ពេលនេះមេកងចក្រៃយ៍កំពុងតែនៅក្នុងបន្ទប់ទឹកបើកទឹកមកលើខ្លួន ដងខ្លួនដល់ស្រស់សង្ហារ សាច់ដុំពេញៗកំពុងតែឈរក្រោមតំណក់ទឹកធ្លាក់ចុះទាំងទឹកមុខស្រងូតស្រងាត់ មេកងចក្រៃយ៍ក៏យកដៃចូកសក់ឡើងលើ មុននឹងដកដង្ហើមធំដើម្បីបន្ធូរអារម្មណ៍ដែលតានតឹងចេញ មួយសន្ទុះក្រោយមកមេកងក៏ដើរចេញពីបន្ទប់ទឹកទាំងស្លៀកកន្សែង មេកងបម្រុងនឹងដើរទៅបន្ទប់របស់ខ្លួនតែដោយសារបារម្ភពីស្រីក្វាន់ ក៏ងាកខ្លួនមកបើកទ្វារបន្ទប់ស្រីក្វាន់មើលបន្តិចដើម្បីឲ្យអស់ចិត្ត ឃើញថាមិនអីមេកងក៏បិទទ្វារវិញថ្នមៗមុននឹងដើរចេញទៅបន្ទប់ខ្លួន
មេកងចក្រៃយ៍«ហ៊ើយ...» គ្រាន់តែចូលមកដល់បន្ទប់ភ្លាមមេកងក៏ដកដង្ហើមធំជាថ្មីម្ដងទៀត រួចក៏ដើរទៅយកសម្លៀកបំពាក់មកផ្លាស់ប្ដូរ រួចរាល់ហើយមេកងក៏ទាញយកចិញ្ចៀនមកមើលម្ដងទៀត
មេកងចក្រៃយ៍«បងនឹងតាមរកឯងរហូត ទោះបីជាបងចាស់ស្លាប់ ក៏បងត្រូវតែតាមរកឯងដែរ បើសិនជាបងស្លាប់បងក៏នឹងតាមរកឯងតាមផ្លូវជាព្រលឹងរបស់បង ទោះមិនបានប៉ះប្អូន តែបងក៏បានការពារឯងតាមរបៀបជារបស់បង បងសន្យា» និយាយរួចទឹកភ្នែកជាកូនប្រុសរបស់មេកងចក្រៃយ៍ក៏ស្រក់ចុះមកលើចិញ្ចៀនខ្លួនឯង ដោយសារតែក្នុងចិត្តក្ដុកក្ដួល ចិត្តនឹកបារម្ភប្អូនខ្លាំងពេក មេកងមិនអាចគ្រប់គ្រងទឹកភ្នែកខ្លួនបានក៏បណ្ដោយឲ្យស្រក់ចុះមក មិនថាមនុស្សប្រុសរឹងមាំប៉ុណ្ណា មិនអាចហាមទឹកភ្នែកដែលប្រុងនឹងស្រក់មកមិនបាននោះទេ
បានមួយសន្ទុះមេកងក៏ជូតទឹកភ្នែកចេញ ពាក់ចិញ្ចៀនចូលក្នុងដៃវិញ ទឹកមុខក៏ប្រែជាមុតមាំ តាំងចិត្តឡើងវិញរួចក៏សម្រេចចិត្តចេញពីបន្ទប់ខ្លួនទៅមើលស្រីក្វាន់ មេកងបើកទ្វារ ថ្នមៗចូលទៅដើម្បីកុំឲ្យលឺសម្លេងរំខានស្រីក្វាន់ មេកងដើរចូលទៅទាញកៅអីមកអង្គុយក្បែរស្រីក្វាន់រួចក៏ចាប់ដៃស្រីក្វាន់មកកាន់ថ្នមៗ កែវភ្នែកសម្លឹងមើលស្រីក្វាន់ពោរពេញដោយក្ដីបារម្ភនិងក្ដីស្រលាញ់
ព្រឹកថ្ងៃថ្មីក៏ចូលមកដល់ នៅឯផ្ទះមេកងពេលនេះមិនទាន់មាននរណាម្នាក់ភ្ញាក់ពីគេងនោះទេ តែពេលនេះមីងយ៉ែមកំពុងតែដើរកាន់បបរមួយឆ្នាំងសម្ដៅមកផ្ទះមេកង គាត់ដើរបណ្ដើរស្រែកហៅបណ្ដើរ
មីងយ៉ែម«មេកង! ខ្ញុំយកបបរមកឲ្យ» មីងយ៉ែមក៏ដើរចូលទៅផ្ទះបាយទុកឆ្នាំងបបរនៅលើតុ
មីងយ៉ែម«អេ មិនទាន់ក្រោកទេដឹង ឡើងទៅមើលឲ្យអស់ចិត្តវិញល្អជាង កុំឲ្យដូចយប់មិញ» និយាយរួចមីងយ៉ែមក៏ប្រញាប់ដើរឡើងទៅខាងលើផ្ទះរួចក៏សម្ដៅទៅរកបន្ទប់ស្រីក្វាន់មុនគេ គាត់ក៏បើកទ្វារមើល ឃើញថាពេលនេះមេកងកំពុងដេកទាំងខ្លួនអង្គុយលើកៅអីនៅក្បែរស្រីក្វាន់ ដៃក៏ចាប់កាន់ដៃស្រីក្វាន់មិនព្រមលែងសោះ
