ពេលនេះបរិយាកាសចាប់ផ្ដើមផ្លាស់ប្ដូរទៅជាងងឹតបន្តិចម្ដងៗ បាលីរបស់ហ៊ាហានក៏កាន់តែសូត្រខ្លាំងឡើងៗ ខ្យល់ក៏ចាប់ផ្ដើមបក់មកខ្លាំងមួយរំពេច ធ្វើឲ្យមេកងត្រូវយកដៃទប់ខ្លួនជាមួយថ្មដើម្បីទប់លំនឹង ឯសែបនិងស្រីក្វាន់នៅក្នុងឡានមិនសូវមានបញ្ហាអីបានត្រឹមតែសម្លឹងមើលដឹងថាខ្យល់ខ្លាំងប៉ុណ្ណា អ៊ុំផាត់ស្រវ៉ាចាប់អោបកូនជាប់ដើម្បីការពារកូនពីខ្យល់ដែលកំពុងបក់មកខ្លាំងៗ ចំណែកឯចោរឆាតឯនេះវិញកំពុងតែសញ្ជឹងចាំមើលត្បូងដែលផុសចេញមក មេកងក៏កំពុងសម្លឹងមើលមិនដាក់ភ្នែកដូចគ្នា
ពេលនោះក៏ស្រាប់តែពន្លឺក្រហមក៏ជះចេញមកមួយទំហឹងស្ទើរតែខ្វាក់ភ្នែកធ្វើឲ្យនាយកងនិងថៅកែគៀងងាកមុខចេញយកដៃបាំងមុខគេចចេញពីពន្លឺនោះ មេកងនិងចោរឆាតក៏បានឃើញត្បូងនោះយ៉ាងពេញភ្នែកពួកគេទាំងពីរនាក់ ត្បូងនោះអណ្ដែងឡើងទៅលើធ្វើឲ្យហ៊ាហានតាមសម្លឹងមើលទាំងញញឹមជាប់មាត់តែគាត់មិនបានដឹងថាកំពុងតែមានមនុស្សម្នាក់សូត្រគាថាឆាបយកត្បូងនោះមកទេ
ម្នាក់ដែលកំពុងសូត្រគាថាឆាបយកត្បូងនោះមកគឺជាចោរឆាតនឹងឯង គេឈរលើកដៃម្ខាងដែលមានក្ដាប់ជាប់នៅខ្សែរករបស់ខ្លួនសូត្រគាថាឆាបយកត្បូងនោះមកកាន់ខ្លួន ដោយហេតុថាត្បូងនោះនិងត្បូងខ្សែរករបស់ចោរឆាតមានពណ៌ក្រហមបញ្ចេញឡើងព្រមគ្នា ត្បូងនោះក៏ហោះសម្ដៅមករកចោរឆាតភ្លាម ត្បូងក៏បានធ្លាក់មកក្នុងដៃរបស់ចោរឆាត
«ហ្អើយ!» ស្ថានភាពនេះធ្វើឲ្យហ៊ាហាន នាយកង ថៅកែគៀងព្រមទាំងមេកងបើកភ្នែកធំៗលាន់មាត់ឡើងដំណាលគ្នា ចោរឆាតដែលបំបាំងកាយមុននេះក៏បង្ហាញខ្លួនឡើងជាមួយនឹងត្បូងដែលយកបាននៅក្នុងដៃទាំងស្នាមញញឹម
ហ៊ាហាន«យើងគិតមិនខុសទេថាឯងនឹងបង្ហាញខ្លួន យើងមិនល្ងង់ដូចជាឯងទេអាល្ងង់» ហ៊ាហាននិយាយទាំងសើចចំអកដាក់ចោរឆាត
ចោរឆាត«តែយ៉ាងណាក៏ឯងនៅតែល្ងង់ បណ្ដោយឲ្យត្បូងមកក្នុងដៃយើងបានដដែរ»
ហ៊ាហាន«ហាសហា! អាល្ងង់អើយ យើងគ្រាន់តែឲ្យយកឯងយកវាទៅពេលណាដែលគុជនាគចេញមកវានឹងចូលខ្លួនឯងរហូតដល់ឯងងាប់ ហើយត្បូងក៏នៅតែជារបស់យើងដដែរ បែបនេះយើងមិនចាំបាច់ហត់តាមសម្លាប់ឯង» ចោរឆាតលឺហើយក៏សើចអោនមុខចុះបន្តិចមុននឹងងើបមុខមកវិញនិយាយបន្ត
