មួយសន្ទុះក្រោយមក អាទិត្យក៏ដើរចុះមកជាមួយនឹងរូបរាងដ៏សង្ហារជះសម្រស់ចូលទៅក្នុងភ្នែកចាន់ដែលកំពុងតែអង្គុយចាំឲ្យសម្លឹងមើលមិនដកភ្នែកសោះ អាទិត្យក៏ដើរមកជិតចាន់មុននឹងនិយាយទាំងមិនចាប់អារម្មណ៍ថាចាន់កំពុងតែភ្លឹកនោះទេ
អាទិត្យ«តោះថ្ងៃហើយប្រយ័ត្នម៉ូយរត់ចោល» និយាយរួចក៏ងាកមកមើលចាន់វិញ ក៏ឃើញថាចាន់កំពុងតែភ្លឹកមើលមុខខ្លួនទាំងញញឹម អាទិត្យក៏លើកដៃផ្ទាត់ស្លឹកត្រចៀកចាន់ម្ដងទៀតធ្វើឲ្យចាន់ភ្ញាក់
ចាន់«អួយបង! ឈឺណាស់» ចាន់ក៏ភ្ញាក់យកដៃខ្ទប់ត្រចៀកនិយាយទាំងធ្វើមុខជូរ អាទិត្យក៏អស់សំណើចដោយសារតែឃើញចរិកដ៏សែនគួរឲ្យស្រលាញ់របស់ប្អូនខ្លួន
អាទិត្យ«តោះទៅបានហើយនៅម្ចាស់តូច» អាទិត្យនិយាយទាំងសើចតែចាន់មិនសើចជាមួយក៏ងាកខ្លួនដើរចេញទៅយ៉ាងលឿនធ្វើជាងរជាមួយអាទិត្យ មិនចាំយូរអាទិត្យក៏រហ័សដើរទៅតាមក្រោយចាន់ទាំងអស់សំណើច
មកដល់មុខផ្ទះខ្លួនចាន់ក៏ឈប់ដំណើរបន្តិចចាំអាទិត្យយកកង់មកដល់ អ៊ុំផាត់ដែលដើរចេញក៏ឃើញកូនខ្លួនគាត់ឆ្ងល់ណាស់ក៏ដើរមកមើលមុខកូនខ្លួនភ្លាមៗ
អ៊ុំផាត់«អេនាងចាន់ នៅមិនទាន់ទៅផ្សារទៀត ថ្ងៃកម្ពស់ណាណីហើយ នៅធ្វើស្អីទៀត» ភ្លាមនោះអាទិត្យក៏ជិះកង់មកដល់ល្មម ហើយក៏ឈប់កង់នៅមុខអ៊ុំផាត់មុននឹងនិយាយ
អាទិត្យ«គឺចាន់នៅចាំខ្ញុំណាអ៊ុំ តោះចាន់» ចាន់គ្រាន់តែអាទិត្យនិយាយចប់ភ្លាម ក៏ប្រញាប់ឡើងកង់ពីក្រោយអាទិត្យភ្លាមមុននឹងនិយាយ
ចាន់«ទៅសិនហើយពុក» អាទិត្យក៏ជិះកង់ចេញទៅហើយចាន់ក៏ឆ្លៀតងាកមកញញឹមដាក់ពុកខ្លួន ព្រមទាំងលើកដៃបាយៗដាក់អ៊ុំផាត់ទៀត អ៊ុំផាត់នេះបានត្រឹមតែសម្លឹងមើលចាន់ពីក្រោយទាំងក្រវីក្បាលហួសចិត្តជាមួយកូនខ្លួន
នៅឯផ្សារពេលនេះកំពុងតែមានមនុស្សឈូឆរ រោមជិតនៅកន្លែងបិទព័ត៌មាន ក៏ដោយសារតែស្នងការពេលនេះបានយកព័ត៌មានមកបិទផ្សាយអំពីការធ្វើការធ្វេសប្រហែសរបស់មេកងដែលធ្វើឲ្យថៅកែគៀងរត់រួចខ្លួន តែថាអ្នកភូមិនៅទីនេះមិនបាននិយាយអាក្រក់ពីមេកងនោះទេក្រោយពេលឃើញព័ត៌មានតែបែរជានិយាយអាក្រក់ពីហ៊ាហាននិងគ្នីគ្នាទៅវិញ ពេលនោះស្នងការលឺហើយមិនហ៊ានតបតអ្វីក៏សុខចិត្តដើរចេញទៅបាត់ អាទិត្យនិងចាន់ដែលឌុបគ្នាមកដល់ផ្សារហើយនោះក៏ឃើញថាមនុស្សឈូឆរខុសធម្មតាម្នាក់ៗក៏នាំគ្នាធ្វើមុខឆ្ងល់ភ្លាម
អាទិត្យ«ចាន់ ចាន់ទៅលក់ទៅណាប្រយ័ត្នលក់មិនទាន់ បងទៅដឹកបន្លែឲ្យថៅកែសិនយឺតហើយ» និយាយរួចអាទិត្យក៏ញញឹមព្រមទាំងលើកដៃទៅអង្អែលក្បាលចាន់តិចៗ ធ្វើឲ្យចាន់ឯនេះញញឹមបិទមាត់មិនជិតសោះ
ចាន់«ចាបង ចឹងខ្ញុំទៅសិនហើយ» អាទិត្យក៏ដកដៃចេញពីក្បាលរបស់ចាន់ហើយក៏ងក់ក្បាលញញឹមដាក់ចាន់ ដោយសារតែអៀនជាមួយទង្វើររបស់បងខ្លួនពេកចាន់ក៏ប្រញាប់ដើរចេញទៅទាំងញញឹមខ្ចឹប គ្រាន់តែចាន់ចេញទៅបាត់ភ្លាមនោះអាទិត្យក៏ឡើងកង់បម្រុងនឹងជិះចេញទៅហើយតែក៏ជួបគ្នាជាមួយមេកង សែបនិងស្រីក្វាន់ភ្លាមៗ ធ្វើឲ្យអាទិត្យមិននិយាយអីទាំងអស់ដូរទឹកមុខពីញញឹមមកជាក្រញូវភ្លាមមួយរំពេច មេកងក៏ប្រញាប់និយាយឡើង
