ភាគ៣១

108 8 0
                                    

មកស្ដាប់ការនិយាយគ្នាក្នុងចិត្តរបស់ពីរនាក់នេះដែលកំពុងសម្លឹងមុខគ្នាមិនដាក់ភ្នែកនេះវិញ ថាពួកគេកំពុងនិយាយពីអ្វីខ្លះ ដូចជាស្មឹងស្មានមុខមាំដ៏ហើយ
អាទិត្យ«បើឯងព្រមចេញទៅ ឯងក៏ត្រូវធ្វើតាមយើងប្រាប់គ្មានសិទ្ធិប្រកែក»
មេកងចក្រៃយ៍«យើងចេញទៅជាមួយឯងពិតមែនតែយើងមិនធ្វើចោរដូចឯងទេ»
អាទិត្យ«បើឯងមិនធ្វើគិតថាអីលូវនេះគេចាត់ទុកឯងជាប៉ូលិសទៀតមែនទេ? ត្រូវមកជាប់គុកជាមួយចោរដូចជាយើង ពីបទសម្លាប់មនុស្ស រួមដៃជាមួយចោរ បើឯងមិនធ្វើចោរឯងធ្វើស្អី?»
មេកងចក្រៃយ៍«ក៏ធ្វើជាមនុស្សធម្មតាដូចគេដូចឯង យ៉ាងណាក៏យើងមិនធ្វើចោរដែរ»
អាទិត្យ«មិនធ្វើក៏អត់ទៅ តែបើឯងមិនធ្វើជាចោរដូចជាយើងទេ ឯងគ្មានថ្ងៃបានត្រឡប់មកធ្វើប៉ូលិសវិញម្ដងទៀតទេ ណាមួយឯងគ្រាន់តែបន្លំធ្វើចោរ មិនមែនចោរពេញសិទ្ធិឯណា» មេកងក៏ស្ងាត់មិនទាន់និយាយអ្វីទើបអាទិត្យបន្តនិយាយចាក់មនោគមបន្តទៀត
អាទិត្យ«ឯងគ្រាន់តែបន្លំខ្លួនធ្វើចោរ ដើម្បីកម្ចាត់ពួកអាប៉ូលិសក្លែងក្លាយដូចជាអាស្នងការ បើពេលនេះឯងមិនព្រមយើងក៏សុំឲ្យឯងព្រម ព្រោះពេលនេះឯងក៏ប្រហែលជាត្រូវដកឈ្មោះចេញពីប៉ូលិសហើយ ពេលណាកម្ចាត់ពួកវាបានឯងនឹងបានបញ្ជាក់ភាពស្មោះត្រង់ខ្លួនឯងហើយក៏បានត្រឡប់មកធ្វើប៉ូលិសដូចដើមដដែរ» និយាយចប់អាទិត្យក៏រងចាំចម្លើយពីមេកងមកវិញ
មេកងចក្រៃយ៍«ចុះពេលនេះរត់ចេញយ៉ាងម៉េចបើពួកវានៅយាមពេញប៉ុស្តិ៍ប៉ូលិសបែបនេះ»
អាទិត្យ«ឯងអូខេហើយមែនទេ ហាមដូរចិត្ត»
មេកងចក្រៃយ៍«អឺ តែយើងមិនមែនចោរពេញសិទ្ធិដូចជាឯងទេ»
អាទិត្យ«យើងដឹងហើយ គ្មានអីពិបាកចេញទេ ចាំយើងធ្វើឲ្យឯងមើល» និយាយចប់ទាំងពីរនាក់ក៏ទាញអារម្មណ៍ព្រលឹងខ្លួនមកវិញ អាទិត្យក៏ញាក់ចិញ្ចើមដាក់មេកងបន្តិចមុននឹងសូត្របាលីអ្វីក៏មិនដឹង
ព្រូស! "សម្លេងមនុស្សដួលសន្លប់" គ្រាន់តែអាទិត្យសូត្រចប់ភ្លាម ប៉ូលិសដែលនៅយាមទាំងពីរនាក់ក៏ដួលសន្លប់ភ្លាមៗ មេកងក៏ស្ទុះទៅមើលហើយងាកមករកអាទិត្យវិញ
មេកងចក្រៃយ៍«ឯងនេះសមជាចោរមិនខុសមែន» អាទិត្យក៏ដើរទៅចាប់ដៃរបស់មេកងរួចក៏និយាយ
