មេកងសើចបន្តិចរួចក៏លើកទឹកផឹកបន្តិចមុននឹងដាក់ចុះហើយឆ្លើយតបជាមួយមីងយ៉ែម
មេកងចក្រៃយ៍«បាទ គឺខ្ញុំទៅជួយស្រីក្វាន់ពីថៅកែគៀងមកនឹងណា»
មីងយ៉ែម«ហ៊ូយ នេះអាថៅកែនោះចាប់យកទៅចឹងហ្អេស ថៅកែនេះពិតជាអាក្រក់ពិតមែន បើតាមដែលខ្ញុំដឹងណាវាចាប់កូនគេមិនដឹងអស់ប៉ុន្មាននាក់ហើយទេ ក្មួយនៀកសំណាងណាស់ដែលមានមេកងនិងសែបទៅជួយទាន់»
សែប«មិនត្រឹមមានតែមេកងនិងខ្ញុំទេ នៅមានចោរឆាតទៅជួយទៀតផង» គ្រាន់តែសែបនិយាយពីចោរឆាតភ្លាមមេកងក៏ងាកមើលមុខសែបភ្លាម
មីងយ៉ែម«ពិតមែនហេស ចោរឆាតនេះពិតជាមនុស្សល្អពិតមែន ទោះបីជាចោរតែមិនមែនចោរលួចប្លន់អ្នកណាទេ តែជាចោរលាក់មុខ លាក់ប្រវត្តិខ្លួនឯង ដើម្បីតែជួយអ្នកភូមិ» លឺបែបនេះពីមីងយ៉ែមមេកងក៏ងាកមើលមុខមីងយ៉ែមវិញ
មេកងចក្រៃយ៍«ខ្ញុំថាគេទៅជួយនោះមិនមែនជារឿងចៃដន្យទេ»
ស្រីក្វាន់«មិនចៃដន្យយ៉ាងមិចទៅមេកង?»
មេកងចក្រៃយ៍«គឺគេច្បាស់ជាចូលផ្ទះថៅកែគៀងមានបំណងអ្វី តែក៏គាប់ជួនជួបពួកយើងទើបគេចូលមកជួយតែម្ដងទៅ»
ស្រីក្វាន់«តែក៏អរគុណគេណា ព្រោះបើតាមលោកមេកងតែម្នាក់ឯងក៏មិនអាចទប់ទល់បានដែលគ្នាថៅកែគៀងច្រើនបែបនេះ»
សែប«ពិតមែនហើយមេកង»
មេកងចក្រៃយ៍«ចោរឆាតម្នាក់នេះមិនធម្មតាដូចដែលខ្ញុំគិតទេ មើលទៅគេក៏ជាអ្នកចេះមន្ដអាគមមិនធម្មតាដែល សែបមានឃើញទេ គេត្រូវគ្រាប់កាំភ្លើងរបស់ថៅកែគៀង តែគេក៏មិនអី ថែមទាំងចេះបំបាំងកាយទៀត»
មីងយ៉ែម«ពិតមែនហេសសែប»
សែប«បាទគឺពិតមែនណា ចោរឆាតនេះពូកែលើសពីអ្វីដែលយើងដឹងទៀត»
មេកងចក្រៃយ៍«បែបនេះក៏ធ្វើឲ្យខ្ញុំកាន់តែចង់ដឹងពីគេកាន់តែខ្លាំងហើយ តែមើលទៅគេនិងខ្ញុំដូចជាមានគោលបំណងតែមួយទេ»
សែប«ចឹងមេកងចង់រួមដៃជាមួយចោរឆាតមែនទេ?» សែបនិយាយមិនចប់ស្រួលបួលផងមេកងក៏តបវិញភ្លាមៗយ៉ាងលឿន