មេកងចក្រៃយ៍«យើងមានការនិយាយជាមួយឯងបន្តិច» មេកងនិយាយមិនទាន់ចប់ផង ប្រុងនឹងនិយាយបន្តទៀតហើយតែក៏ត្រូវអាទិត្យនិយាយកាត់យ៉ាងលឿនតែម្ដង
អាទិត្យ«ខ្ញុំគ្មានអីនិយាយទេ ជៀសផ្លូវ» និយាយហើយអាទិត្យក៏ធាក់កង់បម្រុងនឹងចេញទៅហើយតែក៏ត្រូវស្រីក្វាន់ស្ទុះទៅចាប់ដៃកង់ជាប់
ស្រីក្វាន់«តែបន្តិចទេបង» គ្រាន់តែដឹងថាជាស្រីក្វាន់ភ្លាមអាទិត្យក៏ងាកមកមើលមុខស្រីក្វាន់ភ្លាម ដោយសារមុននេះគេមិនដឹងទេថាជាស្រីក្វាន់ព្រោះថាស្រីក្វាន់តែងខ្លួនបិទបាំងមិនដូចជាស្រីក្វាន់សោះ ទើបអាទិត្យមិនបានចាប់អារម្មណ៍ ដែលថាមេកងព្រមឲ្យស្រីក្វាន់មកជាមួយព្រោះគិតថាបើឲ្យស្រីក្វាន់និយាយនឹងអាចឲ្យអាទិត្យព្រមជួយខ្លួនបាន
ពិតជាបានដូចចិត្តមែនគ្រាន់តែសម្លឹងមើលមុខស្រីក្វាន់ភ្លាមកែវភ្នែកទាំងគូររបស់អ្នកទាំងពីរបញ្ជាក់ច្បាស់ណាស់ថាក្នុងចិត្តកំពុងតែចង់ជួបគ្នា អីលូវក៏បានមកជួបគ្នាល្មម តែអាទិត្យក៏ប្រញាប់ដកដៃស្រីក្វាន់ចេញពីកង់ខ្លួន
អាទិត្យ«ចាំខ្ញុំរួចរាល់ការងារសិនចុះ ព្រោះពេលនេះខ្ញុំប្រញាប់» កាលដែលអាទិត្យនិយាយបែបនេះក៏ព្រោះតែខ្លួននឹកឃើញពីស្រីក្វាន់កាលពីយប់មិញ និងពាក្យសម្ដីរបស់មេកងយប់មិញ និយាយហើយមិនចាំយូរអាទិត្យក៏ធាក់កង់ជិះចេញទៅបាត់ទៅ
ក្រោយពេលអាទិត្យជិះចេញទៅបាត់ស្រីក្វាន់ក៏កើតអារម្មណ៍អន់ចិត្តមកភ្លាមៗ ក៏ព្រោះតែមុននេះឃើញគេកំពុងតែស្និតស្នាលជាមួយស្រីផ្សេងហើយអីលូវក៏ត្រូវគេធ្វើដូចជាមិនស្គាល់ខ្លួនទៀត ស្រីក្វាន់បានត្រឹមតែឈរភ្លឹកសម្លឹងមើលអាទិត្យពីក្រោយ មេកងឃើញបែបនេះក៏ដើរមកគៀកស្មាស្រីក្វាន់ដើម្បីឲ្យស្រីក្វាន់មានអារម្មណ៍ល្អមកវិញ
មេកងចក្រៃយ៍«មិនអីទេយើងទៅចាំគេនៅឯបារទៅ គេអាចនឹងទៅទីនោះពិតមែនពេលគេចប់ការងារ តោះ» និយាយរួចមេកងក៏គៀកស្មាស្រីក្វាន់ដើរចេញទៅឯសែបវិញក៏ដើរទៅតាមពីក្រោយ
ក្រឡេកមកមើលអាទិត្យវិញពេលនេះក៏បានធាក់កង់មកដល់កន្លែងថៅកែបន្លែហើយតែក៏ឈរភ្លឹកគិតពីស្រីក្វាន់មុននេះឯង ចិត្តមួយនឹកគេ ចិត្តមួយខឹងគេដែលនៅខាងមេកង ដែលថាចិត្តដែលខឹងវាច្រើនជាងនោះអាទិត្យក៏ក្រវីក្បាលខ្លួនដើម្បីបំភ្លេចស្រីក្វាន់ចោលមុននឹងដើរទៅរកថៅកែបន្លែ ចូលទៅដល់ក៏ធ្វើដូចជាធម្មតាញញឹមរាក់ទាក់ជាធម្មតាតាមទម្លាប់
អាទិត្យ«ថៅកែថ្ងៃនេះមានអីខ្លះ?» អាទិត្យក៏ស្រែកសួរថៅកែបន្លែ គាត់ក៏ងាកទៅសម្លឹងមើលមុខអាទិត្យ
ថៅកែបន្លែ«មានដូចរាល់ដងនោះ យើងរៀបទុកឲ្យឯងរួចហើយ តែលើកក្រោយកុំមកយឺតទៀតប្រយ័ត្នយើងដាច់ម៉ូយអស់ទៅ» ថៅកែក៏ឆ្លៀតស្ដីឲ្យអាទិត្យ តែអាទិត្យបែរជាញញឹមដាក់ថៅកែវិញ