ចោរឆាត«ចាស់ហើយភ្លឺជាងយើងទៅទៀត យើងដឹងមុនឯងទៅទៀតអាហាន» គ្រាន់តែចោរឆាតសង្កត់សម្លេងហៅឈ្មោះហ៊ាហានចុងក្រោយចប់ភ្លាម នាយកងក៏ស្ទុះចូលមកវាយចោរឆាតភ្លាមតែត្រូវចោរឆាតបំបាំងកាយគេចចេញទៅម្ខាង
នាយកង«បើឯងខ្លាំងណាស់កុំលេងបំបាំងខ្លួនធ្វើអី វាយគ្នាមួយស្មើរទើបជាកូនប្រុស» និយាយចប់ចោរឆាតក៏បង្ហាញខ្លួនពីក្រោយនាយកងធាក់មួយជើងពីក្រោយ នាយកងក៏រហ័សបកខ្លួនមកវាយចោរឆាតវិញ សកម្មភាពនេះមេកងក៏បានឃើញពេញភ្នែកពិសេសនោះគឺខ្សែរកដែលចោរឆាតបានពាក់នៅនឹងករបស់គេ
មេកងចក្រៃយ៍«ដូច ដូចគ្នាបេះដាក់ ឬមួយក៏ជាប្អូន» មេកងស្រឡាំងកាំងគិតអ្វីមិនចេញ នៅតែខំតាមសម្លឹងមើលមិនឈប់ ពេលនោះចោរឆាតក៏ត្រូវនាយកងវាយដួលនៅនឹងដី មេកងឃើញបែបនេះបម្រុងនឹងចូលជួយតែពេលនោះក៏ស្រាប់តែលឺសម្លេងគុជនាគចេញមកម្ដងទៀត នាយកងក៏ឈប់វាយចោរឆាត
ហ៊ាហាន«ដល់ពេលងាប់ហើយអាឆាត អាចោរល្ងង់ ហាសហា» ហ៊ាហានសើចឡើងលឺៗទាំងសប្បាយចិត្ត ទាំងនាយកង ថៅកែគៀងក៏ញញឹមឡើង ស្របពេលនោះដោយហេតុថាត្បូងនៅក្នុងដៃរបស់ចោរឆាត គុជនាគក៏ស្រូបចូលក្នុងខ្លួនរបស់ចោរឆាតភ្លាមៗ
ចោរឆាត«អ្ហហ!» សម្លេងស្រែកមួយទំហឹងរបស់ចោរឆាតធ្វើឲ្យមេកងបើកភ្នែកធំៗ សម្លឹងមើលទៅចោរឆាតដែលដួលនៅនឹងដីត្រូវគុជនាគចូលខ្លួនទាំងដែលចោរឆាតពេលនេះគឺឡើងសរសៃក្រហមពេញខ្លួនដូចជាត្រូវភ្លើងឆេះក្ដៅពេញខ្លួន
សម្លេងស្រែករបស់ចោរឆាតធ្វើឲ្យអ្នកនៅខាងក្រៅទាំងបួននាក់បើកភ្នែកធំៗដាក់គ្នា
សែប«ហ្អើយ! មេកង» សែបស្រែកហៅមេកង
ឯចាន់និងស្រីក្វាន់ដែលនៅកន្លែងពីរផ្សេងគ្នាតែបែរជាស្រែកហៅឈ្មោះមនុស្សតែម្នាក់ដំណាលគ្នាទៅវិញ «បងអាទិត្យ!»
ហើយអ្នកទាំងបួនក៏ស្ទុះចេញទៅព្រមគ្នា ពេលចេញទៅព្រមគ្នាបែបនេះស្រីក្វាន់ សែប ចាន់ និងអ៊ុំផាត់ ក៏សម្លឹងមើលគ្នាទៅវិញទៅមក ពេលដែលងាកសម្លឹងមើលទៅខាងក្នុងល្អាងក៏ស្រាប់តែខ្យល់បក់មកយ៉ាងខ្លាំងសឹងតែប៉ើងអ្នកទាំងបួនទៅហើយ
ចោរឆាត«អ្ហហ!!!» ចោរឆាតពេលនេះស្រវ៉េស្រវ៉ាចាប់ត្បូងដែលជ្រុះនៅនឹងដៃឡើងមកកាន់វិញ
