវាយទៅលើមេកងតែម្នាក់ឯង មើលទៅក្រុមចោរទាំងនេះទឹកដៃមិនធម្មតាទេ វាយមេកងត្រូវច្រើនកន្លែងដែរ តែមេកងបែរជាមិនអីនៅតែអាចទប់ទល់ជាមួយវាបាន «ពួកឯងដកថយ រត់សិនទៅ» ភ្លាមនោះពួកវាឆ្លៀងឳកាសធាក់មេកងឲ្យដួលរួចក៏ប្រញាប់នាំគ្នារត់គេចបាត់ទៅអស់
ផាំងៗៗៗ មេកងខំបាញ់តាមពីក្រោយតែថាពួកវានាំគ្នារត់គេចគ្មានសល់ទេមេកងខឹងចិត្តឈរច្រត់ចង្កេះរអ៊ូតែម្នាក់ឯង
មេកងចក្រៃយ៍«ចង្រៃយ៍ ឲ្យវារត់តតែបាន ហ៊ើយ»
សែប«មេកងចាប់បានម្នាក់ដែលតើទាន» សែបចាប់នាំយកចោរម្នាក់មកតាមដោយផ្ជុងកាំភ្លើងពីក្រោយ
មេកងចក្រៃយ៍«នាំវាទៅ» និយាយរួចមេកងនិងសែបក៏នាំគ្នាត្រឡប់ទៅប៉ុស្តិ៍ប៉ូលិសវិញ
នៅឯប៉ុស្តិ៍ប៉ូលិស មកដល់ប៉ុស្តិ៍ប៉ូលិសវិញសែបនិងមេកងក៏នាំយកចោរមកដាក់គុក តែមើលទៅចោរម្នាក់នឹងដូចជាគ្មានខ្វល់ខ្លាចអ្វីបន្តិចឡើយ
សែប«មេកងហា មើលមុខវាទៅដូចជាគ្មានញញើតជាមួយប៉ូលិសសោះ»
មេកងចក្រៃយ៍«មិនខ្លាចក៏អត់ចុះ តែត្រូវចូលខ្លួនមកជាប់គុកបាត់ហើយ ទោះមិនខ្លាចតែក៏វេទនាបន្តិចហើយដែលត្រូវមកជាប់ក្នុងគុកបែបនេះ ឯងថាចឹងទេ?» មេកងនេះនិយាយតែនឹងមាត់មិនអស់ចិត្តនៅឆ្លៀតអោនមុខទៅសួរនាំសើចបញ្ឈឺចោរទៀតធ្វើឲ្យវាខឹងចិត្តគ្រឺតធ្មេញដាក់មេកងមិនឈប់ សម្លឹងមុខមេកងដូចជាចង់ស៊ីសាច់មេកងទាំងរស់ចឹងឯង
មេកងចក្រៃយ៍«ហ៊ឹស...ទៅសែប យើងទៅរកអីហូបបន្តិចទៅខ្ញុំហេវណាស់»
សែប«ចឹងក៏ល្អដែលបាទ ហេសហេ» និយាយរួចទាំងពីរនាក់ក៏ងាកមុខសើចឌឺដាក់ចោរព្រមគ្នាមុននឹងដើរចេញទៅ
នៅក្នុងហាងកាហ្វេតូចមួយ មេកងនិងសែបកំពុងតែអង្គុយទល់មុខគ្នាផឹកកាហ្វេ
មេកងចក្រៃយ៍«សែប! សែបមានស្គាល់ទេថាពួកចោរអស់នោះជាគ្នីគ្នាកូនចៅរបស់អ្នកណា»
សែប«បើតាមខ្ញុំដឹងណា ពួកនេះវាបិទមុខក្រណាត់ក្រហមចឹងបើតាមខ្ញុំដឹងវាជាក្រុមចោរពួកអាស្ទាវកងមិនខានទេ ចឹងតើបានជាអាមួយដែលជាប់ទ្រុងនោះវាមិនខ្លាចប៉ូលិសសោះ»
មេកងចក្រៃយ៍«ស្ទាវកង! ស្ទាវកងដែលជាកូនចៅរបស់អាហ៊ាហាននឹងហេស?»
