ក្រុមចោរឆាតក៏ចេះតែប្រមូលកាំភ្លើងទុកក្នុងបាវ យ៉ាងប្រញាប់ រួចហើយចោរឆាតក៏យកក្រដាសមួយដែលមានរូបគំនូរខ្លួនបិទមុខហើយមានដាក់ឈ្មោះថា ចោរឆាត គេក៏ចុះហត្ថលេខាលើនោះរួចក៏យកទៅបិទលើជញ្ជាំង
ចោរឆាត«តោះទៅ!» រួចហើយចោរឆាតក៏ទាញស្លឹកម្លូរដែលបានរុំយ៉ាងតូចក្ដាប់ក្នុងដៃជាប់ហើយសូត្រគាថាបំបាំងកាយចេញទៅខាងក្រៅបាត់ជាមួយគ្នីគ្នា នេះក៏បញ្ជាក់ថាចោរឆាតនេះក៏ចេះអាគមមិនធម្មតាដែរ អាគមបំបាំងកាយនេះបើអ្នកណាប៉ះខ្លួនចោរឆាតហើយក៏អាចបំបាំងកាយទៅជាមួយគ្នាបាន
ឌឹប! "សម្លេងធាក់មួយជើង"
ក្រោយពេលចោរឆាតចេញមកខាងក្រៅក៏បង្ហាញខ្លួនឲ្យឃើញនៅចំពោះមុខមេក្រុមពួកអ្នកលួចកាំភ្លើងនោះ ហើយចោរឆាតក៏បានធាក់គ្នាវាមួយជើងជួលទៅខាងក្រោយ
«ចង្រៃយ៍អើយ!» ដោយមិនចាំយូរឃើញចោរឆាតចេញមកហើយគ្នីគ្នាក៏ឈប់វាយរួចរត់មករកចោរឆាតហើយ ចោរឆាតក៏បំបាំងខ្លួននាំពួកគេចេញទៅវិញអស់ទៅធ្វើឲ្យពួកនោះក្ដៅចិត្ត ខឹងដែលមិនអាចយកឈ្នះចោរឆាតបាន
ប៉ុស្តិ៍ប៉ូលិស
ចោរឆាត«ទុកនៅទីនេះហើយ ព្រឹកឡើងពួកគេនឹងមកយកវាខ្លួនឯង» មិនយូរប៉ុន្មានចោរឆាតនិងគ្នីគ្នាក៏មកដល់ប៉ុស្តិ៍ប៉ូលិស ចោរឆាតក៏បញ្ជាឲ្យគ្នារបស់ខ្លួនយកបាវនោះទៅទុកនៅមាត់ទ្វារចូល រួចហើយក៏គ្នាទៅវិញបាត់អស់ទៅ
ផ្ទះរបស់អាទិត្យ
ចាន់«អរ បងត្រឡប់មកវិញហើយហ៎ ខ្ញុំចាំបងយូរហើយ» ចាន់ដែលជាប្អូនអាទិត្យនៅឈរចាំអាទិត្យនៅលើស្ពានតូចមួយដែលទុកសម្រាប់ឆ្លងទឹកជ្រោះដែលហូរកាត់ទៅផ្ទះរបស់អាទិត្យ ឃើញបងមកវិញក៏ញញឹមស្ទុះរត់ទៅចាប់ដៃបងភ្លាម
អាទិត្យ«អឹម នេះយប់ហើយចាន់មិនចូលគេងទេហ្អេស? នៅចាំបងមកវិញធ្វើស្អី?» អាទិត្យតបវិញទាំងទឹកមុខញញឹមតិចៗ ហើយក៏បោះជំហានដើរទៅមុខបន្តិច
ចាន់«ខ្ញុំបារម្ភពីបងហ្នឹងណា រួចចុះបងយករបស់ឲ្យប៉ូលិសវិញបានសម្រេចទេ?» ចាន់នៅតែតាមនិយាយជាមួយអាទិត្យមិនឈប់ ទើបធ្វើឲ្យអាទិត្យផ្អាកដំណើរហើយងាកមកនិយាយជាមួយចាន់វិញ
