ទាំងពីរនាក់ដើរបណ្ដើរគ្នាយ៉ាងញញឹមញញែមមិនឈប់ ជួនជាចៃដន្យអ្វីស្រីក្វាន់កំពុងតែភ្លេចខ្លួនរវល់តែមើលនេះមើលនោះបន្លប់អារម្មណ៍ខ្លួនឯងកុំឲ្យអៀនអាទិត្យ តែអាទិត្យក៏ងាកភ្នែកសម្លឹងមើលឃើញដៃរបស់ស្រីក្វាន់ឡើងជាំ មិនចាំយូរអាទិត្យក៏ទាញដៃក្វាន់មកមើលភ្លាម
អាទិត្យ«ហើយនេះដៃក្វាន់ទៅត្រូវនឹងស្អីមក? ឡើងជាំបែបនេះ?»
ក្វាន់«គឺ...គឺ...ខ្ញុំមិនប្រយ័ត្នក៏ធ្លាក់របស់មកគាបដៃបន្តិចទៅ» ស្រីក្វាន់ឆ្លើយរដាក់រដុប ខំគេចមុខចេញមិនឲ្យអាទិត្យចាប់បានឡើយ
អាទិត្យ«ឈឺទេ? លើកក្រោយក៏គួរតែប្រយ័ត្នផង រកអីមកលាបផងនឹងបានឆាប់ជា» អាទិត្យទម្លាក់ដៃស្រីក្វាន់ចុះមុននឹងនិយាយទាំងញញឹមដាក់ស្រីក្វាន់
អាទិត្យ«ដើរទៅផ្ទះប្រយ័ត្នផង បងជូនបានត្រឹមនេះដូចរាល់ដងដែលក្វាន់ប្រាប់» ជូនក្វាន់មកដល់មុខផ្លូវច្រកចូលផ្ទះហើយអាទិត្យក៏និយាយទាំងស្នាមញញឹមទៅកាន់ក្វាន់មុននឹងលើកដៃបង្ហាញផ្លូវឲ្យក្វាន់ទៅ
ក្វាន់«ចា ចាំជួបគ្នាយប់នេះណាបង»
អាទិត្យ«អឹម!» ទាំងពីរនាក់ញញឹមដាក់គ្នារួចហើយស្រីក្វាន់ក៏ដើរចូលតាមច្រកផ្លូវទៅផ្ទះរបស់ខ្លួន ពេលស្រីក្វាន់ទៅបាត់អាទិត្យក៏ឈរអោបដៃទឹកមុខបង្ហាញថាកំពុងតែឆ្ងល់មិនអស់ចិត្តនឹងរឿងអ្វីម្យ៉ាងតតែសោះ តែក៏បន្ធូរអារម្មណ៍ងាកខ្លួនដើរត្រឡប់ទៅផ្ទះវិញ
ប៉ុស្តិ៍ប៉ូលិស
មេកងចក្រៃយ៍«សែបនេះ មានចោរលួចយកទៅហើយក៏មានចោរលួចយកមកឲ្យវិញចឹងហ្អេស? នេះសែបលេងសើចពេកដឹង» ក្រោយពីដឹងរឿងមកមេកងចក្រៃយ៍ស្ទើរតែមិនជឿហើយក៏បានសួរនាំសែបដោយទឹកមុខបែបហួសចិត្តអស់និយាយហើយព្រោះខ្លួនមិនដែលជួបរឿងអីបែបនេះទេ
សែប«លោកមេកងហ្អា នៅទីនេះចោរវាមកលួចអាវុធតែញ៉យហើយ តែក៏ត្រូវក្រុមចោរឆាតដែលជាចោរចិត្តល្អនៀក គេទៅយកមកឲ្យវិញដូចតែរាល់ដងនឹងលោកមេកង» សែបតបបណ្ដើរផឹកកាហ្វេដាក់ថងរបស់ខ្លួនបណ្ដើរ
មេកងចក្រៃយ៍«សែបហ្អា ខ្ញុំមិនដែលលឺចោរឯណាចិត្តល្អនោះទេ ចោរក៏នៅតែជាចោរនឹងឯង»
សែប«អាវ! លោកមេកងនេះមិនយល់មែនតែម្ដងហើយ ចោរដូចជាស្ទាវឆាតនៀក គេមានបក្សពួករបស់គេសុទ្ធតែជាមនុស្សល្អជួយអ្នកស្រុកភូមិគិរីមកតែរហូតនឹង នេះអ្នកភូមិស្រុកគិរីណាស្រលាញ់ចោរឆាតនេះជាងប៉ូលិសទៅទៀត»
មេកងចក្រៃយ៍«ហើយសែបមានស្គាល់ថាចោរឆាតនោះជាអ្នកណាទេ?» មេកងអស់អ្វីនិយាយក៏ដើរទៅអង្គុយហើយសួរសែបបន្ត
សែប«ធ្វើមិចនឹងដឹងទៅលោកមេកង ព្រោះចោរឆាតនៀក មិនដែលបង្ហាញមុខពិតទេ តែដឹងត្រឹមថាគេជាចោរចិត្តល្អប៉ុន្នឹងឯងលោកមេកង»
“ហ្វូ..» សម្លេងដកដង្ហើមធំរបស់លោកមេកងចក្រៃយ៍ ស្ដាប់ប្រយោគឆ្លើយចុងក្រោយរបស់សែបហើយមេកងគ្មានអ្វីតបតបានត្រឹមតែដកដង្ហើមធំក្រវីក្បាលនឹងឯង
ជម្រកចោរឆាត(អាទិត្យ)