អាទិត្យ«ជាចោរក៏ត្រូវតែប្រើល្បិចចឹងហើយ» រួចហើយអាទិត្យក៏ដកកថារបស់ខ្លួនចេញមកសូត្របាលីដើម្បីបំបាំងកាយនាំមេកងចេញពីគុក ពេលនេះអ្នកទាំងពីរក៏ដើរចេញយ៉ាងរំភើយមិនខ្លាចអ្នកណាឃើញព្រោះថាអាទិត្យប្រើបាលីបំបាំងកាយបាត់ទៅហើយ
វ៉ឹប! "សម្លេងបង្ហាញខ្លួន" មេកងត្រូវអាទិត្យនាំមកដល់ក្នុងព្រៃភ្លាម ក៏ក្រឡេកមើលជុំវិញខ្លួនស្ទើរតែនឹកស្មានមិនដល់សោះ
មេកងចក្រៃយ៍«នេះលឿនដ៏ថ្នាក់នឹងផង?» អាទិត្យក៏សើច
អាទិត្យ«អឺវាលឿនចឹងហើយ អង្គុយសិនទៅផ្លូវទៅជម្រកចោរនៅឆ្ងាយជាងនឹងទៀត» អាទិត្យក៏ដាក់ខ្លួនអង្គុយចុះ តែមេកងមិនព្រមដាក់ខ្លួនអង្គុយចុះទេបែរជាឈរងាកមកសម្លឹងមុខអាទិត្យវិញ
មេកងចក្រៃយ៍«ក្រែងឯងប្រាប់ថា គ្រាន់តែធ្វើជាចោរបន្លំខ្លួននោះអី ហេតុអីក៏នាំយើងទៅជម្រកចោរទៅវិញ» អាទិត្យក៏បន្តនិយាយទាំងអស់សំណើច
អាទិត្យ«ហ្អើយ! នេះឯងមិនដឹងឬក៏ធ្វើមិនដឹងឲ្យប្រាកដហ្អាស? បើឯងមិនទៅជម្រកយើងឯងទៅណាវិញ? ណាមួយបើឯងជាចោរដូចយើងក៏គ្មានអីខុសដែរ ពេលនេះឯងមិនមែនជាប៉ូលិសទៀតឯណា ចោរបន្លំខ្លួនឬមិនបន្លំវាមិនសំខាន់ទេ» មេកងលឺហើយក៏ចាប់ផ្ដើមចង់ខឹងជាមួយអាទិត្យម្ដងទៀតហើយ
មេកងចក្រៃយ៍«តែយើងនិយាយហើយយើងមិនធ្វើចោរទេវ៉ើយ» មេកងក៏ស្រែកថាឲ្យ អាទិត្យ អាទិត្យក៏ក្រោកឈរឡើងសម្លឹងមុខមេកងវិញ
អាទិត្យ«កាលៈទេសៈ នេះបើឯងមិនធ្វើចោរឯងធ្វើស្អីក៏មិនកើតដែរ យ៉ាងម៉េចឯងស្អប់ចោរដ៏ថ្នាក់នឹងហ្អេស?» អាទិត្យសម្លុតដាក់មេកងវិញ
មេកងចក្រៃយ៍«អឺយើងស្អប់ យើងមិនចង់ធ្វើចោរព្រោះពួកចោរវាសុទ្ធតែអាក្រក់ វាបំផ្លាញជីវិតមនុស្សដែលមិនដឹងអី យើងមិនចង់ធ្វើចោរព្រោះចោរវាគ្មានតម្លៃ» អាទិត្យចាប់ផ្ដើមក្រឺតធ្មេញហើយស្ទុះទៅក្រវួចក៏អាវមេកងមួយទំហឹងរួចស្រែកថាឲ្យមេកងយ៉ាងលឺៗ
អាទិត្យ«អឺជាចោរវាអាក្រក់ចឹងហើយ បើឯងមិនចង់ធ្វើចោរទេក៏ត្រឡប់ទៅធ្វើប៉ូលិសវិញទៅ ប៉ូលិសដែលឯងចង់ធ្វើនោះឯងឃើញទេ ពួកវាគ្មានខុសអីពីចោរទេ ធ្វើអាក្រក់ដូចតែគ្នា អាក្រក់ជាងចោរទៅទៀត ត្រង់ណាដែលថាចោរដូចជាពួកយើងវាគ្មានតម្លៃឯងថាមើល ក៏យើងនេះហើយជាអ្នកជួយគ្រប់គ្នាពីកណ្ដាប់ដៃអាហាន ក៏យើងនេះហើយដែលជួយឯងមកទីនេះ» មេកងទ្រាំនឹងការស្រែកថាឲ្យពីអាទិត្យមិនបានក៏ចាប់ក្រវួចកអាវអាទិត្យវិញព្រមទាំងស្រែកទៅវិញ
