ប៉ុស្តិ៍ប៉ូលិស
មេកងចក្រៃយ៍«សែប សែបគិតថាប្អូនស្រីម្នាក់នោះមិនធម្មតាដូចដែលខ្ញុំគិតឬអត់? មើលទៅគេខុសពីមនុស្សស្រីធម្មតា» មេកងដើរទៅអង្គុយនៅនឹងកៅអីមុននឹងនិយាយជាមួយសែបដែលដើរតាមពីក្រោយ
សែប«ពុទ្ធោលោកមេកង មិនឃើញប្លែកអ្វីផង អាទិត្យគេតែចឹងរហូតមកហើយគ្មានអីគួរឲ្យប្លែកផង»
មេកងចក្រៃយ៍«ហ្អាស នេះប្អូនម្នាក់នឹងឈ្មោះអាទិត្យហេ»
សែប«នឹងហើយ ហេតុអីមេកងចាំបាច់ភ្ញាក់ផ្អើល គ្រាន់តែឈ្មោះសោះ»
មេកងចក្រៃយ៍«គ្មានអីទេ សែបមានដឹងថាពួកចោរឆាតនេះធ្វើអីខ្លះទេរហូតមកនេះ» និយាយមិនបានប៉ុន្មានមេកងក៏ប្ដូរសាច់រឿងសួរនាំរឿងចោរឆាតវិញ
សែប«មេកងចង់ដឹងរបៀបណាដែលបាទ គឺចោរឆាតនេះគឺជាចោរល្អ»
មេកងចក្រៃយ៍«ហ៊ឺស...នេះសែបចង់ប្រាប់ថាចោរឆាតនេះជាចោរល្អចឹងហេស សែបជឿដែលហេស ថាចោរណាដែលចិត្តល្អនោះ»មេកងលឺហើយក៏និយាយទាំងអស់សំណើចឡើងមក
សែប«ក៏ជឿដែលណាបាទ ព្រោះមិនដែលលេចលឺថាចោរឆាតធ្វើអីអាក្រក់ផង»
មេកងចក្រៃយ៍«ចឹងគេក៏ធ្វើចោរអស់ហើយមិនចាំបាច់មានប៉ូលិសទេ»
សែប«ហ៊ូយមេកង» មួយឃ្លានេះធ្វើឲ្យសែបគាំងនិយាយមិនចេញបានត្រឹមធ្វើមុខអេះអុញៗ
«លោកមេកងបាទមានអ្នកភូមិម្នាក់គេចង់ជួបលោកមេកងបាទ» ភ្លាមនោះក៏មានប៉ូលិសម្នាក់រត់ចូលមករកលោកមេកង
មេកងចក្រៃយ៍«អ៊ឹមឲ្យគេចូលមក» មេកងនិយាយទៅប៉ូលិសនោះមុននឹងងាកមុខទៅសម្លឹងសែបម្ដងទៀត សែបក៏បានត្រឹមងាកមុខអោនមុខចុះបន្តិច
«បាទទាន» រួចហើយប៉ូលិសនោះក៏ចេញទៅវិញបាត់ទៅ
«លោកមេកងជម្រាបសួរ» មានអ្នកមីងម្នាក់ដើរចូលមករកលោកមេកងរួចក៏ធ្វើការគោរពលោកមេកងជាមួយទឹកមុខដូចជាភិតភ័យជាមួយរឿងអ្វីម្យ៉ាង
មេកងចក្រៃយ៍«មានការអីមែនទេអ្នកមីង»
«ខ្ញុំមានរឿងឲ្យលោកមេកងជួយ»
មេកងចក្រៃយ៍«រឿងអីដែលអ្នកមីង?» មេកងសួរបញ្ជាក់ទាំងទឹកមុខចង់ដឹងជាខ្លាំង