អាទិត្យ«ខ្ញុំដឹងហើយថៅកែ ទៅសិនហើយថៅកែ» និយាយចប់ភ្លាមអាទិត្យក៏ឡើងកង់ដឹក រម៉កបន្លែចេញទៅ
មកចាន់ពេលនេះកំពុងតែរាយមន្ដស្នេហ៍សម្ដីលក់ក្រណាត់យ៉ាងពិរោះនេះក៏ព្រោះតែខ្លួនសប្បាយចិត្តដែលបានអាទិត្យស្និតស្នាលជាមួយខ្លាំងខុសធម្មតាថ្ងៃនេះ ទើបសម្ដីផ្អែមជាមួយអ្នកទិញណាស់ កំពុងតែញញឹមស្រស់ស្រាយនិយាយពិរោះៗសុខអ្នកស្រីម្លិះក៏មកដល់ធ្វើឲ្យចាន់ប្ដូរទឹកមុខមកជាញញឹមតិចៗវិញ
ចាន់«អ្នកស្រីថ្ងៃនេះត្រូវការក្រណាត់បែបណាដែរ? ថ្ងៃនេះខ្ញុំយកក្រណាត់ថ្មីៗមកច្រើនណាស់ នេះអ្នកស្រីអាចមើលបាន» ចាន់និយាយទាំងញញឹមទៅកាន់អ្នកស្រីម្លិះតែអ្នកស្រីម្លិះបែរជានិយាយយ៉ាងគម្រោះគម្រើយដាក់ចាន់វិញ
អ្នកស្រីម្លិះ«យកមកនេះម៉ោ» ចាន់លឺហើយក៏ខំបន្ធូរអារម្មណ៍ឲ្យស្រួលវិញមុននឹងលើកក្រណាត់យកទៅឲ្យអ្នកស្រីម្លិះមើល អ្នកស្រីម្លិះក៏កញ្ឆក់ក្រណាត់ពីដៃចាន់មកមើល
អ្នកស្រីម្លិះ«ខ្ញុំយកអាមួយនេះ» និយាយហើយអ្នកស្រីម្លិះក៏ហុចក្រណាត់ពណ៌ទឹកសណ្ដែកទៅឲ្យចាន់
ចាន់«ចាំខ្ញុំរៀបចំជូនអ្នកស្រី» ចាន់ក៏ទទួលក្រណាត់នោះមកខ្ចប់ឲ្យអ្នកស្រីម្លិះមុននឹងហុចទៅឲ្យអ្នកស្រីម្លិះវិញ មិនចាំយូរអ្នកស្រីម្លិះក៏ទុកលុយលើក្រណាត់របស់ចាន់ដោយមិនហុចឲ្យចាន់សោះ រួចក៏ដើរចេញទៅ ចាន់ឃើញហើយក្ដៅចិត្តខ្លាំងពេកក៏កញ្ឆក់លុយពីលើក្រណាត់នោះមកទុកទាំងមួម៉ៅ
ចាន់«អ្នកមានស្អីចរិកអន់បែបនេះ អ្នកទិញជាស្ដេចមែនទេ? ស្ដេចចរិកអន់បែបនេះថ្ងៃក្រោយនឹងចាប់ទះឲ្យរៀងម្ដង» ចាន់និយាយហើយក៏ងាកមើលមុខអ៊ីដែលនៅជិតខ្លួនឃើញថាអ៊ីជិតនោះកំពុងតែសើចក្រវីក្បាលតិចហួសចិត្តជាមួយខ្លួន
ចាន់«ហេសហេៗ ម៉ីងលឺដែលហ្អេស?» ឃើញអ៊ីគាត់សើចហួសចិត្តជាមួយខ្លួនចាន់ក៏សួរបែបអឹមអៀន ព្រោះខ្លួនមុននេះដូចជានិយាយតិចៗទេ
អ៊ី«លឺ លឺច្បាស់ណាស់ បើលើកក្រោយក្មួយទះមែនណា ចាំមីងជួយ» អ៊ីនេះក៏តបទៅចាន់វិញធ្វើឲ្យចាន់លឺហើយអស់សំណើច ក៏សើចឡើងតិចៗ
ចាន់«អួយមីង ខ្ញុំនិយាយលេងទេ ខ្ញុំមិនចេះប្រើដៃប្រើជើងទេមីង តែបើជេរខ្ញុំអាច» លឺហើយអ៊ីនេះក៏ងក់ក្បាលយល់ស្រមភ្លាមមិនចាំយូរ
អ៊ី«នឹងហើយ! មីងនឹងជួយជេរក្មួយ កុំខ្លាចវាអីក្មួយ» និយាយហើយទាំងពីរនាក់ក៏សើចដាក់គ្នាតិចៗមើលទៅដូចជាសប្បាយចិត្តណាស់
ក្រឡេកមកមើលស្រីក្វាន់ មេកងនិងសែបឯនេះវិញក៏នាំគ្នាមកអង្គុយចាំអាទិត្យនៅខាងក្នុងនឹងពិតមែន មើលទៅស្រីក្វាន់កំពុងអង្គុយចាំគេទាំងគ្មានអារម្មណ៍ គ្មានព្រលឹងព្រលះក្នុងខ្លួនសោះ សែបវិញឃើញថាដល់ម៉ោងថ្ងៃត្រង់ណាស់ហើយក៏ក្រោកឡើងនិយាយតែម្ដង
សែប«នេះគេមកឬអត់នឹងមេកង? ថ្ងៃត្រង់ណាស់ហើយ ស្មើនេះហើយបើគេមិនមកទេតោះមេកងទៅវិញ» សែបនិយាយដូចជាធុញទ្រាន់នឹងចាំអាទិត្យហើយ ហើយក៏ដូចជាខឹងអាទិត្យដែរមិនទាន់មក មេកងឃើញបែបនេះក៏និយាយសម្រួលសែបសិន
