ពេលនេះមេកងនិងអាទិត្យ បានត្រឹមតែភាំងឈរសម្លឹងមើលទៅពួកនោះទៅវិញទៅមក ទោះបីជាងចង់រត់ក៏មិនដឹងរត់តាមណាដែរ អាទិត្យនៅតែមិនព្រមដកគាថាបំបាំងកាយចេញពីត្រចៀកដដែរ តែគេបែរជាចាប់ដៃបងរបស់ខ្លួនជាប់មុននឹងនិយាយប្រាប់តិចៗ
អាទិត្យ«បងប្រុសចាត់ការទៅ ប្រថុយមួយក្ដារនឹងចុះ» មេកងក៏ងាកសម្លឹងមើលមុខប្អូនខ្លួន
មេកងចក្រៃយ៍«ឯងប្រុងធ្វើអី? លោតចុះមែនទេ?» មេកងឃើញអាទិត្យចាប់ដៃខ្លួនជាប់ ថែមទាំងសម្លឹងមើលទៅខាងក្រោមទៀត មេកងក៏សួរទាំងទឹកមុខភ័យៗ តែពេលសម្លឹងមើលទៅម្ខាងទៀតឃើញថាពួកវាបាំងផ្លូវជិតអស់ហើយ
អាទិត្យ«បើបងមិនលោតចង់ឲ្យវាចាប់បានមែនទេ?» មេកងនៅតែអេះអុញមិនហ៊ានចង់លោតទៅទេ សម្លឹងមើលទៅនាយកងនិងកូនចៅពេលនេះវិញសម្លឹងមើលមកទាំងពីរនាក់បងប្អូនទាំងសើចញញឹម
នាយកង«ចេះមករកកន្លែងងាប់ឃើញ ពួកឯងនេះឆ្លាតដល់ហើយ មិនបាច់ឲ្យយើងហត់នឹងតាមដល់កន្លែង ពួកឯងមកដោយខ្លួនឯងតែម្ដង» នាយកងនិយាយទាំងសើច មុននឹងងក់ក្បាលបញ្ជាឲ្យកូនចៅខ្លួនចូលទៅចាប់មេកងនិងអាទិត្យ
ឃើញបែបនេះអាទិត្យក៏ក្ដាប់ដៃបងប្រុសខ្លួនជាប់ ពេលដែលពួកវានាំគ្នាមកជិតដល់ អាទិត្យក៏ចាប់ទាញបងខ្លួននាំលោតចុះទៅខាងក្រោម
ព្រឹប! "សម្លេងធ្លាក់ចុះមកក្រោម"
ពេលធ្លាក់ចុះមកទោះបីជាលើទីខ្ពស់យ៉ាងណាក៏ ពួកគេមិនបានកើតអីផងដែរ ព្រោះពួកគេចេះសម្រាលខ្លួនមិនឲ្យត្រូវខ្លាំង គ្នីគ្នារបស់នាយកងបានត្រឹមតែតាមសម្លឹងមើលមកពីខាងលើ
នាយកង«នៅឈរមើលដល់ណាទៀត ម៉េចមិនចុះទៅតាមពួកវាទៅ» នាយកងស្រែកសម្លុតកូនចៅខ្លួន ឲ្យចុះទៅតាម ពួកវាក៏នាំគ្នាចុះមកតាមពិតមែន
មេកងនិងអាទិត្យក៏ក្រោកឡើងបម្រុងនឹងរត់ចេញទៅហើយតែត្រូវកូនចៅវាប៉ុន្មាននាក់ទៀតមកបាំងផ្លូវភ្លាម ពេលនេះធ្វើឲ្យទាំងពីរនាក់អស់ផ្លូវរត់ នៅឈរមួយកន្លែង
នាយកង«ចង់រត់ណាស់មែនហ្អេស? ម៉េចក៏ពួកឯងមិននាំគ្នារត់ទៅ រត់ទៅ» នាយកងនិយាយហើយក៏សើចឡើងភ្លាម មុននឹងនិយាយបន្ត «ឯងចងរត់ណាស់មែនហ្អេស? យើងប្រាប់ពួកឯងឲ្យដឹងចុះ នៅទីនេះបើមានសត្រូវណាចូលមកហើយ ក៏ត្រួវតែងាប់នៅទីនេះ ចឹងហើយមិនបាច់ចង់រត់ទេ» និយាយរួចនាយកងក៏ងក់ក្បាលបញ្ជាកូនចៅខ្លួនឲ្យចូលទៅចាត់ការអ្នកទាំងពីរ
