អ្នកនៅឯផ្ទះឯនេះនាំគ្នាឆ្លេឆ្លានៅមិនស្ងៀម សោះពិសេសនោះគឺមីងព្រីម មេកងក៏នៅមិនសុខដូចគ្នាដើរទៅដើរមកសម្លឹងចាំផ្លូវមិនឈប់
សែប«មេកង នេះថាចម្លែកដែលទេ? បាត់ទៅយូរហើយណាតាំងតែពីល្ងាចមកម្លេះ»
មេកងចក្រៃយ៍«ខ្ញុំថាចាំមិនមានអីទេ ព្រោះអាទិត្យគេពូកែមិនប្រហែសទេ»
សែប«តែបាត់ទៅយូរហើយណាមេកង មេកងគិតថាវាល្អដែរមែនហ្អេស?» មេកងមិនមាត់បន្តបានត្រឹមតែឈរអើតកសម្លឹងមើលចាំផ្លូវបន្ត
ចាន់«ខ្ញុំថាតាមទៅរកក៏ល្អដែលណាមេកង បើមានរឿងអីក៏អាចនឹងជួយគ្នាទាន់ពេល» មេកងសម្លឹងមើលមុខចាន់បន្តិច គិតសម្ដីចាន់និយាយមួយសន្ទុះមុននឹងងក់ក្បាលយល់ស្របតាម
មេកងចក្រៃយ៍«ក៏ល្អដែរ» មេកងក៏ក្រោកឡើងងាកខ្លួនដើរចេញទៅហើយ តែក៏ត្រូវឈប់ដំណើរវិញព្រោះតែសម្លឹងមើលឃើញស្រីក្វាន់និងអាទិត្យដើរមកជាមួយគ្នា
មីងព្រីម«ក្វាន់កូននេះបាត់ទៅណាក៏យូរម្លេះ ហើយក្មួយអាទិត្យ ទៅរកកូនក៏បាត់ទៅជាមួយគ្នាទៀត គេផ្អើលពេញទាំងផ្ទះហើយណា» លឺបែបនេះស្រីក្វាន់ងាកសម្លឹងមើលមុខអាទិត្យបន្តិចព្រោះតែមុននេះខ្លួនរវល់ឆុងមីជាមួយគ្នាទើបយូរដ៏ថ្នាក់នេះ មីងព្រីមស្ទាបសក់ ស្ទាបខោអាវកូនឃើញថាវាសើបអស់ ទើបសួរបន្ត
មីងព្រីម«ម៉េចក៏ខោអាវសើមអស់បែបនេះហ្អាកូន?» ស្រីក្វាន់ក៏ងាកមើលមុខអាទិត្យបន្តទៀត មីងព្រីមក៏សម្លឹងមើលទៅអាទិត្យបន្ត «ហើយចុះក្មួយក៏សើមដូចគ្នា នាំគ្នាទៅធ្វើអីហាស ម៉េចបានម្នាក់ៗសើមជោគបែបនេះ ទៅមានរឿងអីមកមែនទេ?» ទាំងអស់គ្នានៅទីនេះក៏សម្លឹងមើលមុខអាទិត្យគ្រប់ៗគ្នា
អាទិត្យ«អឺ គឺ...គឺថា គ្មានអីទេ គ្រាន់តែប្រលែងគ្នាលេងក្នុងទឹកប៉ុន្នឹងឯង» អាទិត្យនិយាយទាំងទឹកមុខអេះអុញៗ សើចស្ញេញដាក់បងប្រុសខ្លួន មេកងក៏សម្លឹងមើលស្រីក្វាន់ហើយក៏សម្លឹងមើលឃើញស្នាមនៅលើករបស់អាទិត្យរួចហើយក៏យល់ន័យ
មេកងចក្រៃយ៍«អឺម..បើមកវិញមិនអីបែបនេះក៏ល្អហើយ ទៅផ្លាស់ខោអាវទៅ កុំឲ្យឈឺទាន់» មីងព្រីមក៏បន្តនិយាយយ៉ាងលឿន
មីងព្រីម«មែនហើយៗ ទៅៗកូន» ស្រីក្វាន់ក៏ដឹកដៃម្ដាយទៅផ្ទះវិញ នៅសល់តែអាទិត្យនៅឈរទីនេះ ត្រូវគេសម្លឹងមើលមុខមិនឈប់
អាទិត្យ«អឺគឺថា...ខ្ញុំសូមទៅប្ដូរខោអាវសិនហើយ» អាទិត្យសើចស្ញេញដាក់គេគ្រប់គ្នា កាយវិការអេះអុញៗ រួចក៏ប្រញាប់ដើរចេញទៅបាត់
សែប«មេកង! នេះគិតថាវាចម្លែកដែរទេ?»