មេកងចក្រៃយ៍«តែយើងវាស្អប់ចោរ ពួកចោរដូចជាពួកឯងនឹងហើយជាអ្នកសម្លាប់ប៉ាម៉ាក់យើង ជាអ្នកសម្លាប់គ្រួសារយើង វាធ្វើឲ្យយើងបាត់បង់គ្រប់យ៉ាងមកដល់ពេលនេះយើងក៏បាត់បង់ការងារជាប៉ូលិសទៀត ឯងថាទៅមើលវាអាក្រក់ទេ» មេកងស្រែកនិយាយទាំងស្រក់ទឹកភ្នែកភាពជាកូនប្រុសឲ្យតែនិយាយពីគ្រួសារពេលណាក៏ចាប់ផ្ដើមអួលដើមក អាទិត្យក៏រុញមេកងចេញហើយក៏ស្រែកទៅវិញ
អាទិត្យ«វាខុសគ្នាត្រង់ណាយើងក៏បាត់បង់គ្រួសារ បាត់បង់គ្រប់គ្នាយើងគ្មានបងប្អូននៅសល់ដូចឯងទេ យើងមានតែម្នាក់ឯង ហើយក៏មានតែគ្រួសារចោរនឹងហើយដែលរើសយើងមកចិញ្ចឹម យើងនៅជាមួយចោរ ទោះជាយើងស្អប់មិនចង់ក៏ត្រូវតែធ្វើក៏ព្រោះយើងគ្មានលទ្ធភាពធ្វើជាប៉ូលិសដូចជាឯងនោះអី ហើយយើងក៏មកធ្វើជាចោរ ចោរដែលស្រលាញ់គ្រប់គ្នា ចោរដែលគ្រប់គ្នាចូលចិត្ត ព្រោះយើងមិនបានធ្វើបាបអ្នកណានោះអី» អាទិត្យស្រែកនិយាយដាក់មេកងទាំងទឹកភ្នែកស្រក់មកម៉ាត់ដូចគ្នា សម្ដីនេះធ្វើឲ្យមេកងគាំងនិយាយមិនចេញបានត្រឹមតែឈរធ្មឹង អាទិត្យក៏ដើរចូលទៅរកមេកងហើយក៏និយាយបន្ត
អាទិត្យ«បើឯងស្អប់ចោរដូចជាយើងណាស់ សម្លាប់យើងមក» សម្ដីមួយម៉ាត់នេះអាទិត្យធ្វើឲ្យមេកងទប់ចិត្តសឹងមិនបានតែក៏មិនធ្វើអីបានត្រឹមតែសម្លឹងមើលមុខអាទិត្យប៉ុណ្ណោះ
អាទិត្យ«ហ៊ឹសៗ នឹងហ្អេស ក្រែងឯងថាស្អប់ណាស់ម៉េចមិនសម្លាប់មក សម្លាប់មក» អាទិត្យស្រែកសម្លុតមេកងធ្វើឲ្យមេកងទប់មិនបានក៏ដាល់អាទិត្យមួយដៃពេញទំហឹង
ព្រឹប! "សម្លេងដួលទៅនឹងដីរបស់អាទិត្យ" អាទិត្យត្រូវមួយដៃនេះធ្វើឲ្យអាទិត្យស៊ឺមើលអ្វីមិនឃើញ មេកងក៏ស្ទុះទៅទ្រោមពីលើអាទិត្យដាល់អាទិត្យពីរដៃផ្ទួនគ្នាទៀត ធ្វើឲ្យអាទិត្យបែកមាត់ហូរឈាមចេញមក ហើយមេកងក៏ចាប់ក្រវួចកអាវអាទិត្យព្រមទាំងនិយាយគំរាម
មេកងចក្រៃយ៍«យើងស្អប់ចោរ យើងក៏មិនសម្លាប់មនុស្សដូចជាពួកចោរវាធ្វើដែរ» ឌឹប! "សម្លេងដាល់មួយដៃ" និយាយចប់មេកងក៏ស៊ីមួយដៃពីអាទិត្យវិញដួលទៅក្រោយ ហើយអាទិត្យក៏ស្ទុះទៅដាល់មេកងម្ដងទៀត ឌឹបៗៗ ដាល់ប៉ុន្មានដៃនេះធ្វើឲ្យមេកងបែកមាត់វិញដូចគ្នា
អាទិត្យ«ចុះចោរដូចជាយើង មានបានទៅសម្លាប់អ្នកណា មានតែអ្នកផ្សេងមកសម្លាប់យើងធ្វើឲ្យយើងបាត់បង់គ្រប់យ៉ាង ពិសេសប៉ូលិសដូចជាពួកឯងក៏គ្មានបានធ្វើអីជួយមនុស្សស្លូតត្រង់ដូចពួកយើងបានដូចគ្នា» អាទិត្យក៏ដាល់មេកងមួយដៃទៀត តែអាទិត្យក៏ត្រូវមេកងដាល់វិញឲ្យដួលដូចគ្នារៀងខ្លួន