អាទិត្យ«គឺដូចតែរាល់ដងហ្នឹង បងមិនដែលភ្លាត់ម្ដងទេ» អាទិត្យផ្អែកខ្លួនឆ្លើយតបនឹងចាន់វិញទាំងញញឹមញញែម ចឹងក៏បានន័យថាអាទិត្យនេះគឺជាចោរឆាត ហើយចោរឆាតគឺជាអាទិត្យ
កាលដែលគេបន្លំខ្លួនបែបនេះក៏ព្រោះមិនចង់ឲ្យប៉ូលិសចាប់បាន និងមិនចង់ឲ្យគេដឹងថាខ្លួនជាស្រីតែបែរជាធ្វើចោរ ក៏ប៉ុន្តែចោរដូចជាអាទិត្យនេះគឺជាចោរស្មោះត្រង់ ជួយអ្នកស្រុកភូមិស្មោះ មានចិត្តចង់កម្ចាត់ពួកមនុស្សអាក្រក់ចេញពីក្នុងភូមិឲ្យអស់ ហើយអាទិត្យក៏ជាមនុស្សម្នាក់ដែលគ្មានឪពុកម្ដាយនឹងគេដូចក្មេងដទៃឡើយ អាទិត្យធំធាត់ឡើងដោយការចិញ្ចឹមមើលថែរបស់អ៊ុំស៊ីង និងក្រុមអ្នករស់នៅក្នុងជម្រុកចោរនេះឯង មិនតែប៉ុន្នេះអាទិត្យក៏ត្រូវបានអ៊ុំស៊ីងបង្ហាត់បង្រៀនអំពីមន្ដអាគមគាថាផងដែរ សមត្ថភាពរបស់អាទិត្យនេះគឺមិនចាញ់មនុស្សប្រុសនោះឡើយ គេចេះអាគមបំបាំងកាយ ភ្នែកទិព្វ ចេះបែងភាគ ចេះសណ្ដំចិត្តមនុស្ស ចេះនិយាយភាសាសត្វ ចេះមន្ដអាគមស្បែកគង់ ចេះសូត្របាលីដកអាគមខ្មៅងងឹត ចេះធ្វើឲ្យស្លឹកឈើក្លាយជាលុយ ចេះយកដីឲ្យក្លាយជាអំពិលអំពែក ចេះហៅខ្យល់ ភ្លៀង រន្ទះ ចេះប្រើពពួកអមនុស្សមកធ្វើជាបរិវា ចេះព្យាបាលរបួសដោយប្រើអាគម មិនតែប៉ុណ្ណោះសូម្បីតែក្បាច់គុនក៏ចេះគ្រប់អស់ដែល នេះគេជាមនុស្សស្រីតើហេតុអីក៏ចេះទាំងអាគម ចេះទាំងក្បាច់គុនគ្រប់សព្វបែបនេះ មកពីមានហេតុការណ៍អ្វីមែនទេបានជាគេសម្រេចចិត្តរៀនអ្វីទាំងអស់នេះ បើមិននិយាយអំពីសម្រស់វិញមិនធម្មតាដែរ រាងរូវខ្ពស់ស្រឡះ ដៃជើងម៉ាំៗ សាច់សមិនចាញ់អ្នកក្រុងនោះទេ មន្ដស្នេហ៍វិញក៏ចាប់បានទាំងមនុស្សប្រុស និងមនុស្សស្រីទៀតផង
មកមើលពីរនាក់នេះវិញក៏ចេះតែនៅឈរនិយាយគ្នាមិនឈប់រហូតដល់យប់ជ្រៅទើបបំបែកគ្នាទៅផ្ទះរៀងៗខ្លួន
ព្រឹកព្រលឹមស្រាងៗ
ទេសភាពព្រឹកព្រលឹមយ៉ាងស្រស់ត្រកាលនៅក្នុងព្រៃនៃជម្រកចោរពិតជាសម្បូរបែប ស្រស់ស្អាតមិនធម្មតាតាមដែលឃើញគឺមានទាំងដើមឈើតូចធំ ផ្កាគ្រប់ពណ៌ មានទាំងទឹកជ្រោះធ្លាក់ចុះពីលើភ្នំ និងមានទាំងល្អាងភ្នំទៀតផង