មីងយ៉ែម«អួយ! មេកង!» មីងយ៉ែមឃើញហើយភ្ញាក់ពេកក៏ជ្រុលមាត់ស្រែកយ៉ាងលឺពេញផ្ទះធ្វើឲ្យ មេកងដែលកំពុងគេងលក់ភ្ញាក់ឡើងភ្លាម រកមើលជុំវិញខ្លួនតែពេលក្រឡេកឃើញមីងយ៉ែម មេកងក៏ភ្ញាក់ខ្លួនស្វាងចេស ប្រញាប់ក្រោកឈរឡើង
មេកងចក្រៃយ៍«គឺថា...នែ មីងយ៉ែមមានការអីមែនទេ? មកផ្ទះខ្ញុំទាំងព្រឹកបែបនេះ» មេកងនិយាយទាំងអៀនៗ អេះអុញធ្វើអីមិនត្រូវ
មីងយ៉ែម«គ្មានអីទេណាមេកង ខ្ញុំនេះគ្រាន់តែយកបបរមកឲ្យ មិនឃើញមាននរណា ផ្ទះស្ងាត់ក៏ឡើងមកមើល ខ្ញុំមិនឃើញអីទេណាមេកងកុំច្រឡំអី» មីងយ៉ែមនិយាយហើយក៏ធ្វើជាសើចបន្លប់មេកង តែមេកងបែរជាឈរច្រត់ចង្កេះមើលមកមីងយ៉ែមវិញ
មេកងចក្រៃយ៍«មិនឃើញ តែមីងស្រែកចង់បែកផ្ទះនឹងហ្អេស? ហ៊ើយ ខ្ញុំផ្ញើរស្រីក្វាន់ផងយ៉ាងណាក៏មីងមកដល់ហើយ ខ្ញុំផ្ញើរផងណា ខ្ញុំទៅមុជទឹកប្រញាប់ទៅប៉ុស្តិ៍ដើម្បីចាត់ការរឿងខ្លះ» និយាយរួចមេកងក៏ដើរចេញទៅបាត់ទៅ មីងយ៉ែមក៏ដើរចូលមកក្បែរស្រីក្វាន់មុននឹងដើរទៅបើកបង្អួចឲ្យខ្យល់ចូលបន្តិច
នៅឯប៉ុស្តិ៍ប៉ូលិស ពេលនេះមេកងបានបើកឡានមកដល់ប៉ុស្តិ៍ប៉ូលិស ឈប់ឡានភ្លាមមេកងប្រញាប់ដើរចូលទៅខាងក្នុងយ៉ាងមុខមាំ សម្ដៅទៅរកបន្ទប់ធ្វើការរបស់ខ្លួន ស្របពេលនោះក៏ត្រូវផ្អាកដំណើរវិញព្រោះស្នងការមកឈរបាំងផ្លូវពីមុខដូចជាចង់រករឿងមេកងយ៉ាងចឹង
ស្នងការ«មេកងយ៉ាងមិចហើយការងារ បើមេកងធ្វើមិនបានទេក៏ឈប់នៅភូមិគិរីនេះទៅ»ស្នងការនិយាយទាំងសើចឌឺដាក់មេកង តែមេកងហាក់ដូចជាមិនខ្វល់ហើយក៏តបវិញទាំងមុខមាំសម្លឹងមើលមុខស្នងការមិនដាក់ភ្នែកសោះ
មេកងចក្រៃយ៍«កុំបាច់បារម្ភអីស្នងការ ព្រោះថាអ្នកដែលត្រូវចេញពីនេះមិនមែនជាខ្ញុំទេ» និយាយរួចមេកងក៏ដើរចេញទៅបាត់ ធ្វើឲ្យស្នងការឈរសើចលែងសមបែរជាធ្វើមុខក្រញ៉ូវខឹងចិត្តនឹងមេកងនិយាយមុននេះទៅវិញ ព្រោះដឹងច្បាស់ថាមេកងថាឲ្យខ្លួន ដល់ពេលសម្លឹងមើលកូនចៅជុំវិញខ្លួនមើលមកខ្លួនច្រើនពេក ក៏សម្លឹងមុខកូនចៅខ្លួនគ្រប់គ្នាមុននឹងដើរចេញទៅ សែបឯនេះពេលស្នងការចេញទៅផុតសែបទាំងបីក៏នាំគ្នាមើលមុខគ្នាហើយសើច
សែប«តោះ ទៅរកមេកងទៅព្រឹកនេះមានការប្រញាប់ផង» និយាយរួចក៏នាំគ្នាឈប់សើចហើយដើរសម្ដៅទៅកន្លែងបន្ទប់ធ្វើការរបស់មេកង សែបទាំងបីក៏នាំគ្នាបើកទ្វារចូលទៅរកមេកង ឃើញថាមេកងកំពុងឈរសម្លឹងមើលឯកសារមានក្រណាត់ពណ៌ខ្មៅនៅពីលើ
សែប«មេកងនេះកំពុងសម្លឹងមើលអី» សែបដើរចូលមកជិតមេកងមុននឹងសួរ មេកងក៏ចង្អុលទៅឯកសារនៅលើតុខ្លួនមុននឹងងាកមកសួរសែប
មេកងចក្រៃយ៍«ជារបស់អ្នកណានឹងសែប យប់មិញសែបមិនបានដាក់វាចូលមែនទេ?»
