ភាគទី១៨

373 13 0
                                        

#ភរិយាម៉ាហ្វៀ

ភាគទី១៨

ថេយ៉ុងហាក់ធ្វើខ្លួនមិនត្រូវខណៈដែល លោកប្តីក្នុងអេតាស៉ីវិលលើកដង្កើនមុខមាត់ខ្លួនដល់ម្ល៉ឹង រាងតូចខាំបបេរមាត់ កាយឈរមិននឹងនរ ព្រោះពាក្យសម្តីរបស់លោកប្តី÷
"បាទលោកម្ចាស់ នឹងគោរពម៉ាដាម ដូចគ្នា ស្វាគមន៍ដែលមក កាន់ហាងរបស់យើងខ្ញុំ"ម្ចាស់ហាង ដូចចិត្តឱនក្បាលឡើង360°ក្នុងការ គោរពភ្ញៀវនៅ ចំពោះមុខ។ថេយ៉ុង ធ្វើខ្លួនមិនត្រូវ ឈរកេះក្រចកដៃ បួចមាត់ ធ្វើមុខម៉ក់ៗ សម្លឹងជុងហ្គុកភ្លឹសៗ ឃើញហើយក្នាញ់ទ្រាំមិនបានលេបចូលពោះឥឡូវហើយ បើភរិយានាយខ្យូចម្ល៉ឹងៗនោះ នរណាទៅទ្រាំបាន?
ជុងហ្គុកបណ្តើរភរិយាមិនទាន់គ្រប់អាយុចូលក្នុង ដោយមាន កងអង្គរក្សតាមការពារ ហែរហមដូច ស្តេចយ៉ាងអ៊ីចឹង។ មកដល់ក្នុងភ្លាមនាយ រើសខោអាវ នឹងបោះឱ្យកូនចៅ ថេយ៉ុងចំហរមាត់ តាមសម្លឹងកាយវិការលោកប្តី ដោយភាពហួសចិត្ត នេះចង់ប្រមែប្រមូលអស់ពេញមួយហាងឬលោកប្តីសម្លាញ់ចិត្ត?
"លោកប្តី..អូនថាបានហើយ"ថេយ៉ុងចូលមកឃាត់ បើមិនឃាត់ដឹងតែចប់ហើយ ព្រោះជុងហ្គុកទិញមិនសន្សំសំចៃដៃ ទាល់តែសោះ។
"តែយើងថានៅទេ.."នាយតបហើយប្រុង ទៅរើសខោអាវបន្តតែត្រូវថេយ៉ុងចាប់ដៃនាយជាប់មិនឱ្យទៅ
"អូនមានខ្លួនមួយ-បើទិញច្រើនម្ល៉ឹងៗអូន ពាក់ម៉េចអស់?"
"ពាក់មួយចោលមួយទៅ-"
"ហីស?? លោកសេដ្ឋី!!!"
"មិនមែនលោកសេដ្ឋីទេ!តែជាលោកប្តីរបស់អូន...ប្តីអូនមានលុយច្រើនណាស់ កុំភ័យខ្លាចប្តីរបស់អូន ក្រទ្រព្យអី"ជុងហ្គុកបកវិញភ្លាមៗ ធ្វើឱ្យថេយ៍ផ្ងើយមុខ ឈរអោបដៃ សម្លឹងនាយ។
"អូន....!!!"ជុងហ្គុកកេះស្មាថេយ៍តិចៗ
"មានប្តីពូកែរកលុយហើយ ក៏ពូកែបំផ្លិចបំផ្លាញដូចគ្នា..មិនចេះរិះសោះ"ធ្លាប់តែជាអ្នកអត់ ក្រខ្សត់ រកមួយថ្ងៃចិញ្ចឹមក្រពះមិនរស់ លុយមួយកាក់ៗ សុទ្ធសឹងតែមានតម្លៃ តែមើលនាយចុះអាងតែជា អ្នកមានទ្រព្យសម្បត្តិ ហូរហៀរចាយមិនអស់ អ៊ីចឹងនាយទៅខ្វល់ខ្វាយអ្វីទៅ?
"យើងគ្រាន់តែចង់បំពេញតួនាទីជាប្តីរបស់អូនប៉ុណ្ណោះ..ណាមួយទៀត អូនក៏ដឹងថាយើង ចាយយ៉ាងណាក៏មិនអស់ ដូចនេះអូនកុំកើតទុក្ខ រឿងរ៉ាវប៉ុណ្ណឹងអី"ជុងហ្គុកទាញចង្កេះអង្ក្រង ភរិយាឱ្យមកផ្អឹបនឹងកាយមាំមួនរបស់នាយ ដោយពុំភ្លេច ឈ្ងោកមុខទៅខាំ កញ្ចឹងករាងតូចច្រលឹងថ្នមៗ បញ្ចេញស្នាមក្រហមក្រមៅចេញមក។ ថេយ៉ុង ខាំមាត់លែងតវ៉ា នឹងលោកប្តី ខណៈដែលថ្ពាល់ក្រហមព្រឿងគួរឱ្យចង់ថើប។ នរណាមិនអៀន បើប្តីបង្ហាញកាយវិការផ្អែមល្ហែម នៅក្នុងហ្វូងមនុស្សជាច្រើនយ៉ាងដូច្នេះនោះ។
"បានហៃ..អូនលែងឃាត់លោកប្តីហើយ"ថេយ៍រុញទ្រូងជុងហ្គុកចេញបន្តិច ភ្នែកវិញក្រឡេកក្រឡាប់ សម្លឹងនេះ សម្លឹងនោះ ព្រោះអៀនឡើង ចង់រួញខ្លួនទៅហើយ។
"គួរឲ្យស្រឡាញ់ម្ល៉េះពៅមាស??"ជុងហ្គុក ញ៉េះញ៉ោះឱ្យថេយ៍អៀនថែម
"ណែក៎!!!!"ថេយ៍សម្លក់
"យើងល៎លេង...!!មោះៗ ទៅមើលប្រដាប់សិក្សាវិញណ៎រ"
"ទៅធ្វើអី? បើលោកប្តីមិនឲ្យអូនទៅរៀនផង"
"នរណាថា??"
"ក្រែង..."
"ឥឡូវទៅមើលអត់?? បើអត់យើងទៅផ្ទះវិញ"
"ទៅៗៗ..តែលោកប្តីឱ្យអូនទៅរៀនណា អូនចង់ចេះ..ហើយប្រើចំណេះដឹង រកលុយឱ្យច្រើនៗ ដូចលោកប្តីដែល ហ្ហិកៗ គ្រាន់តែគិតក៏សប្បាយដែរ"

__
អធ្យាស្រ័យសម្រាប់អក្ខរាវិរុទ្ធ

ភរិយាម៉ាហ្វៀ [The Mafia Wife ]Where stories live. Discover now