មេកងចក្រៃយ៍«អត់! ខ្ញុំមិនទៅធ្វើចោរដាច់ខាត» មួយម៉ាត់នេះសែបលេបទឹកមាត់ក្អឹកៗ តបនិយាយលែងចេញតែម្ដង
មេកងចក្រៃយ៍«ហើយចុះនិយាយចឹង អ្នកនាងក្វាន់ក៏លាក់ខ្លួននៅទីនេះសិនទៅ ដើម្បីកុំឲ្យថៅកែគៀងតាមរកឃើញ ចាំរហូតដល់ខ្ញុំរកភស្តុតាងចាប់អាថៅកែគៀងបាន» មេកងនិយាយរួចក៏ងាកទៅញញឹមដាក់ស្រីក្វាន់ ស្រីក្វាន់ក៏ញញឹមដាក់មកវិញទាំងពេញចិត្ត
ស្រីក្វាន់«រួច ចុះការងារខ្ញុំនៅឯក្នុងបារនោះ មានអ្នកណាទៅជំនួសខ្ញុំបានទៅ អ៊ុំច្បាស់ជាគ្មានអ្នកច្រៀងឲ្យហើយ» ក្វាន់និយាយទាំងទឹកមុខស្រពោន មីងយ៉ែមលឺហើយក៏ងាកមកមើលមុខកូនខ្លួននាងពីនដែលឈរអោបដៃសម្លឹងមើលទៅស្រីក្វាន់
មីងយ៉ែម«ចាំឲ្យនាងពីនវាទៅច្រៀងជំនួសព្រោះវាច្រៀងពិរោះ» លឺភ្លាមនាងពីនក៏ភ្ញាក់ខ្លួនឡើង
នាងពីន«អួយ! ម៉ែ ម៉ែនិយាយស្អីនឹងខ្ញុំមិនទៅច្រៀងទៅអីទេ» មេកងឃើញបែបនេះក៏បញ្ចុះបញ្ចូលបន្ត
មេកងចក្រៃយ៍«ចេះទៅ អ្នកនាងពីន អាចជួយទៅច្រៀងជំនួសស្រីក្វាន់បន្តិចទៅព្រោះស្រីក្វាន់ចេញទៅណាមិនទាន់បានទេ ចាត់ទុកថាជួយដល់ខ្ញុំផងណា» គ្រាន់តែមេកងនិយាយលួងលោមមួយម៉ាត់នាងពីនក៏បន្ធូរអារម្មណ៍ឆ្លើយតបធម្មតាទៅវិញ
នាងពីន«ក៏បាន! ខ្ញុំមិនបានជួយនាងណាតែខ្ញុំជួយលោកមេកង» លឺបែបនេះស្រីក្វាន់មិនបានប្រកាន់ខឹងអ្វីទេតែបែរជាសើចញញឹមដាក់គេវិញ
ស្រីក្វាន់«ចា៎ អរគុណច្រើនហើយ» ស្រីក្វាន់ក៏ងាកមុខទៅញញឹមដាក់លោកមេកង មេកងក៏ងាកមកញញឹមដាក់ស្រីក្វាន់វិញ ធ្វើឲ្យនាងពីនដែលឈរមើលងាកមុខចេញព្រោះខ្លួនកំពុងងក់ងរជាមួយលោកមេកង បានបន្តិចមេកងក៏ងាកមកនិយាយជាមួយមីងយ៉ែមវិញ
មេកងចក្រៃយ៍«មីងយ៉ែមយប់នេះខ្ញុំពឹងឲ្យរៀបចំបន្ទប់មួយទៀតបានទេ ព្រោះស្រីក្វាន់គេត្រូវនៅទីនេះបណ្ដោះអាសន្នសិន»