សែប«នឹងហើយមេកង»
មេកងចក្រៃយ៍«យប់នេះបណ្ដោយមិនបានទេ គឺត្រូវតែ...»
សែប«មេកងប្រុងធ្វើអីមែនទេ?» មេកងមិនឆ្លើយក៏ញញឹមឡើងតិចៗដាក់សែបឯសែបឯនេះក៏បានសម្លឹងមើលមុខមេកងព្រមគ្នា
នៅឯផ្ទះហ៊ាហាន
ស្ទាវកងដែលជាកូនចៅរបស់ហ៊ាហានបានដើរចូលមករកហ៊ាហាននិងថៅកែគៀងដែលកំពុងអង្គុយពិភាក្សាគ្នា ហ៊ាហានឃើញស្ទាវកងដើរចូលមកក៏សួរតែម្ដងមិនចាំយូរព្រោះឃើញទឹកមុខចម្លែក
ហ៊ាហាន«យ៉ាងមិច?»
ស្ទាវកង«បាទ! អាមេកងថ្មីនោះមករារាំងតតែបាន»
ហ៊ាហាន«នេះយើងត្រូវមានសត្រូវម្នាក់ទៀតចឹងហេស បើវាចូលខ្លួនមកយើងក៏ត្រូវតែកំដរវា»
“អួយ! លែង” សម្លេងក្វាន់ស្រែកតិចៗ ពេលនោះក្វាន់ក៏បានកាន់ថាសកែវទឹកយកមកដាក់ដើម្បីទទួលភ្ញៀវទាំងដៃឈឺ តែក៏ត្រូវថៅកែគៀងចាប់ដៃជាប់ ដូចជាចង់បំពានលើក្វាន់ តែក្វាន់ខំរើដើម្បីដកដៃចេញតែថៅកែមិនព្រមលែងថែមទាំងនិយាយយ៉ាងច្រលើម
ថៅកែគៀង«សុំបានទេ?»
ហ៊ាហាន«ចង់បានក៏យកទៅ ខ្ញុំឲ្យ» “ហ៊ឹៗ...”សម្លេងសើចតិចៗរបស់ថៅកែគៀងនៅពេលលឺចម្លើយ ដែលថៅកែសុំនេះគឺសុំកូនស្រីរបស់ហ៊ាហានក្វាន់នេះឯងធ្វើជាប្រពន្ធចុង ទាំងដែលក្វាន់ខំក្រវីក្បាលទឹកមុខភ័យបុកពោះយ៉ាងណាក៏ហ៊ាហានហាមាត់យល់ព្រមយ៉ាងស្រួលមិនខ្វល់ពីអារម្មណ៍ក្វាន់សូម្បីបន្តិច
នៅឯផ្ទះបាយ
“ហ៊ឹកៗ...” សម្លេងយំខ្សឹកខ្សួលរបស់ក្វាន់ស្ងាត់តែម្នាក់ឯង ទឹកភ្នែកក្វាន់ស្រក់គ្មានស្បើយមាត់ញ័រទតាត់ ស្របពេលកំពុងយកទឹកមកដុសលាងដៃខ្លួនដែលត្រូវថៅកែគៀងចាប់ ទាំងខឹងចិត្តជាមួយនឹងប៉ារបស់ខ្លួនឲ្យខ្លួនទៅគេងាយៗមិនខ្វល់អ្វីបន្តិច ពេលនោះមីងព្រីមក៏មកដល់ឃើញទិដ្ឋភាពបែបនេះគាត់ក៏ប្រញាប់ស្ទុះទៅសួរកូនភ្លាម
មីងព្រីម«ក្វាន់កូន...កូនកើតអី?»
ក្វាន់«ហ៊ឹកៗៗ...ម៉ែ...ម៉ែ ប៉ា ប៉ាគាត់ឲ្យខ្ញុំទៅអាថៅកែគៀង ហ៊ឹកៗ ម៉ែ...» ស្រីក្វាន់និយាយរៀបរាប់ទាំងអណ្ដឺតអណ្ដក ទឹកភ្នែកកាន់តែស្រក់ចុះមកមិនឈប់ មីងព្រីមលឺហើយស្លុតចិត្តនិយាយមិនចេញសោះ

YOU ARE READING
ស្នេហ៍ចិត្តពីរ
Romantikខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...