សែប«អួយ មិនមែនទេយប់មិញក៏ដាក់ចូលអស់ហើយ នេះមិនដឹងរបស់អ្នកណាទេមេកង យកទៅចោលវិញល្អជាង» និយាយហើយសែបក៏លូកយកឯកសារនោះបម្រុងនឹងយកទៅចោលមែនតែត្រូវមេកងនិយាយទាន់
មេកងចក្រៃយ៍«កុំអីសែប ទុកទីនេះហើយ ខ្ញុំចង់ពិនិត្យមើលបន្តិច» សែបក៏ដាក់ឯកសារចុះលើតុវិញ មេកងក៏ទាញឯកសារមកបើកមើល ឃើញថាជាឯកសារទាក់ទងនឹងអណ្ដូងរ៉ែខុសច្បាប់ និងរឿងជួញដូរក្មេងៗ ធ្វើពលកម្មទៅលើក្មេងៗទាំងអស់របស់ថៅកែគៀងនៅទីនេះទាំងអស់ ធ្វើឲ្យមេកងភ្ញាក់ផ្អើលមែនទែន
មេកងចក្រៃយ៍«សែប! នេះភស្តុតាងរបស់អាថៅកែគៀង មិចក៏មកនៅទីនេះ?»សែបទាំងបីលឺហើយរាងភ្ញាក់ផ្អើលដែរ តែដល់ពេលសម្លឹងមើលក្រណាត់ពណ៌ខ្មៅក៏ដឹងថាអ្នកណាជាអ្នកយកមកឲ្យ
សែប«អរ...មេកងនេះជាស្នាដៃរបស់ចោរឆាត គេជាអ្នកយកភស្តុតាងមកឲ្យមេកង» លឺហើយមេកងក៏សម្លឹងមើលមុខសែបទាំងឆ្ងល់
មេកងចក្រៃយ៍«ហេតុអីក៏សែបដឹង?»
សែប«នេះហើយមេកង ក្រណាត់ខ្មៅបែបនេះមានតែចោរឆាតទេ ណាមួយចោរឆាតនេះជាភ្ញាក់ងារជួយសម្ងាត់របស់ប៉ូលិសកន្លងមករហូតហើយ» លឺហើយមេកងក៏សើចតិចៗសម្លឹងមើលទៅឯកសារនៅក្នុងដៃខ្លួនទាំងសប្បាយចិត្ត ព្រោះថាមានភស្តុតាងគ្រប់គ្រាន់ហើយថៅកែពេលនេះរត់ទៅណាមិនរួចទេ មេកងក៏បើកមើលឯកសារម្ដងមួយៗ រហូតដល់អស់ឃើញថាឯកសារគ្រប់គ្រាន់ល្អណាស់ មេកងក៏ដាក់ទុកលើតុវិញរួចក៏និយាយជាមួយសែប
មេកងចក្រៃយ៍«ចេញទៅផ្ទះថៅកែគៀងឥលូវនេះ ហើយក៏ទៅជួយក្មេងៗមកវិញឲ្យអស់» មេកងនិយាយរួចសែបទាំងបីក៏ដកខ្លួនឈរយ៉ាងត្រង់លើកដៃគោរពរួចក៏នាំគ្នាចេញទៅ នៅតាមផ្លូវមេកងពេលនេះបើកឡានទៅទាំងសប្បាយចិត្តញញឹមមិនឈប់
សែប«មេកងថ្ងៃនេះអារម្មណ៍ល្អមកពីណាមែនទេបានជា បើកឡានសុភាពបែបនេះ ម្សិលមិញវិញណាខ្ញុំនេះសឹងតែជ្រុះពីលើឡានហើយ»
មេកងចក្រៃយ៍«ពុទ្ធោអើយសែប ម្សិលមិញមនុស្សមានគ្រោះថ្នាក់ ថ្ងៃនេះគឺទៅចាប់ជនល្មើសណា រឿងពីរខុសគ្នាជួយមិនបានទេ» មេកងនិយាយហើយក៏សើចធ្វើឲ្យសែបដាំនិងសែបណាមនាំគ្នាសើចតាម តែដល់ពេលងាកមើលមុខសែបវិញក៏ឃើញថាសម្លឹងមើលមុខមិនសើចជាមួយសោះ ទើបពីរនាក់នោះនាំគ្នាឈប់សើច
ពេលនេះឡានមេកងក៏មកឈប់នៅខាងមុខផ្ទះរបស់ថៅកែគៀងឃើញថាមានកូនចៅចាំទទួលមេកងជាស្រេចនៅខាងមុខ មេកងក៏ចុះទៅទាំងញញឹម ពួកវាក៏ដើរមកនិយាយជាមួយ ទុកពេលឲ្យម្នាក់ទៀតដើរទៅប្រាប់ថៅកែខ្លួន
«ថៅកែមិនទំនេរទេ ទៅវិញទៅ» មេកងលឺហើយក៏សើចឡើងបន្តិចមុននឹងបង្ហាញក្រដាសដិការចាប់ខ្លួនទៅកាន់ពួកវា រួចក៏និយាយ
