ពេលយប់ដ៏សែនស្ងាត់នៅក្នុងជម្រកចោរ អាទិត្យកំពុងតែឈរដោះអាវសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ជក់ យកដៃស្ទាបស្នាមរបួសដែលនៅជាប់ស្នាមនៅលើពោះប្រៀបដូចជាស្នាមកាំភ្លើង
អាទិត្យ«ពេលនោះខ្ញុំនៅតូច មិនដឹងអី! តែខ្ញុំត្រឹមតែដឹងថា ខ្ញុំបាត់បង់ប៉ាម៉ាក់ ខ្ញុំបាត់បង់បងប្រុស ខ្ញុំបាត់បង់គ្រប់យ៉ាង សឹងតែបាត់បង់ជីវិតខ្លួនឯងទៅទៀត មួយជីវិតនេះខ្ញុំត្រូវតែសងសឹកឯងឲ្យបាន បើឯងមិនស្លាប់យើងស្លាប់» អាទិត្យនិយាយបណ្ដើរទឹកភ្នែកស្រក់មកបណ្ដើរ មាត់និយាយទាំងញ័រទតាត់ ភ្នែកពោរពេញដោយកំហឹងក្ដាប់ដៃយ៉ាងណែន
ពេលព្រឹកព្រលឹមនៅឯជម្រកចោរ អាទិត្យចុះពីលើផ្ទះសម្ដៅទៅយកខោអាវដែលហាលនៅខាងក្រៅយកទៅទុកនៅខាងក្នុងវិញ ស្រាប់តែមានសម្លេងអ្នកណាម្នាក់ស្រែកហៅ
ចាន់«បងអាទិត្យ!» ចាន់ញញឹម
អាទិត្យ«អរ៎ ចាន់! មករកបងទាំងព្រឹកមានការអីហេស?» អាទិត្យទុកខោអាវមួយកន្លែងដើរមកនិយាយជាមួយចាន់
ចាន់«ចា ពុកឲ្យយកបបរមកឲ្យបង នេះបងបានស្រួលខ្លួនវិញហើយហ៎?» ចាន់ហុចបបរឲ្យអាទិត្យ អាទិត្យក៏ទទួលយកទាំងញញឹម រួចចាន់ក៏លូកដៃទៅស្ទាបមុខអាទិត្យ
អាទិត្យ«មិនអីទេ! បងធូរហើយ ចាន់មិនទៅផ្សារលក់សូត្រទេហេស?» អាទិត្យចាប់ដៃចាន់ចេញមុននឹងនិយាយត
ចាន់«ចា គឺអត់ទេថ្ងៃនេះចង់ឲ្យបងនាំទៅព្រៃរកផ្កាអង្គាដីមកធ្វើពណ៌ បងជូនខ្ញុំទៅបន្តិចបានទេ?»