មេកងចក្រៃយ៍«ចម្លែកអីទៅសែប នេះឲ្យតែបានមនុស្សមកដល់ផ្ទះវិញ គ្មានអីកើតឡើងនោះវាល្អបាត់ហើយ» មេកងដាក់ខ្លួនអង្គុយចុះ
សែប«ខ្ញុំមិនមែនចង់បានន័យបែបនឹងទេមេកង នេះមេកងមិនមើលឃើញចម្លែកខ្លះទេហ្អេស» មេកងក៏សម្លឹងមើលមុខសែប
មេកងចក្រៃយ៍«ចម្លែកអ្វីទៅ?»
សែប«គឺចម្លែកនឹងណា ពីរនាក់នេះអាចនឹងលាក់អ្វីយើងក៏ថាបាន មិនដែលអ្នកណាប្រលែងគ្នាលេងយូរម្លឹងៗទេ អាចថានឹងមានគេធ្វើបាបតែមិនឲ្យយើងបារម្ភក៏ប្រាប់ចឹងទៅ» សែបនិយាយហើយធ្វើឲ្យមេកងហួសចិត្តខ្លាំងណាស់ ស្មានថាជារឿងសាច់ការអ្វីសំខាន់ខំចាំស្ដាប់
មេកងចក្រៃយ៍«អឺយ..នេះនែ» មេកងក៏ទះសែបមួយដៃ
សែប«អួយ! ឈឺណាមេកង» សែបលើកដៃទៅអង្អែលស្មាថ្នមៗ
មេកងចក្រៃយ៍«នេះខ្ញុំថាសែបនិយាយអ្វីដែលសាច់ការ តែតាមពិតគិតចឹងទេហ្អេស វាមិនដូចអីដែលសែបគិតទេ ខ្ញុំជឿថាមិនមានរឿងអីទេ»
សែប«ហេតុអីក៏មេកងជឿជាក់ម្លេះ?»
មេកងចក្រៃយ៍«គឺមកពីខ្ញុំដឹងច្បាស់ពីប្អូនខ្ញុំនោះអី គេមិនកុហកខ្ញុំទេបើសិនជាមានរឿងអីពិតមែននោះ» សែបក៏លែងតមាត់ទៀត រវល់តែនិយាយឈ្លោះគ្នាក្រឡេកមើលក្រោយបាត់មនុស្សអស់រលីងនៅសល់តែពីរនាក់មេកងនិងសែប
សែប«អ៊ាវ!នាំគ្នាបាត់ទៅណាអស់ហើយ» សែបនិងមេកងមិនបានទៅណាទេនាំគ្នានៅអង្គុយនៅទីនេះសម្លឹងមើលមុខគ្នា សែបមើលមុខមេកងហើយក៏ធ្វើជាសើចស្ញេញៗ តែមេកងវិញកំពុងតែគិតពីរឿងអីក៏មិនដឹង
ពេលនេះពាក់កណ្ដាលយប់អាធ្រាតស្ងាត់អស់ហើយ មនុស្សម្នាចាប់ផ្ដើមនាំគ្នាសម្រាក លង់លក់ក្នុងសុបិន្ដអស់រលីងហើយនៅសល់តែពីរនាក់បងប្អូន អាទិត្យនិងមេកងមិនដឹងជាឈរនិយាយគ្នាតាំងតែពីពេលណាមកហើយទេ ថ្មើនេះហើយនៅមិនទាន់នាំគ្នាទៅសម្រាកទៀត
មេកងចក្រៃយ៍«បងគិតថា បងទៅរកប៉ាយប់នេះហើយ»
អាទិត្យ«ខ្ញុំទៅជាមួយបងដែរ! ទៅអីលូវនេះល្អដែរទេ»
មេកងចក្រៃយ៍«ក៏បាន តែថាយើងត្រូវតែប្រយ័ត្នខ្លួន ព្រោះពេលនេះគ្នីគ្នារបស់អាហានវាកំពុងតែតាមរកយើងគ្រប់កន្លែង បើវាឃើញយើងវាអាចនឹងសម្លាប់យើងចោលភ្លាម»