មេកងចក្រៃយ៍«ខ្ញុំជាប៉ូលិស ខ្ញុំសូមធ្វើការចាប់ខ្លួនថៅកែគៀងពីបទ រំលោភបំពានកម្លាំងពលកម្មកុមារ និងជួញដូរកុមារខុសច្បាប់ ហើយនិងចាប់ជំរិតមនុស្ស ខ្ញុំសូមចូលទៅខាងក្នុងបន្តិច» និយាយរួចមេកងក៏បម្រុងដើរចូលទៅខាងក្នុងតែពួកវាក៏នាំគ្នាលើកកាំភ្លើងមកភ្ជង់គ្រប់គ្នា តែនេះមិនបានធ្វើឲ្យមេកងខ្លាចនោះទេ មេកងបែរជាសើចបន្តិចមុននឹងអោនមុខចុះហើយសូត្របាលីសណ្ដំចិត្ត រួចក៏ងើបមុខមកវិញ បន្តិចក្រោយមកក៏ឃើញថាពួកវានាំគ្នាទម្លាក់កាំភ្លើងចុះហើយឈរធ្មឹងធ្វើមិនដឹង ឃើញបែបនេះសែបទាំងបីដូចជាខ្លាចៗតែមេកងក៏ងក់ក្បាលឲ្យសែបទាំងបីនាំគ្នាទៅចាប់វាយខ្នោះពួកវាទាំងអស់ សែបក៏នាំគ្នាទៅវាយខ្នោះពួកវាម្ដងម្នាក់ៗរហូតដល់អស់ ដោយសារពួកវាត្រូវមន្ដសណ្ដំរបស់មេកងទើបពួកវាមិនធ្វើអ្វីសោះ ពេលនោះមេកងក៏រហ័សដើរចូលទៅខាងក្នុងឃើញថាពេលនេះថៅកែកំពុងរៀបចំកាន់អីវ៉ាន់រត់គេច តែមេកងមកឈរបាំងនៅពីមុខបែបនេះក៏ភាំងធ្វើអ្វីមិនចេញ
ថៅកែគៀង«ហ្អើយ...» ថៅកែក៏រហ័សរុញកូនចៅខ្លួនម្នាក់ទៅបំបុកជាមួយមេកង ធ្វើឲ្យមេកងដួលហើយ កូនចៅម្នាក់នោះក៏បានវាយមកលើមេកងតែក៏ត្រូវមេកងតដៃចាប់ក្រវែងទៅម្ខាងបាត់ រួចក៏ស្ទុះក្រោកទៅតាមថៅកែគៀង ថៅកែរត់មកដល់ខាងក្រៅក៏ឃើញថាកូនចៅខ្លួនត្រូវប៉ូលិសចាប់អស់ហើយ សែបទាំងបីនាក់នាំគ្នាមកឈរចាំចាប់ថៅកែ ថៅកែទល់ច្រកមិនដឹងរត់ទៅណាក៏ងាកមកខាងក្រោយ ហើយក៏ជួបជាមួយនឹងមេកងល្មម
មេកងចក្រៃយ៍«មិនបាច់ខំរត់ទេថៅកែ ប្រគល់ខ្លួនតាមសម្រួលមក»
ថៅកែគៀង«កុំសង្ឃឹម» និយាយហើយថៅកែក៏ធាក់មេកងមួយជើង តែមេកងមិនបានដួល រួចក៏ធាក់ថៅកែមួយជើងវិញធ្វើឲ្យថៅកែដួលទៅនឹងដី មេកងក៏ស្ទុះទៅសង្កត់ករបស់ថៅកែមុននឹងនិយាយទាំងកំហឹង
មេកងចក្រៃយ៍«ដោយសារឯងធ្វើឲ្យក្មេងៗរងទុក្ខវេទនា ថ្ងៃនេះយើងនឹងញ៉ុកក្បាលឯងចូលក្នុងគុកមិនឲ្យឯងចេញទៅណារួចទាំងអស់» និយាយចប់មេកងក៏ចាប់បោចសក់ថៅកែរួចក៏ដាល់មួយដៃធ្វើឲ្យថៅកែទន់ខ្លួនអស់
នៅឯប៉ុស្តិ៍ប៉ូលិស ពេលនេះមេកងបាននាំខ្លួនថៅកែគៀងនិងកូនចៅមកកាន់ប៉ុស្តិ៍ប៉ូលិស ពេលមកដល់ឃើញថាស្នងការកំពុងតែឈរមើលប៉ូលិសនាំខ្លួនថៅកែចូលទៅដាក់គុក ស្នងការក៏ស្រឡាំងកាំងនិយាយមិនចេញបានត្រឹមតែងាកមើលមុខរបស់មេកង មេកងក៏សម្លឹងមើលមុខរបស់ស្នងការវិញ
ស្នងការ«នេះទៅចាប់ថៅកែធ្វើស្អី? គេជាជនរងគ្រោះហេតុអីបានជាឯងចាប់គេ?» មិននិយាយច្រើនមេកងក៏ហុចភស្តុតាងទាំងអស់ឲ្យស្នងការមើល ស្នងការក៏ទទួលយកមកដំបូងមិនហ៊ានបើកមើលនោះទេ ឃើញស្នងការមិនហ៊ានបើកមើលមេកងក៏និយាយបញ្ឈឺឌឺស្នងការពីរបីម៉ាត់បន្ថែម
