ភាគទី១៦

401 13 0
                                        

#ភរិយាម៉ាហ្វៀ

ភាគទី១៦

"ថេយ៍ជាដង្ហើមរបស់យើង..យើងគ្មានថ្ងៃប្រលេងថេយ៍អោយ ចាកចេញពីយើងឡើយ ដូចនេះអូនកុំភ័យបារម្ភ"អស់ពីញ៉េះញ៉ោះឱ្យ កូនប្រពន្ធយំ ឥឡូវដល់ដំណាក់កាលមកលួងលោមម្តង ហ្ហើយគិតទៅប្រុសៗ អ៊ីចឹងទាំងអស់ឬ?
"តែលោកប្តីនិយាយថា...អ្ហឹម"ថេយ៉ុងប្រុងតវ៉ាតែត្រូវស្ងាត់ឈឹងខណៈដែលជុងហ្គុកទម្លាក់បបូរមាត់នាយសង្កត់លើបបូរមាត់ ដ៏ទន់ល្មើយគួរឱ្យចង់នេបនិត្យរបស់រាងតូច។
អណ្តាតក្តៅអ៊ុន លូកក្រឡាស់ បឺតជញ្ជក់មាត់ថេយ៉ុង ខ្លាំងៗ សឹងតែធ្វើឱ្យរាងតូចហើបជើង ពីឥដ្ឋម្តងៗទៅហើយ។ មើលចុះនេះមិនមែន ការថើបធម្មតាទេ ព្រោះ ជុងហ្គុកបឺតថើបខាំ ស្ទើរតែស្រូបយកព្រលឹងថេយ៉ុងទៅហើយនេះ។
"ឈឺ.."ថេយ៍ថ្ងូរប្រាប់នាយថាឈឺ ដោយសំឡេងស្អកៗ
"..."ជុងហ្គុកដកបបូរមាត់ចេញទាំងមិនចង់ ខណៈដែល បេះដូងសែនរោលរាលពេលឃើញ ភរិយាម្តងៗទៅហើយ។
"ជុប៎..!អូនស្លៀកពាក់ទៅ យើងនាំអូនទៅដើរលេង"នាយថើប គម្ពស្លឹកត្រចៀករាងតូច បន្តិចមុនវាចាស្តី ប្រយោគឡើង បណ្តាលឱ្យថេយ៍ញញឹមដោយក្តីរំភើបដូចគ្នា។
"ពិតមែនឬ???"
"យើងមិនដែលកុហក ម៉ាដាមរបស់យើងម្តងណាឡើយ"នាយបកវិញធ្វើឱ្យថ្ពាល់ថេយ៉ុង ក្រហមព្រឿងៗ គួរឱ្យក្នាញ់ ស្រលាញ់អស់ពីដួងចិត្ត។។ ថេយ៉ុងកេះកញ្ចឹងកញញឹមៗ បែបអៀនមុន ស្ទុះរត់ទៅ ផ្លាស់សម្លៀកបំពាក់ ប្រមាណជា១០នាទីក្រោយ ថេយ៍ចេញមកវិញ ដោយស្លៀកខោជើងប៉ាត់ រឹបត្រគាកមូលក្លំ អាវយឺតរឹបរាង បញ្ចេញសាច់ក្បាលពោះតិចៗ អមជាមួយ ស្បែកជើងប៉ាត់តា មានកែវបន្តិច សក់វិញរួញៗ ពណ៌ទង់ដែង បបូរមាត់ស៊ីជម្ពូ រង្វង់ភ្នែកមូលក្រឡង់ បើកភ្លឹសៗ សម្លឹងលោកប្តី។
"តែងខ្លួនម្ល៉ឹងៗ..ចិត្តយើងដូចជាមិនចង់ឱ្យអូនទៅក្រៅទាល់តែសោះ"ជុងហ្គុក ស៊កដៃចូលប្រឡោះក្លៀកថេយ៉ុង រួចលើក រាងតូចដាក់លើចង្កេះមាំមួន មុនហ្នឹង ពាំនាំជំហានវែងៗ ស្វាហាប់ ហ៊ឹកហ៊ាក់ ចាកចេញពីបន្ទប់ចុះមកក្រោម។
"សួស្តី-ម៉ាដាម"ជុងហ្គុក ឃើញម្តាយភ្លាមក៏ ស្វាគមន៍ភ្លែត ថេយ៍រួញរាក្នុងចិត្តណាស់ ព្រោះចិត្តនៀក៎ចង់ចុះតែប្តីចាស់ មិនព្រមឱ្យចុះសោះ។
"ច៎ាសលោកកូន..!និយាយចឹង ចង់នាំកូនប្រសារ ម៉ាក់ទៅណាឬ?"
"នាំទៅក្រៅម៉ាដាម-"នាយប្រាប់ហើយ បម្រុងចេញតែក៏អាក់ដំណើរម្តងទៀត ខណៈដែលលោកម្ចាស់ចន ចុះមក នឹងហៅជុងហ្គុក បកមកនិយាយគ្នាសិន។
"ជុងហ្គុក..!!មមណេះសិនមក"លោកម្ចាស់ចន
"បាទ.."នាយមិនបានបដិសេធទេ ក៏ដាក់បង្គុយលើសាឡុងដោយមាន ថេយ៍អង្គុយពីលើភ្លៅដូចគ្នា ចាស់ៗ ឃើញហើយញញឹមបួញមាត់ ស៊ីញ៉ូមភ្នែកដាក់គ្នា។
"មានអ្វីឬលោកប៉ា?"
"អូនមិនទាន់ប្រាប់កូនៗទេឬ??"លោកម្ចាស់ចន មិនតបកូនទេ បែរមកសួរប្រពន្ធសិន
"ក៏រកប្រាប់ តែឃើញកូនៗ ចង់ដើរលេង ទើបមិនទាន់ប្រាប់"
"មានអ្វីឬបាទ???"ថេយ៉ុង លូកមាត់ម្តងៗ ដោយក្តីចង់ដឹង ចង់ឮ
"គឺបែបនេះ..ប៉ានឹងម៉ាក់ ត្រូវទៅអង់គ្លេស ជិត១ឆ្នាំឯណ្ណោះ"ម៉ាដាមរីហ្សាល់
"ម៉ាក់ទៅយូរម្ល៉េះ??មិនទៅមិនបានទេឬ?"ថេយ៉ុង ស្តាប់ ដំណឹងនេះហើយធ្វើឱ្យចិត្តគេ រំជើបរំជួលពេកក៏ ស្ទុះងើបទៅ អង្គុយក្បែរម៉ាដាមរីហ្សាល់ អមជាមួយទឹកមុខក្រៀមក្រំ ហាក់មិនចង់ឱ្យគាត់ទៅអ៊ីចឹង។

___
អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now