ហ៊ាហាន«ឆាប់ចូលទៅយកវាមកអាកង សម្លាប់វាចោលតែម្ដងទៅ» នាយកងក៏ញញឹមយ៉ាងសមចិត្តដើរចូលទៅរកចោរឆាតដែលធ្វើអ្វីមិនកើតបានត្រឹមតែសម្លឹងមើលនាយកងទាំងក្រហមភ្នែក
ឌឹប! "សម្លេងធាក់" នាយកងក៏អោនបម្រុងនឹងយកត្បូងនោះមកបានទៅហើយតែក៏ត្រូវមេកងស្ទុះចូលទៅធាក់មួយទំហឹងដួលទៅក្បែរជើងរបស់ហ៊ាហានភ្លាមៗ
ថៅកែគៀង«អាមេកង» ហ៊ាហាននិងថៅកែគៀងសម្លឹងមើលមុខមេកងមិនដាក់ភ្នែក មេកងក៏សម្លឹងមើលមុខពួកគេមិនដាក់ភ្នែកដូចគ្នា ហើយក៏ងាកអោនមកជួយលើកចោរឆាតឡើងឲ្យឡើងមកទាំងទ្រោមខ្លួន
ហ៊ាហាន«សឹងតែមិនជឿនឹងភ្នែក ប៉ូលិសឃុបឃិតរួមដៃជាមួយចោរ» ចោរឆាតនិងមេកងលឺហើយមិនបានឆ្លើយអ្វីទេនាំគ្នាសម្លឹងមើលមុខហ៊ាហានមិនដាក់ភ្នែកសោះ «អាកងកុំទុកពួកវាឲ្យរស់ សម្លាប់ចោលទាំងពីរនាក់នៅទីនេះតែម្ដងទៅ» នាយកងក៏ស្ទុះក្រោកឡើង សម្ដៅទៅវាយមេកងមុនគេតែក៏ត្រូវមេកងធាក់មួយជើងទៀត
ហ៊ាហាន«ថៅកែថយចេញទៅម្ខាងសិនទៅ ខ្ញុំសូមចាត់ការពួកអាក្មេងមិនទាន់ធំទាំងពីរនាក់នេះសិនចុះ» និយាយរួចហ៊ាហានក៏សម្ដៅទៅវាយចោរឆាតដែលឈរមិនចង់នឹងខ្លួន
តែក៏ត្រូវមេកងមករងវាយជំនួសវិញ ពេលនេះមេកងនិងហ៊ាហានគឺជាដៃគូរជាមួយគ្នា ឯនាយកងនិងចោរឆាតគឺជាគូរជាមួយគ្នា ការវាយគ្នាក៏ចាប់ផ្ដើមឡើង
និយាយពីនាក់នៅខាងក្រៅវិញពេលនេះខ្យល់ឈប់បក់ ក៏ងាកមកសម្លឹងមើលមុខគ្នាម្ដងទៀត
ស្រីក្វាន់«បងអាទិត្យ!» ស្រីក្វាន់ក្រឡេកឃើញគេកំពុងវាយគ្នានៅខាងក្នុងក៏បម្រុងស្ទុះចូលទៅតែត្រូវសែបចាប់ជាប់
សែប«កុំចូលទៅអីស្រីក្វាន់នៅទីនេះហើយ ចូលទៅក៏ជួយអ្វីមិនបានដូចជានាំទុកដដែរទេ» សែបក៏អូសដៃស្រីក្វាន់ទៅម្ខាង ចាន់និងអ៊ុំផាត់សម្លឹងមើលមុខគ្នាទៅវិញទៅមក ព្រោះតែលឺស្រីក្វាន់ហៅឈ្មោះអាទិត្យអម្បាញ់មិញ ដោយខ្លាចថាចាន់កូនខ្លួនចង់ចូលទៅដែរអ៊ុំផាត់ក៏អូសចាន់ទៅម្ខាងទៀតដូចគ្នា
ចាន់«ពុកនាំខ្ញុំមកទីនេះធ្វើអីមិនគិតចូលទៅជួយបងអាទិត្យទេហ្អេសពេលនេះគាត់ប្រហែលកំពុងមានគ្រោះថ្នាក់ណាពុក»
អ៊ុំផាត់«ឯងកុំចចេសតទៀតបានទេ អាទិត្យមានមេកងនៅជួយហើយឯងចូលទៅមានតែនាំទុកទៅវិញទេ»
ចាន់«ពុកទុកចិត្តពួកប៉ូលិសអស់នុងដែរមែនទេ? បើពួកវាមិនជួយបងបែរជាធ្វើបាបបងតើពុកគិតយ៉ាងម៉េច?»