មេកងចក្រៃយ៍«ទាំងអស់នេះជាភស្តុតាង បើសិនភស្តុតាងទាំងនេះមិនគ្រប់គ្រាន់នឹងស្នងការទទួលមិនបាន មិនល្មមនឹងចាប់ខ្លួនថៅកែបាន ចឹងលោកស្នងការក៏ទទួលការងារនេះបន្តពីខ្ញុំទៅ ខ្ញុំមកទីនេះដើម្បីបំផ្លាញមនុស្សអាក្រក់ មិនថាគេជាអ្នកណានោះទេ ឲ្យតែជាមនុស្សអាក្រក់ខ្ញុំនឹងកម្ចាត់វាចោល» និយាយហើយមេកងក៏សម្លឹងមើលមុខស្នងការទាំងមុតមាំ សម្លឹងមើលស្នងការទាំងភ្នែកក្រហមព្រោះន័យនិយាយទាំងអស់គឺសម្ដៅថាឲ្យស្នងការទាំងអស់ រួចមេកងក៏ងាកខ្លួនដើរចេញទៅ
នៅឯក្នុងផ្សារ ពេលនេះមេកងនិងសែបបាននាំគ្នាមកក្នុងផ្សារដើម្បីបិទប្រកាសពីការចាប់ខ្លួនរបស់ថៅកែគៀងពេលនេះ អ្នកស្រុកអ្នកភូមិក្នុងផ្សារបាននាំគ្នាផ្អើលមកមើលគ្រប់គ្នា ដោយសរសើរលោកមេកងថ្មីគ្រប់ៗគ្នាមិនដាច់ពីមាត់ថាពូកែធ្វើការ ពេលនោះមីងយ៉ែមក៏ដើរមកនិយាយជាមួយមេកងដែលឈរនៅជិតនោះ
មីងយ៉ែម«មេកងនេះចាប់ថៅកែគៀងបានបែបនេះ មិនយូរប៉ុន្មានទេវាគង់តែមានអ្នកជួយដដែរនឹងលោកមេកង»
មេកងចក្រៃយ៍«ក៏ល្អហើយព្រោះថានឹងបានចាប់មកវិញម្ដងទៀតព្រមគ្នា» មេកងនិយាយទាំងស្នាមញញឹមទៅកាន់មីងយ៉ែម តែបានបន្តិកក្រោយមកក៏ចាប់អារម្មណ៍ភ្ញាក់ផ្អើលហើយក៏ងាកមកនិយាយជាមួយមីងយ៉ែមម្ដងទៀត
មេកងចក្រៃយ៍«មីងយ៉ែម!» សម្លេងស្រែកហៅរបស់មេកងធ្វើឲ្យមីងយ៉ែមភ្ញាក់ឆ្លើយភ្លាមៗ
មីងយ៉ែម« ចាស?» មីងយ៉ែមសម្លឹងមើលមុខមេកងទាំងមានចម្ងល់
មេកងចក្រៃយ៍«មីងមកទីនេះបានយ៉ាងមិច? ចុះស្រីក្វាន់? មីងទុកក្វាន់ឲ្យនៅម្នាក់ឯងហ្អេស?» មេកងសួរទាំងបើកភ្នែកធំៗមើលទៅមីងយ៉ែម មីងយ៉ែមឯនេះក៏ដកដង្ហើមធំបន្តិចហួសចិត្តជាមួយមេកងដែលមើលទៅបារម្ភហួងហែងស្រីក្វាន់ខ្លាំងពេក
មីងយ៉ែម«កុំបារម្ភពេកអីមេកង ស្រីក្វាន់ដឹងខ្លួនមកធម្មតាវិញហើយគ្មានកើតអីនោះទេ»
មេកងចក្រៃយ៍«តែយ៉ាងណាក៏បារម្ភ ព្រោះស្រីក្វាន់នៅផ្ទះម្នាក់ឯង»និយាយរួចមេកងក៏ងាកខ្លួនបម្រុងនឹងដើរចេញតែសែបក៏សួរផ្អាកដំណើរ
សែប«ហើយមេកងប្រុងទៅណានឹងបាទ»
មេកងចក្រៃយ៍«ទៅផ្ទះ»
សែប«តែនៅមិនទាន់ហើយការងារនៅឡើយទេបាទ ក្រែងមេកងថាទៅជួយក្មេងៗសិននោះអី» ស្ដាប់សែបនិយាយមេកងក៏គិតបន្តិចរួចក៏សម្រេចចិត្តឆ្លើយ
មេកងចក្រៃយ៍«ល្អទៅផ្ទះមួយភ្លេត រួចចាំចេញទៅជួយក្មេងៗ» និយាយហើយមេកងក៏ងាកមុខប្រុងនឹងដើរទៅទៀតហើយតែភ្នែកក៏ក្រឡេកឃើញអាទិត្យកំពុងឈរមើលព័ត៌មានតែម្នាក់ឯង មេកងក៏មិនទាន់ទៅវិញ
សែប«មេកងនៅធ្វើអីទៀតបាទ» មេកងក៏ញាក់មុខឲ្យសែបមើលទៅអាទិត្យ សែបក៏សម្លឹងមើលទៅតាមមេកងប្រាប់ ហើយក៏បកមកសួរវិញ
សែប«មេកងចាប់អារម្មណ៍ អាទិត្យមែនហ្អេស?» លឺសំណួរនេះហើយមេកងភ្ញាក់ពេកក៏ងាកមកមើលសែបវិញមុននឹងឆ្លើយ