អាទិត្យ«ចឹងចាំបងជូនទៅ ចាន់ទៅផ្ទះសិនចុះបងរៀបចំខ្លួនសិនហើយចាំបងទៅរកតាមក្រោយ» អាទិត្យនិយាយហើយក៏លើកដៃអង្អែលក្បាលចាន់បន្តិច ធ្វើឲ្យចាន់ញញឹមខ្ចឹប
ចាន់«ចាបង!» ចាន់ក៏ញញឹមសម្លឹងមើលមុខអាទិត្យមិនឈប់សោះហើយ អាទិត្យក៏អញ្ជឹងឈរសម្លឹងមើលមុខចាន់ទាំងញញឹមស្រស់ទៅវិញទៅមក
នៅឯផ្ទះហ៊ាហាន
ប្រាវ!! "សម្លេងបោកកែវមួយទំហឹង" ហ៊ាហានបោកកែវមួយទំហឹងដោយកំហឹងមុននឹងងាកមកនិយាយជាមួយកូនចៅខ្លួនវិញ
ហ៊ាហាន«ចង្រៃយ៍! ពួកឯងជាមនុស្សឬក៏ជាសត្វនឹងវ៉ើយ បណ្ដោយឲ្យអាថៅកែហុកវារួចខ្លួនបានយ៉ាងមិច? បណ្ដោយឲ្យវាយកត្បូងមង្គលបានទៅចឹងហេស? ពុទ្ធោហ៊ើយ» ហ៊ាហាននិយាយស្រែកទាំងកំហឹង ចង្អុលមុខទៅកូនចៅគ្រប់គ្នាដែលប្លន់ថៅកែហុកយប់មិញមិនបានសម្រេចមុននឹងងាកមុខចេញវិញ
ស្ទាវកង«មិនមែនចឹងទេហ៊ា វិះនឹងបានទៅហើយ តែអាចោរចង្រៃយ៍ឆាតក៏មកទាន់» ស្ទាវកងដែលឈរកាន់ដៃអោនមុខចុះក៏ងើបមុខមកនិយាយវិញ និយាយរួចធ្វើឲ្យហ៊ាហានងាកសម្លឹងមករកពួកគេវិញ
ហ៊ាហាន«អាចោរឆាត វាទៀតហើយហេស អាចង្រៃយ៍ហ៊ើយ ហើយឯងយកឈ្នះវាមិនបានចឹងហេស?»
ស្ទាវកង«មិនមែនចឹងទេហ៊ា តែថាសុខៗស្រាប់តែលេចមុខអាមេកងថ្មីចេញមកបាញ់យកៗតែម្ដងពួកខ្ញុំក៏នាំគ្នាគេចខ្លួនសិនទៅហ៊ា»
ហ៊ាហាន«អាមេកងថ្មីចឹងហេស?»
ស្ទាវកង«បាទហ៊ា វាចេះមន្ដអាគមពួកខ្ញុំបាញ់វាមិនត្រូវសោះ»
ហ៊ាហាន«មនុស្សថ្មី របស់ល្អបែបនេះត្រូវតែជួបយើងទើបបាន បាន»
ប្រាវ "សម្លេងធ្លាក់បែកកែវម្ដងទៀត" ក្វាន់ដែលឈរលួចស្ដាប់ជិតនោះបានលឺគ្រប់សម្ដីរួចហើយមិនប្រយ័ត្នក៏ធ្វើឲ្យធ្លាក់កែវមួយបែក ធ្វើឲ្យក្វាន់ភ័យសឹងតែលួសព្រលឹងក៏ប្រញាប់អោនចុះរើសប្រមូលអម្បែងកែវ ហ៊ាហាននិងកូនចៅក៏កំពុងតែសម្លឹងមើលមុខស្រីក្វាន់មិនដាក់ភ្នែកតតែសោះ
ក្វាន់«នេះទឹកលោកប៉ា» ក្វាន់ប្រមូលអម្បែងកែវរួចក៏ប្រញាប់យកទឹកមួយកែវទៀតមកដាក់លើតុឲ្យហ៊ាហាន ទាំងក្នុងចិត្តភ័យមិនទាន់បាត់មុខអោនចុះមិនឈប់
ហ៊ាហាន«ឈប់! » សម្លេងនេះធ្វើឲ្យក្វាន់បម្រុងនឹងដើរចេញក៏ត្រូវងាកមកវិញ ហើយហ៊ាហានក៏និយាយបន្ត
ហ៊ាហន«ស្អែករៀបចំអីវ៉ាន់ទៅផ្ទះថៅកែគៀង ជាមួយយើង»
ក្វាន់«តែប៉ាខ្ញុំ..»