អ៊ុំផាត់«ពុកថាមិនអីគឺមិនអីហើយ ឯងនៅឲ្យស្ងៀមឲ្យសិនទៅ បើមិនចឹងទេពុកនាំឯងទៅវិញហើយ»ចាន់មិនហ៊ានតមាត់ទៀតក៏នៅឈរស្ងៀមទាំងមិនសុខចិត្ត ស្រីក្វាន់ពេលនេះក៏ឆ្លេឆ្លាដូចគ្នានៅតែចង់ចេញទៅតែបានសែបចេះតែចាប់ដៃឃាត់រហូត
ចោរឆាត«អ្ហក!»ងាកមកការវាយគ្នានៅខាងក្នុងវិញពេលនេះអាទិត្យត្រូវរបួសយ៉ាងច្រើនព្រោះតែខ្លួនកំពុងតែត្រូវគុជនាគជ្រៀបពាសពេញខ្លួនធ្វើឲ្យនាយកងបានដៃយកប្រៀបលើចោរឆាតបាន
ឌឹប "សម្លេងធាក់មួយជើង" ដោយសារតែឃើញថានាយកងបម្រុងនឹងទាត់បំបាក់ឆ្អឹងរបស់ចោរឆាតហើយមេកងក៏ដាល់ហ៊ាហានមួយដៃរួចក៏ស្ទុះទៅធាក់នាយកងការពារចោរឆាតហើយក៏គ្រាចោរឆាតឡើងមក
មេកងចក្រៃយ៍«ម៉េចក៏ខ្សោយបែបនេះ?ក្រែងឯងពូកែណាស់មិនចឹងហ្អេស» ទាំងចោរឆាតទាំងមេកងពេលនេះត្រូវរបួសដូចគ្នា ចោរឆាតមិនបានតបអ្វីទេព្រោះតែពេលនេះគឺខ្សោយកម្លាំងព្រោះគុជនាគក្ដៅពេញខ្លួនប្រាណ
ហ៊ាហាន«យល់ល្អប្រគល់ត្បូងមកឲ្យយើងមក» មេកងក៏ងាកមើលមុខចោរឆាតដែលខ្លួនគៀកនៅជាប់នឹងដៃ
ចោរឆាត«ក..កុំសង្ឃឹម..ឲ្យសោះ»ចោរឆាតខំប្រឹងនិយាយទាំងរដាក់រដុប
មេកងចក្រៃយ៍«ត្បូងនឹងសំខាន់ណាស់ណាទៅ បើឯងចង់បានណាស់ស៊ូឲ្យឈ្នះយើងមក»មេកងក៏ចាប់ផ្ដើមសូត្រមន្ដព្រះធម៌របស់ខ្លួនចេញមក ធ្វើឲ្យចោរឆាតបើកភ្នែកឡើងនឹកស្មានមិនដល់ថាមេកងពិតជាចេះមន្ដព្រះធម៌ពិតមែន
ហ៊ាហាន«ប្រើមន្ដព្រះធម៌ផងហ្អេស»ហ៊ាហានក៏សូត្របាលីមន្ដអាគមខ្មៅរបស់ខ្លួនតតាំងជាមួយមេកង រួចហើយអ្នកទាំងពីរក៏សម្លឹងមុខគ្នាទៅវិញទៅមកមេកងក៏ប្រលែងចោរឆាតចេញពីដៃ ដើម្បីចូលទៅវាយគ្នាជាមួយហ៊ាហាន ដោយប្រើមន្ដអាគមរៀងៗខ្លួន
ឌឹប «អ្ហក!» "សម្លេងស្រែករបស់ចោរឆាត" ចោរឆាតក៏ស្ទុះទៅវាយនាយកងទាំងគ្មានកម្លាំងតែក៏ត្រូវនាយកងចាប់បោកទៅម្ខាងទៀត
នាយកង«មិនបាច់ខំទាំងខ្លួនជិតងាប់ទៅហើយទេ» នាយកងក៏ដើរចូលទៅរកចោរឆាតដែលកំពុងតែខ្ទប់ទ្រូងដួលព្រោះថាគុជនាគកំពុងតែធ្វើបាបខ្លួនហើយ ឈាមក៏ហូរចេញតាមមាត់របស់ចោរឆាត ចិញ្ចើមក៏បែក ខ្លួនក៏ក្ដៅពេលនេះចោរឆាតសឹងតែស្លាប់ទាំងរស់ទៅហើយ
នាយកង«យើងមិនដែលស្គាល់មុខចោរចិត្តល្អលាក់មុខរបស់ឯងសោះ ថ្ងៃនេះបានឃើញមុខពិតយើងនឹងឲ្យឯងងាប់ទាំងសប្បាយចិត្ត» និយាយរួចនាយកងក៏អោនទៅទាញក្រណាត់បាំងមុខរបស់ចោរឆាតចេញ ធ្វើឲ្យនាយកង និងថៅកែគៀងបើកភ្នែកធំៗភ្ញាក់ផ្អើលសឹងតែមិនជឿ មេកងនិងហ៊ហានដែលកំពុងវាយគ្នាក៏ស្រឡាំងកាំាំាងជាមួយនឹងរឿងនេះដូចគ្នា