មីងយ៉ែម«ចា ខ្ញុំក៏បានសម្អាតរួចហើយស្រេចតាំងពីលោកមេកងមកដំបូងម្លេះ ព្រោះមានបន្ទប់ពីរនៅជាប់គ្នាចឹងខ្ញុំសម្អាតទាំងអស់តែម្ដងទៅ អ្នកនាងក្វាន់អាចចូលទៅសម្រាកបានណា» ក្វាន់ក៏ញញឹមដាក់មីងយ៉ែមយ៉ាងស្រស់ស្អាត
ស្រីក្វាន់«ចា អរគុណច្រើនហើយអ្នកមីង ហើយក៏អរគុណដល់សែបនិងមេកងដែលចូលទៅជួយខ្ញុំ» ឃើញស្រីក្វាន់ញញឹមស្រស់សប្បាយចិត្តបែបនេះមេកងក៏លូកដៃទៅចាប់កាន់ដៃស្រីក្វាន់ព្រមទាំងញញឹមដាក់ស្រីក្វាន់ទៀត
មេកងចក្រៃយ៍«មិនអីទេ វាក៏ជាតួនាទីស្រាប់ហើយ ស្រីក្វាន់នៅទីនេះតាមសប្បាយចុះណាមានរឿងអីក៏ប្រាប់មកខ្ញុំរីករាយនឹងជួយជានិច្ច» លឺបែបនេះស្រីក្វាន់ក៏ញញឹមខ្ចឹបភ្នែកសម្លឹងមើលមេកងទាំងពេញចិត្ត
នៅឯជម្រកចោរ អ៊ុំផាត់និងគ្នីគ្នាដែលមកដល់មុនកំពុងតែឈរឆ្លេឆ្លាចាំអាទិត្យនៅមុខផ្ទះអ៊ុំផាត់ត្រឡប់មកវិញព្រោះវារៀងយប់ជ្រៅយូរដែលហើយ ព្រមទាំងមានចាន់នៅទីនោះផងដែលមើលទៅឆ្លេឆ្លានៅមិនស្រណុកជាងគេជាងឯង អង្គុយក្រោកឈរដកដង្ហើមធំមិនឈប់
ចាន់«ពុកមិចក៏បងអាទិត្យយូរម្លេះ ហើយមិចក៏នាំគ្នាមកមុនគាត់បែបនេះបើមានរឿងអីទៅគិតយ៉ាងមិចទៅ?»
អ៊ុំផាត់«វាប្រាប់ឲ្យយើងនាំគ្នាមកមុនវាក៏មកតាមក្រោយ ព្រោះវារវល់ចូលទៅជួយអាមេកងថ្មីនិងជួយស្រីអ្នកចម្រៀងនៅក្នុងបារម្នាក់ដែលត្រូវអាថៅកែនោះវាចាប់យកទៅ»
ចាន់«ហ៊ើយ..» ចាន់ស្ដាប់ហើយក៏ដាក់ខ្លួនអង្គុយចុះដកដង្ហើមធំ មួយសន្ទុះក្រោយក៏ឃើញអាទិត្យដើរមកដូចជាខឹងនរណាម្នាក់ខ្លាំងណាស់
អ៊ុំផាត់«អឺនោះ វាមកហើយ» ចាន់ក៏ងើបស្ទុះឡើងរត់ទៅរកអាទិត្យភ្លាម
ចាន់«បង! មិនអីទេហ្អេស?» អាទិត្យងាកមើលមុខចាន់បន្តិចមុននឹងឆ្លើយទៅវិញ
អាទិត្យ«អ៊ឹម!» រួចអាទិត្យក៏ដើរសម្ដៅរកអ៊ុំផាត់រួចក៏ដកដង្ហើមធំដាក់ខ្លួនអង្គុយចុះលើគ្រែ
អ៊ុំផាត់«អឺ មិចក៏យូរម្លេះ?»
អាទិត្យ«ក៏រវល់តែឈ្លោះគ្នាជាមួយអាមេកងណាអ៊ុំ»
អ៊ុំផាត់«វាចង់ចាត់ការឯងហ្អេស?»