អាទិត្យ«ខ្ញុំមិនខ្លាចវាទេបង បើវាចង់សម្លាប់យើងឲ្យវាមកៗ នឹងបានសាកគ្នានោះអី ថាអ្នកណាជាអ្នកស្លាប់ឲ្យប្រាកដ ខ្ញុំនឹងឲ្យវាសងដង្ហើមជីវិតប៉ាម៉ាក់មកវិញ ទោះបីជាគាត់ស្លាប់ហើយ តែគំនុំមួយនេះមិនបានស្លាប់ទេ ខ្ញុំនឹងឲ្យវាសង»
មេកងចក្រៃយ៍«បងដឹងថាឯងចង់សងសឹក បងក៏ដូចគ្នា តែយើងក៏ត្រូវតែប្រយ័ត្នជាមួយសត្រូវ ព្រោះវាអាចមានប្រៀបជាងយើងបានគ្រប់ពេលនៅពេលណាដែលយើងភ្លេចខ្លួន ពិសេសនោះគឺអាហានវាមិនល្ងង់ទេ» អាទិត្យក៏ស្ងាត់មិនតបតអ្វីបានត្រឹមតែឈរស្ដាប់បន្តសិន
មេកងចក្រៃយ៍«យើងមិនគួរប្រហែសទេ បងមានចិញ្ចៀន ឯងមានខ្សែរកនិងត្បូងក្នុងខ្លួន បងចេះមន្ដព្រះធម៌ បើយើងរួមដៃគ្នាបានយើងនឹងកម្ចាត់វាបានដូចគ្នា» និយាយរួចមេកងក៏លើកដៃទៅទះស្មាប្អូនតិចៗដើម្បីបញ្ជាក់ពីសម្ដីនិងកម្លាំងចិត្តចំពោះគ្នា
ពេលនេះមេឃងងឹត ពពកបាំងព្រះចន្ទជិតមើលលែងឃើញ ឃើញតែពពកខ្មៅៗ សម្រឹបជើងមនុស្សពីរនាក់កំពុងតែដើរលបៗ សម្ដៅទៅរកផ្ទះរបស់មេកង គ្មានអ្នកណាក្រៅពីមេកងនិងអាទិត្យនោះទេ ពួកគេកាន់ដៃគ្នាបំបាំងកាយដើរចូលទៅខាងក្នុងផ្ទះលបៗ រួចក៏បិទទ្វារថ្នមៗ ហើយប្រលែងដៃគ្នាចេញ មុននឹងងាកមុខបែរទៅ ស្រាប់តែពេលនោះ «ហ្អើយ» មេកងនិងអាទិត្យលើកដៃឡើង ស្រែកឡើងព្រមគ្នារបស់មេកងនិងអាទិត្យ ក្រោយពេលត្រូវប៉ារបស់មេកងផ្ជុងកំភ្លើងតម្រង់មករកខ្លួន
មេកងចក្រៃយ៍«ហ៊ួយ!ប៉ា នេះខ្ញុំទេ» ឃើញប៉ារបស់ខ្លួនផ្ជុងកាំភ្លើងមកបែបនេះមេកងក៏ដោះក្រណាត់រុំមុខចេញ
ពូក្រៃយ៍សុទ្ធ«នេះកូនទេហ្អេស» គាត់ក៏ទម្លាក់កាំភ្លើងចុះវិញ អាទិត្យទម្លាក់ដៃចុះ ដោះក្រណាត់ចេញពីមុខ ពូក្រៃយ៍សុទ្ធក៏សម្លឹងមើលមុខពួកគេទាំងពីរ
កាត់មកដល់ពេលនេះប៉ាកូនគេទាំងពីរកំពុងតែអង្គុយនិយាយគ្នា តែអាទិត្យបែរជាឈរស្ដាប់មិនព្រមអង្គុយចុះសោះ
ពូក្រៃយ៍សុទ្ធ«ប៉ាបានដំណឹងមកថាកូនត្រូវគេចាប់មែនទេ?»