មេកងចក្រៃយ៍«អាទិត្យ!» មេកង ដែលនៅក្រោមការសង្កត់ពីលើរបស់ហ៊ាហានងាកសម្លឹងមើលទៅអាទិត្យដែលកំពុងតែដង្ហក់ខ្យល់ហូរឈាមមកមិនឈប់ ហ៊ាហានឯនេះក្រោយពេលឃើញចោរឆាតជាអាទិត្យគាត់ក៏ក្រោកឡើងចេញពីមេកងភ្លាម
ហ៊ាហាន«ចង្រៃយ៍ តាមពិតជាឯងសោះ យើងមិនគួរណាធ្វើបាបមនុស្សស្រីដូចជាឯងសោះ ហ៊ើយ បើជ្រុលជាចឹងហើយចាត់ការទៅអាកង» នាយកងក៏ងាកមកសម្លឹងមើលមុខអាទិត្យទាំងញញឹម ហើយក៏ដើរចូលទៅសម្ដៅទៅរកអាទិត្យតែក៏ត្រូវអាទិត្យស្ទុះក្រោកធាក់មួយជើងភ្លាម គាប់ជួនពេលនោះមេកងក៏រហ័សប្រើកម្លាំងស្ទុះទៅធាក់ហ៊ាហានពីក្រោយហើយទាំងពីរនាក់ក៏រត់មកក្បែរគ្នាទាំងដង្ហក់ខ្យល់រៀងៗខ្លួន
ហ៊ាហាន«មើលទៅយើងប្រហែលជាត្រូវលេងធម៌ក្ដៅជាមួយពួកឯងហើយ» ហ៊ាហានងាកមកសម្លឹងមើលមុខពួកគេទាំងពីរហើយក៏ចាប់ផ្ដើមសូត្របាលីរបស់ខ្លួនទៀត
មកមើលស្ថានភាពនៅខាងក្រៅពេលនេះកូនចៅរបស់ហ៊ាហានដែលត្រូវអាទិត្យប្រើថ្នាំឲ្យសន្លប់មុននេះក៏ក្រោកឡើងមកវិញម្ដងម្នាក់ៗ
សែប«ហ្អើយ! ចំមែនហើយត្រូវទៅចាត់ការហើយ ស្រីក្វាន់នៅទីនេះហើយមិនបាច់ចេញទៅណាទេ» និយាយរួចសែបក៏ដើរចេញទៅ ចៃដន្យអ៊ុំផាត់ក៏ចេញមកដូចគ្នាគោលបំណងតែមួយនោះគឺវាយពួកនោះ មិនចាំយូរអ៊ុំផាត់និងសែបក៏នាំគ្នាចូលទៅវាយពួកនោះភ្លាមៗទាន់ពួកវានៅមិនទាន់មានកម្លាំងតែថាគ្នាពួកវាច្រើនជាងសែបនិងអ៊ុំផាត់ដែលមានតែពីរនាក់ចឹងហើយក៏ពិបាកទប់ទល់បន្តិច
ពេលនេះហ៊ាហានកំពុងតែប្រើអាគមតែម្នាក់ឯងតទល់ជាមួយនឹងអាគមរបស់អាទិត្យ និងមេកងដែលមានគ្នាពីរនាក់ ហ៊ាហានបានប្រើអាគមគ្រប់គ្រងលើដុំថ្មនៅក្នុងនោះឲ្យហោះឡើង សម្ដៅទៅរកអ្នកទាំងពីរ តែមេកងនិងអាទិត្យបានប្រើអាគមពីរបញ្ចូលគ្នាសូត្រក្នុងពេលតែមួយចឹងហើយក៏ធ្វើឲ្យត្បូងដែលអាទិត្យដណ្ដើមបានមុននេះបញ្ចេញពន្លឺឡើងខ្លួនអាទិត្យក៏ចាប់ផ្ដើមមានកម្លាំងខុសពីធម្មតា អាទិត្យក៏ស្ទុះចូលទៅវាយហ៊ាហានយ៉ាងលឿនមើលមិនទាន់សោះឡើយមួយដៃធ្វើឲ្យហ៊ាហានដួលក្អួតឈាមភ្លាមៗ
នាយកង«ហ៊ា!» ក្រោយមកពេលមេកងឈប់សូត្របាលីខ្លួនអាទិត្យក៏ទ្រោមមកវិញ មេកងស្ទុះចាប់ត្បូងនោះយកមកក្នុងដៃហើយក៏រហ័សស្ទុះទៅចាប់អាទិត្យដែលប្រុងនឹងដួលនោះដូចគ្នារួចហើយអាទិត្យក៏ប្រើអាគមបំបាំងកាយខ្លួនគេទាំងពីរនាក់ចេញមកក្រៅ
នាយកង«ហ៊ា! ហ៊ាមិនអីទេមែនទេ?» នាយកងចាប់លើកហ៊ាហានឡើងជាមួយនឹងថៅកែគៀង
ហ៊ាហាន«កម្លាំងអម្បាញ់មិញខ្លាំងដ៏ថ្នាក់យើងស្មានមិនដល់ សំណាងហើយដែលយើងប្រើអាគមការពារខ្លួនបាន»
