ភាគទី០៣

743 32 0
                                        

#ភរិយាម៉ាហ្វៀ

    ភាគទី០៣

"ចៅហ្វាយ"
"ទៅក្រុមហ៊ុន"ជុងហ្គុកស្រដីឡើងមុតមាំ រួចចូលទៅក្នុងឡានបាត់ ដោយមានអេឡិច ជាអ្នកបើកបរដូចគ្នា រថយន្តស៊េរីទំនើបជាច្រើនគ្រឿងសុទ្ធតែជាពណ៌ខ្មៅ បានបើកប្រសាចពាសពេញផ្លូវ អមសងខាង ហាក់ដូចកំពុងតែការពារ មេម៉ាហ្វៀ។
-អេឡិច វ័យ៣០ឆ្នាំ ជាមនុស្សជំនិតរបស់ជុងហ្គុក អត្តចរិតរបស់នាយ មិនខុសពីចៅហ្វាយប៉ុន្មាននោះទេ ទាំងម៉ឺងម៉ាត់ ទាំងកាចសាហាវ។
ង៉ឺតតតត!!!
ស្នូរសំឡេងរថយន្តម៉ាក់ ROLLS ROYCE SWEPTAIL មានតម្លៃ13$ Million បានឈប់ចុះចត នៅមុខអាគារ ដែលមានប្រវែងខ្ពស់ជាងគេបំផុត។ បុគ្គលិកជាច្រើន ចេញមកស្វាគមន៍ នាមជាលោកអគ្គនាយក វ័យក្មេងបំផុត។
"លោកអគ្គនាយក..."នាងលេខា ឱនគំនាប់បន្តិចដាក់ម្ចាស់ក្រុមហ៊ុន
"ហ៊ឹម"ជុងហ្គុកក្រហឹមក្នុង បំពង់ក រួចបោះដំណើរចូលក្នុងប្រអប់ជណ្តើរយន្ត តាមទម្លាប់ដោយមាន អេឡិច នឹងនាងលេខាមកជាមួយផង
"ថ្ងៃនេះមាន អង្គប្រជុំទេ?"
"មានលោកអគ្គនាយក គឺម៉ោង១ រសៀលច៎ាស ម៉ោង៣ ក៏មានណាត់ជាមួយអ្នកនាង អាយរីស ស្តុត នឹងម៉ោង៦ល្ងាច ត្រូវចូលរួមកម្មពិធី របស់លោករដ្ឋមន្ត្រី ក្នុងល្ងាចនេះផងដែរ"នាងលេខា និយាយទាំងបើកមើលរបាយការណ៍
-លូណា មានតួនាទីជាលេខាផ្ទាល់ខ្លួន របស់ជុងហ្គុក នាងធ្វើការជាមួយ ក្រុមហ៊ុនចន អារីយ៉ូហ៍ បន្តពីលោកប៉ានាង។ បើគិតទៅនាងធ្វើការនៅទីនេះតាំងពីអាយុ២០ឆ្នាំ មកម្ល៉េះហើយពេលនេះនាងក៏មានអាយុ២៨ឆ្នាំដូចគ្នា សព្វថ្ងៃនេះអាចថានាងគឺជាមនុស្សម្នាក់ដែរ ជុងហ្គុក ទុកចិត្តបន្ទាប់ពី អេឡិច។
"រៀបចំទៅ"ហាស្តីចប់ប្រអប់ជណ្តើរយន្ត ក៏បើកល្មម ទើប ជុងហ្គុក បោះជំហ៊ានវែងៗ ចូលក្នុងបន្ទប់អូហ្វីស រីឯលូណា នៅខាងក្រៅ ជាមួយអេឡិច។
"មើលអី???"លូណា ចងចិញ្ចើម សម្លក់អេឡិច ខណៈដែល ឃើញខាងប្រុសសម្លឹងនាងមិនដាក់ភ្នែកសោះ ឃើញហើយឃ្នើសចិត្តណាស់ ចង់តែវៃតាស៎។
"ស្អាតទើបមើល-មិនស្អាត គិតថាយើងមើលអ្ហេះ?"
"ខំមើលទៅ តិចយើងខ្វេះភ្នែក"
"ឆ្នាស់ម្ល៉េះ"
"កុំចេះ អាឆក"ជេររួច ដើរចេញបាត់ ទុកឱ្យអេឡិច កេះកញ្ចឹងកតិចៗ ដោយឃ្នើសចិត្ត នឹងពាក្យថា អាឆក
"សង្ហាប៉ុណ្ណឹងដែរ ស្រីដៀលថា ក្បាលឆក"អេឡិច រអ៊ូរទាំតិចៗ
-ផ្ទះអាឡារីហ៍
កម្លោះតូច រូបឆោមល្អឆើត អង្គុយក្នុងបន្ទប់ទាំងពិបាកចិត្ត ខណៈដែលម្តាយចុងចិត្តអាក្រក់ មិនឱ្យញ៉ាំបាយ ហើយនៅឆ្លៀត ដៀលត្មះជេរបង្អាប់បង្អោន គេពេញៗមាត់ទៀត រីឯលោកឪពុក ក៏អ៉ីចឹងទៀត តាំងពីមាន ម្តាយចុងមក គាត់ហាក់ លែងផ្តល់ភាពកក់ក្តៅដូចមុនហើយ។
ប៉័ង!!! សំឡេងគោះទ្វារ នៅខាងក្រៅ អមជាមួយសម្រែកហៅរបស់ឡាឡា ក៏បន្លឺឡើយ ស្របពេល ក្នុងដៃនាង ក៏មានអាហារបន្តិចបន្តួច ដែលលាក់ទុកឱ្យប្អូនប្រុសផងដែរ។
"ថេយ៍បើកទ្វារប្អូន"
ក្រាកកក!!!
ទ្វារក៏បើកតាមការហៅរបស់បងស្រី បង្ហាញឱ្យឃើញ រាងកាយតូចច្រឡឹង ធ្វើមុខភ្លឹសៗ ដាក់នាងយ៉ាងគួរឱ្យអាណិតជាពន់ពេក។
"នេះ ប្អូនឆាប់ញ៉ាំទៅ ទាន់ម៉ាក់មិននៅ"
"អរគុណបងស្រី"ថេយ៉ុងទទួលទាំងញញឹមមិនសម រួចដើរចូលទៅក្នុងដើម្បីញ៉ាំបាយទាំង អួលណែនពេញទ្រូង។សំណាងហើយរាល់ថ្ងៃនេះ មានបងស្រីតាមការពារ តាមមើលថែ ថាមិនដូច្នោះទេ មិនដឹងថា ទៅថ្ងៃមុខថេយ៍នឹងជួបអ្វីខ្លះឡើយ។

======
រងចាំភាគបន្ត

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now