«គឺរឿងថៅកែគៀង វាបានចាប់កូនស្រីខ្ញុំ លោកមេកង លោកមេកងជួយខ្ញុំផង...» អ្នកមីងម្នាក់នោះក៏និយាយទាំងទឹកភ្នែកស្រែកអង្វរឲ្យលោកមេកងជួយកូនខ្លួនដែលត្រូវថៅកែគៀងចាប់យកទៅ
មេកងចក្រៃយ៍«ថៅកែគៀង? ថៅកែដែលជាម្ចាស់អណ្ដូងរ៉ែនឹងមែនទេសែប?» ស្ដាប់លឺហើយមេកងបើកភ្នែកធំៗរួមទាំងងាកសួរទៅកាន់សែបថែមទៀត
សែប«បាទទាន»
មេកងចក្រៃយ៍«ចាប់តាំងពីពេលណាមកអ្នកមីង» មេកងងាកមកសួរអ្នកមីងនេះវិញ
«គឺមួយថ្ងៃមុននេះឯងលោកមេកង វាចាប់កូនខ្ញុំទៅទាំងកូនខ្ញុំមិនទាន់គ្រប់អាយុកូនខ្ញុំវាទើបតែអាយុ១០ឆ្នាំទេលោកមេកង» អ្នកមីងម្នាក់នេះនិយាយទាំងយំអាណិតកូនខ្លួនដែលត្រូវអាថៅកែគៀងចាប់យកទៅ មេកងលឺហើយក៏ក្ដៅចិត្តជាខ្លាំងងាកមើលមុខសែបទាំងក្នុងចិត្តចង់តែទៅចាប់អាថៅកែនោះភ្លាមៗតែគ្មានភស្តុតាងអាចធ្វើអ្វីវាបានឡើយ
ក្រោមដើរឈើធំមួយ មុខផ្ទះថៅកែគៀង
សែប«នេះកាហ្វេបាទលោកមេកង មកអង្គុយនៅទីនេះចាំលបមើលប្រពន្ធចុងរបស់អាថៅកែគៀងមែនទេបាទ នេះខ្ញុំលឺមកថាប្រពន្ធចុងវាស្អាតៗណាស់មេកង» សែបដើរមកពីក្រោយមេកងរួចក៏ហុចកាហ្វេឲ្យមេកងរួចក៏និយាយលេងជាមួយលោកមេកងតែទឹកមុខធ្វើដូចមែនទែន
មេកងចក្រៃយ៍«សែបនេះខ្ញុំមិនមែនមនុស្សចឹង ខ្ញុំមកចាំលបមើលសកម្មភាពរបស់ពួកវា» មេកងងាកមុខទៅថាឲ្យសែប
សែប«ពុទ្ធោមេកងខ្ញុំលលេង នេះមិនចាប់អារម្មណ៍ក៏ដោយសារស្រលាញ់ក្វាន់មែនទេ?»
មេកងចក្រៃយ៍«សែប!» លឺហើយមេកងក៏ងាកទៅសម្លក់សែបម្ដងទៀតសែបក៏ឈប់និយាយហើយធ្វើមុខដូចជាមិនដឹងអី
សម្លេងក្មេងយំ «កុំអីៗ...ហ៊ឹ...ហ៊ឹ...ម៉ែ...ម៉ែ...ម៉ែ» ក្មេងស្រីម្នាក់ស្រែកយំដោយសារត្រូវពួកកូនចៅថៅកែចាប់ពង្រាត់ចេញពីម្ដាយគេយកចូលទៅខាងក្នុងផ្ទះថៅកែគៀង
«កុំអីលែងកូនខ្ញុំមក...កុំចាប់កូនខ្ញុំទៅអី...»