ពេលមកដល់ខាងក្រៅអាទិត្យក៏បង្ហាញខ្លួនជាមួយនឹងមេកងនៅចំពោះមុខគ្រប់គ្នាដែលនៅខាងក្រៅទាំងសភាពទ្រោមខ្លួនទាំងពីរនាក់ គ្រាន់តែឃើញមេកងនិងអាទិត្យនាំគ្នាចេញមកវិញទាំងសភាពបែបនេះសែបដែលទប់ទល់លែងជាប់ក៏ស្រែកឡើង
សែប«មេកងជួយផងទប់លែងជាប់ហើយ» មេកងនិងអាទិត្យទោះបីជាទ្រោមខ្លួនយ៉ាងណាក៏នៅតែហក់ចូលទៅជួយដដែរ ចាន់និងស្រីក្វាន់ក្រោយពេលឃើញវត្តមានរបស់អ្នកទាំងពីរចេញមកភ្លាមក៏រត់ចូលទៅរកដំណាលគ្នាតែម្ដង តែក៏ត្រូវគ្នាវាពីរនាក់ចាប់ជាប់
ចាន់«ពុកជួយផង!» អ៊ុំផាត់លឺសម្លេងកូនស្រែកក៏រុញអាមួយឲ្យដួលចូលទៅវាយអាមួយដែលចាប់កូននោះចេញ
ស្រីក្វាន់«អាយ ជួយផង!»មេកងដែលនៅជិតនោះក៏ស្ទុះភ្លាមទៅធាក់ម្នាក់ដែលចាប់កំពុងចាប់ស្រីក្វាន់
ស្រីក្វាន់«មេកង!» ដោយសារអស់កម្លាំងពេកក៏វ៉ិះនឹងដួលតែបានស្រីក្វាន់ជួយទប់ខ្លួនទាន់
អាទិត្យ«ហ្អក!»ពេលនេះចាន់ក៏ស្ទុះទៅគ្រាអាទិត្យទាំងស្លន់ស្លោភ័យជាខ្លាំង
ចាន់«បងអាទិត្យ បង! បង!» ចាន់ចាប់គ្រាអាទិត្យជាប់នឹងខ្លួនយកដៃទះមុខអាទិត្យតិចៗដើម្បីដាស់ស្មារតីអាទិត្យ អាទិត្យក៏សម្លឹងមើលទៅស្រីក្វាន់និងមេកង ទាំងពីរនាក់នោះក៏សម្លឹងមើលមកចាន់និងអាទិត្យវិញដូចគ្នា
សែប«មេកង! ពុទ្ធោនេះទប់ទល់លែងជាប់ហើយ» ឌឹប! សែបទប់លែងជាប់ក៏រើបម្រាស់មួយទំហឹងដាល់ម្នាក់ចុងក្រោយមួយដៃឲ្យសន្លប់ភ្លាមៗ
ផាំង! ផាំង! "សម្លេងបាញ់កាំភ្លើង" នាយកងបានដើរចេញខាងក្រៅជាមួយនឹងហ៊ាហាននិងថៅកែគៀង បាញ់សម្ដៅមករកពួកគេនៅខាងក្រៅតែក៏ត្រូវគេចផុត
ថៅកែគៀង«អីយ៉ា! ប្រពន្ធបងនៅទីនេះដែរតាស មករកប្ដីវិញមែនទេប្រពន្ធសម្លាញ់» ថៅកែគៀងនិយាយហើយក៏សើច
ស្រីក្វាន់«ប៉ា!» ស្រីក្វាន់សម្លឹងមើលមុខហ៊ាហានព្រមទាំងហៅថាប៉ា ធ្វើឲ្យគ្រប់គ្នាភ្ញាក់មើលទៅស្រីក្វាន់គ្រប់គ្នាអត់តែមេកងម្នាក់គត់
អាទិត្យ«អ៊ុំផាត់ ចាន់នាំស្រីក្វាន់ទៅកន្លែងយើងសិនទៅដើម្បីសុវត្ថិភាព» អាទិត្យនិយាយទាំងរដាក់រដុប និយាយរួចអាទិត្យក៏រុញចាន់ទៅឲ្យអ៊ុំផាត់ ហើយក៏ងាកមុខទៅរកហ៊ាហាននៅក្រោយខ្លួន
ចាន់«អត់ទេ! ពុកខ្ញុំនៅជាមួយបងអាទិត្យ» ចាន់និយាយបណ្ដើរហូរទឹកភ្នែកមកបណ្ដើរ
អ៊ុំផាត់«តោះស្រីក្វាន់!» អ៊ុំផាត់ម្ខាងចាប់ដៃកូន ម្ខាងអូសដៃស្រីក្វាន់មក
មេកងចក្រៃយ៍«ចាំខ្ញុំនៅទីនោះ យើងនឹងជួបគ្នាម្ដងទៀត កុំបារម្ភអី» ស្រីក្វាន់ស្ដាប់សម្ដីមេកងទាំងស្រក់ទឹកភ្នែកមកមិនឈប់ ក្បាលក្រវីបដិសេធមិនព្រម តែក៏ត្រូវមេកងរុញឲ្យក្បែរសែប