អាទិត្យ«អ្ហក!» មេកងក៏ស្ទុះទៅចាប់បោកអាទិត្យទៅដើមឈើមួយដើមរួចហើយក៏ដាល់អាទិត្យមួយដៃថែមទៀត
មេកងចក្រៃយ៍«អ្ហឹក!» មេកងក៏ត្រូវស៊ីមួយជើងរបស់អាទិត្យវិញដួលទៅនឹងដី អាទិត្យក៏ស្ទុះទៅដាល់មេកងពីរបីដៃ តែមេកងក៏ធាក់អាទិត្យឲ្យដួលវិញ ទាំងពីរនាក់ក៏ស្ទុះក្រោកឡើងដំណាលគ្នាមកវិញ ពេលនេះក៏ឈប់វាយគ្នាហើយឈរសម្លឹងមុខគ្នាវិញម្ដង
មេកងចក្រៃយ៍«យើងមកនេះធ្វើជាប៉ូលិសដើម្បីរកយុត្តិធម៌ឲ្យគ្រប់គ្នា នៅភ្នំគិរីនេះ»
អាទិត្យ«ចុះអីលូវឯងធ្វើអីកើតបើឯងទៀត បើសូម្បីតែឈ្មោះជាប៉ូលិសក៏គ្មានផង ឯងអីលូវនេះវាគ្មានខុសអីពីយើងកាលពីមុនទេ គ្មានជម្រើសទេក្រៅពីធ្វើជាចោរ ព្រោះតែធ្វើជាប៉ូលិសមិនបាន» សម្ដីមួយម៉ាត់នេះធ្វើឲ្យមេកងឈប់និយាយអ្វីបន្ត អាទិត្យក៏សម្រេចចិត្តនិយាយបន្ត
អាទិត្យ«បើឲ្យយើងជ្រើសយើងក៏រើសយកប៉ូលិសដែរ តែដោយសារតែគ្មានជម្រើសទើបធ្វើជាចោរដល់ពេលនេះ បើឯងគិតថាឯងមិនចង់ធ្វើជាចោរដូចជាយើងទេ វាគ្មានតម្លៃក៏ត្រឡប់ទៅវិញធ្វើអីតាមតែឯងទៅ តែយើងគ្រាន់តែចង់ជួយឯង បើឯងស្អប់ចោរដូចជាយើងហើយនោះ ក៏ទៅវិញចុះ» និយាយហើយអាទិត្យក៏ងាកខ្លួនទៅអង្គុយចុះទាំងអស់កម្លាំង ព្រោះពេញមួយថ្ងៃនេះវាយគ្នាមិនឈប់ហើយ របួសមិនទាន់បាត់ផងអីលូវមកថែមរបួសទៀត ទាំងពីរនាក់ពេលនេះព្រមដាក់ចិត្តអង្គុយចុះទាំងពីរនាក់ តែកំហឹងមិនទាន់រលុបរៀងខ្លួននោះទេ នៅតែឆ្លៀតសម្លឹងមើលមុខគ្នាម្ដងម្កាលដដែរ
ពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមបានជះចូលមកតាមមាត់បង្អួចក្នុងបន្ទប់ស្រីក្វាន់ បង្ហាញឲ្យឃើញស្រីក្វាន់ពេលនេះកំពុងតែអង្គុយអោបជង្គង់គេងលក់នៅក្បែរគ្រែ លើផ្ទៃមុខដ៏ផូរផង់ពេលនេះសុទ្ធសឹងតែស្នាមទឹកភ្នែកពេញថ្ពាល់់
ស្រីក្វាន់«បង...បង...បងអាទិត្យ!» ស្រីក្វាន់ស្ទុះភ្ញាក់បើកភ្នែកឡើងព្រមទាំងហៅឈ្មោះអាទិត្យយ៉ាងលឺ ប្រហែលជាយប់នេះនាងមិនគេងទេគិតតែពីគេមិនឈប់ រហូតដ៏ថ្នាក់គេងលក់យល់សប្ដិឃើញគេបែបនេះ
ស្រីក្វាន់«ហ៊ឹៗ...» គ្រាន់តែដឹងខ្លួនមកវិញភ្លាម ស្រីក្វាន់ក៏ចាប់ផ្ដើមឆួលច្រមុះ ភ្នែកឡើងក្រហមចាញ់កលរកយំម្ដងទៀត តែពេលនោះក៏មានសម្លេងគោះទ្វារ
តុកៗៗៗ "សម្លេងគោះទ្វារ" សែបកំពុងតែគោះទ្វារស្រែកហៅស្រីក្វាន់