អាទិត្យ«វាចង់ចាប់ខ្ញុំដាក់គុកណាអ៊ុំ»
ចាន់«ហ៊ើយ ឃើញទេពួកប៉ូលិសអស់នេះទុកចិត្តម្នាក់ណាមិនបានមែន»
អាទិត្យ«សំណាងហើយដែលខ្ញុំទប់ទល់ជាមួយវាបាន បើសិនជាពេលនោះគ្មានគ្នីគ្នារបស់អាថៅកែព្រួតមកមើលខ្ញុំទេ ខ្ញុំច្បាស់ជាចាត់ការអាមេកងនោះចេញមិនខាន ហើយបើពេលនោះអាមេកងវាមិនរញ៉េរញ៉ៃពេកទេ ខ្ញុំក៏ចាត់ការអាថៅកែគៀងបានដូចគ្នា ហ្អើយ.»
អ៊ុំផាត់«ឯងចូលទៅជួយគេធ្វើអី ចុះបើត្រូវគេចាប់បានថាឯងនេះជាចោរឆាត មិនស៊យធំហើយទេហី»
អាទិត្យ«មិនអីទេអ៊ុំ គ្មានអ្នកណាចាប់ខ្ញុំបានទេ កាលដែលចូលទៅជួយព្រោះឃើញអ្នកដែលធ្លាប់ស្គាល់ធ្វើការជាមួយគ្នាក្នុងបារត្រូវអាថៅកែចាប់ក៏ចូលទៅជួយទៅ តែមិននឹកស្មានថាអាមេកងនោះវារញ៉េរញ៉ៃគ្មានសាច់ការអីចឹងទេ»
អ៊ុំផាត់«អឺ! មិនបាច់គិតទេ តែឯងត្រូវតែប្រយ័ត្នខ្លួនឲ្យមែនទែនព្រោះអាមេកងម្នាក់នេះមើលទៅមិនធម្មតាទេ»
អាទិត្យ«មែនហើយអ៊ុំ វាចេះមន្ដអាគមទៀតផង»
ចាន់«ហ៊ើយ បងនេះមុខបងមានរបួសហេស? រាល់ដងគ្មានរបួសបែបនេះទេទោះបីជាត្រូវអ្វីក៏ដោយ» ចាន់ស្ទុះទៅមើលមុខអាទិត្យ
អាទិត្យ«ប្រហែលមកពីកណ្ដាប់ដៃរបស់អាមេកងនោះខ្លាំងពេកហើយ បើមិនចឹងទេវាច្បាស់ជាប្រើបាលីអ្វីមិនខានទេ» អាទិត្យនិយាយចប់ក៏ដកដៃចាន់ដែលកំពុងយកដៃស្ទាបមុខខ្លួនចេញធ្វើឲ្យចាន់រៀងទម្លាក់ទឹកមុខបន្តិចតែក៏ធ្វើអារម្មណ៍មកជាធម្មតាវិញ
អាទិត្យ«អ៊ុំផាត់ឯណាផែនទី?» អ៊ុំផាត់ក៏ប្រញាប់ហុចវាឲ្យអាទិត្យ
អ៊ុំផាត់«បានផែនទីដល់ដៃយើងហើយឯងចង់ធ្វើអីបន្ត?»