មេកងចក្រៃយ៍«សែបនាំស្រីក្វាន់ទៅជាមួយពួកគេទៅ ខ្ញុំផ្ញើរស្រីក្វាន់ផង»
ស្រីក្វាន់«ហឹកហឹៗ អត់ទេៗ មេកង! អត់ទេ! ហឹកហឹៗ» ស្រីក្វាន់ខំរើចេញពីដៃសែបទាំងទឹកភ្នែកតែក៏ត្រូវសែបចាប់ជាប់នៅនឹងខ្លួនរើមិនរួច ទាំងចាន់ទាំងស្រីក្វាន់ពេលនេះគឺមានតែទឹកភ្នែកនិងការចចេសមិនព្រមទៅណាសោះ
នាយកង«នៅទីនេះហើយមិនបាច់ទៅណាទេ នឹងបានងាប់ទៅជាមួយគ្នានោះអី» អាទិត្យលឺហើយក៏ចាប់ផ្ដើមសើចឡើង
អាទិត្យ«ហ្អឹសៗ បើយើងស្លាប់ក៏មិនឲ្យអ្នកផ្សេងមកស្លាប់ជាមួយដែរ តែអ្នកដែលស្លាប់ទៅជាមួយយើងគឺពួកឯង» និយាយហើយអាទិត្យក៏ចាប់ផ្ដើមសូត្របាលីបញ្ជាខ្លួនឯងឲ្យមានកម្លាំងជាងមុន
ផាំងៗៗ "សម្លេងបាញ់កាំភ្លើង" នាយកងបានបាញ់កាំភ្លើងសំដៅទៅរកអាទិត្យតែមេកងរហ័សលើកកាំភ្លើងបាញ់តបវិញ
មេកងចក្រៃយ៍«ឆាប់នាំគ្នាទៅ ទៅឲ្យលឿនទៅ» ដោយឃើញថាអ្នកទាំងបួននោះនៅស្រណោះមិនព្រមចេញទៅមេកងក៏ស្រែកសម្លុតមួយទំហឹងឲ្យចេញទៅ ទើបអ៊ុំផាត់និងសែបព្យាយាមអូសទាញស្រីក្វាន់និងចាន់ចេញទៅ
ផាំងៗ "សម្លេងបាញ់កាំភ្លើង"
អាទិត្យ«អ្ហក!» ដោយឃើញថាអ្នកទាំងបួននាំគ្នារត់ទៅនាយកងក៏ងាកកាំភ្លើងបាញ់សម្ដៅទៅរកអ្នកទាំងបួនវិញតែរហ័សបានអាទិត្យយកខ្លួនទៅបាំងគ្រាប់កាំភ្លើងទាំងពីរគ្រាប់នោះទាន់ ពេលនេះទិដ្ឋភាពដែលអាទិត្យត្រូវគ្រាប់កាំភ្លើងធ្វើឲ្យ ចាន់និងស្រីក្វាន់ស្លុតចិត្តជាខ្លាំង ហើយក៏ស្រែកឡើងដំណាលគ្នា «បងអាទិត្យ!»
សម្លេងស្រែកយ៉ាងតក់ស្លុតស្របពេលទឹកភ្នែកស្រក់ចុះមករបស់អ្នកទាំងពីរ ពេលឃើញអាទិត្យដួលនៅនឹងដី អ៊ុំផាត់ក៏ស្លុតចិត្តណាស់ដែរតែក៏ខំប្រមូលអារម្មណ៍មកវិញ
អ៊ុំផាត់«សែប! តោះទៅកុំឲ្យពួកវាតាមទាន់» សែបក៏ងក់ក្បាលយល់ស្រប ហើយក៏នាំគ្នាចេញទៅទាំងមិនអស់ចិត្ត ពិសេសនោះគឺស្រីក្វាន់និងចាន់ពេលនេះគឺស្រែកយំឡើងទន់ខ្លួនអស់ទៅហើយ
ផាំង! "សម្លេងបាញ់កាំភ្លើង"
នាយកង«អ្ហក!» មេកងឃើញអាទិត្យដួលទៅនឹងដីក៏បាញ់តបទៅវិញត្រូវដៃនាយកងធ្លាក់កាំភ្លើងទៅនឹងដី មេកងក៏ប្រញាប់ស្ទុះមកលើកអាទិត្យរត់ចេញទៅមើលទៅមិនដឹងថាមានសង្ឃឹមឬក៏អត់នោះទេ
ទាំងពីរនាក់ត្រដររត់ទាំងក្នុងខ្លួនគ្មានកម្លាំងសោះ មេកងហាក់ដូចជាបារម្ភពីអាទិត្យណាស់ទោះបីជាខ្លួនមានរបួសក៏មិនចោលអាទិត្យឡើយ ខំគ្រាស្រក់ទាំងញើសស្រក់ទាំងឈាមមកដូចគ្នា
មេកងចក្រៃយ៍«ហ្អស! ទ្រាំបន្តិចទៅ យើងនាំឯងទៅពេទ្យ» មេកងនិយាយបណ្ដើរក្រឡេកមើលអាទិត្យបណ្ដើរឃើញថារបួសអាទិត្យដែលត្រូវគ្រាប់អម្បាញ់មិញរលាយបាត់អស់គ្មានស្នាមឬក៏ឈាមសូម្បីតែបន្តិច ទាំងពីរនាក់ក៏មកដល់ឃ្លាំងមួយហើយក៏នាំគ្នាចូលទៅក្នុងនោះ