អ៊ុំផាត់«អឺមោះ អាទិត្យស៊ីបាយ» អ៊ុំផាត់ដែលអង្គុយលើគ្រៃហៅអាទិត្យដែលដើរមកវិញឲ្យមកហូបបាយជាមួយខ្លួន
អាទិត្យ«អត់ទេអ៊ុំ អ៊ុំពិសារចុះខ្ញុំមានការនិយាយជាមួយអ៊ុំស៊ីងបន្តិច»
អ៊ុំផាត់«អឺៗ.» និយាយរួចអាទិត្យក៏ដើរចេញទៅ អ៊ុំផាត់ក៏បានត្រឹមតែឆ្លើយហើយងក់ក្បាលយល់ព្រម ព្រោះមើលទៅដំណើរអាទិត្យដូចជាប្រញាប់ដល់ហើយ
ចាន់«អាវបងអាទិត្យ» ចាន់ដែលដើរចេញពីផ្ទះមកដៃកាន់ឆ្នាំងបាយក្រឡេកភ្នែកឃើញអាទិត្យក៏ស្រែកហៅតែអាទិត្យមិនលឺហើយក៏ដើរទៅបាត់
អ៊ុំផាត់«នាងចាន់នៅឈរថ្មឹងសម្លឹងដល់ណាទៀត ឆាប់ដួសបាយមកយើងហេវណាស់» អ៊ុំផាត់ឃើញបែបនេះក៏ប្រញាប់និយាយឡើង
ចាន់«ចាពុក» ចាន់ក៏ប្រញាប់ដាក់ឆ្នាំងបាយចុះលើគ្រែហើយក៏ដួសបាយឲ្យអ៊ុំផាត់ជាឪពុកពិសារ
ផ្ទះរបស់អាទិត្យ
អាទិត្យ«អ៊ុំស៊ីង» មកដល់ផ្ទះភ្លាមអាទិត្យក៏ប្រញាប់ឡើងលើផ្ទះសម្ដៅទៅរកអ៊ុំស៊ីងដែលកំពុងអង្គុយសមាធិ
អ៊ុំស៊ីង«មានការអី មិចក៏មកវិញលឿនម្លេះ» អ៊ុំស៊ីងងាកខ្លួនមកនិយាយជាមួយអាទិត្យ
អាទិត្យ«អ៊ុំ យប់នេះខ្ញុំសូមចូលផ្ទះអាហានបានទេ?»
អ៊ុំស៊ីង«មិនបាន!» អាទិត្យនិយាយមិនទាន់ចប់ផង អ៊ុំស៊ីងក៏តបយ៉ាងលឿន
អ៊ុំស៊ីង«មិនបាន ឯងមិនអាចយកឈ្នះជាមួយអាគមរបស់អាហានបានទេ វាខ្លាំងពូកែសូម្បីតែអ៊ុំក៏នៅតែចាញ់ក្រោមស្នាដៃវា រំពឹងអីឯងទៅយកឈ្នះវានោះ កុំមើលស្រាលវាឲ្យសោះ»
អាទិត្យ«ពេលណាទើបខ្ញុំអាចយកឈ្នះអាហានបានទៅអ៊ុំ បើនៅតែបែបនេះទៀតអ្នកស្រុកភ្នំគិរីទាំងអស់ រួមទាំងខ្ញុំក៏មិនបានសងសឹកវាដែរ ខ្ញុំគ្រាន់តែចង់សាកល្បងចូលទៅខាងក្នុងផ្ទះវា ហើយនឹងមិនឲ្យវាចាប់បានទេអ៊ុំ» អាទិត្យនៅតែនិយាយចចេសចង់ចូលទៅខាងក្នុងផ្ទះរបស់អាហាន
អ៊ុំស៊ីង«អ៊ុំថាមិនបានគឺមិនបានហើយ ផ្ទះវាមានបញ្ចុះអាគមខ្លាំងក្លា មានទាំងអាគមខ្មៅ សំអាងលើឯងបើចូលទៅគឺមានតែចាញ់ប្រៀបប្រើអាគមខ្លួនឯងមិនបាន ធ្វើស្អីក៏មិនចេញ»
អាទិត្យស្ដាប់អ៊ុំស៊ីងនិយាយហើយបានត្រឹមតែអោនមុខចុះ ទឹកមុខនៅតែបង្ហាញថាចង់ចូលទៅក្នុងផ្ទះអាហានឲ្យតតែបាន
ពេលយប់នៅក្នុងបារតូចមួយកន្លែង(បញ្ជាក់បារនៅបែបជនបទកាលពីសម័យឆ្នាំ៩០)
សម្លេងអ៊ូអរនៅខាងក្នុងបារ
“ហ៊ឹក...ហ៊ឹ...» សម្លេងយំខ្សឹបខ្សួលចេញពីក្នុងចិត្តរបស់ក្វាន់ដែលកំពុងអង្គុយផាត់មុខរៀបចំខ្លួនដើម្បីឡើងច្រៀងកំដរភ្ញៀវនៅក្នុងបារ ក្វាន់ជាអ្នកចម្រៀងក្នុងបារនៅពេលយប់តែហេតុអីក៏នាងអង្គុយផាត់មុខទាំងយំបែបនេះ
ក្វាន់អង្គុយផាត់មុខទាំងយំបណ្ដើរសម្លឹងមើលទៅក្នុងកញ្ចក់ឃើញមុខខ្លួនហើយក៏នឹកស្រណោះដល់ខ្លួននិងម្ដាយជាខ្លាំង
ការស្រមៃត្រឡប់ក្រោយរបស់ស្រីក្វាន់
ផាច់! សម្លេងទះកំផ្លៀងមួយទំហឹង
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...