«មើស...ថយចេញទៅចង្រៃយ៍» ម្ដាយក្មេងស្រីបានត្រឹមតែស្រែកអង្វរគេឲ្យលែងកូនខ្លួនទាំងយំលុតជង្គង់នៅនឹងដីតែមិនអាចធ្វើអីបាន ថែមទាំងត្រូវពួកវាច្រានថយក្រោយទាំងកំហឹងថែមទៀត ទង្វើរនេះធ្វើឲ្យមេកងនិងសែបឃើញពេញៗភ្នែកនៅចំពោះមុខតែមិនទាន់ហ៊ានធ្វើអ្វីបាន
សែប«នេះពិតដូចអ្នកភូមិនិយាយមែនហេស ដែលថាអាថៅកែគៀងនេះចាប់ក្មេងយកទៅលក់នោះ» សែបឃើញហើយក៏លាន់មាត់ឡើង
មេកងចក្រៃយ៍«លក់ហេសសែប? នេះវាលក់ឲ្យអ្នកណា?» មេកងលឺហើយក៏ភ្ញាក់ផ្អើលជាខ្លាំងងាកមុខមកសួរសែបភ្លាមៗ
សែប«គឺលក់ឲ្យអ្នកធ្វើការជាមួយវានោះអី? មេកងមិនដឹងទេហេសអ្នកធ្វើការជួញដូរនៅទីនេះមានច្រើនណាស់មិនមែនមានតែថៅកែគៀងម្នាក់ទេ»សែបនិយាយបញ្ជាក់បន្ថែមប្រាប់មេកង
មេកងចក្រៃយ៍«ហ្អាស ហើយចុះប៉ូលិសនៅទីនេះមិចក៏មិនចាត់ការវាទៅ នៅទុកឲ្យវាយករួចខ្លួនបានទៀត នេះខ្លាចអំណាចវាហេសសែប ឬក៏មិនចង់ចាប់វា» មេកងនិយាយដូចជាខឹងជាមួយប៉ូលិសដែលធ្វើការនៅទីនេះណាស់
សែប«អ៊ាវមេកង មិនមែនខ្លាចវាហើយក៏មិនមែនមិនចង់ចាប់ដែល គឺចាប់មិនបាន បើចាប់បានហើយក៏ត្រូវគ្នាវាលួសចេញមកវិញភ្លាមនឹងឯង»
មេកងចក្រៃយ៍«អ្នកណា?»
សែប«គឺហ៊ាហាននោះអី?» គ្រាន់តែលឺឈ្មោះហ៊ាហានភ្លាមមេកងក៏ងាកមុខចេញហើយមុខឡើងក្រហមក្នុងចិត្តដូចជាកំពុងខឹងជាខ្លាំងក្រោយពេលលឺឈ្មោះហ៊ាហាន
មេកងចក្រៃយ៍«សែបទៅវិញទៅ» ភ្លាមនោះមេកងក៏ងើបឡើងបបួលសែបទៅប៉ុស្តិ៍ប៉ូលិសវិញ
សែប«នេះចង់ទៅក៏ទៅភ្លាមតែម្ដងហើយនេះមេកង» សែបនិយាយទាំងក្រវីក្បាលរួចហើយក៏ងើបដើរតាមមេកងពីក្រោយ
សម្លេងអ៊ូអរក្នុងផ្សារ
អ្នកស្រីម្លិះ«ហើយនេះអ្នកលក់ទៅណាបាត់ហើយ? មិននៅចាំកន្លែងទេហេសលក់ស្អីបែបនេះហ៊ើយ» អ្នកស្រីម្លិះរួមជាមួយគ្នីគ្នាឈរអោបដៃរអ៊ូនៅនឹងមុខតូបលក់ក្រណាត់សូត្រតូចមួយកន្លែងដោយទឹកមុខធុញថប់
«អ្នកស្រីចាំបន្តិចទៅនេះប្រហែលជាកំពុងមកតាមផ្លូវហើយ» អ្នកដែលគេនៅឈរលក់ក្បែរនោះក៏និយាយប្រាប់អ្នកស្រីម្លិះ
អ្នកស្រីម្លិះ«នេះចាំមកយូរហើយណា មិនដឹងជាកាលមកដល់ទេ ហ៊ើយធុញណាស់» អ្នកស្រីម្លិះនិយាយសម្លុតទៅអ្នកលក់ដែលនិយាយមុននេះវិញ