មេកងចក្រៃយ៍«សែប នេះទើបតែដល់ម៉ោងសម្រាកទេ គេអាចនឹងកំពុងមកតាមផ្លូវក៏ថាបាន នេះអ៊ុំម៉ោងស្មើគេសម្រាកហើយមែនទេ?» មេកងក៏ងាកមុខទៅសួរអ៊ុំដែលជាម្ចាស់បារបន្តិច ព្រោះអ៊ុំអនុញ្ញាតឲ្យចូលក៏ព្រោះតែគិតថាជាប៉ូលិសគ្នាឯង បើអ្នកដទៃក៏មិនឲ្យចូលដែរ អ៊ុំដែលកំពុងតែឈរជូតរបស់របរ ក៏ងើបមុខឡើងមកឆ្លើយតបជាមួយមេកងវិញ
ថៅកែបារ«មេកងមានការជាមួយអាទិត្យដ៏ថ្នាក់អង្គុយចាំមករហូតបែបនេះហេ? មេកងមិនដឹងទេមែនទេ អាទិត្យនេះបើថាមកគឺមកបើថាអត់គឺអត់ហើយ បើមេកងណាត់គេហើយគេព្រមនេះក៏បានន័យថាគេនឹងមក តែបើណាត់ហើយគេមិនព្រមនៀកក៏បានន័យថាគេមិនមក ស្រីក្វាន់ក៏ដឹងដែរមិនចឹងហ្អេស?» អ៊ុំជាថៅកែក៏និយាយឡើងមួយខ្សែរពន្យល់ទៅមេកងបណ្ដើរជូតរបស់របរទុកដាក់បណ្ដើរ ចុងក្រោយក៏ឆ្លៀតបញ្ជាក់ជាមួយស្រីក្វាន់ទៀត ដែលមើលទៅស្រីក្វាន់ពេលនេះកំពុងតែអង្គុយយ៉ាងស្រងូតស្រងាត់ ទឹកមុខបញ្ជាក់ការពិតថាពិបាកចិត្តរកអីប្រៀបមិនបានទេ តែក៏ឆ្លៀតងើបមុខនិយាយទាំងបង្ខំចិត្តញញឹមដាក់មេកង
ស្រីក្វាន់«ចា៎មែនហើយ តិចទៀតគាត់នឹងមកហើយ បងអាទិត្យមិនដែលក្បត់ពាក្យសន្យាទេ សែបអង្គុយចុះសិនមក» សែបដែលឈរស្ដាប់គេនិយាយមុននេះក៏ទាក់ទើចិត្តភ្លាមនោះក៏ស្រាប់តែលឺសម្លេងបើកទ្វារចូលមក ម្នាក់នោះគឺជាអាទិត្យពិតមែន
ស្រីក្វាន់«បងអាទិត្យ!» គ្រាន់តែឃើញអាទិត្យចូលមកភ្លាមស្រីក្វាន់ក៏ស្ទុះក្រោកឡើងហៅឈ្មោះគេទាំងញញឹមដាក់គេ ព្រោះសប្បាយចិត្តដែលបានជួបគេ តែអាទិត្យបែរជាសម្លឹងមើលមុខស្រីក្វាន់ទាំងមិនញញឹមដាក់អ្វីទាំងអស់ មេកងក៏ដើរសម្ដៅទៅរកអាទិត្យ
មេកងចក្រៃយ៍«ស្មានថាមិនមកហើយតាស មកបែបនេះក៏សប្បាយចិត្តណាស់» គ្រាន់តែមេកងនិយាយចប់ភ្លាមអាទិត្យក៏និយាយកាត់ភ្លេត
អាទិត្យ«មានការអីក៏និយាយមក មិនបាច់បង្វែររឿងច្រើនទេ» អាទិត្យនិយាយទាំងសម្ដីម៉ាត់ៗដូចជាគុំមេកងតាំងពីពេលណាមកមិនដឹង មេកងលឺហើយក៏ងាកមុខទៅសម្លឹងមើលមុខសែបបន្តិច សែបឯនេះលឺហើយក៏ក្រោកឡើងមកនិយាយឲ្យអាទិត្យភ្លាម
សែប«និយាយឲ្យស្រួលបន្តិចបានទេ នេះពួកយើងខំអង្គុយចាំមកយូរហើយ បើដឹងថាមករកឯងត្រូវអង្គុយចាំបែបនេះ យើងមិនមកទេ» សែបនិយាយចប់អាទិត្យក៏តបវិញភ្លាមតែមិនបានសម្លឹងមើលសែបនោះទេ ភ្នែកបែរជាសម្លឹងមើលមេកងទៅវិញ
អាទិត្យ«ក៏មិនបានឲ្យនៅចាំដូចគ្នា» សែបក៏ចាប់ផ្ដើមក្ដៅចិត្តឡើងស្ទុះទៅប្រុងនឹងនិយាយ ឲ្យអាទិត្យបន្តតែក៏ត្រូវឈប់វិញ
សែប«នែនេះឯង និយាយឲ្យស្រួលទៅមើល» និយាយចប់ភ្លាមស្រីក្វាន់ឃើញស្ថានភាពមិនស្រួលក៏ចូលទៅសម្របសម្រួលដោយឃាត់សែបឲ្យនៅស្ញៀមសិន
ស្រីក្វាន់«សែប! ឈប់សិនទៅ» ស្រីក្វាន់ចាប់ដៃសែបហើយក៏ងក់ក្បាលសម្រួលឲ្យសែបថយចេញសិនទៅ រួចហើយសែបក៏ថយក្រោយតាមស្រីក្វាន់ ស្រីក្វាន់ក៏ដើរចូលទៅរកអាទិត្យទាំងស្នាមញញឹម