អាទិត្យ«អ្ហក!» មេកងដាក់អាទិត្យចុះ សម្រែករបស់អាទិត្យក៏ស្រែកឡើងយ៉ាងមួយទំហឹងក៏ព្រោះតែគុជនាគនៅខាងក្នុងកំពុងតែលេបយកគ្រាប់កាំភ្លើងឲ្យរលាយបាត់ក្នុងខ្លួនតែម្ដង
មេកងចក្រៃយ៍«នេះរបួសឯង បាត់ទៅណាហើយ» មេកងហាក់សឹងតែមិនជឿនឹងភ្នែក ភ្នែកក៏សម្លឹងមើលឃើញខ្សែរកជាប់នៅនឹងករបស់អាទិត្យ ហើយក៏លើកដៃបម្រុងនឹងប៉ះ
អាទិត្យ«អ្ហស កុំយកដៃរបស់ឯង...ម...មកប៉ះខ្សែរកយើង» អាទិត្យក្រវាសដៃមេកងចេញ រួចក៏និយាយបន្ត
អាទិត្យ«ឯ...ឯង...ចេះមន្ដ....មន្ដព្រះធម៌មែនទេ?» អាទិត្យសួរទៅមេកងទាំងភ្នែកក្រហមនិយាយយ៉ាងរដាក់រដុប មេកងក៏ជួយទប់ខ្លួនអាទិត្យព្រោះមើលទៅដូចជាពិបាកខ្លាំងណាស់ «បើឯងចេះ ជ..ជួយ..ជួយ...សូត្រវា...រំងាប់...គុ..គុជនាគ...នៅក្នុងខ្លួន...យើងផង» មេកងលឺហើយក៏រហ័សឆ្លើយតបភ្លាម
មេកងចក្រៃយ៍«ចាំយើងជួយឯង»
អាទិត្យ«មិនថាទោះជាយើង...យើងយ៉ាងម៉...ម៉េចនោះទេ...ឯងកុំឈប់ឲ្យ...ឲ្យសោះ..បើសិនជា...វាមិនទាន់ចប់» ស្ដាប់អាទិត្យនិយាយចប់មេកងក៏ចាប់ផ្ដើមសូត្រមន្ដព្រះធម៌ដែលខ្លួនចេះដើម្បីព្យាបាលគុជនាគឲ្យអាទិត្យ
អាទិត្យ«អ្ហក» ដោយសារតែអាទិត្យមានកម្លាំងគ្រប់គ្រាន់អាចទប់ទល់ជាមួយឬទ្ធិរបស់គុជនាគបាន តែពេលត្រូវបាលីរបស់មន្ដព្រះធម៌របស់មេកងធ្វើឲ្យគុជនាគនៅខាងក្នុងខ្លួនចាប់ផ្ដើមរើឡើងកាន់តែខ្លាំង ធ្វើឲ្យអាទិត្យទ្រាំមិនបានក៏ស្រែកឡើងទាំងឈឺចាប់រួចហើយក៏ចាប់ផ្ដើមបិទភ្នែក មេកងឃើញបែបនេះក៏ចង់បញ្ឈប់តែដោយសារតែស្ដាប់សំដីអាទិត្យមុននេះទើបមេកងនៅតែបន្តសូត្ររហូត
ក្រឡេកមកមើលអ៊ុំស៊ីងនៅឯនេះវិញពេលនេះកំពុងតែអង្គុយសមាធិ គិតគូទៅដល់អាទិត្យនាពេលនេះរួចក៏គាត់ក៏ចាប់ផ្ដើមនិយាយតែម្នាក់ឯងទាំងទឹកមុខស្មើរ
អ៊ុំស៊ីង«ហ៊ឹម...សង្ឃឹមថាឯងនឹងរួចផុតពីទុក្ខមួយនេះចុះ ហ៊ើយ...» និយាយចប់គាត់ក៏ក្រវីក្បាលតិចៗ ពេលនោះក៏មាននរណាម្នាក់ស្រែកហៅគាត់ពីខាងក្រៅផ្ទះយ៉ាងលឺៗនោះគឺអ៊ុំផាត់
អ៊ុំផាត់«អ៊ុំស៊ីង! អ៊ុំស៊ីង! អ៊ុំស៊ីងនៅខាងក្នុងដែរទេ?» អ៊ុំស៊ីងលឺហើយក៏ដើរចេញមកខាងក្រៅ
អ៊ុំផាត់«អ៊ុំស៊ីង!» អ៊ុំផាត់រត់ទៅជួយកាន់ដៃអ៊ុំស៊ីងចុះមកក្រោមដែលនៅខាងក្រោមពេលនេះមានមនុស្សបីនាក់កំពុងតែអង្គុយចាំគាត់នៅខាងក្រោមនោះគឺចាន់ ស្រីក្វាន់និងសែប
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...