ភាគទី២៧

314 12 0
                                        

#ភរិយាម៉ាហ្វៀ

ភាគទី២៧

ជុងហ្គុកត្បកទៅកាន់លោក អាន់ឡឺអិន វិញយ៉ាងធម្មតា មុនដើរមកជិត យូហ្វី។ ខណៈនាយនាង ថយក្រោយឥតស្រាកស្រាន្ត ដៃក្រឡាស់ខ្លាំងៗ ព្រោះឈឺពេកក្រៃ។
"លោកម្ចាស់..."
"នាង-នាង!!!"ជុងហ្គុកតម្រង់កាំភ្លើង ភ្ជង់ក្បាល ម៉ាលី ធ្វើឱ្យនាង ទន់ខ្លួនល្អូក ដោយភាពភ័យខ្លាចចំពោះហេតុការណ៍ទាំងអស់នេះ
"អ្ហឹក..សុំទោស..ខ្ញុំរៀងហើយ" ម៉ាលីលុតជង្គង់ សំពះផ្ទឹមបាតជើង ជុងហ្គុកមុនវាចាស្តី ពាក្យសុំទោសដដែលៗ ជាច្រើនសារតែគិតថា ជុងហ្គុក អាចលើកលែងទោសឱ្យនាងអ្ហេស៎?
"សុំទោសអ៊ីចឹងអ្ហេះ??"
ផាំង=ស្របជាមួយ ពាក្យសម្ដីចប់ ជុងហ្គុក កេះកៃកាំភ្លើងបាញ់ ទម្លុះបាត់ជើង ម៉ាលី មួយគ្រាប់ ធ្វើឱ្យនាងប្រកាច់ប្រកិត ដោយភាពពឺងផ្សារ។
"អ្ហឹក!..ខ្ញុំរៀងហើយ...លើកលែងឱ្យខ្ញុំផង"
ពេលឃើញអំណាចគេទើបចេះខ្លបខ្លាច ចេះងាប់ចុះរាល់ទង្វើ អប្រិយដែលពួកនាងបានសាងកន្លងមកនោះ??គិតថាគ្រាន់តែប្រើពាក្យសុំទោសហើយក៏រួចគ្នាអញ្ចឹងឬ?តើវាមិនហួសហេតុទេអ្ហេះ?
"ចង់ឱ្យយើងលើកលែងទោសឱ្យងាយស្រួលទេ"ជុងហ្គុកបកវិញភ្លាមៗ បស់កាំភ្លើងឱ្យកូនចៅទទួលយកទុក ពួកនាងគ្រាន់តែឮភ្លាមក៏ញញឹមទាំងមានក្តីសង្ឃឹម។
"អរគុណលោកម្ចាស់...ពួកឯងមិនឆាប់អរគុណទៅ.."លោក អាន់ឡឺអិន
"ច៎ាស..អរគុណលោកម្ចាស់.."ពួកនាងអរគុណទាំង ញ័រមាត់រន្ថើន ឈាមហូរស្រោចពេញកន្លែងអង្គុយ បបូរមាត់ម្នាក់ស្លេកស្លាំងអស់ហើយ។
"តែមានលក្ខខណ្ឌ..."
"ជាអ្វីទៅ ទានម្ចាស់??"លោកនាយក
"..."ពួកនាងបានត្រឹមតែស្ងាត់ និងស្ដាប់ដោយ ការផ្ចិតផ្ចង់
"ចាប់ពីស្អែក-ឃើញម៉ាដាម យើងត្រូវតែ ឱនក្បាលគោរព..!ហើយដាច់ខាតពួកនាង ត្រូវតែមក រៀនរាល់ថ្ងៃ ដើម្បីធ្វើជា កញ្ជះម៉ាដាមយើង"ជុងហ្គុក និយាយចប់ក៏ ដើរបង្ហួសទៅ អង្គុយលើកៅអី គងអន្លាក់ខ្លា ទាញបារីមកបង្ហុយផ្សែងពេញសាលបន្ទប់។
-ដំបូងក៏ចង់ ផ្តាច់ជីវិតពួកនាងដែល ប៉ុន្តែមើលទៅដូចជាងាយស្រួលពេក ចុះបើនាយប្តូរវិធីសាស្ត្រ មកជាធ្វើបាបជិះជាន់ លើពួកនាងវិញមិនល្អទេអ្ហី?
"នរណាជាម៉ាដាម???"យូហ្វី ប្រឹងសួរយ៉ាងត្រដាបត្រដួស
"គីម ថេយ៉ុង អាឡារីហ៍..!!គឺជាម៉ាដាម របស់យើង"ឃើញថានាង ក្លាហាននិងសួរទៅហើយ ម្ដេចនាយមិនអាចឆ្លើយបាននោះ?ដំបូងគាត់ចង់លាក់បាំង ប៉ុន្តែមើលចុះ..មើលទង្វើរបស់ពួកនាងចុះ ពិតជាថោកទាបខ្លាំងណាស់។
"ថាម៉េច..??"ពួកនាងគាំងរកអ្វីនិយាយមិនត្រូវ ខុសពីលោកនាយកដឹងរឿងហេតុទាំងអស់។
"ថ្ងៃស្អែក..!ត្រូវតែមករៀន និងសុំអភ័យទោស ពីម៉ាដាមរបស់យើង ដោយផ្ទាល់។ បើម៉ាដាមយើង លើកលែងមានន័យថា ជីវិតពួកនាងថ្លៃ-តែបើម៉ាដាមយើងមិនលើកលែង ទុកថាជីវិតនឹងខ្លីទៅចុះ"និយាយចប់ នាយដើរចេញទៅបាត់ ធ្វើឱ្យគ្រប់គ្នា ទន់ខ្លួនដួលខ្ពោកនឹងឥដ្ឋការ៉ូ យ៉ាងដំណំ។
"ពួកឯងលេងខុសមនុស្សហើយ.."លោកនាយក ក្រពុលមុខមិនស្ទើរនោះទេ
"ប៉ា-គាត់ជាអ្នកណា??"យូហ្វី សួរទៅប៉ានាង ដើម្បីឱ្យអស់ចិត្ត
"ចន ជុងហ្គុក អារីយ៉ូហ៍-ជាម្ចាស់សាលានេះ ថែមទាំងមាន អំណាចខ្លាំងក្លាក្នុងសង្គមផងដែរ..អ្វីដែលគួរឱ្យខ្លាចគេជា មេម៉ាហ្វៀក៏កំណាចដ៏ឃោរឃៅដូចគ្នា"
"ថាម៉េច-????"ម៉ាលី
"ពួកឯងនេះ...!ពិតជានាំទុក្ខណាស់..នៅមិននៅប៉ះភរិយារបស់ម៉ាហ្វៀ.."

___អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now