សែប«ស្រីក្វាន់! ស្រីក្វាន់ពេលនេះយ៉ាងម៉េចហើយ ឆាប់ក្រោកមក» ស្រីក្វាន់ក៏ដាច់ចិត្តដើរទៅបើកទ្វារ សែបឃើញទឹកមុខស្រីក្វាន់ពេលនេះគឺស្លេកស្លាំងដូចគ្មានកម្លាំងសោះ
សែប«ឆាប់ទៅងូតទឹកទៅ បន្តិចទៀតគេយកបាយមកឲ្យញ៉ាំហើយ ហើយក៏ចេញទៅរកមេកងទាំងអស់គ្នា» ស្រីក្វាន់គ្រាន់តែលឺបែបនេះក៏រហ័សឆ្លើយភ្លាម
ស្រីក្វាន់«ខ្ញុំទៅជាមួយដែរ» សែបក៏ចេះតែឆ្លើយឲ្យស្រីក្វាន់សប្បាយចិត្តទៅ
សែប«ចឹងក៏ឆាប់ទៅងូតទឹកទៅ នេះសម្លៀកបំពាក់របស់ចាន់ នាងឲ្យពូនេះយកមកឲ្យស្រីក្វាន់ប្ដូរ» ស្រីក្វាន់ក៏លូកដៃទទួលយកខោអាវពីដៃសែប
ស្រីក្វាន់«អរគុណច្រើនហើយពូ» សែបក៏ងក់ក្បាលហើយចុះទៅខាងក្រោមវិញ ស្រីក្វាន់ក៏បិទទ្វារសម្ដៅទៅងូតទឹកផ្លាស់ខោអាវចេញ
ចំណែកឯសែបពេលនេះក៏ដើរសម្ដៅមកកាន់ផ្ទះរបស់អ៊ុំផាត់ ឃើញអ៊ុំផាត់កំពុងអង្គុយចាក់ទ្រូនៅលើគ្រែ គាត់ក៏ដើរទៅរកអ៊ុំផាត់ភ្លាម
អ៊ុំផាត់«អឺ យ៉ាងម៉េចហើយ ស្រីក្វាន់មិនអីទេមែនទេ?» សែបដាក់ខ្លួនអង្គុយចុះលើគ្រែ ព្រមទាំងនិយាយទាំងទឹកមុខក្រៀមក្រំ
សែប«ហ៊ើយ...គឺថ្ពាល់ណាជាប់ស្នាមទឹកភ្នែកពេញទាំងថ្ពាល់អស់ហើយ មុខស្លេកដូចជាខ្មោចយ៉ាងចឹង»
អ៊ុំផាត់«គ្មានខុសគ្នាពីកូនស្រីយើងប៉ុន្មានទេ សូម្បីតែពេលដេកលក់ក៏ស្រែកហៅតែឈ្មោះបងគេដូចគ្នានឹង មិនដឹងថាពេលនេះមេកងនិងអាទិត្យយ៉ាងម៉េចទៅហើយទេ» និយាយហើយទាំងពីរនាក់ក៏នាំគ្នាទម្លាក់ទឹកមុខចុះយ៉ាងក្រៀមក្រំ ជួនជាពេលនោះស្រីក្វាន់និងចាន់ក៏ចេញមកដំណាលគ្នា ចាន់ចេញពីក្នុងផ្ទះមក ឯស្រីក្វាន់ក៏ដើរមកដល់ដូចគ្នា ទាំងពីរនាក់បានលឺសម្ដីអ៊ុំផាត់និយាយហើយ ក៏កាន់តែកើតទុក្ខក្រៀមក្រំទៀត
សែប«អួយ! ស្រីក្វាន់» សែបភ្ញាក់ពេលឃើញស្រីក្វាន់នៅឈរពីក្រោយខ្លួន ឯអ៊ុំផាត់ក៏ភ្ញាក់ដូចគ្នា ព្រោះគាត់និយាយអម្បាញ់មិញមិនបានចាប់អារម្មណ៍ទេ
សែប«ស្រីក្វាន់ អង្គុយចុះ អង្គុយចុះសិនមក» សែបហៅឲ្យស្រីក្វាន់អង្គុយចុះទាំងកាយវិការអេះអុញ ស្រីក្វាន់ក៏ព្រមដាក់ខ្លួនអង្គុយចុះ ចាន់ក៏លើកយកចានបាយមកទុកនៅលើគ្រែដើម្បីរៀបចំបាយជូនអ្នកទាំងបី ពេលនោះសែបនិងអ៊ុំផាត់ក៏សម្លឹងមុខគ្នាទៅវិញទៅមក
សែប«ស្រីក្វាន់ ញ៉ាំបាយសិនទៅ»