ឌឹប! "សម្លេងធាក់"
សង្រ្គាមចាប់ផ្ដើមកើតឡើង ពេលនេះមេកងនិងអាទិត្យប្រលែងដៃចេញពីគ្នា នាំគ្នាចាត់ការកូនចៅរបស់នាយកងយ៉ាងច្រើនតទល់ជាមួយមេងនិងអាទិត្យតែពីរនាក់ ពេលនេះមេកងនិងអាទិត្យទោះបីជាមនុស្សច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចយកប្រៀបលើពួកគេបានដូចគ្នា ពេលនេះមេកង កំពុងតែវាយផង ធាក់ផង ចង់ការពារប្អូនខ្លួន តែមើលទៅអាទិត្យវិញវាយបណ្ដើរហើយចាប់បោកជួយបងប្រុសខ្លួនវិញបណ្ដើរ ព្រោះវាចង់ការពារបងប្រុសដូចគ្នា
ឌឹប! "សម្លេងធាក់"
អាទិត្យ«អ្ហក!» សម្លឹងមើលឃើញអាទិត្យមានប្រៀបជាងកូនចៅខ្លួន នាយកងក៏ចូលខ្លួនទៅធាក់អាទិត្យផ្ងាក្រោយ
ឌឹបៗៗ! "សម្លេងធាក់ជាច្រើនជើង"
អាទិត្យ«អ្ហក! អ្ហក! អ្ហក!» ស្របពេលអាទិត្យភ្លេចខ្លួន ក្រោកមិនទាន់រួចវាក៏ទៅធាក់យកៗជាច្រើនជើងឲ្យអាទិត្យតដៃមិនរួច
មេកងចក្រៃយ៍«អ្ហក! លែង លែងយើងទៅ ឈប់វាយបងប្អូនយើងទៅ» ពេលនោះមេកងដែលត្រូវគ្នាវាចាប់ជាប់រើលែងរួចបានត្រឹមតែឈរមើលគេវាយប្អូនទាំងឈឺចាប់
ឌឹប! ទ្រាំមើលគេវាយធ្វើបាបប្អូនមិនបាន មេកងរើបម្រាស់ខ្លួនមួយទំហឹង កន្រ្តាក់ខ្លួនរត់ទៅធាក់នាយកងពីក្រោយមួយទំហឹងឃ្ទាតទៅម្ខាង
មេកងចក្រៃយ៍«ក្រោកមក ឯងមិនអីទេមែនទេ?» មេកងជួយលើកអាទិត្យឲ្យក្រោកមកវិញ ស្រាប់តែពេលនោះក៏លឺសម្លេងទះដៃឡើងមក ពេលដែលក្រឡេកមើលក៏ឃើញថាហ៊ាហានកំពុងតែឈរទះដៃមើលមកពីខាងលើ
ហ៊ាហាន«រំភើបចិត្តណាស់ បងប្អូនស្រលាញ់គ្នាដ៏ថ្នាក់នេះ» និយាយហើយហ៊ាហានក៏ទះដៃបន្តទៀត មុននឹងដើរចុះមកខាងក្រោម
អាទិត្យ«អាហាន!» អាទិត្យឈរគ្រឺតធ្មេញ សម្លឹងមុខហ៊ាហានទាំងកំហឹងចង់ផ្ទុះចេញមកខាងក្រៅ មេកងរហ័សលាក់ក្រាសសិតសក់ចូលទៅក្នុងហោប៉ៅខោរបស់ខ្លួនកុំឲ្យហ៊ាហានចាប់អារម្មណ៍
ហ៊ាហាន«មេកងពេលនេះក្លាយជាចោរដូចប្អូនដែលហើយមែនទេ?» ហ៊ាហានសម្លឹងមើលមុខមេកងឃើញមេកង មិនឆ្លើយក៏បន្តនិយាយឌឺម្ដងទៀត «អូហូ! នេះស្មោះស្ម័គ្រជាមួយប្អូនដ៏ថ្នាក់ ចូលធ្វើចោរជាមួយគ្នា អរមែនហើយមេកងមិនខ្លាចគេដឹងទេហ្អេសថា មេកងជាប៉ូលិសដែលបន្លំខ្លួន តែតាមពិតជាចោរម្នាក់សោះ» ហ៊ាហានក៏ដើរទៅជិតទះស្មាមេកងតិចៗមុននឹងនិយាយបន្ត «មេកងជាប៉ូលិសដែលគ្មានទំនួលខុសត្រូវ រត់គេចពីបញ្ហា រត់គេចចេញពីគុក ហ៊ឹៗ» និយាយហើយហ៊ាហានក៏សើចចម្អកបន្ថែម មេកងបានត្រឹមតែឈរក្ដាប់ដៃទាំងមុខក្រហម