មេកងចក្រៃយ៍«មែនហើយប៉ា គឺថា...»មេកងបម្រុងនឹងនិយាយហើយតែអាទិត្យក៏រហ័សនិយាយកាត់
អាទិត្យ«គឺមានគេមួលបង្កាច់» មេកងក៏ងក់ក្បាលបញ្ជាក់ស្របតាមសម្ដីរបស់អាទិត្យ
ពូក្រៃយ៍សុទ្ធ«ហើយចុះពួកឯងទាំងពីរ នាំគ្នារត់គេចចេញពីគុកមែនទេ?»
មេកងចក្រៃយ៍«បាទមែនហើយ» ប៉ារបស់មេកងក៏យល់ន័យអំពីរឿងហេតុច្បាស់លាស់ហើយគាត់ក៏ងក់ក្បាលតិចៗ
ពូក្រៃយ៍សុទ្ធ«ប៉ាមកទីនេះដើម្បីជួយឯងទាំងពីរនាក់ មានអីឲ្យប៉ាជួយក៏និយាយមក» មេកងក៏ងាកសម្លឹងមើលមុខអាទិត្យបន្តិចមុននឹងងាកមកនិយាយវិញ
មេកងចក្រៃយ៍«គឺ ខ្ញុំមានផែនការរួចហើយលោកប៉ា ស្អែកនេះលោកប៉ាកុំភ្លេចនាំប៉ូលិសចូលទៅក្នុងជម្រកចោរផងបាទ ពេលនោះនឹងបានចាប់ទាំងអាហាននិងស្នងការ ព្រោះថាស្អែកនេះខ្ញុំទាយមិនខុសទេវានឹងទៅរកពួកខ្ញុំនៅទីនោះ»
ពូក្រៃយ៍សុទ្ធ«តែប៉ាថា មនុស្សដូចអាហាននេះវាមិនភ្លើទៅខ្លួនវាទេ វាច្បាស់ជាឲ្យអ្នកណាទៅជំនួសមិនខាន ជឿប៉ាទៅ» គ្រាន់តែលឺបែបនេះមេកងនិងអាទិត្យក៏ងាកមុខសម្លឹងគ្នាទៅវិញទៅមក
មួយសន្ទុះក្រោយមក ក្រោយពេលដែលនិយាយគ្នារួចប៉ារបស់មេកងក៏ទៅយកសៀវភៅគម្ពីរបស់ខ្លួនដែលធ្លាប់រៀនកាលពីក្មេងនៅជាមួយលោកក្នុងវត្តយកមកបង្ហាញដល់ពួកគេទាំងពីរនាក់
ពូក្រៃយ៍សុទ្ធ«នេះហើយជាសៀវភៅ ដែលប៉ាចង់ឲ្យឯងមើល» មេកងក៏លូកដៃទទួលយកមក
មេកងចក្រៃយ៍«សៀវភៅអីនឹងប៉ា»
ពូក្រៃយ៍សុទ្ធ«សៀវភៅនេះ ប៉ាចង់ឲ្យបង្ហាញឲ្យឯងមើលថា គួរតែកម្ចាត់អាហានបែបណាទើបល្អ បើតាមពួកឯងទាំងពីរនាក់ពឹងលើអាគមដែលពួកឯងចេះមកនោះ វាមិនស្មើរជាមួយនឹងអាហានទេ អាចនឹងត្រូវចាញ់អាហានបាន» មេកងក៏បើកសៀវភៅនោះមើល ប៉ារបស់មេកងក៏យកសៀវភៅពីដៃកូនមកបើកទំព័របង្ហាញអំពីកន្លែងដែលគាត់ចង់ឲ្យមេកងនិងអាទិត្យមើល
ពូក្រៃយ៍សុទ្ធ«នេះហើយ ជាវិធីដែលប៉ាចង់ឲ្យឯងទាំងពីរនាក់រួមដៃគ្នាធ្វើកម្ចាត់វា» មេកងនិងអាទិត្យក៏នាំគ្នាមើល
មេកងចក្រៃយ៍«វិធីប្ដូរអាគមចឹងហ្អេសប៉ា?» មេកងសម្លឹងមើលមុខប៉ារបស់ខ្លួន គាត់ក៏ងក់ក្បាលបញ្ជាក់
