កាត់!! (យីទាន់បានអីផង កាត់បាត់)
ក្រោយពីនិយាយគ្នារួច ស្រីក្វាន់ក៏ចូលមកមើលអាទិត្យវិញ គ្រាន់តែចូលមកភ្លាមក៏ប្រញាប់ដាក់ខ្លួនអង្គុយក្បែរគ្រែរបស់អាទិត្យ ព្រមទាំងចាប់ដៃអាទិត្យមកអង្អែលថ្នមៗ ទាំងមានស្នាមញញឹមស្រស់បស់ជាងម្សិលមិញ
ទឹងៗ "សម្លេងចុចកណ្ដឹង"
ប៉ូរ៉ាន់«មករកអ្នកណាគេដែរចា?» សម្លេងយកណ្ដឹងបន្លឺឡើង ផ្ចាស់ផ្ទះដែលជាប៉ូរ៉ាន់ក៏ចេញមក (cover នឹងហើយប៉ូរ៉ាន់យើងហ៎ loverukនឹងណា)
ប៉ូរ៉ាន់«អ៊ាវ! បងវិរក្ស» ចេញមកឃើញថាជាវិរក្សប៉ូរ៉ាន់ក៏បញ្ចេញស្នាមញញឹមចេញមកយ៉ាងស្រស់
វិរក្ស«អឹម...បងមកចង់សួរថាផ្ទះអូនមានលក់ថ្នាំលាងរបួសឬអត់?»
ប៉ូរ៉ាន់«ថ្នាំលាងរបួសមែនទេ? មានតាសបងចាំបន្តិចណាចាំខ្ញុំយកមកឲ្យ» ប៉ូរ៉ាន់ក៏ដើរទៅរកថ្នាំលាងរបួស
ប៉ូរ៉ាន់«នេះបង ហើយបងទិញវាធ្វើអី? អ្នកណាមានរបួសមែនទេ? ឬក៏បងមានរបួស?» ប៉ូរ៉ាន់ហុចដបថ្នាំឲ្យទៅវិរក្ស
វិរក្ស«មិនមានអីទេ គឺបងគ្រាន់តែទិញទុកក្រែងលោមានរបួស បងនឹងស្រួលមិនបាច់មកទិញម្ដងទៀត» វិរក្សនិយាយហើយក៏ញញឹមយ៉ាងស្រស់ដាក់ប៉ូរ៉ាន់
ប៉ូរ៉ាន់«អេ! ហើយព្រឹកនេះបងមិនទៅរកត្រីពិតមែនហ្អេស?»
វិរក្ស«អរ! ថ្ងៃនេះបងរវល់ ទើបខានទៅមួយថ្ងៃទៅ»
ប៉ូរ៉ាន់«រវល់? បងរវល់អី? រាល់ដងមិនដែលដឹងថាបងរវល់អីនៅផ្ទះទេ » ប៉ូរ៉ាន់ធ្វើមុខឆ្ងល់
វិរក្ស«អរ រវល់នៅជួយម៉ែនឹងព្រោះគាត់មិនសូវស្រួលខ្លួន» ប៉ូរ៉ាន់ក៏ងក់ក្បាលតិចៗ
វិរក្ស«ចឹងបងទៅវិញសិនហើយណា ចាំជួបគ្នាពេលក្រោយណា» វិរក្សញញឹមយ៉ាងស្រស់មុននឹងដើរចេញទៅ
នៅផ្ទះពេលនេះស្រីក្វាន់កំពុងតែជួយម៉ាក់របស់វិរក្ស រៀបចំត្រីដាក់តាមកន្ត្រក់ដើម្បីយកទៅឲ្យឈ្មួញយកទៅផ្សារ
ស្រីក្វាន់«មីង! មីងយកត្រីនេះឲ្យឈ្មួយយកទៅផ្សារមួយណាទៅ?»
ម៉ាក់វិរក្ស«អរ មីងមិនច្បាស់ដូចគ្នា ព្រោះផ្សារវាមានច្រើន ផ្សារនៅលើឆ្នេរនេះមានមួយ តែគេមិនដែលយកទៅទេ មីងជាអ្នកយកទៅខ្លួនឯង គេអាចនឹងយកទៅឲ្យផ្សារឆ្ងាយៗអីវិញនោះ»
ស្រីក្វាន់«អរ ចា» ស្រីក្វាន់ក៏ញញឹមមើលទៅទឹកមុខដូចជាកំពុងគិតអ្វីម្យ៉ាង
ម៉ាក់វិរក្ស«អរមកវិញហើយហ្អេសកូន» វិរក្សមកដល់ក៏ញញឹមដាក់ម្ដាយ
វិរក្ស«បងក្វាន់ នេះថ្នាំលាងរបួស» វិរក្សហុចថ្នាំឲ្យស្រីក្វាន់
ស្រីក្វាន់«អរគុណហើយណា» ស្រីក្វាន់ទទួលយកថ្នាំទាំងស្នាមញញឹម
ម៉ាក់វិរក្ស«និយាយចឹងទៅមុននេះមានជួបប៉ាប៉ូរ៉ាឬអត់កូន?»
