ភាគ៤៦

82 8 0
                                    

ក្រោយពីនាំគ្នាដើរមកដល់ផ្ទះវិញក៏ឃើញស្រីក្វាន់និងម៉ាក់វិរក្សកំពុងតែរៀបចំបាយត្រៀមរួចរាល់ជាស្រេចហើយ
វិរក្ស«ម៉ែថ្ងៃនេះម្ហូបច្រើនដល់ហើយ» វិរក្សសម្លឹងមើលម្ហូបទាំងទឹកមុខសប្បាយចិត្ត
ម៉ាក់វិរក្ស«ម៉ាក់ធ្វើដើម្បីប៉ូវកម្លាំងឲ្យកូននិងក្មួយទាំងពីរនាក់ មកឆាប់នាំគ្នាចូលមកអង្គុយមកនឹងអាងបានញ៉ាំបាយ» គ្រប់គ្នាក៏ចូលទៅអង្គុយតាមកន្លែងរៀងខ្លួន ស្រីក្វាន់និងអាទិត្យក៏មកអង្គុយជិតគ្នា
វិរក្ស«ម៉ែធ្វើម្ហូបច្រើនបែបនេះច្បាស់ជាហត់ណាស់ហើយ» វិរក្សងាកមកនិយាយយកចិត្តម្ដាយ
ម៉ាក់វិរក្ស«អេ! មានហត់ឯណា ម៉ែបានក្មួយក្វាន់ជួយធ្វើ ចឹងហើយនេះជាស្នាដៃក្មួយក្វាន់ទេណា» វិរក្សក៏ងាកមកមើលមុខស្រីក្វាន់ទាំងញញឹម
វិរក្ស«អូហ៊ូ! នេះបងចេះធ្វើម្ហូបផងហ្អេស? ភ្លក់បន្តិចសិនឆ្ងាញ់ឬអត់?» វិរក្សក៏ដួសម្ហូបមកញ៉ាំមួយម៉ាត់ គ្រប់គ្នាក៏រងចាំមើលលទ្ធផលពីវិរក្សមិនព្រិចភ្នែកសោះ
វិរក្ស«ហ៊ឹស! ឆ្ងាញ់ណាស់ នេះនៅមើលមុខខ្ញុំដល់ណាទៀតឆាប់នាំគ្នាញ៉ាំទៅ ម្ហូបឆ្ងាញ់ផងប្រយ័ត្នខ្ញុំញ៉ាំអស់ណា» ដោយសារតែវិរក្សមានចរិតកាយវិការកំប្លែង ធ្វើឲ្យ​បរិយាកាសពេលនេះពិតជាសប្បាយណាស់ចំពោះអាហារមួយពេលនេះ
តែអាទិត្យទោះបីជាពេលនេះសើចសប្បាយយ៉ាងណាក៏នៅតែលួចក្រៀមក្រំដដែរព្រោះខ្លួននៅតែនឹកគិតទៅដល់បងប្រុសរបស់ខ្លួនរហូត ស្រីក្វាន់ក៏ចេះតែដួសម្ហូបដាក់ចានឲ្យអាទិត្យនិងតាមលួចមើលមុខអាទិត្យរហូត
ស្រីក្វាន់«និយាយចឹងប៉ារបស់វិរក្សទៅណាហើយ មិនដែលបានជួបគាត់សោះហើយ» កំពុងតែញ៉ាំបាយសប្បាយរីករាយសុខស្រីក្វាន់ក៏សួរសំនួរនេះធ្វើឲ្យវិរក្សនិងម្ដាយទម្លាក់ទឹកមុខស្រពោនតិចៗ
វិរក្ស«ប៉ារបស់ខ្ញុំ គាត់បានទៅចោលខ្ញុំនិងម៉ាក់យូរមកហើយ» វិរក្សនិយាយទាំងទម្លាក់ទឹកមុខចុះ តែនៅតែងើបមុខមកញញឹមមុននឹងនិយាយបន្ត
វិរក្ស«ប៉ុន្តែមិនអីទេ ខ្ញុំនិងម៉ាក់មិនដែលខឹងជាមួយគាត់ទេ គាត់ធ្វើនេះច្បាស់ជាមានហេតុផលរបស់គាត់ហើយ» លឺបែបនេះអាទិត្យនិងស្រីក្វាន់ក៏ងាកមើលមុខគ្នាបន្តិច
ស្រីក្វាន់«គាត់មិនបានស្លាប់ទេមែនទេ? »