ស្រីក្វាន់«បងអាទិត្យមកនិយាយគ្នាឲ្យស្រួលបន្តិចសិនមកណា ណា?» ស្រីក្វាន់ក៏សម្លឹងមើលមុខអាទិត្យទាំងភ្នែកស្រទន់ដើម្បីបន្ធូរអារម្មណ៍អាទិត្យឲ្យស្រួលសិន អាទិត្យក៏មិនមាត់អ្វីបញ្ជាក់ថាការលួងលោមរបស់ស្រីក្វាន់គឺបានសម្រេច
មួយសន្ទុះក្រោយពីសម្រួលគ្នាហើយ ក៏នាំគ្នាមកនិយាយគ្នាបែបធម្មតា
មេកងចក្រៃយ៍«បើសិនជាឯងព្រមជួយ យើងនឹងនាំឯងចូលទៅធ្វើការនៅឯប៉ុស្តិ៍ប៉ូលិសជាមួយគ្នា» មេកងប្រហែលពីប្រាប់ពីគម្រោងការដែលចង់ឲ្យអាទិត្យជួយហើយក៏ប្រាប់ពីប្រយោជន៍ទៀត តែអាទិត្យបែរជាឈរអោបដៃសម្លឹងមើលមុខមេកង សែបដែលកំពុងអង្គុយនោះព្រមគ្នាតែម្ដង
អាទិត្យ«និយាយបែបនេះគឺចង់ប្រើខ្សែរចឹងហ្អេស? ចង់ឲ្យខ្ញុំចូលទៅតាមដែលមេកងនាំ ចុះបើខ្ញុំប្រាប់ថាខ្ញុំមិនជួយនោះ» អាទិត្យនិយាយទាំងញញឹមបែបល្បិចតិចៗដាក់ពួកគេធ្វើ ឲ្យមេកងងាកសម្លឹងមើលមុខសែបបន្តិចរួចក៏ងាកមកនិយាយជាមួយអាទិត្យវិញ
មេកងចក្រៃយ៍«ការដែលចង់ឲ្យមកជួយនេះ ព្រោះតែគិតថាឯងមានសមត្ថភាព យ៉ាងណាក៏ពឹងឯងជួយរឿងនេះម្ដងផងចុះ» មេកងខំប្រឹងញញឹមដាក់អាទិត្យទាំងបង្ខំចិត្ត ស្រីក្វាន់ឃើញថាអាទិត្យមិនតបអីបែបនេះក៏ក្រោកទៅចាប់ដៃអាទិត្យ ឃើញបែបនេះអាទិត្យក៏ងាកមុខមកសម្លឹងមើលស្រីក្វាន់វិញ
ស្រីក្វាន់«ណាបង ជួយបន្តិចទៅ បើបងគិតថាមិនចង់ជួយមេកងនោះទេ តែក៏គិតថានឹងជួយខ្ញុំផងចុះ ព្រោះខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែលថៅកែវាបានធ្វើបាបដូចគ្នា» អាទិត្យក៏សម្លឹងមើលមុខស្រីក្វាន់បន្តិច មេកងពេលឃើញស្រីក្វាន់ធ្វើបែបនេះក៏ចេះតែតាមសម្លឹងមើលមិនដាក់ភ្នែក បន្តិចក្រោយទើបអាទិត្យនិយាយ
អាទិត្យ«តែបងមិនមែនប៉ូលិសទេ» អាទិត្យនិយាយបែបនេះតិចៗដាក់ស្រីក្វាន់ ពាក្យនេះធ្វើឲ្យស្រីក្វាន់និងមេកងភ្ញាក់ព្រើតព្រោះតែអាទិត្យនិងចោរឆាតនិយាយមកដូចគ្នាណាស់ ដូចមនុស្សតែមួយយ៉ាងចឹង ធ្វើឲ្យស្រីក្វាន់ក៏រហ័សភ្នែកសម្លឹងមើលដៃរបស់អាទិត្យភ្លាម តែមេកងក៏មិនចាប់អារម្មណ៍ច្រើនបែរជានិយាយបន្ត
មេកងចក្រៃយ៍«ឯងនិយាយដូចជាមនុស្សម្នាក់ចឹង» លឺបែបនេះភ្លាមអាទិត្យក៏ភ្ញាក់ខ្លួនឡើង តែក៏សម្រួលអារម្មណ៍មកធ្វើជានិយាយធម្មតាវិញព្រោះមិនចង់ឲ្យគេចាប់បាន តែពេលនេះស្រីក្វាន់ក៏កំពុងសម្លឹងមើលមុខអាទិត្យទាំងញញឹមតិចៗ
អាទិត្យ«គឺនិយាយតាមតែការពិតនឹងឯង ការងារនេះជាការងាររបស់ប៉ូលិស មនុស្សធម្មតាដូចខ្ញុំមិចនឹងអាចមានសមត្ថភាពធ្វើបាន» មេកងអស់វិធីក៏ក្រោកឈរឡើងនិយាយតែម្ដង
មេកងចក្រៃយ៍«ខ្ញុំជឿថាឯងនឹងជួយ» និយាយរួចមេកងក៏មើលមុខអាទិត្យបានបន្តិច ទាំងពីរនាក់ក៏សម្លឹងមុខគ្នាទៅវិញទៅមកមួយសន្ទុះ មេកងក៏ដើរចេញទៅ ហើយសែបក៏ដើរចេញទៅតាមក្រោយ នៅតែស្រីក្វាន់ម្នាក់ឯងប៉ុណ្ណោះ អាទិត្យក៏ងាកមកសម្លឹងមើលមុខស្រីក្វាន់បន្តិច