មេកងចក្រៃយ៍«ឆ្កួត ខ្ញុំឲ្យសែបមើល មិនបានចាប់អារម្មណ៍ទេ» និយាយចប់ងាកទៅវិញក៏ឃើញថាអាទិត្យកំពុងតែដើរមករកខ្លួន អាទិត្យដើរមកដល់ក៏ធ្វើជានិយាយសរសើរមេកង
អាទិត្យ«គួរឲ្យសរសើរពិតមែនមេកង មេកងអាចចាប់ថៅកែគៀងបាន» អាទិត្យក៏ញញឹមបែបឌឺដងដាក់មេកង តែមេកងសម្លឹងមើលចិញ្ចៀនខ្លួនក៏ឃើញថាវាកំពុងបញ្ចេញបន្លឺឡើង មេកងក៏បើកភ្នែកធំៗសម្លឹងមើលអាទិត្យមិនដាក់ភ្នែក ធ្វើឲ្យមីងយ៉ែមនិងសែបបើកភ្នែកមើលមេកងដូចគ្នា អាទិត្យឃើញបែបនេះក៏រៀងភ្ញាក់ដែរ
អាទិត្យ«មេកង ភ្នែកឈឺមែនទេ? បើកភ្នែកធំបែបនេះ ឬក៏ឃើញខ្មោច ឬក៏រំភើបពេលខ្ញុំសរសើរមេកងបែបនេះ ទេកុំគិតណាខ្ញុំមិនបានចាប់អារម្មណ៍មេកងទេ មុខដូចមេកងទោះជួលខ្ញុំក៏ខ្ញុំមិនចាប់អារម្មណ៍ដែល» និយាយហើយអាទិត្យក៏លើកចិញ្ចើមឡើង បែបមុខឌឺដាក់មេកង តែមេកងកំពុងតែភ្លឹកចាប់អារម្មណ៍ទៅនឹងករបស់អាទិត្យសម្លឹងមើលថាមានពាក់ខ្សែរកឬអត់ តែក៏មិនឃើញថាមានអ្វីដែរ ស្របពេលនោះនាងពីនក៏រត់មករកមេកង
នាងពីន«លោកមេកងចា៎ នេះអួយ នៅជាមួយគ្នាបែបនេះមានការអីមែនទេ ហើយស្គាល់គ្នាផងហ្អេស បងអាទិត្យ?» នាងពីនសម្លឹងមើលមុខអាទិត្យផង សម្លឹងមើលមេកងផង មើលចុះមើលឡើង ឯមីងយ៉ែមក៏ចាប់ទាញដៃនាងពីនចេញមកបន្តិច
មីងយ៉ែម«នែ ឯងស្គាល់គេម្នាក់នេះដែរហ្អេស?» មីងយ៉ែមសួរបែបខ្សឹបតិចៗ តែនាងពីនឆ្លើយឡើងលឺៗ
នាងពីន«ថីមិនស្គាល់ម៉ែ គាត់ជាមនុស្សក្នុងបេះដូងខ្ញុំនៅកន្លែងធ្វើការក្នុងបារណាម៉ែ» និយាយហើយនាងពីនក៏សម្លឹងមើលមុខអាទិត្យបែបឲ្យដៃអាទិត្យ តែក៏ងាកមកឃើញមេកងក៏និយាយម្ដងទៀត
នាងពីន«អួយ! នេះបេះដូងខ្ញុំត្រូវបែកជាពីរចឹងហ្អេស ម្នាក់ជាមេកង ម្នាក់ជាបងអាទិត្យ អួយពិបាក ពិបាករើសណាស់» ឃើញបែបនេះសែបទើសភ្នែកពេក សែបក៏និយាយជំនួស
សែប«ហ៊ូយ បើពិបាករើសណាស់រើសសែបតែម្ដងទៅ» នាងពីនក៏សម្លក់មុខសែបបន្តិច
នាងពីន«គ្មានអ្នកណាយកសែបទេ មុខដូចត្រីឈ្លូញបែបនេះ» មួយម៉ាត់នេះធ្វើឲ្យអាទិត្យទប់សើចមិនជាប់ តែថាមេកងឯនេះនៅតែតាមរកមើលសម្លឹងមើលអាទិត្យមិនឈប់ ឯពន្លឺនៅចិញ្ចៀនក៏នៅតែបំភ្លឺឡើងមិនឈប់ដូចគ្នា មេកងក៏ដាច់ចិត្តនិយាយជាមួយអាទិត្យ
មេកងចក្រៃយ៍«នែ ឯងទំនេរទេ?» មួយឃ្លានេះធ្វើឲ្យបីនាក់នោះភ្ញាក់សម្លឹងមើលមុខមេកងគ្រប់គ្នា អាទិត្យក៏រៀងភ្ញាក់ផ្អើលនឹងសំនួរដែរ តែក៏ឆ្លើយធ្វើបែបធម្មតា
អាទិត្យ«មិនទំនេរទេ បន្តិចទៀតត្រូវទៅជួយរៀបចំកន្លែងហ៊ានៅបារ»
មេកងចក្រៃយ៍«ចឹងចាំជួបគ្នាយប់នេះចុះ យើងមានការនិយាយជាមួយឯង» និយាយហើយមេកងក៏ងាកមករកសែបវិញ