អាទិត្យ«អង្គុយចុះមកអ៊ុំ ពិសារបបរ» អាទិត្យបានដឹកដៃនាំអ៊ុំស៊ីងចុះពីលើផ្ទះមកអង្គុយលើគ្រែពិសារបបរ រួចខ្លួនក៏ទៅអង្គុយតាមក្រោយ
អ៊ុំស៊ីង«យប់មិញ ឯងមានបានជួបអាហានដែលទេ?» មិនទាន់បានពិសារបបរផងអ៊ុំស៊ីងក៏សួរភ្លាមៗ
អាទិត្យ«គឺអត់ទេអ៊ុំ វាទុកឲ្យតែកូនចៅវានៅយាមតែប៉ុន្នឹងឯង» អាទិត្យងើបមុខឆ្លើយ
អ៊ុំស៊ីង«អឺ ក៏ល្អហើយ ឯងនឹងមិនបាច់ឈឺខ្លួន ព្រោះអាគមរបស់ឯងនៀក នៅចាញ់វាមិនទាន់អាចយកឈ្នះវាបានឡើយ»
អាទិត្យ«ចាអ៊ុំ ខ្ញុំដឹងហើយដល់ថ្ងៃមួយខ្ញុំខ្លាំងគ្រប់គ្រាន់ខ្ញុំនឹងសកសឹកវាជូនម៉ែរបស់ខ្ញុំ» អាទិត្យនិយាយទាំងមុខម៉ាំក្នុងភ្នែកពោរពេញដោយកំហឹងគុំគួនជាមួយហ៊ាហានជាខ្លាំងមិនដឹងថាមានគំនុំអីជាមួយគ្នានោះទេ បានជាអាទិត្យមានចិត្តគុំហ៊ាហានដល់ថ្នាក់នេះ
អាទិត្យ«អ៊ុំស៊ីងខ្ញុំទៅធ្វើការសិនហើយអ៊ុំ» ក្រោយពីហូបបបររួចអាទិត្យក៏នាំអ៊ុំស៊ីងក៏ឡើងទៅលើផ្ទះវិញ រួចក៏ចេញមកក្រៅស្រែកប្រាប់វិញថាគេចេញទៅធ្វើការហើយ រួចក៏ចេញទៅបាត់
សម្លេងអ៊ូអរ នៅក្នុងផ្សារ
«នែឯងមានដឹងទេ យប់មិញស្ទាវឆាតណាគេចេញប្លន់ឃ្លាំងយកអាវុធដែលពួកអាស្ទាវកងវាលួច យកទៅឲ្យប៉ូលិសវិញយប់មិញនេះឯង»
«ពិតមែនហេ នេះយើងមិនដឹងទេថាមុខស្ទាវឆាតណាវាយ៉ាងមិច តែស្ទាវឆាតនេះណាជាមនុស្សល្អជួយអ្នកស្រុកភូមិមករហូត យើងសូមឲ្យព្រះតាមជួយថែររក្សាស្ទាវឆាតនៀក ទោះបីជាចោរក៏ដោយតែគេមិនដែលធ្វើបាបអ្នកណាទេ មានតែជួយថែម សាធុៗៗ»
"ហ៊ឹសៗ" សម្លេងសើចក្នុងចិត្តរបស់អាទិត្យ គេសើចព្រោះតែមានអ៊ុំស្រីៗប៉ុន្មាននាក់ឈរនិយាយដើមគេ ចៃដន្យគេក៏នៅជិតនោះល្មម ក៏ធ្វើជាឈរមើលបន្លែតែលួចស្ដាប់តែម្ដងទៅ ស្ដាប់ហើយក៏លួចអស់សំណើចហើយក៏ឡើងកង់ដឹកបន្លែទៅមុខបន្ត
វ៉ឹប "សម្លេងឆក់កាបូប"
ក្វាន់«អួយ នែចោរ ជួយផងចោរឆក់កាបូប» មកមើលក្វាន់ដែលកំពុងដើរតាមផ្លូវភ្លាមនោះក៏ស្រាប់តែមានចោរមកឆក់កាបូបរត់ទៅយ៉ាងលឿន ធ្វើឲ្យក្វាន់ស្រែកឲ្យគេជួយបណ្ដើររត់តាមចោរបណ្ដើរ
«ហ៉ើយ!»