ស្រីក្វាន់«ខ្ញុំមានរឿងនិយាយជាមួយបង» និយាយចប់ក្រោយមកក៏ឃើញថាអាទិត្យនិងស្រីក្វាន់កំពុងតែឈរមើលមុខគ្នានៅក្នុងកន្លែងផាត់ផុតរាល់ដងរបស់ស្រីក្វាន់ពេលស្រីក្វាន់ធ្វើការ មេកងនិងសែបពេលដែលចេញមកដល់ខាងក្រៅមេកងក៏ឈរច្រតចង្កេះដកដង្ហើមធំបន្តិចរួចក៏ងាកមុខមកមើលសែបតែក៏សម្លឹងរកមើលស្រីក្វាន់ក៏មិនឃើញ
មេកងចក្រៃយ៍«ឯណាស្រីក្វាន់?» មេកងរហ័សមាត់សួរសែបភ្លាម ឯសែបក៏ងាកក្រោយរកមើលស្រីក្វាន់ដូចគ្នា តែក៏មិនបានឃើញស្រីក្វាន់ទេ សែបក៏ងាកមុខមកមើលមេកងវិញទាំងពីរនាក់ក៏ឈរមើលមុខគ្នាចុះឡើងៗ
សែប«ប្រហែលជានៅខាងក្នុងមើលទៅដូចជាមានការចង់និយាយជាមួយអាទិត្យ» មេកងក៏មិនបានតបអ្វីតថែមទៀត ទាំងពីរនាក់ក៏សម្លឹងមុខគ្នាចុះឡើងៗក៏សម្រេចចិត្តឈរចាំស្រីក្វាន់នៅខាងក្រៅតែម្ដងទៅ
ក្រឡេកមកមើលអាទិត្យនិងស្រីក្វាន់វិញ ទាំងពីរនាក់ឈរសម្លឹងមើលមុខគ្នាមួយសន្ទុះហើយតែមិនទាន់មានអ្នកណានិយាយរកអ្នកណាមុនសោះ អាទិត្យឃើញស្រីក្វាន់ស្ងាត់ពេកក៏ដាច់ចិត្តនិយាយរកមុន
អាទិត្យ«ស្រីក្វាន់មានការអីក៏និយាយមក តែបើនិយាយរឿងឲ្យបងជួយបងមិននិយាយជាមួយទេ» មិនទាន់បាននិយាយអីផងអាទិត្យគំរាមបាត់់ ស្រីក្វាន់ក៏សើចតិចៗមុននឹងទាញដៃឆ្វេងអាទិត្យមកមើល អាទិត្យក៏មិនបានមាត់អ្វីតចេះតែសម្លឹងមើលស្រីក្វាន់ថានឹងធ្វើអ្វីបន្ត
ស្រីក្វាន់«បង មានស្នាមនេះយូរហើយឬនៅ?» ស្រីក្វាន់ក៏ងើបមុខសួរអាទិត្យ អាទិត្យក៏ឆ្លើយតាមធម្មតាតែមិនដឹងថាស្រីក្វាន់សង្ស័យមកលើខ្លួននោះទេ
អាទិត្យ«ក៏មានមកយូរហើយ ស្រីក្វាន់មិនដែលដឹងមែនទេ» ស្រីក្វាន់លឺចម្លើយហើយក៏ញញឹមឡើងតិចៗ អាទិត្យឃើញបែបនេះក៏ធ្វើមុខឆ្ងល់ៗ
អាទិត្យ«មិចក៏សើច! ស្នាមនឹងវាមានអីគួរឲ្យអស់សំណើចមែនទេ?» អាទិត្យសួរស្រីក្វាន់ទាំងមុខឆ្ងល់ តែស្រីក្វាន់នៅតែសើចហើយក៏ក្រវីក្បាលតិចៗបដិសេធនឹងអ្វីដែលអាទិត្យនិយាយមុននេះ
ស្រីក្វាន់«ចាអត់ទេ! គ្រាន់តែមិននឹកស្មានថាចោរឆាតដែលមនុស្សគ្រប់គ្នាគិតថាជាមនុស្សប្រុស តែតាមពិតជាមនុស្សស្រីសោះ» ពាក្យមួយឃ្លានេះស្រីក្វាន់និយាយទាំងសើចតិចៗ
តែអាទិត្យមិនបានសើចជាមួយនោះទេ បែរជាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលដឹងថាស្រីក្វាន់ដឹងថាខ្លួនជាចោរឆាតបែបនេះ អាទិត្យក៏ធ្វើរឹកពារលែងសមរកអីនិយាយមិនចង់ចេញ
អាទិត្យ«បង!..ប..បង បងមិនមែនជាចោរឆាតទេ ស្រីក្វាន់ទៅដឹងមកពីណា?» អាទិត្យព្យាយាមប្រកែកទាំងរដាក់រដុបទៅស្រីក្វាន់ តែស្រីក្វាន់ក៏នៅតែសើចតិចហើយដើរចូលមកជិតអាទិត្យ