ឌឹប! "សម្លេងដាល់មួយដៃ" អត់ទ្រាំមិនបាននឹងគេមើលងាយបងខ្លួនអាទិត្យក៏ស្ទុះទៅដាល់ហ៊ាហានមួយដៃផ្ងារក្រោយ
អាទិត្យ«កុំមកមើលងាយបងយើង ទាំងដែលខ្លួនឯងថោកគ្មានលេខដាក់បែបនេះ ឯងគួរតែនិយាយពាក្យនេះជាមួយខ្លួនឯងវិញទៅ»
ត្រូវមួយដៃនេះហ៊ាហានក្រោកឡើងសើចមកធម្មតា ទោះបីជាបែកមាត់ឈាមយ៉ាងណាក៏ដោយ
ឌឹប! សម្លេងវាយគ្នាក៏ចាប់ផ្ដើមកើតឡើងម្ដងទៀត ពេលនេះមេកងតទល់ជាមួយនឹងហ៊ាហាន ចំណែកឯអាទិត្យជាអ្នកតទល់ជាមួយនាយកង
សម្លេងវាយគ្នាបានលាន់លឺឡើងពាសពេញទាំងក្នុងផ្ទះ
ឌឹប! ឆ្លៀតពេលនោះហ៊ាហានក៏ប្រើអាគមរបស់ខ្លួនដើម្បីយកឈ្នះលើមេកង មេកងក៏ប្រើអាគមរបស់ខ្លួនដើម្បីទប់ទល់ជាមួយហ៊ាហានវិញ តែថានៅក្នុងផ្ទះហ៊ាហានមានបញ្ចុះអាគមគ្រប់កន្លែងចឹងហើយហ៊ាហាននៅតែមានប្រៀបជាងមេកងដដែរ
ឌឹប!
មេកងចក្រៃយ៍«អ្ហក!» ដោយសារតែអាគមរបស់មេកងទប់ទល់ជាមួយនឹងហ៊ាហានមិនជាប់ ក៏ត្រូវហ៊ាហានដាក់មួយដៃដួល វិលមុខមើលអ្វីលែងឃើញ
អាទិត្យ«បងប្រុស! អ្ហក!» អាទិត្យឃើញបងប្រុសខ្លួនត្រូវដួលនៅមួយកន្លែងក៏ស្ទុះទៅជួយបងខ្លួន តែត្រូវនាយចាក់មួយកាំបិតពីក្រោយទាំងខ្លួនឈរជាប់នៅមួយកន្លែង
មេកងចក្រៃយ៍«អាទិត្យ!!!» មេកងសម្លឹងឃើញឈាមហូរចេញមកជោគអាវប្អូន ឃើញប្អូនមិនកម្រើកទៅណាក៏ស្រែកឡើងភ្លាត់សម្លេង
ឌឹប! មេកងក៏ស្ទុះក្រោកឡើងទៅទប់ខ្លួនប្អូនដែលប្រុងនឹងដួលមក តែត្រូវនាយកងធាក់អាទិត្យមួយជើងដួលទៅលើខ្លួនមេកងភ្លាមៗ
មេកងចក្រៃយ៍«អាទិត្យ! អាទិត្យ! អាទិត្យ!» មេកងខំស្រែកហៅប្អូនខ្លួនទាំងភ័យស្លន់ស្លោរ ដៃញ័រតតាត់ អាទិត្យបើកភ្នែកសម្លឹងមើលមុខបងប្រុសខ្លួនតិចៗ
ហ៊ាហាន«មិននឹកស្មានថាចោរដែលល្បីថាខ្លាំងតែអន់ដ៏ថ្នាក់នេះសោះ អាកងឆាប់ទៅអូសកវាចង់ផ្អោបគ្នា ទុកឲ្យអ្នកភូមិមើល ហើយនឹងបានដឹងថាពួកវាជាពូជចោរដូចគ្នា» នាយកងក៏ដើរចូលទៅគៀកជាមួយអ្នកទាំងពីរ តែភ្លាមនោះក៏ស្រាប់តែ
ភ្លឹប!