មេកងចក្រៃយ៍«ឆាប់ឲ្យកាបូបទៅម្ចាស់គេវិញភ្លាម» គាប់ជួនភ្លាមនោះមេកងក៏លេចមុខមកស្ទាក់នៅពីមុខចោរដែលកំពុងរត់នោះ
«ភើយ! យើងមិនឲ្យវ៉ើយ»
មេកងចក្រៃយ៍«ចឹងក៏ល្អដែរ»
ឌឹប "សម្លេងដាល់មួយដៃ" មិនចាំយូរមេកងក៏ដាល់ចោរមួយដៃតែ អាចោរនេះក្បាលរឹងណាស់វាយមិនឈឺហើយក៏នៅតដៃវាយជាមួយមេកងថែមទៀត តែទឹកដៃបើប្រៀបជាមួយមេកងមិនបានទេ មេកងយកឈ្នះបានយ៉ាងងាយ
លោកមេកងនិងចោរវាយគ្នាធ្វើឲ្យគ្រប់គ្នាមកចោមរោមព្រៀតរួមទាំងក្វាន់ផងដែរ តែក្វាន់ឈរមើលទាំងព្រួយបារម្ភ
"នេះអាមេកងមកថ្មីតើ" ការគិតក្នុងចិត្តរបស់អាទិត្យ អាទិត្យឃើញគេរោមជុំៗនឹកស្មានថាជាអ្វីក៏មកមើលតែក៏ឃើញមេកងកំពុងវាយគ្នាជាមួយចោរ អាទិត្យក៏ឈរមើលទាំងញញឹម
ឌឹប ឌឹប ឌឹប "សម្លេងវាយគ្នា" មេកងហាក់ដូចជាមានប្រៀបជាង ឆ្លៀតពេលវាកំពុងទន់ខ្សោយ មេកងក៏ទាត់ពីរបីជើង ហើយក៏ធាក់មួយជើងចុងក្រោយឲ្យវាដួលទៅនឹងដីតែម្ដង
មេកងចក្រៃយ៍«សែប ជួយចាប់វាដាក់ខ្នោះផង» មេកងនិយាយរួចក៏ទៅរើសកាបូបដែលជ្រុះនៅនឹងដី
សែប«នែនៅឈរមើកអីនាំគ្នាទៅធ្វើការទៅ» សែបឃើញមនុស្សនៅតែឈរមើលច្រើនក៏សម្រេចចិត្តស្រែកដេញតែម្ដងមុននឹងយកខ្នោះដៃទៅចាប់ចោរ
មេកងចក្រៃយ៍«នេះកាបូបអ្នកនាង» មេកងបានដើរយកកាបូបមកឲ្យហុចក្វាន់ទាំងញញឹម