វិរក្ស«អត់ទេ ខ្ញុំបានជួបតែប៉ូរ៉ាន់ម្នាក់នឹងឯង ម៉ែមានការអ្វីមែនទេ?»
ម៉ាក់វិរក្ស«ម៉ែថាចង់ឲ្យគាត់ មកជួយមើលក្មួយជាមិត្តរបស់ក្វាន់បន្តិច ព្រោះគាត់ក៏ជាគ្រូពេទ្យម្នាក់ដែរ»
វិរក្ស«មិនបាច់ទេម៉ែ ខ្ញុំថាគាត់រវល់ណាស់មិនមានពេលមកទេ»
កាត់!!
ក្រោយពីជួយគ្នារៀបចំត្រីទុកដាក់រួចរាល់ហើយ ស្រីក្វាន់ពេលនេះកំពុងតែអង្គុយជូតលាងរបួសឲ្យអាទិត្យយ៉ាងថ្នមៗបំផុត ទឹកមុខពេលនេះក៏ស្រស់ស្រាយជាងមុន
អាទិត្យ«ហ៊ឹម...» អាទិត្យចាប់ផ្ដើមកម្រើកម្រាមដៃគ្រហឹមដើមកបន្តិច
ស្រីក្វាន់«បង!» ស្រីក្វាន់រហ័សស្រវ៉ាមកសង្កេតមើលអាការៈរបស់អាទិត្យ
វិរក្ស«គាត់ដឹងខ្លួនហើយមែនទេបង!» វិរក្សបើកទ្វារចូលមកដល់
ស្រីក្វាន់«វិរក្សជួយទៅតាមគ្រូពេទ្យមកបន្តិចបានទេ? គាត់ប្រហែលជាជិតដឹងខ្លួនហើយ»
វិរក្ស«បាទៗ!» វិរក្សក៏ប្រញាប់ចេញទៅតាមគ្រូពេទ្យ
អាទិត្យពេលនេះចាប់ផ្ដើមកម្រើកខ្លួនបើកភ្នែកមកតិចៗ ទាំងភាពឈឺចាប់ព្រោះតែរបួស
អាទិត្យ«អ្ហក អួយ!»
ស្រីក្វាន់«បង! បង តិចៗណា» ស្រីក្វាន់ជួយសម្រួលខ្លួនអាទិត្យឲ្យក្រោកអង្គុយឡើងតិចៗ
ពេលនេះគ្រូពេទ្យកំពុងតែពិនិត្យអាការៈរបស់អាទិត្យ មុននឹងក្រោកមកនិយាយជាមួយស្រីក្វាន់វិញ
គ្រូពេទ្យ«អ្នកជំងឺ ធូរស្បើយច្រើនហើយ ឲ្យអ្នកជំងឺលេបថ្នាំឲ្យទៀង ហើយកុំឲ្យមុខរបួសប៉ះត្រូវកន្លែងចាស់ម្ដងទៀត មានតែប៉ុន្នឹងទេ ចឹងខ្ញុំលាទៅសិនហើយ»
ស្រីក្វាន់«អរគុណច្រើនគ្រូពេទ្យ» ស្រីក្វាន់លើកដៃសំពះអរគុណទៅកាន់គ្រូពេទ្យ មុននឹងងាកមកញញឹមដាក់អាទិត្យវិញ
មួយសន្ទុះធំក្រោយពីអង្គុយនិយាយគ្នាជាមួយម្ចាស់ផ្ទះរួចអាទិត្យពេលនេះជាមួយស្រីក្វាន់បាននៅតែពីរនាក់ហើយ ទឹកមុខអាទិត្យពេលនេះកំពុងតែមើលទៅគឺពិតជាក្រៀមក្រំខ្លាំងណាស់
ស្រីក្វាន់«បងកំពុងតែគិតអី?» ស្រីក្វាន់សម្លឹងឃើញទឹកមុខអាទិត្យក្រៀមក្រំពេកក៏លូកដៃទៅចាប់អង្អែលដៃអាទិត្យថ្នមៗ
អាទិត្យ«ហ៊ឹម... បងគ្រាន់តែកំពុងគិតថាត្រូវត្រឡប់ទៅរកបងចក្រៃយ៍វិញយ៉ាងម៉េចទៅ បងមិនស្គាល់ថាទីនេះជាកន្លែងណាទេ»