វិរក្ស«អត់ទេ! គាត់ចាកចេញពីពួកយើងតាំងតែម៉ាក់ពរពោះខ្ញុំមកម្លេះ»
ស្រីក្វាន់«ឲ្យខ្ញុំសូមទោសណា ដែលសួរនាំអំពីរឿងនេះ ខ្ញុំមិនបានដឹងទេ ខ្ញុំសូមទោស» ស្រីក្វាន់ក៏អោនក្បាលបន្តិចជាការសូមទោសទៅកាន់អ្នកទាំងពីរ
ម៉ាក់វិរក្ស«ហ៊ឹម...មិនអីទេក្មួយ វាជារឿងធម្មតាទេ» គាត់ញញឹមដាក់ស្រីក្វាន់
ស្រីក្វាន់«ចឹងនាំគ្នាញ៉ាំបាយបន្តទៅ» ស្រីក្វាន់ក៏សើចបន្លប់បរិយាកាសវិញ គ្រប់គ្នាក៏នាំគ្នាញ៉ាំបាយអ៊ូអរដូចធម្មតាវិញ
ក្រោយពីញ៉ាំអាហារជុំគ្នារួចមកអាទិត្យក៏ចូលមកសង្ងំអង្គុយសម្លឹងមើលខ្សែរករបស់ខ្លួនទាំងយំខ្សឹកខ្សួលចេញមក មើលទៅប្រហែលជាពិបាកចិត្តណាស់ហើយ
អាទិត្យ«ហ៊ឹៗ...ខ្ញុំនឹកបងណាស់ ខ្ញុំនឹកប៉ានឹកម៉ាក់ ហ៊ឹៗ» តំណក់ទឹកភ្នែករបស់អាទិត្យក៏ស្រក់ចុះមកទាំងខ្សឹកខ្សួល ភ្លាមនោះស្រីក្វាន់ក៏បើកទ្វារចូលមក
ស្រីក្វាន់«បង!» ស្រីក្វាន់ឃើញអាទិត្យកំពុងតែអង្គុយយំក៏ចូលទៅអោបក្រសោបអាទិត្យដើម្បីជាការលួងលោម
អាទិត្យ«បងនឹកគ្រួសារបងណាស់ក្វាន់ បងមិនដែលស្គាល់ភាពកក់ក្ដី ឬក្ដីសុខជាមួយគ្រួសារដូចគេទេក្វាន់ បងជាកូនកំព្រា ហ៊ឹៗ...» ស្ដាប់សម្ដីអាទិត្យនិយាយហើយ ស្រីក្វាន់ក៏ហូរទឹកភ្នែកចុះមកដូចគ្នាព្រោះជាលើកទីមួយហើយដែរឃើញអាទិត្យសោកសៅខ្លាំងបែបនេះ
ស្រីក្វាន់«មិនអីទេណា មានអូននៅជាមួយហើយ បងនៅមានអូន» ស្រីក្វាន់ព្យាយាមនិយាយលួងលោមអាទិត្យ និងបណ្ដោយឲ្យអាទិត្យយំបញ្ចេញភាពឈឺចាប់តាមទឹកភ្នែកចេញមកឲ្យអស់
កាត់!!
រំលងះស់មួយយប់បានកន្លងផុតទៅ ពេលនេះស្រីក្វាន់បានក្រោកមកជួយរៀបចំផ្ទះជាមួយនឹងម៉ាក់របស់វិរក្ស អាទិត្យជាអ្នកទៅជួយរៀបចំអីវ៉ាន់ដាក់ទូកជាមួយនឹងវិរក្ស
ប៉ូរ៉ាន់«បងវិរក្ស!» ភ្លាមនោះប៉ូរ៉ាន់ក៏មកដល់ ឃើញអាទិត្យនៅទីនេះជាមួយគ្នាប៉ូរ៉ាន់ក៏សម្លឹងមើលអាទិត្យទាំងឆ្ងល់
វិរក្ស«មានការអីហ្អេសប៉ូរ៉ាន់»
ប៉ូរ៉ាន់«អរ គឺខ្ញុំយកបាយមកឲ្យបង» ប៉ូរ៉ាន់ក៏ហុចប្រអប់បាយឲ្យទៅវិរក្ស
វិរក្ស«បងអរគុណច្រើនហើយណា» វិរក្សទទួលទាំងស្នាមញញឹម ប៉ូរ៉ាន់ក៏នៅតែងាកមើលមុខអាទិត្យមិនឈប់ វិរក្សឃើញបែបនេះក៏ដាច់ចិត្តនិយាយតែម្ដងទៅ
វិរក្ស«មើលអីនឹងប៉ូរ៉ាន់?»
