#ភរិយាម៉ាហ្វៀ
ភាគទី៥២
នៅតាមផ្លូវមានរថយន្តបើកខ្វាត់ខ្វែង ពាសពេញដងផ្លូវ យ៉ាងប្រសាច។ ថេយ៉ុងស្ថិតក្នុងឡាន អង្គុយក្តោបដៃ ដោយភាពភិតភ័យ ព្រោះក្នុងចិត្តលួច គិតខ្វាយខ្វល់ អាចថា លោកប៉ាមានបញ្ហា។
ខុសពីឡាឡា អង្គុយភ្ញោចចុងមាត់ ព្រោះផែនការណ៍ទី០១ បានសម្រេចហើយ នៅផែនការណ៍ទី០២ទៀត ដែលនាងនឹងធ្វើជាបន្ទាប់។
"បងស្រី.. ក្រែងទៅមន្ទីរពេទ្យ??"
"គឺ..បងទៅយក របស់របរនៅខុនដូសិនណា"
"អរររ៎!!"
"នេះថេយ៍មិនទុកចិត្តបងហ្អ៎?"
"អត់ទេ ខ្ញុំគ្រាន់តែ ចង់ចួបលោកប៉ាឱ្យ លឿនជាងនេះ"ដោយហេតុឃើញទឹកមុខរបស់ បងស្រីមិនស្រស់បស់ ទើបថេយ៍ ព្យាយាមបកស្រាយ។ តើឱ្យថេយ៉ុងរាល់ថ្ងៃនេះ សង្ស័យលើ បងស្រីម្តេច កើតទៅ បើតាំងពីដើមមកនាងតែងតែ ធ្វើល្អដាក់ខ្លួនមករហូតនោះ?
"ខ្ញុំព្រួយអី..!!លោកប៉ាប្រាកដជាមិនអីទេ"
=====
ក្រុមហ៊ុន ចនគ្រុប
ជុងហ្គុកដើរចេញពីបន្ទប់ប្រជុំ វិញយ៉ាងស្វាហាប់បំផុត លូណា ឃើញនាយភ្លាមក៏ ស្ទុះទៅចង់ និយាយតែ ត្រូវជុងហ្គុកឃាត់ ខណៈដែលនាយ ពិតជារវល់ណាស់ថ្ងៃនោះ។
"អគ្គនាយក..!!ឈប់សិន"លូណា រត់ទៅឃាត់ដំណើរម្តងទៀត
"????"នាយព្រមឈប់
"គឺរឿងរបស់ម៉ាដាម!!!"
"និយាយមក!!"គ្រាន់តែដឹងថារឿងនោះពាក់ព័ន្ធ ម៉ាដាមភ្លាម ជុងហ្គុក ឱ្យនាងនិយាយលឿនៗ នឹងចិត្តអន្ទះសាចង់ដឹងជាខ្លាំង។
"គឺ..មាននិស្សិតនៅសាលា ផ្តល់ដំណឹងមកណា ម៉ាដាមបាន ចេញទៅក្រៅជាមួយ អ្នកនាង លី ឡាឡា"
"ស្អីគេ???"ជុងហ្គុកគំហក ជ្រួញចិញ្ចើម ដៃក្តោបចូលគ្នា។មិននិយាយច្រើន ជុងហ្គុក ប្រញាប់ ទាញទូរស័ព្ទ ខលទៅម៉ាដាម តែគួរឱ្យសោកស្តាយ ទោះនាយព្យាយាមយ៉ាងណាក៏ អ្នកខាងនោះមិនបានទទួលទេ មិនដឹងជា កើតរឿងហេតុដល់ជីវិតអត់ផង។
"នាងធ្វើឱ្យយើង អស់ភាព អត់ធ្មត់ហើយ លី ឡាឡា!!!"ស្តីចប់ ក៏ស្ទុះចូលក្នុងបន្ទប់ការិយាល័យ ដោយទាញកាំភ្លើង មកកាន់ក្នុងដៃដូចគ្នា។
"លោកអគ្គនាយក..."លូណា
"ហៅអា-ឡិចមក!!"
"ច៎ាសៗៗ..!!"មើលទៅប្រហែល ជារឿងដល់ថ្នាក់មាន ឈាមស្រោចដី ហើយម្តងនេះ។ លូណា ប្រញាប់ចេញទៅហៅ នាយអេឡិច រំលងទៅ៥នាទី អេឡិច ចូលមក ក្នុងបន្ទប់អូហ្វីស។
"ចៅហ្វាយ!!"
"ឆែកមើល GPS នោះទៅថាថេយ៍ កំពុងតែ ស្ថិតនៅឯណា ក្នុងអំឡុងពេលនេះ"ជុងហ្គុកមិនបានល្ងង់ រឹតតែមិនភ្លើ ទោះរាល់ថ្ងៃមិនបាននៅក្បែរ ការពារម៉ាដាមដូចមុនក៏ដោយ ប៉ុន្តែនាយក៏បាន ដាក់ GPS ក្នុងបន្តោងខ្សែក ពេជ្រនោះដូចគ្នា។
"បាទចៅហ្វាយ"អេឡិច មិនបាន ធ្វើឱ្យ ជុងហ្គុក ខកចិត្តនោះទេប្រមាណជា ១០ នាទីក៏ឆែកដឹងភ្លាមៗ
"ឃើញហើយ..!!ដូចជា ម្តុំៗនេះទេ ចៅហ្វាយ.."
"កន្លែងណា មើលឱ្យច្បាស់!"
"គឺ....!!អ្ហេស៎ ទល់មុខនេះតាស៎ ត្រូវហើយ សណ្ឋាគារ YDS"អេឡិច និយាយចប់ក៏បង្ហាញទីតាំងឱ្យ ចៅហ្វាយបាន ឃើញហើយ នៅទីនេះពិតមែន។
"ចៅហ្វាយ..គួរធ្វើបែបម៉េច ទៅយកម៉ាដាមមកវិញទេបាទ?"
"មិនបាច់ទេ! ឱ្យម៉ាដាម ដឹងតែម្តងទៅថា លី ឡាឡា មានសន្តានបែបណា"ដំបូងក៏គិតថាចង់ទៅយក ថេយ៉ុងមកវិញ តែបើឱ្យគិតអស់ សេចក្តីទៅ ទោះនាយយកថេយ៍មកវិញ ក៏ពិតមែន ជាចុងក្រោយលទ្ធផលដែលទទួលបានមានតែ ឈ្លោះ ប្រកែក យកចាញ់យកឈ្នះ ដដែលនឹង។
"ចុះទៅ ជួយទេបាទ??"
"ជួយគឺជួយហើយ។ ប៉ុន្តែមិនមែនពេលនេះ"
"ខ្លាចតែស្រីម្នាក់នោះយក ម៉ាដាម ឱ្យប្រុសៗ ធ្វើបាបទេ លោកអគ្គនាយក"
__
អធ្យាស្រ័យសម្រាប់ អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Боевикគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)