ហ៊ាហាន«កុំមកហ៊ានប្រកែកជាមួយយើង យើងឲ្យធ្វើស្អីក៏ធ្វើនឹងទៅ» ក្វាន់បម្រុងនឹងប្រកែកតែក៏ត្រូវហ៊ាហានស្រែកកាត់សម្ដី ក្វាន់មិនហ៊ានតមាត់ បានត្រឹមតែលេបទឹកភ្នែកចូលក្នុងពោះវិញ ទាំងញ័រមាត់រួចក៏ប្រញាប់ដើរចេញទៅបាត់ «ហ៊ឹៗ...ហ៊ឹៗ...» សម្លេងយំអណ្ដើតអណ្ដករបស់ក្វាន់ ក្វាន់ដាក់ខ្លួនអង្គុយចុះអោនឆ្ងោកមុខយំទាំងខ្សឹកខ្សួលមិនដឹងថាគួររកដំណោះស្រាយបែបណា បានត្រឹមតែយំបង្ហូរទឹកភ្នែក ទាំងគ្រាំចិត្ត
មីងព្រីម«ក្វាន់កូន...កូនកើតអី?» មីងព្រីមដើរមកឃើញកូនអង្គុយឆ្ងោកមុខយំក៏ស្ទុះមកសួរកូន
ក្វាន់«ម៉ែៗ...ហ៊ឹៗ...ស្អែកនេះ ពុកឲ្យខ្ញុំទៅនៅជាមួយថៅកែគៀងហើយម៉ែ ហ៊ឹៗៗ...» ក្វាន់ងើបមុខឡើងងាកមកនិយាយជាមួយម្ដាយទាំងទឹកភ្នែកស្រក់មកឥតល្ហែ មីងព្រីមក៏ប្រញាប់ទាញកូនមកអោបជាប់ទ្រូង
ក្វាន់«ម៉ែ..ខ្ញុំមិនចង់ទៅទេម៉ែ ខ្ញុំមិនចង់ធ្វើប្រពន្ធចុងគេទេម៉ែ ហ៊ឹៗ...» ស្រីក្វាន់យំអណ្ដើតអណ្ដកទាំងខ្លួនញ័រដូចកូនសត្វនៅក្នុងដៃម្ដាយ និយាយរៀបរាប់ទាំងឈឺចាប់ ទឹកភ្នែកជោគថ្ពាល់
មីងព្រីម«ម៉ែនឹងមិនឲ្យកូនក្លាយជាប្រពន្ធចុងគេដាច់ខាត» មីងព្រីមនិយាយទាំងញ័រមាត់ទឹកភ្នែកស្រក់មិនដឹងខ្លួនក្រោយលឺសម្ដីកូនស្រីខ្លួនហើយ ទាំងពីរអ្នកម្ដាយកូនអោបគ្នាយំខ្សឹកខ្សួលបញ្ជាក់ថាអារម្មណ៍ពិបាកទទួលយកណាស់
ក្នុងផ្សារ "សម្លេងអ៊ូអរ" ស្រីក្វាន់កំពុងតែដើរកាន់កន្រ្តកបន្លែដើរក្នុងផ្សារទាំងទឹកមុខក្រៀមស្រពោន មិនមានព្រលឹងនៅក្នុងខ្លួនសោះ «អា...អួយ» សម្លេងស្រែករបស់ក្វាន់ក្រោយពីដើរបុកជាមួយនរណាម្នាក់ដោយមិនដឹងខ្លួន តែក៏ត្រូវគេចាប់ទាញមកជាប់មិនឲ្យដួលទាន់
ក្វាន់«លោកមេកង...» ស្រីក្វាន់ហៅឈ្មោះលោកមេកងតិចៗ ភ្នែកក៏សម្លឹងមើលគ្នាទាំងស្រទន់ទៅវិញទៅមក
មេកងចក្រៃយ៍«ស្រីក្វាន់ភ្លឹកទៅណាបានជាខ្ញុំនៅនឹងមុខបែរជាមកបុកបែបនេះ?» ក្វាន់រើខ្លួនចេញពីដៃលោកមេកង មេកងក៏ញញឹមមុននឹងសួរបន្ត
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...