អាទិត្យ«វិធីនេះយ៉ាងម៉េចទៅលោកពូ?» គ្រាន់តែលឺបែបនេះមេកងក៏ប្រញាប់និយាយកាត់យ៉ាងលឿន
មេកងចក្រៃយ៍«មិនបានទេប្រើវិធីនេះមិនបានទេ វាគ្រោះថ្នាក់ពេកហើយ»
អាទិត្យ«ខ្ញុំមិនទាន់ដឹងវិធីនេះ វាយ៉ាងម៉េចទេ»
មេកងចក្រៃយ៍«វាយកជីវិតទៅប្ដូរណា៎ គ្រោះថ្នាក់ណាស់លោកប៉ាមានវិធីផ្សេងទេ?» អាទិត្យក៏ស្ងាត់មិនមាត់បន្ត
ពូក្រៃយ៍សុទ្ធ«មិនមានទេ វិធីនេះហើយមានប្រសិទ្ធិភាពបំផុត ចំពោះមនុស្សអាគមខ្មៅដូចជាអាហាន វាមានគ្រោះថ្នាក់ពិតមែន តែបើពួកឯងជាអ្នកចេះអាគមដូចគ្នារួមដៃគ្នាវានឹងមិនអីទេ»
មេកងចក្រៃយ៍«មិនកើតទេលោកប៉ា ចុះបើវាភ្លាត់វិញនោះ នេះ...» មេកងបម្រុងនឹងនិយាយបន្តហើយតែអាទិត្យក៏និយាយយ៉ាងលឿន
អាទិត្យ«ប្រើវិធីនឹងហើយ»មេកងក៏ងាកទៅសម្លឹងមើលមុខប្អូន
មេកងចក្រៃយ៍«នេះវាយកជីវិតឯងមកប្ដូរណា ឯងនិយាយអី»
អាទិត្យ«ខ្ញុំសុខចិត្តយកជីវិតមកប្ដូរឲ្យតែបានសងសឹក» មួយម៉ាត់នេះធ្វើឲ្យមេកងស្ងាត់មាត់និយាយមិនចេញបានត្រឹមតែសម្លឹងមើលតែមុខប្អូន
ពេលនេះអាទិត្យនិងមេកងក៏នាំគ្នាចេញមកវិញព្រោះតែនិយាយការងារចប់សព្វគ្រប់អស់ហើយ តែមើលទៅទឹកមុខរបស់មេកងដូចជាមិនសប្បាយចិត្តសោះ
អាទិត្យ«បងកុំបារម្ភពេកអី ខ្ញុំគិតថាវាមិនអីទេ»
មេកងចក្រៃយ៍«តែបងមិនគិតបែបនឹងទេ ឯងដឹងបានយ៉ាងម៉េចថាវាមិនអី នេះវាមិនស្រួលដូចឯងនិយាយទេ»
អាទិត្យ«ខ្ញុំយកជីវិតខ្ញុំមកប្ដូរ បងមិនបាច់បារម្ភទេ»
មេកងចក្រៃយ៍«បងមិនឲ្យឯងប្ដូរអីងាយៗបែបនេះទេ ឯងជាប្អូនបងណា បងតាមរកឯងអស់ពាក់កណ្ដាលជីវិត បងមិនបណ្ដោយឲ្យឯងយកជីវិតមកប្ដូរងាយៗបែបនេះទេ» អាទិត្យលឺហើយក៏ស្ងាត់លែងនិយាយអី មេកងក៏បន្តនិយាយ «បើឯងចង់ធ្វើវិធីនេះ ចាំបងយកជីវិតបងមកប្ដូរជំនួស បងសុខចិត្តស្លាប់ក៏មិនឲ្យឯងស្លាប់ដែរ» ពាក្យសម្ដីមួយម៉ាត់នេះធ្វើឲ្យអាទិត្យរំភើបក្នុងចិត្តស្ទើរតែស្រក់ទឹកភ្នែកមកហើយ តែក៏ខំទប់កុំឲ្យទឹកភ្នែកធ្លាក់ចុះមក
មកដល់ពេលនេះយើងក៏ឃើញថាពីរនាក់បងប្អូនគេកំពុងតែធ្វើអ្វីក៏មិនដឹងលឹបលៗ នៅក្រៅរបងផ្ទះរបស់ហ៊ាហាន