នាយកង«ហ្អើយ!» ពួកវានាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលសុខៗក៏បាត់ខ្លួន បងប្អួនទាំងពីរនាក់ទៅណាបាត់ក៏មិនដឹង «នេះហ៊ាពួកវាបាត់ទៅណា? ក្រែងផ្ទះហ៊ាបញ្ចុះអាគម វាធ្វើអីមិនកើតចឹងហ្អេស?»
ហ៊ាហាន«ប្រហែលមកពីត្បូងនៅជាប់នឹងពួកវាជាអ្នកជួយវាហើយ»
នាយកង«ចង្រៃយ៍!»
ហ៊ាហាន«មិនបាច់ភ័យទេ ស្អែកនេះ ឯងទៅចាត់ការវាដល់កន្លែងតែម្ដងទៅ យើងប្រគល់តួនាទីនេះដល់ឯងចាត់ការ ពេលនេះវាចង់រស់ក៏ពិបាកជាងស្លាប់ទៅទៀត ត្រូវមួយកាំបិតអាគមខ្មៅនេះ បើវាមិនស្លាប់ ក៏វាធ្វើអីមិនកើតដែរ»
នាយកង«បាទហ៊ា!»
ផឹប! "សម្លេងបង្ហាញខ្លួនមកវិញ"
អាទិត្យ«អ្ហក!»
មេកងចក្រៃយ៍«អាទិត្យ! អាទិត្យ!» មេកងឃើញប្អូនហូរឈាម ឈឺចាប់មិនឈប់ ធ្វើអីមិនកើតមេកងបានត្រឹមតែស្រែកហី អង្រួនខ្លួនប្អូនកុំឲ្យប្អូនភ្លេចស្មារតីសន្លប់បាត់ «ហេតុអីក៏ឈាមហូរមិនឈប់បែបនេះ» មេកងខំយកដៃខ្ទប់ឈាមកុំឲ្យហូរចេញមក តែឈាមក៏នៅតែហូរមកមិនឈប់ ធ្វើឲ្យមេកងចាប់ផ្ដើមភ័យ ញ័រដៃ រកនឹកធ្វើអីមិនចេញ បានត្រឹមតែត្រកងប្អូនជាប់ក្នុងដៃ
អាទិត្យ«ប្រ...ប្រហែលជា...វាប្រើ...កាំ...កាំបិត...អាគមហើយ...អ្ហក!» អាទិត្យខំប្រឹងនិយាយទាំងត្រដាប់ត្រដួស និយាយមិនចង់ចេញ ព្រោះតែឈឺមុខរបួសពេក
មេកងចក្រៃយ៍«កាំបិតអាគមចឹងហ្អេស? មិនបានទេ ប្រញាប់ទៅរកអ៊ុំស៊ីងឲ្យជួយបានៗ» មេកងក៏លើកប្អូនឡើង តែសម្លឹងមើលជុំវិញខ្លួនក៏ឃើញថានៅកណ្ដាលព្រៃជ្រៅ
មេកងចក្រៃយ៍«មុននេះឯងប្រើវិធីបំបាំងកាយ មកទីនេះមែនទេ?» អាទិត្យក៏ក្រវីក្បាលបញ្ជាក់ថាអត់ទេ មេកងក៏និយាយបន្ត «ចឹងមុននេះមានរឿងអី? ម៉េចក៏សុខៗយើងនាំគ្នាមកដល់ទីនេះបាន ឬមួយក៏មកពីត្បូងនៅក្នុងខ្លួនឯង» មេកងក៏ដាក់ប្អូនចុះឲ្យផ្អែកខ្នងនៅនឹងដើមឈើសិន
មេកងចក្រៃយ៍«ចឹងបងក៏សាកប្រើវិធីចាស់ម្ដងទៀត ក្រែងលោអាចជួយឯងបាន» មេកងក៏ចាប់ផ្ដើមសូត្រគាថាមន្ដព្រះធម៌ឡើងមក ដើម្បីដាស់ត្បូងឲ្យបញ្ចេញឬទ្ធិ