ចាន់«មកដល់ហើយចា សូមទោសណាដែលឲ្យអ្នកស្រីចាំយូរ» តាមពិតអ្នកដែលលក់ក្រណាត់សូត្រនេះគឺជាចាន់សោះ នាងរត់កាន់កន្រ្តក់ដាក់ក្រណាត់មកទាំងត្រហេបត្រហបមុននឹងលាក្រណាត់ដាក់ឲ្យអ្នកស្រីម្លិះមើល
អ្នកស្រីម្លិះ«នេះរវល់ធ្វើស្អីស្មើនេះក៏ទើបមកដល់ អ្នកលក់របៀបណាឲ្យភ្ញៀវមកចាំនេះ» អ្នកស្រីម្លិះទទួលក្រណាត់ពីដៃចាន់មកមើលមុននឹងស្ដីឲ្យចាន់ថែមទៀត
«មែនហើយបើលើកក្រោយមកលក់របៀបនេះ ក៏មិនបាច់មកលក់ទៀតទេ» គ្នារបស់អ្នកស្រីម្លិះនិយាយបន្ទរថែមពីក្រោយ
ចាន់«ចា គឺរវល់រៀបចំក្រណាត់ល្អៗយកមកឲ្យ ហើយផ្លូវមកក៏ត្រូវកាត់ភ្នំច្រើន ឆ្ងាយទៀតចឹងហើយវាយូរបន្តិចហើយអ្នកស្រីខ្ញុំសូមទោសដែលឲ្យមកចាំយូរ» ចាន់ក៏ធ្វើជានិយាយទាំងញញឹមទៅរកអ្នកទាំងពីរនាក់នេះ តែក្នុងចិត្តមិនដឹងជាលួចជេរអស់ប៉ុន្មានម៉ាត់ទៅហើយទេ
អ្នកស្រីម្លិះ«បើដឹងថាឆ្ងាយវាពិបាកក៏ក្រោកមកពីព្រឹកមកស្អីក៏ពិបាកម្លេះ នេះខ្ញុំយកអានេះចុះ» អ្នកស្រីម្លិះថាឲ្យចាន់រួចហើយក៏ហុចក្រណាត់ឲ្យចាន់ទាំងទឹកមុខមិនញញឹមដាក់ចាន់សូម្បីបន្តិច
ចាន់«ចាអ្នកស្រី» ចាន់ទទួលមកខ្ចប់ឲ្យអ្នកស្រីទាំងស្នាមញញឹមលើមុខជានិច្ច ប្រហែលជាក្នុងចិត្តខ្ចិលប្រកាន់ជាមួយហើយមើលទៅ
ចាន់«នេះរបស់អ្នកស្រីចា អរគុណច្រើន» ចាន់ហុចក្រណាត់ឲ្យអ្នកស្រីម្លិះព្រមដោយស្នាមញញឹម តែអ្នកស្រីម្លិះក៏យកហើយដើរចេញទាំងមិនញញឹមអ្វីបន្តិចសោះ
ចាន់«អ្នកមីង អ្នកស្រីអម្បាញ់មិញជាអ្នកណា?» ក្រោយអ្នកស្រីម្លិះទៅបាត់ចាន់ក៏ងាកទៅសួរអ្នកលក់ដូរក្បែរគ្នានៅជិតនោះ
«គឺអ្នកស្រីម្លិះ ប្រពន្ធហ៊ាហាននឹងណា»
ចាន់«ប្រពន្ធហ៊ាហាន» ចាន់លឺហើយនឹកនិយាយតិចៗហើយក៏ញញឹមតិចៗបន្លប់កុំឲ្យគេសង្ស័យ
ពេលយប់នៅក្នុងបារ សម្លេងភ្លេងលឺតិចៗ
សែប«មេកងហា នេះមកចាំមើលគេទៀតហើយហេស?»
មេកងចក្រៃយ៍«សែបកុំនិយាយច្រើនបានទេ ឆាប់ចូលទៅ» មេកងខ្ចិលបកស្រាយច្រើនក៏សម្លក់មុខសែបបន្តិចមុននឹងដើរចូលទៅខាងក្នុងបារ