មេកងចក្រៃយ៍«តោះសែប» មេកងក៏ដើរចេញទៅឯសែបក៏ងាកមើលមុខអាទិត្យបន្តិចរួចក៏ដើរទៅតាមក្រោយឯអាទិត្យក៏ធ្វើមុខឆ្ងល់ៗមិនយល់ដូចគ្នា
នាងពីន«ហើយនេះស្គាល់គ្នាហ៎?» នាងពីនក៏ចូលមកគៀកដៃអាទិត្យសួរបែបចង់ញ៉ែអាទិត្យតែអាទិត្យក៏ប្រឡេះដៃចេញ
អាទិត្យ«ស្គាល់! ព្រោះគេជាមេកង» និយាយហើយអាទិត្យក៏ងាកមុខដើរចេញទៅតែនាងពីនតាមចាប់ដៃមកវិញ
នាងពីន«ប្រញាប់ទៅណានឹងបងអាទិត្យ មិនទាន់និយាយគ្នាចប់ផង» អាទិត្យក៏ធ្វើមុខធុញហើយក៏ប្រឡេះដៃនាងពីនចេញម្ដងទៀត
អាទិត្យ«ចាំនិយាយគ្នាយប់នេះណា ខ្ញុំរវល់ ប្រញាប់ទៅសិនហើយ» និយាយចប់ភ្លាមអាទិត្យក៏ដើរចេញទៅយ៉ាងលឿនទុកឲ្យនាងពីនឈរស្រែកហៅពីក្រោយ
នាងពីន«បងអាទិត្យ! បងអាទិត្យ បងអាទិត្យ ហ៊ើយ! អួយខ្ញុំឈឺណាស់ម៉ែ អួយម៉ែលែង អួយឈឺណាស់ម៉ែ» កំពុងតែស្រែកហៅគេសុខៗស្រាប់តែមីងយ៉ែមដើរមកញឹងស្លឹកត្រចៀកម្ខាងអូសនាងពីនទៅកន្លែងលក់វិញ
មីងយ៉ែម«មកនេះៗ»
នាងពីន«អួយម៉ែ ឈឺណាស់អួយ»
ក្រោយពីដើរចេញមកអាទិត្យក៏ឈប់មួយកន្លែងឈរគិតតែម្នាក់ឯងអំពីទង្វើររបស់មេកងមុននេះតែម្នាក់ឯង
អាទិត្យ«កើតស្អី? សតិល្អម្លេះថ្ងៃនេះ? ចង់និយាយស្អី ឬក៏ប្រហែលចង់និយាយជាមួយរឿងរបស់ស្រីក្វាន់ទេដឹង ហ៊ើយ..»
អាទិត្យ«អួយ!» កំពុងតែឈរគិតម្នាក់ឯងសុខៗស្រាប់តែមាននរណាម្នាក់មកចាប់ស្មាពីក្រោយធ្វើឲ្យអាទិត្យភ្ញាក់ព្រើត ងាកមកមើលក៏ឃើញថាជាប្អូនស្រីខ្លួនចាន់
ចាន់«បងកំពុងគិតអី? នេះមិនត្រឡប់ទៅវិញទេហ្អេស ខ្ញុំចាំបងយូរហើយ មិនឃើញក៏មករកបងតែម្ដងទៅ»
អាទិត្យ«ចាន់ អឺ...គឺមុននឹងបងទៅមើលកន្លែងបិទប្រកាសព័ត៌មានបន្តិចនឹងណា»
ចាន់«មានអ្វីមែនទេបង?» ចាន់សួរអាទិត្យទាំងក្ដីបារម្ភ អាទិត្យឃើញប្អូនធ្វើមុខបែបនេះក៏លូកដៃទៅអង្អែលក្បាលចាន់ទាំងញញឹម មុននឹងនិយាយបន្លប់
អាទិត្យ«គ្មានអីទេ ទៅមើលគេបិទព័ត៌មានចាប់អាថៅកែបាននឹងណា ចាំបងយូរហើយតោះប្រញាប់ទៅ» និយាយហើយអាទិត្យក៏ចាប់អូសដៃចាន់ដើរចេញទៅ ចាន់ឯនេះក៏មានអារម្មណ៍ល្អឡើងមកវិញព្រោះបានអាទិត្យចាប់កាន់ដៃ ចាន់ក៏ញញឹមខ្ចឹបដើរពីក្រោយអាទិត្យទៅផ្ទះវិញ
នៅផ្ទះរបស់មេកង ពេលនេះស្រីក្វាន់កំពុងតែធ្វើម្ហូបសម្រាប់អារហារថ្ងៃត្រង់ទាំងខ្លួននៅមិនទាន់ស្រួលបួលសោះ តែក៏ខំប្រឹងធ្វើទាំងឈឺ ភ្លាមនោះក៏ងាកខ្លួនមកបុកស្មាជាមួយមេកងធ្វើឲ្យរអិលវ៉ិះដួលហើយតែបានមេកងចាប់បានបីត្រកងនៅក្នុងដៃមកវិញ ធ្វើឲ្យពេលនេះភ្នែករបស់មេកងនិងស្រីក្វាន់កំពុងសម្លឹងមើលគ្នាមិនដាក់ភ្នែកធ្វើឲ្យមេកងក៏ញញឹមឡើងភ្លាមៗដាក់ស្រីក្វាន់ ស្រីក្វាន់ក៏រហ័សងើបខ្លួនចេញពីមេកង