អាទិត្យ«អ្ហក......» មេកងកាន់តែសូត្រ មុខរបួសរបស់អាទិត្យកាន់តែឈឺខ្លាំងឡើងមក «អ្ហក! អ្ហក!» សម្លេងស្រែកដោយក្ដីឈឺចាប់របស់អាទិត្យកាន់តែលឺឡើង ពន្លឺត្បូងក៏បញ្ចេញមកតែមិនបានជួយឲ្យរបួសអាទិត្យជានោះទេ វាបែរជាកាន់តែធ្វើឲ្យអាទិត្យឈឺចាប់រមួលខ្លួនថែមឡើង
អាទិត្យ«អ្ហក!!!!» មេកងឃើញប្អូនមិនបានធូរស្រាលតែក៏ធ្ងន់លើសដើមនោះ មេកងក៏ឈប់សូត្រស្ទុះមកចាប់ប្អូនវិញ
មេកងចក្រៃយ៍«អាទិត្យ! អាទិត្យ!» មេកងចាប់ខ្លួនប្អូនជាប់ឲ្យឈប់រមួលបន្តទៀត ហើយក៏ផ្អែកខ្លួនប្អូនទៅនឹងដើមឈើវិញ ដៃមេកងចាប់ផ្ដើមញ័រ និយាយទាំងញ័រមាត់ជាមួយប្អូន
មេកងចក្រៃយ៍«ម៉េចក៏បែបនេះ ហេតុអីក៏បែបនេះ? អាទិត្យ! អាទិត្យ!» មេកងឃើញប្អូនបិទភ្នែកសន្លប់មិនឆ្លើយជាមួយខ្លួន មេកងក៏កាន់តែញ័រដៃ ស្រែកហៅឈ្មោះប្អូនទាំងញ័រមាត់ តែហៅយ៉ាងណាក៏អាទិត្យមិនឆ្លើយ
ខ្វោក! "សម្លេងហែកអាវ"
ដោយសារតែឃើញប្អូនហូរឈាមមិនឈប់ ហូរឈាមកាន់តែច្រើនមក មេកងក៏សម្រេចចិត្តហែកអាវខ្លួនយកទៅរុំបិទរបួសឲ្យប្អូនបណ្ដោះអាសន្នសិន
មេកងចក្រៃយ៍«កុំកើតអីឲ្យសោះ បងនឹងនាំឯងទៅរកអ៊ុំស៊ីង អឹប!» មេកងក៏សម្រេចចិត្តលើកអៀវប្អូន ដើរចេញពីព្រៃទៅរកជម្រកចោរទាំងកណ្ដាលយប់
មេកងបែកញើសសស្រាក់ ខំប្រឹងអៀវប្អូន ទាំងខ្លួនមានរបួសដូចគ្នា តែមិនបណ្ដោយឲ្យប្អូនកើតអីនោះទេ ពេលនេះឈាមនៅតែហូរជ្រាបចេញមកមិនឈប់តែវាក៏មិនចហូរច្រើនដូចមុននេះ
មេកងចក្រៃយ៍«បងសុំទោស មកពីបង មកពីបងទើបឯងបែបនេះ កុំកើតអីឲ្យសោះណា បងសុំទោសអាទិត្យ បងសុំទោស» មេកងខំអៀវប្អូនបណ្ដើរ និយាយបណ្ដើរ ទឹកភ្នែកក៏ស្រក់មកម្ដងទៀតនៅលើមុខរបស់មេកង ព្រោះតែខ្លាចបាត់បង់ប្អូនជាទីស្រលាញ់ មេកងខំដើរកាត់ព្រៃទាំងកណ្ដាលយប់ ធ្វើយ៉ាងណាដើម្បីឲ្យកាន់តែឆាប់ដល់ជម្រកចោរ ទោះបីជាហត់អស់កម្លាំងយ៉ាងណាក៏មិនហ៊ានសម្រាក
ព្រឹប! មេកងដើរមកដល់ មាត់ទឹកមួយកន្លែងក៏ដាក់ប្អូនចុះថ្នមៗ មុននឹងដើរទៅក្បង់ទឹក មកឲ្យប្អូនផឹក