"មកញឹកញាប់ដល់ហើយ" ការគិតក្នុងចិត្តរបស់អាទិត្យ ឃើញលោកមេកងនិងសែបដើរចូលមកភ្លាមអាទិត្យដែលកំពុងឈរជូតកែវក៏សម្លឹងមើលបន្តិចមុននឹងនឹកគិតក្នុងចិត្ត
«អូនសុំស្រាមួយ» ភ្ញៀវស្រែកហៅអាទិត្យសុំស្រាមួយ អាទិត្យក៏ប្រញាប់រៀបស្រាយកទៅឲ្យភ្ញៀង
អាទិត្យ«នេះបងស្រា» អាទិត្យក៏ដើរយកស្រាដាក់ឲ្យភ្ញៀវមុននឹងងាកមុខដៀងភ្នែកមើលមេកងបន្តិចរួចក៏ដើរទៅធ្វើការខ្លួនវិញ
សែប «មេកងហា នេះមិនឃើញក្វាន់របស់មេកងចឹង» សែបឃើញមេកងងាកមុខងាកក្រោយ ងាកឆ្វេងងាកស្ដាំនៅមិនស្ញៀម មើលក៏ដឹងថាមេកងកំពុងរកក្វាន់ មេកងមិនមាត់ក៏ក្រោកដើរសម្ដៅទៅរកកន្លែងដែលភ្ញៀវកម្មង់ស្រា
មេកងចក្រៃយ៍«យកស្រាមួយមក» មេកងនិយាយទៅរកអាទិត្យទាំងទឹកមុខញញឹម អាទិត្យក៏យកស្រាដាក់ឲ្យលោកមេកងហើយក៏ត្រឡប់ទៅធ្វើការខ្លួនវិញដូចមិនខ្វល់ជាមួយមេកងសោះ
អាទិត្យ«មករកស្រីក្វាន់ហេស?» អាទិត្យជូតកែវបណ្ដើរសួរលោកមេកងបណ្ដើរ តែមុខមិនមើលផង
មេកងចក្រៃយ៍«គឺមកមើលថាក្នុងបារនេះមានអ្នកណាជាអ្នកលេងខ្លះ ហើយក៏មកមើលក្វាន់ដែរ» មេកងនិយាយឌឺអាទិត្យទាំងមុខញញឹម តែអាទិត្យមិនខ្វល់ធ្វើធម្មតា
អាទិត្យ«មេកងនេះមករកស្រីតែបែរជាយកលេសថាមកចាប់ពួកអ្នកលេង ខ្ញុំប្រាប់ចុះណាពួកអ្នកលេងនៅទីនេះវាមិនភ្លឺមកឲ្យមេកងចាប់ងាយៗទេ» អាទិត្យតបវិញដោយទឹកមុខ ស្មើៗមុនដាក់ស្រាមួយកែវទៀតនៅនឹងមុខលោកមេកង តែមេកងក៏ញញឹមឌឺវិញ
ក្វាន់«អួយបងអាទិត្យជួយបន្តិចមកបង» ភ្លាមនោះស្រីក្វាន់ក៏ចេញមកពីក្រោយអាទិត្យព្រមទាំងកាន់ថាសកែវស្រានៅនឹងដៃ តែក៏ស្រែកឲ្យអាទិត្យជួយព្រោះដៃខ្លួនកំពុងឈឺ
អាទិត្យ«អ៊ាវក្វាន់ មកបងជួយ» អាទិត្យក៏ប្រញាប់ងាកទៅយកកែវស្រាពីដៃក្វាន់ មេកងវិញគ្រាន់តែឃើញក្វាន់ភ្លាមមុខញញឹមឡើងភ្លាមតែម្ដង
ក្វាន់«លោកមេកង» បន្តិចមកទើបក្វាន់ចាប់អារម្មណ៍ឃើញថាលោកមេកងនៅទីនេះ
លោកមេកងចក្រៃយ៍«បាទ ហើយចុះដៃអ្នកនាងទៅត្រូវនឹងអ្វីមកទើបបានជាបែបនេះ» មេកងញញឹមព្រមទាំងនិយាយឡើងក្នុងចិត្តដូចជាបារម្ភគេណាស់
ក្វាន់«អរ ខ្ញុំមិនប្រយ័ត្នមុតអំបែងកែវបន្តិចនឹងណា» ក្វាន់និយាយទាំងញញឹម អាទិត្យដែលឈរនៅទីនោះក៏ធ្វើមុខដូចជាមិនពេញចិត្តហើយក៏ងាកទៅរៀបចំស្រាវិញ