អ៊ុំផាត់«ញ៉ាំបាយសិនទៅក្មួយ កុំឲ្យខ្សោយកម្លាំងមើលចុះស្លេកមុខស្លេកមាត់អស់ហើយ» ស្រីក្វាន់ក៏បានត្រឹមតែញញឹមតបវិញ ញញឹមបែបបង្ខំចិត្តញញឹមព្រោះពេលនេះក្នុងចិត្តកំពុងតែចង់ស្រែកយំហើយ ចាន់ក៏ដើរមកឡើងលើគ្រែទាំងទឹកមុខស្មើរ ហើយក៏សម្លឹងមើលមុខស្រីក្វាន់បន្តិចមុននឹងយកចានដួសបាយបណ្ដើរសួរស្រីក្វាន់បណ្ដើរ
ចាន់«យ៉ាងម៉េច ខោអាវមិនចង្អៀតទេមែនទេ យប់នេះចាំមកគេងជាមួយខ្ញុំមកនឹងបានជាគ្នា» ក្វាន់ក៏ញញឹមបន្តិចមុននឹងឆ្លើយទៅវិញ
ស្រីក្វាន់«ចា៎អត់ចង្អៀតទេ អរគុណចាន់ច្រើនហើយដែលបានបារម្ភ» ចាន់មិនតបបន្តហើយក៏ដួសបាយហុចឲ្យស្រីក្វាន់
ស្រីក្វាន់«ចា៎អរគុណ» ស្រីក្វាន់ក៏ទទួលយកទាំងស្នាមញញឹម តែស្រីក្វាន់ក៏ដាក់ចានបាយចុះដួសបាយតែចុងស្លាបព្រាដាក់ចូលមាត់ព្រោះក្នុងខ្លួនគ្មានអារម្មណ៍ញ៉ាំអ្វីសោះឡើយ
អ៊ុំផាត់«ហ្អើយ!» សុខៗអ៊ុំផាត់ក៏ទម្លាក់ស្លាបព្រាចុះ ស្រែកឡើងភ្លាមធ្វើឲ្យសែបភ្ញាក់
សែប«ស្អីគេនឹងអ៊ុំ» សែបក៏ងាកសម្លឹងមើលតាមភ្នែកដែលអ៊ុំផាត់កំពុងសម្លឹងមើលទៅ ហើយក៏ភ្ញាក់ផ្អើលស្រែកភ្លាមតែម្ដង
សែប«លោកមេកង!» លឺបែបនេះទាំងចាន់និងស្រីក្វាន់ក៏នាំគ្នាងើបមុខឡើងសម្លឹងមើលទៅ ឃើញទាំងអាទិត្យនិងមេកងកំពុងដើរសម្ដៅមករកពួកគេ ចាន់ក៏រហ័សស្ទុះចុះពីលើគ្រែ
ស្រីក្វាន់«ប..បង» ស្រីក្វាន់ចុះពីលើគ្រែប្រុងនឹងហៅឈ្មោះអាទិត្យទៅហើយតែក៏បន្ថយសម្លេងមកតិចៗវិញ បានត្រឹមតែឈរញញឹមស្ទើរតែស្រក់ទឹកភ្នែកពេលឃើញអាទិត្យត្រឡប់មកវិញ
ចាន់«បងអាទិត្យ!» ចានស្ទុះរត់ទៅរកអាទិត្យភ្លាម ស្រីក្វាន់ក៏ដើរទៅរកអ្នកទាំងពីរតាមក្រោយ សម្លឹងមើលមុខអាទិត្យទាំងទឹកភ្នែករលីងរលោង មេកងដែលឈរទន្ទឹមគ្នានឹងអាទិត្យឃើញស្រីក្វាន់សម្លឹងមើលអាទិត្យទាំងបែបនេះខ្លួនក៏អោនមុខចុះទាំងញញឹមតិចៗ
សែប«មេកង! នេះស្មានថាលែងបានជួបមេកងទៀតហើយខ្ញុំដេកមិនលក់សោះហើយនៀកយប់មិញ ស្រីក្វាន់ក៏ចឹងដែរបារម្ភពីមេកងនេះយំពេញមួយយប់មិនព្រមដេកសោះហើយ» លឺបែបនេះស្រីក្វាន់ក៏ភ្ញាក់ងាកមកសម្លឹងមើលមុខមេកង មេកងក៏ញញឹមដាក់វិញ អាទិត្យលឺហើយក៏ងាកសម្លឹងមើលទៅស្រីក្វាន់ដូចគ្នា ក្នុងចិត្តកំពុងតែយល់ច្រលំជាមួយគ្នាទៀតហើយ
ចាន់«នេះមានរបួសខ្លាំងដល់ថ្នាក់នឹងផងហ្អេស?» ចាន់រហ័សចាន់មើលខ្លួនអាទិត្យ ទាំងទឹកមុខបារម្ភ