ក្វាន់«ចាអរគុណលោកមេកង» ក្វាន់ទទួលកាបូបមុននឹងនិយាយអរគុណទាំងមិនហ៊ានមើលមុខមេកងចំ តែមេកងដូចជាលង់នឹងសម្រស់របស់ក្វាន់ហើយ គឺនៅឈរមើលញញឹមមិនដាក់ភ្នែកសោះ ក្រោយពេលក្វាន់ងើបមុខឡើង ភ្នែកទាំងពីរគូរក៏ប្រទាក់គ្នា ហើយលោកមេកងក៏បានឃើណសម្រស់ដ៏ស្រស់ស្អាតរបស់ក្វាន់ពេញៗភ្នែកដល់ថ្នាក់ភ្លឹកអស់ស្មារតី
សែប«អេ ហើយឯងនៅឈរមើលអី» សែបបាននិយាយទៅកាន់អាទិត្យដែលកំពុងឈរមើលក្វាន់និងលោកមេកងឈរសម្លឹងមុខគ្នា មិនឃើញអាទិត្យតបសែបក៏មើលតាម ក៏ឃើញថាមេកងនិងក្វាន់កំពុងសម្លឹងមុខគ្នាពិតមែន
សែប«លោកមេកងហ្អា»
ក្វាន់«ខ្ញុំសូមលាលោកមេកងសិនហើយ អរគុណច្រើនលោកមេកង» ក្វាន់ឃើញសែបដើរមកហៅលោកមេកងខ្លួនក៏ប្រញាប់លាលោកមេកងទៅមុន រួចក៏ដើរចេញបាត់ទៅ
សែប«អាវ លោកមេកងលង់ស្នេហ៍គេមែនទេ ហ្អាកហើយចុះប្អុនស្រីអម្បាញ់មិញទៅណាហើយ»
មេកងចក្រៃយ៍«អ្នកណាគេសែប?»
សែប«គឺស្រីម្នាក់ដែលប៊ិះនឹងជិះកង់បុកយើងកាលពីម្សិលមិញ» សែបរកមើលអាទិត្យមិនឃើញព្រោះអាទិត្យចេញទៅបាត់យូរហើយ មិនឲ្យអ្នកណាដឹងទេ
ប៉ុស្តិ៍ប៉ូលិស
មេកងចក្រៃយ៍«សែបនេះមានស្គាល់នារីមុននឹងទេ» មិនទាន់អស់ចិត្តមេកហក៏សួរសែបភ្លាមក្រោយមកដល់ប៉ុស្តិ៍ប៉ូលិស មុននឹងដាក់ខ្លួនអង្គុយចុះ
សែប«ម្នាក់ណាទៅបាទ»
មេកងចក្រៃយ៍«គឺ គឺនារីម្នាក់ដែលត្រូវចោរឆក់កាបូបមុននឹង»
សែប«អរ នាងឈ្មោះថាក្វាន់ នាងជាកូនអ្នកស្រុកភូមិនេះតែនាងស្អាតសម្បើមណាស់មេកង នេះមេកងលួចស្រលាញ់គេហ៎?»