អាទិត្យ«ធ្វើអីមិនទាន់បានទេអ៊ុំ ខ្ញុំត្រូវរកមនុស្សដែលចេះមន្ដព្រះធម៌ឲ្យឃើញសិន ចំណែកផែនទីនេះក៏ត្រូវយកមកមើលឲ្យស្គាល់ភិនភាគរបស់អណ្ដូងរ៉ែនេះឲ្យច្បាស់ បើតាមខ្ញុំគិតវាមានអ្វីដែលពិសេសលើសពីអ៊ុំស៊ីងប្រាប់ទៅទៀត» និយាយរួចអាទិត្យក៏យកផែនទីមកបើកមើលឃើញថាផែនទីគឺពិតជារញ៉េរញ៉ៃហើយពិតជាមានអ្វីអាថ៌កំបាំងមិនខាន
អ៊ុំផាត់«ចាំស្អែកចាំគិតបន្តទៀតថាត្រូវធ្វើអី យប់ហើយឯងទៅសម្រាកសិនទៅ»
អាទិត្យ«អឹម! ទៅសិនហើយអ៊ុំ» រួចអាទិត្យក៏ប្រញាប់ក្រោកដើរចេញទៅបាត់មិនដូចរាល់ដងទេ ថ្ងៃនេះគេមិនខ្វល់ពីចាន់សូម្បីតែបន្តិចធ្វើឲ្យចាន់បានត្រឹមតែអង្គុយតាមមើលអាទិត្យពីក្រោយ ហើយគ្រប់គ្នាក៏បំបែកគ្នាទៅផ្ទះរៀងខ្លួន
ផ្ទះរបស់អាទិត្យ អាទិត្យដែលមុជទឹកប្ដូរសម្លៀកបំពាក់ហើយនោះ ក៏បានយកផែនទីមកបើកមើលឲ្យច្បាស់ម្ដងហើយម្ដងទៀត អាទិត្យកាន់តែមើលកាន់តែធ្វើឲ្យអាទិត្យឆ្ងល់មិនសូវយល់ពីផែនទីនេះសោះ
អាទិត្យ«ហេតុអីក៏រញ៉េរញ៉ៃម្លេះ? មានច្រកចូលបួនទិសផ្សេងៗគ្នា ថែមទាំងមានល្អាងដែលបិទជិតមួយទៀត ចុះហេតុអីក៏កន្លែងនេះវាគុរពណ៌ក្រហមចឹង ឬមួយក៏វាសម្គាល់អ្វីម្យ៉ាង ច្រកនេះ ចូលហើយត្រូវចេញតាមច្រកនេះវិញ ឯច្រកនេះចូលហើយត្រូវចេញតាមច្រកមួយនោះ តែច្រកនេះចូលហើយតែបែរជាមកដល់កន្លែងក្រហមនេះ មិចចឹងបើមើលទៅវាចូលទៅប្លង់តែមួយតើ» អាទិត្យអង្គុយមើលបណ្ដើរនឹកគិតមិនយល់បណ្ដើរ បានបន្តិចអាទិត្យសុខៗក៏ក្រឡេកភ្នែកសម្លឹងមើលឃើញបង់រុំរបួសដែលគេប្ដូរវាឲ្យស្រីក្វាន់លើកមុន ធ្វើឲ្យអាទិត្យនឹកឆ្ងល់ថែមទៀត គិតទៅដល់ក្រសែរភ្នែករបស់គេនិងក្វាន់ដែលបានសម្លឹងមើលគ្នាពេលមានរឿងនៅផ្ទះថៅកែគៀងមុននេះ
អាទិត្យ«ក្វាន់ចំណាំយើងបានឬអត់ បើចំណាំបានស៊យធំមិនខានទេ តែហេតុអីក៏ចាន់ទៅនៅផ្ទះអាថៅកែគៀងបាន? ហេតុអីក្វាន់បានត្រូវអាថៅកែគៀងចាប់? ចុះក្វាន់ទាក់ទងអីជាមួយអាមេកង ហេតុអីខ្ញុំមិនដឹងអី? ឬមួយក៏មានរឿងអី?»
និយាយតែឯងគិតតែឯងអាទិត្យក៏ក្រវីក្បាលព្រោះគិតមិនយល់នោះទេណាមួយយប់ហើយខួរក្បាលមិនសូវដំណើរការល្អទេ គេក៏បាននិយាយខ្សឹបៗតែម្នាក់ឯង
អាទិត្យ«ក្វាន់តើអូនជាអ្នកណា?»