ស្រីក្វាន់«មែនហើយ ចុះបងត្រូវស្ទាវកងបាញ់នោះ នេះបងមិនអីទេមែនទេ?» អាទិត្យក៏ញញឹមដាក់ស្រីក្វាន់ តែមេកងបែរជាអោនមុខចុះ
អាទិត្យ«មិនអីទេ បងមានមេកងជួយ ទាំងអស់គ្នាមិនបាច់បារម្ភពេកទេ»
អ៊ុំផាត់«មកដល់ទាំងមិនអីបែបនេះក៏ល្អហើយ នាំគ្នាទៅអង្គុយលើគ្រែសិនទៅ ចាន់កូនទៅយកថ្នាំលាងរបួសមក មកលាងឲ្យបងឯងនិងមេកង»
ចាន់«ចា៎ពុក» ចាន់ក៏ប្រញាប់រត់ឡើងទៅលើផ្ទះភ្លាម មេកងក៏ត្រូវសែបជួយគ្រាមកអង្គុយលើគ្រែ អាទិត្យក៏មានស្រីក្វាន់ជាអ្នកជួយគ្រាមកដូចគ្នា
ស្រីក្វាន់«ច្បាស់មែនទេថារបួសដោយសារគ្រាប់កាំភ្លើងនោះវាមិនកើតអី សុំមើលបន្តិចមក» ស្រីក្វាន់សួរអាទិត្យទាំងទឹកមុខបារម្ភ ប្រុងនឹងចាប់មើលខ្លួនអាទិត្យទៀតតែក៏ត្រូវអាទិត្យចាប់ដៃជាប់ ភ្នែកអាទិត្យក៏ប្រែមកសម្លឹងមើលស្រីក្វាន់មិនដាក់ភ្នែក មេកងដែលអង្គុយជិតនោះឃើញសកម្មភាពនេះហើយក៏ខំប្រឹងធ្វើជាធម្មតាទាំងក្នុងចិត្តដូចជាឈឺចុកៗ
អាទិត្យ«បងមិនអីទេ របួសនេះក៏មិនធ្ងន់ធ្ងរអីដែរ វាមិនឈឺស្មើរនឹងពាក្យគេមើលងាយទេ»
ស្រីក្វាន់«ពួកវាមើលងាយបងចឹងហ្អេស» ហើយអាទិត្យក៏ងាកសម្លឹងមើលមុខរបស់មេកង មេកងក៏សម្លឹងមើលមកវិញ ធ្វើឲ្យស្រីក្វាន់ក៏មើលមុខគេទាំងពីរភ្លឹះៗ សែបក៏ចាប់ផ្ដើមយល់ន័យរបស់អាទិត្យនិយាយភ្លាម ពេលនោះចាន់ក៏យករបស់មកដល់ឃើញស្រីក្វាន់អង្គុយក្បែរអាទិត្យហើយក៏មិនហ៊ានទៅជ្រៀតជ្រែកសុខចិត្តយកមកដាក់ក្បែរខ្លួនមេកងវិញ
ចាន់«នេះមេកងលាងរបួសសិនទៅ ហើយបងក៏ដូចគ្នា» ចាន់ហុចសម្រាប់លាងរបួសឲ្យទៅមេកងនិងអាទិត្យម្នាក់មួយ មុននឹងនិយាយបន្ត «ស្រីក្វាន់នៅក្បែរបងអាទិត្យស្រាប់ជួយលាងឲ្យគាត់បន្តិចទៅ ខ្ញុំសូមទៅដាំបបរឲ្យពួកគាត់សិន» ចាន់បង្ខំចិត្តនិយាយទាំងញញឹមដាក់ស្រីក្វាន់ ទាំងក្នុងចិត្តកំពុងតែឈឺចាប់ហើយក៏ដើរចេញទៅទាំងទឹកមុខក្រៀមក្រំ
ស្រីក្វាន់«ចា៎ របួសពេញទាំងខ្លួនអស់ហើយដោះអាវសិនមក» គ្រាន់តែលឺបែបនេះមេកង សែបនិងអាទិត្យក៏លាន់មាត់ស្រែកឡើងដំណាលគ្នា «ហ្អើយ!» បែបនេះក៏ធ្វើឲ្យស្រីក្វាន់ភ្ញាក់និយាយម្ដងទៀត
ស្រីក្វាន់«យ៉ាងម៉េចនឹង?» ស្រីក្វាន់សួរទាំងធ្វើមុខឆ្ងល់
អាទិត្យ«ស្រីក្វាន់មិនបាច់លាងនៅលើខ្លួនបងទេ ចាំបងលាងខ្លួនឯងមិនអីទេ»