មេកងចក្រៃយ៍«ម៉េចក៏ឯងមិនបំបាំងកាយចូលទៅតែម្ដងទៅ ចាំបាច់លឹបលធ្វើដូចចោរធ្វើអី» អាទិត្យក៏ងាកមកសើចតិចៗដាក់បងរបស់ខ្លួន
អាទិត្យ«ក៏នឹងហើយ យើងក៏ជាចោរស្រាប់ហើយតាសបង»
មេកងចក្រៃយ៍«អឺមែនហើយបងភ្លេចទៅ តែឯងចាំបាច់លបៗបែបនេះធ្វើអី ម៉េចមិនបំបាំងកាយចូលទៅតែម្ដងទៅ ក្រែងនេះជាជំនាញឯងមិនចឹង»
អាទិត្យ«ជាជំនាញខ្ញុំក៏ពិតមែន តែបងក៏ដឹងថាក្នុងផ្ទះវានេះបញ្ចុះអាគមគ្រប់កន្លែង អាគមបំបាំងកាយរបស់ខ្ញុំទប់មិនជាប់ទេ បើចូលទៅក៏បំបាំងបានតិចៗវានឹងលោតឲ្យឃើញម្ដងៗមកវិញមិនខាន»
មេកងចក្រៃយ៍«តែយ៉ាងណាក៏បានជួយបិទខ្លះ ឯងប្រុងចូលទៅឆៅៗបែបនេះមិនស្រួលទេ សាកសិនទៅយ៉ាងណាក៏ជាវិធីល្អបន្តិចដែរ»
អាទិត្យ«សាកក៏សាក» អាទិត្យក៏ដកកថារបស់ខ្លួនចេញមកសូត្រគាថាបំបាំងកាយដូចរាល់ដង មុននឹងកាន់ដៃគ្នាដើរចូលទៅខាងក្នុង
ពេលដែលចូលទៅខាងក្នុង មានមនុស្សយាមយ៉ាងម៉ត់ចត់ ក៏ត្រូវរត់គេចពួនដដែរ ព្រោះតែការបំបាំងកាយវានៅតែលោតចេញមកឲ្យឃើញម្ដងៗដដែរ ក្រោយពីគេចពីអ្នកយាមនៅខាងក្រៅរួចហើយក៏ចូលមកដល់ខាងក្នុងផ្ទះ អាទិត្យរហ័សចាប់អូសមេកងបងរបស់ខ្លួនរត់ពួនមួយកន្លែងសិន មុននឹងក្រឡេកមើលឆ្វេងមើលស្ដាំ ខ្លាចថានឹងមានអ្នកមើលឃើញ ពេលនោះក៏ប្រាកដថាគ្មានអ្នកណាហើយក៏នាំគ្នាឡើងសម្ដៅទៅខាងលើផ្ទះទៅរកបន្ទប់របស់ហ៊ាហាន
មកដល់មុខបន្ទប់ការបំបាំងកាយរបស់អាទិត្យកាន់តែបង្ហាញខ្លួនចេញមករហូតមិនឈប់ ធ្វើឲ្យទាំងពីរនាក់ញ័រដៃញ័រជើងអស់ លួចបើកទ្វារចូលទៅយ៉ាងលំបាក
មេកងចក្រៃយ៍«ហេតុអីក៏វាពិបាកម្លេះ» មេកងនិយាយខ្សឹបៗភ្នែកក្រឡេកមើលក្រោយរហូត
ចូលមកដល់ក្នុងបន្ទប់របស់ហ៊ាហានហើយក៏ឃើញថា ពេលនេះហ៊ាហានកំពុងតែដេកលក់នៅលើគ្រែពីរនាក់ប្ដីប្រពន្ធយ៉ាងលង់លក់ អាទិត្យនិងមេកងរកនឹកធ្វើអ្វីមិនចង់ចេញនៅឈរសម្លឹងមើលមុខគ្នាមួយសន្ទុះ
មេកងចក្រៃយ៍«ឯងចង់ធ្វើអីក៏ប្រញាប់ធ្វើទៅ បងមើលទៅវាដូចមិនស្រួលសោះ»