មេកងំបង្ហើបមាត់អាទិត្យដែលកំពុងសន្លប់ឲ្យហើយមាត់ឡើងដើម្បីផឹកទឹកផ្សើមបំពងក មុននឹងស្រាយក្រណាត់រុំរបួសប្ដូរចេញ
ខ្វោក! មេកងហែកអាវខ្លួនម្ដងទៀត រុំរបួសឲ្យអាទិត្យជាថ្មីមុននឹង លើកអៀវអាទិត្យដើរទៅមុខបន្តទៀត
អស់មួយយប់ពេញពេលនេះមេឃក៏ចាប់ផ្ដើមបញ្ចេញពន្លឺព្រះអាទិត្យមកលើភពផែនដីជាថ្មីម្ដងទៀត
នៅឯជម្រកចោរពេលនេះ សែបជាអ្នកក្រោកឡើងមុនគេ ដើរចេញមកពត់ពែនខ្លួននៅខាងមុខផ្ទះ
សែប«ហ្អា!!» សែបមិនទាន់អស់ងងុយ ក៏នៅឆ្លៀតស្ងាបឡើងមកទៀត «ថ្ងៃរះណាស់ហើយ មេកងនៅមិនទាន់ក្រោកទៀត» សែបក៏ក្រវីក្បាលដើរទៅខាងក្រោយផ្ទះ ដើម្បីងូតទឹកសម្អាតខ្លួនចេញ
មេឃក៏កាន់តែជះពន្លឺភ្លឺខ្លាំងឡើងមក សែបឯនេះក៏ឆ្លៀតដើរមកអើតសម្លឹងមើលថ្ងៃរះបន្តិច
សែប«អេ មេកងថ្ងៃនេះ ដេកយូរខុសធម្មតា នៅមិនទាន់ឃើញក្រោកទៀតនៀក» សែបនិយាយទាំងធ្វើមុខឆ្ងល់ មុននឹងដើរឡើងទៅខាងលើផ្ទះ
សែប«មេកង! មេកង! មេកងក្រោកមកភ្លឺហើយ»
ក្រាក! "សម្លេងបើកទ្វា"
សែប«ហ្អាក មិនឃើញនៅក្នុងបន្ទប់ផង ក្រោកហើយហ្អេស? ហើយទៅណាចេះ?» សែបក៏ទាញទ្វារបិទវិញ អេះក្បាលទាំងឆ្ងល់ដើរចុះទៅក្រោមវិញ
សែប«នៅកន្លែងងូតទឹកក៏មិនឃើញ អេ! មេកងនេះទៅណាចេះ ឬមួយក៏នៅផ្ទះអាទិត្យ» សែបដើរមកមើលនៅកន្លែងងូតទឹកមិនឃើញ ក៏កាន់តែឆ្ងល់ថែមទៀត តែក៏នឹកឃើញទៅផ្ទះអាទិត្យភ្លាម
សែប«មេកង! មេកង! នៅទីនេះដែរទេ» សែបដើរមកដល់មុខផ្ទះរបស់អាទិត្យមិនឃើញមានមនុស្សនៅ ក៏ស្រែកហៅពីខាងក្រោមឡើងទៅ តែក៏នៅតែមិនមានអ្នកណាឆ្លើយដដែរ
សែប«នាំគ្នាទៅណាអស់ចេះ» សែបក៏នៅឈរអេះក្បាលឆ្ងល់នៅខាងក្រោម មិនហ៊ានឡើងទៅខាងលើមើលទេ ពេលនោះគាប់ជួនស្រីក្វាន់ផ្ទះនៅជាប់នោះ ចេញមកឃើញសែបនៅឈររ៉េរៀ នៅខាងមុខផ្ទះអាទិត្យ
ស្រីក្វាន់«សែប! មកទីនេះរកអ្នកណាមែនទេ?» ស្រីក្វាន់ក៏ដើរចុះមករកសែប
សែប«នេះស្រីក្វាន់មានឃើញ មេកងមកទីនេះដែរទេ?»