ប៉ូរ៉ាន់«អរ...គឺខ្ញុំ...គាត់ជាអ្នកណានឹងបង?» វិរក្សក៏ងាកទៅសើចដាក់អាទិត្យបន្តិចមុននឹងងាកមកនិយាជាមួយប៉ូរ៉ាន់វិញ
វិរក្ស«គាត់ជាបងជីដូនមួយរបស់បង»
ប៉ូរ៉ាន់«បងមានបងជីដូនមួយដែរហ៎?»
វិរក្ស«ត្រូវហើយ» វិរក្សក៏សើច
ប៉ូរ៉ាន់«អរ...តែខ្ញុំដូចជាមិនដែលឃើញទេ» ប៉ូរ៉ាន់ក៏និយាយតិចៗ តែយ៉ាងណាគេនៅតែលឺ វិរក្សនិងអាទិត្យលឺហើយក៏សើចដាក់គ្នា
ម៉ាក់វិរក្ស«អរក្មួយប៉ូរ៉ាន់!» ម៉ាក់វិរក្សក៏ដើរមកដល់ជាមួយនឹងស្រីក្វាន់
ប៉ូរ៉ាន់«ជម្រាបសួរអ្នកមីង» ប៉ូរ៉ាន់ងាកទៅសំពះ ញញឹមដាក់ម៉ាក់វិរក្ស ហើយក៏ឃើញស្រីក្វាន់ម្នាក់ទៀតប៉ូរ៉ាន់ក៏កើតចម្ងល់ម្ដងទៀត
វិរក្ស«នេះបងម្នាក់នេះត្រូវជាមិត្តរបស់បងជីដូនមួយបង» វិរក្សមិនចាំឲ្យប៉ូរ៉ាន់ឆ្ងល់យូរក៏ប្រាប់ទៅតែម្ដង
ប៉ូរ៉ាន់«ចា...ចា» ប៉ូរ៉ាន់ក៏សើចស្ញេញចេញមក ស្រីក្វាន់ក៏ញញឹមដាក់វិញ
ម៉ាក់វិរក្ស«ក្មួយមកមានការអីហេស?»
ប៉ូរ៉ាន់«គឺខ្ញុំយកបាយមកឲ្យបងវិរក្សនឹងណាអ្នកមីង»
ម៉ាក់វិរក្ស«ចឹងទេហ្អេស? ចុះថ្ងៃនេះក្មួយមិនទៅសាលាទេហ្អេស?»
ប៉ូរ៉ាន់«ចាអត់ទេ!! ចៃដន្យនៅសាលាមានកម្មវិធីទើបឲ្យសិស្សឈប់សម្រាកមួយរយៈ»
ម៉ាក់វិរក្ស«អរ...» គាត់ក៏សើចញញឹមដាក់ប៉ូរ៉ាន់
វិរក្ស«ម៉ែពួកខ្ញុំទៅសិនហើយ» ក្រោយរៀបចំរួចវិរក្សក៏លាម្ដាយចេញទៅ អាទិត្យក៏ទៅជាមួយដូចគ្នា
ម៉ាក់វិរក្ស«អេៗ! ឈប់! ឈប់សិន! នេះក្មួយទៅដែរហ្អ៎? កុំទៅអីរបួសមិនទាន់ជាផង នៅឲ្យស្ងៀមនៅផ្ទះសិនទៅក្មួយ» គាត់ស្រែកឃាត់ឲ្យអាទិត្យចុះមកវិញ
ស្រីក្វាន់«មែនហើយបងមិនបាច់ទាន់ទៅទេ ចាំពេលរបួសជាចាំទៅក៏បានដែរ» អាទិត្យក៏សើចញញឹមដាក់អ្នកទាំងពីរ
អាទិត្យ«មិនអីទេណា អ្នកមីង ស្រីក្វាន់ ខ្ញុំចង់ទៅឲ្យស្រឡះខ្លួនបន្តិច កុំបារម្ភអី» អាទិត្យក៏ញញឹមដាក់ស្រីក្វាន់
ម៉ាក់វិរក្ស«តែមីងបារម្ភណាស់»
អាទិត្យ«មិនអីទេអ្នកមីង ជឿលើខ្ញុំចុះណា បងទៅសិនហើយស្រីក្វាន់» អាទិត្យក៏ងាកមកញញឹមដាក់ស្រីក្វាន់ រួចហើយវិរក្សក៏បើកទូកចេញទៅ ទុកឲ្យស្រីក្វាន់នៅតាមមើលពីក្រោយរហូតដល់ទូកទៅឆ្ងាយ
ក្រោយពីបើកទូកមកដល់កន្លែងដែលត្រូវរកត្រីហើយនោះ វិរក្សក៏បញ្ឈប់ទូកឲ្យនៅមួយកន្លែង អាទិត្យក៏ចេះតែសម្លឹងមើលទេសភាពជុំវិញនេះទាំងញញឹម
វិរក្ស«យ៉ាងម៉េចដែរបង សប្បាយចិត្តខ្លះទេ? បងចេះរកត្រីទេនឹង?»