ស្រីក្វាន់«ចា៎» អាទិត្យក៏ញញឹមដាក់ស្រីក្វាន់ មេកងឃើញបែបនេះក៏និយាយឌឺដងដាក់អាទិត្យទាំងពេលនេះខ្លួនកំពុងត្រូវសែបលាងរបួសឲ្យ
មេកងចក្រៃយ៍«ក្រែងចេះអាគមព្យាបាលរបួសខ្លួនឯងហ្អេសមិចក៏មិនប្រើវាទៅ» អាទិត្យមិនចាំយូរក៏និយាយទៅវិញ
អាទិត្យ«ក្រែងចេះអាគមបាញ់មិនត្រូវ កាប់មុនដុតមិនឆេះហ្អេស មិចក៏ឲ្យគេវាយសុះមុខបែបនេះ» មេកងក៏ងាកស្ទុះមកឈ្លោះជាមួយអាទិត្យ
មេកងចក្រៃយ៍«ចុះឯង ក៏ត្រូវខ្លាំងជាងយើងផង នៅចង់មកអួតខ្លួនខ្លាំងទៀត បែកចិញ្ចើមបែកមាត់ ប៉ុន្នឹងយើងបន្ធូរដៃឲ្យទេ» អាទិត្យក៏ងាកមករកមេកងវិញ
អាទិត្យ«ចុះឯង ក្រែងជាប្រុសមិនចឹង មិចក៏ឲ្យយើងវាយឡើងបែកមុខអស់ចឹង នេះដោយសារអី» ទាំងពីរនាក់ឈ្លោះគ្នាមិនខ្វល់ពីអ្នកកំពុងលាងរបួសឲ្យសោះពេលនេះសែបនិងស្រីក្វាន់កំពុងតែសម្លឹងមើលគេទាំងពីរមិនដាក់ភ្នែក ភ្លាមនោះទាំងពីរនាក់ក៏ភ្ញាក់ខ្លួនងាកមកអង្គុយស្រួលបួលវិញ
ស្រីក្វាន់«នេះកុំប្រាប់ណាថា របួសអស់នេះមិនមែនដោយសារវាយគ្នាជាមួយហ៊ាហាន តែវាមកពីវាយគ្នាឯង» លឺបែបនេះអាទិត្យនិងមេកងក៏នាំគ្នាអោនមុខចុះ ស្រីក្វាន់ឃើញបែបនេះក៏ដឹងចម្លើយរបស់អ្នកទាំងពីររួចបាត់ហើយ
ស្រីក្វាន់«ចង់វាយគ្នាទៀតទេ? ខ្ញុំឲ្យអ្នកទាំងពីរវាយគ្នាបន្តទៀត» អាទិត្យនិងមេកងក៏ក្រវីតិចៗ ឆ្លើយព្រមគ្នា «អត់ទេ!»
ស្រីក្វាន់«ក្រែងមុននេះឈ្លោះគ្នាឃើញដូចចង់វាយគ្នាម្ដងទៀតនោះអី ក៏ឲ្យវាយហើយតាស» លឺស្រីក្វាន់ស្ដីបន្ទោសទាំងពីរនាក់បានត្រឹមតែអោនមុខចុះមិនឆ្លើយអ្វីទៅវិញសោះ
ស្រីក្វាន់«របួសនេះខ្ញុំមិនលាងឲ្យទេ សែបក៏មិនបាច់លាងឲ្យដែរ ទុកឲ្យគេពីរនាក់ដែលវាយគ្នា គេលាងឲ្យគ្នាទៅវិញទៅមកតែម្ដងទៅ» អាទិត្យនិងមេកងក៏ភ្ញាក់ងើបមុខសម្លឹងមើលស្រីក្វាន់ព្រមគ្នា
ស្រីក្វាន់«លាងឲ្យគ្នាម្ដងម្នាក់ទៅ វាយគ្នាហើយក៏មកដល់ទីនេះជាមួយគ្នាវិញក៏បានន័យថានិយាយត្រូវគ្នាហើយ បើចេះវាយគ្នារបួសហើយមកត្រូវគ្នាបែបនេះក៏ត្រូវចេះលាងរបួសឲ្យគ្នាវិញដែរ» មេកងនិងអាទិត្យក៏ប្រកែកព្រមគ្នា «ហ្អើយអត់ទេ» ស្រីក្វាន់លឺហើយក៏ក្រោកឈរអោបដៃសម្លឹងមើលអ្នកទាំងពីរ ហើយក៏និយាយបន្ត «ត្រូវតែលាង»

ជួបគ្នាយប់ស្អែកជាមួយភាគបន្តវេលាម៉ោង១០យប់🙏

ស្នេហ៍ចិត្តពីរWhere stories live. Discover now