ស្រីក្វាន់«បងចង់លាក់អ្នកផ្សេងបាន តែបងលាក់ខ្ញុំមិនបានទេ រហូតមកដល់ពេលនេះខ្ញុំទើបតែដឹងថាបងជាចោរឆាតក៏ពិតមែន តែខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តណាស់ព្រោះថាចោរឆាតដែលល្អគ្រប់ដប់នោះគឺជាបង» ស្រីក្វាន់ក៏ញញឹមដាក់អាទិត្យ ពាក្យនេះធ្វើឲ្យចិត្តអាទិត្យដែលកំពុងតែចង់លាក់ស្រីក្វាន់មុននេះក៏រសាត់បាត់
អាទិត្យ«ស្រីក្វាន់មិនខឹងដែលបងកុហក មិនប្រាប់ការពិតដល់ស្រីក្វាន់ទេហ្អេស?» ស្រីក្វាន់ក៏ក្រវីក្បាលតិចៗទាំងញញឹម
ស្រីក្វាន់«ចាអត់ទេ ព្រោះថាមនុស្សដែលជាចោរឆាតតាមជួយខ្ញុំរាល់ដង គឺជាបង អ្នកដែលជួយខ្ញុំពីថៅកែគៀងក៏ជាបង អ្នកដែលតែងតែជូនខ្ញុំទៅផ្ទះរាល់យប់ក៏ជាបង អ្នកដែលធ្វើគ្រប់យ៉ាងជួយខ្ញុំក៏ជាបង អ្វីៗគ្រប់យ៉ាងគឺជាបង» ស្រីក្វាន់និយាយទាំងញញឹមសម្លឹងមើលមុខអាទិត្យមិនដាក់ភ្នែកសោះ អាទិត្យក៏ទប់ស្នាមញញឹមសិនងាកមុខចេញបន្តិចមុននឹងងាកមកសួរស្រីក្វាន់បន្តវិញ
អាទិត្យ«ចុះកាលដែលដឹងថាបងជាចោរឆាតនេះដឹងដោយរបៀបណា?» ស្រីក្វាន់ក៏លើកដៃចង្អុលទៅដៃស្នាមរបស់អាទិត្យ
ស្រីក្វាន់«នឹងហើយគឺដោយសារតែស្នាមដៃរបស់បងនេះឯង យប់ដែលបងជួបខ្ញុំ ពេលបងដើរចេញទៅខ្ញុំបានឃើញស្នាមនេះ ហើយព្រឹកមិញពេលដែលជួបបងក៏ឃើញស្នាមនេះដូចគ្នា វាមិនអាចទេថាមនុស្សពីរនាក់មានស្នាមដូចគ្នាបេះបិទ ចឹងក៏មានតែបងជាមនុស្សតែមួយនឹងហើយ» អាទិត្យលឺហើយក៏លេចចេញនូវស្នាមញញឹមចេញមកដោយមិនលាក់បាំង
អាទិត្យ«ឆ្លាត!» ស្រីក្វាន់ក៏បន្តនិយាយទៀតដោយប្ដូរទឹកមុខទៅជាធម្មតាវិញ
ស្រីក្វាន់«ចុះពេលដែលបងជួបខ្ញុំយប់នោះ ហេតុអីក៏មើលទៅដូចជាខឹងខ្ញុំសម្បើមម្លេះ?» អាទិត្យក៏ឈប់ញញឹមប្ដូរទឹកមុខមកជាធម្មតាដូចគ្នាវិញ
អាទិត្យ«ក៏ខឹងនឹងហើយ ខឹងខ្លាំងដែលស្រីក្វាន់នៅខាងមនុស្សដែលមើលងាយបង» ស្រីក្វាន់ក៏លើកចិញ្ចើមសម្លឹងមើលមុខអាទិត្យទាំងមិនយល់ អាទិត្យក៏បន្តនិយាយ
អាទិត្យ«យប់នោះស្រីក្វាន់មកតាមបងដើម្បីឲ្យបងទៅជួយមេកងវិញមែនទេ?» ស្រីក្វាន់ក៏មើលមុខអាទិត្យទាំងទឹកមុខឆ្ងល់ម្ដងទៀតមុននឹងក្រវីក្បាលតិចៗ
ស្រីក្វាន់«អត់ទេ! យប់នោះខ្ញុំមករកបងនៅបារដើម្បីជួបបងព្រោះខ្ញុំខានជួបបងយូរហើយ តែមិនឃើញបងក៏ចេញមកវិញ ហើយគាប់ជួនអ៊ុំគាត់ប្រាប់ថាបងមានការចេញទៅខាងក្រៅហើយ ខ្ញុំក៏ចេញមកវិញ តែក៏ឃើញបងកំពុងដើរកាត់នោះ ខ្ញុំក៏ដើរតាមពីក្រោយទៅ» អាទិត្យស្ដាប់លឺហើយសឹងតែមិនជឿ ព្រោះតាមពិតខ្លួនយល់ច្រឡំជាមួយស្រីក្វាន់ខឹងស្រីក្វាន់ពេញមួយយប់ហើយ ស្រីក្វាន់ឃើញអាទិត្យមិនមាត់អ្វីក៏សួរបន្ត
ស្រីក្វាន់«យប់នោះបងខឹងខ្ញុំដោយគិតថាខ្ញុំនៅខាងមេកងមែនទេ?» អាទិត្យមិនតបតែក៏ងក់ក្បាលជំនួសវិញ
ស្រីក្វាន់«ខ្ញុំមិននៅខាងអ្នកណាទេ តែខ្ញុំនឹងនៅជាមួយបង ហើយក៏សូមឲ្យបងគិតឡើងវិញថា បងគួរតែជួយមនុស្សគ្រប់គ្នាឲ្យផុតពីរឿងអាក្រក់មួយនេះ បើបងគិតថាធ្វើដើម្បីខ្ញុំក៏បានដែរ» ស្រីក្វាន់និយាយទាំងសម្ដីស្រទន់ដាក់អាទិត្យធ្វើឲ្យអាទិត្យមិនទាន់ហ៊ានឆ្លើយអ្វីក៏ស្ងាត់បន្តិច ស្រីក្វាន់ក៏នៅតែសម្លឹងមើលមុខអាទិត្យមិនឈប់ទើបអាទិត្យដាច់ចិត្តឆ្លើយ