ស្រីក្វាន់«មេកងមកវិញលឿនម្លេះ នៅមិនទាន់ដល់ម៉ោងទេ?» ស្រីក្វាន់រកនឹកនិយាយអ្វីមិនត្រូវព្រោះអៀនជាមួយនឹងមេកងពេក មេកងក៏តបវិញទាំងញញឹមមិនឈប់
មេកងចក្រៃយ៍«មកចូលមើលមួយភ្លេត បន្តិចទៀតក៏ទៅវិញហើយ ខ្ញុំគ្រាន់តែបារម្ភថាក៏ឈានចូលមកមើលបន្តិចទៅ» ស្រីក្វាន់ក៏លួចញញឹមតិចៗ រំភើបជាមួយមេកងនិយាយមុននេះ កំពុងតែឈរញញឹមអឹមអៀនគ្នាសុខៗសែបក៏ចូលមកកាត់ចង្វាក់
សែប«មេកង រួចហើយឬន..?» បម្រុងនឹងសួរមិនទាន់ចប់ផង ឃើញគេកំពុងឈរញញឹមដាក់គ្នាសែបក៏ទាក់ឈប់និយាយ មេកងឃើញសែបចូលមកបែបនេះក៏ងាកទៅនិយាយជាមួយស្រីក្វាន់បន្តិច
មេកងចក្រៃយ៍«ខ្ញុំទៅសិនហើយ រួចរាល់ខ្ញុំនឹងមកវិញ កុំភ្លេចរៀបចំបាយឲ្យខ្ញុំផងណា»ស្រីក្វាន់ក៏ញញឹម សើចយ៉ាងស្រស់ដាក់មេកង
ស្រីក្វាន់«ចា៎» មេកងក៏ញញឹមហើយដើរចេញទៅតែក៏នៅឆ្លៀតងាកមកមើលស្រីក្វាន់បន្តិចទៀតដូចមិនអស់ចិត្តសោះ ស្រីក្វាន់ក៏ដើរចេញទៅតាមជូនដំណើរមេកងនៅមុខផ្ទះ
ស្រីក្វាន់«ប្រយ័ត្នផងណាមេកង» និយាយរួចមេកងក៏ឡើងឡានហើយញញឹមដាក់ស្រីក្វាន់យ៉ាងស្រស់មុននឹងធ្វើមុខឲ្យសែបបើកឡានចេញទៅ សែបក៏បើកឡានចេញទៅស្រីក្វាន់ក៏ឈរមើលញញឹមពីក្រោយមិនឈប់ រួចក៏ដើរត្រឡប់ចូលទៅខាងក្នុងផ្ទះវិញ
នៅតាមផ្លូវពេលនេះមេកងកំពុងតែអង្គុយញញឹមម្នាក់ឯង សែបចេះតែលួចសម្លឹងមើលមុខមេកងមិនឈប់ ហើយក៏ដាច់ចិត្តសួរមេកង
សែប«មេកងសប្បាយចិត្តមែនទេ? ល្អូកល្អិនគ្នាដល់ហើយណ៎មេកង សង្ស័យតែថាជាសង្សារគ្នាទេដឹងនេះ» មេកងក៏សើចតិចៗ
មេកងចក្រៃយ៍«មិនមែនទេ សែបកុំឆ្ងល់ច្រើនពេកអីបើកឡានឲ្យត្រង់ផ្លូវទៅ» សែបក៏ស្ងាត់មាត់តាមមេកងប្រាប់
នៅអណ្ដូងរ៉ែរបស់ថៅកែគៀងពេលនេះក្មេងៗកំពុងតែត្រូវបានពួកវាចាប់ឃុំក្នុងល្អាងបង្អត់បាយបង្អត់ទឹក ម្នាក់ៗគិតតែពីស្រែករកម៉ែឪរបស់ខ្លួនឲ្យជួយ ពេលនោះសែបនិងមេកងក៏ចូលមកដល់ ដោយសារតែល្អាងគ្មានអ្នកយាម ទើបចូលមកបានយ៉ាងស្រួល មេកងនិងសែបក៏បានជួយនាំក្មេងៗចេញទៅ ហើយក៏បាននាំក្មេងៗទៅប៉ុស្តិ៍ប៉ូលិសដើម្បីឲ្យម៉ែឪរបស់ក្មេងមកទទួលទៅផ្ទះវិញ មេកងនិងសែបក៏ឈរញញឹមព្រោះឃើញក្មេងៗបានត្រឡប់មកជុំគ្នាវិញ តែស្នងការកំពុងតែឈរសម្លឹងមើលទាំងមុខមាំមក ពួកគេដូចជាមានគម្រោងអ្វីមួយAdmin សូមពេលសម្រាកបន្តិច ចាំថ្ងៃព្រហស្បតិ៍adminនឹងpostបន្តឲ្យ admin postសងត្រឹមថ្ងៃនេះ ណាមួយមិនទាន់ស្រួលខ្លួនទេ🙏
![](https://img.wattpad.com/cover/368903069-288-k732430.jpg)
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...