ភាគទី១៤

381 14 0
                                        

#ភរិយាម៉ាហ្វៀ

ភាគទី១៤

ម៉ាដាមរីហ្សាល់ ហាស្តីឡើងទាំងសើចមិនសម ហើយក៏ហួសចិត្តណាស់ដែល-ពេលថេយ៉ុង ហៅគាត់ថាម៉ាក់យាយ នេះគាត់ចាស់ដល់ម្ល៉ឹងអ្ហេះ?
"ហ្ហិក..!!ម៉ាក់ក្មេក"ថេយ៉ុងញញឹមតិចៗ ដៃលើកកេះកញ្ចឹងក
=====
-៣ថ្ងៃកន្លងផុតទៅ
ថេយ៉ុងពេលនេះរស់នៅមិនខុសពីព្រះនាងឡើយ មានអាហារហូបចុក កន្លែងស្នាក់នៅទ្រនុងខ្ពង់ខ្ពស់ មានអ្នកបម្រើឆ្វេងស្តាំ បម្រើគាប់ចិត្តមួយកំភ្លេរ។ ហើយរយៈពេល៣ ថ្ងៃមកនេះ ជុងហ្គុកហាមប្រាមមិនឱ្យថេយ៉ុងទៅរៀនទេ បើរៀនគឺរៀននៅ ផ្ទះដោយ នាយជាអ្នកបង្រៀនផ្ទាល់ដូចគ្នា។
"ពូ....!!"
"..."នាយមិនឆ្លើយ ឈ្ងោកមុខចុចកុំព្យូទ័រធ្វើមិនដឹង។ ឱ្យនាយឆ្លើយឆ្លងដូចម្ដេច បើប្រពន្ធហៅ នាយថាពូ-ពូហ្អ៎? ហៃរាល់ថ្ងៃជុងហ្គុក ជាប្តីហីស?ម៉េចហៅពូចឹង តែថា ថេយ៍ហៅនាយពូ ទុកថា ទុកមុនឱ្យហើយ ព្រោះក្នុងចិត្តថេយ៍នៀក៎ ចង់តែហៅជុងហ្គុកថាលោកអ៊ំៗតាស៎ ព្រោះអី អាយុជុងហ្គុក លើសថេយ៍ ដល់តែ១៥ឆ្នាំឯណ្ណោះ។
"ពូ...!!!"ឃើញនាយមិនអើពើ នឹងខ្លួនដូចនេះ រាងតូចច្រលឹង ក្រោកពីគ្រែ ដើរបង្ហួសមកដាក់គូថអង្គុយលើកំភៅជុងហ្គុក យ៉ាងព្រហើនតែគួរឱ្យស្រលាញ់សម្រាប់ ចន ជុងហ្គុក អារីយ៉ូហ៍ ទៅវិញ។
"ថី???"សម្តីសំដៅស្តាប់ហើយចង់ក្អួតចង្អោរ តែថេយ៍ធ្មេចភ្នែកព្រិចៗ ផ្លុំថ្ពាល់ឱ្យប៉ោងដូចប៉េងប៉ោង បួញមាត់ស្រួចដាក់ប្តីចាស់ ប្តីប៉ិនង៉ក់ងរ
"និយាយផ្អែមដាក់អូន កុំសម្តីគំរោះគំរើយ បង្អើលដំរី ដូច្នោះអី អូនភ័យ"មាត់និយាយដៃស្រឡូនស្រឡៅដូចបន្លាក្រូច អង្អែលទ្រូងប្រុសចាស់ថ្នមៗ
"ខ្ជិលផ្អែមជាមួយណាស់-ព្រោះក្មេងផ្គើន"
"ផ្គើន??ផ្គើនកន្លែងណា អូនគ្រាន់តែហៅពូថាពូ ខុសឬ?"ថេយ៉ុងសួរបកវិញទាំងម៉ីងម៉ាំង
"អូន!!!"អស់ជម្រើសហើយ ព្រោះនិយាយមិនចូលគ្នា ប្រុសចាស់ លើកដៃឈ្លីក្បាលតិចៗ។ក្នុងចិត្តនៀកសែនវេទនា ចង់ណាស់ចង់ឱ្យអូនហៅបងថាលោកប្ដី តែមាត់រឹងមិនព្រមនិយាយត្រង់ៗទេ
"ពូ..!!"
"ឈប់ហើយប្ដីខ្លួនឯងថាពូទៅ-ស្តាប់ហើយស្រគាលត្រចៀកណាស់"
"ហ្ហិកៗៗ...!ហៅពូគ្រាន់តែហើយ ប្រយ័ត្នតែ អូនហៅអ៊ំវិញ យ័ត្នអង្គុយលែងជាប់"
"អូនហ៊ាន?"
"ម្តេចមិនហ៊ានទៅ? បើពូអាយុលើសអូន១៥ឆ្នាំឯណ្ណោះ"
"មនុស្សស្រឡាញ់គ្នាគេមិនគិតពីរឿងអាយុទេ!!"
"តែអូនមិនទាន់ស្រឡាញ់ពូឯណា...ដូច្នេះអូនមានសិទ្ធិហើយពូថាពូ ដដែលហ្នឹង"
"ណ្ហើយចុះ...!!តាមចិត្ត"ប្រុសចាស់ ប៉ិនងរ មុខវិញ ឡើងក្រញូវ ដូចម៉ែឪចែកទ្រព្យមិនស្មើ។ នាយទ្រគូទថេយ៉ុង មុនលើកដាក់លើតុ នឹងបម្រុងភៀសខ្លួន ចង់ទៅណាមិនដឹងតែក៏ឈប់ ពេលប្រុសក្មេងចាប់ដៃ បង្អាក់ដំណើរនាយ។
"ពូចង់ទៅណា??"
"ដណ្ដឹងស្រីស្អាតមក ធ្វើប្រពន្ធ"ជុងហ្គុក ឆ្លើយផាំងៗ មុខវិញឡើងមាំមួន ឃើញហើយគួរឱ្យខ្លាច
"ចុះអូនហ្អ៎???"ថេយ៉ុងលើកដៃចង្អុរខ្លួន នឹងសួរនាយវិញ ទាំងអារម្មណ៍ ល្ហល្ហេវដូចភ័យខ្លាច ខ្លាំងណាស់។
"អូនហៅយើងថាពូ-ដូច្នេះមានន័យថាទំនាក់ទំនងរវាងអូននឹងយើងគឺជា ពូក្មួយ ត្រូវទេ?"
"...."ថេយ៉ុងក្តោបមាត់នឹងគិត តែក៏មិនទាន់នឹងនិយាយអ្វី
"ដូចនេះហើយមានន័យថា..យើងនៅទំនេរ..!!អ៊ីចឹងយើងទៅ ដណ្ដឹងប្រពន្ធមានអីទៅខុស"

___
អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now