ស្រីក្វាន់«មេកងហ្អេស? អត់ទេ! ខ្ញុំក្រោកតាំងពីព្រឹកមិនឃើញមេកងមកទីនេះទេ សូម្បូតែបងអាទិត្យក៏មិនទាន់ឃើញក្រោកចេញមកដែរ»
សែប«ហ្អាស? ចឹងហ្អេស មិនកើតទេ មេកងមិនឃើញនៅខាងក្នុងបន្ទប់ទេ មកទីនេះក៏មិនឃើញ ចុះមេកងបាត់ទៅណា»
ស្រីក្វាន់«ខ្ញុំក៏មិនដឹងដូចគ្នា តែចាំខ្ញុំឡើងទៅមើលនៅខាងលើផ្ទះសិន» និយាយរួចស្រីក្វាន់ក៏ដើរឡើងទៅខាងលើផ្ទះ
ក្រាក! "សម្លេងបើកទ្វារ"
ស្រីក្វាន់«បងអាទិត្យ!» ស្រីក្វាន់ក៏បើកទ្វារចូលទៅមើលឃើញថាគ្មានមនុស្សនៅសូម្បីតែម្នាក់ ធ្វើឲ្យស្រីក្វាន់ចាប់ផ្ដើមឆ្ងល់ ទាញទ្វារបិទដើរចុះមកខាងក្រោមវិញ
សែប«យ៉ាងម៉េចមានមនុស្សនៅដែរទេ?» ស្រីក្វាន់ក៏ក្រវីក្បាល
ស្រីក្វាន់«ចា៎ អត់ទេ! មិនឃើញមានអ្នកណានៅទេ»
សែប«ហ៊ើយ... បាត់ទាំងបងទាំងប្អូន តែម្ដងហើយនៀក មិនដឹងជានាំគ្នាទៅណាហើយទេ»
ស្រីក្វាន់«ប្រហែលជាពួកគាត់ នាំគ្នាទៅណាបាត់ហើយ អាចនឹងទៅនិយាយគ្នា ឬក៏ចូលព្រៃរកអ្វីក៏ថាបានដែរសែប» ស្រីក្វាន់និយាយបន្លប់ចិត្តខ្លួនឯង ហើយក៏ញញឹមបន្ធូរអារម្មណ៍ខ្លួនឯង សែបមិននិយាយអ្វីក៏នៅឈរគិតមួយសន្ទុះ រួចក៏បើកភ្នែកធំៗឡើងមកធ្វើឲ្យស្រីក្វាន់ចាប់ផ្ដើមភ័យថែមមួយកម្រិតទៀត
ស្រីក្វាន់«មានអីមែនទេសែប?»
សែប«នឹកឃើញហើយ ម្សិលមិញមេកងនិយាយថាគាត់ទៅរកអាទិត្យនិយាយគ្នា ហើយនឹងនាំគ្នាទៅជួបប៉ារបស់មេកង នៅឯផ្ទះរបស់មេកង នេះកុំប្រាប់ណាថា នៅមិនទាន់មកវិញទេ»
ស្រីក្វាន់«ហ្អាស? ទៅផ្ទះមេកងចឹងហ្អេស?» ទាំងសែប ទាំងស្រីក្វាន់នាំគ្នាស្រឡាំងកាំង ទាំងពីរនាក់សម្លឹងមើលមុខគ្នាទៅវិញទៅមកល្ងាចនេះអាចនឹង post ភាគថ្មីបន្ត

YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...