នៅឯផ្ទះលោកមេកង ក្វាន់កំពុងតែអង្គុយក្នុងតុសៀវភៅ ទឹកមុខបង្ហាញថាគេកំពុងតែគិតដល់អ្វីម្យ៉ាងភ្លាមនោះក៏លឺសម្លេងនរណាគោះទ្វារបន្ទប់របស់ខ្លួន
ស្រីក្វាន់«ចាទៅហើយ» ក្វាន់ក៏បានដើរទៅបើកទ្វារ ក៏ឃើញថាជាលោកមេកងកំពុងតែឈរកាន់ដៃទៅក្រោយញញឹមដាក់ក្វាន់ ស្រីក្វាន់ក៏ញញឹមដាក់វិញ
ស្រីក្វាន់«មានការអីមែនទេលោកមេកង?»
មេកងចក្រៃយ៍«អឹម រាត្រីសួរស្ដីសុបិន្ដល្អណាអ្នកនាងក្វាន់» មេកងនិយាយហើយក៏ញញឹមសម្លឹងមើលមុខក្វាន់រហូត ធ្វើឲ្យក្វាន់កើតអារម្មណ៍អៀនឡើង
ស្រីក្វាន់«ចា! រាត្រីសួរស្ដីលោកមេកង» មេកងលឺហើយរឹតតែញញឹមបិទមាត់មិនជិតថែមទៀត និយាយចប់មេកងមិនទាន់ត្រឡប់ទៅបន្ទប់វិញទេគឺនៅតែឈរញញឹម ស្ញេញដាក់ស្រីក្វាន់មិនឈប់
ស្រីក្វាន់«បានហើយលោកមេកងទៅសម្រាកទៅយប់ជ្រៅហើយ» ស្រីក្វាន់ឃើញបែបនេះទ្រាំមិនបានក៏លូកដៃទៅចាប់ស្មាបង្វែរខ្លួនមេកងចេញឲ្យទៅបន្ទប់វិញ តែមេកងក៏ងាកមុខមកញញឹមបន្តិចទៀត
មេកងចក្រៃយ៍«សុបិន្ដល្អណាបាទ» និយាយរួចមេកងក៏ដើរចេញទៅបាត់ធ្វើឲ្យក្វាន់ឈរញញឹមមើលមេកងម្នាក់ឯងពីក្រោយ ហើយក៏ក្រវីក្បាលតិចៗបែបហួសចិត្តមុននឹងងាកខ្លួនចូលទៅក្នុងបន្ទប់វិញ
ចូលដល់ក្នុងបន្ទប់ក្វាន់ក៏លែងគិតដល់រឿងមុននេះដែលកំពុងគិតតែបែរជាមកឈរញញឹមក្រវីក្បាលម្នាក់ឯងតិចៗ ហាក់ដូចជាអៀនជាមួយទង្វើរលោកមេកងអម្បាញ់មិញនេះចឹង
ផ្ទះរបស់ហ៊ាហាន ពេលនេះហ៊ាហានកំពុងតែដើរសម្លឹងមើលគ្នីគ្នាកូនចៅរបស់គាត់ដូចជាខឹងជាមួយពួកវាខ្លាំងណាស់ គាត់ដើរសម្លឹងមើលចុះឡើងៗ តែកូនចៅរបស់គាត់កំពុងតែឈរអោបដៃអោនមុខចុះទាំងមានរបួសជាំឈាមពេញម ហើយក៏ឃើញថាថៅកែគៀងក៏នៅអង្គុយលើសាឡុងផងដែរកំពុងតែអង្គុយស្ទាបមុខរបួសដែលឈឺ មុននឹងនិយាយទៅកាន់ហ៊ាហាន
