ភាគទី០១:

1K 41 1
                                        

ឡាឡាស្តីប្រដៅប្អូនផាំងៗ ព្រោះតែចិត្តស្រឡាញ់ដែលមាន ចំពោះថេយ៉ុង។

"បាទបង"បបូរមាត់ស៊ីជម្ពូបន្លឺឡើងយ៉ាងស្រទន់ អមជាមួយទឹកមុខស្មឿកៗ។

ពីរនាក់បងប្អូន លែងនិយាយបន្តក៏នាំគ្នា ចូលថ្នាក់រៀនរៀងៗខ្លួន ដោយថេយ៍ជាសិស្សឆ្នាំទី១ ចំណែកឯឡាឡា ជាសិស្សឆ្នាំទី៣។មកដល់ក្នុងថ្នាក់ ថេយ៍អង្គុយ ឈ្ងោកមុខចុះ ខាំបបេមាត់តិចៗ បិទភ្នែក បិទត្រចៀក ព្រោះមិនចង់ ប្រឈមមុខជាមួយនឹងក្រុមគ្នីគ្នារបស់ យូហ្វី ទេ។

"មុខឡើងដូចខ្ទើយ!!ចេះឱ្យវាមក ជាឈ្មោះអាហារូបករណ៍ ទៅកើត"យូហ្វី និយាយមើលងាយ បន្តុះបង្អាប់ ថេយ៍ពេញៗមាត់។ ណាមួយទៀត ឥឡូវនេះ លោកគ្រូក៏ មិនទាន់ចូលមក ទេដូច្នេះហើយគ្នីគ្នារបស់ យូហ្វី កាន់តែបានដៃ រីឯសិស្សដ៏ទៃសុខចិត្តបិទត្រចៀកធ្វើមិនដឹង ទោះក្រុម យូហ្វី ចង់វាយដំ Bully ថេយ៉ុងទៀតក៏ ពួកនាងមិនខ្វល់ដែរ។

"ហាសហាស៎!ឯងចេះតែនិយាយការពិតហើយ ហ្វី!"ម៉ាលីសើចកក្អឹក គ្រប់គ្នាក៏សើច-គឺសើចចំអកឡកឡឺយឱ្យ ថេយ៉ុងពេញៗហាក់មិនយល់ចិត្តអ្នកម្ខាងទៀតឡើយ

"...."ថេយ៍ស្ងាត់ លេបទឹកភ្នែក ព្រោះគេគ្មាន យសស័ក្តិទៅប្រជែងតតាំង ច្បាំងជាមួយពពួកស្រីៗ ដូចជា ពួកនាងឡើយ។ ក្នុងគ្រាល៍ដ៏លំបាកនោះ ក៏មានសម្រិបជើង ទម្លាក់ធ្ងន់ៗ អមជាមួយពាក្យសម្តីគ្រល័រធំ យ៉ាងមានអំណាចបន្លឺឡើងស្របគ្នា ធ្វើឱ្យសិស្សទាំងអស់បំបែកផ្លូវ ចូលតុតាមទម្លាប់។

"ទីនេះជាសាលា មិនមែនផ្សាលក់ត្រីឱ្យ ពួកឯងមក ជជែក វាយតម្លៃលើអ្នកផ្សេងឡើយ"សំឡេងស្តាប់ទៅមាំណាស់ មុខរាបស្មើ ក្រសែភ្នែកមុតស្រួចសម្លឹងមើល សិស្សៗទាំងអស់គ្នា ជាពិសេសគឺ...!!

"ឯង!!មកណេះ"លោកគ្រូ ចំណូលថ្មី បក់ដៃចង្អុរថេយ៉ុងឱ្យ ក្រោកឈរឡើង

"ខ្ញុំ???"ថេយ៍ ជ្រួញចិញ្ជើមចូលគ្នា ព្រោះតែខ្លាចមិនហ៊ានចូលទៅ ជិតនាយទេ។ ចំណែកឯ សិស្សដ៏ទៃបាន ត្រឹមតែច្រណែន ក្តោបដៃដោយភាពឈ្នានីស

"ឡើងមកណេះ"លោកគ្រូនៅតែបញ្ជាក់ដដែលៗ ចរិតឡើងកាង ហើយកាចណាស់ ឃើញហើយថេយ៍លេបទឹកមាត់ ក្អឹកៗ សម្លឹងមើលនាយ ភ្លឹសៗ មុននឹងក្រោក ដើរទៅក្បែរនាយ។

លោកគ្រូ កម្លោះជ្រឹមភ្នែក សម្លឹងរាងតូចមិនដាក់ភ្នែកដៃនាយ ចាប់បង្វិលខ្លួនថេយ៍ឱ្យបែរខ្នង រួចទាញក្រដាស អក្សរBullyនោះហែកចោល។

"សាលានេះបង្រៀនឱ្យពួកឯង ដើរBullyគ្នាមែនហាស៎?"ក្រោកពីហែកក្រដាស់ចោលហើយ លោកគ្រូស្រែកស្តីបន្ទោសឱ្យ គ្រប់គ្នាផាំងៗ ថេយ៉ុងដែលនៅជិតនាយនោះក៏ ភ្ញាក់ខ្លួនមិនស្ទើរ៕

"....."គ្រប់គ្នាស្ងាត់មាត់តែ..

"លោកគ្រូត្រឹមតែ ចំណូលថ្មី ដូច្នេះលោកគ្រូកុំ ចេះដឹងខ្លាំងពេក លោកគ្រូគិតតែ បង្រៀនហើយ បើកលុយទៅ គឺចប់ហើយ និយាយអីច្រើន ម្ល៉េះ?"យូហ្វី ស្ទុះក្រោកប្រឆាំងនឹងលោកគ្រូភ្លាមៗ ព្រោះនាង អាងថា លោកនាយកជាប៉ារបស់នាង។

ផាំង!!! សំឡេងគោះតុ ឮសូរតែផាំង ខ្ទ័ររំពងពេញបន្ទប់ ធ្វើឱ្យ ម៉ាលី ទាញយូហ្វី មកអង្គុយវិញព្រោះមើលទៅមិនស្រួលទេ។

"កុំព្រហើន កោងកាច អប្រិយ ដាក់យើង ប្រយ័ត្នតែយើង មិនបានតឿន!"

"លោកគ្រូ-"ថេយ៍ ផ្ងើយក្បាលសម្លឹងលោកគ្រូ ម៉ក់ៗ
"ទៅកន្លែងដើមរបស់ឯងទៅ"

====
រងចាំភាគបន្ត

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now