មេកងចក្រៃយ៍«បើបែបនេះខ្ញុំសូមមើលរបួសឲ្យបន្តិចចុះណា» លោកមេកងញញឹមហើយក៏ចាប់ដៃក្វាន់មកមើល ក្វាន់ក៏ឈរញញឹមនៅស្ងៀម
សែប«អេ៎ មើលទៅមេកងនេះក៏ពូកែញ៉ែមិនធម្មតាដែលឯងថាទៅមើល» ភ្លាមនោះសែបដើរមកឈរនិយាយជាមួយអាទិត្យតាំងពីពេលណាក៏មិនដឹង
អាទិត្យ«មកធ្វើការតែបែរជាមកញ៉ែស្រី សែបថាទៅមើលសមជាប៉ូលិសទេ»អាទិត្យក៏ងើបមុខមកនិយាយសើចឌឺដងដាក់សែប ធ្វើឲ្យសែបតបមិនចេញធ្វើទឹកមុខមិនត្រូវ ហើយអាទិត្យក៏បន្តធ្វើការដូចជាមិនខ្វល់ពីសកម្មភាពរបស់ក្វាន់និងលោកមេកងសោះ
ក្វាន់«អឺ...លោកមេកង...អឹមមិនអីទេចាំខ្ញុំលាងវាដោយខ្លួនឯង» ក្វាន់ក្រឡេកមុខទៅឃើញអាទិត្យធ្វើដូចជាមិនខ្វល់ខ្លួនក៏ទម្លាក់ទឹកមុខឈប់ញញឹមហើយក៏ដកដៃចេញមកវិញ
លោកមេកងចក្រៃយ៍«ចឹងអ្នកនាងក៏ត្រូវប្ដូរវាឲ្យញឹកញាប់ណា របួសវានឹងឆាប់ជា» លោកមេកងនិយាយញញឹមទាំងពេញចិត្តតែម្ដង
ក្វាន់«ខឹងខ្ញុំសូមទៅខាងនោះសិនហើយ» ក្វាន់ញញឹមហើយក៏ដើរចេញទៅមេកងនេះក៏នៅឈរញញឹមមិនឈប់
សែប«មេកងញញឹមបែបនេះមិនរោយថ្កាមខ្លះទេហេស?» សែបក៏ដើរមកអើតមើលមុខមេកង
មេកងចក្រៃយ៍«អឺ...គឺតោះសែបយើងទៅវិញ»សម្ដីអម្បាញ់មិញធ្វើឲ្យមេកងភ្ញាក់មកវិញរួចក៏ធ្វើមុខអេះអុញហើយរកលេសចេញទៅវិញ ហើយក៏ដើរចេញទៅបាត់
សែប«នេះដូចគេនិយាយមែនហេស លោកមេកងមកញ៉ែស្រីមិនមែនមកចាប់ចោរ» សែបឈរនិយាយតែឯងទាំងឆ្ងល់មុននឹងដើរទៅតាមមេកងពីក្រោយ
បន្ទប់ផាត់មុខ
សម្រឹបជើងដើរ
ក្វាន់«អួយបងអាទិត្យ នេះខ្ញុំស្មានថាជាអ្នកណាខំតែភ័យ» ក្វាន់ងាកទៅមើលក៏ឃើញថាជាអាទិត្យអ្នកដើរចូលមក
អាទិត្យ«ស្មានថាជាមេកងហេស» អាទិត្យនិយាយទាំងមុខស្មើមុននឹងដាក់បង់រុំរបួសលើតុ
ក្វាន់«មានឯណា មេកងគេមិចនឹងហ៊ានចូលមកគឺមានតែបងទេ បងមានការអីហ៎» ក្វាន់តបទាំងញញឹម
អាទិត្យ«ឃើញដៃយើងនេះមានរបួសក៏យកបង់មកដូរឲ្យ ហុចដៃមក»អាទិត្យនិយាយដូចជាហីៗ តែទង្វើរនេះធ្វើឲ្យក្វាន់បែរជាញញឹមវិញ ហើយក៏ហុចដៃខ្លួនឲ្យអាទិត្យ អាទិត្យក៏ចាប់ដៃក្វាន់ថ្នមៗមុននឹងស្រាយបង់រុំចេញ
អាទិត្យ«ឈឺទេ?»
