#ភរិយាម៉ាហ្វៀ
ភាគទី៣៦
ឡាឡាចាប់ទាញដៃថេយ៍មកក្រសោបអមជាមួយពាក្យពេចន៍ ពិរោះបង្កប់នូវអត្ថន័យកំសត់ បណ្តាលឱ្យចិត្តថេយ៉ុង រសាប់រសល់ខ្វល់ក្នុងចិត្ដជាខ្លាំង។
"បងស្រី-"
"ទំនេរទៅលេងលោកប៉ាផង..លោកប៉ាដឹងកំហុសហើយណា..អ្នកម៉ាក់ក៏ដូចគ្នា..គាត់ផ្តាំមកថានឹកប្អូន ចង់សុំទោស ប្អូនដោយផ្ទាល់"ឡាឡានៅបន្តប្រយោគ ដោយទឹកមុខ ក្រៀមក្រំ បំផុតធ្វើឱ្យថេយ៍កាន់តែមិនដាច់ចិត្ត នឹងបដិសេធនិងនាងជាខ្លាំង។
"ខ្ញុំសូម ជុងសិនណាបង.."
"ម្តេចគ្រាន់តែទៅលេងប៉ាម៉ាក់ ចាំបាច់អី ត្រូវសូមការអនុញ្ញាតពីអ្នកដទៃ??"គ្រាន់តែស្តាប់ពាក្យរបស់ថេយ៍ចប់ ធ្វើឱ្យ ឡាឡា កើតចិត្តមួម៉ៅក្តៅក្រហាយជាខ្លាំង
"គាត់ជាប្តីរបស់ខ្ញុំបង.."ថេយ៍វិញក៏ដូចគ្នា ព្រោះថេយ៍ពិតជាមិនពេញចិត្ត ខណៈដែលបងស្រីជាទីស្រលាញ់ថា ចន ជុងហ្គុក អារីយ៉ូហ៍ គឺជាអ្នកដទៃយ៉ាងដូច្នេះ។ ទាំងដែលការពិត ថេយ៍នឹងជុងហ្គុក ជាប្តីប្រពន្ធស្របច្បាប់គ្រាន់តែ មិនទាន់រៀបការ បើកបង្ហាញឱ្យពិភពលោកបានដឹងប៉ុណ្ណោះតែមុននឹងក្រោយគង់បង្ហាញដដែលហ្នឹង គ្រាន់តែយូរឬក៏ឆាប់ប៉ុណ្ណោះ។
"ថេយ៍...ស្គាល់គេច្បាស់ទេ??? ថេយ៍មិនដឹងទេឬថាគេ អាក្រក់ខ្លាំងដល់កម្រិតណា"ឡាឡា អង្រួនដៃប្អូនចុងចុះឡើង ព្រមទាំងលើកហេតុផលថា ជុងហ្គុកអាក្រក់ខ្លាំងណាស់ នឹងប្រាប់រឿងពីម្សិលទាំងអស់ ដើម្បីឱ្យថេយ៍ លែងទុកចិត្តលើជុងហ្គុក។
"...."រាងតូចស្ងៀម នឹងស្តាប់ដោយការយកចិត្តទុកដាក់បំផុត តែក៏មិនបាននិយាយអ្វីក្រៅពី ស្ងៀមស្ងាត់។
"ចូលរៀនហើយ..បងទៅសិនហើយណា..បងស្រលាញ់ប្អូន"ឡាឡា ស្រដីចប់ក៏ទាញប្អូនមកអោប ធ្វើដូចស្រលាញ់ណាស់ ទាំងដែលនៅពីក្រោយខ្នងថេយ៍នាង លួចញញឹម លាក់គំណួចនៃភាពពុតត្បុតរបស់នាង។ ថេយ៉ុងដើរចូលមក ខាងក្នុងទាំងចិត្តរសាប់រសល់ ធ្វើនេះខុស ធ្វើនោះខុស ឥតស្រាកស្រាន្ត។
"ថេយ៉ុង...អ្ហេះមិនមែនទេ..!!ម៉ាដាមថេយ៍.."យូហ្វី កែប្រែឥរិយាបថ ម្តងទៀតខណៈដែលនាងដើរ ទាំងពិបាកមករកថេយ៉ុង។
"???"ថេយ៉ុង ឈរសម្លឹងនាង ពីក្បាលដល់ចុងជើង នឹងនឹកដល់ពាក្យរបស់បងស្រី និយាយមុននេះ។
"ជើងរបស់នាង????"
"គឺ.....!!"យូហ្វី និយាយមិនចេញ រួចក៏លុតជង្គង់ចុះនៅចំពោះមុខថេយ៍ ម៉ាលីក៏អ៊ីចឹងដែល។ ទោះពួកនាង ខ្មាស និស្សិតដទៃ តែនាងស្រលាញ់ជីវិត ពួកនាងជាង។
"ធ្វើស្អីនឹង??"ថេយ៉ុង កាន់តែមិនយល់ នៅពេលដែលគ្រប់យ៉ាងវា ភ្លាមៗអីបែបនេះ
"ពួកខ្ញុំសុំទោស..ម៉ាដាម ពួកខ្ញុំមានភ្នែក មិនស្គាល់ខ្ពស់ទាប សូមលើកលែងទោសឱ្យ ខ្ញុំផង ហើយ..នេះជាខ្សែក.."យូហ្វី រៀបរាប់នឹង បន្តសូមការអភ័យទោស ពីថេយ៉ុង ព្រមទាំងហុចខ្សែក នោះឱ្យថេយ៉ុងដូចគ្នា។
"..."រាងតូចមិនមាត់ក៏ព្រមទទួលខ្សែក មួយខ្សែនោះមកមើល
"ខ្ញុំសុំទោស..ពួកខ្ញុំនឹងមិនធ្វើឱ្យរឿងអស់នោះ កើតឡើងម្តងទៀតឡើយ"ម៉ាលី ក្រាបក្បាលដល់ជើងថេយ៍...
"ក្រោកមក..!ខ្ញុំព្រមអធ្យាស្រ័យឱ្យពួកនាង សូមតែកុំបន្ត ធ្វើបាបអ្នកដទៃទៀតគឺគ្រប់គ្រាន់ហើយ"
"ម៉ាដាមចិត្តណាស់...អរគុណៗៗៗ អរគុណច្រើន"យូហ្វី នឹង ម៉ាលី រំភើបចិត្តជាខ្លាំង ហើយក៏មិននឹកស្មានថា ថេយ៍លើកលែងទោសឱ្យពួកនាងងាយដល់ម្ល៉ឹងសោះ អ៊ីចឹងតាស៎ បានលោកចន ហាក់ស្រលាញ់ ការពារគេ ដល់ម្ល៉ឹង។
___
រងចាំភាគបន្ត
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Боевикគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)