លឺសំនួរហើយមេកងចក្រៃយ៍មិនមាត់អង្គុយសើចតិចៗហើយក៏លូកដៃទាញយកទឹកតែមកផឹកបន្លំទៅវិញ មើលទៅលោកមេកងនេះប្រហែលលង់ស្នេហ៍ស្រីក្វាន់ពិតមែនហើយ
ក្នុងផ្សារភ្នំគិរី
"សម្លេងអ៊ូអរ"
ក្វាន់«ថៅកែនេះបងអាទិត្យមិនមកដឹកបន្លែទេហ៎?» ក្រោយពីរឿងហេតុមុននេះស្រីក្វាន់ក៏ត្រឡប់មកក្នុងផ្សារ មករកអាទិត្យដល់កន្លែងថៅកែ
ថៅកែ«វាដឹកទៅបាត់ហើយ បន្តិចទៀតមកវិញហើយ មានការអីជាមួយវាហ្អេស ចាំអ៊ុំប្រាប់វាឲ្យ» ថៅកែឃើញក្វាន់អើតឆ្វេងស្ដាំ ដូចជាចង់ជួបអាទិត្យពេកក៏និយាយបែបនេះ
ក្វាន់«ចាមិនអីទេថៅកែ ខ្ញុំសូមលាទៅវិញសិនហើយ» ដោយសារមិនជួបក្វាន់ក៏ញញឹមតិចៗហើយលាថៅកែចេញទៅវិញទាំងទឹកមុខស្រពោន
ងឺត "សម្លេងចាប់ហ្វ្រាំងកង់"
អាទិត្យ«ស្រីក្វាន់!» សម្លេងហៅរបស់អាទិត្យបាននាំឲ្យក្វាន់ដែលកំពុងនឹងរៀបចេញដើរទៅងាកមុខមករកអាទិត្យវិញ ទឹកមុខដូចជារំភើបណាស់
តាមដងផ្លូវទៅផ្ទះក្វាន់
"សម្រឹបជើងដើរតិចៗជាមួយគ្នា"
ក្វាន់«យប់មិញបងអាទិត្យទៅណា? មិនឃើញទៅជួយការងារអ៊ុំនៅឯក្នុងបារ» ស្រីក្វាន់ដើរបណ្ដើរងាកមុខសួរអាទិត្យបណ្ដើរ
អាទិត្យ«អរ គឺ..គឺយប់មិញបងឈឺទើបឈប់មិនបានប្រាប់អ៊ុំទុកមុន» អាទិត្យរកលេសឆ្លើយដោះសារប្រាប់ក្វាន់តែតាមពិតខ្លួនទៅយករបស់ឲ្យប៉ូលិស កាយវិការអាទិត្យក៏ធ្វើដូចធម្មតា មិនឲ្យក្វាន់ចាប់អារម្មណ៍
"ហ៊ឹស" សម្លេងភ្ញាក់របស់អាទិត្យ
ក្វាន់«ឲ្យខ្ញុំស្ទាបបន្តិច... បងឈឺហើយនៅមកធ្វើការទៀតព្រឹកនេះ» អាទិត្យនិយាយមិនទាន់ចប់ពីមាត់ផងស្រីក្វាន់ក៏លោយកដៃដ៏ទន់មកស្ទាបថ្ងាសរបស់អាទិត្យ ធ្វើឲ្យអាទិត្យភ្ញាក់បន្តិច តែក៏ភ្លឹកអារម្មណ៍ជាមួយនឹងសម្រស់របស់ក្វាន់ ព្រោះក្វាន់លោមកជិតពេកធ្វើឲ្យមុខអាទិត្យនិងស្រីក្វាន់កាន់តែជិតគ្នា អាទិត្យមិនតបហើយក៏យកដៃទៅចាប់ដៃស្រីក្វាន់ដែលកំពុងស្ទាបថ្ងាសខ្លួនតិចៗ
ក្វាន់«ហ៊ឺស!» មិនឃើញអាទិត្យឆ្លើយតែបែរជាយកដៃមកចាប់ហើយមកមើលមុខខ្លួនបែបនេះ ក្វាន់ក៏ញញឹមបន្តិចលើកចិញ្ចើមឡើងបែបឆ្ងល់
អាទិត្យ«បងមិនអីទេ» អាទិត្យឆ្លើយទៅក្វាន់តិចៗ ភ្នែកទាំងគូរក៏ប្រទាក់គ្នា ស្រីក្វាន់ក៏សម្លឹងមុខអាទិត្យភ្លឹះៗ ភ្នែកស្រីក្វាន់ដូចចាប់ទាញភ្នែកអាទិត្យឲ្យមើលមករកខ្លួនយ៉ាងចឹង មួយសន្ទុះទើបអាទិត្យទម្លាក់ដៃក្វាន់ចុះហើយងាកមុខចេញ ស្រីក្វាន់ក៏ធ្វើដូចជាអឹមអៀនជាមួយអាទិត្យដោយសារទង្វើរអម្បាញ់មិញ
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...