ថៅកែគៀង«ធ្វើយ៉ាងមិចទៅពេលនេះហ៊ា អាមេកងនោះមិនដឹងជាយកកូនហ៊ាទៅណាបាត់ហើយទេ? មិនបានកូនហ៊ាហើយថែមទាំងមកឈឺខ្លួនទៀត» ហ៊ាហានក៏ងាកមកសម្លឹងមុខថៅកែគៀងភ្លាមៗ មុននឹងនិយាយទៅវិញ
ហ៊ាហាន«វាមិនហ៊ានយកនាងក្វាន់ទៅណាឆ្ងាយពីភូមិគិរីនេះទេ ចំណែកឯង គ្នាច្រើនដ៏ថ្នាក់នឹងមិចក៏យកឈ្នះវាតែពីរនាក់មិនកើត គ្មានបានការ អត់ប្រយោជន៍ទាំងអស់គ្នានឹង» ហ៊ាហាននិយាយទាំងងាកមុខចង្អូលទាំងថៅកែគៀង ព្រមទាំងកូនចៅទាំងកំហឹងរួចក៏ឈរច្រត់ចង្កេះសម្លឹងមើលមុខគ្រប់គ្នា ដកដង្ហើមធំចេញចូលៗ មុននឹងដើរទៅយកទឹកមកផឹកបន្តិច ហើយក៏និយាយបន្ត
ហ៊ាហាន«យើងគិតថាមិនបាច់តាមរកនាងក្វាន់មកវិញទេ វាគង់តែមករកម៉ែរបស់វាទេ ព្រោះម៉ែរបស់វានៅផ្ទះយើង វាមិនទុកឲ្យម៉ែវានៅតែឯងទេ»
ថៅកែគៀង«ក៏ល្អតែខ្ញុំចង់ដឹងថាកូនហ៊ានៀក នៅកន្លែងណាដើម្បីងាយស្រួលកម្ចាត់បានទាំងអាមេកង និងអាចោរឆាត» លឺភ្លាមហ៊ាហានក៏ងាកមកនិយាយជាមួយថៅកែទាំងភ្ញាក់ផ្អើល
ហ៊ាហាន«ហ្អាស? អាចោរឆាតចឹងហ្អេស?»
ថៅកែគៀង«បាទហ៊ា! មិនត្រឹមតែមានអាមេកងមកជួយទេ នៅមានអាចោរឆាតមួយទៀត បែបនេះទើបពួកខ្ញុំពិបាកនឹងទប់ទល់ខ្លាំង ណាមួយពួកវាទាំងពីរសុទ្ធតែចេះអាគមទាំងពីរនាក់»
ហ៊ាហាន«អាមេកងវាចេះអាគមហ្អេស?»
ថៅកែគៀង«បែបនេះទើបទប់ទល់ជាមួយវាមិនបាននឹងណាហ៊ា» ហ៊ាហានលឺហើយរឹតតែក្ដៅចិត្តថែមមួយកម្រិតទៀត
ហ៊ាហាន«ល្អ! បើវាចេះទាំងពីរបែបនេះក៏ល្អយើងនឹងបានចាត់ការទាំងពីរនាក់ព្រមគ្នាតែម្ដង យើងនឹងយកត្បូងផ្កាយព្រះគ្រោះក្នុងអណ្ដួងរ៉ែរបស់ឯងមកធ្វើជាគ្រាប់កាំភ្លើង ហើយក៏បញ្ចុះអាថ័ន សម្លាប់ពួកវាទាំងពីរព្រមគ្នា» ហ៊ាហាននិយាយទាំងទឹកមុខស្មើ ដូចជាសង្ឃឹមថានឹងសម្លាប់ពីរនាក់នោះបាន
ថៅកែគៀង«ល្អណាស់ហ៊ា ខ្ញុំនឹងយកវាមកឲ្យហ៊ា»
ហ៊ាហាន«មិនបាច់! ឯងគ្រាន់តែយកផែនទីមកហើយយើងមើល ហើយយើងនឹងធ្វើពិធីខាបត្បូងយកមក»
ថៅកែគៀង«នេះតតែប្រើអាគមចឹងហ្អេសហ៊ា?»