ស្រីក្វាន់«មិនអីទេ! បងសម្រាកនៅទីនេះឲ្យជាសះរបួសសិនទៅ ចាំយើងនាំគ្នាត្រឡប់ទៅរកមេកងវិញ អូនជឿថាមេកងគាត់នឹងតាមរកពួកយើងជាមិនខាន» ស្រីក្វាន់បញ្ចេញស្នាមញញឹមលើកទឹកចិត្តដល់អាទិត្យ
អាទិត្យ«អឹម... មានអូននៅក្បែរបងក៏ធូរចិត្តមកវិញហើយ» អាទិត្យលូកដៃទៅវែកសក់ឲ្យស្រីក្វាន់ទាំងបញ្ចេញស្នាមញញឹមមកវិញ
កាត់!! ក្រឡេកមកមើលខាងមេកងនិងប៉ារបស់ខ្លួនវិញពេលនេះកំពុងតែមមាញឹក នាំគ្នាស្វះស្វែងតាមរកអាទិត្យគ្រប់ទីកន្លែង អស់ពីកន្លែងមួយចូលកន្លែងមួយទាំងយប់ទាំងថ្ងៃ ពេលនេះក៏នាំគ្នាមកដល់ផ្ទះវិញទាំងមេឃងងឹត
មេកងចក្រៃយ៍«ហ៊ើយ...» មេកងចូលមកដល់ក្នុងផ្ទះទម្លាក់ខ្លួនអង្គុយចុះលើសាឡុងទាំងអស់កម្លាំង
នាងពីន«មេកង! លោកពូ! ត្រឡប់មកវិញហើយហ្អេស? ខ្ញុំរៀបចំបាយទុកឲ្យរួចស្រេចហើយចា» នាងពីនចេញមកពីក្នុងផ្ទះបាយឃើញអ្នកទាំងពីរក៏ដើរមកនិយាយជាមួយទាំងស្នាមញញឹម មីងយ៉ែមក៏ចេញមកតាមក្រោយ
មីងយ៉ែម«យ៉ាងម៉េចហើយមេកង? មានដំណឹងខ្លះទេ?» មីងយ៉ែមឃើញមេកហដូចជាអស់សង្ឃឹមពេកក៏ចូលមកសួរនាំទាំងទឹកមុខព្រួយបារម្ភ មេកងមិនតបអ្វីបានត្រឹមតែក្រវីក្បាលតិចៗ
ពូក្រៃយ៍សុទ្ធ«នៅមិនមានដំណឹងអ្វីទេ តែពួកយើងបិទផ្សាយព័ត៌មានប្រកាសតាមរកគ្រប់កន្លែងអស់ហើយ អាចថានឹងមានដំណឹងឆាប់ៗក៏ថាបាន» ប៉ារបស់មេកងនិយាយបណ្ដើរលើកដៃអង្អែលខ្នងដើម្បីលួងលោមមេកងបណ្ដើរ
មីងយ៉ែម«មិនអីទេណាមេកង មិនយូរទេច្បាស់ជាអាចនឹងមានដំណឹងអាទិត្យមកវិញហើយណា៎ ខ្ញុំជឿថាព្រះនឹងតាមថែរក្សាអាទិត្យ គេនឹងមិនកើតអីទេ អាទិត្យជាមនុស្សល្អណាមេកង» គ្រប់គ្នាក៏ញញឹមដើម្បីបង្ហាញក្ដីសង្ឃឹមដល់មេកង
ពូក្រៃយ៍សុទ្ធ«ឆាប់ទៅងូតទឹកចេញទៅកូន នឹងអាងបានឆាប់មកញ៉ាំបាយជុំគ្នា» មេកងក៏ញញឹមងក់ក្បាលតិចៗដាក់ប៉ារបស់ខ្លួនដែលកំពុងតែអង្អែលសខ្នងលួងលោមមេកង
ពូក្រៃយ៍សុទ្ធ«អរគុណច្រើនហើយណាយ៉ែម ពីនដែលជួយរៀបចំបាយឲ្យខ្ញុំ អ្នកទាំងពីរទៅសម្រាកវិញចុះណាមិនអីទេយប់ហើយ»
មីងយ៉ែម«ចា ចឹងខ្ញុំលាសិនហើយ»
នាងពីន«ខ្ញុំទៅសិនហើយណាលោមេកង» ទាំងពីរនាក់ម្ដាយកូនក៏នាំគ្នាចេញទៅទាំងទឹកមុខព្រួយបារម្ភដូចគ្នា
កាត់!!
