#ភរិយាម៉ាហ្វៀ
ភាគទី១៥
ជុងហ្គុកត្បកសម្តីវិញភ្លាមបណ្តាលឱ្យរាងតូចច្រលឹងខាំមាត់ ធ្មេចភ្នែកញ៉ាប់ៗ បបូរមាត់ញ័រតតាត់ បេះដូងឈឺដូចមាន បន្លាមកចាក់។ ទោះបីជានេះជា សម្តីលេងសើចរបស់ជុងហ្គុកមែនពិតតែថេយ៉ុងឈឺណាស់..នឹងខ្លាចដូចគ្នា-គឺខ្លាចបាត់បង់ពូ ចិត្តល្អដូចជាចន ជុងហ្គុក អារីយ៉ូហ៍។
"អ្ហឹកៗចុះថេយ៍?ប្រុងបោះបង់ថេយ៍អ្ហេះ?"
"ថេយ៍ហ្អ៎???អត់ទេយើងមិនបានបោះបង់ឯណាយើងគ្រាន់តែទុកនៅកន្លែងដើម បន្ទាប់មកក៏ទៅដណ្តឹងនារីដទៃទៀត ដើម្បីធ្វើជាប្រពន្ធ..តែប៉ុណ្ណឹងឯង"ជុងហ្គុកព័ទ្ធដៃទៅក្រោយ នឹងនិយាយពើងទ្រូងឡើងលើ ចរិតចេញមកឡើងហំហានណាស់ ទាំងដែលការពិតភ័យខ្លាច-គឺខ្លាចកូនប្រពន្ធខឹងក្រោធហ្នឹងពាក្យបញ្ជួសរបស់ខ្លួន។
"អ្ហឹកៗសុំទោស-ហ្ហឹក ហ្ហឺៗ"ភ័យពេក ភ័យខ្លាចពូ មានស្រីថ្មី លែងស្រលាញ់ លែងថ្នាក់ថ្នមខ្លួនដូចកាលកន្លង ទើបបណ្តាលឱ្យរាងតូចខ្ញាំដៃ ឈ្ងោកមុខអណ្តឺតៗ ឡើងញ័រខ្លួនចំប្រប់ ទឹកភ្នែកហូរហៀរដូចទឹកបាក់ទំនប់ ឃើញហើយអាណិត-អាណិតហួសថ្លែង។
"ថេយ៍...!!"ជុងហ្គុក ដឹងកំហុសព្រោះនាយលេងជ្រុលពិតមែន។ ដឹងហើយថា ថេយ៉ុងមិន ធ្លាប់ទទួលបានក្តីស្រលាញ់ ពីមុនមកទេ ជីវិតថេយ៍ចួបតែទុក្ខ ឥតស្រាកស្រាន្ត នឹងសង្ឈឹមថាពេលបាន ចួបជុងហ្គុកនាយនឹងមើលថែឱ្យបានល្អដូចពាក្យសម្តី តែមានណា..នាយធ្វើឱ្យកូនប្រពន្ធយំទៅវិញ។
"អ្ហឹកៗ-អូនខុស តែកុំមានអ្នកណាអីណា អ្ហឹកៗ ណាលោកប្តី អូនពិតជាខ្លាចណាស់-ខ្លាចលោកប្តី ចែកក្តីស្រឡាញ់ឱ្យអ្នកផ្សេងក្រៅពីអូន"ថេយ៉ុងស្រែកទ្រហោយំយែក នៅចំពោះមុខប្តីចាស់ បង្ហាញការឈឺចាប់ ស្របជាមួយភាពភិតភ័យ ដើម្បីឱ្យប្រុសចាស់ឃើញហើយយល់ដល់ជម្រៅបេះដូង គីម ថេយ៉ុង អាឡារីហ៍ ថាពិតជាខ្លាចគឺខ្លាចនាយចែករំលែកក្តីស្រលាញ់ឱ្យទៅនារីផ្សេងដទៃទៀតក្រៅពីថេយ៉ុង។
អាចថាថេយ៉ុងលោភលន់ចង់បាន ក្តីស្រលាញ់ពី ជុងហ្គុកម្នាក់ឯថទាំងអស់ក៏បាន។
"..."ជុងហ្គុកមិននិយាយច្រើនក៏ទាញថេយ៍មកអោបជាប់ទ្រូងដ៏ហាប់ណែននឹងកក់ក្តៅរបស់នាយ ដៃមាំអង្អែលស្ទាបកញ្ចឹងកថេយ៍ថើៗ មុនទម្លាក់បបូរទៅខាំញិចលើសាច់ស្មាដ៏ខ្ចីល្ហក់រាងតូចច្រលឹង។
"ស្រលាញ់អូនណា..កុំមានអ្នកអ្នកផ្សេងក្រៅពីអូនអី អូនមិនអាចទទួលយកបានទេ ពេលលោកប្តី ចែករំលែកបេះដូងមួយនេះឱ្យអ្នកដទៃ"ថេយ៉ុងបញ្ជាក់ម្តងហើយម្តងទៀត ក្នុងទ្រូងលោតឌុបដាក់ៗៗ ស្ទើរតែជ្រុះបេះដូងដល់ដីទៅហើយ
"យើងស្រលាញ់អូន...ក្តីស្រឡាញ់ដែលយើងមានចំពោះអូន វាធំធេងជាងអ្នកណាៗទាំងអស់..បើសិនអូនធ្វើតួនាទីជា ភរិយាដ៏កម្រ ម្នាក់សម្រាប់យើង"ជុងហ្គុកហាស្តីឡើង ទាំងទ្រចង្ការាងតូចឱ្យផ្ងើយសម្លឹងក្រសែភ្នែកដ៏ទន់ភ្លន់របស់នាយក្រាស់។
"តែអូននៅក្មេង-អូនមិនយល់ពីទំនាក់ទំនង ប្តីប្រពន្ធស៊ីជម្រៅឡើយ ដូច្នេះលោកប្តីអាចទុកឱកាសឱ្យអូន ធ្វើចិត្តខ្លះបានទេ?"
"រឿងនោះពិតប្រាកដណាស់"
"ស្រលាញ់អូនរហូតណា.."
"ថេយ៍ជាដង្ហើមរបស់យើង..យើងគ្មានថ្ងៃប្រលែងថេយ៍អោយ ចាកចេញពីយើងឡើយ ដូចនេះអូនកុំភ័យបារម្ភ"
___
អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Боевикគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)