ហ៊ាហាន«ពិតមែនហើយ ព្រោះត្បូងនេះវាមិនធម្មតាទេ វាមិនដូចជាត្បូងធម្មតាដូចអ្វីដែលឯងគិតនោះទេ អ្នកមានអាគមពេលមានវាហើយនឹងធ្វើរឲ្យខ្លួនក្លាយជាមនុស្សម្នាក់ដែលគ្រប់គ្នាខ្លាចរអារ សម្លាប់មិនស្លាប់» និយាយរួចហ៊ាហានបានត្រឹមតែសើចតិចៗ
ថៅកែគៀង«មិនអីទេចាំខ្ញុំជាអ្នកទៅយកផែនទីមកឲ្យហ៊ាដោយផ្ទាល់» ស្ដាប់ហ៊ាហាន ក៏ញញឹមឡើងមកបែបលាក់កំនួចក្នុងចិត្ត
ថៅកែគៀង«ហ៊ាចង់ឲ្យខ្ញុំជាអ្នកនាំផ្លូវដែលឬទេ?»
ហ៊ាហាន«មិនបាច់ទេ យើងទៅខ្លួនឯងដើម្បីកុំឲ្យមានរឿងធំកើតឡើង យើងត្រូវការតែអ្នកចេះមន្ដអាគមមកប៉ុណ្ណោះ ពិធីនឹងធ្វើទៅលឿនបានយ៉ាងរលូន»
ថៅកែគៀង«ខ្ញុំទៅសិនហើយហ៊ា» និយាយរួចថៅកែក៏ដើរចេញទៅបាត់ទៅ ទុកឲ្យហ៊ាហានមកអង្គុយលើសាឡុងយកផឹកមកបន្តិចមុននឹងស្រែកថាឲ្យកូននៅរបស់ខ្លួន
ហ៊ាហាន«ពួកឯងចង់ទៅណាក៏ទៅៗ» គ្រាន់តែហ៊ាហាននិយាយចប់ពួកគេក៏នាំគ្នាដើរចេញទៅគ្រប់គ្នា តែហ៊ាហានមិនខ្វល់នៅតែអង្គុយផឹកតែធ្វើមិនដឹងទៅវិញរហូតដល់ពួកវាចេញទៅអស់ ហ៊ាហានក៏អង្គុយគិតតែម្នាក់ឯង មុននឹងនិយាយចេញមកទាំងភ្នែកម៉ុត ទឹកមុខឡើងមាំ
ហ៊ាហាន«មិនមែនយើងមិនដឹងថាឯងនៅទីណាទេនាងក្វាន់ តែយើងក៏រងចាំពេលវេលាមកដល់ បើឯងមិនមកទេនោះ តែយើងថាឯងនឹងមក ហើយយើងក៏ដឹងថាឯងនៅផ្ទះអាមេកងគ្រាន់តែមិនដឹងថាអាមេកងនៅផ្ទះមួយណា» និយាយតែឯងរួចហ៊ាហានក៏សម្លឹងមើលទៅមុខយ៉ាងមុតមាំមិនដាក់ភ្នែក ដូចជាមានគម្រោងទុករួចជាស្រេចបាត់ហើយ តែហ៊ាហានមិនប្រើអំពើរចិត្តក្ដៅតែបែរជាប្រើចិត្តត្រជាក់
ពេលនោះយើងក៏បានឃើញថាមីងព្រីមកំពុងតែលបស្ដាប់នៅខាងក្រោយហ៊ាហាន ទឹកមុខដូចជាសប្បាយចិត្តតែរឹតតែមានទុក្ខវិញព្រោះលឺថាថៅកែគៀងនិងហ៊ាមិនលើកលែងកូនខ្លួនឡើយ ថែមទាំងដឹងថាក្វាន់នៅជាមួយទៀតផង តែក៏ល្អវិញព្រោះពួកគេមិនស្គាល់ មីងព្រីមក៏ប្រញាប់លបដើរចេញទៅវិញបាត់ កុំឲ្យហ៊ាហានមកតាមទាន់ខ្លួនកំពុងលួចស្ដាប់
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...