អាទិត្យ«តែបងមិនមែនប៉ូលិសទេ ក្វាន់ដឹងទេ មេកងវានិយាយថាចោរក៏នៅតែជាមនុស្សអាក្រក់ វានឹងចាប់ចោរដូចជាបងនេះឯង» អាទិត្យនិយាយបែបនេះធ្វើឲ្យស្រីក្វាន់ស្ទើរតែមិនជឿតែក៏ព្យាយាមលួងលោមចិត្តអាទិត្យមកវិញ
ស្រីក្វាន់«តែយ៉ាងណា ខ្ញុំគិតថាមេកងគេនិយាយបែបនេះក៏ព្រោះតែចិត្តខឹងមួយឆាវដូចជាបងពេលនេះចឹង បងមិនមែនប៉ូលិសតែបងជាមនុស្សដ៏ពូកែដែលគ្រប់គ្នាក្នុងភូមិនេះស្រលាញ់ បងគិតថាជួយអ្នកភូមិមករហូតហើយ ជួយម្ដងនេះទៀតក៏មិនអីដែលមែនទេបង?» ស្រីក្វាន់សម្លឹងមើលមុខអាទិត្យភ្លឹះៗ ធ្វើឲ្យអាទិត្យពិបាកសម្រេចចិត្តខ្លាំងណាស់ ចិត្តមួយគុំខឹង ចិត្តមួយទោទន់ទៅតាមសម្ដីលួងលោមរបស់ស្រីក្វាន់ បានបន្តិចស្រីក្វាន់ក៏យកដៃមកចាប់មុខអាទិត្យ
ស្រីក្វាន់«ខ្ញុំដឹងថាបងមិនដាច់ចិត្តទេ ព្រោះបងជាមនុស្សល្អ មនុស្សល្អរបស់ស្រីក្វាន់» ស្រីក្វាន់និយាយរួចហើយក៏ដកដៃចេញពីមុខអាទិត្យថ្នមៗ កាយវិការនេះធ្វើឲ្យអាទិត្យឈរភ្លឹកបន្តិចមិនមាត់អ្វីទាំងអស់ ស្រីក្វាន់ក៏ញញឹមហើយក៏ងាកខ្លួនបម្រុងនឹងដើរចេញទៅតែក៏ឈប់វិញ
អាទិត្យ«ស្រីក្វាន់!» លឺសម្លេងអាទិត្យហៅខ្លួនស្រីក្វាន់ក៏ងាកមុខទៅរកអាទិត្យវិញទាំងញញឹម អាទិត្យក៏ដើរចូលទៅរកស្រីក្វាន់តិចៗហើយក៏ដកចេញខ្សែរចងសក់ដែលខ្លួនទុកឲ្យស្រីក្វាន់ថ្ងៃមុនចេញមក អាទិត្យលូកដៃតិចៗទៅចាប់សក់ស្រីក្វាន់ថ្នមៗតាមចន្លោះក ផ្ទៃមុខទាំងពីរនាក់ក៏នៅជិតគ្នា អាចនឹងស្ដាប់លឺសម្លេងដកដង្ហើមរបស់គ្នាបាន ស្រីក្វាន់ឃើញអាទិត្យធ្វើបែបនេះក៏មិនហ៊ានកម្រើកធ្វើអីបានត្រឹមតែឈរភ្លឹកនៅស្ងៀម អាទិត្យក៏ចាប់សក់ស្រីក្វាន់ចងជាមួយខ្សែរចងសក់នោះថ្នមៗរួចក៏ដកដៃចេញមកវិញហើយក៏នៅឈរសម្លឹងមើលមុខគ្នាទៅវិញទៅមកទាំងពីរនាក់ មុខនៅជិតគ្នាធ្វើឲ្យអាទិត្យលង់ជាមួយសម្រស់ដ៏ស្អាតរបស់ស្រីក្វាន់ មិនដកភ្នែកចេញពីស្រីក្វាន់សោះ មុខទល់មុខ ភ្នែកទល់ភ្នែក ខ្លួនក៏នៅជិតគ្នា ស្រីក្វាន់ក៏ចេះតែលង់ជាមួយនឹងភ្នែកមួយគូរដែលកំពុងសម្លឹងមើលមកខ្លួនមិនឈប់ ពេលនេះមិនដឹងថាស្រីក្វាន់អៀនឬអត់ទេតែមុខក៏ឡើងជាក្រហមភ្លាមៗ អាទិត្យក៏ចេះតែអោនជិតទៅៗទៅរកមុខស្រីក្វាន់ ស្រីក្វាន់ក៏សម្ងំនៅស្ញៀមមិនហ៊ានធ្វើអ្វីភ្នែកក៏នៅតែសម្លឹងមើលមុខគេមិនឈប់ ភ្លាមនោះក៏ស្រាប់តែមានអ្វីម្យ៉ាងធ្លាក់ចុះលឺសូរតែ ក្ដុក ធ្វើឲ្យអាទិត្យភ្ញាក់ដកខ្លួនចេញពីស្រីក្វាន់ភ្លាមៗ ស្រីក្វាន់ឯនេះក៏មុខក្រហមឡើង អៀនប្រៀនធ្វើអ្វីមិនត្រូវមួយរំពេចតែម្ដងជួបគ្នាយប់ស្អែកម៉ោងដដែល អរគុណធំៗ
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...