មួយសន្ទុះធំក្រោយ ពេលនេះមេកងនិងប៉ារបស់ខ្លួនកំពុងតែអង្គុយញ៉ាំបាយជាមួយគ្នា តែសង្កេតមើលទៅទឹកមុខរបស់មេកងវិញដូចជាមិនមានចំណងអាហារតតែសោះ មេកងនៅអង្គុយសម្លឹងមើលម្ហូបមិនព្រមញ៉ាំ បានត្រឹមតែដួសមកញ៉ាំតិចៗ
ពូក្រៃយ៍សុទ្ធ«យ៉ាងម៉េចម្ហូបមិនត្រូវមាត់មែនទេកូន?» ឃើញកូនមិនព្រមញ៉ាំបែបនេះប៉ារបស់មេកងក៏ដាច់ចិត្តសួរកូន
មេកងចក្រៃយ៍«អត់ទេ!»
ពូក្រៃយ៍សុទ្ធ«ហេតុអីក៏មិនញ៉ាំ អង្គុយសម្លក់ម្ហូបបែបនេះវិញ?»
មេកងចក្រៃយ៍«អត់ទេ កូនឆ្អែតហើយ» មេកងក៏ក្រោកចេញទៅចាក់ទឹកមកញ៉ាំ
ពូក្រៃយ៍សុទ្ធ«មិនទាន់បានញ៉ាំមួយម៉ាត់ផង ឆ្អែតបានយ៉ាងម៉េច ហើយ...» ប៉ារបស់មេកងបានត្រឹមតែនិយាយតិចៗ តាមសម្លឹងមើលដំណើររបស់មេកងដើរចេញទៅ
ក្រឡេកមកមើលអាទិត្យវិញពេលនេះកំពុងតែអង្គុយ នៅមាត់សមុទ្រស្រូបយកក្លិនទឹកសមុទ្រ កែវភ្នែកសម្លឹងមើលទៅឆ្ងាយ ទឹកមុខដូចជាពិបាកចិត្តគិតរឿងអ្វីម្យ៉ាង
វិរក្ស«បង មកអង្គុយអីត្រង់នេះ?» វិរក្សក៏ដើរមកអង្គុយក្បែរអាទិត្យ អាទិត្យលឺសម្លេងហើយក៏ងាកទៅមើលមុខវិរក្ស ឃើញថាវិរក្សញញឹមដាក់ឡើងស្រស់
អាទិត្យ«បងគ្រាន់តែមកអង្គុយស្រូបខ្យល់ត្រជាក់ឲ្យស្រឡះខួរក្បាលបន្តិចនឹងណា»
វិរក្ស«បន្តិចទៀតដល់ពេលហូបបាយហើយបង បងមកអង្គុយខាងក្រៅត្រជាក់បែបនេះមិនខ្លាចឈឺមុខរបួសទេហ្អ?»
អាទិត្យ«ហ៊ឹម! មិនអីទេ ប៉ុន្នឹងវាមិនឈឺអីទេ»
វិរក្ស«ពួកបងទាំងពីរគួរឲ្យអាណិតណាស់ ស្ដាប់បងក្វាន់និយាយហើយខ្ញុំពិតជាមិនចង់ជឿទេថាមានរឿងបែបនេះកើតឡើងនៅលើផែនដី ឪពុកបង្កើតចង់សម្លាប់កូនខ្លួនឯង»
អាទិត្យ«ហ៊ឹស! រឿងអីក៏អាចកើតឡើងបានដែរយើងមើលចិត្តមនុស្សមិនត្រូវទេ ឈ្មោះជាឪពុកតែក្នុងចិត្តជាសត្រូវ» អាទិត្យនិយាយហើយក៏សើចទាំងហួសចិត្ត
វិរក្ស«ចុះបងវិញ? បងក្វាន់ប្រាប់រឿងហេតុមកថា ឪពុកម្ដាយបងត្រូវឪពុកគាត់ជាអ្នកសម្លាប់តាំងតែពីបងនៅតូច»
អាទិត្យ«មែនហើយ គេជាអ្នកសម្លាប់ឪពុកម្ដាយបង ហើយក៏តាមមកសម្លាប់ទាំងបងនិងបងប្រុសបងម្នាក់ទៀត»
វិរក្ស«ពេលនេះបងប្រុសបងនៅឯណា? គាត់នៅរស់ដែរទេ?»
