#ភរិយាម៉ាហ្វៀ
ភាគទី១២
ជុងហ្គុកបកវិញភ្លាមៗ ទឹកមុខមាំកាច ឃើញហើយរអាលព្រឺឆ្អឹងខ្នង។ ថេយ៍ខាំបបេរមាត់ ឈ្ងោកមុខចុះ ទឹកភ្នែកស្រក់តក់ៗ អណ្តឺតៗ ក្នុងបំពង់ក ដៃមិនឱ្យទំនេរឆ្កឹះឆ្កៀលក្រចកលេង បន្លប់ភាពខ្លបខ្លាច។
"ការពិតទៅ-គាត់វាយអូនមែន ប៉ុន្តែ...គឺអូនមិនចង់ឱ្យពូទៅ ធ្វើអ្វីពួកគាត់ទេ យ៉ាងហោចណាស់ ក៏ពួកគាត់បាន មើលថែទាំអូនឱ្យដល់អាយុប៉ុណ្ណឹងដែរ"ថេយ៉ុងរៀបរាប់ ហាក់បញ្ចេញភាពទន់ខ្សោយឱ្យ ប្រុសចាស់បានឃើញ ជុងហ្គុកគ្រឺតធ្មេញព្រោះឃ្នើសចិត្តណាស់នេះគេវាយ គេប្រមាថ គេធ្វើបាប គេប្រើដូចម៉ាស៊ីន ហើយនៅសូមអង្វរឱ្យពួកគេទាំងអស់នោះទៀតអ្ហេស៎?
"យើងមិនដឹងគួរនិយាយបែបណាទៀតទេ"នាយក្រាស់ ងាកមុខចេញ
"អូនដោះអាវឱ្យពូមើលក៏បាន-តែកុំធ្វើបាបពួកគាត់អីណា"រាងតូចច្រលឹង មិនត្រឹមតែនិយាយ ថែមទាំងម្នីម្នា ស្រាតខោអាវបង្ហាញកាយអាក្រាត ដើម្បីឱ្យប្រុសចាស់បានឃើញមួយតួរខ្លួន ថេយ៍ខាំមាត់ គេងផ្កាប់មុខ សណ្តូកជើងត្រង់ លើពូក។
ជុងហ្គុក មិនត្រអេកត្រអាលអីណាស់ណាទេ ព្រោះគោលបំណង គ្រាន់តែចង់ឃើញ ស្នាមរបួសថេយ៍ប៉ុណ្ណោះ។ នាយក្រាស់ ដើរបង្ហួស មកជិតដាក់បង្គុយចុះ ក្បែររាងតូច ដៃមាំសុតតែសរសៃ លើកទៅប៉ះស្ទាបបបោស អង្អែលលើស្នាមរបួសនោះថើៗ ដោយចិត្តពាសពេញ ភាពស្អប់ខ្ពើម ទៅលើអ្នកដើមហេតុ។
"ឈឺពូ-"ថេយ៍ស្រែកតិចៗ ខណៈដែលជុងហ្គុកសង្កត់ធ្ងន់លើរបួស
"ឈឺហើយត្រូវចាំ-"ស្តីវាចាចប់ ប្រុសចាស់ ស្ទុះងើបទៅយក ប្រអប់ថ្នាំ ជូតលាងរបួសឱ្យរាងតូចច្រលឹង។ គ្រប់កាយវិការទាំងអស់សុតសឹងតែចេញពីចិត្ត ដៃធ្លាប់តែធ្ងន់ក៏ប្រែមកជាស្រាល កែវភ្នែកកំណាចក៏ប្រែជាកូនឆ្មា ចិត្តឃោរឃៅសមជាងារម៉ាហ្វៀ ក៏ប្រែផ្លាស់ប្ដូរមកជាទន់ភ្លន់ពេលដែលនៅក្បែរអូន។
"ឈឺខ្លាំងទេ?"ជុងហ្គុក សួរជាហូរហែព្រោះខ្លាចអូនឈឺខ្លាំង
"ឈឺសាច់តែមិនឈឺចិត្ត ព្រោះចិត្តនឹងបេះដូង អូនហាក់កក់ក្តៅ ពេលដែលនៅក្បែរពូ"មិនមែនចង់លេបខាយ ប៉ុន្តែជាការពិត។ ជុងហ្គុក ស្ងាត់មិននិយាយ ព្រោះដឹងថា ក្មេងកំពុងតែ ទទួលយកនាយបន្តិចម្តងៗហើយ។
"រួចហើយ-អូនពាក់អាវរបស់យើងសិនទៅ"ជុងហ្គុកនិយាយព្រមទាំងហុចអាវពណ៌ស ដៃខ្លីមួយសម្រាប់ថេយ៉ុងដូចគ្នា។
"អរគុណពូ"
"ពាក់ទៅ នៅអង្គុយស្រាយទៅកើត"
"ពូកុំមើលទៅ"
"មានរបស់ល្អមើល បើមិនមើលមានតែភ្លើ"
"ពូហ្អក៎"
"ពាក់លឿនទៅ តិចឱ្យស្រាត២៤ម៉ោង"ឃើញក្មេងមិនស្ទុះស្ទា ស្លៀកពាក់ ទើបនាយបន្ថែមប្រយោគ
"ផ្សារសាច់ណាស់ពូ ចាំតិចទៀតអូនពាក់ហើយ"តបរួច ផ្កាប់មុខដេកវិញ បញ្ចេញកំប៉ះគូទមូលក្លំ សាច់ត្រគាកស្អាត ភ្លឺរលោងស្អាតជាង អនាគតអ្នកអានទៀត។
"ហ្ហើយ មិនចេះខ្មាស់ភ្នែកប្រុសសោះ"មាត់ថាឱ្យគេ តែភ្នែកដៀងមើល រហូតគិតទៅ ប្រុសៗចឹងមែន ទោះសុភាពបុរស យ៉ាងណា នៅតែខូចខិលដដែលនឹង។
"ពូអៀនណាស់ ចេញទៅ"
"ហីស"ជុងហ្គុកទាល់តម្រិះ និយាយមិនចេញ ព្រោះថេយ៉ុងដាក់មួយប្រយោគនេះធ្វើឱ្យនាយគាំងតែម្ដង។
ជួបដំបូងឃើញខ្លាចៗ បន្ទាប់មកមិនឱ្យប៉ះ និងមិន ឱ្យចូលមកចិត្ត ថែមទាំងកំណាញ់ខ្លួនទៀត ដល់ឥឡូវបែរជាដេកស្រាតឱ្យនាយឃើញពេញៗភ្នែកទាំងគ្មានភាព អៀនខ្មាសទៅវិញ។
___
អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ
YOU ARE READING
ភរិយាម៉ាហ្វៀ [The Mafia Wife ]
Actionគីម ថេយ៉ុង អាឡារីហ៍ គឺជាមនុស្សដែលខ្ញុំស្រលាញ់ និងចង់រស់ក្បែរអស់មួយជីវិត អ្នកណាដែលមានចិត្តព្រហើន ភ្លើនភ្លើង ចង់បាន បេះដូងយើង-យើងនឹងសម្លាប់ចោលទាំងអស់÷ "ឈប់រត់គេចពីប្តីរបស់អូនទៅ ថេយ៍-ហើយអូនគួរតែដល់ពេលវិលត្រឡប់ទៅវិញជាមួយបង ដូចគ្នា កុំបដិសេធនឹងបងព្រោះបងម...
![ភរិយាម៉ាហ្វៀ [The Mafia Wife ]](https://img.wattpad.com/cover/326816195-64-k417056.jpg)