អាទិត្យក៏ងក់ក្បាលតិចៗ
អាទិត្យ«ចេះ! បងក៏ធ្លាប់រកត្រីដែរ»
វិរក្ស«ហូ...ខ្ញុំមិនដែលដឹងថាមនុស្សស្រីឯណា ចេះរកត្រីចឹងទេ បងឡូយណាស់» អាទិត្យក៏សើច ទាំងពីរនាក់ក៏ជួយគ្នារៀបចំសំណាញ់ដើម្បីដាក់ចាប់ត្រី
ក្រោយពីរួចរាល់អស់ទាំងពីរនាក់ក៏នាំគ្នាមកនិយាយគ្នាលេងវិញ
អាទិត្យ«និយាយចឹងកាលដែលឯងប្រាប់បងថាប៉ាឯងចេញទៅនោះគាត់មិនប្រាប់ថាទៅណាទេមែនទេ?»
វិរក្ស«អត់ទេ ម៉ែប្រាប់ថាគាត់មិនបានប្រាប់អ្វីទេ គ្រាន់តែចេញទៅ» អាទិត្យក៏ងក់ក្បាលតិចៗហើយញញឹម
អាទិត្យ«ក៏ល្អដែលឯងនៅមានម៉ែ ហើយប៉ាឯងក៏មិនស្លាប់ មិនដូចជាបងទេ បងមានតែបងប្រុសម្នាក់ទេ តែអីលូវក៏បែកគ្នាទៀត ហ៊ើយ...» អាទិត្យក៏ញញឹមដើម្បីបន្លប់ទុក្ខ
វិរក្ស«មិនអីទេណាបង ពេលនេះបងអាចចាត់ទុកខ្ញុំនឹងម៉ែដូចជាគ្រួសារតែមួយបានដែរតាស»
អាទិត្យ«បងអរគុណហើយ» អាទិត្យក៏ញញឹមហើយទះស្មាវិរក្សតិចៗ
កាត់!!
មកមើលអ្នកស្រីម្លិះវិញក្រោយពីរៀបចំបុណ្យសពប្ដីរបស់ខ្លួនរួច គាត់ក៏ហៅកូនចៅប៉ុន្មាននាក់មកសួរនាំ
អ្នកស្រីម្លិះ«មានដឹងថាវាអីលូវនេះកំពុងនៅឯណាទេ?»
«បាទអ្នកស្រី គាត់កំពុងតែនៅឯស្រុកកំណើតរបស់គាត់បាទ»
អ្នកស្រីម្លិះ«ឆាប់ទៅរកឲ្យទៅយើងទុកពេលឲ្យតែពីរថ្ងៃទេ រកវាឲ្យឃើញ»
«បាទអ្នកស្រី»
អ្នកស្រីម្លិះ«ហើយពួកឯងក៏ឆាប់ទៅឲ្យដំណឹងវា ឲ្យវាតាមចាត់ការពីរនាក់នោះឲ្យលឿនៗទៅ ក៏ដោយសារតែវានឹងហើយទើបប្ដីយើងស្លាប់បែបនេះ ហើយឲ្យវាសម្លាប់ចោលតែម្ដងទៅមិនបាច់ទុកទេ»
«បាទអ្នកស្រី»
អ្នកស្រីម្លិះ«នេះលុយកក់!» កូនចៅម្នាក់ក៏អោនក្បាលទទួលយកលុយនោះ
អ្នកស្រីម្លិះ«បើបានសម្រេច ពួកឯងនឹងបានលុយថែមគុណនឹង២ពីលើលុយនេះ ហើយវាក៏ដូចគ្នា ឆាប់ទៅបានហើយ»
«បាទអរគុណអ្នកស្រី» ពួកវាក៏នាំគ្នាអោនក្បាលគោរពបន្តិចមុននឹងដើរចេញទៅ
យើងក៏មិនទាន់ដឹងថាគាត់បញ្ជាអ្នកណាឲ្យសម្លាប់អ្នកណានោះទេ តែមុខសញ្ញាច្បាស់ជាមេកងនិងអាទិត្យ ឬក៏ជាមីងព្រីមនិងស្រីក្វាន់ បួននាក់នេះក៏មិនដឹងថាគាត់បញ្ជាឲ្យសម្លាប់ម្នាក់ណាដែរ ដូចនេះហើយមានតែរងចាំអានភាគបន្តទាំងអស់គ្នានៅយប់ស្អែក

ស្នេហ៍ចិត្តពីរWhere stories live. Discover now