ក្វាន់«មិនឈឺទេ» ក្វាន់និយាយទាំងញញឹមមិនឈប់ថែមទាំងមើលមុខអាទិត្យមិនដាក់ភ្នែកសោះ ភ្នែកមើលទៅអាទិត្យទាំងស្រទន់ មិនខ្វល់ថាអាទិត្យកំពុងតែធ្វើអីនោះទេគឺចាប់អារម្មណ៍តែជាមួយមុខអាទិត្យតែប៉ុណ្ណោះ ឯអាទិត្យមិនបានចាប់អារម្មណ៍ក៏ប្ដូរបង់រុំឲ្យរួចហើយក៏ដាក់ក្វាន់ចុះថ្នមៗ ក្វាន់ក៏ប្រញាប់ដកភ្នែកឈប់មើលមុខអាទិត្យ
អាទិត្យ«រួចហើយ លើកក្រោយអូនគួរតែឧស្សាហ៍ប្ដូរវាចេញផងនឹងឆាប់ជា នេះបងមិនបាននិយាយតាមអាមេកងទេណា» ក្វាន់លឺហើយក៏សើចតិចៗ
ក្វាន់«ខ្ញុំមានថាបងនិយាយតាមលោកមេកងឯណា ចឹងយប់នឹងបងជូនខ្ញុំទៅផ្ទះទេ»
អាទិត្យ«អឹមក៏ជាតួនាទីស្រាប់ហើយ»
ក្វាន់«ចឹងចាំខ្ញុំបន្តិចណា ខ្ញុំប្រញាប់រៀបចំអីវ៉ាន់មួយភ្លេត» ក្វាន់លឺហើយក៏ញញឺមឡើងមុននឹង ប្រញាប់ងាកខ្លួនទៅទុកដាក់របស់របរខ្លួន
តាមផ្លូវទៅផ្ទះរបស់ស្រីក្វាន់
សម្លេងខ្យល់បក់ល្វើយៗ
អាទិត្យ«ក្វាន់នេះមិនគិតថានឹងឲ្យបងជូនទៅដល់មុខផ្ទះខ្លះទេហេស» ដើរមកដល់ខាងមុខផ្លូវចូលអាទិត្យក៏ងាកមុខសួរក្វាន់ទាំងញញឹម
ក្វាន់«អឹម!មិនអីទេបងត្រឹមនេះបានហើយ អរគុណបងច្រើនណា» ក្វាន់ក្រវីក្បាលតិចៗមុននឹងញញឹមឡើង
អាទិត្យ«ចឹងក៏ឆាប់ចូលទៅខាងក្នុងទៅយប់ហើយ បងបារម្ភ»អាទិត្យលើកដៃឡើងអង្អែលក្បាលក្វាន់ថ្នមៗ
ក្វាន់«ចា ទៅសិនហើយណាបង» ក្វាន់ញញឹមហើយក៏ងាកខ្លួនដើរចូលទៅបាត់
"ហ៊ឹម...បងចាំអូនណាក្វាន់" អាទិត្យតាមមើលក្វាន់ពីក្រោយមុននឹងនិយាយឡើងតិចៗ
"បងដឹងទេ រាល់ពេលក្បែរបងបេះដូងខ្ញុំលោតប៉ុណ្ណាខ្ញុំមិនដឹងថាខ្ញុំស្រលាញ់បងតាំងពីពេលណាមកទេ" ឯក្វាន់ឯនេះវិញជើងដើរទៅមុខតែក្នុងចិត្តនឹកគិតតែឯងរហូតដល់ចូលក្នុងផ្ទះបាត់
ជម្រកចោរ
អ៊ុំផាត់«នាងចាន់មិនគិតរកដេកទេនៅឈរដល់ណាទៀត» អ៊ុំផាត់ឃើញកូនឈររេរានៅនឹងមុខផ្ទះហើយក៏បើកទ្វារមកស្រែកហៅកូន
ចាន់«ខ្ញុំចាំបងអាទិត្យមកវិញនឹងណាពុក»ចាន់នៅតែងាកមុខឆ្វេងស្ដាំខំសម្លឹងចាំមើលផ្លូវអាទិត្យ
អ៊ុំផាត់«ហ៊ើយនាងនេះ វាចេះស្គាល់ផ្លូវទៅផ្ទះហើយមិនបាច់ចាំផ្លូវវាពេកទេ» អ៊ុំផាត់ស្ដាប់ហើយក្រវីហួសចិត្តជាមួយកូនខ្លួន
អ៊ុំផាត់«ទៅឆាប់ចូលទៅក្នុងផ្ទះទៅ ឆាប់ទៅកូននេះ» អ៊ុំផាត់ហៅកូនមិនមកក៏ចុះមកចាប់ទាញកូនឲ្យចូលផ្ទះតែចាន់នៅតែមិនចង់ចូលតែត្រូវពុកខ្លួនបង្ខំពេកក៏ព្រមទៅតាម
អ៊ុំផាត់«នាងកូននេះ! អឺអាទិត្យមកដល់ល្មម» គ្រាន់តែចាន់ចូលក្នុងផ្ទះបាត់អាទិត្យក៏មកដល់ល្មម
អាទិត្យ«អ៊ុំមិនទាន់សម្រានទេហេស?» អាទិត្យសួរទាំងឆ្ងល់ព្រោះរាល់ដងមិនដែលឃើញអ៊ុំផាត់ឈរចាំទេ
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...