អាទិត្យ«គាត់នៅរស់ទេ តែតាំងតែពីតូចពួកយើងបែកគ្នាមករហូត គាត់ត្រូវបានពូប៉ូលិសម្នាក់យកទៅចិញ្ចឹម ចំណែកបងត្រូវអ៊ុំចាស់ម្នាក់ជាមេចោរយកទៅចិញ្ចឹម ពួកយើងធំឡើងក្នុងបរិបទខុសគ្នា ម្នាក់ក្លាយជាប៉ូលិស ម្នាក់ក្លាយជាចោរ»
វិរក្ស«ហ្អាស! នេះបងប្រុសជាប៉ូលិស ប្អូនស្រីជាចោរ»
អាទិត្យ«មែនហើយ! តែពួកយើងក៏ត្រឡប់មកជួបគ្នាវិញ ក្រោយពេលតាមរកគ្នាអស់ពាក់កណ្ដាលជីវិត ហើយក៏សម្រេចចិត្តថានឹងសងសឹកជូនឪពុកម្ដាយរបស់ពួកយើងវិញ តែវាខុសស្រឡះពួកយើងសងសឹកបានក៏ពិតមែន តែក៏ត្រូវមកបែកគ្នាម្ដងទៀត» អាទិត្យនិយាយរៀបរាប់ទាំងញញឹម តែញញឹមបែបទឹកមុខចង់ស្រក់ទឹកភ្នែកចេញមកហើយ
វិរក្ស«ហ៊ឹម...ពួកបងច្បាស់ជាលំបាកណាស់ហើយ តែមិនអីទេខ្ញុំជឿថាពួកបងនឹងបានជួបគ្នាវិញ សាច់ឈាមជាបងប្អូននឹងរត់រកគ្នាមិនខានទេបងជឿខ្ញុំទៅ» អាទិត្យលឺហើយក៏ងាកសម្លឹងមើលទៅវិរក្ស វិរក្សក៏បញ្ចេញស្នាមញញឹមទៅកាន់អាទិត្យដើម្បីលើកទឹកចិត្ត អាទិត្យឃើញហើយក៏សើចងក់ក្បាលតិចងាកមុខចេញមកវិញ
វិរក្ស«តោះបង! ទៅផ្ទះវិញ នឹងបានញ៉ាំបាយជុំគ្នា» វិរក្សក៏ក្រោកឡើងហៅអាទិត្យត្រឡប់ទៅផ្ទះវិញ ទាំងពីរនាក់ក៏នាំគ្នាដើរត្រឡប់ទៅផ្ទះវិញទាំងស្នាមញញឹម
កាត់!!
ក្រឡេកមកមើលមេកងវិញពេលនេះកំពុងតែអង្គុយឈ្ងោកមុខចុះសម្លឹងមើលចិញ្ចៀនរបស់ខ្លួនទាំងទឹកមុខក្រៀមក្រំ
មេកងកំពុងតែអង្គុយគិតនឹកឃើញដល់រឿងចាស់ៗរបស់ខ្លួន ចាប់តាំងតែពេលដែលខ្លួនមកជួបអាទិត្យដំបូងរហូតដល់ពេលនេះក៏បែកគ្នាម្ដងទៀត
ទឹកភ្នែកមួយតំណក់ក៏ស្រក់ចុះមកលើចិញ្ចៀនដោយមិនដឹងខ្លួន ក្នុងចិត្តកំពុងតែគិតបារម្ភពីប្អូន នឹករលឹកដល់ប្អូនជាខ្លាំង ខំតាមរកទម្រាំបានជួបគ្នាអស់ពាក់កណ្ដាលជីវិត ពេលនេះក៏មកត្រូវបែកគ្នាទាំងលំបាកវេទនាទៀត ចិត្តជាបងប្រុសអ្នកណាដែលថាមិនយំទោះបីជារឹងមាំយ៉ាងណាក៏ដោយ
មេកងចក្រៃយ៍«បងសន្យាថា បងនឹងរកឯងឲ្យឃើញម្ដងទៀត ទោះបីជាបងត្រូវចំណាយពេលមួយជីវិតនេះក៏ដោយចុះ» មេកងនិយាយទាំងទឹកភ្នែកស្រក់មកម៉ាត់ៗ សម្ដីបញ្ជាក់យ៉ាងច្បាស់តាមរយៈទឹកភ្នែកដែលស្រក់ចុះមកព្រឹកមិញថាផុសឲ្យតែរវល់ទៅវត្ត លូវយប់នឹងផុសហើយ ជូនបុណ្យផងអ្នកទាំងអស់គ្នា🙏
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...