អាទិត្យ«ធ្វើយ៉ាងម៉េចទៅបង? នេះយើងត្រូវយករបស់ណាដែលជាប់នៅនឹងខ្លួនវាមកណាមិនស្រួលទេ»
មេកងចក្រៃយ៍«នោះអីសក់របស់វា មានតែសក់នឹងហើយដែលស្រួលយកជាងគេ ប្រញាប់ឲ្យលឿនឡើងទៅ អាគមបំបាំងកាយរបស់ឯងវាលោតមិនឈប់សោះហើយ» និយាយចប់មេកងនិងអាទិត្យក៏ប្រញាប់ នាំគ្នារកមើលធ្វើយ៉ាងម៉េចអាចយកសក់របស់ហ៊ាហានបាន ពេលនោះហ៊ាហានក៏បម្រាស់ខ្លួនបន្តិចមេកងនិងអាទិត្យក៏ប្រញាប់នាំគ្នាអោនចុះនៅក្រោមគ្រែ បានបន្តិចក្រោយមកក៏អើតកមកវិញឃើញថាមិនអី ក៏នាំគ្នាក្រោកមកវិញ
មេកងចក្រៃយ៍«បងនឹងកឃើញហើយ ក្រាសសិតសក់របស់វាច្បាស់ជាមានជាប់សក់វាមិនខាន» អាទិត្យក៏ប្រញាប់ងាកទៅរកក្រាសសិតសក់នៅលើតុក្បែរនោះតែមិនឃើញ មេកងក៏ក្រឡេកឃើញថាវានៅលើតុម្ខាងទៀត មេកងក៏ប្រញាប់ដើរទៅយក
មេកងចក្រៃយ៍«យកទាំងក្រាសតែម្ដងទៅកុំឲ្យពិបាក» និយាយរួចអាទិត្យក៏ចាប់ដៃបងប្រុសខ្លួននាំគ្នាដើរលបៗចេញទៅវិញ ពេលចេញមកដល់ក៏ឃើញថាអាគមរបស់អាទិត្យកាន់តែសាបរលាបទៅៗ ជួនជាពេលនោះកូនចៅរបស់ហ៊ាហានក៏ក្រឡេកប៊ិះតែនឹងឃើញទៅហើយតែអាទិត្យរហ័សទាញមេកងអោនចុះក្រោមពួនរួចផុតមួយគ្រា
ទាំងពីរនាក់ក៏នាំគ្នាក្រោកឡើងមកវិញលបៗសម្លឹងមើលខ្លាចថាមានអ្នកណាមកម្ដងទៀត តែក៏មិនឃើញមានអ្នកណា តែពេលនោះក៏ងាកទៅជ្រុងម្ខាងទៀតបម្រុងនឹងងើបដើរចេញទៅហើយតែក៏ភាំងឈប់មួយកន្លែងព្រោះតែឃើញនាយកងនិងកូនចៅប៉ុន្មាននាក់នាំគ្នាឈរសម្លឹងមើលមកខ្លួនពីចម្ងាយនៅមាត់កាំជណ្ដើរទាំងញញឹមចុងមាត់ស្អែកadmin post 2 episodes ទៀតសងថ្ងៃadminរវល់មិនបានpost អរគុណណានៅភាគយំច្រើនទៀតកុំទាន់ទៅណា
YOU ARE READING
ស្នេហ៍ចិត្តពីរ
Romanceខាងយើងខ្ញុំធ្វើការផុសរឿងនៅថ្ងៃ ព្រហ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង10យប់ ប្រលោមលោកបែបស្នេហា ស្រីនិងស្រី នេះជាប្រលោមលោកបែបមនោសញ្ចេតនា មានទាំងអាគមគាថា លាយលំនឹងស្នេហាដែលមិនអាចបែកចែកបាន ប្រលោមលោកមួយនេះជាការសរសេរលើកដំបូង បើសិនជាមានកន្លែងណាដែលមិនសមរម្យ ខុសទ...