#ភរិយាម៉ាហ្វៀ
ភាគទី៣១
លោកនេតរ៍ ភ្ញាក់ផ្អើលម្តងទៀត ខណៈដែលដឹងថា ប្រពន្ធរបស់ ចន ជុងហ្គុក អារីយ៉ូហ៍ គឺជាមនុស្សប្រុស។ គាត់មិនបាន រើសអើងអីទេ គាត់គ្រាន់តែ ភ្ញាក់ផ្អើលប៉ុណ្ណោះ មិននឹកស្មានថា មនុស្សមានអំណាច នឹងមានអ្វីៗ គ្រប់យ៉ាង នៅក្នុងដៃ បែរជា មានចំណាប់អារម្មណ៍ទៅលើបុរស ពិតជាគួរឱ្យ ស្ងើចសរសើរខ្លាំងណាស់។
"សូមលាសិនហើយ"
"បាទ..សង្ឈឹមខ្ញុំ មានឱកាសឃើញ មុខរបស់ប្រពន្ធរបស់លោកចន ដូចគ្នា"
"លោកប្រាកដជាបានស្គាល់"
ក្រោយពីសំណេះសំណាលគ្នារួចមក ជុងហ្គុកបានដើរចេញមកវិញ ជាមួយនឹងមនុស្សជំនិត នឹងនាងលេខាផងដែរ។
"ត្រូវទៅចួបអ្នកណាទៀត"មកដល់ក្នុងឡានភ្លាម នាយនោះសំនៀង ចោទសួរលូណា ភ្លាមព្រោះមិនចង់បង្អែបង្អង់យូរទេ ព្រោះអីម៉ោងជិត១០ហើយ
"អត់ទេច៎ាស តែព្រឹកថ្ងៃស្អែក ត្រូវមានការណាត់ចួបជាមួយនឹង លោករដ្ឋមន្ត្រី"
"ម៉ោងប៉ុន្មាន???"
"គឺ៨:០០ ព្រឹកច៎ាស"
"ហ្ហឹម..!!បើកឡានទៅ ភូមិគ្រឹះវិញ ហើយឯងត្រឡប់មកមើល ការងារនៅឯកាស៊ីណូ ជាមួយលូណា សិនទៅ"
"ហេតុអ្វី...???"លូណា
"ហ៊ឹម???"ជុងហ្គុក ងើបមុខសួរនាង
"ខ្ញុំមិនធ្វើការជាមួយ មនុស្សដូចគេទេ"លូណា
"ចុះគិតថាខ្ញុំចង់??? កញ្ជះគេដូចគ្នាសោះ រើសអើងណាស់"អេឡិច បកវិញភ្លាមៗ
"...."ជុងហ្គុក ស្ងាត់មាត់ មិននិយាយអីច្រើននោះទេ ព្រោះដឹងក្នុងចិត្តច្បាស់ហើយថា ពីរនាក់នេះមិនដែលត្រូវគ្នាម្តងណាឡើយ។ រថយន្តចេះតែ បន្ថែមល្បឿន លើកថ្នល់ ឡាន ម៉ូតូ កង់ គ្រប់ម៉ាកស៊េរី បើកបរខ្វាត់ខ្វែងគ្នា ពន្លឺភ្លើងពណ៌ ជះចែងចាំង តាមផ្លូវ ឥតគណនា។
រំលងទៅ១ម៉ោង ក៏បន្ថយល្បឿន ឈានចូលមកដល់ពន្លត់គ្រឿងម៉ាស៊ីន ជុងហ្គុកបើកទ្វារ ដោយខ្លួនឯងមុនចុះមក។
"ត្រូវធ្វើការរួមគ្នា..ហាមខាំគ្នាដូចឆ្កែ"មុននឹងចូលទៅខាងក្នុងនាយក៏បញ្ជាក់ម្តងហើយម្តងទៀត
"មើលស្អី??អាត្រីឆ្លាម"ណ៎រ!! ចៅហ្វាយទៅមិនទាន់ផុតផង លូណា ស្រែកស្តីឱ្យនាយអេឡិចផាំងៗ ដៃព័ទ្ធអោបទ្រូងពើងឡើងអឿ
"ស្រីមាត់ឆ្កែ.."អេឡិចក៏មិនណយដែល
"អាឆ្កួត...!!ឯងជេរយើងអ្ហេស៎??"
"នៅតែពីរនាក់គិតថា...យើងជេរអ្នកណា ក្រៅពីនាងនោះ?"
"អ្ហាយយយ!!!!! ដឹប"លូណា ស្រែកខ្លាំងៗមុន ក្តាប់ដៃ វាយមាត់អេឡិច ឮសូរតែដឹប។ ប្រុសកំលោះ ត្រៀមចិត្តមិនទាន់ ត្រូវផ្ងើយក្បាលបុកនិងកញ្ចក់ឡាន មួយទំហឹង
-មាត់ក៏ជាំ ក្បាលក៏បែក។
"អ្ហួយយ៎ ឈឺណាស់"នាយកំលោះរអ៊ូរទាំ តិចៗ ដៃខ្ទប់មាត់
"ណែក៎ នាយ..ខ្ញុំ.."លូណា ចាប់ផ្ដើមដឹងកំហុសភ្លាមៗ ព្រោះនាងលេងជ្រុលជ្រួស ដល់ថ្នាក់ធ្វើឱ្យកូនកំលោះគេ បែកមុខ បែកមាត់អីបែបនេះ។
"ទៅអង្គុយក្រោយទៅ.."អេឡិច ស្រែកគំហកថាឱ្យលូណា
"សុំ-ទោស"នាងពិតជាដឹងកំហុសមែន តែក៏យល់ព្រមក្រោកទៅកំពុងតែខាងក្រោយដូចគ្នា។ អេឡិចធ្វើមុខមាំកាចដដែល តែមុខក៏មិនខ្ចីមើលលូណាដែល។ រថយន្តចាប់ផ្តើម បើកចេញទៅកាស៊ីណូដូចគ្នា បើកបរក្នុងល្បឿនលឿនបំផុត ដល់ថ្នាក់ ស្រីឆ្នាសអង្គុយសំពះនឹកដល់គុណម៉ែ គុណឪ ហើយនេះ។
"តិចៗទៅអាឡប់គ្រឿង"លូណា ស្រែកជេរបញ្ចោរ ដៀលប្រុសកំលោះញ៉ាប់មាត់
"...."
ងោងងងងងងងងងង!!!!
អេឡិចមិនខ្ចីខ្វល់ ព្រោះតែចង់ធ្វើបាប លូណាជាខ្លាំង ជើងចេះតែជាន់ហ្គែរបន្ថែមល្បឿន រហូតដល់ ខ្លោងទ្វារកាស៊ីណូ ទើបឈប់ ដោយចាប់ហ្វ្រាំងកម្លាំងខ្លាំងដូចគ្នា។
___អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)